ការរៀបចំ និងការអនុវត្តផែនការគ្រប់គ្រងបរិស្ថាន និងសង្គម (ESMP)
ហិរញ្ញធិការីគួរតែតម្រូវឱ្យក្រុមហ៊ុនអភិវឌ្ឍ និងអ្នកម៉ៅការប្រើប្រាស់ការវាយតម្លៃផលប៉ះពាល់បរិស្ថាន និងសង្គម (ESIA) ដើម្បីរៀបចំ ផែនការគ្រប់គ្រងបរិស្ថាន និងសង្គម (ESMP)ឲ្យបាន គ្រប់ជ្រុងជ្រោយ និងប្រកបដោយសត្យានុម័តសម្រាប់គម្រោងនីមួយៗ។ ផែនការគួរតែត្រូវបានធ្វើមាត្រដ្ឋានទៅតាមផលប៉ះពាល់ និងហានិភ័យជាសក្តានុពល ដោយគម្រោងដែលមានហានិភ័យខ្ពស់ ទាមទារឱ្យមានការអនុវត្ត ការតាមដាន និងយន្តការពង្រឹងបន្ថែមទៀត។ ក្នុងដំណាក់កាលរៀបចំផែនការមុនអនុវត្តគម្រោង ទីប្រឹក្សា ESIA គួរតែកំណត់លក្ខខណ្ឌតម្រូវសម្រាប់ការគ្រប់គ្រងបរិស្ថាន និងសង្គម ស្នើវិធានការកាត់បន្ថយ កំណត់សកម្មភាពអនុវត្ត និងតាមដានសម្រាប់វិធានការទាំងនេះដល់ភាគីពាក់ព័ន្ធ សមស្រប ចូលរួម និងជូនដំណឹងដល់ភាគីពាក់ព័ន្ធអំពីបច្ចុប្បន្នភាព និងព័ត៌មានថ្មីៗប្រកបដោយបរិយាប័ន្ន គោរពសិទ្ធិយេនឌ័រ និងគោរពវប្បធម៌ ហើយបង្ហាញអនុសាសន៍ និងការសន្និដ្ឋានរបស់ពួកគេនៅក្នុងផែនការ ESMP ជាឯកសារឯករាជ្យ ឬឯកសារភ្ជាប់ជាមួយរបាយការណ៍ ESIA។ បន្ទាប់ពីទទួលបានសេចក្តីព្រាង និងកំណែចុងក្រោយនៃផែនការ ESMP ក្រុមហ៊ុនអភិវឌ្ឍគួរតែចែករំលែកផែនការនេះជាមួយហិរញ្ញធិការី និងរដ្ឋាភិបាលប្រទេសជាម្ចាស់ផ្ទះ ក៏ដូចជាភាគីពាក់ព័ន្ធសំខាន់ៗ រួមទាំងប្រជាពលរដ្ឋដែលរងផលប៉ះពាល់ អង្គការសង្គមស៊ីវិល (CSOs)/អង្គការក្រៅរដ្ឋាភិបាល (NGOs) ប្រព័ន្ធផ្សព្វផ្សាយ និង អ្នកស្រាវជ្រាវ/អ្នកជំនាញសម្រាប់ពិចារណា ពិនិត្យសើរើ និងអនុម័ត។ ក្រុមហ៊ុនអភិវឌ្ឍគួរតែរួមបញ្ចូលវិធានការកាត់បន្ថយ និងការតាមដាននីមួយៗ នៅក្នុងការរៀបចំប្លង់គម្រោងទាំងមូល ថវិកា និងកាលវិភាគអនុវត្ត ក៏ដូចជាកិច្ចព្រមព្រៀងជាមួយអ្នកម៉ៅការ និងអ្នកម៉ៅការបន្ត។
នៅពេលដែលគម្រោងចូលដល់ដំណាក់កាលអនុវត្ត និងប្រតិបត្តិការ ក្រុមអភិវឌ្ឍ និងអ្នកម៉ៅការគួរតែត្រួតពិនិត្យការគ្រប់គ្រងបរិស្ថាន និងសង្គមដែលធ្វើឡើងដោយបុគ្គលិករបស់ក្រុមហ៊ុនអភិវឌ្ឍ អ្នកម៉ៅការ និងអ្នកម៉ៅការបន្ត។ បុគ្គលិកដែលត្រូវបានចាត់តាំងគួរតែសហការជាមួយភាគីពាក់ព័ន្ធផ្សេងទៀតដែលទទួលបន្ទុក អនុវត្តវិធានការកាត់បន្ថយ និងតាមដានដោយយោងតាមបទប្បញ្ញត្តិ ក្របខ័ណ្ឌពេលវេលា និងលក្ខខណ្ឌតម្រូវដែលមានចែងក្នុងផែនការ ESMP។ ជាផ្នែកនៃការត្រួតពិនិត្យ ក្រុមអភិវឌ្ឍ និងអ្នកម៉ៅការគួរតែធានាមានថវិកា និងធនធានដែលចាំបាច់។ ខណៈពេលដែលវាសំខាន់ក្នុងការដោះស្រាយផលប៉ះពាល់អវិជ្ជមាន ក្រុមហ៊ុនអភិវឌ្ឍ អ្នកម៉ៅការ និងអ្នកម៉ៅការបន្តគួរតែបង្កើនអត្ថប្រយោជន៍គម្រោងឱ្យបានយ៉ាងបុរេសកម្មក្នុងការពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋដែលរងផលប៉ះពាល់ អង្គការ CSOs/NGOs និងភាគីពាក់ព័ន្ធក្នុងស្រុកផ្សេងទៀត។
ផែនការ ESMPs អនុញ្ញាតឱ្យក្រុមហ៊ុនអភិវឌ្ឍ អ្នកម៉ៅការ និងអ្នកម៉ៅការបន្តជៀសវាង កាត់បន្ថយ និងទប់ទល់ ឬទូទាត់សងសម្រាប់ផលប៉ះពាល់អវិជ្ជមានដែលអាចកើតឡើងពេញមួយវដ្តជីវិតនៃគម្រោងនីមួយៗ។ ដោយមានការគាំទ្រពីហិរញ្ញធិការី និងរដ្ឋាភិបាលប្រទេសជាម្ចាស់ផ្ទះ ក្រុមហ៊ុនអភិវឌ្ឍ អ្នកម៉ៅការ និងអ្នកម៉ៅការបន្តអាចផ្តល់ជាលក្ខខណ្ឌជីវភាពស្មើៗគ្នា ឬប្រសើរជាងនេះដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ផ្តល់ការងារដែលអាចទុកចិត្តបាន ឬឱកាសកសាងជីវភាព ការពារសុខភាព សុវត្ថិភាព និងសុខុមាលភាពរបស់កម្មករ និងសហគមន៍ មូលដ្ឋាន លើកកម្ពស់ការអភិរក្សធនធានធម្មជាតិ ធនធានរូបសាស្ត្រ និងធនធានវប្បធម៌ និងប្រើប្រាស់ការអនុវត្ត និងបច្ចេកវិទ្យាការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងប្រសិទ្ធភាព។ ខណៈពេលដែលកំពុងរៀបចំផែនការ ESMPs អ្នកប្រឹក្សា ESIA គួរតែបន្តស្នើសុំមតិរិះគន់ស្ថាបនាពីភាគីពាក់ព័ន្ធសំខាន់ៗ និងខិតខំប្រឹងប្រែងយ៉ាងយកចិត្តទុកដាក់ ដើម្បីជួបជាមួយក្រុម និងបុគ្គលងាយរងគ្រោះ និងក្រីក្រទន់ខ្សោយ។ ក្រុមហ៊ុនអភិវឌ្ឍ និងអ្នកម៉ៅការក៏អាចសហការជាមួយប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ អង្គការ CSOs/NGOs និងអ្នកជំនាញ/អ្នកស្រាវជ្រាវលើការសម្របសម្រួលការទទួលខុសត្រូវ និងការរៀបចំសម្រាប់សកម្មភាពតាមដាន និងកាត់បន្ថយជាក់លាក់នៅក្នុងផែនការ ESMPs។ ប្រសិទ្ធភាពនៃសកម្មភាពកាត់បន្ថយនីមួយៗគួរតែត្រូវបានលាតត្រដាងតាមរយៈការតាមដាន និងរាយការណ៍គម្រោងជាប្រចាំ។ ជាមួយនឹងផែនការ ESMP សមស្របសម្រាប់សំណើគម្រោងរបស់ពួកគេ ក្រុមហ៊ុនអភិវឌ្ឍ និងអ្នកម៉ៅការអាចធានាបានថាគម្រោងរបស់ពួកគេមានឧបករណ៍គ្រប់គ្រង ធនធាន និងមូលនិធិចាំបាច់ដើម្បីបង្កើតផលវិជ្ជមានលើមនុស្ស សេដ្ឋកិច្ច និងបរិស្ថាន។
សម្រាប់គម្រោងក្រៅប្រទេស៖
រដ្ឋាភិបាលចិនគួរតែ៖1
- ផ្តល់សេវាប្រឹក្សាយោបល់ទាក់ទងនឹងការការពារហានិភ័យបរិស្ថានសម្រាប់គម្រោងក្រៅប្រទេស។
- បង្កើត និងទ្រទ្រង់វេទិកាចែករំលែកព័ត៌មានបរិស្ថាន ដើម្បីពង្រឹងសេវាកម្មប្រឹក្សា និងកិច្ចសហប្រតិបត្តិការលើការទប់ស្កាត់ហានិភ័យបរិស្ថានឱ្យកាន់តែប្រសើរឡើង។
- ពង្រឹងកិច្ចសហប្រតិបត្តិការលើភាពអាសន្នផ្នែកបរិស្ថាន និងការព្រមានទុកជាមុន។
- ពង្រឹងការគ្រប់គ្រងបរិស្ថាននៃការវិនិយោគនៅបរទេស។
- បង្កើតក្រមប្រតិបត្តិសម្រាប់ការអនុវត្តបរិស្ថាននៃការវិនិយោគនៅក្រៅប្រទេសដោយក្រុមហ៊ុនអភិវឌ្ឍ និងអ្នកម៉ៅការ។2
- ផ្តល់ការណែនាំដល់ក្រុមហ៊ុនអភិវឌ្ឍ និងអ្នកម៉ៅការអំពីការទប់ស្កាត់ហានិភ័យបរិស្ថានដោយយោងតាមលក្ខខណ្ឌតម្រូវរបស់់ប្រទេសជាម្ចាស់ផ្ទះ។
ហិរញ្ញធិការីគួរតែ៖
- បង្កើត និងកែលម្អគោលនយោបាយ និងសមត្ថភាពគ្រប់គ្រងហានិភ័យបរិស្ថាន និងសង្គម (ESRM)។3
- សន្យាមិនផ្តល់ហិរញ្ញប្បទានដល់ក្រុមហ៊ុនណាមួយ មិនបានអនុវត្តបានលក្ខខណ្ឌតម្រូវនៃការអនុវត្តការពារបរិស្ថាន និងសង្គម។4
- ធនាគារនីហរ័ណអាហរ័ណប្រទេសចិន (China Exim Bank) បង្កើត និងបោះពុម្ពផ្សាយលក្ខខណ្ឌតម្រូវប្រចាំឆ្នាំំសម្រាប់ ESRM ដែលរួមមានការពិចារណាលើការអភិរក្សធនធាន និងការការពារបរិស្ថាននៅពេលបែងចែកមូលនិធិ។5
- ធនាគារនៃប្រទេសចិន (ហុងកុង) (BOCHK) ដាក់បញ្ចូលការគ្រប់គ្រងហានិភ័យទាក់ទងនឹងអាកាសធាតុទៅក្នុងនីតិវិធីដើម្បីកំណត់ វាស់វែង តាមដាន រាយការណ៍ គ្រប់គ្រង និងកាត់បន្ថយហានិភ័យដែលទាក់ទងនឹងអាកាសធាតុ។6
- ពិនិត្យ និងពង្រឹងក្រុមហ៊ុនអភិវឌ្ឍ និងអ្នកម៉ៅការ ក៏ដូចជាការអនុវត្តគម្រោងក្នុងការសន្សំថាមពល និងការកាត់បន្ថយការបំភាយ ការការពារបរិស្ថាន ផលិតកម្មស្អាត សុវត្ថិភាពការងារ និងផលប៉ះពាល់សង្គម។7
- ជំរុញក្រុមហ៊ុនអភិវឌ្ឍ និងអ្នកម៉ៅការឱ្យពង្រឹង ESRM។ ដាក់បញ្ចូលប្រការដែលទាមទារការគ្រប់គ្រងហានិភ័យ យ៉ាងរឹងមាំនៅក្នុងកិច្ចសន្យាសម្រាប់គម្រោងដែលមានហានិភ័យកាន់តែខ្ពស់។8
- ធានាថាក្រុមហ៊ុនអភិវឌ្ឍ និងអ្នកម៉ៅការគោរពតាមលក្ខខណ្ឌតម្រូវការពារបរិស្ថាននៅក្នុងច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ។9
- ក្រុមហ៊ុនអភិវឌ្ឍ និងអ្នកម៉ៅការក្នុងក្របខ័ណ្ឌប្រភេទ B តម្រូវឱ្យក្រុមគ្រប់គ្រងហានិភ័យបរិស្ថាន និងសង្គមនៅទីស្នាក់ការកណ្តាលរបស់ហិរញ្ញធិការី ទៅត្រួតពិនិត្យសាខាពាក់ព័ន្ធលើការបង្កើតវិធានការគ្រប់គ្រងហានិភ័យ។10
ហិរញ្ញធិការី ក្រុមហ៊ុនអភិវឌ្ឍ និងអ្នកម៉ៅការគួរតែ៖
- អនុវត្តយ៉ាងម៉ឺងម៉ាត់តាមច្បាប់ និងបទប្បញ្ញត្តិរបស់ប្រទេសជាម្ចាស់ផ្ទះ ស្តីពីការគ្រប់គ្រងបរិស្ថាន និងសង្គមពេញមួយវដ្តជីវិតរបស់គម្រោង។11
- អនុម័តឧត្តមានុវត្តន៍ជាអន្តរជាតិ ប្រសិនបើច្បាប់ និងបទប្បញ្ញត្តិក្នុងស្រុកមិនអាចប្រើបាន ឬមិនគ្រប់គ្រាន់។12
- បង្កើត និងកែលម្អប្រព័ន្ធវិនិយោគក្រៅប្រទេសសម្រាប់ការតាមដាន ការគ្រប់គ្រង និងការត្រួតពិនិត្យហានិភ័យ។13
- បញ្ចូលកត្តាហានិភ័យបរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) ទៅក្នុងដំណើរការនៃការសម្រេចចិត្ត។14
- សម្របសម្រួលប្រព័ន្ធនៃប្រទេសចិនទៅតាមច្បាប់ និងបទប្បញ្ញត្តិរបស់ប្រទេសជាម្ចាស់ផ្ទះ។15
- បញ្ចេញព័ត៌មានអំពីប្រព័ន្ធគ្រប់គ្រងហានិភ័យរបស់ពួកគេ។16
- បង្កើតផែនការ ESRM គ្រប់ជ្រុយជ្រោយដោយមានជំនួយពីភាគីទីបីឯករាជ្យ និងអាជ្ញាធរមានសមត្ថកិច្ច ក្នុងដំណាក់កាលរៀបចំផែនការមុនអនុវត្តគម្រោង។17
- ប្រើប្រាស់លទ្ធផល ESIA ដើម្បីបង្កើតវិធានការសមស្រប និងមានប្រសិទ្ធភាពសម្រាប់កាត់បន្ថយផលប៉ះពាល់អវិជ្ជមានលើបរិស្ថាន ក៏ដូចជាសិទ្ធិមនុស្ស សុខភាព និងជម្លោះ។18
- ផ្តល់ព័ត៌មានអំពីវិធានការកាត់បន្ថយសម្រាប់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់។19
- ផ្តល់អាទិភាពបញ្ចៀស និងកាត់បន្ថយផលប៉ះពាល់អវិជ្ជមាន។ បើមិនអាច ត្រូវប៉ះប៉ូវ ឬទូទាត់សងផលប៉ះពាល់ទាំងនេះជាមួយនឹងអត្ថប្រយោជន៍ដល់បរិស្ថាន និងសង្គម។20
- អនុវត្តផែនការ ESRM ក្នុងអំឡុងពេលដំណាក់កាលអនុវត្ត និង ប្រតិបត្តិការគម្រោង។21
ក្រុមហ៊ុនអភិវឌ្ឍ និងអ្នកម៉ៅការគួរតែ៖
- បង្កើតផែនការឆ្លើយតបទៅនឹងគ្រោះថ្នាក់បរិស្ថាន ឬភាពអាសន្ន និងការគ្រប់គ្រង ការបំពុល។22
- ដាក់ជូនរបាយការណ៍បង្ការ និងគ្រប់គ្រងហានិភ័យទៅគណៈកម្មការត្រួតពិនិត្យ និងគ្រប់គ្រងទ្រព្យសម្បត្តិនៃក្រុមប្រឹក្សារដ្ឋ (SASAC) ដែលជាផ្នែកមួយនៃការពិនិត្យសើរើវិនិយោគិនសម្រាប់គម្រោងក្រៅប្រទេសនីមួយៗដែលបានរាយក្នុងក្របខ័ណ្ឌប្រភេទត្រួតពិនិត្យពិសេសនៃបញ្ជីអវិជ្ជមាន។23
- សហការជាមួយ SASAC ដើម្បីបង្កើតប្រព័ន្ធព័ត៌មានវិនិយោគសម្រាបការបន្តតាមដាន ការវិភាគ និងការគ្រប់គ្រងគម្រោង និងហានិភ័យ។
- ពិចារណាការខូចខាតអេកូឡូស៊ី ការបំពុល ការដាក់ទណ្ឌកម្ម វិវាទ និងហានិភ័យបរិស្ថាន ដែលជាផ្នែកមួយនៃការស៊ើបអង្កេតមុនពេលច្របាច់បញ្ចូលគ្នានៅជាមួយក្រុមហ៊ុនខាងក្រៅ និងការទិញយកក្រុមហ៊ុនផ្សេងទៀត។24
- ចាត់តាំងបុគ្គលិកឱ្យទទួលខុសត្រូវលើការងារការពារបរិស្ថាន និងអេកូឡូស៊ី។25
- ពង្រឹងការបណ្តុះបណ្តាល ការការពារបរិស្ថាន និងអេកូឡូស៊ី សិក្ខាសាលា ការកសាងសមត្ថភាព និងកិច្ចសហការ។26
- លើកទឹកចិត្តអ្នកម៉ៅការបន្ត និងភាគីពាក់ព័ន្ធផ្សេងទៀត ដើម្បីបញ្ចៀស/កាត់បន្ថយហានិភ័យដោយប្រយោលចំពោះនិរន្តរភាព។27
- ផ្ដល់ សំណង, ការតាំងទីលំនៅថ្មី និងការគាំទ្រ ការស្តារជីវភាព ដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយយោងតាមផែនការ ESMP។28
- ផ្តល់ឱកាសការងារដែលអាចទុកចិត្តបានដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់។ ការពារសិទ្ធិរបស់ពួកគេក្នុងនាមជាកម្មករ។29
- ការពារបរិស្ថានខណៈពេលអនុវត្តគម្រោងនានា។30
- គ្រប់គ្រង ប្រើប្រាស់ និងអភិវឌ្ឍធនធានធម្មជាតិប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។31
- ជៀសវាងការខូចខាតដល់សង្គមក្នុងស្រុក។ ស្តារបរិស្ថានប្រសិនបើការខូចខាតកើតឡើងអំឡុងពេលសាងសង់។32
- សហការជាមួយប្រទេសជាម្ចាស់ផ្ទះលើការបង្ការ និងត្រួតពិនិត្យការបំពុល ការគ្រប់គ្រងសំណល់រឹង និងការកែលម្អបរិស្ថានជនបទ។33
- ប្រើប្រាស់បច្ចេកវិទ្យា បរិក្ខារ សម្ភារ និងការប្រតិបត្តិមេត្រីភាពបរិស្ថាន។ សាងសង់សំណង់បង្ការការបំពុលដោយយោងតាមច្បាប់ និងបទប្បញ្ញត្តិរបស់ប្រទេសជាម្ចាស់ផ្ទះ។34
- អនុវត្តវិធីសាស្រ្តបៃតងកាបូនទាប និងនិរន្តរភាព ដើម្បីកែលម្អប្រតិបត្តិការ ការគ្រប់គ្រង និងការថែទាំការិយាល័យគម្រោង ទីតាំង សម្ភារៈបរិក្ខារ និងតំបន់ជុំវិញ។35
- ការពារប្រព័ន្ធអេកូឡូស៊ី និងជីវចម្រុះ — រួមទាំងសត្វនិងរុក្ខជាតិមានតម្លៃ សត្វកម្រ សត្វរងការគំរាមកំហែង ឬជិតផុតពូជ — ក៏ដូចជាជម្រករបស់ពួកវា តំបន់ការពារធម្មជាតិនិងបរិស្ថានផ្សេងទៀតដែលបានទទួលស្គាល់ទាំងថ្នាក់ជាតិ និងអន្តរជាតិ — រាប់ចាប់ពីបរិយាកាសរហូតដល់ទឹក សមុទ្រ ដី រ៉ែ ព្រៃឈើ សត្វព្រៃ សំណល់សពមនុស្ស និងរុក្ខជាតិ តំបន់អភិរក្សធម្មជាតិ តំបន់ប្រវត្តិសាស្ត្រ រម្យនីយដ្ឋាន និងតំបន់ទីក្រុង និងជនបទ។36
សម្រាប់គម្រោងក្នុងស្រុកនៅប្រទេសចិន៖
ក្រុមហ៊ុនអភិវឌ្ឍ និងអ្នកម៉ៅការគួរតែ៖
- សហការជាមួយទីប្រឹក្សាផ្នែកវាយតម្លៃផលប៉ះពាល់បរិស្ថាន (EIA) ដើម្បីដាក់បញ្ចូលវិធានការកាត់បន្ថយទៅក្នុងរបាយការណ៍ EIA ជាលាយលក្ខណ៍អក្សរសម្រាប់ធ្វើការរៀបចំផែនការ។37
- សហការជាមួយទីប្រឹក្សា EIA ដើម្បីដាក់បញ្ចូលព័ត៌មានបច្ចេកទេស និងសេដ្ឋកិច្ចអំពីវិធានការការពារបរិស្ថាន ក៏ដូចជាសំណើតាមដានទៅក្នុងរបាយការណ៍ EIA ជាលាយលក្ខណ៍អក្សរ។38
ដោយទទួលបានការគាំទ្រពីក្រុមហ៊ុនអភិវឌ្ឍ និងអ្នកម៉ៅការ ទីប្រឹក្សា EIAគួរតែ៖
- ប្រើប្រាស់របាយការណ៍បច្ចេកទេសអំពី ESIAs ដើម្បីកំណត់ផលប៉ះពាល់ និងហានិភ័យបរិស្ថាន និងសង្គមដែលរំពឹងទុកសម្រាប់គម្រោងនីមួយៗ។
- កំណត់លក្ខខណ្ឌតម្រូវសម្រាប់ក្រុមហ៊ុនអភិវឌ្ឍ អ្នកម៉ៅការ និងអ្នកម៉ៅការបន្ត ដើម្បីធានាថាផលប៉ះពាល់អវិជ្ជមានទាំងនេះត្រូវបានដោះស្រាយយ៉ាងមានប្រសិទ្ធភាពភ្លាម។
- ដាក់ស្នើវិធានការ និងសកម្មភាពដើម្បីបំពេញលក្ខខណ្ឌតម្រូវទាំងនេះ ស្របតាមឋានានុក្រមនៃការកាត់បន្ថយ។
- លុបបំបាត់ បង្ការ ឬបញ្ចៀសហានិភ័យ និងផលប៉ះពាល់អវិជ្ជមាន។
- បើមិនអាចជៀសវាងបាន ត្រូវកាត់បន្ថយជាអប្បបរមា ឬ កាត់បន្ថយហានិភ័យ និងផលប៉ះពាល់ក្នុងកម្រិតដែលអាចទទួលយកបាន។ កាត់បន្ថយហានិភ័យ និងផលប៉ះពាល់ដែលនៅសល់។
- ប្រសិនបើសេសសល់ផលប៉ះពាល់ដែលធ្ងន់ធ្ងរ ចូរកំណត់ជម្រើសបច្ចេកទេស និង/ឬ ជម្រើសហិរញ្ញវត្ថុ ដើម្បីទូទាត់សង ឬប៉ះប៉ូវ។
- ពិចារណាយ៉ាងបុរេសកម្មនូវមធ្យោបាយដើម្បីបង្កើនអត្ថប្រយោជន៍របស់គម្រោង ជាពិសេសសម្រាប់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់។
- សង្កត់ធ្ងន់លើការលុបបំបាត់ ឬបញ្ចៀសផលប៉ះពាល់អវិជ្ជមាន។
- បើវាមិនអាចទៅរួច ត្រូវព្យាយាមប៉ះប៉ូវ ឬកាត់បន្ថយផលប៉ះពាល់អវិជ្ជមាន។ ផ្តល់វិធានការទូទាត់សំណងដែលមានលក្ខណៈដូចគ្នា និងសមស្របជាមួយនឹងផលប៉ះពាល់សំណល់នៃគម្រោងនោះ។ អនុវត្តគោលការណ៍អ្នកបំពុលត្រូវសង។
- គិតគូរពីសារៈសំខាន់នៃផលប៉ះពាល់ដែលនៅសេសសល់រយៈពេលវែងលើបរិស្ថាន និងមនុស្សដែលជាផលប៉ះពាល់ដោយគម្រោង ក៏ដូចជាកម្រិតដែលផលប៉ះពាល់ទាំងនោះត្រូវបានចាត់ទុកថាសមស្របនៅក្នុងបរិបទនៃគម្រោងនីមួយៗ។
- ប្រសិនបើគេកំណត់ថា ទាំងការទូទាត់សង ឬការប៉ះប៉ូវផលប៉ះពាល់ដែលនៅសេសសល់មិនអាចធ្វើឡើងក្រោមលក្ខខណ្ឌបច្ចេកទេស ឬហិរញ្ញវត្ថុ ត្រូវពន្យល់ពីហេតុផលសម្រាប់ការសម្រេចចិត្តនេះ រួមទាំងជម្រើសដែលកំពុងពិចារណានៅក្នុងរបាយការណ៍ ESIA និងផែនការ ESMP។
- ពណ៌នា — ជាមួយនឹងព័ត៌មានលម្អិតបច្ចេកទេស — វិធានការកាត់បន្ថយនីមួយៗដែលគួរតែអនុវត្តក្នុងអំឡុងពេលអនុវត្ត និងដំណាក់កាលប្រតិបត្តិការគម្រោង រួមទាំង៖
- ហានិភ័យ ឬផលប៉ះពាល់អវិជ្ជមានដែលគម្រោងដោះស្រាយ។
- ផលប៉ះពាល់របស់គម្រោងលើបរិស្ថាន និងសង្គមពេលរួមបញ្ចូលជាមួយនឹងផែនការគម្រោងដែលមានស្រាប់។
- លក្ខខណ្ឌនៃការអនុវត្តគម្រោង (ឧ. ដែលកំពុងបន្ត ឬក្នុងករណីមានអាសន្ន)។
- សកម្មភាព ការរៀបចំ បរិក្ខា និងនីតិវិធីចាំបាច់សម្រាប់ការអនុវត្ត។
- រៀបចំផែនទី ប្លង់ តារាង ដ្យាក្រាម ខិត្តប័ណ្ណ និង/ឬឯកសារបច្ចេកទេស ដែលពិពណ៌នាអំពីវិធានការកាត់បន្ថយនីមួយៗ។ ប្រមូលទិន្នន័យបច្ចុប្បន្នស្តីពីផលប៉ះពាល់លើបរិស្ថាន និងសង្គម ជម្រើសជំនួសសំណើវិធានការកាត់បន្ថយ ដំណាក់កាលសាងសង់ និងក្របខ័ណ្ឌពេលវេលា ក្តីកង្វល់ដំបូង ដំណើរការសម្រាប់បង្កើតផែនការ ESMP និងផែនការសម្រាប់ការកំណត់អត្តសញ្ញាណភាគីពាក់ព័ន្ធ និងការពិគ្រោះយោបល់ និងដីដែលត្រូវការ។
- រៀបចំឱ្យមានអ្នកជំនាញដែលសមស្របផ្សេងទៀតដើម្បីជួយពន្យល់ព័ត៌មានវិទ្យាសាស្រ្ត និងបច្ចេកទេសអំពីការគ្រប់គ្រងបរិស្ថាន និងសង្គម។
- សហការជាមួយអ្នកបកប្រែផ្ទាល់មាត់ដើម្បីបកប្រែខ្លឹមសារដែលបានសរសេរទៅជាភាសាក្នងតំបន់ និងគ្រាមភាសា ដើម្បីធ្វើការទំនាក់ទំនងផ្ទាល់មាត់ និងតាមរូបភាពយោងតាមតម្រូវការចាំបាច់។
- ដាក់ជូននូវព័ត៌មានថ្មីៗអំពីការរៀបចំគម្រោងដែលបានស្នើឡើង និងស្ថានភាពនៃផែនការ ESMP ទៅកាន់ក្រុមហ៊ុនអភិវឌ្ឍ និងអ្នកម៉ៅការ ក៏ដូចជា រដ្ឋាភិបាលប្រទេសជាម្ចាស់ផ្ទះក្នុងកម្រិតថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
- រៀបចំកិច្ចប្រជុំជាបន្តបន្ទាប់ (រួមទាំងសិក្ខាសាលា វេទិកា និង/ឬការពិភាក្សាជាក្រុមតូច) និងធ្វើការស្ទង់មតិបន្ថែមទៅតាមសេចក្ដីត្រូវការ ដើម្បឱ្យ់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ អង្គការ CSOs/NGOs និងភាគីពាក់ព័ន្ធសំខាន់ៗផ្សេងទៀតចូលរួមស្របទៅតាមផែនការចូលរួមរបស់ភាគីពាក់ព័ន្ធ។ សូមមើល ការចូលរួម និងការពិគ្រោះយោបល់របស់ភាគីពាក់ព័ន្ធ សម្រាប់ព័ត៌មានបន្ថែមអំពីការពិគ្រោះយោបល់ដ៏មានអត្ថន័យ។
- ជូនដំណឹងដលភាគីពាក់ព័ន្ធសំខាន់ៗអំពីកិច្ចប្រជុំយ៉ាងតិចពីរសប្តាហ៍ជាមុន ដោយផ្ញើលិខិតផ្លូវការមួយ ឬនិយាយតាមវិទ្យុសហគមន៍មូលដ្ឋាន ឬបង្ហោះសារនៅលើផ្ទាំងផ្សព្វផ្សាយសហគមន៍ ឬចែករំលែកសារនៅភូមិ/ទីប្រជុំជន/ក្រុង/ស្រុក/សាលាខេត្ត។
- រៀបចំការប្រជុំដាច់ដោយឡែកសម្រាប់ស្ត្រី ជនជាតិដើម ជនជាតិភាគតិច និងក្រុមដែលងាយរងគ្រោះផ្សេងទៀត។
- ចែករំលែកព័ត៌មានបច្ចេកទេស និងព័ត៌មានពាក់ព័ន្ធថ្មីៗ រួមមានជាអាទ៌ ការរៀបចំប្លង់គម្រោង ក្របខ័ណ្ឌពេលវេលា ផលប៉ះពាល់ ផែនការចូលរួមពីភាគីពាក់ព័ន្ធ និងរបាយការណ៍ ESIA។ សូមមើលការបង្ហាញសេចក្តីព្រាង និងកំណែចុងក្រោយនៃរបាយការណ៍ ESIA និងផែនការ ESMP សម្រាប់ព័ត៌មានលម្អិតអំពីរបៀបផ្សព្វផ្សាយព័ត៌មាននេះជាសាធារណៈសម្រាប់មតិភាគីពាក់ព័ន្ធ។
- ផ្តល់ច្បាប់ចម្លងជាក់ស្តែងនៃឯកសារដែលទាក់ទងនឹងគម្រោងថ្មី ឬបានធ្វើបច្ចុប្បន្នភាពជាភាសាក្នុងស្រុកសម្រាប់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដើម្បីរក្សាទុក។
- ប្រឹក្សាយោបល់ជាមួយប្រជាពលរដ្ឋដែលរងផលប៉ះពាល់ អង្គការ CSOs/NGOs ប្រព័ន្ធផ្សព្វផ្សាយ និងអ្នកស្រាវជ្រាវ/អ្នកជំនាញលើការរៀបចំគម្រោង ជម្រើសគម្រោង សំណើវិធានការកាត់បន្ថយ និងសកម្មភាពតាមដានក្នុងចំណោមបញ្ហាផ្សេងទៀត នៅក្នុងឯកសារពង្រាង។ កត់ត្រាសំណើ មតិរិះគន់ស្ថាបនា ក្តីកង្វល់ និងសំណួររបស់ពួកគេ ក៏ដូចជាព័ត៌មានលម្អិតអំពីគុណតម្លៃវប្បធម៌ និងបរិស្ថានក្នុងតំបន់ ដែលត្រូវយកមកពិចារណាផ្ទៃក្នុង ដាក់បញ្ចូលទៅក្នុងផែនការ ESMP ហើយដោះស្រាយនៅក្នុងកិច្ចប្រជុំជាបន្តបន្ទាប់សម្រាប់គម្រោងនីមួយៗ។
- រក្សាបញ្ជីឈ្មោះអ្នកចូលរួម ដើម្បីដាក់បញ្ចូលក្នុងផែនការចូលរួមរបស់ភាគីពាក់ព័ន្ធ។ សុំការអនុញ្ញាតពីអ្នកចូលរួមមុនពេលថតរូប។
- តាមដានជាមួយអ្នកចូលរួមក្នុងបញ្ហាជាក់លាក់នៅពេលចាំបាច់។
- ផ្តល់ជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ អង្គការ CSOs/NGOs ប្រព័ន្ធផ្សព្វផ្សាយ និងអ្នកស្រាវជ្រាវ/អ្នកជំនាញនូវពេលវេលាគ្រប់គ្រាន់ដើម្បីពិភាក្សាអំពីគម្រោងនីមួយៗជាមួយគ្នា និងផ្តល់មតិរិះគន់ស្ថាបនាមុននឹងបញ្ចប់សេចក្តីព្រាងផែនការ ESMP។
- កំណត់គោលដៅនៃការអនុវត្ត និងការតាមដានសមស្របសម្រាប់វិធានការ និងសកម្មភាពកាត់បន្ថយ។
- កំណត់ថាតើភាគីពាក់ព័ន្ធណាដែលទទួលខុសត្រូវក្នុងការអនុវត្ត ត្រួតពិនិត្យ ការអនុវត្ត ការផ្តល់ហិរញ្ញប្បទាន និងការរាយការណ៍អំពីវិធានការកាត់បន្ថយ និងតាមដាន ក៏ដូចជាការឆ្លើយតបទៅនឹងព្រឹត្តិការណ៍/គ្រាអាសន្នភ្លាម និងបង្កើតសកម្មភាពកែតម្រូវ។
- ប្រើប្រាស់របាយការណ៍ ESIAs ដើម្បីកំណត់វត្តមាន តួនាទី និងសមត្ថភាពរបស់បុគ្គលិករបស់ក្រុមហ៊ុនអភិវឌ្ឍ អ្នកម៉ៅការ និងអ្នកម៉ៅការបន្ត ទីភ្នាក់ងារពាក់ព័ន្ធ និងក្រសួងនានាក្នុងរដ្ឋាភិបាលប្រទេសជាម្ចាស់ផ្ទះ ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ អង្គការ CSOs/NGOs អ្នកស្រាវជ្រាវ/អ្នកជំនាញ និងភាគីពាក់ព័ន្ធដែលជាភាគីទីបីឯករាជ្យក្នុងការអនុវតសមាសធាតុគម្រោង និងវិធានការកាត់បន្ថយរបស់ពួកគេ។
- ពន្យល់ពីបទពិសោធន៍ និងសមត្ថភាពរបស់ភាគីពាក់ព័ន្ធដែលទទួលបន្ទុក។ ធានាថា ភាគីពាក់ព័ន្ធផ្ទាល់ដែលទទួលបន្ទុកភារកិច្ចទាក់ទងនឹងការអនុវត្តផែនការ ESMPs មានសមត្ថភាពគ្រប់គ្រាន់ ទទួលបានការបណ្តុះបណ្តាល និងបំំពាក់បំប៉ន នូវចំណេះ និងជំនាញដែលចាំបាច់ ដើម្បីអនុវត្តការងាររបស់ពួកគេ។
- ផ្តល់អនុសាសន៍ និងគាំទ្រដល់ការបង្កើត ឬការពង្រីកយន្តការ នាយកដ្ឋាន ឬភាគី ក៏ដូចជាការបណ្តុះបណ្តាលភាគីពាក់ព័ន្ធជាក់លាក់ដែលធ្វើឡើងដោយអ្នកជំនាញដែលមានសមត្ថភាព និងបទពិសោធន៍។
- កំណត់លក្ខខណ្ឌតម្រូវសម្រាប់តាមដាន និងរាយការណ៍ជាបន្តបន្ទាប់លើគម្រោងនានា ដើម្បីពិនិត្យផលប៉ះពាល់សំខាន់ៗ ដែលចាំបាច់អនុវត្តវិធានការកាត់បន្ថយមួយចំនួន ឬជំរុញឱ្យមានសកម្មភាពកែតម្រូវតាមរយៈផែនការសកម្មភាពបរិស្ថាន និងសង្គម (ESAPs)។
- កំណត់ភាពជាក់លាក់នៃសកម្មភាពតាមដាននីមួយៗ រួមទាំងវិធីសាស្រ្ត ប៉ារ៉ាម៉ែត្រ ទីតាំង ភាពញឹកញាប់ និងដែនកំណត់រាវរកនិងការវាស់វែង។
- បង្កើតកាលវិភាគអនុវត្តសម្រាប់វិធានការកាត់បន្ថយ និងការតាមដានដែលជាផ្នែកនៃផែនការពេញមួយវដ្តជីវិតរបស់គម្រោង។
- មូលនិធិស្នើសុំពីហិរញ្ញធិការីសម្រាបរ៉ាប់រងសកម្មភាពដែលបានដាក់ចេញនៅក្នុងផែនការ ESMP។
- កំណត់ការចំណាយមួយដង និងការចំណាយញឹកញាប់ដែលចាំបាច់ដើម្បីអនុវត្តផែនការ ESMP។ កំណត់ប្រភពផ្តលហិរញប្បទានគ្រប់គ្រាន់សម្រាប់ចំណាយប៉ាន់ស្មានទាំងនេះ។
- កំណត់ថាតើភាគីពាក់ព័ន្ធណាដែលទទួលខុសត្រូវក្នុងការអនុវត្ត ត្រួតពិនិត្យ ការអនុវត្ត ការផ្តល់ហិរញ្ញប្បទាន និងការរាយការណ៍អំពីវិធានការកាត់បន្ថយ និងតាមដាន ក៏ដូចជាការឆ្លើយតបទៅនឹងព្រឹត្តិការណ៍/គ្រាអាសន្នភ្លាម និងបង្កើតសកម្មភាពកែតម្រូវ។
- រៀបចំផែនការ ESMPs ដែលរ៉ាប់រង៖
- សំណើវិធានការកាត់បន្ថយហានិភ័យ និងផលប៉ះពាល់បរិស្ថាន និងសង្គម។
- លក្ខខណ្ឌតម្រូវតាមដាន និងរាយការណ៍ រួមទាំងការតាមដានភាគីទីបី និងរបាយការណ៍តាមដានតាមកាលកំណត់។
- នីតិវិធីឆ្លើយតបជាបន្ទាន់។
- វិធានការសុខភាព និងសុវត្ថិភាព (H&S) សម្រាប់សហគមន៍មូលដ្ឋាន។
- ការរៀបចំអង្គភាព និងស្ថាប័នពាក់ព័ន្ធ។
- បទប្បញ្ញត្តិសម្រាប់ការចែករំលែកព័ត៌មានប្រកបដោយតម្លាភាព និងស៊ីជម្រៅ និងការចូលរួម និងការប្រឹក្សារបស់ភាគីពាក់ព័ន្ធប្រកបដោយបរិយាប័ន្នក្នុងអំឡុងពេលរៀបចំ និងអនុវត្តគម្រោង។
- បទប្បញ្ញត្តិសម្រាប់ការប្រើប្រាស់យន្តការដោះស្រាយបណ្តឹងសាទុក្ខ។
- វិធានការអភិវឌ្ឍសមត្ថភាព និងបណ្តុះបណ្តាល។
- តម្រូវការដើម្បីឆ្លើយតបទៅនឹងការកែប្រែនៅក្នុងកាលៈទេសៈ ឬព្រឹត្តិការណ៍ដែលមើលមិនឃើញទុកជាមុន ការកែប្រែបទប្បញ្ញត្តិ និងការតាមដានលទ្ធផល។
- ដំណើរការសម្រាប់ការសម្របទៅតាមការគ្រប់គ្រង និងការរាយការណ៍អំពីការផ្លាស់ប្តូរនៅក្នុងគម្រោង ឬកាលៈទេសៈរបស់ពួកគេ។
- ការអនុវត្តនីតិវិធីស្វែងរកឱកាសសម្រាប់ការអនុម័តជាមុន នូវការគ្រប់គ្រង និងការរក្សាទុកឯកសារដែលអាចរកឃើញក្នុងដំណាក់កាលអនុវត្តគម្រោង។
- កាលវិភាគអនុវត្ត និងការប៉ាន់ការចំណាយ រួមទាំងក្របខ័ណ្ឌពេលវេលា ដំណាក់កាល ការសម្របសម្រួល និងការវិនិយោគ និងការចំណាយញឹកញាប់សម្រាប់បង្កើតនិងអនុវត្តផែនការ ESMP នីមួយៗ (ការកាត់បន្ថយ ការតាមដាន ការកសាងសមត្ថភាព លទ្ធកម្មដីធ្លី ការតាំងទីលំនៅថ្មី សំណង និងវិធានការពិសេសសម្រាប់ជនជាតិដើមភាគតិច)។
- សូចនាករនៃការអនុវត្ត (សំណុំនៃលទ្ធផលដែលអាចវាស់វែងបាន និងគោលដៅដែលត្រូវតាមដានជាប្រចាំដោយក្រុមហ៊ុនអភិវឌ្ឍ និងអ្នកម៉ៅការ ហើយត្រូវបានពិនិត្យសើរើដោយហិរញ្ញធិការី) ដោយមានការបែងចែកតាមយេនឌ័រ និងសហគមន៍ឲ្យបានសមស្រប។
- ច្បាប់ចម្លងនៃផែនការលទ្ធកម្មដីធ្លី និងការតាំងទីលំនៅឡើងវិញ (LARP) ផែនការស្តារជីវភាពរស់នៅ (LRP) និង/ឬផែនការជនជាតិដើមភាគតិច (IPP)។
ក្រុមហ៊ុនអភិវឌ្ឍ (និងអ្នកម៉ៅការ) គួរតែ៖
- បន្តសហការជាមួយទីប្រឹក្សា ESIA និងអ្នកបកប្រែផ្ទាល់មាត់ដែលត្រូវបានជួលអំឡុងពេលកំណត់វិសាលភាពនៃគម្រោង។
- ទីប្រឹក្សា ESIA គួរតែជាអ្នកជំនាញដែលមានសមត្ថភាព និងមានបទពិសោធន៍ ដោយគ្មានទំនាស់ផលប្រយោជន៍។
- អ្នកបកប្រែផ្ទាល់មាត់គួរតែចេះគ្រាមភាសានិងភាសាក្នុងស្រុកបានយ៉ាងស្ទាត់ជំនាញ រួមទាំងភាសាជនជាតិភាគតិច និងភាសាជនជាតិដើម។
- ពិនិត្យសើរើ ផែនទី ប្លង់ តារាង ដ្យាក្រាម និងខិត្តប័ណ្ណ ក៏ដូចជាសេចក្តីព្រាង និងកំណែថ្មីនៃរបាយការណ៍ ESIA និងផែនការ ESMP និងឯកសារបច្ចេកទេសផ្សេងទៀតដែលរៀបចំឡើងដោយទីប្រឹក្សា ESIA ក្នុងដំណាក់កាលរៀបចំផែនការមុនអនុវត្តគម្រោង។
- ដាក់ជូនកំណែដែលបានធ្វើបច្ចុប្បន្នភាព ថ្មី និងពង្រាងនៃឯកសារទាំងនេះទៅអាជ្ញាធរ ESIA និងហិរញ្ញធិការីដើម្បីពិនិត្យសើរើ និងអនុម័ត។
- ចែករំលែកកំណែបច្ចុប្បន្នភាព ថ្មី និងពង្រាង នៃឯកសារទាំងនេះសម្រាប់ជាឯកសារយោងជាមួយអ្នកម៉ៅការ (និងអ្នកម៉ៅការបន្ត)។
- រ៉ាប់រងលើថ្លៃទីតាំង ឯកសារបោះពុម្ព មធ្យោបាយធ្វើដំណើរសម្រាប់អ្នកចូលរួម ការគាំទ្រសេវាថែទាំកុមារ និងអាហារសម្រន់សម្រាប់កិច្ចប្រជុំដែលទាក់ទងនឹងគម្រោងនីមួយៗ។
- ក្នុងដំណាក់កាលរៀបចំផែនការមុនអនុវត្តគម្រោង ដាក់បញ្ចូលវិធានការកាត់បន្ថយ និងតាមដានជាក់លាក់ពីផែនការ ESMPs ទៅក្នុងការរៀបចំប្លង់ ថវិកា និងកាលវិភាគអនុវត្តគម្រោង។
- ដាក់បញ្ចូលបទប្បញ្ញត្តិ ក្របខ័ណ្ឌពេលវេលា និងលក្ខខណ្ឌតម្រូវសម្រាប់ការអនុវត្ត ការពង្រឹង និងការតាមដានផែនការ ESMPs ទៅក្នុងកិច្ចសន្យាជាមួយអ្នកម៉ៅការ (និងអ្នកម៉ៅការបន្ត)។
- វាយតម្លៃហានិភ័យ និងផលប៉ះពាល់ដែលពាក់ព័ន្ធជាមួយនឹងកិច្ចសន្យារបស់អ្នកម៉ៅការ (និងអ្នកម៉ៅការបន្ត)។
- ធានាថាអ្នកម៉ៅការ (និងអ្នកម៉ៅការបន្ត) គឺជាសហគ្រាសស្របច្បាប់ និងអាចទុកចិត្តបាន ដែលមានចំណេះដឹង និងជំនាញអនុវត្តការងារគម្រោងយោងតាមការសន្យាក្នុងកិច្ចសន្យា។
- តម្រូវឱ្យអ្នកម៉ៅការ (និងអ្នកម៉ៅការបន្ត) បំពេញតាមការសន្យាដែលមានចែងក្នុងផែនការ ESMP និងអនុវត្តឧបករណ៍គ្រប់គ្រងបរិស្ថាន និងសង្គមដែលសមស្របនៅក្នុងកិច្ចសន្យា និងឯកសារដេញថ្លៃផ្សេងទៀត។
- តាមដានសកម្មភាពរបស់អ្នកម៉ៅការ (និងអ្នកម៉ៅការបន្ត) សម្រាប់ការអនុលោមតាមការសន្យាក្នុងកិច្ចសន្យា។
- ផ្តល់ការបណ្តុះបណ្តាលដោយផ្ទាល់ ឬតាមរយៈអ្នកម៉ៅការ (និងអ្នកម៉ៅការបន្ត) ដើម្បីដោះស្រាយវិធានការ និងសកម្មភាពជាក់លាក់ដែលតម្រូវក្នុងផែនការ ESMPs និងគាំទ្រការអនុវត្តការងារសង្គម និងបរិស្ថានប្រកបដោយនិរន្តរភាព។
- ផ្សព្វផ្សាយទំនួលខុសត្រូវសំខាន់ៗចំពោះសង្គម និងបរិស្ថាននៅក្នុងផែនការ ESMPs ទៅកាន់បុគ្គលិក។
- ត្រួតពិនិត្យ និងថែរក្សារចនាសម្ព័នស្ថាប័នទាំងមូល ដើម្បីអនុវត្តការគ្រប់គ្រងបរិស្ថាន និងសង្គម ក្នុងដំណាក់កាលអនុវត្ត និងប្រតិបត្តិការគម្រោង។
- ធានាថា មានបុគ្គលិកចាំបាច់ ភាគីពាក់ព័ន្ធដែលទទួលបន្ទុក ការផ្តល់មូលនិធិ និងធនធានផ្សេងទៀតដែលមានស្រាប់ដើម្បីបន្តអនុវត្តផែនការ ESMP ស្របតាមកាលវិភាគដែលបានគ្រោងទុក។
ហិរញ្ញធិការីគួរតែ៖
- ដាក់ចេញនូវលក្ខខណ្ឌតម្រូវអនុវត្តផែនការ ESMP ជាបន្តបន្ទាប់នៅក្នុងកិច្ចព្រមព្រៀងហិរញ្ញប្បទានគម្រោង និងឯកសារច្បាប់ផ្សេងទៀតដែលត្រូវអនុវត្តតាមដោយក្រុមហ៊ុនអភិវឌ្ឍ អ្នកម៉ៅការ និងអ្នកម៉ៅការបន្ត៖
- អនុវត្តសកម្មភាពគម្រោង និងប្រតិបត្តិការគម្រោងដោយអនុលោមតាមផែនការ ESMPs។
- ទទួលអនុវត្តសកម្មភាពដែលពង្រឹងសមត្ថភាពផ្ទាល់របស់គេដើម្បីអនុវត្តផែនការ ESMPs ជាពិសេសនៅពេលដែលក្រុមហ៊ុននៅមិនទាន់មានសមត្ថភាពគ្រប់គ្រាន់។
- រៀបចំរបាយការណ៍ប្រព័ន្ធតាមដានតាមកាលកំណត់។
- គ្រាំទ្រការរៀបចំផែនការ ESMPs។
- ធ្វើការស៊ើបអង្កេតលើបរិស្ថាន និងសង្គមសម្រាប់គម្រោងទាំងអស់។
- ពិនិត្យសើរើព័ត៌មានដែលបានផ្តល់ដោយក្រុមហ៊ុនអភិវឌ្ឍ (និងអ្នកម៉ៅការ) ទាក់ទងទៅនឹងហានិភ័យ និងផលប៉ះពាល់បរិស្ថាន និងសង្គមរបស់គម្រោង។
- ស្នើសុំព័ត៌មានបន្ថែម ដើម្បីធានាថាការស៊ើបអង្កេតត្រូវបានបញ្ចប់។
- កំណត់ថាតើក្រុមហ៊ុនអភិវឌ្ឍ និងអ្នកម៉ៅការត្រូវការជួលអ្នកជំនាញជាភាគីទីបីឯករាជ្យ ដើម្បីជួយរៀបចំរបាយការណ៍ ESMP ដែរឬទេ។
ក្រុមហ៊ុនអភិវឌ្ឍ អ្នកម៉ៅការ និងអ្នកម៉ៅការបន្តគួរតែ៖
- មិនអនុវត្តសកម្មភាពគម្រោងដែលបង្កហានិភ័យដល់បរិស្ថាន ឬមានផលប៉ះពាល់អវិជ្ជមានដល់សង្គមរហូតដល់ផែនការគម្រោងដាក់បញ្ចូលបទប្បញ្ញត្តិក្នុងផែនការ ESMP និងលក្ខខណ្ឌអនុម័តពីអាជ្ញាធរ ESIA។
- ផ្តល់សំណងសមរម្យ ការតាំងទីលំនៅថ្មី និងការគាំទ្រការស្តារជីវភាពដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយយោងតាមផែនការ ESMP, LARP, LRP និង IPP។
- ធានាថា បុគ្គលទាំងនេះមានសិទ្ធិស្មើគ្នា ឬសិទ្ធិកាន់តែប្រសើរឡើងក្នុងការទទួលបានច្រើនទទួលបានទឹកស្អាត លំនៅដ្ឋាន សេវាមើលថែទាំកូន និងសាលារៀន មន្ទីរពេទ្យ ឬគ្លីនិកសុខភាព ផ្លូវថ្នល់ បរិយាកាសសុវត្ថិភាព ដីមានផលិតភាព ព្រៃឈើ ជនផល និងធនធានធម្មជាតិផ្សេងទៀត។
- ផ្តល់ឱកាសការងារក្នុងស្រុកដែលអាចទុកចិត្តបានដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់។
- ការពារសិទ្ធិរបស់ពួកគេក្នុងនាមជាកម្មករ។
- អភិរក្សធនធានធម្មជាតិ ធនធានរូបសាស្រ្ត និងធនធានវប្បធម៌។
- ជៀសវាងការបំផ្លិចបំផ្លាញ ឬធ្វើឱ្យខូចខាតធនធានទាំងនេះ។
- អនុវត្តកម្មវិធីពិសេសដើម្បីពង្រឹងការអភិរក្សនៅក្នុងគម្រោងដែលប៉ះពាល់ដល់់តំបន់ការពារស្របច្បាប់។
- ជៀសវាងការអនុវត្តសកម្មភាពគម្រោងនៅក្នុងទីជម្រកសំខាន់ លុះត្រាតែគម្រោងនេះនឹងមិនគំរាមកំហែង (ធ្ងន់ធ្ងរ) ទៅលើប្រភេទសត្វដែលជិតផុតពូជ ឬបានបង្កើតវិធានការកាត់បន្ថយផលប៉ះពាល់អវិជ្ជមានឲ្យតិចតួច។
- ជៀសវាងការបាត់បង់ដីច្រើនដោយសារការបម្លែងប្រើប្រាស់ដី និង ការរិចរិលបរិស្ថាន នៅក្នុងគម្រោងនានាដែលប៉ះពាល់ដល់ ជម្រកធម្មជាតិលុះត្រាតែមិនមានជម្រើសផ្សេង អត្ថប្រយោជន៍ជារួមលើសពីការចំណាយលើបរិស្ថាន ឬបានកាត់បន្ថយផលប៉ះពាល់អវិជ្ជមានទាំងនេះ។
- អនុវត្តនូវអភិក្រមបង្ការការប្រើប្រាស់ ការគ្រប់គ្រង និងការអភិវឌ្ឍធនធានធម្មជាតិដែលអាចកើតឡើងវិញ។
- ប្រើប្រាស់ដំណើរការ ព្រមទាំងការអនុវត្ត និងបច្ចេកវិទ្យាផលិតកម្មស្អាត មិនត្រឹមតែបង្កើនប្រសិទ្ធភាពថាមពលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ការ កាត់បន្ថយ ឬគ្រប់គ្រងការបំពុលដែលបណ្តាលមកពីការបំភាយឧស្ម័នផ្ទះកញ្ចក់ (GHG) ការផលិតកាកសំណល់ និងការបញ្ចេញសារធាតុគ្រោះថ្នាក់ទៀតផង។ 39
- សូមរកមើលគេហទំព័ររបស់ហិរញ្ញធិការី ក្រុមហ៊ុនអភិវឌ្ឍ អ្នកម៉ៅការ អ្នកម៉ៅការបន្ត និងរដ្ឋាភិបាលប្រទេសជាម្ចាស់ផ្ទះ ដើម្បីទទួលបានព័ត៌មានអំពីនីតិវិធី ឬគោលការណ៍ណែនាំផ្ទាល់ខ្លួនសម្រាប់ផែនការ ESMP ឬវិធីសាស្រ្ត និងឧបករណ៍ពាក់ព័ន្ធដើម្បីគ្រប់គ្រងផលប៉ះពាល់ និងហានិភ័យនៃបរិស្ថាន និងសង្គម។
- ប្រសិនបើព័ត៌មានណាមួយនេះមិនមានទេ សូមសាកសួរតួអង្គដែលសមស្របឱ្យបញ្ចេញជាសាធារណៈនូវព័ត៌មានលម្អិតជាក់លាក់ជាភាសាកំណើតរបស់អ្នក។ សូមមើលលើភាគីពាក់ព័ន្ធដើម្បីកំណត់វិធីទំនាក់ទំនងមួយចំនួនដែលមាន។
- ប្រសិនបើអ្នកមិនអាចទាក់ទងអ្នកម៉ៅការ និងអ្នកម៉ៅបន្តការដោយផ្ទាល់បានទេ សូមទាក់ទងហិរញ្ញធិការី និង/ឬរដ្ឋាភិបាលប្រទេសជាម្ចាស់ផ្ទះសម្រាប់សុំជំនួយ។
- ប្រសិនបើអ្នកមិនអាចទាក់ទងដោយផ្ទាល់ទៅ ក្រុមហ៊ុនអភិវឌ្ឍ ហិរញ្ញធិការី និង/ឬរដ្ឋាភិបាលប្រទេសជាម្ចាស់ផ្ទះបាននោះទេ សូមទាក់ទងទៅអ្នកដឹកនាំសហគមន៍ ឬ CSO/NGO សម្រាប់សុំជំនួយ។
- ចូលរួមកិច្ចប្រជុំគម្រោងទាក់ទងនឹងការរៀបចំ និងការអនុវត្តផែនការ ESMP។
- ផ្តល់ជម្រើសផ្សេងទៀតអំពីរបៀបដែលគម្រោងគួរជៀសវាង ឬប៉ះប៉ូវផលប៉ះពាល់អវិជ្ជមាន និងហានិភ័យបរិស្ថាន និងសង្គម។ ផ្តល់អនុសាសន៍ដែលបង្ហាញពីរបៀបដែលក្រុមហ៊ុនអភិវឌ្ឍ អ្នកម៉ៅការ និងអ្នកម៉ៅការបន្តគួរតែការពារដើមឈើ/ បឹង/ អូរ/ ដី/ ផ្ទះ /សំណង់/ ទ្រព្យសម្បត្តិ/ សេវាកម្មដែលអាចមានសារៈសំខាន់ចំពោះវប្បធម៌ សុខភាព សុវត្ថិភាព ជីវភាពរស់នៅ និង/ឬគុណភាពនៃជីវិតរបស់អ្នក។ សម្រាប់គម្រោងដែលមានផលប៉ះពាល់តិចតួច សូមពិចារណាវិធានការដែលមានសក្តានុពលដើម្បីកាត់បន្ថយចរាចរណ៍ ឬរូបភាពផ្សេងៗគ្នានៃការបំពុលខ្យល់ ទឹក ឬសំឡេងរំខានពីការសាងសង់។
- ស្នើសុំសិទ្ធិទទួលបានធនធានថ្មី ឬកែលម្អ ដូចជាទឹកស្អាត អគ្គិសនីគ្មានជាតិកាបូន និងការគ្រប់គ្រងកាកសំណល់ ពីក្រុមហ៊ុនអភិវឌ្ឍ និង/ឬរដ្ឋាភិបាលប្រទេសជាម្ចាស់ផ្ទះ ដើម្បីទូទាត់សងសម្រាប់ផលប៉ះពាល់អវិជ្ជមាន។
- សួរអំពីកិច្ចប្រជុំនាពេលខាងមុខ ក៏ដូចជាការប្រជុំដាច់ដោយឡែកសម្រាប់ស្ត្រី ជនជាតិដើមភាគតិច ជនជាតិភាគតិច និងក្រុមដែលងាយរងគ្រោះផ្សេងទៀត។
- សុំឱ្យហិរញ្ញធិការី ក្រុមហ៊ុនអភិវឌ្ឍ អ្នកម៉ៅការ និងរដ្ឋាភិបាលប្រទេសជាម្ចាស់ផ្ទះ ទូទាត់ថ្លៃមធ្យោបាយធ្វើដំណើរ និងលើថ្លៃចំណាយផ្សេងទៀតដែលទាក់ទងនឹងការចូលរួម។
- រក្សាកំណត់ត្រាវត្តមាន និងការចូលរួមរបស់អ្នក នៅលើក្រដាស ឬនៅក្នុងទូរសព្ទរបស់អ្នក។
- ស្នើសុំទីប្រឹក្សា ESIA ផ្តល់ច្បាប់ចម្លងក្រដាស និង/ឬច្បាប់ចម្លងឌីជីថលនៃកំណែព្រាង និងកំណែថ្មីនៃផែនទី ប្លង់ តារាង ខិត្តប័ណ្ណ ការសិក្សាពីវិសាលភាព ផែនការការចូលរួមពីភាគីពាក់ព័ន្ធ របាយការណ៍ ESIA ផែនការ ESMP និងឯកសារបច្ចេកទេសផ្សេងទៀតជាភាសាកំណើតរបស់អ្នក។ ពិនិត្យសើរើឯកសារទាំងនេះ។
- ពិភាក្សាអំពីជម្រើស និងវិធានការកាត់បន្ថយ ជាមួយសមាជិកសហគមន៍ផ្សេងទៀត អង្គការ CSOs/NGOs និងអ្នកជំនាញដែលសមស្របទាំងក្នុងអំឡុងពេល និងក្រោយកិច្ចប្រជុំ។
- ផ្តល់មតិរិះគន់ស្ថាបនាដោយផ្ទាល់ ឬដោយអនាមិកទៅកាន់ហិរញ្ញធិការី ក្រុមហ៊ុនអភិវឌ្ឍ អ្នកម៉ៅការ រដ្ឋាភិបាលប្រទេសជាម្ចាស់ផ្ទះ និងអាជ្ញាធរ ESIA។
- ប្រសិនបើអ្នកមិនបានឮអំពីកិច្ចប្រជុំ ESMP របស់គម្រោង សូមចូលទៅកាន់គេហទំព័ររបស់ហិរញ្ញធិការី និងរដ្ឋាភិបាលប្រទេសជាម្ចាស់ផ្ទះ ដើម្បីទទួលបានព័ត៌មានអំពីពេលវេលា និងទីកន្លែងដែលកិច្ចប្រជុំនឹងប្រារព្ធឡើងនាពេលខាងមុខ ក៏ដូចជាថាតើនរណាជាអ្នកប្រឹក្សា ESIA និងរបៀបទាក់ទងជាមួយពួកគេ។
- ប្រសិនបើមិនមានព័ត៌មានណាមួយក្នុងចំណោមព័ត៌មាននេះទេ សូមស្នើហិរញ្ញធិការី និងមន្ត្រីមកពីរដ្ឋាភិបាលប្រទេសជាម្ចាស់ផ្ទះឱ្យបញ្ចេញជាសាធារណៈនូវព័ត៌មានលម្អិតជាក់លាក់ជាភាសាកំណើតរបស់អ្នក។
- ប្រសិនបើអ្នកមិនអាចទាក់ទងដោយផ្ទាល់ទៅហិរញ្ញធិការី និង/ឬរដ្ឋាភិបាលប្រទេសជាម្ចាស់ផ្ទះបាននោះទេ សូមទាក់ទងទៅអ្នកដឹកនាំសហគមន៍ ឬអង្គការ CSO/NGO សម្រាប់សុំជំនួយ។
- ប្រសិនបើការប្រជុំ ESMP របស់គម្រោងបានប្រារព្ធឡើងរួចហើយនោះ សូមរកមើលគេហទំព័ររបស់ហិរញ្ញធិការី និងរដ្ឋាភិបាលប្រទេសម្ចាស់ជាផ្ទះសម្រាប់ច្បាប់ចម្លងឌីជីថលនៃសេចក្តីព្រាងច្បាប់ និងកំណែចុងក្រោយនៃផែនទី ប្លង់ តារាង ខិត្តប័ណ្ណ ការសិក្សាវិសាលភាព ផែនការការចូលរួមរបស់ភាគីពាក់ព័ន្ធ របាយការណ៍ ESIA ផែនការ ESMP និងឯកសារបច្ចេកទេសផ្សេងទៀត ក៏ដូចជាមតិសាធារណៈ ជាភាសាកំណើតរបស់អ្នក។
- លៃលកពេលដើម្បីពិភាក្សាអំពីឯកសារជាមួយនឹងសមាជិកសហគមន៍ផ្សេងទៀត អង្គការ CSOs/NGOs និងអ្នកជំនាញដែលមានសមត្ថកិច្ច។
- ផ្តល់មតិរិះគន់ស្ថាបបនាដោយផ្ទាល់ ឬដោយអនាមិកទៅកាន់ហិរញ្ញធិការី ក្រុមហ៊ុនអភិវឌ្ឍ អ្នកម៉ៅការ និងរដ្ឋាភិបាលប្រទេសជាម្ចាស់ផ្ទះ។
- ប្រសិនបើព័ត៌មានណាមួយនេះមិនមានជាភាសាកំណើតរបស់អ្នកទេ សូមសួរទៅហិរញ្ញធិការី ក្រុមហ៊ុនអភិវឌ្ឍ អ្នកម៉ៅការ និងរដ្ឋាភិបាលប្រទេសជាម្ចាស់ផ្ទះសម្រាប់ច្បាប់ចម្លងក្រដាស និង/ឬច្បាប់ចម្លងឌីជីថលនៃឯកសារបកប្រែ។
- ខណៈពេលដែលកំពុងអនុវត្តផែនការ ESMP ឬបន្ទាប់ពីបានរៀបចំសេចក្តីព្រាងផែនការ សូមពិនិត្យសើរើអនុលោមភាពរបស់ហិរញ្ញវត្ថុធិការី ក្រុមហ៊ុនអភិវឌ្ឍ អ្នកម៉ៅការ អ្នកម៉ៅការបន្ត និងរដ្ឋាភិបាលប្រទេសម្ចាស់ផ្ទះតាមគោលនយោបាយ នីតិវិធី និងគោលការណែនាំណែនាំរបស់រដ្ឋាភិបាល ឧស្សាហកម្មជាក់លាក់ និងផ្ទៃក្នុងសម្រាប់ផែនការ ESMPs ក្នុងចំណោមវិធីសាស្រ្ត និងឧបករណ៍ផ្សេងទៀតដើម្បីគ្រប់គ្រងផលប៉ះពាល់ និងហានិភ័យបរិស្ថាន និងសង្គម។
- សូមពិនិត្យសើរើ"សូចនាករការអនុវត្តសំខាន់ៗ (KPIs) នៃការអនុវត្តឥណទានបៃតង" និង "គោលការណ៍ណែនាំស្តីពីការគ្រប់គ្រងឧស្សាហកម្មធនាគារក្នុងការបម្រើការអភិវឌ្ឍ និងការពង្រឹងការគ្រប់គ្រងហានិភ័យនៅក្រៅប្រទេសរបស់សហគ្រាស" "មតិលើការអនុវត្តឥណទានបៃតង" និង "គោលការណ៍ណែនាំឥណទានបៃតង" របសគណៈកម្មការនិយតកម្មធនាគារ និងធានារ៉ាប់រងនៃប្រទេសចិន (CBIRC)ក៏ដូចជា "គោលការណ៍ណែនាំអំពីទំនួលខុសត្រូវចំពោះសង្គមរបស់សាជីវកម្ម" របស់សមាគមធនាគារនៃប្រទេសចិន (CBA)។ ដាក់ជូនក្ដីកង្វល់ ឬ ពាក្យបណ្ដឹង អំពីការមិនអនុលោមតាម KPIsឬគោលការណ៍ណែនាំផ្សេងទៀតរបស់ហិរញ្ញធិការីទៅ CBIRC ឬ CBA។
- ពិនិត្យសើរើ"គោលការណ៍ណែនាស្តីពីទំនួលខុសត្រូវសង្គមសម្រាប់អ្នកម៉ៅការអន្តរជាតិចិន" "គោលការណ៍ណែនាំអំពីហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនិរន្តរភាពសម្រាប់អ្នកម៉ៅការអន្តរជាតិចិន" និង "សៀវភៅណែនាំស្តីពីការចូលរួមសហគមន៍សម្រាប់អ្នកម៉ៅការអន្តរជាតិចិន" របស់សមាគមអ្នកម៉ៅការអន្តរជាតិនៃប្រទេសចិន (CHINCA)។ ដាក់ជូនក្តីកង្វល់/ពាក្យបណ្តឹងទៅ CHINCA អំពីក្រុមហ៊ុនអភិវឌ្ឍ និងអ្នកម៉ៅការដែលមិនអនុវត្ត EIAs ឱ្យបានត្រឹមត្រូវ ការស៊ើបអង្កេត និងដំណើរការផ្សេងទៀតដើម្បីបង្ការហានិភ័យក្នុងដំណាក់កាលរៀបចំផែនការមុនអនុវត្តគម្រោង។
- រាយការណ៍អំពីស្ថានការណ៍ ឬព្រឹត្តិការណ៍សំខាន់ៗដែលពាក់ព័ន្ធ ដូចជាការខកខានមិនបានកាត់បន្ថយហានិភ័យអេកូឡូស៊ី ឬពង្រឹងការគ្រប់គ្រងបរិស្ថានទៅកក្រសួងពាណិជ្ជកម្ម (MOFCOM) និងក្រសួងអេកូឡូស៊ី និងបរិស្ថាន (MEE)នៃប្រទេសចិនឱ្យបានទាន់ពេលវេលា។
- ពិនិត្យមើលថាតើគម្រោងនេះគឺជាផ្នែកមួយនៃបញ្ជីអវិជ្ជមានសាធារណៈរបស់ SASAC នៃគម្រោងវិនិយោគក្រៅប្រទេសរបស់សហគ្រាសរដ្ឋមជ្ឈិម (CSOEs) ដែរឬទេ។ សម្រាប់គម្រោងទាំងនេះ អង្គការ CSOEs ត្រូវដាក់ជូនរបាយការណ៍ការពារ និងគ្រប់គ្រងហានិភ័យទៅ SASAC ដើម្បីពិនិត្យសើរើ។
- ដាក់ជូនសំណួរ/ក្តីកង្វល់/ពាក្យបណ្ដឹង អំពីភាពមិនអនុលោមតាមគោលនយោបាយ នីតិវិធី ឬគោលការណ៍ការណែនាំផ្សេងទៀតទៅតួអង្គដែលសមស្រប។
- Asian Development Bank (ADB), “Safeguard Requirements 1: Environment,” in ADB Safeguard Policy Statement, p. 41-43, 2009, View the PDF.
- International Union for Conservation of Nature (IUCN), "Developing and Monitoring an Environmental and Social Management Plan (ESMP)," Guidance Note & Template, Environmental & Social Management System (ESMS), January 2019, View the PDF.
- United Nations Development Programme (UNDP), “Social and Environmental Assessment and Management: Annex 4: Indicative Outline of an Environmental and Social Management Plan (ESMP),” in Guidance Note: UNDP Social and Environmental Standards, p. 48-49, 2020, View the PDF.
- World Bank, “Assessment and Management of Environmental and Social Risks and Impacts,” in Environmental and Social Framework, p. 26-27, 2017, View the PDF.
- World Bank, “Environmental and Social Commitment Plan (ESCP), 2018, View the PDF.
- International Finance Corporation (IFC), “Good Practice Note: Managing Contractors’ Environmental and Social Performance,” 2017, View the Website.
- International Institute for Sustainable Development (IISD), “Step 3: Impact Assessment and Mitigation,” in The 7 Steps to an EIA, View the Website.
- The Regional Environmental Center for Central and Eastern Europe, “Impact Mitigation,” in EIA Training Resource Manual for South Eastern Europe, View the PDF.
- United Nations Environment Programme (UNEP), “Topic 7: Mitigation and Impact Management,” in Environmental Impact Assessment Training Resource Manual, Second Edition, 2002, View the PDF.
1 Ministry of Environmental Protection (MEP) (now Ministry of Ecology and Environment (MEE)) et al., "Guidance on Promoting Green Belt and Road," April 2017; MEP, “The Belt and Road Ecological and Environmental Cooperation Plan,” May 2017.
2 National Development and Reform Commission (NDRC) et al., “Opinions on Jointly Promoting Green Development of the Belt and Road,” 2022.
3 China Banking Regulatory Commission (CBRC) (now China Banking and Insurance Regulatory Commission (CBIRC)), "Key Performance Indicators of Green Credit Implementation," 2014; CBRC and China Insurance Regulatory Commission (CIRC), "Guidelines on Regulating the Banking Industry in Serving Enterprises’ Overseas Development and Strengthening Risk Control," January 2017; China Datang Corporation (CDT), “Regulation on Environmental Protection,” 2017; CBIRC and CIRC, "General Office of the China Banking Regulatory Commission Opinions on Green Credit Implementation," 2013.
4 CBRC, "Key Performance Indicators.”
5 The Export-Import Bank of China (China Exim Bank), “White Paper on Green Finance,” 2019; China Exim Bank, “Guidelines for Environmental and Social Impact Assessment for Project Loans of the China Export and Import Bank,” 2007.
6 Bank of China Hong Kong (BOCHK), “Sustainability Policy,” 2021.
7 CBIRC, "Opinions on Green Credit.”
8 People's Bank of China (PBOC) et al., “Guidelines for Establishing the Green Financial System,” August 2016; Ministry of Finance (MOF) et al., “Guiding Principles on Financing the Development of BRI,” May 2017; CBRC, "Key Performance Indicators.”
9 BOCHK, “Sustainability Policy;” China International Contractors Association (CHINCA), “Hierarchical Framework Standard (Industry Standard) for Foreign Contracted Engineering Enterprises (Trial),” April 2018; CBRC, "Key Performance Indicators."
10 CBRC, "Key Performance Indicators."
11 Sinohydro, “Occupational Health, Safety and Environmental Policy Statement,” 2013; CDT, “Regulation on Environmental;” State Forestry and Grassland Administration (SFGA) and Ministry of Commerce (MOFCOM), “Guide on Sustainable Overseas Forest Management and Utilization by Chinese Enterprises,” 2009; MEE, “Regulations on the Approval Procedures for Environmental Impact Assessment Reports (forms) of Construction Projects,” November 2020.
12 China Chamber of Commerce of Metals, Minerals & Chemicals Importers & Exporters (CCCMC), “Guidelines for Social Responsibility in Outbound Mining Investments,” 2017; MOFCOM and MEE, "New Guidelines for Green Development in Overseas Investment and Cooperation," July 2021.
13 State-owned Assets Supervision and Administration Commission of the State Council (SASAC), “Measures for the Supervision and Administration of Overseas Investment by Central Enterprises,” January 2017; CBRC and CIRC, "Notice of the China Banking Regulatory Commission on Issuing the Green Credit Guidelines," February 2012; CDT, “Regulation on Environmental;” CCCMC, “Outbound Mining Investments.”
14 Green Finance Committee (GFC) of China Society for Finance and Banking et al., “Environmental Risk Management Initiative for China’s Overseas Investment,” September 2017; Green Finance Initiative and GFC, “Green Investment Principles (GIP) for the Belt and Road,” 2018.
15 CCCMC, “Outbound Mining Investments.”
16 Responsible Cobalt Initiative (RCI) and Responsible Minerals Initiative (RMI), "Cobalt Refiner Supply Chain Due Diligence Standard (version 2.0)," 2021.
17 The following policy refers to risk management or prevention: MEP et al., "Promoting Green Belt;" MOFCOM, “Administrative Measures on Outbound Investment,” September 2014. The following policies mention the preparation and implementation of risk management plans: Green Finance Initiative and GFC, “Green Investment Principles;” CCCMC et al., “Guidance for Sustainable Natural Rubber,” 2017; CCCMC, “Chinese Due Diligence Guidelines for Responsible Mineral Supply Chains,” 2015; China Three Gorges Corporation (CTG), “Sustainable Development Policy,” 2017; Sinohydro, “Environmental Protection Policy Statement,” 2017.
18 The following laws and policies focus on mitigation measures for adverse environmental impacts: China Banking Association (CBA), “Corporate Social Responsibility Guidelines,” January 2009; CHINCA, “Draft Revisions to Guide on Social Responsibility for Chinese International Contractors,” July 2021; Standing Committee of the National People's Congress, “Environmental Impact Assessment Law of the People's Republic of China,” October 2002; Standing Committee of the National People's Congress, “Amendment to the Environmental Impact Assessment Law of the People's Republic of China,” July 2016; Standing Committee of the National People's Congress, “Environmental Protection Law of the People's Republic of China,” December 1989; State Council, “Regulation on Environmental Impact Assessment of Planning,” August 2009. The following guidelines focus on mitigation measures for adverse social impacts: CCCMC et al., “Sustainable Natural Rubber;” CCCMC, “Chinese Due Diligence.”
19 CCCMC, “Outbound Mining Investments.”
20 CHINCA, “Draft Revisions;” China-ASEAN Investment Cooperation Fund (CAF), “Social Responsibility and Environmental Protection Guidelines for Investments in the ASEAN Region,” 2014; CHINCA and Dagong Global Credit Rating, “Guidelines of Sustainable Infrastructure for Chinese International Contractors (SIG),” June 2017; CHINCA, “Community Engagement Handbook for Chinese International Contractors-北京商道纵横信息科技有限责任公司,” 2021; CCCMC, “Outbound Mining Investments.”
21 CCCMC et al., “Sustainable Natural Rubber;” MOFCOM and MEE, "New Guidelines;” MOFCOM and MEP, “Guidelines for Environmental Protection in Foreign Investment and Cooperation,” February 2013; GFC et al., “Environmental Risk Management;” CBRC, "Key Performance Indicators;” CDT, “Regulation on Environmental;” Sinohydro, “Occupational Health;” RCI and RMI, "Cobalt Refiner Supply.”
22 MOFCOM and MEE, “Guidelines for Ecological Environmental Protection in Foreign Investment Cooperation and Construction Projects,” January 2022; MOFCOM and MEE, “Guidelines for Environmental;” CHINCA, “Community Engagement Handbook;” CDT, “Regulation on Environmental;” CCCMC, “Outbound Mining Investments;” Standing Committee, “Environmental Protection Law.”
23 SASAC, “Supervision and Administration.”
24 MOFCOM and MEE, “Ecological Environmental Protection;” MOFCOM and MEE, “Guidelines for Environmental.”
25 MOFCOM and MEE, “Ecological Environmental Protection.”
26 Ibid; MOF et al., “Guiding Principles;” NDRC and National Energy Administration (NEA), “Vision and Actions on Energy Cooperation in Jointly Building Silk Road Economic Belt and 21st-Century Maritime Silk Road,” 2017; CBA, “Corporate Social Responsibility;” CDT, “Regulation on Project Safety, Health and Environment,” 2009.
27 CCCMC et al., “Sustainable Natural Rubber.”
28 CHINCA, “Draft Revisions;” CHINCA and Dagong Global Credit Rating, “Guidelines of Sustainable Infrastructure;” CCCMC et al., “Sustainable Natural Rubber;” CAF, “Investments in the ASEAN Region;” RCI and RMI, "Cobalt Refiner Supply."
29 CHINCA, “Draft Revisions;” CHINCA and Dagong Global Credit Rating, “Guidelines of Sustainable Infrastructure;” NDRC et al., “Code of Conduct for the Operation of Overseas Investments by Private Enterprises,” December 2017; CCCMC et al., “Sustainable Natural Rubber;” CCCMC, “Outbound Mining Investments.”
30 The following policies broadly reference environmental protection: NDRC and NEA, “Vision and Actions;” SASAC, "Guidelines to the State-owned Enterprises Directly Under the Central Government on Fulfilling Corporate Social Responsibilities," December 2007; NDRC, “Measures for the Administration of Overseas Investment of Enterprises,” December 2017; State Council, “Regulations on the Administration of Foreign Contracted Projects,” July 2017; MOFCOM et al., “Guideline for Promoting High-quality Development of Overseas Contracted Projects,” August 2019; MOF, “Guiding Principles;” State Development and Investment Corporation (SDIC), “Green Finance Framework,” April 2019; CHINCA, “Guide on Social Responsibility for Chinese International Contractors,” September 2012; CAF, “Investments in the ASEAN Region;” NDRC et al., “Jointly Promoting Green Development.”
31 The following policies and guidelines reference resource management as part of environmental protection: MOFCOM et al., “Circular to Regulate the Overseas Investment and Cooperation of Chinese Companies,” June 2008; State Council, “Nine Principles on Encouraging and Standardizing Outward Investment,” October 2006; State Council, “Guiding Opinion of the State Council on Encouraging and Standardizing Enterprises' Cooperation in Outbound Investment,” April 2007. The following policies and guidelines focus on the management, use, and development of natural resources: Sinohydro, “Occupational Health, Safety;” CCCMC, “Outbound Mining Investments;” MOFCOM et al., “Circular to Regulate;” CHINCA, “Draft Revisions;” SASAC, "Fulfilling Corporate Social Responsibilities."
32 CHINCA, “Community Engagement Handbook;” CDT, “Regulation on Project.”
33 CCCMC, “Outbound Mining Investments;” Standing Committee, “Environmental Protection Law.”
34 MOFCOM and MEE, “Guidelines for Environmental;” SASAC, "Fulfilling Corporate Social Responsibilities;" Standing Committee, “Environmental Protection Law.”
35 MEP, “Belt and Road Ecological;” CDT, “Regulation on Project.”
36 The following laws and policies specify environmental conservation, protection of biodiversity, and protected areas: CTG, “Sustainable Development Policy;” Sinohydro, “Environmental Protection Policy;” SFGA and MOFCOM, “Sustainable Overseas Forest Management;” CCCMC, “Outbound Mining Investments;” SFGA, “Guidelines for Sustainable Silviculture for Chinese Companies Overseas,” 2007; Standing Committee, “Environmental Protection Law.”
37 State Council, “Regulation on Environmental.”
38 Standing Committee, “Environmental Impact Assessment.”
39 International Best Practice is based on Asian Development Bank (ADB), "Safeguard Policy Statement," 2009; Asian Infrastructure Investment Bank (AIIB), "Environmental and Social Framework," 2021; World Bank, "Environmental and Social Framework," 2018; Mekong Partnership for the Environment, "Guidelines on Public Participation in Environmental Impact Assessment in the Mekong Region," First Edition, 2017.