ការងារក្នុងស្រុក និងការការពារសិទ្ធិការងារ
ក្រុមហ៊ុនអភិវឌ្ឍ អ្នកម៉ៅការ និង អ្នកម៉ៅការបន្ត អាចជួលរួមផ្សំគ្នានូវកម្មករ ដែលធ្វើការពេញម៉ោង ក្រៅម៉ោង បណ្តោះអាសន្ន តាមរដូវកាល ឬចំណាកស្រុក ដើម្បីធ្វើការលើផ្នែកជាក់លាក់នានានៃ គម្រោងហេដ្ឋារចនាសម្ព័ន្ធនីមួយៗ។ ក្នុងពេលដែលអនុវត្តតាមលក្ខខណ្ឌតម្រូវរបស់ ហិរញ្ញធិការី និង រដ្ឋាភិបាលប្រទេសជាម្ចាស់ផ្ទះក្រុមហ៊ុនទាំងនេះគួរតែជួល ប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ ឱ្យបានច្រើនដូចដែល ផែនការគ្រប់គ្រងបរិស្ថាននិងសង្គម (ESMP) កំណត់ថា អាចធ្វើទៅបាន។ ក្រុមហ៊ុនអភិវឌ្ឍ អ្នកម៉ៅការ និងអ្នកម៉ៅការបន្តមិនគួរវិនិយោគត្រឹមតែលើការបណ្តុះបណ្តាលសម្រាប់កម្មករក្នុងមូលដ្ឋានទាំងនេះប៉ុណ្ណោះទេ ប៉ុន្តែគួរតែផ្ដល់ការងារដល់កម្មករចំណាកស្រុក មកពីកន្លែងផ្សេងទៀតក្នុងប្រទេសជាម្ចាស់ផ្ទះ ប្រទេសចិន និងប្រទេសដទៃទៀតផងដែរ ដើម្បីបំពេញតាមកម្រិតជំនាញ និងបទពិសោធន៍ដែលចាំបាច់សម្រាប់អនុវត្ត និងដំណើរការគម្រោងហេដ្ឋារចនាសម្ព័ន្ធគុណភាពខ្ពស់។ ជាផ្នែកមួយនៃដំណើរការជ្រើសរើសនិងជួល និយោជកគួរតែ ជូនដំណឹងដល់ កម្មករដែលមានសក្តានុពលអំពីលក្ខខណ្ឌនៃការងារ ភាពអាចប្រើបាននៃ យន្តការដោះស្រាយបណ្ដឹងសាទុក្ខនៅកន្លែងធ្វើការ និងការគ្រប់គ្រងពលកម្មផ្សេងទៀត និងនីតិវិធី សុខភាព និងសុវត្ថិភាពការងារ (OHS)។
ហិរញ្ញធិការីគួរតែតម្រូវឱ្យក្រុមហ៊ុនអភិវឌ្ឍ និងអ្នកម៉ៅការ ការពារសិទ្ធិពលកម្មសម្រាប់និយោជិតរបស់ពួកគេ ក្នុងលក្ខណៈមួយដែលស្របតាមច្បាប់ និងបទប្បញ្ញត្តិរបស់ប្រទេសជាម្ចាស់ផ្ទះ ខណៈដែលក្រុមហ៊ុនអភិវឌ្ឍ និងអ្នកម៉ៅការគួរតែដាក់លក្ខខណ្ឌតម្រូវស្រដៀងគ្នាសម្រាប់ កម្មករគម្រោង ដែលពាក់ព័ន្ធជាមួយអ្នកម៉ៅការបន្ត និង អ្នកផ្គត់ផ្គង់ចម្បង។ និយោជកទាំងនេះគួរតែធានាថា គម្រោងរបស់ពួកគេមិន ពាក់ព័ន្ធ នឹងពលកម្មដោយបង្ខំ និងពលកម្មកុមារទេ ធ្វើឱ្យមានបរិយាកាសធ្វើការប្រកបដោយសុវត្ថិភាព និងសុខភាពល្អ ទំនាក់ទំនង និងសហប្រតិបត្តិការជាមួយកម្មករ ក៏ដូចជាអង្គការ និងអ្នកតំណាងរបស់ពួកគេ ស្របតាមច្បាប់ និងបទប្បញ្ញត្តិនៃប្រទេសម្ចាស់ជាផ្ទះអនុញ្ញាត ដោះស្រាយសំណួរ/ក្ដីកង្វល់/ពាក្យបណ្ដឹង របស់កម្មករ តាមរយៈយន្តការដោះស្រាយបណ្តឹងសាទុក្ខនៅកន្លែងធ្វើការបែបផ្លូវការ ហើយយកចិត្តទុកដាក់ជាពិសេសចំពោះតម្រូវការរបស់កម្មករជាស្ត្រី កម្មករ មានពិការភាព កម្មករចំណាកស្រុក និងកម្មករផ្សេងទៀតដែលអាចងាយនឹងរង ការរើសអើង ការបៀតបៀន ការបំភិតបំភ័យ និង/ឬ ការកេងប្រវ័ញ្ច។ ដើម្បីធានាបាននូវ អនុលោមភាព តាមលក្ខខណ្ឌតម្រូវនៃពលកម្ម ក្រុមហ៊ុនអភិវឌ្ឍ និងអ្នកម៉ៅការ គួរតែបង្កើតយន្តការពលកម្មជាក់លាក់ ដើម្បីតាមដានការអនុវត្តរបស់ពួកគេផ្ទាល់ ក៏ដូចជាអ្នកម៉ៅការបន្ត និងអ្នកផ្គត់ផ្គង់ចម្បង ធ្វើជាផ្នែកមួយនៃការរាយការណ៍ និងការតាមដានគម្រោង។
ការផ្ដល់ការងារដល់កម្មករក្នុងមូលដ្ឋានធានាបានថា គម្រោងនីមួយៗផ្ដល់អត្ថប្រយោជន៍ដោយផ្ទាល់ដល់ប្រជាពលរដ្ឋ ដែលទទួលរងផលប៉ះពាល់ ដែល ជីវភាព របស់ពួកគេ អាចនឹងត្រូវបានធ្វើឱ្យថយចុះ — ឬបាត់បង់ទាំងស្រុង — ដោយសារគម្រោង។ ដោយមានចំណេះដឹងជ្រៅជ្រះអំពីលក្ខខណ្ឌក្នុងមូលដ្ឋាន ប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ ដែលត្រូវបានជួលឱ្យធ្វើជាកម្មករគម្រោង ក៏អាចផ្ដល់ឱវាទដោយផ្ទាល់ដល់ក្រុមហ៊ុនអភិវឌ្ឍ អ្នកម៉ៅការ និងអ្នកម៉ៅការបន្ត ផងដែរ ក្នុងអំឡុងពេលសាងសង់ និងដំណាក់កាលប្រតិបត្តិគម្រោង។ ការអភិវឌ្ឍ ការអនុវត្ត និងការតាមដានការគ្រប់គ្រងពលកម្ម និងនីតិវិធី OHS គួរតែបង្កើនការការពារជាអតិបរមាសម្រាប់កម្មករគម្រោងទាំងអស់ ខណៈដែលបង្កើន ការអភិវឌ្ឍប្រកបដោយចីរភាពនិងបរិយាប័ន្ន។
សម្រាប់គតម្រាងតម្រៅម្របតេស៖
រដ្ឋាភិបាលចិន គួរតែ៖
- ពង្រឹងវេទិកាសហប្រតិបត្តិការ និងការផ្លាស់ប្តូរបុគ្គលិក។1
ហិរញ្ញធិការីគួរតែ៖
- តម្រូវឱ្យក្រុមហ៊ុនអភិវឌ្ឍ និងអ្នកម៉ៅការ ការពារសិទ្ធិ និងផលប្រយោជន៍របស់កម្មករ។2
- អនុវត្ត ការវាយតម្លៃផលប៉ះពាល់សង្គម (SIAs) ដែលរួមមានពលកម្ម និងលក្ខខណ្ឌការងារ សន្តិសុខសង្គមនិងសុខភាព ព្រមទាំងកិច្ចការពារជនចំណាកស្រុក។3
- បង្កើនឱកាសការងារសម្រាប់ប្រជាជនក្នុងមូលដ្ឋានក្នុងអំឡុងពេលអនុវត្ត និងប្រតិបត្តិគម្រោង។4
- ចូលរួមក្នុងការជ្រើសរើសបុគ្គលិកនិងផ្ដល់ការងារក្នុងមូលដ្ឋាន។5
- បង្កើនការបណ្តុះបណ្តាលបុគ្គលិក និងកែលម្អគុណភាពវិជ្ជាជីវៈរបស់កម្មករ។6
- ផ្តល់ការបណ្តុះបណ្តាលដល់បុគ្គលិកអំពី ការប្រាស្រ័យទាក់ទង និងកិច្ចសហប្រតិបត្តិការដើម្បី ការការពារបរិស្ថាន។
- រក្សាការប្រាស្រ័យទាក់ទងជាមួយកម្មករ និងអ្នកផ្គត់ផ្គង់ ដើម្បីប្រមូលមតិរបស់ពួកគេ។7
- យកចិត្តទុកដាក់ចំពោះ OHS និងយកចិត្តទុកដាក់លើជីវិតរបស់បុគ្គលិក។8
- អនុវត្តការប្រុងប្រយ័ត្នសុវត្ថិភាពបុគ្គលិក និងទ្រព្យសម្បត្តិ ដោយបង្កើតយន្តការព្រមានអាសន្ន និងផែនការយថាភាព។
- ពិនិត្យសើរើការអនុវត្តសុវត្ថិភាពការងាររបស់ក្រុមហ៊ុនអភិវឌ្ឍ និងអ្នកម៉ៅការ។9
ក្រសួងពាណិជ្ជកម្ម (MOFCOM) នាយកដ្ឋានពាណិជ្ជកម្មក្នុងមូលដ្ឋានគួរតែ៖10
- រៀបចំឱ្យបុគ្គលិកមកពីក្រុមហ៊ុនសេវាកម្មពលកម្ម ទទួលបានការបណ្តុះបណ្តាលផ្នែកសុវត្ថិភាព ក៏ដូចជាភាសា ច្បាប់ ជំនឿសាសនា ប្រពៃណី និងទំនៀមទម្លាប់របស់ប្រទេសជាម្ចាស់ផ្ទះ។
រដ្ឋាភិបាល ស្ថានទូត និងស្ថានកុងស៊ុលចិនគួរតែ៖11
- រក្សាកំណត់ត្រានៅពេលវិវាទការងារកើតឡើងមកពីការមិនអនុលោមតាមច្បាប់ការងារក្នុងមូលដ្ឋាន។
- រក្សាកំណត់ត្រានៅពេលបុគ្គលិករបស់ក្រុមហ៊ុន បរាជ័យក្នុងការបំពេញតាមនីតិវិធីអន្តោប្រវេសន៍ស្របច្បាប់ ការពិនិត្យសុខភាព ការចាក់វ៉ាក់សាំង និងបណ្ណការងារ នៅពេលបុគ្គលិកមិនចូលរួមវគ្គបណ្តុះបណ្តាលស្តីពីសុវត្ថិភាព និងអនុលោមភាពតាមច្បាប់ និងនៅពេលក្រុមហ៊ុនអភិវឌ្ឍ អ្នកម៉ៅការ និងអ្នកម៉ៅការបន្ត បំពានច្បាប់និងបទប្បញ្ញត្តិការងារក្នុងមូលដ្ឋាន។
ក្រុមហ៊ុនអភិវឌ្ឍ និងអ្នកម៉ៅការគួរតែ៖
- គោរពតាមច្បាប់ និងគោលនយោបាយរបស់ប្រទេសចិន និងប្រទេសជាម្ចាស់ផ្ទះស្តីពីពលកម្ម ការងារ ការគ្រប់គ្រងអន្តោប្រវេសន៍ រួមទាំង សុខភាព និងសុវត្ថិភាព (H&S)។12
- គោរពសិទ្ធិ និងផលប្រយោជន៍របស់អ្នកផ្គត់ផ្គង់ និងកម្មករ។13
- អនុលោមតាម កិច្ចព្រមព្រៀង និងពិធីការ ដែលបានចុះហត្ថលេខាដោយប្រទេសចិន និងប្រទេសជាម្ចាស់ផ្ទះ ទាក់ទងនឹងការនាំចេញរបស់សេវាកម្មពលកម្ម។14
- ដាក់ជូនបាយការណ៍ទៅ MOFCOM ស្តីពីអនុលោមភាពរបស់ពួកគេតាមច្បាប់ និងបទប្បញ្ញត្តិក្នុងមូលដ្ឋាន ក៏ដូចជាការប្រឹងប្រែងរបស់ពួកគេដើម្បីការពារ សិទ្ធិរបស់កម្មករ។15
- អនុវត្ត SIAs ដែលគួរតែមានទាំង សិទ្ធិមនុស្សពលកម្ម ការងារ យេនឌ័រ សុខភាព សុវត្ថិភាព និងជម្លោះ។16
- វាយតម្លៃឥទ្ធិពលនៃគម្រោងនីមួយៗចំពោះការងារក្នុងមូលដ្ឋាន ក៏ដូចជាលក្ខខណ្ឌរស់នៅ និងការងារ។17
- ជៀសវាង ឬកាត់បន្ថយហានិភ័យ និងផលប៉ះពាល់អវិជ្ជមានទៅលើកម្មករ។18
- អនុវត្តវិធានការសមស្របដើម្បីលើកកម្ពស់សុវត្ថិភាព និងដោះស្រាយហានិភ័យ H&S។19
- បង់ពិន័យសម្រាប់ការខកខានអនុវត្តការប្រុងប្រយ័ត្ន និងការពិនិត្យសុវត្ថិភាពដែលចាំបាច់។20
- ពិនិត្យសើរើ តាមដាន និងរាយការណ៍ជាប្រចាំ អំពីប្រសិទ្ធភាពនៃកម្មវិធី H&S ហើយអនុវត្តវិធានការបុរេសកម្មសម្រាប់ការកែលម្អនាពេលអនាគត។21
- បង្កើតយន្តការជ្រើសរើសបុគ្គលិកក្នុងមូលដ្ឋាន។22
- ប្រព្រឹត្តដោយស្មើភាពគ្នាចំពោះបេក្ខជនសុំការងារដែលមានជាតិសាសន៍ ភេទ ពូជសាសន៍ សញ្ជាតិ អាយុ សាសនា ពិការភាព ស្ថានភាពអាពាហ៍ពិពាហ៍ និងទំនោរផ្លូវភេទខុសគ្នា។23
- លើកកម្ពស់ការងារក្នុងមូលដ្ឋាន។24
- ផ្តល់ឱកាសធ្វើការ និងធ្វើការឡើងវិញក្នុងមូលដ្ឋានដល់ប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ជាពិសេសដល់ក្រុមដែល ងាយរងគ្រោះ។25
- ចុះហត្ថលេខា និងគោរពកិច្ចសន្យា។26
- ធានាអះអាងថា លក្ខខណ្ឌការងារ អនុលោមតាមគោលនយោបាយផ្ទៃក្នុង លក្ខខណ្ឌតម្រូវនៃច្បាប់ក្នុងមូលដ្ឋាន និងអនុសញ្ញាអន្តរជាតិ។27
- ផ្តល់ឱ្យកម្មករនូវប្រាក់ឈ្នួល អត្ថប្រយោជន៍ និងលក្ខខណ្ឌការងារស្របតាមច្បាប់ និងកិច្ចសន្យា។28
- ប្រព្រឹត្តចំពោះកម្មករទាំងអស់ដោយស្មើភាពគ្នា។29
- ប្រកាន់ខ្ជាប់នូវគោលការណ៍ប្រាក់ឈ្នួលដូចគ្នាសម្រាប់ការងារដូចគ្នា។30
- បង់ពិន័យសម្រាប់ការប្រព្រឹត្តមិនល្អចំពោះកម្មករ ឬការផ្ដល់ប្រាក់ឈ្នួលមិនគ្រប់ដល់ពួកគេ។31
- បណ្ដុះបណ្ដាលកម្មករក្នុងមូលដ្ឋាន។ ផ្តល់កម្មវិធី ឬហិរញ្ញប្បទានសម្រាប់ការបណ្តុះបណ្តាល ការអប់រំ និងការអភិវឌ្ឍវិជ្ជាជីវៈរបស់កម្មករនៅក្នុងផ្នែកដូចជា ការយល់ដឹងអំពីគុណភាព និងទំនួលខុសត្រូវសង្គម ជាដើម។32
- ធ្វើមូលដ្ឋានីយកម្មការគ្រប់គ្រងគម្រោង និងជួយកែលម្អជំនាញរបស់បុគ្គលិកគ្រប់គ្រងគម្រោងរបស់ប្រទេសជាម្ចាស់ផ្ទះ ដោយមានការគាំទ្រពីរដ្ឋាភិបាលចិន។33
- ផ្តល់ការបណ្តុះបណ្តាល និងកម្មវិធីអំពីភាសា ច្បាប់ និងវប្បធម៌ក្នុងមូលដ្ឋានដល់កម្មករចិន ដើម្បីលើកកម្ពស់ការគោរពគ្នាទៅវិញទៅមក ការយល់ដឹង និងការផ្លាស់ប្តូរ។34
- ផ្តល់ការអប់រំ និងការបណ្តុះបណ្តាលត្រឹមត្រូវអំពីច្បាប់ និងបទប្បញ្ញត្តិស្តីពីកិច្ចការពារបរិស្ថានរបស់ប្រទេសជាម្ចាស់ផ្ទះ។35
- ផ្តល់កម្មវិធីបណ្តុះបណ្តាលអំពីគុណភាពគម្រោង H&S កិច្ចការពារបរិស្ថាន និងកម្មសិទ្ធិបញ្ញាដល់កម្មករ។36
- អនុវត្តការបណ្តុះបណ្តាល និងការអប់រំអំពីសុវត្ថិភាព និងសង្គ្រោះបន្ទាន់តាមគោលដៅ ដើម្បីបង្កើនសមត្ថភាពរបស់បុគ្គលិកក្នុងការការពារខ្លួន។37
- លើកទឹកចិត្តកម្មករឱ្យបន្តការអប់រំដើម្បីមានគុណវុឌ្ឍិសិក្សា។38
- រក្សាឱ្យមានសុវត្ថិភាពនិងសុខភាពល្អក្នុងការរស់នៅ និងធ្វើការសម្រាប់កម្មករគម្រោង។39
- ផ្តល់ភាពជាអ្នកដឹកនាំ បែងចែកធនធានដែលត្រូវការ និងរក្សាទំនាក់ទំនងសម្រាប់ប្រព័ន្ធគ្រប់គ្រង H&S។40
- កំណត់ស្ថាប័នគ្រប់គ្រងសុវត្ថិភាពពិសេស និងបុគ្គលិកដែលទទួលខុសត្រូវក្នុងការការពារសុវត្ថិភាព និងទ្រព្យសម្បត្តិរបស់កម្មករចិន។41
- ពង្រីកបណ្តាញទំនាក់ទំនងជាមួយកម្មករ និងអ្នកម៉ៅការបន្ត។42
- បង្កើតយន្តការចរចារវាងនិយោជកនិងកម្មករ ស្របតាមច្បាប់និងការអនុវត្តក្នុងមូលដ្ឋាន។43
- បង្កើតយន្តការដោះស្រាយបណ្ដឹងសាទុក្ខ ដើម្បីស្វែងយល់ និងឆ្លើយតបទៅនឹងតម្រូវការ ការរំពឹងទុក ការទាមទារ យោបល់ ឬសំណួររបស់កម្មករ។44
- ពង្រឹងទំនាក់ទំនង និងការផ្លាស់ប្តូរជាមួយអង្គការសហជីពពាណិជ្ជកម្មក្នុងមូលដ្ឋាន។45
- លើកទឹកចិត្តកម្មករឱ្យធ្វើការស្ម័គ្រចិត្តនៅក្នុងសហគមន៍របស់ពួកគេដើម្បីបង្កើនទំនាក់ទំនង។46
សមាគមអ្នកម៉ៅការអន្តរជាតិចិន (CHINCA) អាច៖
- ស្តីបន្ទោស ក្រុមហ៊ុនអភិវឌ្ឍ និង អ្នកម៉ៅការ ចំពោះការបំពានកិច្ចសន្យាការងារ ឬច្បាប់ការងារ។47
សម្រាប់គតម្រាងក្នុងម្រសុក្តៅម្របតេសចិន៖
ក្រុមហ៊ុនអភិវឌ្ឍ និងអ្នកម៉ៅការគួរតែ៖
- បង្កើត និងកែលម្អវិន័យ និងបទប្បញ្ញត្តិ ឱ្យគោរពសិទ្ធិពលកម្ម និងបំពេញកាតព្វកិច្ចពលកម្ម។48
- ធ្វើការជាមួយសហជីពពាណិជ្ជកម្មដើម្បីបង្កើតយន្តការ ពិគ្រោះយោបល់ រួមដើម្បីការពារសិទ្ធិ និងផលប្រយោជន៍របស់កម្មករ។
- ក្នុងអំឡុងពេលជ្រើសរើសបុគ្គលិក ត្រូវជូនដំណឹងដល់កម្មករអំពីសេចក្ដីពណ៌នាការងារ លក្ខខណ្ឌការងារ ទីកន្លែងធ្វើការ គ្រោះថ្នាក់ការងារ លក្ខខណ្ឌសម្រាប់សុវត្ថិភាពការងារ ប្រាក់ឈ្នួលពលកម្ម និងបញ្ហាសំខាន់ៗផ្សេងទៀត។49
- ឈានដល់ការព្រមព្រៀងគ្នាជាមួយកម្មករមុនពេលចុះកិច្ចសន្យាការងារ។ កិច្ចសន្យានីមួយៗគួរតែមានបទប្បញ្ញត្តិដូចខាងក្រោម៖50
- ឈ្មោះ ទីលំនៅ និងអ្នកតំណាងស្របច្បាប់ ឬនាយករបស់និយោជក។
- ឈ្មោះ អាសយដ្ឋាន និងឯកសារអត្តសញ្ញាណមានសុពលភាពរបស់កម្មករ។
- រយៈពេលនៃកិច្ចសន្យា។
- សេចក្ដីពណ៌នាការងារ និងទីកន្លែងធ្វើការ។
- ម៉ោងធ្វើការ ការសម្រាក និងវិស្សមកាល។
- ប្រាក់ឈ្នួលពលកម្ម។
- ធានារ៉ាប់រងសង្គម។
- កិច្ចការពារការងារ លក្ខខណ្ឌការងារ និងកិច្ចការពារចំពោះគ្រោះថ្នាក់ការងារ។
- បទប្បញ្ញត្តិផ្សេងទៀតដូចជា រយៈពេលសាកល្បងការងារ ការបណ្តុះបណ្តាល ការរក្សាការសម្ងាត់ ធានារ៉ាប់រងបន្ថែម និងអត្ថប្រយោជន៍សុខុមាលភាព។
- ពិភាក្សាអំពីផែនការដែលមានសក្តានុពលក្នុងការបង្កើត ឬកែសម្រួលវិន័យ/ក្បួនច្បាប់ទាក់ទងនឹងផលប្រយោជន៍របស់កម្មករ — ដូចជា ប្រាក់ឈ្នួលពលកម្ម ម៉ោងធ្វើការ ការសម្រាកនិងវិស្សមកាល សុខភាពនិងសុវត្ថិភាពការងារ ធានារ៉ាប់រង និងសុខុមាលភាព ការបណ្តុះបណ្តាល វិន័យការងារ និងការគ្រប់គ្រងកូតាការងារ — ជាមួយកម្មករ។51
- ពិគ្រោះជាមួយសហជីពពាណិជ្ជកម្ម ឬអ្នកតំណាងរបស់កម្មករដោយស្មើភាពគ្នា មុននឹងធ្វើការសម្រេចចិត្ត។
- បញ្ចេញព័ត៌មានផ្ទៃក្នុង និង/ឬដែលពាក់ព័ន្ធ ដើម្បីគាំទ្រការទាមទាររបស់កម្មករ នៅពេលមានវិវាទការងារកើតឡើង។52
រដ្ឋាភិបាលក្នុងតំបន់គួរតែ៖53
- បង្កើតគណៈកម្មការមជ្ឈត្តកម្មវិវាទការងារ — ជាមួយអ្នកតំណាងនៃនាយកដ្ឋានរដ្ឋបាលការងារ សហជីពពាណិជ្ជកម្ម និងក្រុមហ៊ុន —នៅក្នុងស្រុកនីមួយៗ។
- តម្រូវឱ្យ នាយកដ្ឋានការងារ ទទួលខុសត្រូវធ្វើការជាមួយសហជីពពាណិជ្ជកម្ម និងអ្នកតំណាងក្រុមហ៊ុន ដើម្បីបង្កើតយន្តការរួមគ្នាមួយ ដើម្បីសិក្សា និងដោះស្រាយបញ្ហាសំខាន់ៗ។
កម្មករគួរតែគិតគូរចាត់វិធានការដូចខាងក្រោម៖
- រួបរួមគ្នាចរចាអំពីកិច្ចសន្យាទាក់ទងនឹងប្រាក់ឈ្នួលពលកម្ម ម៉ោងធ្វើការ ការសម្រាក និងវិស្សមកាល OHS ការធានារ៉ាប់រង និងអត្ថប្រយោជន៍សុខុមាលភាព។54
- ស្វែងរកការគាំទ្រពីសហជីពពាណិជ្ជកម្ម មុនពេលបញ្ចប់កិច្ចសន្យាការងារជាមួយក្រុមហ៊ុនអភិវឌ្ឍ និងអ្នកម៉ៅការ។
-
រៀបចំកិច្ចប្រជុំពិគ្រោះយោបល់ជាមួយក្រុមហ៊ុនអភិវឌ្ឍ និងអ្នកម៉ៅការ ហើយអញ្ជើញសហជីពពាណិជ្ជកម្ម ឬភាគីទីបីឱ្យចូលរួមកិច្ចពិគ្រោះយោបល់ទាំងនេះ នៅពេលមានវិវាទការងារកើតឡើង។55
- ដាក់ពាក្យសុំដល់ស្ថាប័នសម្រុះសម្រួល — ដូចជាគណៈកម្មការសម្រុះសម្រួលវិវាទការងាររបស់ក្រុមហ៊ុន ដែលគួរតែមានអ្នកតំណាងមកពីទាំងក្រុមហ៊ុននិងកម្មករ ស្ថាប័នសម្រុះសម្រួលថ្នាក់មូលដ្ឋានដែលត្រូវបានបង្កើតឡើងស្របតាមច្បាប់ និងអង្គការដែលផ្តល់ការសម្រុះសម្រួលវិវាទការងារនៅក្នុងទីក្រុង ទីប្រជុំជន ឬតំបន់ជិតខាង— ប្រសិនបើពួកគេបរាជ័យក្នុងការឈានដល់ការព្រមព្រៀងគ្នាជាមួយក្រុមហ៊ុនអភិវឌ្ឍ និងអ្នកម៉ៅការ។
- ដាក់ពាក្យសុំដល់គណៈកម្មការមជ្ឈត្តកម្មវិវាទការងារ ប្រសិនបើស្ថាប័នសម្រុះសម្រួលបរាជ័យ។
- ផ្ដួចផ្តើមបណ្តឹងវិវាទនៅក្នុងតុលាការក្នុងមូលដ្ឋាន ប្រសិនបើពួកគេមិនពេញចិត្តនឹងសេចក្ដីសម្រេចរបស់គណៈកម្មការមជ្ឈត្តកម្ម។
- ដាក់ពាក្យសុំដល់តុលាការប្រជាជនក្នុងមូលដ្ឋានដើម្បីចេញដីកាសម្រាប់ការបង់ប្រាក់ ប្រសិនបើក្រុមហ៊ុនអភិវឌ្ឍ និងអ្នកម៉ៅការ មានកំហុសក្នុងការបង់ប្រាក់ ឬផ្ដល់ប្រាក់ឈ្នួលមិនគ្រប់ដល់កម្មករ។56
- បដិសេធមិនធ្វើប្រតិបត្តិការដែលមានគ្រោះថ្នាក់ ប្រសិនបើការណែនាំ/បញ្ជារបស់ក្រុមហ៊ុនអភិវឌ្ឍ និងអ្នកម៉ៅការ បំពានវិន័យ និងបទប្បញ្ញត្តិ។57
- រាយការណ៍ ឬដាក់ពាក្យបណ្តឹងតវ៉ានឹងក្រុមហ៊ុនអភិវឌ្ឍ និងអ្នកម៉ៅការ អំពីលក្ខខណ្ឌការងារដែលគ្មានសុវត្ថិភាព។58
- ដាក់ពាក្យបណ្តឹងផ្លូវការទៅកាន់នាយកដ្ឋានការងារក្នុងមូលដ្ឋាន ប្រសិនបើនិយោជករបស់ពួកគេបរាជ័យក្នុងការផ្តល់ប្រាក់ឈ្នួលពលកម្ម និងថ្លៃព្យាបាលសម្រាប់ការរងរបួស សំណង ខាងសេដ្ឋកិច្ច ឬការខូចខាតនានាដែលទាក់ទងនឹងការងារ។59
- ត្រូវដកហូតកិច្ចសន្យាការងារ ប្រសិនបើក្រុមហ៊ុនអភិវឌ្ឍ និងអ្នកម៉ៅការបំពានច្បាប់នានាដែលពាក់ព័ន្ធ។60
នៅក្នុងដំណាក់កាលធ្វើផែនការមុនពេលអនុវត្តគម្រោង ហិរញ្ញធិការីគួរតែ៖
- កំណត់លក្ខខណ្ឌតម្រូវខាងក្រោមនេះសម្រាប់ក្រុមហ៊ុនអភិវឌ្ឍ និងអ្នកម៉ៅការនៅក្នុងកិច្ចព្រមព្រៀងនៃគម្រោង៖
- អភិវឌ្ឍ និងអនុវត្តការគ្រប់គ្រងពលកម្មទូលំទូលាយនិងគ្រប់គ្រុងជ្រោយ និងនីតិវិធី OHS។
- បង្កើត និងរក្សាយន្តការដោះស្រាយបណ្ដឹងសាទុក្ខនៅកន្លែងធ្វើការ។
- ជ្រើសរើស ជួល និងបណ្តុះបណ្តាលកម្មករក្នុងមូលដ្ឋាន រួមមានទាំងប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់។
- ជៀសវាងពលកម្មដោយមិនស្ម័គ្រចិត្តឬដោយបង្ខំ រួមទាំងពលកម្មតាមកិច្ចសន្យា ពលកម្មបែបទាសភាព និងពលកម្មកុមារ។
- រួមបញ្ចូលដំណោះស្រាយសម្រាប់ការមិនអនុលោមតាមកិច្ចព្រមព្រៀងនៃគម្រោង។
ក្រុមហ៊ុនអភិវឌ្ឍ (និងអ្នកម៉ៅការ) គួរតែ៖
- កំណត់ និងកាត់បន្ថយហានិភ័យដែលទាក់ទងនឹងពលកម្មដោយមិនស្ម័គ្រចិត្ត ឬដោយបង្ខំ ពលកម្មកុមារ អំពើហិង្សាផ្អែកលើយេនឌ័រ (GBV)ការរើសអើង ការបៀតបៀន ការសម្លុត ការបំភិតបំភ័យ ការកេងប្រវ័ញ្ច និង OHS នៅក្នុង ESMP។
- កំណត់ថាតើអ្នកម៉ៅការ (និងអ្នកម៉ៅការបន្ត) គឺជាអង្គភាពស្របច្បាប់ និងអាចទុកចិត្តបាន ដែលមាននីតិវិធីគ្រប់គ្រងពលកម្មសមស្របឬទេ។
- អភិវឌ្ឍនីតិវិធីគ្រប់គ្រងពលកម្ម និង OHS ឱ្យស្របតាមច្បាប់ និងបទប្បញ្ញត្តិរបស់ប្រទេសជាម្ចាស់ផ្ទះ។
- ពិគ្រោះ ជាមួយប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់អំពីលក្ខខណ្ឌការងារដែលសមស្រប។
- បង្កើតយន្តការតាមដានការអនុវត្តផ្ទាល់ខ្លួនរបស់ពួកគេនៅក្នុងការគ្រប់គ្រងពលកម្ម និង OHS។
- កំណត់លក្ខខណ្ឌតម្រូវនៅក្នុងកិច្ចព្រមព្រៀងនៃគម្រោងសម្រាប់អ្នកផ្គត់ផ្គង់ចម្បង ក៏ដូចជាអ្នកម៉ៅការ (និងអ្នកម៉ៅការបន្ត) ឱ្យគោរពតាមនីតិវិធីគ្រប់គ្រងពលកម្ម និង OHS។
- បង្កើតយន្តការតាមដានការប្រតិបត្តិតាមការគ្រប់គ្រងពលកម្ម និង OHS ដោយអ្នកផ្គត់ផ្គង់ចម្បង ក៏ដូចជាអ្នកម៉ៅការ (និងអ្នកម៉ៅការបន្ត)។
- រួមបញ្ចូលដំណោះស្រាយសម្រាប់ការមិនអនុលោមតាម។
នៅក្នុងដំណាក់កាលអនុវត្ត និងប្រតិបត្តិការគម្រោង ក្រុមហ៊ុនអភិវឌ្ឍ និងអ្នកម៉ៅការគួរតែ៖
- បង្កើត និងរក្សាយន្តការដោះស្រាយបណ្ដឹងសាទុក្ខនៅកន្លែងធ្វើការ ដើម្បីឱ្យ កម្មករផ្ទាល់ និង កម្មករជាប់កិច្ចសន្យាក៏ដូចជាអ្នកតំណាង និង/ឬអង្គការរបស់ពួកគេ ដាក់ជូនសំណួរ/ក្ដីកង្វល់/បណ្តឹង/ឧប្បត្តិហេតុជាលក្ខណៈអនាមិក និងដោយផ្ទាល់។
- ធានាថា យន្តការនេះអាចប្រើបានរួចជាស្រេចជាភាសាក្នុងតំបន់ និងគ្រាមភាសា ភាពសមស្របផ្នែកវប្បធម៌ និង ភាពរសើបផ្នែកយេនឌ័រ។
- ថ្លឹងថ្លែងយន្តការនេះធៀបនឹងហានិភ័យនិងផលប៉ះពាល់របស់គម្រោង។
- ជូនដំណឹងដល់កម្មករអំពីយន្តការដោះស្រាយបណ្ដឹងសាទុក្ខ នីតិវិធីរបស់វា និងរបៀបប្រើប្រាស់វា ក្នុងអំឡុងពេលជ្រើសរើសបុគ្គលិក។
- ចូលរួមក្នុងការគ្រប់គ្រងនៅកម្រិតសមស្របដើម្បីដោះស្រាយសំណួរ/ក្ដីកង្វល់/ពាក្យបណ្តឹងឱ្យបានឆាប់រហ័ស មានតម្លាភាព និងសត្យានុម័តិ។
- ការពារកម្មករប្រឆាំងនឹង ការសងសឹក។
- គាំទ្រអ្នករស់រានពី GBV ក៏ដូចជាជនរងគ្រោះពីពលកម្មដោយមិនស្ម័គ្រចិត្ត ឬដោយបង្ខំ ពលកម្មកុមារ ការរើសអើង ការបៀតបៀន ការសម្លុត ការបំភិតបំភ័យ និងការកេងប្រវ័ញ្ច។
- មិនរារាំងកម្មករមិនឱ្យប្រើដំណោះស្រាយតាមផ្លូវតុលាការ ឬរដ្ឋបាលផ្សេងទៀត ដែលអាចនឹងមាននៅក្រោមច្បាប់ ឬ តាមរយៈនីតិវិធីសម្រុះសម្រួលឬមជ្ឈត្តកម្មដែលមានស្រាប់ ឬ យន្តការផ្សេងទៀតដែលផ្តល់ឱ្យតាមរយៈសហជីពពលកម្ម ឬកិច្ចព្រមព្រៀងរួម។
- គោរពអង្គការរបស់កម្មករដែលបានបង្កើតឡើងដោយស្របច្បាប់ និងអ្នកតំណាងស្របច្បាប់របស់កម្មករ នៅពេលដែលច្បាប់ និងបទប្បញ្ញត្តិរបស់ប្រទេសជាម្ចាស់ផ្ទះ ទទួលស្គាល់សិទ្ធិរបស់កម្មករក្នុងការបង្កើត និងចូលរួមជាមួយអង្គការបែបនោះ និង/ឬចរចាជាសមូហភាព។
- នៅកន្លែងដែលអាចធ្វើទៅបាន ផ្តល់អាទិភាពក្នុងការជួលកម្មករក្នុងមូលដ្ឋាន និងនាំចូលពលករចំណាកស្រុកតាមតម្រូវការ ដើម្បីដោះស្រាយចន្លោះប្រហោងនៅក្នុងភាពអាចរកបាន ជំនាញបច្ចេកទេស និងសមត្ថភាព។
- រៀបចំសម្រាប់ការបណ្តុះបណ្តាលប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ ដើម្បីធ្វើការឱ្យគម្រោងក្នុងរយៈពេលអនុវត្តនិងប្រតិបត្តិគម្រោង។
- ធានាថា ការរៀបចំការបណ្តុះបណ្តាលនិងការងារអាចឱ្យស្ត្រី ជនជាតិភាគតិច ជនជាតិដើមភាគតិចនិងក្រុមដែលងាយរងគ្រោះផ្សេងទៀតចូលរួមបាន។
- ជួលកម្មករចំណាកស្រុកដើម្បីបំពេញចន្លោះប្រហោងនៅក្នុងកម្រិតជំនាញ។
- ផ្តល់ព័ត៌មាន និងឯកសារច្បាស់លាស់អំពីលក្ខខណ្ឌការងារដល់កម្មករ ក៏ដូចជាអង្គការរបស់កម្មករដែលបានបង្កើតឡើងដោយស្របច្បាប់ និងអ្នកតំណាងស្របច្បាប់របស់កម្មករ ជាភាសាក្នុងតំបន់ និងគ្រាមភាសា ក្នុងអំឡុងដំណើរការជ្រើសរើសនិងជួលបុគ្គលិក។
- បញ្ជាក់អំពីសិទ្ធិរបស់កម្មករ — ជាពិសេស ម៉ោងធ្វើការ លក្ខខណ្ឌ ប្រាក់ឈ្នួល ប្រាក់ថែមម៉ោង ការឈប់សម្រាក សំណង អត្ថប្រយោជន៍ និងឱកាសសម្រាប់ការអភិវឌ្ឍវិជ្ជាជីវៈ— ក្រោមច្បាប់ការងារនិងពលកម្មរបស់ប្រទេសជាម្ចាស់ផ្ទះ។
- ផ្តល់ប្រាក់ឈ្នួលបែបប្រកួតប្រជែង ដែលនឹងអនុញ្ញាតឱ្យកម្មករមានលទ្ធភាពគ្រប់គ្រាន់សម្រាប់ការស្នាក់នៅ អាហារ ការធ្វើដំណើរ និងតម្រូវការចាំបាច់ផ្សេងទៀតសម្រាប់ខ្លួនពួកគេ និងគ្រួសាររបស់ពួកគេ។
- ពិគ្រោះជាមួយកម្មករ ក៏ដូចជាអង្គការរបស់កម្មករដែលបានបង្កើតឡើងដោយស្របច្បាប់ និងអ្នកតំណាងស្របច្បាប់របស់កម្មករ អំពីការផ្លាស់ប្តូរដែលបានស្នើឡើងចំពោះលក្ខខណ្ឌការងារ។
- ធ្វើបច្ចុប្បន្នភាពព័ត៌មាន និងឯកសារ នៅពេលមានការផ្លាស់ប្តូរនៅក្នុងលក្ខខណ្ឌការងារ។
- អនុវត្តនីតិវិធីគ្រប់គ្រងពលកម្មសម្រាប់កម្មករ។
- ជៀសវាងដាច់ខាតនូវការប្រើប្រាស់ពលកម្មដោយមិនស្ម័គ្រចិត្តឬដោយបង្ខំ រួមទាំងពលកម្មតាមកិច្ចសន្យា ពលកម្មបែបទាសភាព និងពលកម្មកុមារ។
- ផ្តល់ការបណ្តុះបណ្តាលក្នុងពេលធ្វើការដល់កម្មករនៅក្នុងផ្នែកដូចជា OHS បរិស្ថាន យេនឌ័រ និងវប្បធម៌ក្នុងមូលដ្ឋាន។
- បើកប្រាក់ឈ្នួលដល់កម្មករទាន់ពេលវេលា និងស្របតាមកិច្ចសន្យាការងារ។
- ផ្តល់ភស្តុតាងដល់កម្មករ នៅពេលបានធ្វើការបង់ប្រាក់សម្រាប់អត្ថប្រយោជន៍សន្តិសុខសង្គម វិភាគទានសោធននិវត្តន៍ និងសិទ្ធិផ្សេងទៀត។
- បែងចែកពេលវេលាគ្រប់គ្រាន់សម្រាប់កម្មករសម្រាកពេលធ្វើការ និងឈប់សម្រាកប្រចាំឆ្នាំ សម្រាកឈឺ ធុរៈគ្រួសារ ព្រមទាំងសម្រាកលំហែមាតុភាព។
- ផ្តល់ឱ្យកម្មករអាចប្រើប្រាស់គ្រឿងបរិក្ខារនិងធនធានសមស្រប រួមទាំងការផ្គត់ផ្គង់ទឹក អាហារដ្ឋាន កន្លែងអនាម័យ កន្លែងសម្រាក កន្លែងស្នាក់នៅ ការថែទាំសុខភាព និង/ឬ ការថែទាំកុមារ។
- បែងចែកកន្លែងស្នាក់នៅ កន្លែងសម្រាក កន្លែងអនាម័យដាច់ដោយឡែកពីគ្នាដល់កម្មករដែលមានភេទខុសគ្នា។
- បំពេញតាមតម្រូវការផ្នែករាងកាយ សង្គម និងវប្បធម៌របស់កម្មករ។
- ថែរក្សាបរិយាកាសការងារដែលមានឱកាសស្មើគ្នា ការប្រព្រឹត្តដោយយុត្តិធម៌ និងគ្មានការរើសអើង សម្រាប់កម្មករក្នុងមូលដ្ឋាន កម្មករចិន និងកម្មករចំណាកស្រុកដទៃទៀត។
- ទប់ស្កាត់ និងដោះស្រាយការរើសអើងកម្មករនៅក្នុងការជ្រើសរើស ការជួល ការផ្ដល់សំណង លក្ខខណ្ឌការងារ ការចាត់តាំងការងារ ការដំឡើងតំណែង សិទ្ធិទទួលបានការអប់រំនិងការបណ្តុះបណ្តាល ការដាក់វិន័យ ការបញ្ចប់ការងារ និងការចូលនិវត្តន៍។
- ទប់ស្កាត់ និងដោះស្រាយការបៀតបៀន ការបំភិតបំភ័យ និង/ឬ ការកេងប្រវ័ញ្ចលើកម្មករ។
- ការពារ និងជួយដល់កម្មករជាស្ត្រី កម្មករមានពិការភាព និងកម្មករចំណាកស្រុក ព្រមទាំងកម្មករដែលងាយរងគ្រោះផ្សេងទៀត។
- ផ្តល់ការជូនដំណឹងជាលាយលក្ខណ៍អក្សរអំពីការបញ្ចប់ការងារ និងព័ត៌មានអំពីការបង់ប្រាក់បំណាច់ឈប់ធ្វើការ ឱ្យបានទាន់ពេលវេលា។
- បង្កើត និងរក្សាបរិយាកាសការងារប្រកបដោយសុវត្ថិភាព និងសុខភាពល្អ។
- ផ្តល់ឧបករណ៍សមស្រប រួមទាំងឧបករណ៍ការពារផ្ទាល់ខ្លួនផង ដោយឥតគិតថ្លៃដល់កម្មករ។
- ធ្វើឯកសារ និងរាយការណ៍អំពីគ្រោះថ្នាក់ ឧប្បត្តិហេតុ ការរងរបួស ជំងឺ និងគ្រោះអាសន្នផ្សេងៗ។
- តាមដានការប្រតិបត្តិតាមការគ្រប់គ្រងពលកម្ម និង OHS ដោយអ្នកផ្គត់ផ្គង់ចម្បង ព្រមទាំងអ្នកម៉ៅការ (និងអ្នកម៉ៅការបន្ត)។
ហិរញ្ញធិការីគួរតែ៖
- តាមដានការប្រតិបត្តិតាមការគ្រប់គ្រងពលកម្ម និង OHS ដោយក្រុមហ៊ុនអភិវឌ្ឍ និងអ្នកម៉ៅការ។61
- ក្នុងដំណាក់កាលធ្វើផែនការមុនអនុវត្តគម្រោង សូមរកមើលព័ត៌មាននៅគេហទំព័ររបស់ហិរញ្ញធិការី ក្រុមហ៊ុនអភិវឌ្ឍ និងអ្នកម៉ៅការ អំពីការជ្រើសរើសផ្ទៃក្នុង ការជួលបុគ្គលិក OHS និងនីតិវិធីគ្រប់គ្រងពលកម្មរបស់ពួកគេ។ រកមើលព័ត៌មានអំពីច្បាប់ គោលនយោបាយ និងគោលការណ៍ណែនាំស្តីពីសិទ្ធិពលកម្មនៅគេហទំព័រ របស់រដ្ឋាភិបាលនៃប្រទេសជាម្ចាស់ផ្ទះ។
- ប្រសិនបើមិនអាចរកឃើញព័ត៌មានណាមួយនៅលើអ៊ីនធឺណិតបានទេ សូមមើលភាគីពាក់ព័ន្ធ ឬប្រើកម្មវិធីស្វែងរកដូចជា Google ជាដើម ដើម្បីស្វែងរកព័ត៌មានទំនាក់ទំនងដែលសមស្របសម្រាប់ហិរញ្ញធិការី ក្រុមហ៊ុនអភិវឌ្ឍ ឬអ្នកម៉ៅការដែលអ្នកចង់ទាក់ទង។ សូមមើលការចែករំលែកព័ត៌មានប្រកបដោយតម្លាភាពនិងស៊ីជម្រៅ សម្រាប់ព័ត៌មានបន្ថែមអំពីរបៀបស្នើសុំព័ត៌មានជាភាសាកំណើតរបស់អ្នក។
- ស្នើសុំព័ត៌មានអំពីឱកាសការងារផ្លូវការក្នុងអំឡុងពេលពិគ្រោះយោបល់ជាមួយក្រុមហ៊ុនអភិវឌ្ឍ និងអ្នកម៉ៅការ។
- ផ្តល់ព័ត៌មានអំពីសំណុំជំនាញ និងបទពិសោធន៍ការងារផ្ទាល់ខ្លួនរបស់អ្នក។ សួរអំពីឱកាសដែលមានសក្តានុពល ដែលអ្នកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ជាស្រេច ដើម្បីដាក់ពាក្យសុំ។
- ប្រសិនបើមានឱកាសការងារដែលសាកសមនឹងប្រវត្តិរូបរបស់អ្នក សូមពិភាក្សាអំពីការចង់បានចំពោះលក្ខខណ្ឌការងារ —ដូចជាម៉ោងធ្វើការ លក្ខខណ្ឌ ប្រាក់ឈ្នួល ប្រាក់ថែមម៉ោង ការឈប់សម្រាក សំណង អត្ថប្រយោជន៍ និងឱកាសសម្រាប់ការអភិវឌ្ឍវិជ្ជាជីវៈ— ជាមួយសមាជិក សហគមន៍ អង្គការសង្គមស៊ីវិល (CSO)/អង្គការមិនមែនរដ្ឋាភិបាល (NGO) ភាគីពាក់ព័ន្ធនៃប្រទេសជាម្ចាស់ផ្ទះ ក្រុមហ៊ុនអភិវឌ្ឍ និងអ្នកម៉ៅការ។ តស៊ូមតិឱ្យមានបទប្បញ្ញត្តិពិសេសដើម្បីការពារ និងជួយដល់កម្មករជាស្ត្រី កម្មករមានពិការភាព និងកម្មករចំណាកស្រុក ព្រមទាំងកម្មករដែលងាយរងគ្រោះផ្សេងទៀត។
- ប្រសិនបើសំណុំជំនាញ និងបទពិសោធន៍ការងាររបស់អ្នក មិនត្រូវគ្នានឹងការងារដែលមាន សូមសួរក្រុមហ៊ុនអភិវឌ្ឍ និងអ្នកម៉ៅការអំពីកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈដែលអាចមាន ដើម្បីឱ្យអ្នកនិង/ឬសហគមន៍ផ្សេងទៀតនឹងក្លាយជាមានសិទ្ធិទទួលបានការងារសម្រាប់គម្រោង។
- ក្នុងអំឡុងដំណាក់កាលអនុវត្តនិងប្រតិបត្តិគម្រោង ត្រូវប្រាកដថា អ្នកដឹងពីហានិភ័យ ផលប៉ះពាល់ និងវិធានការកាត់បន្ថយដែលទាក់ទងនឹងការងារ នៅក្នុងរបាយការណ៍ ESIA និងក្នុង ESMP លក្ខខណ្ឌក្នុងការអនុម័ត កិច្ចសន្យា/កិច្ចព្រមព្រៀងនៃគម្រោង និងឯកសារពាក់ព័ន្ធផ្សេងទៀត។
- ប្រសិនបើអ្នកកំពុងដាក់ពាក្យសុំការងារជាមួយគម្រោង សូមពិនិត្យមើលព័ត៌មាន និងឯកសារទាក់ទងនឹងលក្ខខណ្ឌការងារ។
- ប្រសិនបើដល់ទីបញ្ចប់នៃដំណើរការជួលបុគ្គលិក អ្នកនៅតែមិនបានទទួលព័ត៌មាននេះ សូមស្នើសុំយកព័ត៌មាន និងឯកសារជាភាសាកំណើតរបស់អ្នក។ ពិនិត្យសើរើ និងពិភាក្សាអំពីលក្ខខណ្ឌការងារជាមួយគ្រួសាររបស់អ្នក សមាជិកសហគមន៍ផ្សេងៗ និងអង្គការ CSOs/NGOs។
- មុនពេលទទួលយកមុខតំណែង សូមបញ្ជាក់អំពីបញ្ហានានាជាមួយក្រុមហ៊ុនអភិវឌ្ឍ អ្នកម៉ៅការ និងអ្នកម៉ៅការបន្ត ហើយសួរសំណួរតាមតម្រូវការ។
- អាស្រ័យតាមការអនុញ្ញាតនៃច្បាប់ និងបទប្បញ្ញត្តិរបស់ប្រទេសជាម្ចាស់ផ្ទះ សូមធ្វើការជាមួយអង្គការរបស់កម្មករដែលបានបង្កើតឡើងដោយស្របច្បាប់ និងអ្នកតំណាងស្របច្បាប់របស់កម្មករដើម្បីចរចាអំពីការផ្លាស់ប្តូរនៅក្នុងលក្ខខណ្ឌការងារដែលស្នើឡើងដោយក្រុមហ៊ុនអភិវឌ្ឍ និងអ្នកម៉ៅការ។ ឧទាហរណ៍ អ្នកអាចស្នើសុំជារួមនូវពេលវេលាបន្ថែម និងកន្លែងស្នាក់នៅជាក់លាក់សម្រាប់ការសម្រាកអំឡុងពេលថ្ងៃធ្វើការ ឧបករណ៍បន្ថែមដើម្បីការពារខ្លួនអ្នកនៅកន្លែងធ្វើការ ពេលសម្រាកបន្ថែមដើម្បីមើលថែកូនតូច ឬសមាជិកគ្រួសារដែលចាស់ជរា អត្ថប្រយោជន៍សម្រាប់ខ្លួនអ្នកនិងគ្រួសាររបស់អ្នក និងកម្មវិធីបណ្តុះបណ្តាល សម្រាប់ការឡើងដំណែងដែលមានសក្តានុពលនាពេលអនាគត។
- ប្រសិនបើអ្នកជាកម្មករគម្រោងម្នាក់ ហើយមិនបានទទួលប្រាក់ឈ្នួលទាន់ពេលវេលា ប្រឈមមុខនឹងការរើសអើងនៅកន្លែងធ្វើការ ត្រូវបានគេរំលោភបំពានផ្លូវភេទ ឬបានឆ្លងកាត់ដោយផ្ទាល់ ឬបានឃើញស្ថានភាពគ្រោះថ្នាក់ឬខូចសុខភាពនៅកន្លែងធ្វើការ សូមដាក់ពាក្យប្ដឹងទៅយន្តការដោះស្រាយបណ្ដឹងសាទុក្ខរបស់និយោជករបស់អ្នក។
- ផ្តល់ពេលវេលាឱ្យខ្លួនអ្នកដើម្បីរៀបចំពាក្យបណ្តឹង។ ពិនិត្យសើរើសិទ្ធិរបស់អ្នកដូចដែលបានចែងក្នុងកិច្ចសន្យាការងារដែលអ្នកបានចុះហត្ថលេខា។ សូមសួរ ថាតើបញ្ហាដែលអ្នកបានលើកឡើង នឹងត្រូវដោះស្រាយនៅពេលណា និងដោយរបៀបណា។ គិតគូរសហការជាមួយកម្មករដែលមិនទាន់បានប្រាក់ឈ្នួលផ្សេងទៀត អង្គការរបស់កម្មករដែលបានបង្កើតឡើងដោយស្របច្បាប់ និងអ្នកតំណាងស្របច្បាប់របស់កម្មករ។
- រក្សាកំណត់ត្រាអំពីកាលបរិច្ឆេទ និងខ្លឹមសារនៃពាក្យបណ្តឹងផ្ទាល់ខ្លួនរបស់អ្នកទៅកាន់និយោជករបស់អ្នក។ ប្រសិនបើអ្នកដាក់ពាក្យបណ្តឹងតាមទូរសព្ទ សូមរក្សាកំណត់ត្រាអំពីព័ត៌មានលម្អិតនៃទំនាក់ទំនងរបស់បុគ្គលដែលបានទទួលបណ្តឹងរបស់អ្នក។
- ប្រសិនបើអ្នកជាកម្មករជាប់កិច្ចសន្យា ហើយនិយោជករបស់អ្នក —ជាអ្នកម៉ៅការ/អ្នកម៉ៅការបន្ត— បរាជ័យក្នុងការដោះស្រាយបញ្ហាដែលអ្នកបានលើកឡើង សូមដាក់ពាក្យបណ្តឹងដែលបានកែសម្រួល ទៅកាន់យន្តការដោះស្រាយបណ្ដឹងសាទុក្ខនៅកន្លែងធ្វើការរបស់ក្រុមហ៊ុនអភិវឌ្ឍ ហើយស្នើសុំការគាំទ្រពីពួកគេក្នុងការធានាឱ្យបានថា អ្នកម៉ៅការ/អ្នកម៉ៅការបន្ត គោរពកិច្ចសន្យាការងារ និង/ឬការពារសិទ្ធិរបស់កម្មករ។ រក្សាកំណត់ត្រាអំពីកាលបរិច្ឆេទ និងខ្លឹមសារនៃពាក្យបណ្តឹងថ្មីរបស់អ្នក។
- ប្រសិនបើអ្នកជាកម្មករផ្ទាល់ម្នាក់ សូមដាក់ពាក្យបណ្តឹងដែលបានកែឡើងវិញទៅកាន់ "យន្តការឆ្លើយតបបណ្តឹងឧទ្ធរណ៍" របស់ហិរញ្ញធិការី ហើយស្នើសុំការគាំទ្រពីពួកគេក្នុងការធានាឱ្យបានថា ក្រុមហ៊ុនអភិវឌ្ឍ គោរពកិច្ចសន្យាការងារ និង/ឬការពារសិទ្ធិរបស់កម្មករ។ រក្សាកំណត់ត្រាអំពីកាលបរិច្ឆេទ និងខ្លឹមសារនៃពាក្យបណ្តឹងថ្មីរបស់អ្នក។
- ពិនិត្យសើរើអនុលោមភាពរបស់ហិរញ្ញធិការី ក្រុមហ៊ុនអភិវឌ្ឍ អ្នកម៉ៅការ និងអ្នកម៉ៅការបន្ត តាមគោលនយោបាយ នីតិវិធី និងគោលការណ៍ណែនាំខាងផ្ទៃក្នុង ខាងឧស្សាហកម្មជាក់លាក់ និងខាងរដ្ឋាភិបាលសម្រាប់ការងារ និងកិច្ចការពារកម្មករក្នុងមូលដ្ឋាន។
- ពិនិត្យសើរើអនុលោមភាពរបស់ហិរញ្ញធិការីតាម "ការយល់ឃើញនានាអំពីការអនុវត្តឥណទានបៃតង" និង “គោលការណ៍ណែនាំស្តីពីការគ្រប់គ្រងឧស្សាហកម្មធនាគារក្នុងការបម្រើដល់ការអភិវឌ្ឍក្រៅប្រទេសរបស់សហគ្រាសនានា និងការពង្រឹងការគ្រប់គ្រងហានិភ័យ" របស់គណៈកម្មការនិយតកម្មធានារ៉ាប់រងនិងកិច្ចការធនាគារប្រទេសចិន (CBIRC)។ ដាក់ជូនក្ដីកង្វល់ ឬពាក្យបណ្ដឹងអំពីការមិនអនុលោមរបស់ហិរញ្ញធិការីតាមគោលការណ៍ណែនាំទាំងនេះទៅកាន់ CBIRC។
- ពិនិត្យសើរើ "វិធានការរដ្ឋបាលចំពោះឯកសារឥណទានរបស់សហគ្រាសសមាជិកនៃសមាគមអ្នកម៉ៅការអន្តរជាតិចិន" "គោលការណ៍ណែនាំអំពីហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនិរន្តរភាពសម្រាប់អ្នកម៉ៅការអន្តរជាតិចិន" "សេចក្តីព្រាងនៃការកែប្រែចំពោះសេចក្ដីណែនាំអំពីទំនួលខុសត្រូវសង្គមសម្រាប់អ្នកម៉ៅការអន្តរជាតិចិន" និង "សេចក្តីណែនាំអំពីទំនួលខុសត្រូវសង្គមសម្រាប់អ្នកម៉ៅការអន្តរជាតិចិន” របស់ CHINCA។ ដាក់ជូនក្ដីកង្វល់/ពាក្យបណ្តឹងទៅកាន់ CHINCA អំពីក្រុមហ៊ុនអភិវឌ្ឍ និងអ្នកម៉ៅការដែលបំពានកិច្ចសន្យាការងារ មិនអនុវត្តតាមច្បាប់ និងបទប្បញ្ញត្តិរបស់ប្រទេសជាម្ចាស់ផ្ទះ ឬបរាជ័យក្នុងការការពារកម្មកររបស់ពួកគេ។
- ពិនិត្យសើរើ "បទប្បញ្ញត្តិស្តីពីការគ្រប់គ្រងគម្រោងជាប់កិច្ចសន្យាបរទេស"។ ដាក់ជូនក្ដីកង្វល់/ពាក្យបណ្តឹងទៅកាន់ក្រុមប្រឹក្សារដ្ឋចិនអំពីក្រុមហ៊ុនអភិវឌ្ឍ និងអ្នកម៉ៅការដែលប្រព្រឹត្តមិនល្អចំពោះកម្មករ ឬផ្តល់ប្រាក់ឈ្នួលមិនគ្រប់ដល់ពួកគេ។
- ជូនដំណឹងដល់ ស្ថានកុងស៊ុល/ស្ថានទូតចិន ដែលនៅជិតបំផុតអំពីវិវាទការងារ ដែលកើតចេញពីការមិនអនុលោមរបស់ក្រុមហ៊ុនអភិវឌ្ឍ អ្នកម៉ៅការ ឬអ្នកម៉ៅការបន្ត តាមច្បាប់ការងារក្នុងមូលដ្ឋាន ការខកខានរបស់កម្មករចិនក្នុងការបំពេញបែបបទអន្តោប្រវេសន៍ស្របច្បាប់ ការពិនិត្យសុខភាព ការចាក់វ៉ាក់សាំង និងបណ្ណការងារ ការខកខានរបស់កម្មករក្នុងការចូលរួមវគ្គបណ្តុះបណ្តាលស្តីពីសុវត្ថិភាព និងអនុលោមភាពតាមច្បាប់ និងការរំលោភបំពានផ្សេងទៀតទៅលើច្បាប់ និងបទប្បញ្ញត្តិការងាររបស់ប្រទេសជាម្ចាស់ផ្ទះ ដោយក្រុមហ៊ុនអភិវឌ្ឍ អ្នកម៉ៅការ និងអ្នកម៉ៅការបន្ត។
- ពិនិត្យសើរើ “សារាចរគ្រប់គ្រងការវិនិយោគនិងកិច្ចសហប្រតិបត្តិការក្រៅប្រទេសរបស់ក្រុមហ៊ុនចិន”។ ដាក់ជូនក្ដីកង្វល់/ពាក្យបណ្តឹងទៅកាន់ MOFCOM ក្រសួងការបរទេស (MFA) និង គណៈកម្មការត្រួតពិនិត្យនិងគ្រប់គ្រងទ្រព្យសម្បត្តិគ្រប់គ្រងដោយរដ្ឋនៃក្រុមប្រឹក្សារដ្ឋ (SASAC) នៃប្រទេសចិនអំពីក្រុមហ៊ុនអភិវឌ្ឍ អ្នកម៉ៅការ និងអ្នកម៉ៅការបន្ត ដែលមិនអនុវត្តតាមច្បាប់ និងបទប្បញ្ញត្តិការងាររបស់ប្រទេសជាម្ចាស់ផ្ទះ។
- ពិនិត្យសើរើ "គោលការណ៍ណែនាំចំពោះសហគ្រាសគ្រប់គ្រងដោយរដ្ឋដែលនៅក្រោមរដ្ឋាភិបាលមជ្ឈិមដោយផ្ទាល់ស្តីពីការបំពេញទំនួលខុសត្រូវសង្គមនៃសាជីវកម្ម"។ ដាក់ជូនក្ដីកង្វល់/ពាក្យបណ្តឹងទៅកាន់ SASAC អំពីក្រុមហ៊ុនអភិវឌ្ឍ អ្នកម៉ៅការ និងអ្នកម៉ៅការបន្ត ដែលខកខានក្នុងការបំពេញ ទំនួលខុសត្រូវសង្គមនៃសាជីវកម្ម (CSR) ធៀបនឹងបុគ្គលិករបស់ពួកគេផ្ទាល់។
- ដាក់ជូនសំណួរ/ក្តីកង្វល់/ពាក្យបណ្ដឹង អំពីភាពមិនអនុលោមតាមគោលនយោបាយ នីតិវិធី ឬគោលការណ៍ការណែនាំផ្សេងទៀតទៅតួអង្គដែលសមស្រប។ សូមមើលភាគីពាក់ព័ន្ធដើម្បីកំណត់វិធីសាស្រ្តទំនាក់ទំនងមួយចំនួនដែលមាន។
- World Bank, “Labor Management Procedures Template,” 2018, View the PDF.
- Asian Development Bank (ADB), “Core Labor Standards Handbook,” October 2006, View the PDF.
- International Finance Corporation (IFC) and European Bank for Reconstruction and Development (EBRD), "Workers’ Accommodation: Processes and Standards," Guidance Note, August 2009, View the PDF.
- United Nations Development Programme (UNDP), “Standard 7: Labour and Working Conditions,” for Guidance Note, UNDP Social and Environmental Standards (SES), June 2021, View the PDF.
- World Bank, “Good Practice Note: Addressing Sexual Exploitation and Abuse and Sexual harassment in Investment Project Financing involving Major Civil Works,” in Environmental & Social Framework for IPF Operations, February 2020, View the PDF.
- World Bank, “ESS2: Labor and Working Conditions,” Guidance Note for Borrowers, Environmental & Social Framework for IPF Operations, 2016, View the PDF.
- World Bank, “Good Practice Note: Assessing and Managing the Risks of Adverse Impacts on Communities from Project-Related Labor Influx,” in Environmental & Social Framework for IPF Operations, December 1, 2016, View the PDF.
- International Labour Organization (ILO), "List of Conventions and Recommendations by Subject and Status," NORMLEX, Information System on International Labour Standards, View the Database.
1 Ministry of Environmental Protection (MEP) (now Ministry of Ecology and Environment (MEE)), “The Belt and Road Ecological and Environmental Cooperation Plan,” May 2017.
2 Ministry of Commerce (MOFCOM), “Administrative Measures on Outbound Investment,” September 2014; China Banking Regulatory Commission (CBRC) and China Insurance Regulatory Commission (CIRC) (now China Banking and Insurance Regulatory Commission (CBIRC)), “Guidelines on Regulating the Banking Industry in Serving Enterprises’ Overseas Development and Strengthening Risk Control,” January 2017.
3 Export Import-Bank of China (China Exim Bank), “Guidelines for Environmental and Social Impact Assessment for Project Loans of the China Export and Import Bank,” 2007.
4 CBRC and CIRC, “Guidelines on Regulating the Banking Industry.”
5 China Development Bank (CDB), “CDB Culture Manual,” 2016.
6 China Banking Association (CBA), “Corporate Social Responsibility Guidelines,” January 2009.
7 Bank of China (Hong Kong) (BOCHK), “Sustainability Policy,” 2021.
8 CBA, “Corporate Social Responsibility.”
9 CBRC and CIRC, “General Office of the China Banking Regulatory Commission Opinions on Green Credit Implementation,” 2013.
10 MOFCOM, "Dual Random and Public Disclosure" Inspection Item List (Second Edition),” August 2020.
11 MOFCOM et al., “Provisional Measures for Recording Bad Credit in the Fields of Outbound Investment and Cooperation and Foreign Trade,” July 2013.
12 MOFCOM, Ministry of Foreign Affairs (MFA), and State-owned Assets Supervision and Administration Commission of the State Council (SASAC), “Circular to Regulate the Overseas Investment and Cooperation of Chinese Companies,” June 2008; China International Contractors Association (CHINCA), “Guide on Social Responsibility for Chinese International Contractors,” September 2012; CHINCA and Dagong Global Credit Rating, “Guidelines of Sustainable Infrastructure for Chinese International Contractors (SIG),” June 2017; Sinohydro, “Occupational Health, Safety and Environmental Policy Statement,” 2013.
13 China Chamber of Commerce Metals, Minerals and Chemicals Importers & Exporters (CCCMC), “Guidelines for Social Responsibility in Outbound Mining Investments,” 2017; National Development and Reform Commission (NDRC), “Measures for the Administration of Overseas Investment of Enterprises,” December 2017; MOFCOM and MEP, “Guidelines for Environmental Protection in Foreign Investment and Cooperation,” February 2013; CCCMC et al., “Guidance for Sustainable Natural Rubber,” 2017; SASAC, “Guidelines to the State-owned Enterprises Directly Under the Central Government on Fulfilling Corporate Social Responsibilities,” December 2007; CHINCA and Dagong Global Credit Rating, “Guidelines of Sustainable Infrastructure;” State Forestry and Grassland Administration (SFGA), "Guidelines for Sustainable Silviculture for Chinese Companies Overseas," 2007. The following policies specify protection of local workers’ rights: MOFCOM, “Provisions on Standardizing Competition in Foreign Investment and Cooperation,” March 2013; State Council, “Guiding Opinion of the State Council on Encouraging and Standardizing Enterprises' Cooperation in Outbound Investment,” April 2007; State Council, “Nine Principles on Encouraging and Standardizing Outward Investment,” October 2006.
14 SFGA and MOFCOM, “Guide on Sustainable Overseas Forest Management and Utilization by Chinese Enterprises,” 2009.
15 MOFCOM, “Interim Measures for the Reporting of Outbound Investments Subject to Record-filing or Approval,” January 2018.
16 CCCMC, “Outbound Mining Investments.”
17 CHINCA and Dagong Global Credit Rating, “Guidelines of Sustainable Infrastructure.”
18 China-ASEAN Investment Cooperation Fund (CAF), “Social Responsibility and Environmental Protection Guidelines for Investments in the ASEAN Region,” 2014; CCCMC et al., “Sustainable Natural Rubber.”
19 Sinohydro, "Occupational Health, Safety and Environmental Policy Statement;" CHINCA, “Draft Revisions to Guide on Social Responsibility for Chinese International Contractors,” July 2021; Sinohydro, “Sustainable Development Policy,” 2014; China Three Gorges Corporation (CTG), “Sustainable Development Policy,” 2017; Sinohydro, "Statement of Ethical Principles," 2014; Ministry of Finance (MOF) et al., “Guiding Principles on Financing the Development of BRI,” May 2017.
20 State Council, “Regulations on the Administration of Foreign Contracted Projects,” July 2017.
21 Sinohydro, “Occupational Health;” Sinohydro, “Statement of Ethical Principles.”
22 CTG, “Sustainable Development Policy;” Sinohydro, “Statement of Ethical Principles;” Sinohydro, “Environmental Protection Policy Statement.”
23 CHINCA, “Guide on Social Responsibility.” The following guideline focuses on racial discrimination: CHINCA and Dagong Global Credit Rating, “Guidelines of Sustainable Infrastructure.”
24 MOFCOM et al., "Guideline for Promoting High-quality Development of Overseas Contracted Projects," August 2019; CHINCA, “Guide on Social Responsibility.”
25 Responsible Minerals Initiative (RMI) and Responsible Cobalt Initiative (RCI), “Cobalt Refiner Supply Chain Due Diligence Standard (version 2.0),” 2021; SFGA and MOFCOM, “Sustainable Overseas Forest Management;” MOFCOM and MEP, “Guidelines for Environmental Protection;” MOFCOM et al., “Circular to Regulate;” CCCMC et al., "Sustainable Natural Rubber;" CHINCA, “Draft Revisions;” CHINCA and Dagong Global Credit Rating, “Guidelines of Sustainable Infrastructure;” NDRC, “Code of Conduct for the Operation of Overseas Investments by Private Enterprises,” December 2017; SFGA, "Guidelines for Sustainable Silviculture.” While some policies mention hiring local people, the following policy refers to project-affected people: CTG, “Sustainable Development Policy.” The following policies specify vulnerable groups: CHINCA, “Guide on Social Responsibility;” MOF, “Guiding Principles.”
26 SASAC, “Fulfilling Corporate Social Responsibilities.”
27 Sinohydro, “Good Governance Policy,” 2017.
28 MOFCOM et al., “Circular to Regulate.” The following policy only applies to Chinese workers, whose contracts need to be developed in accordance with Chinese laws: State Council, “Foreign Contracted Projects.”
29 Sinohydro, “Statement of Ethical Principles.”
30 SASAC, “Fulfilling Corporate Social Responsibilities.”
31 State Council, “Foreign Contracted Projects.”
32 CHINCA, “Guide on Social Responsibility;” CTG, “Sustainable Development Policy;” Sinohydro, “Statement of Ethical Principles.”
33 State Council, “China’s International Development Cooperation in the New Era,” January 2021; CHINCA and Dagong Global Credit Rating, “Guidelines of Sustainable Infrastructure.”
34 CHINCA, “Draft Revisions.”
35 MOFCOM and MEP, “Guidelines for Environmental Protection.”
36 China Datang Corporation (CDT), “Regulation on Project Safety, Health and Environment,” 2009; CDT, “Regulation on Environmental Protection,” 2017; Sinohydro, “Occupational Health;” CHINCA, “Draft Revisions;” State Council, “Nine Principles on Encouraging and Standardizing Outward Investment,” 2006; MOFCOM and MEE, “Guidelines for Ecological Environmental Protection in Foreign Investment Cooperation and Construction Projects,” January 2022; SFGA, "Guidelines for Sustainable Silviculture;” Power Construction Corporation of China (PowerChina), “Announcement on Further Strengthening Compliance Operation,” September 2017; CCCMC, “Outbound Mining Investments.”
37 State Council, “Foreign Contracted Projects.”
38 CHINCA, “Draft Revisions.”
39 SASAC, “Fulfilling Corporate Social Responsibilities;” CHINCA, “Draft Revisions;” CHINCA and Dagong Global Credit Rating, “Guidelines of Sustainable Infrastructure.”
40 Sinohydro, “Occupational Health.”
41 State Council, “Foreign Contracted Projects.”
42 MOFCOM et al., “Circular to Regulate;” Sinohydro, “Sustainable Development Policy.”
43 CHINCA, “Draft Revisions.”
44 CCCMC, “Outbound Mining Investments;” CCCMC et al., “Sustainable Natural Rubber;” MOFCOM et al., “Circular to Regulate;” Sinohydro, “Sustainable Development Policy;” PowerChina, "Further Strengthening Compliance."
45 NDRC, “Code of Conduct;” MOFCOM et al., “Circular to Regulate.”
46 CHINCA, “Draft Revisions.”
47 CHINCA, “Administrative Measures for the Credit File of Member Enterprises of the China International Contractors Association,” 2018.
48 Standing Committee of the National People's Congress, “Labor Contract Law of the People's Republic of China,” June 2007.
49 Ibid.
50 Ibid.
51 Ibid.
52 Standing Committee of the National People's Congress, “Law of the People's Republic of China on Labor-dispute Mediation and Arbitration,” December 2007.
53 Ibid. China’s Ministry of Personnel and Ministry of Labor and Social Security merged in 2008 to form the Ministry of Human Resources and Social Security.
54 Standing Committee, “Labor Contract Law.”
55 Standing Committee, “Labor-dispute Mediation.”
56 Standing Committee, “Labor Contract Law.”
57 Ibid.
58 Ibid.
59 Standing Committee, “Labor-dispute Mediation.”
60 Standing Committee, “Labor Contract Law.”
61 International Best Practice is based on Asian Development Bank (ADB), "Safeguard Policy Statement," 2009; Asian Infrastructure Investment Bank (AIIB), "Environmental and Social Framework," 2021; World Bank, "Environmental and Social Framework," 2018.