Skip to main content
សេចក្តីផ្តើម
តើប្រអប់ឧបករណ៍នេះគឺជាអ្វីទៅ?

វិទ្យាស្ថានគោលនយោបាយសង្គមអាស៊ី (ASPI) បានបង្កើតប្រអប់​ឧបករណ៍ឌីជីថលដោយមានគោលដៅធានាថា គម្រោងផ្តួចផ្តើមខ្សែក្រវ៉ាត់មួយផ្លូវមួយ (BRI)  គម្រោង ហេដ្ឋារចនាសម្ព័ន្ធ មានអត្ថប្រយោជន៍ទៅវិញទៅមក សមធម៌ បរិយាប័ន្ន និងនិរន្តរភាពផ្នែកបរិស្ថាន និងសង្គមកិច្ច។ បច្ចុប្បន្នមានជាភាសាអង់គ្លេស ចិន (សាមញ្ញ) បាហាសាឥណ្ឌូនេស៊ី ខ្មែរ និងឡាវ ប្រអប់ឧបករណ៍នេះត្រូវបានបង្កើតឡើងដើម្បីគាំទ្រដល់ សហគមន៍ ក្នុងតំបន់ ក៏ដូចជា ភាគីពាក់ព័ន្ធ នៅក្នុង ប្រទេសម្ចាស់ផ្ទះ BRI និងប្រទេសចិន ក្នុងចំណោមភាគីទីបីអន្តរជាតិផ្សេងទៀត ក្នុងការពង្រឹងចំណុចសំខាន់ពីរនៃការអភិវឌ្ឍ  ហេដ្ឋារចនាសម្ព័ន្ធ — ការចូលរួមរបស់ភាគីពាក់ព័ន្ធ  និង ការវាយតម្លៃផលប៉ះពាល់បរិស្ថាន និងសង្គម (ESIA) ប្រអប់ឧបករណ៍នេះមានគោលបំណងធានាថា ទាំងការចូលរួមរបស់ភាគីពាក់ព័ន្ធ និងការវាយតម្លៃ ESIA ត្រូវបានអនុវត្តយ៉ាងត្រឹមត្រូវពេញមួយ វដ្តជីវិតនៃគម្រោងហេដ្ឋារចនាសម្ព័ន្ធ។

សម្រាប់គម្រោង BRI ដែលបានផ្តល់ឱ្យណាមួយ ប្រអប់ឧបករណ៍នេះនឹងអនុញ្ញាតឱ្យអ្នកវាស់ស្ទង់កន្លែងដែលអ្នកស្ថិតនៅក្នុងវដ្តជីវិតរបស់គម្រោង កំណត់តួនាទី និងទំនួលខុសត្រូវរបស់អ្នក។ ស្វែងយល់អំពីការរំពឹងទុកសម្រាប់ ហិរញ្ញធិការី, ក្រុមហ៊ុនអភិវឌ្ឍ និង អ្នកម៉ៅការជនជាតិចិន ក៏ដូចជា រដ្ឋាភិបាលប្រទេសម្ចាស់ផ្ទះ ត្រួតពិនិត្យច្បាប់ គោលនយោបាយ និងគោលការណ៍ណែនាំដែលពាក់ព័ន្ធ ស្វែងរកធនធានបន្ថែម និងយល់ពីអត្ថន័យនៃអក្សរកាត់សំខាន់ៗ និងពាក្យបច្ចេកទេស។

គម្រោងនេះដឹកនាំដោយអនុប្រធាន ASPI ទទួលបន្ទុកសន្តិសុខ និងការទូតអន្តរជាតិ Daniel Russel និងនាយករង Blake Berger ដោយមានការគាំទ្រពីជំនួយការកម្មវិធី Jacinta Chen។ ការបង្កើតកញ្ចប់ឧបករណ៍នេះអាចធ្វើទៅបានដោយមានការគាំទ្រពីអង្គការមូលនិធិ Ford Foundation

Introduction Icon
របៀបប្រើ
ទិដ្ឋភាពទូទៅ និងការចាប់ផ្តើម

អ្នក​នឹង​អាច​ជ្រើសរើស​ភាសា​ដែល​អ្នក​ពេញ​ចិត្ត​ក្នុង​ប៊ូតុងបិទបើក​ភាសា ដែល​មាន​ទីតាំង​នៅ​លើ​ទំព័រ​នីមួយៗ (សម្រាប់​ទូរសព្ទ​ដៃ) និង​ក្នុង​ម៉ឺនុយ​របារ​ចំហៀង (សម្រាប់​កុំព្យូទ័រ)។ ការជ្រើសរើស ចាប់ផ្តើម នៅផ្នែកខាងក្រោមនៃទំព័រនេះនឹងនាំអ្នកទៅកាន់ បន្ទាត់ពេលវេលាដំណាក់កាលនីមួយៗ ដែលបង្ហាញពីចំណុចបញ្ហាសំខាន់ចំនួន​ពីរ៖ ការចូលរួមរបស់ភាគីពាក់ព័ន្ធ និងការវាយតម្លៃ ESIA ។ អ្នក​នឹង​អាច​រៀន​សូត្រអំពី​សកម្មភាព​សមស្រប​ដែល​គួរ​តែអនុវត្ត​ក្នុង​អំឡុង​ពេល​បី​ដំណាក់កាល​នៃ​វដ្ត​ជីវិត​របស់​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ។ នៅពេលជ្រើសរើសជំហានជាក់លាក់មួយនៅក្នុងបន្ទាត់ពេលវេលាដំណាក់កាលនីមួយៗ អ្នកនឹងអាចមើលឃើញ បញ្ជីត្រួតពិនិត្យ ដែលត្រូវគ្នា។

How to use icon
ការស្វែងយល់ស៊ីជម្រៅ

បញ្ជីត្រួតពិនិត្យនីមួយៗនឹងផ្តល់ការណែនាំ និងធនធានជាក់លាក់សម្រាប់អ្នកពិនិត្យ និងអនុវត្តតាម។ ផ្នែកអំពី ច្បាប់ គោលនយោបាយ និងគោលការណ៍ណែនាំ នឹងធ្វើជាឯកសារយោងជាភាសាអង់គ្លេស សម្រាប់ឧទាហរណ៍នៃការអនុវត្តដ៏ល្អបំផុតរបស់ប្រទេសចិន និងអន្តរជាតិ។ ផ្នែកអំពី  ភាគីពាក់ព័ន្ធ នឹងផ្តល់ព័ត៌មានអំពីប្រភេទផ្សេងៗគ្នានៃតួអង្គដែលអាច ឬគួរតែមានភាគហ៊ុននៅក្នុងគម្រោង BRI ចាប់ពី អ្នកអភិវឌ្ឍជនជាតិចិន ទៅ អង្គការសង្គមស៊ីវិល (CSOs)/អង្គការមិនមែនរដ្ឋាភិបាល (NGOs)អន្តរជាតិ។ ផ្នែកអំពី ធនធាន នឹងផ្តល់ឱ្យអ្នកនូវភាពងាយស្រួលក្នុងការចូលទៅកាន់តំណភ្ជាប់ទៅកាន់ឯកសារ គេហទំព័រ និងប្រភពមានប្រយោជន៍ផ្សេងទៀតដែលទាក់ទងនឹងការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធ BRI ។

How to use icon 3
មូលដ្ឋានទូទៅសម្រាប់និយមន័យ

ទំព័រនីមួយៗនឹងរួមបញ្ចូលអក្សរកាត់និងពាក្យបច្ចេទេស ពណ៌ទឹកប្រាក់។ តាមរយៈការពិនិត្យមើលសទ្ទានុក្រមតាមចំណាត់ថ្នាក់ អ្នកនឹងអាចស្វែងយល់ពីនិយមន័យនៃអក្សរកាត់នីមួយៗ និង/ឬពាក្យបច្ចេទេសសម្រាប់ប្រើប្រាស់។

How to use icon 4