Skip to main content
បញ្ជីរតួតេិនិតយ
05

ការបញ្ចេញសេចក្តីព្រាង និងកំណែចុងក្រោយនៃរបាយការណ៍ ESIA និង ESMP

ຄຳອະທິບາຍ

ហិរញ្ញធិការីគួរតែតម្រូវឱ្យក្រុមហ៊ុនអភិវឌ្ឍ និងអ្នកម៉ៅការបញ្ចេញសេចក្តីព្រាង និងកំណែចុងក្រោយនៃរបាយការណ៍វាយតម្លៃផលប៉ះពាល់បរិស្ថាន និងសង្គម (ESIA) និងផែនការគ្រប់គ្រងបរិស្ថាន និងសង្គម (ESMP)។ ក្នុងដំណាក់កាលរៀបចំផែនការមុនអនុវត្តគម្រោង ទីប្រឹក្សា ESIA គួរតែបង្ហាញរបាយការណ៍ ESIA និងផែនការ ESMP ទៅកាន់ភាគីពាក់ព័ន្ធសំខាន់ៗ រួមមានប្រជាពលរដ្ឋដែលរងផលប៉ះពាល់អង្គការសង្គមស៊ីវិល (CSOs)/អង្គការក្រៅរដ្ឋាភិបាល (NGOs)ប្រព័ន្ធផ្សព្វផ្សាយ និងអ្នកស្រាវជ្រាវ/អ្នកជំនាញទីប្រឹក្សា ESIA គួរតែដាក់ជូនឯកសារដូចគ្នាទៅក្រុមហ៊ុនអភិវឌ្ឍ និងអ្នកម៉ៅការសម្រាប់ជាឯកសារយោងរបស់ពួកគេ។ ជាមួយនឹងឯកសារពិស្ដារទាំងនេះដែលមាននៅក្នុងដៃ ក្រុមហ៊ុនអភិវឌ្ឍ និងអ្នកម៉ៅការគួរតែសហការជាមួយហិរញ្ញធិការី និងរដ្ឋាភិបាលប្រទេសជាម្ចាស់ផ្ទះ ដើម្បីជូនដំណឹងដល់ភាគីពាក់ព័ន្ធសំខាន់ៗអំពីខ្លឹមសារនៃឯកសារទាំងនេះឱ្យបានទាន់ពេលវេលា និងដោយគោរពសិទ្ធិយេនឌ័រ និងគោរពវប្បធម៌។  

ការបង្ហាញជាសាធារណៈនៃសេចក្តីព្រាង និងកំណែចុងក្រោយនៃ ESIA និង ESMP ពេញមួយវដ្តជីវិតរបស់គម្រោងឱ្យធានាបាននូវតម្លាភាពនៃហានិភ័យ និងផលប៉ះពាល់បរិស្ថាន និងសង្គមរបស់គម្រោង ព្រមទាំងវិធានការកាត់បន្ថយ និងសកម្មភាពត្រួតពិនិត្យដែលបានស្នើឡើង។ ជាផ្នែកមួយនៃការប្រាស្រ័យទាក់ទងទៀងទាត់ និងការពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធសំខាន់ៗហិរញ្ញធិការីក្រុមហ៊ុនអភិវឌ្ឍ អ្នកម៉ៅការ និងរដ្ឋាភិបាលប្រទេសជាម្ចាស់ផ្ទះគួរតែផ្ដល់ច្បាប់ចម្លងនៃរបាយការណ៍ ESIAs និងផែនការ ESMPs របស់គម្រោងជាគ្រាមភាសា និងភាសាតាមអនឡាញ នៅតាមភូមិ/ទីប្រជុំជន/ក្រុង/ស្រុក/សាលាខេត្ត និងនៅការិយាល័យរបស់អាជ្ញាធរ ESIA ដោយមិនគិតថ្លៃសម្រាប់ភាគីពាក់ព័ន្ធសំខាន់ៗ។ ប្រសិនបើច្បាប់ និងបទប្បញ្ញត្តិរបស់ប្រទេសជាម្ចាស់ផ្ទះតម្រូវឱ្យសាធារណៈជនបង់ថ្លៃសម្រាប់ឯកសារទាំងនេះ ក្រុមហ៊ុនអភិវឌ្ឍ និងអ្នកម៉ៅការអាចជួយភាគីពាក់ព័ន្ធសំខាន់ៗជាពិសេស ក្រុម និងបុគ្គលងាយរងគ្រោះ និងក្រីក្រទន់ខ្សោយមានសិទ្ធិទទួលបានច្បាប់ចម្លងនៃរបាយការណ៍ ESIA និងផែនការ ESMP ដោយឥតគិតថ្លៃ។ 

តើវានឹងដំណើរការយ៉ាងដូចម្តេច?

 

សម្រាប់គតម្រាងតម្រៅម្របតេស៖

រដ្ឋាភិបាលចិន គួរតែ៖ 

  • កែលម្អការបញ្ចេញព័ត៌មានបរិស្ថាន រួមទាំងការវាយតម្លៃផលប៉ះពាល់បរិស្ថាន (EIAs) និងផែនការគ្រប់គ្រងបរិស្ថាន (EMPs)។1

 

ហិរញធិការីគួរតែ៖ 

  • បញ្ចេញសេចក្ដីសង្ខេបអំពីផលប៉ះពាល់បរិស្ថាន មុននឹងវិនិយោគលើគម្រោងនីមួយៗ។2
    • បញ្ចេញព័ត៌មានដែលពាក់ព័ន្ធទៅនឹងហានិភ័យបរិស្ថាន និងសង្គម ដែលអាចបង្ហាញជាទម្រង់របាយការណ៍ ESIAs។3
  • សហការជាមួយរដ្ឋាភិបាលចិន ដើម្បីដាក់​បញ្ចូលព័ត៌មានបរិស្ថានរបស់ក្រុមហ៊ុនអភិវឌ្ឍ និងអ្នកម៉ៅការទៅក្នុងមូលដ្ឋានទិន្នន័យព័ត៌មានឥណទានហិរញ្ញវត្ថុ។4
  • ចែករំលែកព័ត៌មានសម្រាប់ដំណើរការធ្វើការសេចក្ដីសម្រេចចិត្តលើប្រាក់កម្ចី និងការវិនិយោគ ដែលជារឿយៗពាក់ព័ន្ធនឹងការពិនិត្យសើរើរបាយការណ៍ EIAs និងផែនការ EMPs។

 

ហិរញ្ញធិការី ក្រុមហ៊ុនអភិវឌ្ឍ និងអ្នកម៉ៅការគួរតែ៖ 

  • បន្តពង្រឹងការបញ្ចេញព័ត៌មានទាក់ទងនឹងបរិស្ថាន អាកាសធាតុ និងទំនួលខុសត្រូវចំពោះសង្គម។ នេះគួរតែរួមបញ្ចូលទាំងការបញ្ចេញរបាយការណ៍ ESIAs និងផែនការ ESMPs។5
    • បង្ហោះព័ត៌មានថ្មីៗជាប្រចាំ និងផ្សព្វផ្សាយឯកសារបោះពុម្ពផ្សាយនៅលើគេហទំព័ររបស់ពួកគេ។6

 

ក្រុមហ៊ុនអភិវឌ្ឍ និងអ្នកម៉ៅការគួរតែ៖ 

  • បញ្ចេញរបាយការណ៍ EIA ជាភាសាអង់គ្លេស និងភាសាក្នុងតំបន់ មុនពេលការសាងសង់់។7
    • បញ្ចេញព័ត៌មានភ្លាមអំពីការសម្រេចចិត្ត និងសកម្មភាពដែលនឹងជះឥទ្ធិពលដល់សង្គម សេដ្ឋកិច្ច និងបរិស្ថាន ព្រមទាំងទំហំនៃផលប៉ះពាល់នីមួយៗ លើប្រទេសជាម្ចាស់ផ្ទះ និងសហគមន៍មូលដ្ឋាន។8 នេះគួរតែរួមបញ្ចូលការផ្សព្វផ្សាយជាសាធារណៈអំពីរបាយការណ៍ ESIAs និងផែនការ ESMPs សម្រាប់គម្រោងដែលមានផលប៉ះពាល់ធ្ងន់ធ្ងរដល់សង្គម សេដ្ឋកិច្ច និងបរិស្ថាន។
  • បង្ហោះព័ត៌មានថ្មីៗអំពីការស៊ើបអង្កេតលើគេហទំព័រផ្ទាល់ខ្លួនរបស់ពួកគេ ឬគេហទំព័ររបស់សមាគមឧស្សាហកម្មដែលពាក់ព័ន្ធយ៉ាងហោចណាស់ម្តងរាល់ឆ្នាំ។9
    • បញ្ចេញព័ត៌មានអំពីប្រព័ន្ធគ្រប់គ្រងហានិភ័យ របាយការណ៍សង្ខេបការវាយតម្លៃ និងការគ្រប់គ្រង និងការវាយតម្លៃហានិភ័យសម្រាប់គម្រោងនីមួយៗ 
  • ផ្តល់ព័ត៌មានអំពីគ្រោះថ្នាក់ដែលទាក់ទងនឹងគម្រោង និងវិធានការកាត់បន្ថយ ដែលសមស្របជូនដល់សហគមន៍ដែលរងផលប៉ះពាល់។22 នេះគួរតែត្រូវបានចងក្រងជាទម្រង់របាយការណ៍ ESIAs និងផែនការ ESMPs។ 
  • ជូនដំណឹងដល់សហគមន៍មូលដ្ឋាន និងនាយកដ្ឋានពាក់ព័ន្ធអំពីផែនការ ដែលអាចរួមបញ្ចូលផែនការដើម្បីអនុវត្តរបាយការណ៍ ESIA ឬផែនការ ESMP។11
  • បញ្ចេញព័ត៌មានអំពីកិច្ចខិតខំប្រឹងប្រែងការពារបរិស្ថានរបស់ពួកគេផ្ទាល់ ដែលអាចរាប់បញ្ចូលទាំងការវាយតម្លៃផលប៉ះពាល់បរិស្ថានតាមរយៈរបាយការណ៍ ESIA ក្នុងដំណាក់កាលរៀបចំផែនការមុនអនុវត្តគម្រោង ក៏ដូចជាការបន្ធូរបន្ថយផលប៉ះពាល់បរិស្ថាន និងការលើកកម្ពស់អត្ថប្រយោជន៍គម្រោងតាមរយៈផែនការ ESMP អំឡុងពេលអនុវត្ត និងប្រតិបត្តិការគម្រោង។12

 

សម្រាប់គតម្រាងក្នុងម្រសុក្តៅម្របតេសចិន៖

រដ្ឋាភិបាលចិនគួរតែ៖  

  • បញ្ចេញយ៉ាងបុរេសកម្មនូវព័ត៌មានខាងក្រោម៖13
    • ការត្រួតពិនិត្យ និងអធិការកិច្ចលើការពារបរិស្ថាន និងសុខភាពសាធារណៈ។14
    • ច្បាប់ការពារបរិស្ថាន បទប្បញ្ញត្តិ វិធាន ស្ដង់ដា និងឯកសារនិយតកម្មផ្សេងៗទៀត។ 
    • ផែនការការពារបរិស្ថាន។  
    • ស្ថិតិបរិស្ថាន និងព័ត៌មានស៊ើបអង្កេតបរិស្ថាន។  
    • ផែនការឆ្លើយតបបន្ទាន់ និងការព្យាករណ៍។  
    • គោលដៅ និងការវាយតម្លៃការបំពុល។  
    • វិធីសាស្រ្តវាយតម្លៃ សូចនាករ លទ្ធផល និងព័ត៌មានផ្សេងទៀតដែលទាក់ទងនឹងការបង្កើតឡើងនៃទីក្រុងគំរូការពារបរិស្ថានថ្នាក់ជាតិ និងតំបន់គំរូ សំណង់អេកូឡូស៊ីថ្នាក់ជាតិ។15
    • ឯកសារទទួលយក EIA កំណែអក្សរកាត់នៃរបាយការណ៍ EIA និងលទ្ធផលដែលបានអនុម័ត និងលទ្ធផលនៃការទទួលយកការការពារបរិស្ថាននៃគម្រោងសាងសង់ដែលបានបញ្ចប់។16
    • ការប្រមូលពន្ធលើការបង្ហូរសារធាតុពុល។  
    • បញ្ជីឈ្មោះក្រុមហ៊ុនអភិវឌ្ឍ និងអ្នកម៉ៅការ ដែលបានបង្ហូរ សារធាតុបំពុលលើសពីស្តង់ដាបរិស្ថាន ឬបានទទួលខុសត្រូវចំពោះគ្រោះថ្នាក់ចម្បងនៃការបំពុលបរិស្ថានក្នុងទ្រង់ទ្រាយធំ។
    • លទ្ធផលអធិការកិច្ច និងអនុម័តលើគម្រោងការពារបរិស្ថាន។ 
  • បោះពុម្ពផ្សាយរបាយការណ៍កែសម្រួលតាមអនឡាញស្ដីពីផលប៉ះពាល់បរិស្ថាននៅពេលដែលទទួលបានឯកសារ EIA ភ្លាម។17
  • ក្រសួងអេកូឡូស៊ី និងបរិស្ថាន (MEE) គួរតែបញ្ចេញ​ព័ត៌មានពាក់ព័ន្ធអំពី EIA ដល់សាធារណជន។18
    • ជូនដំណឹងដល់ភាគីពាក់ព័ន្ធអំពីសិទ្ធិរបស់ពួកគេក្នុងការស្នើសុំសវនាការ មុនពេលទទួលយករបាយការណ៍ EIA។ 

 

ទីប្រឹក្សា EIA គួរតែ៖ 

  • សហការជាមួយ MEE ក្រុមហ៊ុនអភិវឌ្ឍ និងអ្នកម៉ៅការ ដើម្បីបញ្ចេញព័ត៌មានពាក់ព័ន្ធអំពីការចូលរួមជាសាធារណៈនៅក្នុង EIAs ក៏ដូចជាវិធីសាស្រ្តផ្លូវការ ឬបណ្តាញសម្រាប់ផ្ដល់មតិសាធារណៈ។19
  • សុំយោបល់ពីស្ថាប័នពាក់ព័ន្ធ អ្នកជំនាញ និងសាធារណៈជន មុននឹងដាក់ស្នើផែនការសម្រាប់គម្រោងដែលមានផលប៉ះពាល់អវិជ្ជមានដល់បរិស្ថាន និងសង្គម។20

 

ក្រុមហ៊ុនអភិវឌ្ឍ (និងអ្នកម៉ៅការ)គួរតែ៖ 

  • ដាក់ពាក្យសុំសម្រាប់របាយការណ៍ EIA និងរបាយការណ៍ EIA ជាក់ស្តែង និងព័ត៌មានអំពីការចូលរួមជាសាធារណៈសម្រាប់សុំការអនុម័តពី MEE និង/ឬនាយកដ្ឋានការពារបរិស្ថាននៃប្រទេសចិន មុនពេលអនុវត្តគម្រោងនីមួយៗ។21
  • ដាក់ជូនរបាយការណ៏ EIA ដែលបានធ្វើបច្ចុប្បន្នភាពមុននឹងធ្វើការផ្លាស់ប្តូរសំខាន់ចំពោះវិសាលភាពរបស់គម្រោងនីមួយៗ ផលប៉ះពាល់បរិស្ថាន ឬសំណើវិធានការបង្ការការបំពុល និងវិធានការកាត់បន្ថយផលប៉ះពាល់បរិស្ថានផ្សេងទៀតនៅពេលដែលដំណាក់កាលអនុវត្តគម្រោងចាប់ផ្តើម។22

 

ដោយទទួលបានការគាំទ្រពីក្រុមហ៊ុនអភិវឌ្ឍ និងអ្នកម៉ៅការ ទីប្រឹក្សា ESIA គួរតែ៖ 

  • ពេញមួយដំណាក់កាលរៀបចំផែនការមុនអនុវត្តគម្រោង ចែករំលែកសេចក្ដីព្រាងនៃរបាយការណ៍ ESIA ផែនការ ESMP និងឯកសារបច្ចេកទេសផ្សេងទៀត ក៏ដូចជាផែនទីដែលបានធ្វើបច្ចុប្បន្នភាព ប្លង់ តារាង ដ្យាក្រាម និងខិត្តប័ណ្ណជាមួយក្រុមហ៊ុនអភិវឌ្ឍ (និងអ្នកម៉ៅការ)។ 
  • រៀបចំកិច្ចប្រជុំជាបន្តបន្ទាប់ (រួមទាំងសិក្ខាសាលា វេទិកា និង/ឬការពិភាក្សាជាក្រុមតូច) ដើម្បីរួមគ្នាបង្ហាញសេចក្តីព្រាងពេញលេញនៃរបាយការណ៍ ESIA និងផែនការ ESMP នីមួយៗដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ អង្គការ CSOs/NGOs និងភាគីពាក់ព័ន្ធសំខាន់ៗផ្សេងទៀត យោងតាមផែនការចូលរួមរបស់ភាគីពាក់ព័ន្ធ។ សូមមើល ការចូលរួម និងការពិគ្រោះយោបល់របស់ភាគីពាក់ព័ន្ធ សម្រាប់ព័ត៌មានបន្ថែមអំពីការពិគ្រោះយោបល់ដ៏មានអត្ថន័យ។  
    • ជូនដំណឹងដលភាគីពាក់ព័ន្ធសំខាន់ៗអំពីកិច្ចប្រជុំយ៉ាងតិចពីរសប្តាហ៍ជាមុន ដោយផ្ញើលិខិតផ្លូវការមួយ ឬនិយាយតាមវិទ្យុសហគមន៍មូលដ្ឋាន ឬបង្ហោះសារនៅលើផ្ទាំងផ្សព្វផ្សាយសហគមន៍ ឬចែករំលែកសារនៅភូមិ/ទីប្រជុំជន/ក្រុង/ស្រុក/សាលាខេត្ត។ 
    • រៀបចំការប្រជុំដាច់ដោយឡែកសម្រាប់ស្ត្រី ជនជាតិដើមជនជាតិភាគតិច និងក្រុមដែលងាយរងគ្រោះផ្សេងទៀត។ 
    • ចែករំលែកព័ត៌មានបច្ចេកទេស និងព័ត៌មានពាក់ព័ន្ធថ្មីៗ រួមមានជាអាទ៌ប្លង់គម្រោង ក្របខ័ណ្ឌពេលវេលា ផលប៉ះពាល់ដែលអាចកើតឡើង និងផែនការចូលរួមពីភាគីពាក់ព័ន្ធ។  
    • ពន្យល់លទ្ធផលរកឃើញពាក់ព័ន្ធនឹងផលប៉ះពាល់ និងហានិភ័យនៃបរិស្ថាន និងសង្គម ព្រមទាំងសំណើវិធានការកាត់បន្ថយ និងសកម្មភាពតាមដាន។ 
    • បង្ហាញវិធីជាក់លាក់ក្នុងការដាក់បញ្ចូលទស្សនៈរបស់ភាគីពាក់ព័ន្ធសំខាន់ៗ ទៅក្នុងរបាយការណ៍ ESIA និងផែនការ ESMP។ 
    • សហការជាមួយអ្នកបកប្រែដោយផ្ទាល់មាត់ដើម្បីបកប្រែខ្លឹមសារដែលបានធ្វើបច្ចុប្បន្នភាព រួមមានរបាយការណ៍ ESIAs និងផែនការ ESMPs ទៅជាគ្រាមភាសា និងភាសាក្នុងស្រុក រួមទាំងភាសាជនជាតិភាគតិច និងភាសាជនជាតិដើម។ 
    • ផ្តល់ច្បាប់ចម្លងក្រដាសនៃសេចក្តីព្រាង ទាំងរបាយការណ៍ ESIAs និងផែនការ ESMPs ជាគ្រាមភាសា និងភាសាក្នុងស្រុកសម្រាប់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដើម្បីរក្សាទុក។ 
      • សម្រាប់សហគមន៍ជនជាតិដើមភាគតិចដែលមិនមានភាសាសរសេរ អ្នកបកប្រែផ្ទាល់មាត់គួរប្រាស្រ័យទាក់ទងផ្ទាល់មាត់ និងតាមរយៈរូបភាព។  
  • ប្រឹក្សាយោបល់ជាមួយប្រជាពលរដ្ឋដែលរងផលប៉ះពាល់ អង្គការ CSOs/NGOs ប្រព័ន្ធផ្សព្វផ្សាយ និងអ្នកស្រាវជ្រាវ/អ្នកជំនាញទាំងរបាយការណ៍ ESIA និងផែនការ ESMP ក៏ដូចជាការរៀបចំប្លង់គម្រោង ជម្រើសជំនួស វិធានការកាត់បន្ថយ និងសកម្មភាពតាមដានរបស់គម្រោងនីមួយៗ។  
    • កត់ត្រាសំណើរបស់ភាគីពាក់ព័ន្ធ មតិរិះគន់ស្ថាបនា ក្ដីកង្វល់​ និងសំណួរ ក៏ដូចជាព័ត៌មានអំពីគុណតម្លៃក្នុងតំបន់ទាក់ទងនឹងវប្បធម៌ និងបរិស្ថាន ដើម្បីពិចារណា ដាក់បញ្ចូលដោយផ្ទាល់ទៅក្នុងរបស់របាយការណ៍ ESIA និងផែនការ ESMP និងដោះស្រាយក្នុងអំឡុងពេលកិច្ចប្រជុំនាពេលអនាគតសម្រាប់គម្រោងនីមួយៗ។ 
    • រក្សាបញ្ជីឈ្មោះអ្នកចូលរួម ដើម្បីដាក់បញ្ចូលក្នុងផែនការចូលរួមរបស់ភាគីពាក់ព័ន្ធ។ សុំការអនុញ្ញាតពីអ្នកចូលរួមមុនពេលថតរូប។  
    • តាមដានជាមួយអ្នកចូលរួមលើបញ្ហាជាក់លាក់នៅពេលចាំបាច់។  
  • ផ្តល់ឱ្យប្រជាពលរដ្ឋដែលរងផលប៉ះពាល់ អង្គការ CSOs/NGOs ប្រព័ន្ធផ្សព្វផ្សាយ និងអ្នកស្រាវជ្រាវ/អ្នកជំនាញមានពេលវេលាគ្រប់គ្រាន់ដើម្បីពិភាក្សាអំពីគម្រោងនីមួយៗជាមួយគ្នា និងផ្តល់មតិរិះគន់ស្ថាបនាដោយផ្ទាល់ ឬដោយអនាមិក។ 
    • ពិចារណាមតិយោបល់ ប្រតិកម្ម ពាក្យបណ្តឹង និងសំណួររបស់ភាគីពាក់ព័ន្ធសំខាន់ៗ ខណៈពេលដែលបញ្ចប់របាយការណ៍ ESIA និងផែនការ ESMP។ 
  • សម្របសម្រួលកិច្ចប្រជុំបន្ថែមយ៉ាងហោចណាស់មួយដងដើម្បីបង្ហាញកំណែចុងក្រោយនៃរបាយការណ៍ ESIA និងផែនការ ESMP ដល់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ អង្គការ CSOs/NGOs និងភាគីពាក់ព័ន្ធសំខាន់ៗផ្សេងទៀតសម្រាប់គម្រោងនីមួយៗ។ 
    • ប្រើវិធីសាស្ត្រដូចគ្នានេះ ដើម្បីជូនដំណឹងដល់ភាគីពាក់ព័ន្ធសំខាន់ៗអំពីកិច្ចប្រជុំនេះយ៉ាងហោចណាស់ឱ្យបានពីរសប្តាហ៍ជាមុន។ 
    • ចែករំលែកព័ត៌មានបច្ចេកទេស និងពាក់ព័ន្ធចុងក្រោយ។ 
    • សហការជាមួយអ្នកបកប្រែផ្ទាល់មាត់ដើម្បីបកប្រែរបាយការណ៍ ESIA និងផែនការ ESMP ចុងក្រោយទៅជាភាសាក្នុងស្រុក និងគ្រាមភាសា។ 
    • ផ្តល់សំណៅបកប្រែនៃរបាយការណ៍ ESIA និងផែនការ ESMP ចុងក្រោយសម្រាប់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ដើម្បីរក្សាទុក និងប្រាប់ពីអ្វីដែលពួកគេចង់និយាយដោយផ្ទាល់មាត់ និងតាមរូបភាពយោងតាមតម្រូវការ។  
  • ដាក់ជូនឯកសារចុងក្រោយទៅកាន់ ក្រុមហ៊ុនអភិវឌ្ឍ (និងអ្នកម៉ៅការ) ក៏ដូចជាថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិនៃរដ្ឋាភិបាលប្រទេសជាម្ចាស់ផ្ទះ ឱ្យបានទាន់ពេលវេលា។ 

 

ក្រុមហ៊ុនអភិវឌ្ឍ (និងអ្នកម៉ៅការ) គួរតែ៖  

  • ពិនិត្យសើរើជាទៀងទាត់នូវផែនទី ប្លង់ តារាង ដ្យាក្រាម និងខិត្តប័ណ្ណ ក៏ដូចជាសេចក្តីព្រាង និងកំណែថ្មីនៃរបាយការណ៍ ESIA ផែនការ ESMP និងឯកសារបច្ចេកទេសផ្សេងទៀតដែលរៀបចំឡើងដោយទីប្រឹក្សា ESIA ក្នុងដំណាក់កាលរៀបចំផែនការមុនអនុវត្តគម្រោង។ 
    • ពិនិត្យសើរើឯកសារចុងក្រោយដែលដាក់ជូនដោយទីប្រឹក្សា ESIA។ 
  • រ៉ាប់រងលើថ្លៃចំណាយលើទីតាំង ឯកសារបោះពុម្ព មធ្យោបាយធ្វើដំណើរសម្រាប់អ្នកចូលរួម ការគាំទ្រថែទាំកុមារ និងការផ្តល់អាហារសម្រន់សម្រាប់កិច្ចប្រជុំដែលទាក់ទងនឹងគម្រោងនីមួយៗ។  
    • រ៉ាប់រងលើការចំណាយដែលនៅសល់សម្រាប់បុគ្គលិករបស់ពួកគេ ទីប្រឹក្សា ESIA អ្នកបកប្រែ និងអ្នកស្រាវជ្រាវ/អ្នកជំនាញផ្សេងទៀតសម្រាប់ការបញ្ចប់របាយការណ៍ ESIA និងផែនការ ESMP។ 
    • បញ្ចូលការចំណាយទាំងនេះទៅក្នុងថវិកាគម្រោងទាំងមូលដែលផ្តល់មូលនិធិដោយហិរញ្ញធិការី។ 
  • ដាក់ជូនជាបន្ទាន់នូវសេចក្តីព្រាង និងឯកសារចុងក្រោយជាភាសាចិន អង់គ្លេស និងគ្រាមភាសា និងភាសាក្នុងស្រុកទៅកាន់ហិរញ្ញធិការី និងអាជ្ញាធររបស់ ESIA សម្រាបសុំការពិនិត្យសើរើ និងអនុម័ត។ 
  • ចែករំលែកសេចក្តីព្រាង និងឯកសារចុងក្រោយជាភាសាចិន អង់គ្លេស និងគ្រាមភាសា និងភាសាក្នុងស្រុកជាមួយអ្នកម៉ៅការ (និងអ្នកម៉ៅការបន្ត) សម្រាប់ជាឯកសារយោងរបស់ពួកគេ។ 

 

ហិរញ្ញធិការី ក្រុមហ៊ុនអភិវឌ្ឍ អ្នកម៉ៅការ រដ្ឋាភិបាលប្រទេសជាម្ចាស់ផ្ទះ និងអាជ្ញាធរ ESIA គួរតែ៖ 

  • បោះពុម្ពផ្សាយសេចក្តីសម្រេចចុងក្រោយនៃរបាយការណ៍ ESIA និងផែនការ ESMP នៅក្នុងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកក្នុងដំណាក់កាលរៀបចំផែនការមុនអនុវត្តគម្រោង។  
  • បង្ហោះព័ត៌មានថ្មីៗពីរបាយការណ៍ ESIA និងផែនការ ESMP នៅលើគេហទំព័រ និងគណនីបណ្តាញទំនាក់ទំនងសង្គមរបស់ពួកគេជាភាសាចិន អង់គ្លេស និងគ្រាមភាសា និងភាសាក្នុងស្រុក។ 
  • ពេញមួយវដ្តជីវិតរបស់គម្រោង សូមរក្សានូវមូលដ្ឋានទិន្នន័យសាធារណៈនៃរបាយការណ៍ ESIA ផែនការ ESMP និងឯកសារពាក់ព័ន្ធផ្សេងទៀតរបស់គម្រោងនៅលើគេហទំព័ររបស់ពួកគេ ក៏ដូចជាកំណត់ត្រានៃឯកសារៈទាំងនេះនៅភូមិ/ទីប្រជុំជន/ក្រុង/ស្រុក/សាលាខេត្ត និងការិយាល័យរបស់អាជ្ញាធរ ESIA។ 
    • បញ្ចេញឯកសារខាងក្រោមជាភាសាក្នុងតំបន់ និងគ្រាមភាសាដោយឥតគិតថ្លៃនៅលើគេហទំព័ររបស់ពួកគេ នៅភូមិ/ទីប្រជុំជន/ក្រុង/ស្រុក/សាលាខេត្ត និងនៅការិយាល័យរបស់អាជ្ញាធរ ESIA ក្នុងដំណាក់កាលរៀបចំផែនការមុនអនុវត្តគម្រោង៖ 
      • លក្ខខណ្ឌយោង (ToR) ដែលបានអនុម័តការសិក្សាពីវិសាលភាព និងផែនការការចូលរួមរបសភាគីពាក់ព័ន្ធ។ 
      • ផែនទី ប្លង់ តារាង ដ្យាក្រាម ខិត្តបណ្ណ និង/ឬឯកសារបច្ចេកទេសចុងក្រោយ។ 
      • កំណែព្រាងនៃរបាយការណ៍ ESIA ផែនការ ESMP ដែលពាក់ព័ន្ធ ផែនការលទ្ធកម្មដីធ្លី និងតាំងទីលំនៅថ្មី (LARP) ផែនការស្តារជីវភាពរស់នៅ (LRP) និងផែនការជនជាតិដើមភាគតិច (IPP)។ 
      • កំណែចុងក្រោយនៃរបាយការណ៍ ESIA ផែនការ ESMP និងឯកសារពាក់ព័ន្ធផ្សេងទៀត។ 
      • សេចក្តីសង្ខេបដែលមិនមែនជាឯកសារបច្ចេកទេសនៃរបាយការណ៍ ESIA និងផែនការ ESMP។ 
    • រក្សាទុកច្បាប់ចម្លងឌីជីថលនៃឯកសារទាំងនេះនៅលើគេហទំព័ររបស់ពួកគេ ក៏ដូចជាច្បាប់ចម្លងក្រដាស នៅភូមិ/ទីប្រជុំជន/ក្រុង/ស្រុក/សាលាខេត្ត និងការិយាល័យរបស់អាជ្ញាធរ ESIA ពេញមួយដំណាក់កាលអនុវត្ត និងប្រតិបត្តិការគម្រោង។ 
តើអ្នកនឹងអាចធ្វើអ្វីបាន?
  • សូមមើលគេហទំព័ររបស់ហិរញ្ញធិការី ក្រុមហ៊ុនអភិវឌ្ឍ អ្នកម៉ៅការ អាជ្ញាធរ ESIA និងរដ្ឋាភិបាលប្រទេសជាម្ចាស់ផ្ទះសម្រាប់ព័ត៌មានអំពីនីតិវិធីផ្ទាល់ខ្លួនរបស់ពួកគេ ឬគោលការណ៍ណែនាំបញ្ចេញរបាយការណ៍ ESIA និងផែនការ ESMP។ 
    • ប្រសិនបើព័ត៌មានណាមួយនេះមិនមានទេ សូមសាកសួរទៅអ្នកតំណាងដ៏សមស្របឱ្យបញ្ចេញជាសាធារណៈនូវព័ត៌មានលម្អិតជាក់លាក់ជាភាសាកំណើតរបស់អ្នក។ សូមមើលលើភាគីពាក់ព័ន្ដើម្បីកំណត់វិធីទំនាក់ទំនងមួយចំនួន ដែលមាន។ 
    • ប្រសិនបើអ្នកមិនអាចទាក់ទងក្រុមហ៊ុនអភិវឌ្ឍ និងអ្នកម៉ៅការដោយផ្ទាល់បានទេ សូមទាក់ទងទៅហិរញ្ញធិការី និង/ឬអាជ្ញាធរ ESIA សម្រាប់សុំជំនួយ។ 
    • ប្រសិនបើអ្នកមិនអាចទាក់ទងដោយផ្ទាល់ទៅហិរញ្ញធិការី អាជ្ញាធរ ESIA និង/ឬរដ្ឋាភិបាលប្រទេសជាម្ចាស់ផ្ទះបាននោះទេ សូមទាក់ទងទៅអ្នកដឹកនាំសហគមន៍ ឬ អង្គការ CSO/NGO សម្រាប់សុំជំនួយ។ 
  • ចូលរួមកិច្ចប្រជុំដែលក្នុងនៅក្នុងកិច្ចប្រជុំនោះទីប្រឹក្សា ESIA នឹងបង្ហាញកំណែពេញលេញនៃរបាយការណ៍ ESIA និងផែនការ ESMP។ 
    • ពិភាក្សាជាមួយទីប្រឹក្សា ESIA ប្រសិនបើតម្រូវការរបស់អ្នក និង/ឬដី/ផ្ទះសម្បែង/សំណង់/ ទ្រព្យសម្បត្តិ/ សេវាកម្មដែលជាកម្មសិទ្ធិរបស់អ្នក គ្រួសារ ឬសហគមន៍របស់អ្នកមិនមានឬរាយការណ៍ខុសពីការពិតក្នុងរបាយការណ៍ ESIA និងផែនការ ESMP។ 
    • លើកសំណួរ ឬក្តីកង្វល់អំពីសុពលភាពនៃផលប៉ះពាល់ផ្ទាល់ ផលប៉ះពាល់ប្រយោល ផលប៉ះពាល់បង្គរ និងផលប៉ះពាល់រួមនៃគម្រោង និងសំណើវិធានការកាត់បន្ថយ។ 
    • ផ្តល់ជម្រើសជំនួសផ្សេងទៀតលើរបៀបដែលគម្រោងគួរជៀសវាង ឬទប់ទល់ផលប៉ះពាល់អវិជ្ជមាន និងហានិភ័យបរិស្ថាន និងសង្គម ប្រសិនបើសំណើនៅក្នុងរបាយការណ៍ ESIA និងផែនការ ESMP ហាក់ដូចជាមិនគ្រប់គ្រាន់។ ផ្តល់អនុសាសន៍ដែលបង្ហាញពីរបៀបដែលក្រុមហ៊ុនអភិវឌ្ឍ អ្នកម៉ៅការ និងអ្នកម៉ៅការបន្តគួរការពារដើមឈើ/បឹង/អូរ ដី/ផ្ទះ/សំណង់/ ទ្រព្យសម្បត្តិ/សេវាកម្មដែលអាចមានសារៈសំខាន់ចំពោះវប្បធម៌ សុខភាព សុវត្ថិភាព ជីវភាពរស់នៅ និង/ឬគុណភាពនៃជីវិតរបស់អ្នក។ ពិចារណាវិធានការក្នុងទ្រង់ទ្រាយធំ និងតូច ដើម្បីកាត់បន្ថយចរាចរណ៍ ឬរូបភាពផ្សេងៗនៃការបំពុលខ្យល់ ទឹក ឬសំឡេងរំខាន 
      ពីការសាងសង់។ 
    • ស្នើសុំសិទ្ធិទទួលបានធនធានថ្មី ឬកែលម្អ ដូចជាទឹកស្អាត អគ្គិសនីគ្មានជាតិកាបូន និងការគ្រប់គ្រងកាកសំណល់ ពីក្រុមហ៊ុនអភិវឌ្ឍ និង/ឬរដ្ឋាភិបាលប្រទេសជាម្ចាស់ផ្ទះ ដើម្បីទូទាត់សងសម្រាប់ផលប៉ះពាល់អវិជ្ជមាន។ 
    • សាកសួរទៅទីប្រឹក្សា ESIA ក្រុមហ៊ុនអភិវឌ្ឍ និងអ្នកម៉ៅការអំពីឱកាសដើម្បីចូលរួមក្នុងការតាមដានបរិស្ថាន និងសង្គម។ 
    • ស្នើសុំហិរញ្ញធិការី ក្រុមហ៊ុនអភិវឌ្ឍ អ្នកម៉ៅការ និងរដ្ឋាភិបាលប្រទេសជាម្ចាស់ផ្ទះ ទូទាត់ថ្លៃមធ្យោបាយធ្វើដំណើរ និងលើថ្លៃចំណាយផ្សេងទៀតដែលទាក់ទងនឹងការចូលរួម។ 
    • រក្សាកំណត់ត្រាវត្តមាន និងការចូលរួមរបស់អ្នក នៅលើក្រដាស ឬនៅក្នុងទូរសព្ទរបស់អ្នក។ 
    • ស្នើសុំទីប្រឹក្សា ESIA ផ្តល់ច្បាប់ចម្លងក្រដាស និង/ឬឌីជីថលនៃកំណែព្រាង និងកំណែថ្មីនៃផែនទី ប្លង់ តារាង ខិត្តប័ណ្ណ ការសិក្សាពីវិសាលភាព ផែនការការចូលរួមពីភាគីពាក់ព័ន្ធ របាយការណ៍ ESIA ផែនការ ESMP និងឯកសារបច្ចេកទេសផ្សេងទៀតជាភាសាកំណើតរបស់អ្នក។ ពិនិត្យសើរើឯកសារទាំងនេះ។ 
    • ពិភាក្សាអំពីផលប៉ះពាល់នៃគម្រោងដែលបានស្នើឡើង វិធានការកាត់បន្ថយផលប៉ះពាល់ និងសកម្មភាពពិនិត្យតាមដានជាមួយសមាជិកសហគមន៍ផ្សេងទៀត អង្គការ CSOs/NGOs និងអ្នកជំនាញដែលមានសមត្ថកិច្ចទាំងក្នុងអំឡុងពេល និងក្រោយកិច្ចប្រជុំនីមួយៗ។ 
    • ផ្តល់មតិរិះគន់ស្ថាបនាដោយផ្ទាល់ ឬដោយអនាមិកទៅកាន់ហិរញ្ញធិការី ក្រុមហ៊ុនអភិវឌ្ឍ អ្នកម៉ៅការ រដ្ឋាភិបាលប្រទេសជាម្ចាស់ផ្ទះ និងអាជ្ញាធរ ESIA។  
  • ប្រសិនបើអ្នកមិនទាន់បានស្ដាប់បទបង្ហាញនៃរបាយការណ៍ ESIA និងផែនការ ESMPនោះទេ សូមចូលទៅកាន់គេហទំព័ររបស់អ្នកម៉ៅការ ក្រុមហ៊ុនអភិវឌ្ឍ  ហិរញ្ញធិការី អាជ្ញាធរ ESIA និងរដ្ឋាភិបាលប្រទេសជាម្ចាស់ផ្ទះ ដើម្បីទទួលបានព័ត៌មានអំពីពេលវេលា និងទីកន្លែងដែលកិច្ចប្រជុំនាពេលខាងមុខនឹងធ្វើឡើង ក៏ដូចជានរណាជាទីប្រឹក្សា ESIA និងរបៀបដែលអាចទាក់ទងពួកគេ។ 
    • ប្រសិនបើព័ត៌មានណាមួយនេះមិនមានទេ សូមសាកសួរទៅក្រុមហ៊ុនអភិវឌ្ឍ និងអ្នកម៉ៅការឱ្យបញ្ចេញជាសាធារណៈនូវព័ត៌មានលម្អិតជាក់លាក់ជាភាសាកំណើតរបស់អ្នក។  
  • ប្រសិនបើរបាយការណ៍ ESIA និងផែនការ ESMP ត្រូវបានបង្ហាញជាសាធារណៈរួចហើយ សូមរកមើលគេហទំព័ររបស់អ្នកម៉ៅការ ក្រុមហ៊ុនអភិវឌ្ឍ ហិរញ្ញធិការី អាជ្ញាធរ ESIA និងរដ្ឋាភិបាលប្រទេសជាម្ចាស់ផ្ទះសម្រាប់ច្បាប់ចម្លងឌីជីថលនៃសេចក្តីព្រាងច្បាប់ និងកំណែចុងក្រោយនៃផែនទី ប្លង់ តារាង ដ្យាក្រាម ខិត្តប័ណ្ណ ការសិក្សាពីវិសាលភាព ផែនការការចូលរួមរបស់ភាគីពាក់ព័ន្ធ របាយការណ៍ ESIA ផែនការ ESMP និងឯកសារបច្ចេកទេសផ្សេងទៀត ក៏ដូចជាមតិសាធារណៈ ជាភាសាកំណើតរបស់អ្នក។ 
    • លៃលកពេលដើម្បីពិភាក្សាអំពីឯកសារជាមួយនឹងសមាជិកសហគមន៍ផ្សេងទៀត អង្គការ CSOs/NGOs និងអ្នកជំនាញដែលមានសមត្ថកិច្ច​។ 
    • ផ្តល់មតិរិះគន់ស្ថាបបនាដោយផ្ទាល់ ឬដោយអនាមិកទៅកាន់ហិរញ្ញធិការី ក្រុមហ៊ុនអភិវឌ្ឍ អ្នកម៉ៅការ និងរដ្ឋាភិបាលប្រទេសជាម្ចាស់ផ្ទះ។  
    • ប្រសិនបើព័ត៌មានណាមួយនេះមិនមានជាភាសាកំណើតរបស់អ្នកទេ សូមសួរទៅហិរញ្ញធិការី ក្រុមហ៊ុនអភិវឌ្ឍ អ្នកម៉ៅការ និងរដ្ឋាភិបាលប្រទេសជាម្ចាស់ផ្ទះសម្រាប់ច្បាប់ចម្លងក្រដាស និង/ឬច្បាប់ចម្លងឌីជីថលនៃឯកសារដែលបានបកប្រែ។ 
  • បន្ទាប់ពីសេចក្តីព្រាងនៃ ESIA និងផែនការ ESMP ត្រូវបានរៀបចំ និងបង្ហាញដល់សាធារណជនហើយនោះ សូមពិនិត្យសើរើនូវអនុលោមភាពរបស់ហិរញ្ញធិការី ក្រុមហ៊ុនអភិវឌ្ឍ អ្នកម៉ៅការ និងរដ្ឋាភិបាលប្រទេសជាម្ចាស់ផ្ទះតាមគោលយោបាយ ឧស្សាហកម្មជាក់លាក់ និងផ្ទៃក្នុង នីតិវិធី និងគោលការណ៍ណែនាំរបស់រដ្ឋាភិបាល សម្រាប់បញ្ចេញព័ត៌មាន និងការពិគ្រោះយោបល់ពីភាគីពាក់ព័ន្ធ។ 
    • ពិនិត្យសើរើការអនុលោមតាមច្បាប់របស់ហិរញ្ញធិការីតាម"គោលការណ៍ណែនាំស្តីពីការគ្រប់គ្រងឧស្សាហកម្មធនាគារក្នុងការបម្រើការអភិវឌ្ឍ និងការពង្រឹង​ការគ្រប់គ្រងហានិភ័យរបស់សហគ្រាស" របស់គណៈកម្មការនិយតកម្ម​ធនាគារ និងធានារ៉ាប់រងនៃប្រទេសចិន (CBIRC) និង "គោលការណ៍ណែនាំសម្រាប់ការបង្កើតប្រព័ន្ធហិរញ្ញវត្ថុបៃតង” នៃ ធនាគារប្រជាជនចិន (PBOC) និងស្ថាប័នផ្សេងទៀត។ ដាក់ជូនកង្វល់ ឬពាក្យបណ្តឹងអំពីការមិនអនុលោមតាមគោលការណ៍ណែនាំរបស់ហិរញ្ញធិការី ទៅលើ CBIRC, PBOC, ក្រសួងហិរញ្ញវត្ថុ (MOF) និង MEE។ 
    • ពិនិត្យសើរើ "ការណែនាំអំពីទំនួលខុសត្រូវចំពោះសង្គមសម្រាប់អ្នកម៉ៅការ​អន្តរជាតិចិន" នៃ​ សមាគមអ្នកម៉ៅការអន្តរជាតិចិន (CHINCA)ដាក់ជូនក្ដីកង្វល់/ពាក្យបណ្តឹងទៅ CHINCA អំពីក្រុមហ៊ុនអភិវឌ្ឍ និងអ្នកម៉ៅការ ដែលមិនបានបញ្ចេញព័ត៌មានជាប្រចាំអំពីទំនួលខុសត្រូវចំពោះសង្គម ឬបញ្ចេញ សេចក្តីសម្រេចនិងសកម្មភាពដែលនឹងជះឥទ្ធិពលយ៉ាងខ្លាំងដល់សង្គម សេដ្ឋកិច្ច និងបរិស្ថានក្នុងតំបន់។ 
    • ដាក់ជូនសំណួរ/ក្តីកង្វល់/ពាក្យបណ្ដឹង អំពីភាពមិនអនុលោមតាមគោលនយោបាយ នីតិវិធី ឬគោលការណ៍ការណែនាំផ្សេងទៀតទៅតួអង្គដែលសមស្រប។ 
What Would It Accomplish or Prevent?
ធនធាន
  • United Nations Development Programme (UNDP), “Supplemental Guidance: Disclosure of Project-related Social and Environmental Screenings, Assessments, and Management Plans,” May 2022, View the PDF.
  • Environmental Law Alliance Worldwide (ELAW), “Public Notice of Draft EIA, Draft EIA Available, Draft EIA Locations, Final EIA Available, Public Notice of Final EIA, Fee to View EIA Documents, Fee to Obtain EIA Documents, Final EIA Locations,” in EIA Complete Factors, View the Website.

1 Ministry of Environmental Protection (MEP) (now Ministry of Ecology and Environment (MEE)), “The Belt and Road Ecological and Environmental Cooperation Plan,” May 2017; People’s Bank of China (PBOC) et al., “Guidelines for Establishing the Green Financial System,” August 2016.

2 Green Finance Committee (GFC) of China Society for Finance and Banking et al., “Environmental Risk Management Initiative for China’s Overseas Investment,” September 2017.

3 China Banking Regulatory Commission (CBRC) and China Insurance Regulatory Commission (CIRC) (now China Banking and Insurance Regulatory Commission (CBIRC)), “Guidelines on Regulating the Banking Industry in Serving Enterprises’ Overseas Development and Strengthening Risk Control,” January 2017.

4 PBOC et al., “Establishing the Green Financial System.”

5 The following guidelines focus on environmental and/or climate-related information disclosure: PBOC et al., “Establishing the Green Financial System;” Green Finance Initiative & Green Finance Committee (GFC), “Green Investment Principles (GIP) for the Belt and Road,” 2018.

The following guidelines focus on social responsibility information disclosure: China International Contractors Association (CHINCA), “Guide on Social Responsibility for International Contractors,” September 2012; Chamber of Commerce of Metals, Minerals and Chemicals Importers and Exporters (CCCMC), “Guidelines for Social Responsibility in Outbound Mining Investments,” 2017; National Development and Reform Commission (NDRC), “Code of Conduct for the Operation of Overseas Investments by Private Enterprises,” December 2017.

6 CHINCA, “Guide on Social Responsibility.”

7 GFC et al., “Overseas Investment.”

8 CHINCA, “Guide on Social Responsibility;” China-ASEAN Investment Cooperation Fund (CAF), “Social Responsibility and Environmental Protection Guidelines for Investments in the ASEAN Region,” 2014; CCCMC, “Guidance for Sustainable Natural Rubber,” 2017.

9 Responsible Cobalt Initiative (RCI) & Responsible Minerals Initiative (RMI), “Cobalt Refiner Supply Chain Due Diligence Standard (version 2.0),” 2021.

10 CCCMC, “Outbound Mining Investments.”

11 State Forestry and Grassland Administration (SFGA), “Guidelines for Sustainable Silviculture for Chinese Companies Overseas,” 2007.

12 Sinohydro, “Environmental Protection Policy Statement,” 2017.

13 MEE, “Measures on Open Environmental Information,” February 2007.

14 State Council, “Regulations on Open Government Information of the People’s Republic of China,” January 2007.

15 MEE, “Notice on Further Strengthening the Disclosure of Environmental Protection Information,” October 2012.

16 Ibid.

17 Ibid.

18 MEE, “Measures for Public Participation in Environmental Impact Assessments,” 2018.

19 Ibid; MEE, “Regulations on the Approval Procedures for Environmental Impact Assessment Reports (forms) of Construction Projects,” November 2020.

20 State Council, “Regulation on Environmental Impact Assessment of Planning,” August 2009.

21 Standing Committee of the National People’s Congress, “Environmental Impact Assessment Law of the People’s Republic of China,” 2002.

22 Ibid.

23 International Best Practice is based on Asian Development Bank (ADB), "Safeguard Policy Statement," 2009; Asian Infrastructure Investment Bank (AIIB), "Environmental and Social Framework," 2021; World Bank, "Environmental and Social Framework," 2018; Mekong Partnership for the Environment, "Guidelines on Public Participation in Environmental Impact Assessment in the Mekong Region," First Edition, 2017.