Skip to main content
បញ្ជីរតួតេិនិតយ
01

ការចែករំលែកព័ត៌មានប្រកបដោយតម្លាភាព និងស៊ីជម្រៅ

ការពិពណ៌នា

ហិរញ្ញធិការី ក្រុមហ៊ុនអភិវឌ្ឍ និង អ្នកម៉ៅការ គួរតែបញ្ចេញព័ត៌មានទាក់ទងនឹងគម្រោង ដែលរួមមានព័ត៌មានដែលអាចទំនាក់ទំនងបាន និងអាចអានបានតាមវិធី និងទីតាំងទៀងទាត់ ប្រកបដោយបរិយាប័ន្ន គោរពសិទ្ធិយេនឌ័រ  និងគោរពវប្បធម៍ ពេញមួយ វដ្តជីវិតនៃគម្រោងហេដ្ឋារចនាសម្ព័ន្ធនីមួយៗ។ ព័ត៌មានទាំងអស់គួរតែត្រូវបានផ្សព្វផ្សាយជាទម្រង់ដែលអាចយល់បាន និងអាចចូលប្រើប្រាស់បានសម្រាប់ ភាគីពាក់ព័ន្ធ ទាំងអស់។ វាគួរតែមានភាពត្រឹមត្រូវ ភាពស្មោះត្រង់ និងភាពពេញលេញ។ 

ការចែករំលែកព័ត៌មានប្រកបដោយតម្លាភាព និងស៊ីជម្រៅធានាថា ភាគីពាក់ព័ន្ធសំខាន់ៗ រួមមាន ប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ អង្គការសង្គមស៊ីវិល (CSOs)/អង្គការមិនមែនរដ្ឋាភិបាល (NGOs), ប្រព័ន្ធផ្សព្វផ្សាយ អ្នកស្រាវជ្រាវ/អ្នកជំនាញ និង រដ្ឋាភិបាលនៃប្រទេសជាម្ចាស់ផ្ទះ យល់ដឹងយ៉ាងច្បាស់លាស់អំពីទិដ្ឋភាពសំខាន់ៗនៃគម្រោង BRI។ ម៉្យាងវិញទៀត ការចែករំលែកព័ត៌មានទាក់ទងនឹងគម្រោងយ៉ាងបុរេសកម្មអាចអនុញ្ញាតឱ្យ សហគមន៍ ក្នុងស្រុក ភាគីពាក់ព័ន្ធនៃប្រទេសជាម្ចាស់ផ្ទះ និងភាគីពាក់ព័ន្ធភាគីទីបីផ្សេងទៀតផ្តល់នូវមតិដ៏មានន័យទៅក្នុងវិធីរៀបចំ អនុវត្ត និងដំណើរការគម្រោង។ 

តើវានឹងដំណើរការយ៉ាងដូចម្តេច?

សម្រាប់គតម្រាងតម្រៅម្របតេស៖

រដ្ឋាភិបាលចិន គួរតែ៖1

  • កែលម្អ ការបញ្ចេញព័ត៌មាន បរិស្ថាន ដើម្បីពង្រឹង​ការ​គ្រប់គ្រង​ហានិភ័យសម្រាប់គម្រោង BRI និងគម្រោង វិនិយោគ ក្រៅប្រទេសផ្សេងទៀត។ 

 

ការិយាល័យក្នុងស្រុកនៃគណៈកម្មការនិយ័តកម្មវិស័យធនាគារ និងធានារ៉ាប់រងនៃប្រទេសចិន (CBIRC) គួរតែ៖ 2

  • បញ្ចេញព័ត៌មានអំពីហានិភ័យចម្បងនៃបរិស្ថាន និងសង្គម។

 

ហិរញ្ញធិការីគួរតែ៖

  • ចាត់តាំងនាយកដ្ឋានជំនាញ និង/ឬបុគ្គលិកជំនាញឱ្យទទួលខុសត្រូវក្នុងការ​បញ្ចេញព័ត៌មានទាក់ទងនឹងការវិនិយោគក្រៅប្រទេស និងការ​គ្រប់គ្រងទំនាក់ទំនងសាធារណៈ។3
    • បោះពុម្ពផ្សាយរបាយការណ៍ស្តីពី ការអភិវឌ្ឍ​ប្រកបដោយ​និរន្តរភាពទំនួលខុសត្រូវសង្គមរបស់សាជីវកម្ម (CSR) ជារៀងរាល់ឆ្នាំ ឬឆមាស។4
    • បញ្ចេញព័ត៌មានអំពីរបៀបបែងចែកមូលនិធិសម្រាប់គម្រោងដែល​មានផលប៉ះពាល់ខ្លាំងលើបរិស្ថាន និងសង្គម។
    • ពិនិត្យច្បាប់ និងបទប្បញ្ញត្តិរបស់ប្រទេសជាម្ចាស់ផ្ទះ​អំពីការបញ្ចេញព័ត៌មានហិរញ្ញវត្ថុ ដើម្បីធានាបាននូវការអនុវត្តយ៉ាងខ្ជាប់ខ្ជួន​តាមច្បាប់។5
  • ចាប់ផ្តើមនៅក្នុងដំណាក់កាលរៀបចំផែនការមុនអនុវ្តគម្រោង​សម្រាប់គម្រោងនីមួយៗ ត្រូវប្រាស្រ័យទាក់ទំនង និងធ្វើអន្តរកម្ម​ជាមួយភាគីពាក់ព័ន្ធ "តាមរយៈវិធីផ្សេងៗដែលមានប្រសិទ្ធភាព" ដើម្បីប្រមូលសំណូមពរ និងយោបល់មតិរបស់ភាគីពាក់ព័ន្ធអំពី​របៀបគ្រប់គ្រងហានិភ័យបរិស្ថាន និងសង្គម។6
    • បញ្ចេញព័ត៌មានទាក់ទងនឹងហានិភ័យបរិស្ថាន និងសង្គម។7
  • សហការជាមួយក្រុមហ៊ុនអភិវឌ្ឍ និងអ្នកម៉ៅការ ដើម្បីបញ្ចេញឈ្មោះនៃគម្រោងនីមួយៗ អ្នកវិនិយោគធំៗ និង អ្នកម៉ៅការ ចំនួនទឹកប្រាក់ហិរញ្ញប្បទាន និង ការវាយតម្លៃ​ផលប៉ះពាល់បរិស្ថាន (EIA) ឱ្យបានទាន់ពេល​វេលា។8
  • សហការជាមួយរដ្ឋាភិបាលចិន ដើម្បីដាក់បញ្ចូលព័ត៌មានបរិស្ថាន​របស់ក្រុមហ៊ុនទៅក្នុងមូលដ្ឋានទិន្នន័យព័ត៌មាន ឥណទានហិរញ្ញវត្ថុ និងចែករំលែកព័ត៌មានសម្រាប់ដំណើរការធ្វើការសម្រេចចិត្តលើ ប្រាក់កម្ចី និងប្រាក់វិនិយោគ។9

 

ក្រុមហ៊ុនអភិវឌ្ឍ និងអ្នកម៉ៅការគួរតែ៖ 

  • ចាត់តាំងបុគ្គលិកជាក់លាក់ឱ្យទទួលខុសត្រូវក្នុងការបញ្ចេញព័ត៌មាន​អំពី​ប្រតិបត្តិការ និងការសម្រេចចិត្តរបស់ក្រុមហ៊ុនឱ្យបានត្រឹមត្រូវ ពេញលេញ ទាន់ពេលវេលា និងពិតប្រាកដ។10
  • បោះពុម្ពផ្សាយរបាយការណ៍ CSR ឬរបាយការណ៍ និរន្តរភាពជារៀងរាល់ឆ្នាំ ឬឆមាស។11
    • ផ្តល់ព័ត៌មានថ្មីៗជាប្រចាំនៅលើគេហទំព័ររបស់ពួកគេ ចែករំលែក​ឯកសារ​បោះ​ពុម្ពផ្សាយ និងចូលរួមក្នុងសកម្មភាព ទំនាក់ទំនង ផ្សេងទៀត​ដើម្បី​កែ​លម្អការបញ្ចេញព័ត៌មានអំពីទំនួលខុសត្រូវចំពោះសង្គម។12
    • បញ្ចេញ “វិធានស្តីពីអភិបាលកិច្ចប្រកបដោយនិរន្តរភាព និងអង្គភាព ការពារបរិស្ថាន” នៅលើគេហទំព័រ និងគណនីបណ្តាញទំនាក់ទំនង​សង្គម​របស់ពួកគេ។13
    • ចេញផ្សាយគោលនយោបាយ ផែនការ ឬយុទ្ធសាស្ត្រ​សម្រាប់​គោរពវប្បធម៌ និងបេតិកភណ្ឌរបស់សហគមន៍មូលដ្ឋាន ជាពិសេស ជនជាតិដើមភាគតិច14
    • បញ្ជាក់ជំហររបស់ពួកគេលើបញ្ហាដែលសហគមន៍ចាត់ទុកថាសំខាន់។15
    • ផ្តល់ការបណ្តុះបណ្តាលសម្រាប់បុគ្គលិកផ្ទៃក្នុង អ្នកម៉ៅការបន្ត និងដៃគូផ្សេងទៀតដោយផ្អែកលើបញ្ហាដែលបាន​លើកឡើង និងការសម្រេចចិត្តដែលបានធ្វើឡើងក្នុងអំឡុងពេល​កិច្ចប្រជុំជាមួយសហគមន៍ និងភាគីពាក់ព័ន្ធនៃប្រទេសម្ចាស់​ផ្ទះផ្សេងទៀតដើម្បីធានាបាននូវការពាំនាំសារប្រកបដោយសង្គតភាព។16
    • ផ្សព្វផ្សាយការផ្លាស់ប្តូរសំខាន់ៗនៅក្នុងប្រព័ន្ធអភិបាលកិច្ចប្រកបដោយនិរន្តរភាពរបស់ពួកគេនៅលើគេហទំព័រ និងគណនីបណ្តាញទំនាក់ទំនងសង្គមរបស់ពួកគេ។ 
    • សូមមើលការតាមដាន និងរាយការណ៍គម្រោង សម្រាប់ការយល់ដឹង​ស៊ីជម្រៅបន្ថែមអំពីការរៀបចំរបាយការណ៍តាមកាលកំណត់។ 
  • នៅដើមដំណាក់កាលរៀបចំផែនការមុនអនុវត្តគម្រោង សូមបញ្ចេញព័ត៌មានអំពីការទូទាត់ប្រាក់ដែលធ្វើឡើងជូន រដ្ឋាភិបាលនៃប្រទេសជាម្ចាស់ផ្ទះ។17
  • បង្កើតយន្តការជាក់លាក់មួយសម្រាប់ការបញ្ចេញព័ត៌មានប្រកបដោយនិរន្តរភាពដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ និងភាគីពាក់ព័ន្ធសំខាន់ៗផ្សេងទៀត។18
    • បញ្ចេញព័ត៌មានភ្លាមអំពីផែនការគម្រោង សេចក្តីសម្រេច និង​សកម្មភាពនានា​ដែលមានផលប៉ះពាល់ខ្លាំងលើសេដ្ឋកិច្ច សង្គម និងបរិស្ថាន ក៏ដូចជាវិធានការតបត​ដើម្បីកាត់បន្ថយហានិភ័យចំពោះសហគមន៍មូលដ្ឋាន ភាគីពាក់ព័ន្ធនៃប្រទេសជាម្ចាស់ផ្ទះ ភាគីពាក់ព័ន្ធជាភាគីទីបី និងទីស្នាក់ការកណ្តាលរបស់ពួកគេ​នៅក្នុងប្រទេសចិន។19
    • ចងក្រងឯកសារ និងផ្សព្វផ្សាយយ៉ាងច្បាស់លាស់អំពី "សារសំខាន់នៃការចូលរួមពីសហគមន៍" រួមបញ្ចូលទាំង ប៉ុន្តែមិនកំណត់ត្រឹមចំពោះភាគីពាក់ព័ន្ធ​ គោលជំហរបស់ក្រុមហ៊ុន បញ្ហាសំខាន់ៗ និងគោលបំណងនៃទំនាក់ទំនង។20
    • បញ្ចេញព័ត៌មានដែលពួកគេចង់ចែករំលែកជាមួយសហគមន៍ ដូចជាអត្ថប្រយោជន៍នៃគម្រោងនីមួយៗសម្រាប់ប្រជាជនក្នុងតំបន់ ឬបទប្បញ្ញត្តិសម្រាប់សមាជិកសហគមន៍អនុវត្តតាម។21
    • បញ្ចេញព័ត៌មានដែលសហគមន៍នឹងព្រួយបារម្ភ ដូចជា​ផលប៉ះពាល់អវិជ្ជមាននៃគម្រោងដែលបានស្នើឡើង និងផែនការ​សម្រាប់ទូទាត់ សំណង ការតាំងទីលំនៅថ្មី ការស្ដារជីវភាពរស់នៅ និងការតាមដាន។22
    • ពិនិត្យសើរើច្បាប់ និងបទប្បញ្ញត្តិរបស់ប្រទេសម្ចាស់ផ្ទះអំពីការបញ្ចេញព័ត៌មាន និងតាមដានយ៉ាងដិតដល់នូវការអនុវត្តច្បាប់ទម្លាប់ផ្ទាល់​របស់ពួកគេដើម្បីធានាបាននូវអនុលោមភាពតាមច្បាប់យ៉ាងពេញលេញ។23
  • រាយការណ៍យ៉ាងបុរេសកម្មអំពីការគ្រប់គ្រងហានិភ័យសង្គម និងបរិស្ថាននៅលើគេហទំព័រ និងគណនីបណ្តាញទំនាក់ទំនងសង្គម​របស់​ពួកគេ​ក្នុងអំឡុងពេលអនុវត្ត និងដំណាក់កាលប្រតិបត្តិការគម្រោង។24
  • ចែករំលែកព័ត៌មានអំពីការអនុវត្តផ្នែកក្រមសីលធម៌ សង្គមកិច្ច និង​បរិស្ថាន​របស់ក្រុមហ៊ុនសម្រាប់គម្រោងជាក់លាក់​តាមវិធី​ដែលសមស្រប និងមានន័យចំពោះប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ និងភាគីពាក់ព័ន្ធសំខាន់ៗផ្សេងទៀត។25
  • បញ្ចេញភ្លាមនូវ “ព្រឹត្តិការណ៍ការបំពុល”ធំៗ នៅលើ​គេហទំព័រ និងគណនីបណ្តាញទំនាក់ទំនងសង្គមរបស់ពួកគេ។26

 

ហិរញ្ញធិការី ក្រុមហ៊ុនអភិវឌ្ឍ និងអ្នកម៉ៅការ គួរតែ៖

  • បញ្ចេញព័ត៌មានអំពី បរិស្ថាន សង្គមកិច្ច និងអភិបាលកិច្ច (ESG) ជារៀងរាល់ឆ្នាំទៅកាន់គម្រោងផ្តួចផ្តើម​របាយការណ៍​សាកល (GRI)។27
  • ធ្វើឱ្យប្រសើរឡើងជាបន្តបន្ទាប់នូវការបញ្ចេញព័ត៌មានបរិស្ថាន។28

សម្រាប់គតម្រាងក្នុងម្រសុក្តៅម្របតេសចិន៖

រដ្ឋាភិបាលចិន គួរតែ៖ 29

  • បញ្ចេញព័ត៌មានលម្អិតអំពីការអនុម័ត និងការអនុវត្តគម្រោង​សំណង់ធំៗ ក្នុងចំណោមព័ត៌មានផ្សេងទៀតរបស់រដ្ឋាភិបាល​ដែលបំពេញតាមលក្ខណៈវិនិច្ឆ័យដូចខាងក្រោម៖
    • ពាក់ព័ន្ធនឹងផលប្រយោជន៍សំខាន់ៗរបស់ប្រជាជន និងអង្គការ​ក្នុងតំបន់។
    • ចាំបាច់ត្រូវដឹងដោយសាធារណជន ឬអនុញ្ញាតឱ្យមានការចូលរួមពីពួកគេ។
    • បង្ហាញរចនាសម្ព័ន្ធ មុខងារ នីតិវិធីធ្វើការ និងបញ្ហាផ្សេងទៀតដែល​ពាក់ព័ន្ធនឹងទីភ្នាក់ងាររដ្ឋបាលនីមួយៗ។
    • គួរតែត្រូវបានបញ្ចេញអំពីគម្រោងផ្តួចផ្តើមផ្ទាល់របស់ទីភ្នាក់ងាររដ្ឋបាល​ដោយយោងទៅតាមច្បាប់ បទប្បញ្ញត្តិ និងវិធាន។

 

រដ្ឋាភិបាលថ្នាក់ក្រោមជាតិ គួរតែ៖ 30

  • បញ្ចេញព័ត៌មានដូចជា៖
    • បញ្ហាសំខាន់ និងបញ្ហាចម្បងក្នុងការសាងសង់ និងការគ្រប់គ្រង។
    • ព័ត៌មានអំពីការសាងសង់ស្ថាប័នផលប្រយោជន៍សង្គម និង​សាធារណៈ។
    • ព័ត៌មាន​អំពី​ការ​ធ្វើលទ្ធកម្ម​ដីធ្លី ​ឬ​ការអស្សាមិករណ៍​ដីធ្លី ការ​រុះរើ​ផ្ទះ​សម្បែង និង​ការ​តាំង​ទី​លំនៅ​ថ្មី។

 

នាយកដ្ឋានការពារបរិស្ថាននៃប្រទេសចិន គួរតែ៖31

  • បញ្ចេញព័ត៌មានជាមុនដូចជាព័ត៌មាន៖ 
    • ច្បាប់ការពារបរិស្ថាន បទប្បញ្ញត្តិ វិធាន ស្ដង់ដារ និងផែនការ។
    • ស្ថិតិបរិស្ថាន និងព័ត៌មានស៊ើបអង្កេតបរិស្ថាន។
    • ផែនការឆ្លើយតបបន្ទាន់ និងការព្យាករណ៍។
    • ករណីអាសន្នចម្បងផ្នែកបរិស្ថាន។ 
    • គោលដៅ និងការវាយតម្លៃនៃការបំពុល។ 
    • ថ្លៃសេវាដែលប្រមូលពីក្រុមហ៊ុនអភិវឌ្ឍ និងអ្នកម៉ៅការ សម្រាប់ការបញ្ចេញសារធាតុពុល។ 
    • បញ្ជីឈ្មោះក្រុមហ៊ុនអភិវឌ្ឍ និងអ្នកម៉ៅការ ដែលបានបញ្ចេញសារបំពុលលើសពីស្តង់ដារបរិស្ថាន ឬបានទទួលខុសត្រូវចំពោះគ្រោះ​ថ្នាក់ចម្បងនៃការបំពុលបរិស្ថានក្នុងទ្រង់ទ្រាយធំ។
    • លទ្ធផលនៃការធ្វើអធិការកិច្ច និងអនុម័តលើគម្រោងការពារបរិស្ថាន។
  • សម្របសម្រួល និងវាយតម្លៃការបញ្ចេញព័ត៌មានបរិស្ថានរបស់ពួកគេ។
  • សូមមើលការបញ្ចេញកំណែពង្រាង និងកំណែចុងក្រោយនៃរបាយការណ៍ ESIA និងផែនការ ESMP ការតាមដាន និងរាយការណ៍​គម្រោង និងការរៀបចំ និងការអនុវត្តផែនការសកម្មភាពបរិស្ថាន និងសង្គមកិច្ច (ESAP) សម្រាប់ព័ត៌មានបន្ថែមអំពីការបញ្ចេញឯកសារទាក់ទងនឹងដំណើរការ ESIA។

 

ក្រុមហ៊ុនអភិវឌ្ឍ និងអ្នកម៉ៅការគួរតែ៖  32

  • បញ្ចេញព័ត៌មានដោយស្ម័គ្រចិត្តដូចជា៖ 
    • គោលការណ៍ គោលដៅ និងលទ្ធផលរបស់ពួកគេអំពីបរិស្ថាន។
    • ការវិនិយោគលើកិច្ចការពារបរិស្ថាន។
    • ប្រភេទ បរិមាណ កម្រិតជាតិពុល និងទិសដៅនៃសារធាតុពុល​ដែលបានបញ្ចេញ។
    • អត្ថិភាពនៃបរិក្ខារការពារបរិស្ថានសម្រាប់ការសាងសង់ និង​ប្រតិបត្តិការ។
    • ការគ្រប់គ្រងសំណល់ពីសម្ភារសំណង់។
    • រាល់ កិច្ចព្រមព្រៀង ជាមួយនាយកដ្ឋានការពារបរិស្ថាន ដើម្បីកែលម្អកិច្ចការពារបរិស្ថាន។

ហិរញ្ញធិការីគួរតែ៖ 

  • បញ្ចេញព័ត៌មានអំពីកិច្ចព្រមព្រៀងចុងក្រោយសម្រាប់គម្រោង​ដែលបានស្នើនៅលើគេហទំព័រ និងគណនីបណ្តាញទំនាក់ទំនងសង្គមរបស់ពួកគេជាភាសាចិន អង់គ្លេស និងគ្រាមភាសា និងភាសាក្នុងស្រុក រួមទាំងភាសាជនជាតិដើម និង ជនជាតិភាគតិច ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ 

 

ហិរញ្ញធិការី ក្រុមហ៊ុនអភិវឌ្ឍ និងអ្នកម៉ៅការ គួរតែ៖

  • ឆ្លើយតបទៅនឹងសំណើរបស់ភាគីពាក់ព័ន្ធទាំងអស់សម្រាប់ព័ត៌មាន​ទាក់​ទង​នឹង​គម្រោងដែលត្រូវបញ្ចេញពេញមួយវដ្តជីវិតរបស់គម្រោង។
    • នៅពេលព័ត៌មានដែលបានស្នើសុំមិនអាចត្រូវបានបញ្ចេញ ត្រូវផ្តល់ការបកស្រាយជាលាយលក្ខណ៍អក្សរអំពីមូលហេតុ​ដែលមិនអាចបញ្ចេញព័ត៌មាននេះ។ 
    • ផ្តល់ជូនប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ និងភាគី​ពាក់ព័ន្ធសំខាន់ៗ​ផ្សេងទៀតនូវជម្រើសក្នុងការដាក់ពាក្យបណ្តឹងសុំបដិសេធការបញ្ចេញព័ត៌មាន។ សូមមើល ការបង្កើត និងការថែរក្សាយន្តការដោះស្រាយបណ្តឹងសារទុក្ខ សម្រាប់ការយល់ដឹងស៊ីជម្រៅ​បន្ថែមអំពី​ដំណើរការដាក់បណ្តឹងឧទ្ធរណ៍។
  • នៅដើមដំណាក់កាលរៀបចំផែនការមុនអនុវគម្រោង ត្រូវសហការជាមួយ មន្ត្រីរដ្ឋាភិបាលជាតិ និងថ្នាក់ក្រោមជាតិ និង CSOs/NGOs ដើម្បីកំណត់តម្រូវការព័ត៌មានជាក់លាក់​របស់ភាគីពាក់ព័ន្ធដែលទាក់ទងនឹងសមត្ថភាព អក្ខរកម្ម យេនឌ័រ ការចល័ត និងភាសា។
    • សហការជាមួយអ្នកបកប្រែផ្ទាល់មាត់ ឬជួលបុគ្គលិកដែលចេះយ៉ាងស្ទាត់ជំនាញគ្រាមភាសា និងភាសាក្នុងស្រុក រួមទាំង​ភាសាជនជាតិដើម និងភាសាជនជាតិភាគតិច ដើម្បីផ្សព្វផ្សាយព័ត៌មានគម្រោងទៅកាន់សហគមន៍មូលដ្ឋាននានា។  
    • រៀបចំឱ្យមានវិធីសាស្រ្តសមស្របក្នុងការប្រាស្រ័យទាក់ទងជាមួយ​ភាគីពាក់ព័ន្ធជាច្រើន។ ពិចារណាប្រើប្រាស់ទម្រង់មិនមែនលាយលក្ខណ៍អក្សរដើម្បីជួយសម្រួលដល់ការយល់ដឹងអំពីព័ត៌មានវិទ្យាសាស្ត្រ ឬបច្ចេកទេស។
    • ផ្សព្វផ្សាយព័ត៌មានមូលដ្ឋាននៅក្នុងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។ 
    • សហការជាមួយ CSOs/NGOs ដើម្បីធ្វើការចុះផ្សព្វផ្សាយដល់សហគមន៍មូលដ្ឋានដែលរស់នៅជុំវិញ នៅជិត និងក្នុងទីតាំងគម្រោង។ 
    • បង្ហោះព័ត៌មាននៅលើគេហទំព័រ និងគណនីបណ្តាញទំនាក់ទំនងសង្គមរបស់ពួកគេ និងនៅតាមទីក្រុង/ក្រុង/ភូមិ/សាលាខេត្ត ជាភាសាចិន អង់គ្លេស និងគ្រាមភាសា និងភាសាក្នុងស្រុក។ 
    • ផ្ញើលិខិតផ្លូវការទៅកាន់គ្រួសារនីមួយៗដែលកាន់កាប់ ឬប្រើប្រាស់ដី​នៅក្នុងតំបន់ប៉ះពាល់របស់គម្រោង ដើម្បីជូនដំណឹងដល់ពួក​គេអំពីគម្រោងនេះ។ 
    • នៅពេលមានព័ត៌មាន សូមនិយាយតាមវិទ្យុសហគមន៍មូលដ្ឋាន ឬបង្ហោះ​​សារនៅលើផ្ទាំងផ្សាយពាណិជ្ជកម្មសហគមន៍។ 
  • ផ្សព្វផ្សាយព័ត៌មានឱ្យបានឆាប់តាមដែលអាចធ្វើទៅបានអំពី៖ 
    • ឈ្មោះ គុណតម្លៃ គោលបំណង លក្ខណៈធម្មជាតិ និងទំហំនៃ​គម្រោងនីមួយៗដែលបានស្នើឡើង។ 
    • ទីតាំងនៃការដ្ឋានគម្រោង និងបរិវេណផ្សេងទៀតនៅក្នុង តំបន់ប៉ះពាល់របស់គម្រោង។  
    • ឈ្មោះ និងព័ត៌មានទំនាក់ទំនងសម្រាប់ហិរញ្ញធិការី ក្រុមហ៊ុនអភិវឌ្ឍ អ្នកម៉ៅការ និងអ្នកម៉ៅការបន្ត។ 
    • កាលវិភាគអនុវត្តគម្រោងដែលបង្ហាញពីរយៈពេលនៃសកម្មភាពគម្រោងទាំងអស់​ដែលបានស្នើឡើង។ 
    • ហានិភ័យ និងផលប៉ះពាល់ដែលអាចកើតមាននៅក្នុងទម្រង់នៃ ការវាយតម្លៃផលប៉ះពាល់បរិស្ថាន និងសង្គម (ESIA)។ 
    • វិធានការកាត់បន្ថយដែលបានស្នើឡើងជាទម្រង់នៃ ផែនការគ្រប់គ្រងបរិស្ថាន និងសង្គមកិច្ច (ESMP)។  
    • ដំណើរការដែលបានស្នើឡើងសម្រាប់ចូលរួម និងការពិគ្រោះយោបល់​របស់ភាគីពាក់ព័ន្ធ។ 
    • ដំណើរ​ការ​ដែល​បាន​ស្នើ​ឡើង​សម្រាប់​កំណត់ និង​​ផ្តល់​សំណង ការ​តាំង​លំនៅ​ថ្មី ការ​គាំទ្រ​ការ​ស្តារ​ជីវភាព​រស់នៅ។ 
    • ពេលវេលា និងទីកន្លែងសម្រាប់សិក្ខាសាលាសាធារណៈ វេទិកា ការពិគ្រោះយោបល់ និងកិច្ចប្រជុំផ្សេងទៀត។ 
    • ដំណើរការសម្រាប់ជូនដំណឹងពួកគេអំពីកិច្ចប្រជុំណាមួយ និងចំណុចសំខាន់ៗ។ 
    • ដំណើរការសម្រាប់ដាក់ជាផ្លូវការនូវ សំណួរ/ក្តីកង្វល់/ពាក្យបណ្តឹង និងការស្វែងរកការដោះស្រាយពី យន្តការដោះស្រាយបណ្តឹងសារទុក្ខ ដែលពាក់ព័ន្ធ។ 
    • កិច្ចព្រមព្រៀងសំខាន់ៗ និងឯកសារគម្រោងសំខាន់ៗផ្សេងទៀត រួម​ញ្ចូលទាំង ប៉ុន្តែមិនកំណត់ត្រឹមចំពោះ ផែនការលទ្ធកម្ម និងការតាំងទីលំនៅថ្មី (LARP) ផែនការស្តារជីវភាពរស់នៅ (LRP) និង ផែនការជនជាតិដើម (IPP)។  
  • លៃលកពេលវេលាគ្រប់គ្រាន់សម្រាប់ចែករំលែកព័ត៌មានជាលើកដំបូង ការពិគ្រោះយោបល់ដ៏មានន័យ ជាមួយភាគីពាក់ព័ន្ធទាំងអស់ និងការធ្វើការសម្រេចចិត្ត។ 
    • ផ្តល់ពេលវេលាគ្រប់គ្រាន់ដល់សហគមន៍មូលដ្ឋាន ដើម្បីពិចារណា​ឱ្យបានគ្រប់ជ្រុងជ្រោយនូវព័ត៌មានទាំងអស់នេះ ពិភាក្សាអំពីជម្រើស​របស់ពួកគេ និងផ្តល់មតិរិះគន់ស្ថាបនាដោយផ្ទាល់ ឬដោយអនាមិក។ 
  • នៅពេលដែលការរៀបចំប្លង់គម្រោងត្រូវបានបញ្ចប់ និងមុនពេល​ចាប់ផ្តើមការសាងសង់ ត្រូវដំឡើង និងរក្សា​ផ្ទាំងប៉ាណូ​ដែលមានព័ត៌មានអំពីការចូលរួមរបស់ហិរញ្ញធិការី ក្រុមហ៊ុនអភិវឌ្ឍ អ្នកម៉ៅការ អ្នកម៉ៅការបន្ត និងភាគីពាក់ព័ន្ធ​ផ្សេងទៀត​ក្នុងលក្ខណៈដែលអាចមើលឃើញយ៉ាងច្បាស់ និងអាចយល់បាននៅទូទាំង តំបន់ និងបរិវេណគម្រោង។ 
  • បញ្ចេញ និង/ឬធ្វើបច្ចុប្បន្នភាពព័ត៌មានគម្រោង​ដែលបានលើកឡើងពី​មុនជាភាសាសមស្របតាមរយៈប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក និងការចុះផ្សព្វផ្សាយដោយផ្ទាល់ នៅលើគេហទំព័រ និងគណនីបណ្តាញទំនាក់ទំនងសង្គមរបស់ពួកគេ និងនៅតាមទីក្រុង/ក្រុង/ភូមិ/សាលាខេត្ត នៅពេលដែលមានការផ្លាស់ប្តូរសំខាន់ៗធ្វើឡើង។ 33
តើអ្នកនឹងអាចធ្វើអ្វីបាន?
  • ពិនិត្យសើរើ ភាគីពាក់ព័ន្ធ ដើម្បីកំណត់គេហទំព័រ និងគណនីបណ្តាញទំនាក់ទំនងសង្គមសមស្រប ដើម្បីរកមើលព័ត៌មានដែលពាក់ព័ន្ធ ឬជាក់លាក់ចំពោះគម្រោង។ 
    • ប្រើឧបករណ៍បកប្រែភាសា ដូចជា Google Translate ប្រសិនបើគេហទំព័ររបស់ភាគីពាក់ព័ន្ធ (ឧទាហរណ៍ ហិរញ្ញធិការី ក្រុមហ៊ុអភិវឌ្ឍ ក្រុមហ៊ុនអ្នកម៉ៅការ តួអង្គនៃរដ្ឋចិន អង្គការ CSO/NGO) មិនមានជាភាសាកំណើតរបស់អ្នក។  
    • គេហទំព័រ និងគណនីទំនាក់ទំនងបណ្ដាញសង្គមរបស់ហិរញ្ញធិការី ក្រុមហ៊ុនអភិវឌ្ឍ អ្នកម៉ៅការអាចរួមបញ្ចូលការចេញផ្សាយ​សារព័ត៌មាន/ការចេញផ្សាយព័ត៌មានអំពីគម្រោងហេដ្ឋារចនា​សម្ព័ន្ធដែលកំពុងបន្តអនុវត្ត ឬបានស្នើឡើង កត់ត្រា ឬសេចក្តីជូនដំណឹង​អំពីព្រឹត្តិការណ៍ និងការចរចាដែលទាក់ទងនឹងគម្រោង គោលនយោបាយស្តីពីការអភិវឌ្ឍប្រកបដោយចីរភាព ការចូលរួមរបស់ភាគីពាក់ព័ន្ធ និង/ឬការវាយតម្លៃ និងការគ្រប់គ្រងបរិស្ថាន និងសង្គមកិច្ច (ESAM) និងរបាយការណ៍ស្តីពីផលប៉ះពាល់សង្គម និងបរិស្ថានរបស់​គម្រោងជាក់លាក់ ក៏ដូចជាវិធានការគ្រប់គ្រងហានិភ័យទាំងនេះ។  
    • គេហទំព័រ និងគណនីបណ្តាញទំនាក់ទំនងសង្គមរបស់ក្រសួង និយតករ និង ស្ថានទូត/ស្ថានកុងស៊ុលនៃប្រទេសចិន និង រដ្ឋាភិបាលនៃប្រទេសជាម្ចាស់ផ្ទះ អាចរួមបញ្ចូលការចេញផ្សាយសារព័ត៌មាន/ការចេញផ្សាយព័ត៌មានអំពីគម្រោងហេដ្ឋារចនាសម្ព័ន្ធដែលកំពុងបន្តអនុវត្តឬបានស្នើឡើង កត់ត្រា ឬសេចក្តីជូនដំណឹង​អំពីព្រឹត្តិការណ៍ និងការចរចាដែលទាក់ទងនឹងគម្រោង គោលនយោបាយស្តីពីការអភិវឌ្ឍប្រកបដោយចីរភាពក្នុងតំបន់ និងរបស់ប្រទេសចិន ការចូលរួមរបស់ភាគីពាក់ព័ន្ធ និង/ឬការវាយតម្លៃ និងការគ្រប់គ្រងបរិស្ថាន និងសង្គមកិច្ច (ESAM) និងរបាយការណ៍ស្តីពីផលប៉ះពាល់សង្គម និងបរិស្ថានរបស់​គម្រោងជាក់លាក់ ក៏ដូចជាវិធានការគ្រប់គ្រង​ហានិភ័យទាំងនេះ។  
    • គេហទំព័រ និងគណនីបណ្តាញទំនាក់ទំនងសង្គមរបស់ CSOs/NGOs និងស្ថាប័នស្រាវជ្រាវ/ស្ថាប័នសិក្សា អាចរួមបញ្ចូលព័ត៌មានអំពីគម្រោង ឬហិរញ្ញធិការី ក្រុមហ៊ុនអភិវឌ្ឍ អ្នកម៉ៅការជាក់លាក់ណាមួយដែល ពាក់ព័ន្ធ នឹងគម្រោង។ 
    • គេហទំព័រ និងគណនីបណ្តាញទំនាក់ទំនង​សង្គមរបស់​ប្រព័ន្ធផ្សព្វផ្សាយ អាចរួមបញ្ចូលអត្ថបទអំពីគម្រោង ឬហិរញ្ញធិការី ក្រុមហ៊ុនអភិវឌ្ឍ និងអ្នកម៉ៅការជាក់លាក់ណាមួយដែលពាក់ព័ន្ធនឹងគម្រោង។ 
  • ចុះផ្សព្សផ្សាយដល់មេដឹកនាំសហគមន៍ អង្គការ CSO/NGO អាជ្ញាធររដ្ឋាភិបាលក្នុងតំបន់ ឬស្ថានទូត/ស្ថានកុងស៊ុល​ចិនដែលនៅជិតបំផុតសម្រាប់សុំជំនួយ ក្នុងការស្វែងរកព័ត៌មាន​ទាក់ទងនឹង​គម្រោង។  
  • ប្រសិនបើព័ត៌មានជាក់លាក់ទាក់ទងនឹងគម្រោងដែលបានរៀបរាប់ខាងលើ និងហិរញ្ញធិការី ក្រុមហ៊ុនអភិវឌ្ឍ អ្នកម៉ៅការជាក់លាក់ណាមួយមិនអាចរកឃើញនៅលើបណ្តាញអនឡាញ ត្រូវប្រើប្រាស់ភាគីពាក់ព័ន្ធ ឬម៉ាស៊ីនស្វែងរកដូចជា Google ដើម្បីស្វែងរកព័ត៌មានទំនាក់ទំនងសមស្របសម្រាប់ហិរញ្ញធិការី ក្រុមហ៊ុនអភិវឌ្ឍ អ្នកម៉ៅការ ដែលអ្នកចង់ទាក់ទង។  
    • ប្រើវិធីទំនាក់ទំនងដែលមានដើម្បីប្រាស្រ័យទាក់ទងជាមួយហិរញ្ញធិការី ក្រុមហ៊ុនអភិវឌ្ឍ អ្នកម៉ៅការ។ សំបុត្រជាលាយលក្ខណ៍អក្សរ និងទូរសារ ច្រើនតែត្រូវបាន​ចាត់ទុកថាជាទម្រង់ផ្លូវការ និងទំនងជាចំណាត់ការផ្ទៃក្នុង ប៉ុន្តែអ្នកក៏អាចផ្ញើអ៊ីមែល ឬសារតាមបណ្តាញទំនាក់ទំនងសង្គម ដើម្បីសួរសំណួរ លើកឡើងក្តីកង្វល់ ឬស្នើសុំព័ត៌មានជាក់លាក់ផងដែរ។  
    • ប្រសិនបើការិយាល័យរបស់ហិរញ្ញធិការី ក្រុមហ៊ុនអភិវឌ្ឍ អ្នកម៉ៅការនៅក្នុងប្រទេសរបស់អ្នក។ 
  • ប្រសិនបើអ្នកមិនអាចទទួលបានព័ត៌មានដែលអ្នកកំពុងស្វែងរក សូម ពិនិត្យសើរើច្បាប់ និងបទប្បញ្ញត្តិស្តីពីការបញ្ចេញព័ត៌មាននៅក្នុង​ប្រទេសរបស់អ្នក។ 
    • ប្រសិនបើហិរញ្ញធិការី ក្រុមហ៊ុនអភិវឌ្ឍ អ្នកម៉ៅការមិនបានអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិក្នុងតំបន់ដែលពាក់ព័ន្ធ សូមរាយការណ៍ពីបទល្មើសនេះទៅសមាគមឧស្សាហកម្មពាក់ព័ន្ធ ឬនិយតករនៅក្នុងប្រទេសចិន។  
    • ពិចារណាដាក់បណ្តឹងឧទ្ធរណ៍សម្រាប់៖ 
      • ការបដិសេធរបស់អ្នកម៉ៅការ (និងអ្នកម៉ៅការបន្ត) មិនបញ្ចេញព័ត៌មានទៅក្រុមហ៊ុនអភិវឌ្ឍ។ 
      • ការបដិសេធរបស់ក្រុមហ៊ុនអភិវឌ្ឍមិនបញ្ចេញព័ត៌មានទៅហិរញ្ញធិការី សមាគមអ្នកម៉ៅការអន្តរជាតិនៃប្រទេសចិន (CHINCA) សភាពាណិជ្ជកម្មចិន នៅក្នុងប្រទេសរបស់អ្នក និងនិយតករនៃប្រទេសចិន។ និង
      • ការបដិសេធរបស់ហិរញ្ញធិការីមិនបញ្ចេញព័ត៌មានទៅ សមាគមធនាគារនៃប្រទេសចិន (CBA) ឬនិយតករនៃប្រទេសចិន។ 
  • រកមើលផ្ទាំងប៉ាណូដែលបិទប្រកាសព័ត៌មានដោយហិរញ្ញធិការី ក្រុមហ៊ុនអភិវឌ្ឍ ក្រុមហ៊ុនអ្នកម៉ៅការ និងរដ្ឋាភិបាលនៃប្រទេសជាម្ចាស់ផ្ទះ នៅជុំវិញទីតាំងគម្រោង ឬនៅតាមទីក្រុង/ក្រុង/ភូមិ/សាលា​ខេត្ត។ 
    • ប្រើទូរសព្ទ ឬកាមេរ៉ារបស់អ្នកដើម្បីថតរូបផ្ទាំងប៉ាណូ នេះសម្រាប់កំណត់ត្រាផ្ទាល់ខ្លួនរបស់អ្នក ជាពិសេសប្រសិនបើអ្នក​មិនអាច​យល់ភាសាសរសេរដែលគេប្រើ។  
    • តាមវិធីផ្សេងទៀត សូមសរសេរទុកនូវព័ត៌មានទាំងអស់ដែលបង្ហាញនៅលើផ្ទាំងប៉ាណូ។ 
What Would It Accomplish or Prevent?
ធនធាន
  • Asian Development Bank (ADB), "Access to Information Policy," September 2018, View the PDF.
  • Asian Infrastructure Investment Bank (AIIB), "Policy on Public Information," September 2018, View the PDF.
  • International Finance Corporation (IFC), "Access to Information Policy," November 25, 2013, View the PDF.
  • World Bank, "Bank Policy: Access to Information," July 1, 2015, View the PDF.
  • World Bank, “ESS10: Stakeholder Engagement and Information Disclosure,” Guidance Note for Borrowers, Environmental & Social Framework for IPF Operations, June 2018, View the PDF.
  • United Nations Development Programme (UNDP), “Supplemental Guidance: Disclosure of Project-related Social and Environmental Screenings, Assessments, and Management Plans,” May 2022, View the PDF.

1 Ministry of Environmental Protection (MEP) (now Ministry of Ecology and Environment (MEE)), “The Belt and Road Ecological and Environmental Cooperation Plan,” May 2017.

2 China Banking Regulatory Commission (CBRC) and China Insurance Regulatory Commission (CIRC) (now China Banking and Insurance Regulatory Commission (CBIRC)), “General Office of the China Banking Regulatory Commission Opinions on Green Credit Implementation,” 2013.

3 CBRC and CIRC, “Guidelines on Regulating the Banking Industry in Serving Enterprises’ Overseas Development and Strengthening Risk Control,” January 2017.

4 CBRC, “Key Performance Indicators of Green Credit Implementation,” 2014.

5 Ibid; CBRC and CIRC, “Notice of the China Banking Regulatory Commission on Issuing the Green Credit Guidelines,” February 2012.

6 CBRC, “Key Performance Indicators.”

7 CBRC and CIRC, “Guidelines on Regulating.”

8 Ibid.

9 People's Bank of China (PBOC), “Guidelines for Establishing the Green Financial System,” August 2016.

10 CBRC and CIRC, “Guidelines on Regulating.”

11 China Chamber of Commerce Metals, Minerals and Chemicals Importers & Exporters (CCCMC), “Guidelines for Social Responsibility in Outbound Mining Investments,” 2017.  

12 China International Contractors Association (CHINCA), “Guide on Social Responsibility for Chinese International Contractors,” September 2012.  

13 CHINCA and Dagong Global Credit Rating, “Guidelines of Sustainable Infrastructure for Chinese International Contractors (SIG),” 2017.

14 CCCMC, “Outbound Mining Investments.”

15 SynTao and CHINCA, “Community Engagement Handbook for Chinese International Contractors-北京商道纵横信息科技有限责任公司,” 2021.

16 Ibid.

17 CCCMC, “Outbound Mining Investments.”

18 CHINCA and Dagong Global Credit Rating, “Guidelines of Sustainable Infrastructure.”

19 CHINCA, “Draft Revisions to Guide on Social Responsibility for Chinese International Contractors,” July 2021; China-ASEAN Investment Cooperation Fund (CAF), “Social Responsibility and Environmental Protection Guidelines for Investments in the ASEAN Region,” 2014; State Forestry and Grassland Administration (SFGA), "Guidelines for Sustainable Silviculture for Chinese Companies Overseas," 2007; CCCMC et al., "Guidance for Sustainable Natural Rubber," 2017; CCCMC, “Outbound Mining Investments.”

20 SynTao and CHINCA, "Community Engagement Handbook."

21 Ibid.

22 Ibid.

23 Ibid.

24 CCCMC, “Outbound Mining Investments.”

25 CCCMC, “Chinese Due Diligence Guidelines for Responsible Mineral Supply Chains,” 2015.  The following policy references the disclosure of information about social responsibility and performance: National Development and Reform Commission (NDRC) et al., “Code of Conduct for the Operation of Overseas Investments by Private Enterprises,” December 2017.

26 CHINCA and Dagong Global Credit Rating, “Guidelines of Sustainable Infrastructure.”

27 Green Finance Committee (GFC) of China Society for Finance and Banking et al., “Environmental Risk Management Initiative for China’s Overseas Investment,” September 2017; "Global Reporting Initiative (GRI)," View the Website

28 Green Finance Initiative & GFC, "Green Investment Principles (GIP) for the Belt and Road," November 2018; CBRC and CIRC, "Opinions on Green Credit."

29 State Council, “Regulations on Open Government Information of the People's Republic of China,” January 2007.

30 Ibid.

31 State Environmental Protection Administration of China (SEPA) (now MEE), “Measures on Open Environmental Information (Trial),” February 2007; MEP, “Notice on Further Strengthening the Disclosure of Environmental Protection Information,” October 2012.

32 SEPA, “Open Environmental Information.”

33 International Best Practice is based on Asian Development Bank (ADB), "Safeguard Policy Statement," 2009; Asian Infrastructure Investment Bank (AIIB), "Environmental and Social Framework," 2021; AIIB, “Policy on Public Information,” September 2018; World Bank, "Environmental and Social Framework," 2018.