Skip to main content
បញ្ជីរតួតេិនិតយ
07

ការត្រួតពិនិត្យ និងរាយការណ៍គម្រោង

ការពិពណ៌នា

ហិរញ្ញធិការីគួរតម្រូវឱ្យក្រុមហ៊ុនអភិវឌ្ឍ និងអ្នកម៉ៅការចុះត្រួតពិនិត្យការតាមដាន និងរាយការណ៍ពីបរិស្ថាន និងសង្គមជាប់ជាប្រចាំ ជាពិសេសក្នុងដំណាក់កាលអនុវត្ត និងប្រតិបត្តិការគម្រោង។ គួរតែវាស់ទាំងកម្រិត និងចំនួនការងារ​តាមដាន ផលប៉ះពាល់ និងហានិភ័យកន្លង​មក​ បច្ចុប្បន្ន និងអនាគតសម្រាប់គម្រោងនីមួយៗ ក៏ដូចជាការអនុវត្ត​ការងាររបស់ក្រុមហ៊ុនអភិវឌ្ឍ អ្នកម៉ៅការ និងអ្នកម៉ៅការបន្តក្រុមហ៊ុនអភិវឌ្ឍ និងអ្នកម៉ៅការគួរតែជួលអ្នកស្រាវជ្រាវអ្នកជំនាញដែលមានសមត្ថភាព បទពិសោធន៍ និងឯករាជ្យ — ឬ បុគ្គលិកដែលមានសមត្ថភាព និងបទពិសោធន៍ — ដើម្បីប្រមូលទិន្នន័យបរិស្ថាន និងសង្គម ឱ្យស្របតាម ផែនការគ្រប់គ្រងបរិស្ថាន និងសង្គម (ESMP) ចូលរួម ជូនដំណឹង និងសហការ ជាមួយភាគីពាក់ព័ន្ធ តាមរយៈការប្រជុំទៀងទាត់ ប្រកបដោយបរិយាប័ន្ន គោរពសិទ្ធិយេនឌ័រនិង គោរពវប្បធម៌ និងបង្ហាញលទ្ធផលតាមដាន និងវិធានការកែតម្រូវ និងវិធានការបង្ការនៅក្នុងរបាយការណ៍តាមដានតាមកាលកំណត់។ ប្រសិនបើច្បាប់ និងបទប្បញ្ញត្តិរបស់ ប្រទេសជាម្ចាស់ផ្ទះ តម្រូវឱ្យ ទីភ្នាក់ងារពាក់ព័ន្ធ នៃរដ្ឋាភិបាលប្រទេសជាម្ចាស់ផ្ទះត្រួតពិនិត្យ ឬទទួលធ្វើការងារតាមដានបរិស្ថាន និងសង្គម ក្រុមហ៊ុនអភិវឌ្ឍ និង អ្នកម៉ៅការ អាចជួល អ្នកស្រាវជ្រាវ/អ្នកជំនាញ ក្នុងការបំពេញបន្ថែម និងផ្ទៀងផ្ទាត់ ព័ត៌មានតាមដានរបស់រដ្ឋាភិបាល។ ខណៈដែលធ្វើការរបាយការណ៍តាមដាននីមួយៗត្រូវបានរៀបចំឡើងហើយនោះ ក្រុមហ៊ុនអភិវឌ្ឍ និងអ្នកម៉ៅការ គួរតែចែករំលែកឯកសារនីមួយៗជាមួយនឹងហិរញ្ញធិការី និងរដ្ឋាភិបាលប្រទេសជាម្ចាស់ផ្ទះ ក៏ដូចជាភាគីពាក់ព័ន្ធសំខាន់ៗ រួមមានប្រជាពលរដ្ឋដែលរងផលប៉ះពាល់, អង្គការសង្គមស៊ីវិល (CSOs)/អង្គការមិនមែនរដ្ឋាភិបាល (NGOs), ប្រព័ន្ធផ្សព្វផ្សាយនិងអ្នកស្រាវជ្រាវ/អ្នកជំនាញសម្រាប់ធ្វើការពិនិត្យសើរើ។ 

ការតាមដាន និងរាយការណ៍គម្រោង អនុញ្ញាតឱ្យភាគីពាក់ព័ន្ធដែលមិនថាជាប់ពាក់ព័ន្ធ ឬរងផលប៉ះពាល់ដោយគម្រោង BRI ក៏ដោយ ត្រូវតែធានាថាផលប៉ះពាល់អវិជ្ជមានរបស់គម្រោង និងហានិភ័យចំពោះមនុស្ស សេដ្ឋកិច្ច និងបរិស្ថានគឺមិនធ្ងន់ធ្ងរជាងអ្វីដែលគេយល់ឃើញ នៅពេលអនុម័តគម្រោង។ ជាមួយនឹង ESMP ជាចំណុចយោង ក្រុមហ៊ុនអភិវឌ្ឍ និងអ្នកម៉ៅការអាចពិនិត្យវឌ្ឍនភាពរបស់ពួកគេក្នុងការអនុវត្តគម្រោងនីមួយៗដោយអនុលោមតាមវិធានការកាត់បន្ថយ និងសូចនាករនៃលទ្ធផលអនុវត្តការងារសំខាន់ៗ (KPIs) ដែលបានកំណត់ក្នុងដំណាក់កាលរៀបចំមុនអនុវត្តគម្រោង។ បុគ្គលិករបស់ ក្រុមហ៊ុនអភិវឌ្ឍ និងអ្នកម៉ៅការ និងអ្នកជំនាញដែលទទួលបានសិទ្ធិ និង/ឬទីភ្នាក់ងាររដ្ឋាភិបាលពាក់ព័ន្ធអាចស្នើសុំមតិរិះគន់ស្ថាបនា ពីភាគីពាក់ព័ន្ធសំខាន់ៗ រួមមានក្រុមងាយរងគ្រោះ និងបុគ្គលងាយរងគ្រោះតាមរយៈយន្តការតាមដានឯករាជ្យ។ ការរៀបចំក្រុមប្រឹក្សាសហការតាមដាន ឬគណៈកម្មាធិការសម្របសម្រួលសហគមន៍សម្រាប់គម្រោងនីមួយៗ ក៏នឹងផ្តល់ជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ អង្គការ CSOs/NGOs និងភាគីពាក់ព័ន្ធផ្សេងទៀតនូវឱកាសទៀងទាត់មិនត្រឹមតែផ្ដល់ និងធ្វើសុពលកម្មទិន្នន័យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងស្នើសុំវិធានការកាត់បន្ថយពេញមួយវដ្តជីវិតរបស់គម្រោងផងដែរ។ 

តើវានឹងដំណើរការយ៉ាងដូចម្តេច?

 

សម្រាប់គតម្រាងតម្រៅម្របតេស៖

គណៈកម្មការត្រួតពិនិត្យ និងគ្រប់គ្រងសម្បត្តិរដ្ឋនៃក្រុមប្រឹក្សារដ្ឋ (SASAC) គួរតែ៖1

  • បោះពុម្ពផ្សាយបញ្ជីអវិជ្ជមាននៃគម្រោងវិនិយោគនៅក្រៅប្រទេសរបស់សហគ្រាសរដ្ឋមជ្ឈិម (CSOEs)។ កំណត់ថាគម្រោងណាមួយត្រូវបានហាមឃាត់ ឬត្រូវការការត្រួតពិនិត្យជា​ពិសេស​។ 
  • ធ្វើការត្រួតពិនិត្យដោយចៃដន្យ និងធ្វើអធិការកិច្ចលើការសម្រេចចិត្ត ការអនុវត្ត និងផលប៉ះពាល់នៃគម្រោងធំៗ។ 
  • សហការជាមួយនឹងសហគ្រាស CSOEs ដើម្បីបង្កើតប្រព័ន្ធព័ត៌មានវិនិយោគដែលគ្របដណ្តប់លើការតាមដាន ការវិភាគ និងការគ្រប់គ្រងគម្រោង និងហានិភ័យនានាក្នុងពេលវេលាជាក់ស្តែង។ 

 

ក្រុមហ៊ុនអភិវឌ្ឍ និងអ្នកម៉ៅការដែលជាសហគ្រាស CSOEs គួរ៖2

  • ធ្វើការរាយការណ៍ទៅ SASAC សម្រាប់ការពិនិត្យឡើងវិញរបស់វិនិយោគិនអំពីគម្រោងវិនិយោគនៅក្រៅប្រទេស ដែលបានចុះបញ្ជីនៅក្នុងក្របខ័ណ្ឌប្រភេទបញ្ជីអវិជ្ជមាននៃការត្រួតពិនិត្យជាពិសេស។ ដាក់ជូនរបាយការណ៍ស្តីពីការវិនិយោគគម្រោងនីមួយៗ ក៏ដូចជារបាយការណ៍ស្តីពីការបង្ការ និងការគ្រប់គ្រងហានិភ័យ។ 

 

រដ្ឋាភិបាលចិន គួរតែ៖ 

  • លើកទឹកចិត្តឱ្យមានការវាយតម្លៃបែបវិទ្យាសាស្ត្រ និងការត្រួតពិនិត្យសង្គមពាក់ព័ន្ធនឹងការអនុវត្តរបស់ហិរញ្ញធិការី ក្រុមហ៊ុនអភិវឌ្ឍ និងអ្នកម៉ៅការ3
  • សហការជាមួយនឹងក្រុមហ៊ុនអភិវឌ្ឍ និងអ្នកម៉ៅការ ដើម្បីកែលម្អប្រព័ន្ធសម្រាប់ការចុះបញ្ជី និងរាយការណ៍អំពីការវិនិយោគនៅក្រៅប្រទេស ពង្រឹងការពិនិត្យតាមដាន និងការវិភាគនៃការអភិវឌ្ឍបរិស្ថានបៃតង និងបង្កើនការត្រួតពិនិត្យដោយផ្អែកលើព័ត៌មាន។4

 

ហិរញ្ញធិការីគួរតែ៖ 

  • កំណត់លក្ខខណ្ឌតម្រូវអប្បបរមានៃការរាយការណ៍ ខាងក្រោមសម្រាប់ក្រុមហ៊ុនអភិវឌ្ឍ និងអ្នកម៉ៅការ5
    • ក្រុមហ៊ុនអភិវឌ្ឍ និងអ្នកម៉ៅការក្របខ័ណ្ឌប្រភេទ A គួរវាយតម្លៃ និងរាយការណ៍អំពីការវាយតម្លៃនិងការគ្រប់គ្រងបរិស្ថាននិងសង្គម (ESAM) រៀងរាល់ប្រាំមួយខែម្តង។ សូមមើលការចាត់ចំណាត់ថ្នាក់គម្រោង និងការត្រួតពិនិត្ ក្របខ័ណ្ធប្រភេទដែលបានណែនាំ និងលក្ខខណ្ឌតម្រូវពាក់ព័ន្ធរបស់ គណៈកម្មការនិយតកម្មធនាគារ និងធានារ៉ាប់រងនៃប្រទេសចិន (CBIRC)
    • ក្រុមហ៊ុនអភិវឌ្ឍ និងអ្នកម៉ៅការក្របខ័ណ្ឌប្រភេទ B គួរតែវាយតម្លៃ និងរាយការណ៍អំពី ESAM ម្ដងក្នុងមួយឆ្នាំ។ 
  • ធ្វើសវនកម្ម ឬការវាយតម្លៃ ដើម្បីតាមដានហានិភ័យបរិស្ថាន និងសង្គមពេញមួយវដ្តជីវិតរបស់គម្រោង។6
    • បង្កើតនីតិវិធីដើម្បីតាមដាន និងរាយការណ៍អំពីហានិភ័យទាក់ទងនឹងអាកាសធាតុ។7
    • ជាផ្នែកមួយនៃការគ្រប់គ្រងក្រោយទទួលបានប្រាក់កម្ចី ត្រួតពិនិត្យការអនុវត្ត និងប្រតិបត្តិការគម្រោង។8
    • អនុវត្តការស៊ើបអង្កេតនៅនឹងកន្លែង និងមានសក្តានុពលឯករាជ្យ ដោយយោងតាមលទ្ធផលនៃការវាយតម្លៃផលប៉ះពាល់បរិស្ថាន និងសង្គម (ESIA)9
      • សម្រាប់ក្រុមហ៊ុនអភិវឌ្ឍ និងអ្នកម៉ៅការក្របខណ្ឌប្រភេទ A ដែលធ្វើការពិនិត្យផ្ទាល់លើប្រព័ន្ធរបស់ក្រុមហ៊ុនអភិវឌ្ឍ និងអ្នកម៉ៅការ សម្រាប់គ្រប់គ្រងហានិភ័យបរិស្ថាន និងសង្គម ក៏ដូចជាការអនុវត្តផែនការឆ្លើយតបនឹងហានិភ័យ។ ពិចារណាពីការអញ្ជើញអ្នកជំនាញ ឬភាគីទីបីផ្សេងទៀតដែលឯករាជ្យ និងមានសមត្ថភាពសម្រាប់ធ្វើការត្រួតពិនិត្យ។ 
    • ផ្តោតលើការអនុវត្តរបស់ក្រុមហ៊ុនអភិវឌ្ឍ និងអ្នកម៉ៅការក្នុងការសន្សំសំចៃថាមពល និងការកាត់បន្ថយការបំភាយ ការការពារបរិស្ថាន ផលិតកម្មស្អាត សុវត្ថិភាពការងារ និងការគ្រប់គ្រងសង្គម។10
    • ផ្អាក ឬដកហិរញ្ញប្បទាន ប្រសិនបើមានហានិភ័យ ឬគ្រោះថ្នាក់ធំៗ។11

 

ក្រុមហ៊ុនអភិវឌ្ឍ និងអ្នកម៉ៅការគួរតែ៖ 

  • បង្កើត និងរក្សាប្រព័ន្ធត្រួតពិនិត្យតាមដាន និងវាយតម្លៃគ្រប់ជ្រុងជ្រោយ ដែលជាផ្នែកមួយនៃការរៀបចំ និងការអនុវត្តផែនការគ្រប់គ្រងបរិស្ថាន និងសង្គម (ESMP)12
    • កំណត់គោលដៅសម្រាប់ការកែលម្អជាបន្តបន្ទាប់។13
  • តាមដានប្រសិទ្ធភាពនៃ សកម្មភាពចូលរួមរបស់សហគមន៍ ពេញមួយវដ្តជីវិតរបស់គម្រោង។14
    • ដកស្រង់បទពិសោធន៍ដែលបានរៀនពីលទ្ធផលតាមដាន ដើម្បីកែលម្អការចូលរួមរបស់សហគមន៍។  
  • រៀបចំប្រព័ន្ធតាមដានសុខាភិបាលនៅទីតាំងគម្រោងនីមួយៗ។15
  • វាយតម្លៃផលប៉ះពាល់សង្គម និងបរិស្ថានឱ្យបានទៀងទាត់ ក្នុងដំណាក់កាលអនុវត្ត និងប្រតិបត្តិការគម្រោង។16
    • ត្រួតពិនិត្យអនុលោមភាពតាមលក្ខខណ្ឌតម្រូវរបស់ប្រទេសជាម្ចាស់ផ្ទះឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។17
    • តាមដានពិនិត្យដាន​កាបូនិករបស់ពួកគេ។18
  • តាមដានការអនុវត្តផែនការ ESMP ផ្ទាល់របស់ពួកគេ។19
    • តាមដានពិនិត្យការអនុវត្តទំនួលខុសត្រូវចំពោះសង្គម។20
    • តាមដានពិនិត្យសកម្មភាពនានាដើម្បីការពារបរិស្ថាន ប្រព័ន្ធអេកូឡូស៊ី ប្រភេទសត្វដ៏មានតម្លៃ ប្រភេទសត្វកម្រ ប្រភេទសត្វរងគំរាមកំហែង ឬប្រភេទសត្វជិតផុតពូជ និងជម្រករបស់ពួកវាផងដែរ និងកិច្ចខិតខំប្រឹងប្រែងដើម្បីស្តារឡើងវិញនូវតំបន់រងរំខាន។21
    • ប្រើទាំងសូចនាករគុណភាព និងសូចនាករបរិមាណ ដើម្បីតាមដានពិនិត្យប្រសិទ្ធភាពនៃវិធានការកាត់បន្ថយ។22
    • រក្សាកំណត់ត្រានៃវិសាលភាព និងប្រពលភាព នៃសកម្មភាពគម្រោងឱ្យបានទៀងទាត់។23
    • ដាក់បញ្ចូលលទ្ធផលពីការវាយតម្លៃជាប្រចាំទៅក្នុង ប្រព័ន្ធគ្រប់គ្រងបរិស្ថាន និងសង្គម (ESMSs)។ 
  • ប្រាស្រ័យទាក់ទងជាមួយនឹងទីភ្នាក់ងារឃ្លាំមើលការការពារបរិស្ថានរបស់បណ្ដាប្រទេសជាម្ចាស់ផ្ទះ និងស្វែងរកការប្រឹក្សារបស់ពួកគេ។24
  • តាមដានប្រសិទ្ធភាពនៃកម្មវិធីសុខភាព និងសុវត្ថិភាព (H&S) របស់គម្រោងនីមួយៗ។ 25
  • បញ្ចេញជាសាធារណៈនូវលទ្ធផលតាមដាន។26
    • រាយការណ៍អំពីវឌ្ឍនភាពនៃគម្រោងនីមួយៗទៅកាន់ថ្នាក់គ្រប់គ្រងជាន់ខ្ពស់របស់ក្រុមហ៊ុន។27
    • ចែករំលែករបាយការណ៍តាមដានជាមួយនឹងហិរញ្ញធិការីដោយយោងតាមលក្ខខណ្ឌតម្រូវសម្រាប់កំណត់ភាពញឹកញាប់ក្នុងដំណាក់កាលរៀបចំមុនអនុវត្តគម្រោង។ 
    • រាយការណ៍អំពីវឌ្ឍនភាពរបស់ពួកគេទៅកាន់ពលរដ្ឋដែលរងផលប៉ះពាល់តាមរយៈការទំនាក់ទំនងផ្ទាល់ខ្លួន ការសន្ទនាតាមអនឡាញ ការពិគ្រោះយោបល់ដោយផ្ទាល់ជាមួយនឹងភាគីពាក់ព័ន្ធទាំងនេះ ការរាយការណ៍តាមនឡាញ និងការបញ្ចេញជាសាធារណៈនូវរបាយការណ៍ប្រចាំឆ្នាំ។28
    • បង្កើតរបាយការណ៍ជាផ្លូវការ ដែលមានព័ត៌មានអំពីរបៀប ដែលផលប៉ះពាល់អវិជ្ជមានកំពុងត្រូវបានដោះស្រាយ។29
    • ចេញរបាយការណ៍ គណនេយ្យភាព របាយការណ៍ និរន្តរភាព ឬរបាយការណ៍ អភិវឌ្ឍប្រកបដោយនិរន្តរភាព របាយការណ៍ស្តីពីការទទួលខុសត្រូវចំពោះសង្គម និងរបាយការណ៍ហិរញ្ញវត្ថុឱ្យបានទៀងទាត់។30
  • ពិចារណាលើមតិរិះគន់ស្ថាបនា ផ្ទៃក្នុង និងមតិរិះគន់ស្ថាបពីខាងក្រៅលើលទ្ធផលត្រួតពិនិត្យតាមដាន រួមទាំងមតិរិះគន់ស្ថាបនាពីប្រជាពលរដ្ឋដែលរងផលប៉ះពាល់។31
    • បង្កើតទម្រង់បែបបទវាយតម្លៃសម្រាប់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ដើម្បីផ្តល់មតិរិះគន់ស្ថាបនា និងចែករំលែកលទ្ធផលសង្កេតរបស់ពួកគេក្នុងអំឡុងពេលអនុវត្ត និងដំណាក់កាលប្រតិបត្តិការគម្រោង។32

 

សម្រាប់គតម្រាងក្នុងម្រសុក្តៅម្របតេសចិន៖

ក្រុមហ៊ុនអភិវឌ្ឍ និងអ្នកម៉ៅការគួរតែ៖  33

  • រួមបញ្ចូលសំណើតាមដាននៅក្នុងរបាយការណ៍វាយតម្លៃផលប៉ះពាល់បរិស្ថាន (EIA) នីមួយៗ។

 

រដ្ឋាភិបាលចិនគួរតែ៖ 

  • បង្កើត និងកែលម្អវិធានសម្រាប់ការតាមដានបរិស្ថាន និងសុខភាព។34
    • ផ្តល់សិទ្ធិឱ្យនាយកដ្ឋានគាំពារបរិស្ថានក្នុងតំបន់ ដើម្បីចុះធ្វើអធិការកិច្ចផ្ទាល់ នៅក្រុមហ៊ុនអភិវឌ្ឍ និងអ្នកម៉ៅការដែលបង្ហូរសារធាតុពុល។35
  • បញ្ចេញព័ត៌មានអំពីការត្រួតពិនិត្យ និងអធិការកិច្ចលើការពារបរិស្ថាន និងសុខភាពសាធារណៈ។36
    • បញ្ចេញជាសាធារណៈនូវលទ្ធផលពីការវាយតម្លៃការអនុវត្តការងារការពារបរិស្ថាន។37

 

នាយកដ្ឋានការពារបរិស្ថាន គួរតែ៖ 

  • បង្កើត និងរចនាប្រព័ន្ធនិងបណ្តាញតាមដានបរិស្ថាន។38
    • បង្កើតបទដ្ឋានតាមដាន និងបង្កើតបណ្តាញដើម្បីតាមដាន គុណភាពបរិស្ថាន និងចែករំលែកទិន្នន័យ។39
    • ស៊ើបអង្កេតស្ថានភាពបរិស្ថានក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។40
  • ធ្វើអធិការកិច្ច តាមដាន និងកត់ត្រាព័ត៌មានអំពីការអនុវត្តវិធានការការពារបរិស្ថាន។41
    • ចុះធ្វើអធិការកិច្ចលើហេដ្ឋារចនាសម្ព័ន្ធដែលបំពុល។42
    • បញ្ចេញលទ្ធផលអធិការកិច្ច និងការអនុម័តគម្រោងការពារបរិស្ថានដោយប្រកាន់ខ្ជាប់ស្មារតីបុរេសកម្ម។43
  • ផ្សព្វផ្សាយព័ត៌មានអំពីគុណភាពបរិស្ថានដល់សាធារណជន។ លើកកម្ពស់ការបញ្ចេញព័ត៌មានអំពីគុណភាពនៃខ្យល់ និងទឹក។44
  • បោះផ្សាយបញ្ជីឈ្មោះក្រុមហ៊ុនអភិវឌ្ឍ និងអ្នកម៉ៅការដែលធ្វើការបំពុលដោយខុសច្បាប់។45
  • បោះពុម្ពផ្សាយ "បញ្ជីឈ្មោះសហគ្រាសរដ្ឋសំខាន់ៗដែលតាមដាន។"46

នៅក្នុងដំណាក់កាលរៀបចំផែនការមុនអនុវត្តគម្រោង ហិរិញ្ញធិការី ក្រុមហ៊ុនអភិវឌ្ឍ និង​អ្នកម៉ៅការគួរតែ៖ 

បង្កើតនីតិវិធីសមស្របសម្រាប់ធ្វើការត្រួតពិនិត្យសើរើ និងអនុវត្តតាមរបាយការណ៍តាមដាន។ 

បញ្ចេញព័ត៌មានអំពីនីតិវិធីទាំងនេះនៅលើគេហទំព័រផ្ទាល់ខ្លួនរបស់ពួកគេ។  

 

ក្រុមហ៊ុនអភិវឌ្ឍ និងអ្នកម៉ៅការគួរតែ៖  

  • បែងចែកមូលនីធិឱ្យបានគ្រប់គ្រាន់ក្នុងថវិកាគម្រោងសំដៅតាមដាន និងរាយការណ៍។  
  • ធានាថា ESMP រួមបញ្ចូលព័ត៌មានខាងក្រោមអំពីការតាមដាន និងរាយការណ៍គម្រោង៖ 
    • គោលបំណងនៃការតាមដាន។ 
    • ប្រភេទជាក់លាក់នៃការតាមដានដែលធ្វើមាត្រដ្ឋាននៃផលប៉ះពាល់ ហានិភ័យ និងវិធានការកាត់បន្ថយ ដែលដាក់ចេញក្នុងរបាយការណ៍ ESIA និងផែនការ ESMP។ 
    • ការពន្យល់អំពីព័ត៌មានលម្អិតបច្ចេកទេសនៃវិធានការតាមដាន រួមមាន វិធីសាស្រ្ត ប៉ារ៉ាមែត្រ ទីតាំងយកសំណាក ភាពញឹកញាប់នៃការវាស់វែង កម្រិតកំណត់សម្រាប់ សកម្មភាពកែតម្រូវ និងដែនកំណត់នៃការស៊ើបរក។ 
    • នីតិវិធីសម្រាប់ការវាស់វែងវឌ្ឍនភាពគម្រោង និងលទ្ធផលនៃការកាត់បន្ថយ។ 
    • កិច្ចរៀបចំ និងទំនួលខុសត្រូវរបស់ស្ថាប័នសម្រាប់ប្រភេទនីមួយៗនៃការតាមដាន។ 
    • នីតិវិធីដែលអនុញ្ញាតឱ្យមានការស៊ើបរកដំបូងលើលក្ខខណ្ឌដែលតម្រូវឱ្យមានវិធានការកែតម្រូវតាមរយៈ​ផែនការ​សកម្មភាព​បរិស្ថាន និង​សង្គម (ESAP)។  
  • កំណត់សូចនាករនៃការអនុវត្ត ដើម្បីតាមដានការចូលរួមរបស់ភាគីពាក់ព័ន្ធ ក៏ដូចជាការអនុវត្តការងារបរិស្ថាន និងសង្គម។ សូមមើលការរៀបចំ និងការអនុវត្តផែនការគ្រប់គ្រងបរិស្ថាន និងសង្គម (ESMP) សម្រាប់ព័ត៌មានបន្ថែមអំពីរបៀបដំណើរការរៀបចំផែនការនេះ។  
    • ពិចារណាលើការអនុម័តការការពារសុវត្ថិភាពនៃបរិស្ថាន និងសង្គមរបស់ធនាគារអភិវឌ្ឍន៍ពហុភាគី (MDBs) និង/ឬបង្កើតសំណុំនៃលទ្ធផល និងគោលដៅដែលអាចវាស់វែងបានដោយផ្អែកលើការអនុវត្តល្អបំផុតជាអន្តរជាតិដើម្បីតាមដានលទ្ធផលគម្រោង។  

 

ហិរញ្ញធិការីគួរតែ៖  

  • រួមបញ្ចូលលក្ខខណ្ឌតម្រូវខាងក្រោមសម្រាប់ក្រុមហ៊ុនអភិវឌ្ឍ និងអ្នកម៉ៅការនៅក្នុងកិច្ចព្រមព្រៀងហិរញ្ញប្បទានគម្រោងរបស់ពួកគេ៖ 
    • ជួលអ្នកជំនាញឯករាជ្យដើម្បីតាមដានគម្រោង ឬផ្ទៀងផ្ទាត់ព័ត៌មានតាមដាន។  
    • ផ្តល់យន្តការតាមដានឯករាជ្យ ដើម្បីប្រមូលមតិរិះគន់ស្ថាបនា និងទិន្នន័យបន្ថែមពីប្រជាពលរដ្ឋដែលរងផលប៉ះពាល់ អង្គការ CSOs/NGOs និងភាគីពាក់ព័ន្ធផ្សេងទៀត។  
    • ដាក់ជូនរបាយការណ៍តាមដានតាមកាលកំណត់ អំពីការអនុវត្តការងាររបស់ពួកគេក្នុងការគ្រប់គ្រងបរិស្ថាន និងសង្គមក្នុងក្របខ័ណ្ឌពេលវេលាជាក់លាក់ក្នុងអំឡុងពេលអនុវត្ត និងដំណាក់កាលប្រតិបត្តិការគម្រោង។ ក្របខ័ណ្ឌពេលវេលាត្រូវបានណែនាំដូចខាងក្រោម៖  
      • យ៉ាងហោចណាសនៅរៀងរាល់ត្រីមាសក្នុងដំណាក់កាលអនុវត្តគម្រោងចំពោះគម្រោងដែលមានភាពស្មុគស្មាញ និងវេយិតភាពកម្រិតខ្លាំង។ 
      • យ៉ាងហោចណាស់នៅរៀងរាល់ពាក់កណ្ដាល ឆមាសក្នុងដំណាក់កាលអនុវត្តគម្រោងចំពោះគម្រោងដែលមានផលប៉ះពាល់អវិជ្ជមានយ៉ាងធ្ងន់ធ្ងរលើបរិស្ថាន និងផលប៉ះពាល់ដែលនាំទៅដល់ការផ្លាស់ប្តូរទីលំនៅថ្មីដោយបង្ខំ ឬផលប៉ះពាល់លើជនជាតិដើមភាគតិច។  
      • យ៉ាងហោចណាស់នៅរៀងរាល់ឆមាសក្នុងដំណាក់កាលប្រតិបត្តិការគម្រោងចំពោះគម្រោងដែលមានផលប៉ះពាល់ធ្ងន់ធ្ងរ។ 

 

នៅក្នុងដំណាក់កាលនៃការអនុវត្ត និងប្រតិបត្តិការគម្រោង ក្រុមហ៊ុនអភិវឌ្ឍ និង អ្នកម៉ៅការ គួរតែ៖ 

  • បង្កើតមូលដ្ឋានទិន្នន័យ ឬមជ្ឈមណ្ឌលព័ត៌មាននៅលើគេហទំព័រផ្ទាល់ខ្លួនរបស់ពួកគេ ដើម្បីបញ្ចេញព័ត៌មានអំពីសកម្មភាពតាមដាន និងលទ្ធផលតាមដាន ដែលកំពុងតែបន្តអនុវត្ត។  
  • ជួល និងបណ្តុះបណ្តាលបុគ្គលិកឱ្យបានគ្រប់គ្រាន់ ដើម្បីគ្រប់គ្រងការតាមដាន និងរាយការណ៍គម្រោង។ 
    • កំណត់ទំនួលខុសត្រូវសម្រាប់កម្មករគម្រោងដោយផ្អែកលើបទពិសោធន៍ និងការបណ្តុះបណ្តាលរបស់ពួកគេ។  
  • ជួលអ្នកជំនាញដែលមានសមត្ថភាព និងបទពិសោធន៍ ក្នុងនាមជាបុគ្គល ឬជាសមាជិកនៃគណៈប្រឹក្សា ដើម្បីតាមដានគម្រោងនីមួយៗ។  
    • ស្នើសុំការអនុម័តពីអ្នកជំនាញទាំងនេះពីហិរញ្ញធិការី។ 
    • ធានាថាអ្នកជំនាញទាំងនេះមានភាពឯករាជ្យពីហិរញ្ញធិការី ក្រុមហ៊ុនអភិវឌ្ឍ អ្នកម៉ៅការ និងអ្នកគាំទ្រគម្រោងផ្សេងទៀត ជាពិសេសសម្រាប់គម្រោងដែលមានហានិភ័យកាន់តែខ្ពស់។ 
    • ប្រសិនបើច្បាប់ និងបទប្បញ្ញត្តិរបស់ប្រទេសជាម្ចាស់ផ្ទះតម្រូវឱ្យទីភ្នាក់ងារជាតិ ឬថ្នាក់ក្រោមជាតិពីរដ្ឋាភិបាលប្រទេសជាម្ចាស់ផ្ទះចូលរួមក្នុងការតាមដាន គម្រោង ដែលជួលអ្នកជំនាញដែលមានសមត្ថភាព និងបទពិសោធន៍ ដើម្បីផ្ទៀងផ្ទាត់ព័ត៌មានតាមដានឲ្យបានទៀងទាត់។ 
  • ធានារ៉ាប់រងលើការចំណាយដែលពាក់ព័ន្ធនឹងការចូលរួមរបស់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ អង្គការ CSOs/NGOs និងភាគីពាក់ព័ន្ធសំខាន់ៗផ្សេងទៀតក្នុងការតាមដានបរិស្ថាន និងសង្គម។  
  • សម្របសម្រួលការចុះពិនិត្យមើលទីតាំងសម្រាប់ហិរញ្ញធិការី ឬអ្នកជំនាញឯករាជ្យដែលតំណាងឱ្យហិរញ្ញធិការី។  

 

ហិរញ្ញធិការីគួរតែ៖ 

  • អនុម័ត ឬបដិសេធអ្នកជំនាញដែលបានស្នើឡើងដោយក្រុមហ៊ុនអភិវឌ្ឍ និងអ្នកម៉ៅការអ្នកជំនាញទាំងនេះគួរតែតាមដានដោយឯករាជ្យនូវគម្រោងនីមួយៗ ឬយ៉ាងហោចណាស់ ផ្ទៀងផ្ទាត់ព័ត៌មានតាមដានដែលប្រមូលបានដោយក្រុមហ៊ុនអភិវឌ្ឍ អ្នកម៉ៅការ និង/ឬទីភ្នាក់ងារពាក់ព័ន្ធនៃរដ្ឋាភិបាលប្រទេសជាម្ចាស់ផ្ទះ។ 
  • ធ្វើការចុះពិនិត្យទីតាំងតាមកាលកំណត់ ដើម្បីពិនិត្យមើលវិធានការកាត់បន្ថយ និងវិធានការត្រួតពិនិត្យសម្រាប់គម្រោងនានា។ 
    • បញ្ជូនអ្នកជំនាញដែលបានចាត់តាំងទៅកាន់ទីតាំងគម្រោង ដើម្បីត្រួតពិនិត្យគម្រោងដែលមានផលប៉ះពាល់អវិជ្ជមានធ្ងន់ធ្ងរលើសង្គម ឬបរិស្ថាន 

 

អ្នកជំនាញដែលទទួលបានការចាត់តាំង បុគ្គលិក និង/ឬទីភ្នាក់ងារពាក់ព័ន្ធរបស់រដ្ឋាភិបាលប្រទេសជាម្ចាស់ផ្ទះគួរតែ៖  

  • ទទួលធ្វើការតាមដានបរិស្ថាន និងសង្គមឱ្យបានទៀងទាត់នៅក្នុងតំបន់គម្រោងដែលទទួលរងឥទ្ធិពល។ 
    • ធ្វើអធិការកិច្ច សវនកម្ម និងការវាយតម្លៃតាមកាលកំណត់ ដើម្បីវាយតម្លៃផលប៉ះពាល់បរិស្ថាន និងសង្គម ក៏ដូចជាការផ្តល់អត្ថប្រយោជន៍សហគមន៍។  
      • រួមបញ្ចូលហានិភ័យនៃសុខភាព និងសុវត្ថិភាព (H&S) ចំពោះកម្មករ និងសហគមន៍មូលដ្ឋាន ព្រមទាំងលក្ខខណ្ឌការងារ និងម៉ោងធ្វើការ។  
      • វាយតម្លៃបរិមាណ និងតាមដានផលប៉ះពាល់លើជីវចម្រុះ និងការបំភាយឧស្ម័នផ្ទះកញ្ចក់ (GHG) ជារៀងរាល់ឆ្នាំ ស្របតាមវិធីសាស្រ្តដែលទទួលស្គាល់ជាអន្តរជាតិ (ឧ. ក្រុមប្រឹក្សាអន្តររដ្ឋាភិបាលស្តីពីការប្រែប្រួលអាកាសធាតុ (IPCC))។ 
    • ស្ទង់មតិគ្រួសារ​របស់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ដើម្បី​យល់​កាន់តែ​ច្បាស់​ពី​បញ្ហា​ដែល​បង្កឡើង​ដោយ​គម្រោង​នីមួយៗ និង​ការ​ផ្លាស់ប្តូរ​កម្រិត​ជីវភាពក្នុងតំបន់ និង​របរចិញ្ចឹមជីវិត។ 
      • បែងចែកទិន្នន័យទៅតាមយេនឌ័រ និងសហគមន៍នីមួយៗ ដើម្បីធានាបានថា តម្រូវការ និងការរំពឹងទុករបស់បុគ្គល និងសហគមន៍ដែលងាយរងគ្រោះបំផុតនោះកំពុងត្រូវបានតាមដាន។  
      • បន្តតាមដានការតាំងទីលំនៅថ្មីនិងលទ្ធផលនៃរបរចិញ្ចឹមជីវិត រហូតដល់របាយការណ៍តាមដាននេះសន្និដ្ឋានថា ប្រជាពលរដ្ឋដែលរងផលប៉ះពាល់បានទទួលសំណង និងជំនួយទាំងអស់ដែលពួកគេមានសិទ្ធិទទួលបាន ក៏ដូចជាឱកាសគ្រប់គ្រាន់ក្នុងការស្តារជីវភាពរបស់ពួកគេ។ 
    • ចងក្រងឯកសារអំពីលទ្ធផលនៃការត្រួតពិនិត្យសម្រាប់ដាក់ជូន​ក្រុមហ៊ុនអភិវឌ្ឍ និងអ្នកម៉ៅការ។  
  • បង្កើតយន្តការត្រួតពិនិត្យឯករាជ្យសម្រាប់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ អង្គការ CSOs/NGOs និងភាគីពាក់ព័ន្ធសំខាន់ៗផ្សេងទៀត ដើម្បីផ្តល់មតិរិះគន់ស្ថាបនាលើសកម្មភាពត្រួតពិនិត្យ និងលទ្ធផលត្រួតពិនិត្យសម្រាប់គម្រោងនីមួយៗ។  
    • ធានាថាយន្តការនេះគឺធ្វើឡើងដោយគោរពវប្បធម៌ និងគោរពសិទ្ធិយេនឌ័រ។  
    • ជូនដំណឹងភាគីពាក់ព័ន្ធសំខាន់ៗអំពីភាពខុសគ្នានៃមុខងារ និងឯករាជ្យភាពរវាង យន្តការដោះស្រាយបណ្ដឹងសាទុក្ខនៅកម្រិតគម្រោង និងយន្តការតាមដានដោយឯករាជ្យ។  
    • ឆ្លើយតបទៅនឹងមតិរិះគន់ស្ថាបនារបស់ភាគីពាក់ព័ន្ធ និងផ្តល់ព័ត៌មានអំពីចំណាត់ការស្របគ្នាដែលត្រូវអនុវត្ត។  
  • ជំរុញប្រជាពលរដ្ឋដែលរងផលប៉ះពាល់ អង្គការ CSOs/NGOs និងភាគីពាក់ព័ន្ធសំខាន់ៗផ្សេងទៀតចូលរួមនៅក្នុងដំណើរការជាប្រចាំក្នុងការចែករំលែក និងធ្វើសុពលកម្មទិន្នន័យដែលជាផ្នែកមួយនៃការតាមដានគម្រោង។  
    • សហការជាមួយនឹងក្រុមអ្នកតំណាងសហគមន៍ផ្សេងៗ មិនមែនត្រឹមតែជាមួយ អ្នកដឹកនាំសហគ​មន៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសហការជាមួយអង្គការ CSOs/NGOs ដើម្បីរៀបចំក្រុមប្រឹក្សាសហការតាមដានសម្រាប់គម្រោងនីមួយៗ។ សម្រាប់គម្រោងកាន់តែធំ និង/ឬហានិភ័យកាន់តែខ្ពស់ ត្រូវពិចារណារៀបចំគណៈកម្មាធិការសម្របសម្រួលសហគមន៍ជាផ្លូវការ ដោយមានតំណាងពីក្រុមហ៊ុនអភិវឌ្ឍ អ្នកម៉ៅការ អ្នកម៉ៅការបន្ត ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ អង្គការ CSOs/NGOs និងភាគីពាក់ព័ន្ធសំខាន់ៗផ្សេងទៀត។  
    • អនុញ្ញាតឱ្យប្រជាពលរដ្ឋដែលរងផលប៉ះពាល់ជ្រើសរើសអ្នកតំណាងរបស់ខ្លួនសម្រាប់ក្រុមប្រឹក្សាសហការតាមដាន ឬគណៈកម្មាធិការសម្របសម្រួលសហគមន៍។ 
      • ធានាថាទស្សនៈ ផលប្រយោជន៍ និងតម្រូវការរបស់ក្រុមងាយរងគ្រោះត្រូវបានតំណាងដោយសមាជិកសហគមន៍យ៉ាងតិចម្នាក់ (ឧ. ស្ត្រី បុគ្គលគ្រប់ជនជាតិ សាសនា ឬភាសា សមាជិកនៃសហគមន៍ជនជាតិដើមភាគតិច មនុស្សចាស់ យុវជន និងជនពិការ)។ 
    • ផ្តល់ការគាំទ្រ និងការបណ្តុះបណ្តាលក្នុងការវាយតម្លៃ ការតាមដាន និងរាយការណ៍ជូនអ្នកតំណាងសហគមន៍ និងអង្គការ CSOs/NGOs ដែលកំពុងចូលរួមក្នុងក្រុមប្រឹក្សាសហការតាមដាន ឬគណៈកម្មាធិការសម្របសម្រួលសហគមន៍។ 
    • ធានាថាអ្នកចូលរួមទាំងអស់ត្រូវបានជូនដំណឹងអំពីខ្លឹមសារនៃរបាយការណ៍ ESIA ផែនការ ESMP និងលក្ខខណ្ឌនៃការអនុម័ត កិច្ចសន្យា/កិច្ចព្រមព្រៀងគម្រោង និងឯកសារពាក់ព័ន្ធផ្សេងទៀត ហើយពួកគេអាចមានសិទ្ធិចូលមើល និងពិនិត្យឯកសារទាំងនេះបានយ៉ាងងាយស្រួល។ 
    • កោះប្រជុំក្រុមប្រឹក្សាសហការតាមដាននីមួយៗ ឬគណៈកម្មាធិការសម្របសម្រួលសហគមន៍ជារៀងរាល់ខែ ដើម្បីពិភាក្សាអំពីគម្រោងនេះ។ សម្រាប់គម្រោងកាន់តែធំដែលគ្របដណ្តប់លើសហគមន៍ជាច្រើន ត្រូវជូនដំណឹងដល់ក្រុមប្រឹក្សា/គណៈកម្មាធិការនីមួយៗអំពីកំណត់ហេតុសំខាន់ពីកិច្ចប្រជុំជាមួយក្រុមប្រឹក្សា/គណៈកម្មាធិការរបស់សហគមន៍ផ្សេងទៀត។  
      • កត់ទុកកំណត់ហេតុកិច្ចប្រជុំ និងខ្លឹមសារសង្ខេបកិច្ចប្រជុំ។ ផ្តល់ច្បាប់ចម្លងនៃឯកសារទាំងនេះដោយផ្ទាល់ដល់អ្នកចូលរួម ក្រុមហ៊ុនអភិវឌ្ឍ អ្នកម៉ៅការ អ្នកម៉ៅការបន្ត និងរដ្ឋាភិបាលប្រទេសជាម្ចាស់ផ្ទះបើអាច។  
      • រក្សាកំណត់ត្រាវត្តមានអ្នកចូលរួម។  
    • តាមដានលើមតិយោបល់/សំណួរ/ក្ដីកង្វល់/ពាក្យបណ្តឹងរបស់ភាគីពាក់ព័ន្ធ ដោយធ្វើការឆ្លើយតបសមស្រប និង ចាត់ចំណាត់ការស្របគ្នានៅកិច្ចប្រជុំនាពេលខាងមុខ។ 
  • រៀបចំរបាយការណ៍តាមដានលើគម្រោងជាក់លាក់ ជាមួយនឹងទិន្នន័យបច្ចេកទេស និងព័ត៌មានដែលគ្របដណ្តប់លើសមាសធាតុដូចខាងក្រោម៖ 
    • វិសាលភាពនៃសកម្មភាពកាត់បន្ថយ វាយតម្លៃ និងតាមដាន។ 
    • លទ្ធផលពីសកម្មភាពតាមដានទាក់ទងនឹងផលប៉ះពាល់បរិស្ថាន និងសង្គម រួមបញ្ចូលប៉ុន្តែមិនកំណត់ត្រឹមតែការតាំងទីលំនៅថ្មី និងការស្ដារជីវភាពរស់នៅ ជនជាតិដើមភាគតិច បេតិកភណ្ឌវប្បធម៌ និងការគ្រប់គ្រងធនធានធម្មជាតិ (NRM)។ 
    • កម្រិតនៃកាកសំណល់ពុល សារធាតុបំពុល និងការបំភាយឧស្ម័នផ្សេងទៀត ក្នុងការប្រៀបធៀបជាមួយនឹងស្តង់ដាររបស់ប្រទេសជាម្ចាស់ផ្ទះ ស្តង់ដាររបស់ប្រទេសចិន និង/ឬស្តង់ដារអន្តរជាតិ។ 
    • ជូនដំណឹងប្រជាពលរដ្ឋដែលរងផលប៉ះពាល់ អង្គការ CSOs/NGOs និងភាគីពាក់ព័ន្ធសំខាន់ៗផ្សេងទៀតអំពីលទ្ធផលរកឃើញរបស់ពួកគេ។ 
    • ក្តីកង្វល់របស់សហគមន៍ ក៏ដូចជាការឆ្លើយតប និងសកម្មភាពស្របគ្នា។ 
    • អនុលោមភាព (និងមិនអនុលោមតាម) លក្ខខណ្ឌគម្រោង និងការសន្យាផ្សេងទៀតដែលភ្ជាប់ទៅនឹងការអនុម័តលើការផ្តល់ហិរញ្ញប្បទាន និងគម្រោងទាំងមូល ព្រមទាំងឧប្រាស្រ័យ អនុលោមភាព និងវិធានការអនុវត្តទាំងបង្ខំ។ 
    • សកម្មភាពកែតម្រូវចាំបាច់ដែលត្រូវរៀបរាប់លម្អិតនៅក្នុងផែនការ ESAP។ 
    • ការធ្វើបច្ចុប្បន្នភាពផែនការ ESMP។ 
    • ការចំណាយរបស់គម្រោងលើវិធានការកាត់បន្ថយ ប្រព័ន្ធតាមដាន ការសន្យារបស់គម្រោង អត្ថប្រយោជន៍សហគមន៍ មូលនិធិអភិវឌ្ឍន៍សហគមន៍ និងសំណងជាភាគរយនៃការចំណាយសរុបរបស់គម្រោង។  
    • ស្ថានភាពគម្រោង។ 
  • ដាក់ជូនរបាយការណ៍តាមដានទាំងនេះទៅឱ្យក្រុមហ៊ុនអភិវឌ្ឍ អ្នកម៉ៅការ និងអ្នកម៉ៅការបន្តដើម្បីធ្វើការពិនិត្យសើរើ។ 

 

ក្រុមហ៊ុនអភិវឌ្ឍ និងអ្នកម៉ៅការគួរតែ៖  

  • ដាក់ជូនរបាយការណ៍តាមដានបរិស្ថាន និងសង្គមតាមកាលកំណត់ទៅកាន់ហិរញ្ញធិការីនិងរដ្ឋាភិបាលប្រទេសជាម្ចាស់ផ្ទះ តាមក្របខ័ណ្ឌពេលវេលាជាក់លាក់ដែលបានកំណត់ក្នុងកិច្ចព្រមព្រៀង និងកិច្ចសន្យាគម្រោង។ 
    • សម្រាប់គម្រោងដែលមានហានិភ័យកាន់តែខ្ពស់ ត្រូវដាក់ជូនរបាយការណ៍បន្ថែមស្តីពីការទីលំនៅថ្មីដោយបង្ខំ ការស្ដារជីវភាពរស់នៅ ជនជាតិដើមភាគតិច ធនធានវប្បធម៌ និងការគ្រប់គ្រងធនធានធម្មជាតិ (NRM)។ 
  • បញ្ចេញជាទៀងទាត់នូវកំណត់ហេតុនៃកិច្ចប្រជុំ និងខ្លឹមសារសង្ខេបពីកិច្ចប្រជុំប្រចាំខែនៃក្រុមប្រឹក្សាសហការតាមដាន ឬគណៈកម្មាធិការសម្របសម្រួលសហគមន៍ ក៏ដូចជារបាយការណ៍តាមដានគម្រោងជាក់លាក់នៅលើគេហទំព័ររបស់ពួកគេ។ 
    • រក្សាច្បាប់ចម្លងនៃរបាយការណ៍តាមដាននៅទីស្នាក់ការកណ្តាលរបសក្រុមហ៊ុនអភិវឌ្ឍ និងការិយាល័យក្នុងតំបន់ បើអាច។ 
  • រៀបចំ និងបញ្ចេញជាសាធារណៈនូវរបាយការណ៍របស់ក្រុមហ៊ុនទាំងមូល ដែលសង្ខេបព័ត៌មានដូចខាងក្រោមសម្រាប់គម្រោងនីមួយៗរៀងរាល់ឆ្នាំ ជាអប្បបរមា 
    • សកម្មភាពវាយតម្លៃ និងតាមដាន។ 
    • លទ្ធផលនៃការតាមដាន  
    • ហិរញ្ញវត្ថុ​របស់គម្រោង 
    • អនុលោមភាព និងសកម្មភាពអនុវត្តច្បាប់តាមរយៈផែនការ ESAP។  
  • ចែករំលែកលទ្ធផលនៃការតាមដាន និងព័ត៌មានដែលពាក់ព័ន្ធជាមួយនឹងប្រជាពលរដ្ឋដែលរងផលប៉ះពាល់ និងអង្គការ CSOs/NGOs និងភាគីពាក់ព័ន្ធផ្សេងទៀតឲ្យបានទាន់ពេលវេលា។  

 

រដ្ឋាភិបាលប្រទេសជាម្ចាស់ផ្ទះគួរតែ៖  

  • បញ្ចេញឲ្យបានទៀងទាត់នូវកំណត់ហេតុកិច្ចប្រជុំនិងខ្លឹមសារសង្ខេបអំពីកិច្ចប្រជុំប្រចាំខែនៃក្រុមប្រឹក្សាសហការតាមដាន ឬគណៈកម្មាធិកាសម្របសម្រួលសហគមន៍ ព្រមទាំងរបាយការណ៍តាមដានគម្រោងជាក់លាក់នៅលើ គេហទំព័ររបស់ពួកគេ និងនៅសាលាភូមិ/ទីប្រជុំជន/ក្រុង/ស្រុក/សាលាខេត្ត។ 
    • រក្សាច្បាប់ចម្លងក្រដាសនៃរបាយការណ៍តាមដាននៅការិយាល័យថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលផ្តោតទៅលើបញ្ហាសង្គម និងបរិស្ថាន។  
  • ពិនិត្យសើរើ អនុម័តជាផ្លូវការនូវរបាយការណ៍តាមដានសង្គម និងបរិស្ថាន ដើម្បធានាថា គម្រោងទាំងនេះបន្តដំណើរការស្របទៅតាមច្បាប់ និងបទប្បញ្ញតិ្តរបស់ប្រទេសជាម្ចាស់ផ្ទះ។ 
  • ចែករំលែកលទ្ធផលនៃការតាមដាន និងព័ត៌មានដែលពាក់ព័ន្ធជាមួយនឹងប្រជាពលរដ្ឋដែលរងផលប៉ះពាល់ អង្គការ CSOs/NGOs និងភាគីពាក់ព័ន្ធផ្សេងទៀតយ៉ាងទាន់ពេលវេលាតាមសំណើ។  

 

ហិរញ្ញធិការីគួរតែ៖ 

  • ពិនិត្យសើរើ និងអនុម័តជាផ្លូវការរបាយការណ៍តាមដានសង្គម និងបរិស្ថាន។  
    • វាយតម្លៃអនុលោមភាពរបស់ក្រុមហ៊ុនអភិវឌ្ឍស្របតាមវិធានការកាត់បន្ថយនិងតាមដាន ដូចដែលកំណត់ដាក់ចេញនៅក្នុងផែនការ ESMP និងកិច្ចព្រមព្រៀងហិរញ្ញប្បទានគម្រោង។  
    • តាមដាន​វឌ្ឍនភាព​របស់​ក្រុមហ៊ុនអភិវឌ្ឍ និង​អ្នក​ម៉ៅការ ក្នុងការសម្រេចនូវលទ្ធផលដែលចង់បានសម្រាប់ការអនុវត្តនិងប្រតិបត្តិការគម្រោង។ 
  • បញ្ចេញនូវរបាយការណ៍តាមដានគម្រោងជាក់លាក់នៅលើគេហទំព័ររបស់ពួកគេពេលទទួលបានរបាយការណ៍។ 
  • រៀបចំ និងបញ្ចេញជាសាធារណៈនូវរបាយការណ៍ប្រចាំឆ្នាំអំពីការអនុវត្តទូទាំងស្ថាប័ន ផ្អែកលើរបាយការណ៍តាមដានសង្គម និងបរិស្ថានរបស់គម្រោងនីមួយៗ។  
  • ផ្តល់ការគាំទ្រនៃការអនុវត្ត តាមការចាំបាច់ដល់ក្រុមហ៊ុនអភិវឌ្ឍ និងអ្នកម៉ៅការ ដើម្បីធានាថា សកម្មភាពកាត់បន្ថយ និងតាមដាន ដែលបានកំណត់ដាក់ចេញនៅក្នុងកិច្ចព្រមព្រៀងគម្រោងត្រូវបានអនុវត្ត យ៉ាងត្រឹមត្រូវក្នុងក្របខ័ណ្ឌពេលវេលាដែលបានព្រមព្រៀង។ 
  • រៀបចំរបាយការណ៍បញ្ចប់គម្រោងពេលដំណាក់កាលអនុវត្តគម្រោងត្រូវបានបញ្ចប់។  
    • វាយតម្លៃថាតើលទ្ធផលផ្នែកសង្គមនិងបរិស្ថានដែលចង់បាននោះសម្រេចបានយ៉ាងណាដែរ។  
    • រៀបចំលទ្ធផលតាមដាន​ក្នុង​លក្ខខណ្ឌ​ដើម ដូចបាន​ដាក់ចេញនៅក្នុង​របាយការណ៍​ ESIA ESMPផែនការលទ្ធកម្មដីធ្លី និងការ​តាំងទីលំនៅថ្មី (LARP) ផែនការស្តារជីវភាពរស់នៅ (LRP) ផែនការជនជាតិដើមភាគតិច (IPP)​​ និងឯកសារ​ផ្សេងទៀត។ 
    • រួមបញ្ចូលបទពិសោធន៍ដែលបានរៀនសូត្រកន្លងមកសម្រាប់គម្រោងស្រដៀងគ្នានោះនាពេលអនាគត។  
    • រួម​បញ្ចូល​ច្បាប់ចម្លងនៃរបាយការណ៍តាមដានសង្គម និង​បរិស្ថាន​នីមួយៗ​ ដែលផ្តល់ជូន​ដោយ​ក្រុមហ៊ុនអភិវឌ្ឍ និង​អ្នកម៉ៅការ​ក្នុង​ផ្នែកឧបសម្ព័ន្ធ។  
  • បញ្ចេញរបាយការណ៍បញ្ចប់គម្រោងនៅលើគេហទំព័ររបស់ពួកគេ។ 
តើអ្នកនឹងអាចធ្វើអ្វីបាន?
  • ក្នុងដំណាក់កាលរៀបចំផែនការមុនអនុវត្តគម្រោង ចូររកមើលលើគេហទំព័ររបស់ហិរញ្ញធិការី ក្រុមហ៊ុនអភិវឌ្ឍន៍ និងអ្នកម៉ៅការ និងរដ្ឋាភិបាលនៃប្រទេសជាម្ចាស់ផ្ទះសម្រាប់ព័ត៌មានអំពីគោលនយោបាយ នីតិវិធី និង/ឬយន្តការរបស់ពួកគេសម្រាប់ការតាមដាន និងរាយការណ៍។ 
    • ប្រសិនបើព័ត៌មានណាមួយនេះមិនមានទេ សូមស្នើសុំតួអង្គសមស្រប បញ្ចេញជាសាធារណៈនូវព័ត៌មានលម្អិតជាក់លាក់ជាភាសាកំណើតរបស់អ្នក។ សូមមើលភាគីពាក់ព័ន្ធដើម្បីកំណត់វិធីទំនាក់ទំនងមួយចំនួនដែលមាន។ 
    • ប្រសិនបើអ្នកមិនអាចទាក់ទងក្រុមហ៊ុនអភិវឌ្ឍ និងអ្នកម៉ៅការដោយផ្ទាល់បានទេ សូមទាក់ទងទៅហិរញ្ញធិការី និង/ឬរដ្ឋាភិបាលប្រទេសជាម្ចាស់ផ្ទះសម្រាប់សុំជំនួយ។ 
    • ប្រសិនបើអ្នកមិនអាចទាក់ទងដោយផ្ទាល់ទៅហិរញ្ញធិការី និង/ឬរដ្ឋាភិបាលប្រទេសជាម្ចាស់ផ្ទះបាននោះទេ សូមទាក់ទងទៅអ្នកដឹកនាំសហគមន៍ ឬ អង្គការCSO/NGO សម្រាប់សុំជំនួយ។ 
  • ក្នុងអំឡុងពេលអនុវត្ត និងដំណាក់កាលប្រតិបត្តិការគម្រោង ធានាថាអ្នកដឹងអំពីខ្លឹមសារនៃរបាយការណ៍ ESIA ផែនការ ESMP លក្ខខណ្ឌនៃការអនុម័ត កិច្ចសន្យា/កិច្ចព្រមព្រៀងគម្រោង និងឯកសារពាក់ព័ន្ធផ្សេងទៀត ហើយថាអ្នកអាចមានសិទ្ធិចូលមើលឯកសារទាំងនេះបានយ៉ាងងាយស្រួលដើម្បីធ្វើការប្រៀបធៀបជាមួយនឹងរបាយការណ៍តាមដាន។ 
  • ចូលរួមជាមួយក្រុមប្រឹក្សាសហការតាមដាន/គណៈកម្មាធិការសម្របសម្រួលសហគមន៍ ឬតែងតាំងសមាជិកដែលទុកចិត្តនៅក្នុងគ្រួសាររបស់អ្នក ឬសហគមន៍របស់អ្នកដើម្បីចូលរួម។  
    • ពិភាក្សាជាមួយក្រុមហ៊ុនអភិវឌ្ឍ អ្នកម៉ៅការ និង/ឬអ្នកជំនាញអំពីការគាំទ្រ និងវគ្គបណ្តុះបណ្តាលណាមួយលើជំនាញក្នុងការវាយតម្លៃ ការតាមដាន និងការរាយការណ៍ ដែលអ្នកប្រហែលជាត្រូវការ។ 
  • ចូលរួមកិច្ចប្រជុំគម្រោងទាក់ទងនឹងការតាមដានសង្គម និងបរិស្ថាន។ 
    • ពិភាក្សាជាមួយអ្នកជំនាញ និងអ្នកតំណាងសហគមន៍ក្នុងក្រុមប្រឹក្សាសហការតាមដាន ឬគណៈកម្មាធិការសម្របសម្រួលសហគមន៍អំពីតម្រូវការរបស់អ្នក ក៏ដូចជាដីធ្លី/ផ្ទះសម្បែង/សំណង់/ទ្រព្យសម្បត្តិ/សេវាកម្មដែលជាកម្មសិទ្ធិរបស់អ្នក ក្រុមគ្រួសាររបស់អ្នក ឬសហគមន៍របស់អ្នក។  
    • សួរអំពីការប្រជុំនាពេលខាងមុខ។ 
    • ស្នើសុំហិរញ្ញធិការី ក្រុមហ៊ុនអភិវឌ្ឍ អ្នកម៉ៅការ និងរដ្ឋាភិបាលប្រទេសជាម្ចាស់ផ្ទះ ទូទាត់សងថ្លៃចំណាយលើមធ្យាបាយដឹកជញ្ជូន និងរ៉ាប់រងលើថ្លៃចំណាយផ្សេងទៀតដែលទាក់ទងនឹងការចូលរួមកិច្ចប្រជុំ។ 
    • រក្សាកំណត់ត្រាវត្តមាន និងការចូលរួមរបស់អ្នក នៅលើក្រដាស ឬនៅក្នុងទូរសព្ទរបស់អ្នក។  
    • ស្នើសុំអ្នកជំនាញ ក្រុមហ៊ុនអភិវឌ្ឍ និង/ឬអ្នកម៉ៅការផ្តល់ច្បាប់ចម្លងក្រដាស និង/ឬច្បាប់ចម្លងឌីជីថលនៃរបាយការណ៍តាមដានជាភាសាកំណើតរបស់អ្នក។ ពិនិត្យសើរើនូវខ្លឹមសារទាំងនេះ។ 
    • ពិភាក្សាអំពីហានិភ័យ និងផលប៉ះពាល់កន្លង នាពេលបច្ចុប្បន្ន និងនាពេលអនាគតរបស់គម្រោង ក៏ដូចជាសកម្មភាពកែតម្រូវ និងបង្ការដែលអាចនឹងកើតឡើង ជាមួយសមាជិកសហគមន៍ផ្សេងទៀត អង្គការ CSOs/NGOs និងអ្នកជំនាញសមស្របទាំងក្នុងអំឡុងពេល និងបន្ទាប់ពីការប្រជុំនីមួយៗ។  
    • ផ្តល់មតិរិះគន់ស្ថាបនាដោយផ្ទាល់ ឬដោយអនាមិក តាមរយៈយន្តការតាមដានឯករាជ្យ។ ពិចារណាផ្តល់មតិរិះគន់ស្ថាបនាដោយផ្ទាល់ទៅអ្នកជំនាញ ក្រុមហ៊ុនអភិវឌ្ឍ អ្នកម៉ៅការ និងរដ្ឋាភិបាលប្រទេសជាម្ចាស់ផ្ទះ។  
  • ប្រសិនបើអ្នកមិនទាន់បានឮអំពីកិច្ចប្រជុំតាមដានគម្រោង សូមចូលទៅកាន់គេហទំព័ររបស់ក្រុមហ៊ុនអភិវឌ្ឍ អ្នកម៉ៅការ និងរដ្ឋាភិបាលប្រទេសជាម្ចាស់ផ្ទះ ដើម្បីទទួលបានព័ត៌មានអំពីពេលវេលា និងទីកន្លែងដែលកិច្ចប្រជុំនឹងប្រារពធ្វើឡើងនាពេលខាងមុខ ក៏ដូចជានរណាជាអ្នកសម្របសម្រួល និងរបៀបដែលអាចទាក់ទងពួកគេបាន។  
    • ប្រសិនបើព័ត៌មានណាមួយនេះមិនមានទេ សូមស្នើសុំក្រុមហ៊ុនអភិវឌ្ឍ អ្នកម៉ៅការ និងមន្ត្រីមកពីរដ្ឋាភិបាលប្រទេសជាម្ចាស់ផ្ទះឱ្យបញ្ចេញជាសាធារណៈនូវព័ត៌មានលម្អិតជាក់លាក់ជាភាសាកំណើតរបស់អ្នក។  
    • ប្រសិនបើអ្នកមិនអាចទាក់ទងដោយផ្ទាល់ជាមួយហិរញ្ញធិការី និង/ឬរដ្ឋាភិបាលប្រទេសជាម្ចាស់ផ្ទះបាននោះទេ សូមទាក់ទងទៅអ្នកដឹកនាំសហគមន៍ ឬអង្គការCSO/NGO សម្រាប់សុំជំនួយ។ 
  • ប្រសិនបើអ្នកមិនអាចចូលរួមការប្រជុំតាមដានរបស់គម្រោងបានទេ សូមរកមើលគេហទំព័ររបស់ហិរញ្ញធិការី ក្រុមហ៊ុនអភិវឌ្ឍ អ្នកម៉ៅការ និងគេហទំព័ររបស់រដ្ឋាភិបាលប្រទេសជាម្ចាស់ផ្ទះ ដើម្បីសុំ ច្បាប់ចម្លងនៃឯកសារលទ្ធផលតាមដានសង្គម និងបរិស្ថាន របស់គម្រោងជាក់លាក់ បច្ចុប្បន្នភាពរបស់គម្រោង និង/ឬរបាយការណ៍របស់គម្រោង ក៏ដូចជារបាយការណ៍របស់ក្រុមហ៊ុន និង/ឬស្ថាប័នទាំងមូលស្តីពីគណនេយ្យភាព និរន្តរភាព ឬការអភិវឌ្ឍប្រកបដោយចីរភាព ទំនួលខុសត្រូវចំពោះសង្គម និង/ឬហិរញ្ញវត្ថុ សម្រាប់ព័ត៌មានបន្ថែមជាច្រើនទៀត។  
    • ចំណាំគេហទំព័រជាមួយនឹងខ្លឹមសារទាំងនេះ ដូច្នេះអ្នកអាចស្វែងរកលទ្ធផលថ្មី បច្ចុប្បន្នភាព និង/ឬរបាយការណ៍បានយ៉ាងងាយស្រួល។ 
    • រក្សាទុកច្បាប់ចម្លងនៃលទ្ធផល បច្ចុប្បន្នភាព និង/ឬរបាយការណ៍ទាំងនេះសម្រាប់ជាឯកសារយោងនាពេលអនាគត។ 
  • ពិនិត្យសើរើអនុលោមភាពរបស់ហិរញ្ញធិការី ក្រុមហ៊ុនអភិវឌ្ឍ អ្នកម៉ៅការ និងអ្នកម៉ៅការបន្តស្របតាមគោលនយោបាយ នីតិវិធី និងគោលការណ៍ណែនាំរបស់រដ្ឋាភិបាល ឧស្សាហកម្មជាក់លាក់ និងផ្ទៃក្នុង សម្រាប់ធ្វើការតាមដាន និងរាយការណ៍អំពីហានិភ័យនៃបរិស្ថាន សង្គម សុខភាព និងសុវត្ថិភាព។ 
    • ពិនិត្យសើរើអនុលោមភាពរបស់ហិរញ្ញធិការីដោយប្រើប្រាស់ "សូចនាករនៃលទ្ធផលអនុវត្តការងារសំខាន់ៗ (KPIs) នៃការអនុវត្តឥណទានបៃតង" និង "មតិយោបល់អំពីការអនុវត្តឥណទានបៃតង" របស់ CBIRC។ ដាក់ជូនក្តីកង្វល់ ឬបណ្ដឹង អំពីការមិនអនុលោមតាម KPIs របស់ហិរញ្ញធិការីទៅកាន់ CBIRC។ 
    • ពិនិត្យសើរើនូវ"គោលការណ៍ណែនាំនៃហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនិរន្តរភាពសម្រាប់អ្នកម៉ៅការអន្តរជាតិនៃប្រទេសចិន" និង "សៀវភៅណែនាំពីការចូលរួមរបស់សហគមន៍សម្រាប់អ្នកម៉ៅការអន្តរជាតិនៃប្រទេសចិន" របស់សមាគមអ្នកម៉ៅការអន្តរជាតិចិន (CHINCA)ដាក់ជូនក្តីកង្វល់/ពាក្យបណ្តឹងទៅ CHINCA អំពីក្រុមហ៊ុនអភិវឌ្ឍ និងអ្នកម៉ៅការដែលមិនទទួលធ្វើការតាមដានឱ្យបានត្រឹមត្រូវ។ 
    • រាយការណ៍អំពីស្ថានការណ៍ ឬព្រឹត្តិការណ៍សំខាន់ៗដែលពាក់ព័ន្ធ ដូចជាការខកខានមិនបានតាមដាន និងរាយការណ៍ ការអនុវត្តការងារសង្គម និងបរិស្ថានទៅក្រសួងពាណិជ្ជកម្ម (MOFCOM) និង ក្រសួងអេកូឡូស៊ី និងបរិស្ថាន (MEE) នៃប្រទេសចិនឱ្យបានទាន់ពេលវេលា។ 
    • ពិនិត្យមើលថាតើក្រុមហ៊ុនអភិវឌ្ឍ និងអ្នកម៉ៅការគឺជាផ្នែកមួយនៃបញ្ជីអវិជ្ជមានរបស់ SASAC នៃប្រទេសចិនអំពីគម្រោងវិនិយោគក្រៅប្រទេសដែរឬទេ។ ដាក់ជូនក្តីកង្វល់ ឬពាក្យបណ្តឹងអំពីការមិនអនុលោម របស់ក្រុមហ៊ុនអភិវឌ្ឍ និងអ្នកម៉ៅការទាំងនេះតាមលក្ខខណ្ឌតម្រូវរបស់ប្រទេសជាម្ចាស់ផ្ទះក្នុងការតាមដានឲ្យ SASAC។  
    • ពិនិត្យមើលថាតើក្រុមហ៊ុនអភិវឌ្ឍ និងអ្នកម៉ៅការគឺជាផ្នែកមួយនៃ "បញ្ជីសាធារណៈនៃឈ្មោះសហគ្រាសរដ្ឋសំខាន់ៗដែលតាមដាន" របស់ក្រសួង MME របស់ចិន និងនាយកដ្ឋានការពារបរិស្ថានរបស់សាធារណៈជន និងបញ្ជីឈ្មោះក្រុមហ៊ុនដែលបានបង្ហូរសារធាតុបំពុលលើសពីស្តង់ដារបរិស្ថាន ឬបានទទួលខុសត្រូវចំពោះគ្រោះថ្នាក់ចម្បងនៃការបំពុលបរិស្ថានក្នុងទ្រង់ទ្រាយធំ។  
    • ដាក់ជូនសំណួរ/ក្តីកង្វល់/ពាក្យបណ្ដឹង អំពីភាពមិនអនុលោមតាមគោលនយោបាយ នីតិវិធី ឬគោលការណ៍ការណែនាំផ្សេងទៀតទៅតួអង្គដែលសមស្រប។ 
What Would It Accomplish or Prevent?
ធនធាន
  • World Bank, “Asset Management of Environmental and Social Risks and Impacts,” in Environmental and Social Framework, p.27-28, 2017, View the PDF.
  • International Finance Corporation (IFC), “Conservation Alliance’s Community Based Monitoring Protocol,” View the Website
  • The Regional Environmental Center for Central and Eastern Europe, “Monitoring,” in EIA Training Resource Manual for South Eastern Europe, View the PDF.
  • United Nations Environment Programme (UNEP), “Topic 11: Implementation and follow up,” in Environmental Impact Assessment Training Resource Manual, Second Edition, 2002, View the PDF.
  • World Bank, “Good Practice Note: Third-Party Monitoring,” in Environment & Social Framework for IPF Operations, First Edition, June 2018, View the PDF.
  • World Bank, “Technical Note: Third-Party Monitoring for Environmental and Social Risk Management and Benefit Sharing in Emission Reductions Programs,” Forest Carbon Partnership Facility (FCPF) and BioCF Initiative for Sustainable Forest Landscapes (ISFL), September 2021, View the PDF.

1 State-owned Assets Supervision and Administration Commission of the State Council (SASAC), “Measures for the Supervision and Administration of Overseas Investment by Central Enterprises,” 2017.

2 Ibid.

3 Ministry of Environment and Ecology (MEE), “Guiding Opinions on Promoting Investment and Financing to Address Climate Change,” 2020.

4 Ministry of Commerce (MOFCOM) and MEE, “New Guidelines for Green Development in Overseas Investment and Cooperation,” July 2021.

5 China Banking Regulatory Commission (CBRC) and China Insurance Regulatory Commission (CIRC) (now China Banking and Insurance Regulatory Commission (CBIRC)), “Key Performance Indicators of Green Credit Implementation,” 2014.

6 The following policies specifically refer to audits or assessments: Export-Import Bank of China (China Exim Bank), “White Paper on Green Finance and Social Responsibility,” 2019; China Banking Association (CBA), “Corporate Social Responsibility Guidelines,” January 2009; CBRC, “Notice of the China Banking Regulatory Commission on Issuing the Green Credit Guidelines,” 2012. The following policy broadly refers to environmental and social risk monitoring: CBRC and CIRC, “Guidelines on Regulating the Banking Industry in Serving Enterprises’ Overseas Development and Strengthening Risk Control,” January 2017.

7 Bank of China (Hong Kong) (BOCHK), “Sustainability Policy,” 2021.

8 CBRC and CIRC, “General Office of the China Banking Regulatory Commission Opinions on Green Credit Implementation,” 2013.

9 China Exim Bank, “White Paper;” China Exim Bank, “Guidelines for Environmental and Social Impact Assessment for Project Loans of the China Export and Import Bank,” 2007.

10 CBRC and CIRC, “Opinions on Green Credit.” 

11 China Exim Bank, “White Paper.”

12 China Chamber of Commerce Metals, Minerals and Chemicals Importers & Exporters (CCCMC), “Guidelines for Social Responsibility in Outbound Mining Investments,” 2017; State Forestry and Grassland Administration (SFGA), "Guidelines for Sustainable Silviculture for Chinese Companies Overseas," 2007; Sinohydro, “Occupational Health, Safety and Environmental Policy Statement,” 2013.

13 CCCMC, “Outbound Mining Investments.”

14 SynTao and China International Contractors Association (CHINCA), “Community Engagement Handbook for Chinese International Contractors-北京商道纵横信息科技有限责任公司,” 2021.

15 Sinohydro, “Occupational Health.”

16 CHINCA, “Guide on Social Responsibility for Chinese International Contractors,” September 2012; SFGA, "Silviculture for Chinese Companies."

17 SFGA, "Silviculture for Chinese Companies."

18 CHINCA, “Draft Revisions to Guide on Social Responsibility for Chinese International Contractors,” July 2021.

19 CCCMC, “Chinese Due Diligence Guidelines for Responsible Mineral Supply Chains,” 2015.

20 CCCMC, “Outbound Mining Investments.”

21 Sinohydro, “Environmental Protection Policy Statement,” 2017.

22 CCCMC et al., “Guidance for Sustainable Natural Rubber,” 2017.

23 SFGA, "Silviculture for Chinese Companies."

24 MOFCOM and MEE, “Guidelines for Environmental Protection in Foreign Investment and Cooperation,” 2013.

25 Sinohydro, “Occupational Health.”

26 SFGA, "Silviculture for Chinese Companies.”

27 CCCMC, “Chinese Due Diligence.”

28 CCCMC et al., “Sustainable Natural Rubber.”

29 CCCMC, “Chinese Due Diligence.”

30 National Development and Reform Commission (NDRC), “Code of Conduct for the Operation of Overseas Investments by Private Enterprises,” December 2017; CCCMC et al., “Sustainable Natural Rubber.”

31 CCCMC et al., “Sustainable Natural Rubber.”

32 SynTao and CHINCA, “Community Engagement Handbook.”

33 Standing Committee of the National People's Congress, “Environmental Impact Assessment Law of the People's Republic of China,” October 2002.

34 Standing Committee of the National People's Congress, “Revision of Environmental Protection Law of the People's Republic of China,” 2014.

35 Ibid.

36 State Council, “Regulations on Open Government Information of the People's Republic of China,” January 2007.

37 Standing Committee, “Revision of Environmental.”

38 Standing Committee, “Environmental Protection Law.”

39 Standing Committee, “Revision of Environmental.”

40 Standing Committee, “Environmental Protection Law.

41 MEE, “Amendment to the Regulations on Environmental Protection Management for Construction Projects,” November 2020.

42 Standing Committee, “Environmental Protection Law.”

43 State Environmental Protection Administration of China (SEPA) (now MEE), “Measures on Open Environmental Information,” 2007.

44 Ministry of Environmental Protection (MEP) (now MEE), “Notice on Further Strengthening the Disclosure of Environmental Protection Information,” October 2012.

45 Ibid.

46 Ibid.

47 "The Intergovernmental Panel on Climate Change," View the Website.

48 International Best Practice is based on Asian Development Bank (ADB), "Safeguard Policy Statement," 2009; Asian Infrastructure Investment Bank (AIIB), "Environmental and Social Framework," 2021; AIIB, “Policy on Public Information,” September 2018; World Bank, "Environmental and Social Framework," 2018; Mekong Partnership for the Environment, "Guidelines on Public Participation in Environmental Impact Assessment in the Mekong Region," First Edition, 2017.