ការពិនិត្យឡើងវិញ និងការសម្រេចចិត្តលើរបាយការណ៍ ESIA និង ESMP
អាជ្ញាធរវាយតម្លៃផលប៉ះពាល់បរិស្ថាននិងសង្គម (ESIA) គួរតែពិនិត្យវាយតម្លៃ និងធ្វើការសម្រេចចិត្តលើរបាយការណ៍ ESIA និង ផែនការគ្រប់គ្រងបរិស្ថាន និងសង្គម (ESMP) ប្រកបដោយភាពគ្រប់ជ្រុងជ្រោយ បរិយាប័ន្ន និងតម្លាភាព។ នៅក្នុងបណ្ដា ប្រទេសជាម្ចាស់ផ្ទះ BRI រដ្ឋាភិបាលប្រទេសជាម្ចាស់ផ្ទះ ពន្យារការទទួលខុសត្រូវក្នុងការពិនិត្យរបាយការណ៍ ESIA ទៅអាជ្ញាធរ ESIA ដែលឯករាជ្យដោយមានព័ត៌មានជាសាធារណៈអំពីនីតិវិធីដែលអ្នកជំនាញបានអនុវត្តជាប្រចាំ។ ទោះជាយ៉ាងណាក៏ដោយ នៅក្នុងបណ្ដាប្រទេសផ្សេងទៀត រដ្ឋាភិបាលប្រទេសជាម្ចាស់ផ្ទះអាចតម្រូវឱ្យទីភ្នាក់ងាររដ្ឋាភិបាលទទួលខុសត្រូវក្នុងការពិនិត្យវាយតម្លៃ — ដែលមានសក្តានុពលសហការជាមួយអ្នកតំណាងទីភ្នាក់ងាររដ្ឋាភិបាលផ្សេងទៀត ឬអ្នកជំនាញបច្ចេកទេសដែលពាក់ព័ន្ធ។ ដោយសារដំណើរការនេះប្រែប្រួលនៅតាមបណ្ដាញប្រទេស និងអាស្រ័យលើលក្ខណៈរបស់អាជ្ញាធរ ESIA សំខាន់ណាស់ត្រូវពិនិត្យសើរើនូវច្បាប់ និងបទប្បញ្ញត្តិថ្មីបំផុតនៃប្រទេសជាម្ចាស់ផ្ទះ BRI នីមួយៗ។
ក្នុងដំណាក់កាលរៀបចំផែនការមុនអនុវត្តគម្រោង អាជ្ញាធរ ESIA គួរតែផ្តល់ឱ្យប្រជាពលរដ្ឋដែលរងផលប៉ះពាល់អង្គការសង្គមស៊ីវិល (CSOs)/អង្គការក្រៅរដ្ឋាភិបាល (NGOs)ប្រព័ន្ធផ្សព្វផ្សាយ អ្នកស្រាវជ្រាវ/អ្នកជំនាញ និងភាគីពាក់ព័ន្ធសំខាន់ៗផ្សេងទៀត ដែលមានពេលវេលាគ្រប់គ្រាន់ដើម្បីដាក់ជូនមតិយោបល់។ ទោះបីជាមានមតិរិះគន់ស្ថាបនាពីភាគីពាក់ព័ន្ធ និងឯកសារពីក្រុមហ៊ុនអភិវឌ្ឍ និង អ្នកម៉ៅការសម្រាប់ប្រើប្រាស់ក៏ដោយ អ្នកតំណាងនៃអាជ្ញាធរ ESIA អាចសម្រេចធ្វើការវាយតម្លៃបន្ថែម ដើម្បីធ្វើសុពលកម្មលទ្ធផលរកឃើញ និងអនុសសាសន៍នៅក្នុងរបាយការណ៍ ESIA និងផែនការ ESMP។ អាជ្ញាធរ ESIA នៅក្នុងប្រទេសជាម្ចាស់ផ្ទះរក្សាអំណាចអនុញ្ញាតឱ្យគម្រោងដំណើរការដូចដែលបានស្នើឡើងដោយក្រុមហ៊ុនអភិវឌ្ឍ និងអ្នកម៉ៅការ ស្នើសុំព័ត៌មានដែលមានចន្លោះប្រហោង ទាមទារឱ្យមានការផ្លាស់ប្តូរច្រើន ឬតិចចំពោះគម្រោង ឬបង្ខំឱ្យក្រុមហ៊ុនអភិវឌ្ឍ និងអ្នកម៉ៅការបោះបង់គម្រោងដោយហេតុផលណាមួយ។
ជាផ្នែកមួយនៃ ការស៊ើបអង្កេតហ្មត់ចត់លើផ្នែកបរិស្ថាន និងសង្គម ហិរញ្ញធិការី គួរតែជំរុញឲ្យអ្នកជំនាញចូលរួមក្នុងការពិនិត្យរបាយការណ៍ ESIA និងផែនការ ESMP នីមួយៗ— ដោយឯករាជ្យពីដំណើរការនៅក្នុងប្រទេសជាម្ចាស់ផ្ទះរបស់អាជ្ញាធរ ESIA។ ហិរញ្ញធិការីអាចសម្រេចចិត្តអនុម័តគម្រោងសម្រាប់ការផ្តល់ហិរញ្ញប្បទាន ស្នើសុំព័ត៌មានបន្ថែម បញ្ជាក់ការផ្លាស់ប្តូរសម្រាប់គម្រោងដែលមានសិទ្ធិទទួលបានហិរញ្ញប្បទាន ឬបដិសេធការគាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់គម្រោងដែលមានផលប៉ះពាល់អវិជ្ជមានធ្ងន់ធ្ងរមិនអាចស្តារបាន លើសង្គម សេដ្ឋកិច្ច និងបរិស្ថានក្នុងតំបន់។
ការពិនិត្យវាយតម្លៃជាសាធារណៈនៃរបាយការណ៍ ESIA និងផែនការ ESMP នីមួយៗ ធានាថាអាជ្ញាធរ ESIA និងហិរញ្ញធិការីអាចមកធ្វើការសម្រេចចិត្តដែលបានជូនដំណឹងអំពីគម្រោងដែលត្រូវគ្នា។ ការបង្កើតមធ្យោបាយងាយស្រួល ដែលគោរពសិទ្ធិយេនឌ័រ និង គោរពវប្បធម៌ សម្រាប់ សំណួរ/ក្ដីកង្វល់/ពាក្យបណ្ដឹង ពីប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ក្នុងចំណោមភាគីពាក់ព័ន្ធសំខាន់ៗផ្សេងទៀត អនុញ្ញាតឱ្យអាជ្ញាធរ ESIA និងហិរញ្ញធិការីបង្កើតការយល់ដឹងពេញលេញបន្ថែមទៀតអំពីផលប៉ះពាល់ និងហានិភ័យរបស់គម្រោង ក៏ដូចជាការបន្ធូរបន្ថយផលប៉ះពាល់ដែលត្រូវគ្នា និងវិធានតាមដានផងដែរ។ ដោយបានបង្កើតបណ្ដាញ ទំនាក់ទំនង ទូទាំងដំណាក់កាលរៀបចំផែនការមុនអនុវត្តគម្រោង ក្រុមហ៊ុនអភិវឌ្ឍ និងអ្នកម៉ៅការអាចចែករំលែកព័ត៌មានដោយផ្ទាល់ជាមួយភាគីពាក់ព័ន្ធសំខាន់ៗអំពីដំណើរការរបស់អាជ្ញាធរ ESIA និងហិរញ្ញធិការីក្នុងការពិនិត្យសើរើ និងសម្រេចចិត្តលើ ESIA និងផែនការ ESMP។ នៅពេលចេញផ្សាយសេចក្ដីសម្រេចរបស់ពួកគេ ទាំងអាជ្ញាធរ ESIA និងហិរញ្ញធិការីគួរតែអនុញ្ញាតឱ្យភាគីពាក់ព័ន្ធសំខាន់ៗដាក់ជូនបណ្តឹងឧទ្ធរណ៍សម្រាប់ការត្រួតពិនិត្យតាមដាន។
សម្រាប់គតម្រាងតម្រៅម្របតេស៖
ក្រមហ៊ុនអភិវឌ្ឍ និងអ្នកម៉ៅការគួរតែ៖
- ចងក្រងរបាយការណ៍ វាយតម្លៃផលប៉ះពាល់បរិស្ថាន (EIA) សម្រាប់សុំការអនុម័តជាមួយអាជ្ញាធរ ESIA ក្នុងតំបនដោយអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិរបស់ប្រទេសជាម្ចាស់ផ្ទះ។1
រដ្ឋាភិបាលចិន និងហិរញ្ញធិការីគួរតែ៖2
- ដាក់បញ្ចូលព័ត៌មានបរិស្ថានរបស់ក្រុមហ៊ុនទៅក្នុងមូលដ្ឋានទិន្នន័យព័ត៌មាន ឥណទាន ហិរញ្ញវត្ថុ។ ចែករំលែកព័ត៌មានដើម្បីគាំទ្រដំណើរការធ្វើការសម្រេចចិត្តលើ ប្រាក់កម្ចី និង ការវិនិយោគ។
- ដាក់សំណើ និងបញ្ជាក់លក្ខខណ្ឌតម្រូវសម្រាប់ការស៊ើបអង្កេតដោយផ្អែកលើច្បាប់របស់ប្រទេសចិន ក៏ដូចជាលក្ខខណ្ឌនៃប្រទេសជាម្ចាស់ផ្ទះ និងបទពិសោធន៍អន្តរជាតិ។
ការិយាល័យ គណៈកម្មការនិយ័តកម្មធនាគារ និងធានារ៉ាប់រងនៃប្រទេសចិន (CBIRC) នៅមូលដ្ឋានគួរតែ៖3
- សម្របសម្រួលការស៊ើបអង្កេតរបស់ហិរញ្ញធិការីទៅលើហានិភ័យនៃបរិស្ថាន និងសង្គមរបស់ក្រុមហ៊ុនអភិវឌ្ឍ និងអ្នកម៉ៅការ។
ហិរញ្ញធិការីគួរតែ៖
- តម្រូវឱ្យក្រុមហ៊ុនអភិវឌ្ឍ (និងអ្នកម៉ៅការ) ដាក់ជូនផែនការ ESIAs ឬ "ឯកសារពិនិត្យអនុលោមភាព" ផ្សេងទៀតដែលដោះស្រាយផលប៉ះពាល់លើប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ក៏ដូចជាវិធានការរបស់បណ្ដាក្រុមហ៊ុនក្នុងការប្រាស្រ័យទាក់ទងជាមួយ សហគមន៍ក្នុងតំបន់ ប្រព័ន្ធផ្សព្វផ្សាយ និងអង្គការ CSOs/NGOs ដែលពាក់ព័ន្ធនឹងបរិស្ថាន។4
- អនុវត្តការស៊ើបអង្កេតឲ្យបានស៊ីជម្រៅលើបរិស្ថាន និងសង្គមដោយផ្អែកលើផែនការ ESIAs មុនពេលផ្តល់ប្រាក់កម្ចី5
- ពិនិត្យសើរើយ៉ាងដិតដល់នូវ “យថាភាព ភាពជាតំណាង អនុលោមភាព [នីតិវិធី]… និងសុពលភាពនៃការចូលរួមរបស់សហគមន៍”។6
- ពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយនូវកត្តានៃការអភិរក្សធនធាន និង ការការពារបរិស្ថាន នៅពេលផ្តល់ការគាំទ្រផ្នែកឥណទាន។7
- ស្វែងរកវិធីដើម្បីធ្វើការធ្វើតេស្តសម្ពាធបរិស្ថាននៃការសម្រេចចិត្តក្នុងការវិនិយោគ។8
- ប្រើសិទ្ធិវ៉េតូបដិសេធការបែងចែកហិរញ្ញប្បទានសម្រាប់គម្រោងដែលមិនឆ្លើយតបនឹងលក្ខខណ្ឌតម្រូវផ្នែកបរិស្ថាន និងសង្គម។9
- ដាក់បញ្ចូលកត្តា បរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) ចូលទៅក្នុង ការវាយតម្លៃហានិភ័យឥណទាន និងការសម្រេចចិត្តលើការវិនិយោគ។10
- ផ្អាក ឬដកហិរញ្ញប្បទានពីសំណើគម្រោងដែលមានហានិភ័យ ឬគ្រោះថ្នាក់ចម្បង។
- បញ្ចេញសេចក្ដីសង្ខេបអំពីផលប៉ះពាល់បរិស្ថាន មុននឹងវិនិយោគលើគម្រោងនីមួយៗ។11
- ដាក់បញ្ចូលទំនួលខុសត្រូវផ្នែកបរិស្ថាន និងសង្គមនៅក្នុងកិច្ចសន្យាផ្ដល់ប្រាក់កម្ចីជាមួយក្រុមហ៊ុនអភិវឌ្ឍ និងអ្នកម៉ៅការ។12
សម្រាប់គតម្រាងក្នុងម្រសុក្តៅម្របតេសចិន៖
ក្រសួងអេកូឡូស៊ី និងបរិស្ថាន (MEE) និងនាយកដ្ឋានការពារបរិស្ថានគួរតែ៖
- រៀបចំ និងកំណត់ខ្លឹមសារ និងទម្រង់នៃពាក្យផ្តល់មតិយោបល់ជាសាធារណៈ។13
- ជូនដំណឹង ប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ និងភាគីពាក់ព័ន្ធ សំខាន់ផ្សេងទៀតអំពីសិទ្ធិរបស់ពួកគេក្នុងការស្នើសុំសវនាការ មុនពេលទទួលយករបាយការណ៍ EIA នីមួយៗ។14
- ពិនិត្យរបាយការណ៍ EIA ដោយប្រើលក្ខណៈវិនិច្ឆយខាងក្រោម រួមមាន៖15
- គម្រោងនេះ ក៏ដូចជាការជ្រើសរើសទីតាំងគម្រោង ប្លង់ និងមាត្រដ្ឋានអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិស្តីពីការការពារបរិស្ថាន និងការប្រើប្រាស់ធនធាន។
- គុណភាពបរិស្ថាននៃទីតាំងគម្រោងបំពេញតាមលក្ខខណ្ឌតម្រូវកំណត់តំបន់ និងការគ្រប់គ្រងការបង្ហូរសារធាតុបំពុល ក៏ដូចជាគោលដៅកែលម្អគុណភាពបរិស្ថានក្នុងតំបន់។
- វិធានការគ្រប់គ្រងសារធាតុបំពុល អាចត្រូវបានអនុម័តដើម្បីបំពេញតាមស្តង់ដារជាតិ និងក្នុងតំបន់។
- វិធានការបង្ការយ៉ាងមានប្រសិទ្ធភាពត្រូវបានដាក់ស្នើ។
- គុណភាព និងខ្លឹមសារនៃរបាយការណ៍ EIA បំពេញតាមលក្ខខណ្ឌតម្រូវផ្សេងទៀត។
ក្រុហ៊ុនអភិវឌ្ឍ និងអ្នកម៉ៅការគួរតែ៖
- បញ្ចេញព័ត៌មានអំពីវិធីសាស្រ្ត ឬបណ្តាញផ្លូវការសម្រាប់សាធារណៈជន ដាក់ជូនមតិយោបល់ បន្ទាប់ពី MEE ទទួលយករបាយការណ៍ EIA សម្រាប់ការពិនិត្យសើរើ។16
- ចែករំលែកតំណទៅកាន់ពាក្យផ្តល់មតិជាសាធារណៈ វិសាលភាពនៃមតិសាធារណៈ និងវិធីសាស្រ្ត អភិក្រមនិងក្របខ័ណ្ឌពេលវេលាសម្រាប់ផ្តល់មតិ។17
រដ្ឋាភិបាលក្នុងតំបន់គួរតែ៖
- អនុវត្តការងារ EIAs បន្ថែមសម្រាប់គម្រោងទាក់ទងនឹងការប្រើប្រាស់ដីធ្លី តំបន់បណ្តាញលូ ឬតំបន់សមុទ្រ។18
- វាយតម្លៃផលប៉ះពាល់បរិស្ថានរបស់គម្រោង។
- រៀបចំរបាយការណ៍ជាលាយលក្ខណ៍អក្សរ ដែលគួររួមបញ្ចូលការវិភាគ និងការវាយតម្លៃនៃផលប៉ះពាល់បរិស្ថាន ដែលអាចកើតមានឡើង វិធានការកាត់បន្ថយ និងសេចក្ដីសន្និដ្ឋាន។
- ដាក់ជូនរបាយការណ៍ជាលាយលក្ខណ៍អក្សរទាំងនេះទៅអាជ្ញាធរផ្សេងទៀត សម្រាប់សុំការពិនិត្យសើរើ និងការអនុម័ត។
នាយកដ្ឋានការពារបរិស្ថានគួរតែ៖
- បង្កើត និងផ្សព្វផ្សាយបញ្ជីអាសយដ្ឋាន EIA សម្រាប់គម្រោងសាងសង់។19
- ធានាថា ទីប្រឹក្សា EIA ដែលឯករាជ្យ ឬក្រុមហ៊ុនអភិវឌ្ឍមិនមានទំនាស់ផលប្រយោជន៍ជាមួយនាយកដ្ឋានរបស់ពួកគេ។20
- រៀបចំកិច្ចប្រជុំ ឬសវនាការស្រាបបំភ្លឺ និងប្រមូលមតិរបស់ប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ អ្នកជំនាញ និងភាគីពាក់ព័ន្ធផ្សេងទៀត ក្នុងករណីដែលគម្រោងដែលបានស្នើឡើង អាចបំផ្លាញបរិស្ថាន និងប៉ះពាល់ដល់សិទ្ធិ និងផលប្រយោជន៍សាធារណៈ។21
- បញ្ជាក់ហេតុផលនៃការទទួលយក ឬបដិសេធមតិយោបល់ និងសំណើ ដែលផ្តល់ដោយអ្នកជំនាញ និងសាធារណជនជាផ្នែកនៃការពិនិត្យសើរើរបស់ពួកគេ។
- ពិនិត្យសើរើ EIAs សម្រាប់ប្រភេទគម្រោងសាងសង់ខាងក្រោម៖
- គម្រោងដែលមានលក្ខណៈពិសេស។
- គម្រោងដែលលាតសន្ធឹងលើតំបន់ជាច្រើន។
- គម្រោងដែលស្ថិតក្រោមការត្រួតពិនិត្យ និងអនុម័តដោយក្រុមប្រឹក្សារដ្ឋ។
- គម្រោងដែលស្ថិតក្រោមការត្រួតពិនិត្យ និងអនុម័តដោយនាយដ្ឋាន ដែលផ្ដល់សិទ្ធិដោយក្រុមប្រឹក្សារដ្ឋ។22
- អញ្ជើញក្រុមពិនិត្យដែលមានសមាសភាពអ្នកឯកទេសដែលបានជ្រើសរើសដោយចៃដន្យពីបញ្ជី ដែលបានអនុម័តជាមុន ដើម្បីពិនិត្យមើលរបាយការណ៍ EIA។23
- សម្រេចលើផលប៉ះពាល់បរិស្ថានរបស់គម្រោងនីមួយៗ និងមតិពាក់ព័ន្ធបន្ទាប់ពីការពិនិត្យ។
- បដិសេធគម្រោងសាងសង់ដែលមិនបាន៖24
- អនុលោមតាមច្បាប់ និងបទប្បញ្ញត្តិស្តីពីការការពារបរិស្ថាន។
- បំពេញតាមស្តង់ដារការបំភាយឧស្ម័នក្នុងតំបន់ និងថ្នាក់ជាតិ។
- ចាត់វិធានការដើម្បីការពារការខូចខាតបរិស្ថាន។
- រាយការណ៍ទិន្នន័យណាមួយអំពីផលប៉ះពាល់បរិស្ថាន ឬក្លែងបន្លំព័ត៌មាននេះ។
- រៀបចំសេចក្តីសម្រេចជាលាយលក្ខណ៍អក្សរក្នុងក្របខ័ណ្ឌពេលវេលាដូចខាងក្រោម៖25
- 60 ថ្ងៃបន្ទាប់ពីទទួលបានរបាយការណ៍ EIA។
- 30 ថ្ងៃបន្ទាប់ពីទទួលបានពាក្យ EIA។
- បង្ហាញឯកសាររបាយការណ៍ EIA ដូចជាឯកសារទទួលយករបាយការណ៍ EIA កំណែសង្ខេបនៃរបាយការណ៍ EIA និងលទ្ធផលដែលបានអនុម័ត បន្ទាប់ពីបញ្ចប់ការពិនិត្យសើរើម្តងៗ។26
ក្រុហ៊ុនអភិវឌ្ឍ និងអ្នកម៉ៅការគួរតែ៖
- អនុវត្តវិធានការកាត់បន្ថយ ដែលដាក់បញ្ចូលនៅក្នុងមតិយោបល់ និងសំណើរបស់នាយកដ្ឋានការពារបរិស្ថានពីការពិនិត្យ និងអនុម័តរបាយការណ៍ EIA។27
- មិនចាប់ផ្តើមសាងសង់គម្រោង ប្រសិនបើមិនមានការពិនិត្យសើរើ និងអនុម័តលើរបាយការណ៍ EIA ដោយនាយកដ្ឋានពិនិត្យ និងអនុម័តស្របតាមច្បាប់ ឬប្រសិនបើមានការបដិសេធលើរបាយការណ៍នៅពេលពិនិត្យ។28
នៅក្នុងអំឡុងដំណាក់កាលរៀបចំផែនការមុនអនុវត្តគម្រោង អាជ្ញាធរ ESIA របស់ប្រទេសជាម្ចាស់ផ្ទះ និងហិរញ្ញធិការីគួរតែ៖
- បញ្ចេញព័ត៌មានអំពីរបៀបរៀបចំដំណើរការធ្វើសេចក្តីសម្រេចលើរបាយការណ៍ ESIA ផ្លូវការ និងតើអ្នកណាជាអ្នកធ្វើសេចក្ដីសម្រេចជាផ្លូវការ (ឧទាហរណ៍ រដ្ឋមន្ត្រីណាមួយ ឬប្រធាននាយកដ្ឋាននៅក្នុងជួររដ្ឋាភិបាលប្រទេសជាម្ចាស់ផ្ទះ ឬគណៈកម្មការហិរញ្ញធិការី)។
- ធានាថា សាធារណជនអាចតាមដានដំណើរការទាំងមូល រួមទាំងការសម្រេចចិត្តចុងក្រោយ និងសនិទានភាព។
- ធានាថា ទីភ្នាក់ងារ/អ្នកជំនាញដែលពិនិត្យសើរើរបាយការណ៍ ESIA, ផែនការ ESMP និងឯកសារពាក់ព័ន្ធមិនមានទំនាស់ផលប្រយោជន៍ទេ។
- អាជ្ញាធរ ESIA ដែលឯករាជ្យនៅក្នុងបណ្តាញប្រទេសជាម្ចាស់ផ្ទះគួរតែប្រមូលផ្តុំក្រុមអ្នកជំនាញវិទ្យាសាស្ត្រ/បច្ចេកទេស ឬជ្រើសរើសអ្នកជំនាញជាក់លាក់ដើម្បីធ្វើការពិនិត្យសើរើ។
- អាជ្ញាធរ ESIA នៅក្រោមរដ្ឋាភិបាលនៃប្រទេសជាម្ចាស់ផ្ទះគួរតែកំណត់អ្នកតំណាងរបស់ទីភ្នាក់ងាររដ្ឋាភិបាលដែលពាក់ព័ន្ធ និង/ឬជ្រើសរើសអ្នកជំនាញដោយចៃដន្យ ពីបញ្ជីដែលបានអនុម័តទុកជាមុនដើម្បីចូលរួមនៅក្នុងដំណើរការនេះ។
- ហិរញ្ញធិការីគួរតែដាក់នាយកដ្ឋាន ឬក្រុមអ្នកជំនាញបច្ចេកទេស/វិទ្យាសាស្ត្រឱ្យទទួលបន្ទុកក្នុងការពិនិត្យសើរើ។
- បោះពុម្ពផ្សាយព័ត៌មានអំពីពេលវេលាកំណត់ និងព័ត៌មានជាក់លាក់ផ្សេងទៀតសម្រាប់ពិនិត្យសើរើរបាយការណ៍ ESIA និងផែនការ ESMP នៅក្នុងបណ្តាញប្រព័ន្ធផ្សព្វផ្សាយនៅក្នុងតំបន់។
- បង្ហោះព័ត៌មានថ្មីៗអំពីការពិនិត្យសើរើនៅលើគេហទំព័រ និងគណនីបណ្តាញទំនាក់ទំនង សង្គមរបស់ពួកគេជាភាសាចិន ភាសាអង់គ្លេស និងគ្រាមភាសា និងភាសាក្នុងតំបន់។
- រ៉ាប់រងថ្លៃចំណាយដែលពាក់ព័ន្ធទៅនឹងការចុះត្រួតពិនិត្យបន្ថែមដល់ទីកន្លែង ការផ្ដល់ការប្រឹក្សា ការវាយតម្លៃ និងទិដ្ឋភាពផ្សេងទៀតនៃដំណើរការពិនិត្យសើរើ និងការធ្វើសេចក្តីសម្រេចផ្សេងៗ។
អ្នកជំនាញដែលតែងតាំងដោយអាជ្ញាធរ ESIA ឬទីភ្នាក់ងារដែលពាក់ព័ន្ធគួរតែ៖
- ចុះត្រួតពិនិត្យ និងធ្វើអធិការកិច្ចនៅទីតាំងគម្រោង។
- ផ្តល់ដំណឹងប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ អង្គការ CSOs/NGOs និងភាគីពាក់ព័ន្ធពាក់ព័ន្ធសំខាន់ៗផ្សេងទៀតអំពីការចុះត្រួតពិនិត្យ និងអធិការកិច្ចរបស់ពួកគេ យ៉ាងហោចណាស់ពីរសប្តាហ៍ជាមុន ដោយផ្ញើលិខិតផ្លូវការមួយច្បាប់ និយាយតាមវិទ្យុសហគមន៍ក្នុងតំបន់ បង្ហោះសារនៅលើផ្ទាំងផ្សព្វផ្សាយព័ត៌មាននៅក្នុងសហគមន៍ ឬចែករំលែកសារនៅភូមិ/ទីប្រជុំជន/ក្រុង/ស្រុក/សាលាខេត្ត។
- ជម្រាបដំណឹងដល់ភាគីពាក់ព័ន្ធទាំងនេះអំពីគោលបំណងនៃការពិនិត្យសើរើរបស់ពួកគេ។ ពិពណ៌នាដំណើរការសម្រាប់អាជ្ញាធរ ESIA ក្នុងការធ្វើសេចក្តីសម្រេចលើរបាយការណ៍ ESIA និង ESMP។
- ចូលរួមពីប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ អង្គការ CSOs/NGOs ដែលរងផលប៉ះពាល់ និងភាគីពាក់ព័ន្ធសំខាន់ៗផ្សេងទៀត។ អនុញ្ញាតឱ្យភាគីពាក់ព័ន្ធសំខាន់ៗពិភាក្សាអំពីរបាយការណ៍ ESIA និងផែនការ ESMP និងចែករំលែកទស្សនៈរបស់ពួកគេ។
- ធានាថា ប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់មិនត្រឹមតែមានច្បាប់ចម្លងក្រដាស និង/ឬច្បាប់ចម្លងឌីជីថលនៃរបាយការណ៍ ESIA និងផែនការ ESMP បច្ចុប្បន្ន ប៉ុន្តែថែមទាំងយល់អំពីលទ្ធផលរកឃើញ ការវិភាគ និងអនុសាសន៍នៅក្នុងឯកសារទាំងនេះផងដែរ។
- រក្សាកំណត់ត្រារបស់ភាគីពាក់ព័ន្ធ ដែលបានពិភាក្សាក្នុងអំឡុងពេលចុះត្រួតពិនិត្យទាំងនេះ។
- ចូលរួមស្តាប់បទបង្ហាញជាសាធារណៈអំពីរបាយការណ៍ ESIA និងផែនការ ESMP។ មើលការបញ្ចេញកំណែពង្រាង និងកំណែចុងក្រោយនៃរបាយការណ៍ ESIA និងផែនការ ESMP សម្រាប់ព័ត៌មានបន្ថែមអំពីបទបង្ហាញនេះ។
- កត់ត្រាទុកទាំងមតិជាលាយលក្ខណ៍អក្សរនិងមតិផ្ទាល់មាត់អំពីកិច្ចប្រជុំបទបង្ហាញ។
- សង្ខេបរាល់មតិទាំងនេះសម្រាប់ការពិនិត្យសើរើជាសាធារណៈ។ បញ្ចេញមតិរិះគន់ស្ថាបនាបែបនេះទាំងអស់ជាភាសាក្នុងតំបន់នៅលើគេហទំព័រអាជ្ញាធរ ESIA។
- ធានាថា របាយការណ៍សង្ខេបដែលមិនមានលក្ខណៈបច្ចេកទេស របាយការណ៍ ESIA, ផែនការ ESMP ផែនការ សំណង និងការតាំងលំនៅថ្មី ការសិក្សាអំពីវិសាលភាព លក្ខខណ្ឌយោង (ToR) ដែលបានអនុម័ត និងគម្រោងចូលរួមរបស់ភាគីពាក់ព័ន្ធ ត្រូវបានចែករំលែកជាមួយនឹងប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ និងភាគីពាក់ព័ន្ធសំខាន់ៗផ្សេងទៀត។
- អញ្ជើញជាផ្លូវការប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ អង្គការ CSOs/NGOs និងភាគីពាក់ព័ន្ធសំខាន់ៗផ្សេងទៀតឱ្យដាក់ជូន ក្តីកង្វល់/ពាក្យបណ្តឹង/សណួរនានាអំពីសំណើគម្រោង របាយការណ៍ ESIA និងផែនការ ESMP ការផ្តល់ជូនសំណង និងទិដ្ឋភាពផ្សេងទៀតនៃគម្រោងនីមួយៗ។
- ផ្តល់ជូនភាគីពាក់ព័ន្ធនូវពេលវេលាគ្រប់គ្រាន់ដើម្បីធ្វើការពិនិត្យសើរើដោយយកចិត្តទុកដាក់លើឯកសារទាំងនេះ និងពេលពិចារណាលើខ្លឹមសារនៃឯកសារទាំងនេះ។
- ផ្តល់មធ្យោបាយជាច្រើន រួមបញ្ចូលទាំង ប៉ុន្តែមិនកំណត់ត្រឹមចំពោះសវនាការជាសាធារណៈ និងយន្តការដោះស្រាយបណ្តឹងសាទុក្ខ សម្រាប់ភាគីដែលពាក់ព័ន្ធដាក់ជូនក្តីកង្វល់/បណ្តឹង/សំណួរនានា។ ធានាថា យន្តការទាំងនេះងាយស្រួលចូលប្រើសម្រាប់ជនជាតិដើម ជនជាតិភាគតិចស្ត្រី មនុស្សចាស់ និងក្រុមងាយរងគ្រោះផ្សេងទៀត។
- បញ្ចេញក្តីកង្វល់/ពាក្យបណ្តឹង/សំណួរក្នុងរូបភាពអនាមិកនៅលើគេហទំព័ររបស់អាជ្ញាធរ ESIA។
- ឆ្លើយតបទៅនឹងក្តីកង្វល់/ពាក្យបណ្តឹង/សំណួរនីមួយៗ។ សហការជាមួយនឹងអ្នកបកប្រែផ្ទាល់មាត់ដើម្បីបកប្រែចម្លើយទាំងនេះទៅជាភាសា និងគ្រាមភាសាក្នុងតំបន់។
- ចែករំលែកចម្លើយដោយផ្ទាល់ជាមួយនឹងអ្នកដាក់ពាក្យបណ្តឹងនៅពេលដែលពួកគេផ្តល់ជូនព័ត៌មានទំនាក់ទំនងរបស់ពួកគេ។
- ចំណាយពេលវេលាឲ្យបានគ្រប់គ្រាន់ដើម្បីពិនិត្យសើរើរបាយការណ៍ ESIA និងផែនការ ESMP ដោយយោងតាមច្បាប់និងបទប្បញ្ញត្តិរបស់ប្រទេសជាម្ចាស់ផ្ទះសម្រាប់គម្រោងនីមួយៗ។
- ធានាថា ឯកសារទាំងនេះមានភាពពេញលេញ ភាពត្រឹមត្រូវ និងស្របតាមការសិក្សាវិសាលភាព លក្ខខណ្ឌយោង ToR និងផែនការចូលរួមរបស់ភាគីពាក់ព័ន្ធ។
- វាយតម្លៃកម្រិត និងគុណភាពនៃការចូលរួមរបស់ភាគីពាក់ព័ន្ធ ដែលបានធ្វើឡើងមុនកន្លងមកក្នុងដំណាក់កាលរៀបចំផែនការមុនអនុវត្តគម្រោង និងត្រូវបានស្នើឡើងសម្រាប់ដំណាក់កាលអនុវត្ត និងប្រតិបត្តិការគម្រោង។
- ពិនិត្យវិធីសាស្រ្តដែលអ្នកអភិវឌ្ឍន៍ និងទីប្រឹក្សា ESIA បានឆ្លើយតបយ៉ាងជាក់ស្តែងទៅនឹង ទស្សនៈរបស់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ និងភាគីពាក់ព័ន្ធសំខាន់ៗផ្សេងទៀតនៅក្នុងរបាយការណ៍ ESIA និង ESMP។
- កំណត់ថាតើសហគមន៍បានផ្តល់ការយល់ព្រមជាផ្លូវការហើយឬនៅ ឬថាតើបានយល់ព្រមរួមគ្នាទៅលើរបាយការណ៍ ESIA និងផែនការ ESMP ហើយឬនៅ។
- ប្រសិនបើគម្រោងមានផលប៉ះពាល់ និងហានិភ័យចំពោះជនជាតិដើមភាគតិច ត្រូវធានាថា សហគមន៍ទាំងនេះបានផ្តល់ ការយល់ព្រមជាមុនដោយសេរី និងត្រឹមត្រូវ (FPIC)សម្រាប់ឯកសារទាំងពីរ។
- ធ្វើការពិនិត្យសើរើដោយយកចិត្តទុកដាក់ លើវិធីសាស្ត្រ ទិន្នន័យ ការបកស្រាយ វិធានការ និងសេចក្តីសន្និដ្ឋានរបស់ទីប្រឹក្សា ESIA។ វិភាគចន្លោះប្រហោងនៅក្នុងសមាសធាតុទាំងនេះក្នុងរបាយការណ៍ ESIA និងផែនការ ESMP។
- ឯកសារដែលបំពេញលក្ខខណ្ឌគួរតែកំណត់គ្រប់បញ្ហាសង្គម និងបរិស្ថានទាំងអស់ ផ្តល់ជូនវិធានការកាត់បន្ថយសមស្របពាក់ព័ន្ធ ការប្រឹក្សា និងការចូលរួមរបស់ភាគីពាក់ព័ន្ធ ហើយរួមបញ្ចូលវិធីសាស្ត្រសមស្រប ទិន្នន័យមានសុពលភាព និងការបកស្រាយច្បាស់លាស់ព្រមទាំងសេចក្តីសន្និដ្ឋាន។
- កំណត់ប្រសិទ្ធភាពនៃវិធានការកាត់បន្ថយក្នុងការដោះស្រាយផលប៉ះពាល់អវិជ្ជមាន និងហានិភ័យនានា។
- វាយតម្លៃឯកសារឧបសម្ព័ន្ធដែលភ្ជាប់ជាមួយនឹងផែនការ ESMP ដូចជា ការធ្វើលទ្ធកម្មដីធ្លី និងផែនការតាំងទីលំនៅថ្មី (LARP), ផែនការស្តារជីវភាពរស់នៅ (LRP) និង ផែនការជនជាតិដើមភាគតិច (IPP) ដែលដាក់ជូនដោយក្រុមហ៊ុនអភិវឌ្ឍ ទីប្រឹក្សារបស់ ESIA និង/ឬរដ្ឋាភិបាលនៃប្រទេសជាម្ចាស់ផ្ទះ។
- ពិចារណាគុណតម្លៃនៃអត្ថប្រយោជន៍របស់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយផ្អែកលើការសន្យារបស់គម្រោងដែល ដូចបានស្នើឡើងនៅក្នុងរបាយការណ៍ ESIA និងផែនការ ESMP។
- ស្នើសុំព័ត៌មានបន្ថែមទៀតអំពីផលប៉ះពាល់របស់គម្រោង វិធានការកាត់បន្ថយ និងផែនការផ្សេងទៀតពីក្រុមហ៊ុនអភិវឌ្ឍ និងទីប្រឹក្សា ESIA។
- ពន្យារការធ្វើសេចក្តីសម្រេចរហូតដល់ទទួលបានព័ត៌មានលម្អិតសំខាន់ៗអំពីគម្រោងនៅក្នុងរបាយការណ៍ ESIA ឬ ផែនការ ESMP។
- ធ្វើការវាយតម្លៃ ESIA ដាច់ដោយឡែកដើម្បីធ្វើសុពលភាពកម្មខ្លឹមសារនៃរបាយការណ៍ ESIA និងផែនការ ESMP ដែលបានដាក់ជូនដោយក្រុមហ៊ុនអភិវឌ្ឍសម្រាប់គម្រោងនីមួយៗ។
- នីតិវិធី និងលក្ខខណ្ឌតម្រូវសម្រាប់ដំណើរការនេះនឹងប្រែប្រួលទៅតាមប្រទេសជាម្ចាស់ផ្ទះ។ សូមមើលការរៀបចំ និងការអនុវត្តរបាយការណ៍ ESIA និង ការរៀបចំនិងការអនុវត្តផែនការ ESMP សម្រាប់ការយល់ដឹងព័ត៌មានបន្ថែមចំពោះដំណើរការនេះ។
- ប្រៀបធៀបលទ្ធផលរកឃើញ និងវិធានការកាត់បន្ថយ ដែលបានស្នើឡើងជាមួយនឹងខ្លឹមសារនៃរបាយការណ៍ ESIA និងផែនការ ESMP របស់ក្រុមហ៊ុនអភិវឌ្ឍ។
- រៀបចំអនុសាសន៍អំពីសេចក្តីសម្រេចសម្រាប់គម្រោងនីមួយៗ ដែលសង្ខេប៖
- បញ្ហានៅក្នុងរបាយការណ៍ ESIA និងផែនការ ESMP របស់ក្រុមហ៊ុនអភិវឌ្ឍ។
- កម្រិត និងគុណភាពនៃការចូលរួមរបស់ភាគីពាក់ព័ន្ធដោយក្រុមហ៊ុនអភិឌ្ឍ អ្នកម៉ៅការ និងទីប្រឹក្សា ESIA។
- វិធីសាស្ត្រដែលមិនត្រឹមតែដាក់បញ្ចូលទស្សនៈរបស់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ និងទស្សនៈរបស់ភាគីពាក់ព័ន្ធសំខាន់ៗផ្សេងទៀត ទៅក្នុងរបាយការណ៍ ESIA និងផែនការ ESMP ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដាក់បញ្ចូលទៅក្នុងការវាយតម្លៃជារួម និងការសម្រេចលើរបាយការណ៍ ESIA និងផែនការ ESMP ផងដែរ។
- ដំណើរការនៃការសម្របសម្រួលការពិនិត្យសើរើជាសាធារណៈ និងការប្រមូលមតិរិះគន់ស្ថាបនារបស់ភាគីពាក់ព័ន្ធសំខាន់ៗ។
- បើអាច ប្រើមធ្យោបាយដែលមានសក្តានុពលសម្រាប់ក្រុមហ៊ុនអភិវឌ្ឍដោះស្រាយបញ្ហាចន្លោះប្រហោងក្នុងអនុលោមភាព និង/ឬធ្វើការផ្លាស់ប្ដូរក្នុងរបាយការណ៍ ESIA និងផែនការ ESMP។
- ចែករំលែកអនុសាសន៍នេះជាមួយនឹងអ្នកធ្វើសេចក្តីសម្រេចនៅក្នុងស្ថាប័នអាជ្ញាធរ ESIA សម្រាប់គម្រោងនីមួយៗ។
អ្នកជំនាញដែលបានតែងតាំងដោយហិរញ្ញធិការីគួរតែ៖
- ពិនិត្យសើរើរបាយការណ៍ ESIA, ផែនការ ESMP និងឯកសារពាក់ព័ន្ធផ្សេងទៀត ដែលផ្តល់ជូនដោយក្រុមហ៊ុនអភិវឌ្ឍ និងអ្នកម៉ៅការសម្រាប់គម្រោងនីមួយៗដើម្បីសម្រេចថាតើ៖
- ហានិភ័យសង្គម និងបរិស្ថានទាំងអស់ដែលអាចកើតឡើង និងផលប៉ះពាល់នានាត្រូវបានកណត់ឬយ៉ាងដែរ។
- វិធានការកាត់បន្ថយយ៉ាងមានប្រសិទ្ធភាពត្រូវបានដាក់បញ្ចូលនៅក្នុងការរៀបចំគម្រោងដំណាក់កាលចុងក្រោយ និងផែនការ ESMP។
- ក្រុមហ៊ុនអភិវឌ្ឍ និងអ្នកម៉ៅការ បានបង្ហាញពីការយល់ដឹងអំពីការសន្យា និងសមត្ថភាពក្នុងការគ្រប់គ្រងសង្គម និងបរិស្ថាន។
- តួនាទីនិងទំនួលខុសត្រូវរបស់រដ្ឋាភិបាលនៃប្រទេសជាម្ចាស់ផ្ទះ និងភាគីពាក់ព័ន្ធសំខាន់ៗផ្សេងទៀតត្រូវបានកំណត់យ៉ាងច្បាស់លាស់នៅក្នុងផែនការ ESMP។
- ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ទទួលបានការជូនដំណឹង និងការប្រឹក្សាត្រឹមត្រូវក្នុងដំណើរការ ESIA។
- ឯកសារសមស្របតាមច្បាប់និងបទប្បញ្ញតិ្តនៃប្រទេសជាម្ចាស់ផ្ទះ ព្រមទាំងគោលនយោបាយផ្ទៃក្នុង និងការអនុវត្តល្អបំផុតជាអន្តរជាតិ។
- ទំនួលខុសត្រូវកម្រិតស្ថាប័នចំពោះ និងការចំណាយលើការចំណាយលើវិធានការកាត់បន្ថយ វិធានការតាមដាន និងវិធានការរាយការណ៍ត្រូវបានពន្យល់បកស្រាយ។
- សកម្មភាពកាត់បន្ថយ តាមដាន និងរាយការណ៍ត្រូវបានដាក់ចេញយ៉ាងសមស្របនៅក្នុងកាលវិភាគនៃការអនុវត្ត។
- វាយតម្លៃសារៈសំខាន់នៃភាពចន្លោះប្រហោងផ្នែកព័ត៌មានសម្រាប់ការបញ្ចប់ការស៊ើបអង្កេត។
- ស្នើសុំព័ត៌មានបន្ថែមទៀតអំពីផលប៉ះពាល់របស់គម្រោង វិធនាការកាត់បន្ថយ និងផែនការផ្សេងទៀតពីក្រុមហ៊ុនអភិវឌ្ឍ (និងអ្នកម៉ៅការ)។
- ពិចារណាហានិភ័យនៃចន្លោះប្រហោងទាំងនេះទៅលើការអនុវត្តនិងប្រតិបត្តិការ គម្រោង។
- ដាក់បញ្ចូលការវិភាគចន្លោះប្រហោងនៅក្នុងឯកសារគម្រោង និងកិច្ចព្រមព្រៀង។
- ប្រសិនបើឯកសាររបស់គម្រោងមិនបំពេញតាមបទប្បញ្ញត្តិរបស់ប្រទេសជាម្ចាស់ផ្ទះ ស្ថាប័នផ្ទៃក្នុងនិងអន្តរជាតិ តម្រូវឱ្យក្រុមហ៊ុនអភិវឌ្ឍ និងអ្នកម៉ៅការធ្វើសកម្មភាពមួយចំនួន ឬទាំងអស់ដូចខាងក្រោមក្នុងក្របខ័ណ្ឌពេលវេលាជាក់លាក់៖
- អនុវត្តការងារ ESIA បន្ថែម។
- ពង្រឹងការពារ ESIAs ដែលមានស្រាប់ជាមួយនឹងការប្រមូលទិន្នន័យបន្ថែម ឬការធ្វើសុពលភាពកម្ម។
- ពង្រឹងភាពស៊ីជម្រៅនៃរបាយការណ៍ ESIA និង/ឬផែនការ ESMP។
- រៀបចំកិច្ចប្រជុំបន្ថែមដើម្បីជូនដំណឹង និងពិគ្រោះជាមួយភាគីពាក់ព័ន្ធ ដោយអាចមានការចូលរួមពីអ្នកតំណាងរបស់ហិរញ្ញការី។
- ជួលអ្នកជំនាញដែលមានសមត្ថភាព និងបទពិសោធន៍ដែលឧទ្ទេសនាមដោយ ហិរញ្ញការីដើម្បីជួយបំពេញសកម្មភាពការងារទាំងនេះ។
- វាយតម្លៃហានិភ័យ និងផលប៉ះពាល់នៃគម្រោងមួយៗដែលបានស្នើឡើង ផ្អែកលើព័ត៌មានដែលផ្តល់ជូនដោយក្រុមហ៊ុនអភិវឌ្ឍ ប្រភេទ និងបរិបទគម្រោង និងសមត្ថភាពរបស់ក្រុមហ៊ុនអភិវឌ្ឍ និងអ្នកម៉ៅការក្នុងការអនុវត្តគម្រោងស្របតាមផែនការ ESMP។
- ផ្តល់ការណែនាំសម្រាប់ក្រុមហ៊ុនអភិវឌ្ឍ និងអ្នកម៉ៅការអំពីការកែលម្អវិធានការកាត់បន្ថយ តាមដាន និងរាយការណ៍ក្នុងផែនការ ESMP។
- ចងក្រង និងរៀបចំឯកសារដូចខាងក្រោមសម្រាប់ដាក់ជូនអ្នកធ្វើសេចក្តីសម្រេចផ្លូវការរបស់ហិរញ្ញធិការីសម្រាប់គម្រោងនីមួយៗ តាមតម្រូវការ៖
- ការចាត់ចំណាត់ថ្នាក់ដំបូងផ្នែកបរិស្ថាន និងសង្គម។
- ការពិពណ៌នាអំពីលក្ខខណ្ឌតម្រូវបរិស្ថាន និងសង្គមដែលអាចអនុវត្តបាននៅក្នុងច្បាប់ និងបទប្បញ្ញត្តិរបស់ប្រទេសជាម្ចាស់ផ្ទះ និងគោលនយោបាយផ្ទៃក្នុង។
- សេចក្តីសង្ខេបនៃការស៊ើបអង្កេតរបស់ពួកគេផ្ទាល់សម្រាប់ ការវាយតម្លៃ និងការគ្រប់គ្រងបរិស្ថាន និងសង្គម (ESAM)។
- ការវាយតម្លៃសមត្ថភាពរបស់ក្រុមហ៊ុនអភិវឌ្ឍ និងអ្នកម៉ៅការ ដើម្បីគ្រប់គ្រងហានិភ័យ និងផលប៉ះពាល់បរិស្ថាន និងសង្គម។
- ការពិពណ៌នាអំពីរបៀបដែលក្រុមហ៊ុនអភិវឌ្ឍ (និងអ្នកម៉ៅការ) បានដាក់បញ្ចូលមតិយោបល់ និងក្តីកង្វល់របស់ប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ អង្គការ CSO/NGOs និងភាគីពាក់ព័ន្ធសំខាន់ៗផ្សេងទៀតទៅក្នុងរបាយការណ៍ ESIA, ផែនការ ESMP, ប្លង់, កិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធផ្សេងទៀតរបស់គម្រោងនីមួយៗ។
- ការពន្យល់អំពីរបៀបដែលប្រព័ន្ធ ESAM របស់ក្រុមហ៊ុនអភិវឌ្ឍ និងអ្នកម៉ៅការខុសគ្នាពីគោលនយោបាយផ្ទៃក្នុង និងការអនុវត្តល្អបំផុតជាអន្តរជាតិ។
- ផែនការស្នើសុំវិធានការ ដើម្បីបំពេញចន្លោះនៅក្នុងប្រព័ន្ធ ESAM។
- ផែនការស្នើសុំការតាមដានបរិស្ថាន និងសង្គម។
អាជ្ញាធរ ESIA និង ហិរញ្ញធិការី គួរតែ៖
- ធ្វើការពិនិត្យសើរើចុងក្រោយលើឯកសារទាំងអស់ដែលមាន
- ស្នើសុំព័ត៌មានបន្ថែមដែលនៅមានចន្លោះដែលក្នុងឯកសារ។
- សម្រេច អនុម័ត ទាមទារការផ្លាស់ប្តូរ ឬបដិសេធរបាយការណ៍ ESIA និងផែនការ ESMP។
- បោះពុម្ពផ្សាយសេចក្ដីសម្រេចរបស់ពួកគេអំពីរបាយការណ៍ ESIA និងផែនការ ESMP នៅក្នុងបណ្តាញប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។
- បង្ហោះព័ត៌មានថ្មីអំពីសេចក្ដីសម្រេចរបស់ពួកគេនៅលើគេហទំព័រ និងគណនីបណ្តាញទំនាក់ទំនង សង្គមរបស់ពួកគេជាភាសាចិន ភាសាអង់គ្លេស និងគ្រាមភាសា និងភាសាក្នុងតំបន់។
- បញ្ចេញសេចក្តីសង្ខេបដែលពន្យល់អំពីសេចក្ដីសម្រេចរបស់ពួកគេ និង នៅលើគេហទំព័ររបស់ពួកគេ និងនៅភូមិ/ទីប្រជុំជន/ក្រុង/ស្រុក/សាលាខេត្ត។
- សម្រាប់របាយការណ៍ ESIAs ដែលបានអនុម័ត ឬតម្រូវឱ្យមានការផ្លាស់ប្តូរសម្រាប់ការអនុម័ត ត្រូវ រៀបរាប់អំពីលក្ខខណ្ឌអមជាមួយការអនុម័តនេះ។
- ជូនដំណឹងដោយផ្ទាល់ទៅប្រជាពលរដ្ឋដែលរងផលប៉ះពាល់ និងភាគីពាក់ព័ន្ធផ្សេងទៀតអំពីសេចក្ដីសម្រេចរបស់ពួកគេ។
- ផ្តល់ជូននូវដំណើរការដាក់បណ្តឹងឧទ្ធរណ៍សម្រាប់ប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ អង្គការ CSOs/NGOs អ្នកជំនាញ និងសាធារណជនដទៃទៀត ដើម្បីដាក់ជូនក្តីកង្វល់/ពាក្យបណ្តឹង/សំណួរទាក់ទងនឹងសេចក្ដីសម្រេចរបស់អាជ្ញាធរ ESIA។
- ផ្តល់ជូនដំណើរការដាក់បណ្តឹងឧទ្ធរណ៍សម្រាប់ក្រុមហ៊ុនអភិវឌ្ឍ និងអ្នកម៉ៅការ ប្រសិនបើរបាយការណ៍ ESIAs ត្រូវបានបដិសេធ។
- អនុញ្ញាតឱ្យក្រុមហ៊ុនអភិវឌ្ឍ និងអ្នកម៉ៅការពិនិត្យកែសម្រួលរបាយការណ៍ ESIA និងផែនការ ESMP។
- ធានាថាប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ និងសាធារណជនផ្សេងទៀត បានចូលរួម នៅក្នុងដំណើរការពិនិត្យកែសម្រួល។
ក្រុមហ៊ុនអភិវឌ្ឍ និងអ្នកម៉ៅការគួរតែ៖
- ឆ្លើយតបទៅនឹងសំណួរ/ក្ដីកង្វល់/ពាក្យបណ្តឹងពីប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ អង្គការ CSOs/NGOs អ្នកជំនាញ អាជ្ញាធរ ESIA ហិរញ្ញធិការី និងភាគីពាក់ព័ន្ធសំខាន់ៗផ្សេងទៀត។
- សម្រាប់របាយការណ៍ ESIA និងផែនការ ESMPs ដែលតម្រូវឱ្យមានការផ្លាស់ប្តូរ ត្រូវធ្វើការពិនិត្យកែសម្រួលយោងតាមមតិយោបល់ពីប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ អង្គការ CSOs/NGOs អ្នកជំនាញ អាជ្ញាធរ ESIA ហិរញ្ញធិការី និងភាគីពាក់ព័ន្ធសំខាន់ៗផ្សេងទៀត។
- ដាក់ជូនរបាយការណ៍ ESIA និងផែនការ ESMP ដែលបានពិនិត្យកែសម្រួល ទៅឲ្យអាជ្ញាធរ ESIA និងហិរញ្ញធិការីដើម្បីធ្វើការពិនិត្យសើរើ។
- បញ្ចេញរបាយការណ៍ជាសាធារណៈដោយយោងតាមការបញ្ចេញសេចក្តីព្រាង និងកំណែចុងក្រោយនៃរបាយការណ៍ ESIA និងផែនការ ESMP។
- សម្រាប់របាយការណ៍ ESIA និងផែនការ ESMPs ដែលបានបដិសេធ ត្រូវសម្រេចចិត្តដកខ្លួនចេញពីគម្រោងនេះ ឬដាក់បណ្តឹងឧទ្ធរណ៍ទៅកាន់អាជ្ញាធរ ESIA។
- ចូលរួមជាមួយប្រជាពលរដ្ឋដែលរងផលប៉ះពាល់ និងភាគីពាក់ព័ន្ធសំខាន់ៗផ្សេងទៀតនៅទូទាំងដំណើរការបណ្ដឹងឧទ្ធហ៍ និងដំណើរការពិនិត្យកែសម្រួលរបាយការណ៍។
ទីភ្នាក់ងារពាក់ព័ន្ធរបស់រដ្ឋាភិបាលប្រទេសជាម្ចាស់ផ្ទះគួរតែ៖
- ចេញវិញ្ញាបនបត្រអនុលោមភាពផ្នែកបរិស្ថាន និងសង្គម លិខិតអនុញ្ញាតចាំបាច់ ឬឯកសារចាំបាច់ផ្សេងទៀតសម្រាប់គម្រោងនីមួយៗដែលបានអនុម័តដោយយោងតាមច្បាប់ និងបទប្បញ្ញត្តិរបស់ប្រទេសជាម្ចាស់ផ្ទះ។
ហិរញ្ញធិការីគួរតែ៖
- រៀបចំកិច្ចព្រមព្រៀង ហិរញ្ញប្បទានគម្រោង និងឯកសារពាក់ព័ន្ធសម្រាប់គម្រោងដែលបានអនុម័ត ដែលរួមបញ្ចូលព័ត៌មានខាងក្រោម៖
- ការវាយតម្លៃរបស់ពួកគេលើរបាយការណ៍ ESIA, ផែនការ ESMP និងគម្រោងទាំងមូល។
- សំវិធានធនជាក់លាក់ រួមទាំងថ្លៃចំណាយប៉ាន់ស្មាន និងក្របខ័ណ្ឌពេលវេលា សម្រាប់សកម្មភាព ESAM ដែលចាំបាច់។
- ឧប្រាស្រ័យសម្រាប់ដោះស្រាយបញ្ហាមិនអនុលោមតាមច្បាប់របស់ក្រុមហ៊ុនអភិវឌ្ឍ និងអ្នកម៉ៅការ។
- រកមើលគេហទំព័ររបស់ហិរញ្ញធិការី រដ្ឋាភិបាលប្រទេសជាម្ចាស់ផ្ទះ និងអាជ្ញាធរ ESIA (ក្នុងករណីឯករាជ្យ) សម្រាប់ព័ត៌មានអំពីច្បាប់ បទប្បញ្ញត្តិ និងនីតិវិធីផ្ទាល់ខ្លួនសម្រាប់ពិនិត្យសើរើ និងសេចក្ដីសម្រេចលើរបាយការណ៍ ESIA និងផែនការ ESMP នៃគម្រោងដែលបានស្នើឡើង។
- ពិនិត្យសើរើកំណត់ត្រានៃមតិសាធារណៈដែលបានបង្ហោះលើអនឡាញ ព្រមទាំងចម្លើយពីអាជ្ញាធរ ESIA។
- ប្រសិនបើមិនមានព័ត៌មានណាមួយក្នុងចំណោមព័ត៌មាននេះទេ សូមស្នើហិរញ្ញធិការី និងមន្ត្រីមកពីរដ្ឋាភិបាលប្រទេសជាម្ចាស់ផ្ទះឱ្យបញ្ចេញជាសាធារណៈនូវព័ត៌មានលម្អិតជាក់លាក់ជាភាសាកំណើតរបស់អ្នក។
- ប្រសិនបើអ្នកមិនអាចទាក់ទងដោយផ្ទាល់ទៅហិរញ្ញធិការី និង/ឬរដ្ឋាភិបាលប្រទេសជាម្ចាស់ផ្ទះបាននោះទេ សូមទាក់ទងទៅអ្នកដឹកនាំសហគមន៍ ឬអង្គការ CSO/NGO សម្រាប់សុំជំនួយ។ សូមមើលភាគីពាក់ព័ន្ធដើម្បីកំណត់វិធីទំនាក់ទំនងមួយចំនួនដែលមាន។
- រកមើលគេហទំព័ររបស់អ្នកម៉ៅការ ក្រុមហ៊ុនអភិវឌ្ឍ ហិរញ្ញធិការី អាជ្ញាធរ ESIA និងរដ្ឋាភិបាលប្រទេសជាម្ចាស់ផ្ទះ សម្រាប់សុំច្បាប់ចម្លងឌីជីថលនៃសេចក្តីព្រាងច្បាប់ និងកំណែចុងក្រោយនៃផែនទី ប្លង់ តារាង ដ្យាក្រាម ខិត្តប័ណ្ណ ការសិក្សាពីវិសាលភាព ផែនការការចូលរួមរបស់ភាគីពាក់ព័ន្ធ របាយការណ៍ ESIA ផែនការ ESMP និងឯកសារបច្ចេកទេសផ្សេងទៀត ក៏ដូចជាមតិសាធារណៈ ជាភាសាកំណើតរបស់អ្នក។
- លៃលកពេលវេលាដើម្បីពិភាក្សាអំពីឯកសារជាមួយនឹងសមាជិកសហគមន៍ផ្សេងទៀត អង្គការ CSOs/NGOs និងអ្នកជំនាញដែលសមស្រប។
- រួមគ្នាយល់ព្រម ស្នើសុំផ្លាស់ប្តូរ ឬបដិសេធរបាយការណ៍ ESIA និងផែនការ ESMP ក្នុងនាមជាសហគមន៍មួយ។ សម្រាប់ជនជាតិដើមភាគតិច សូមផ្តល់ — ឬតម្កល់ទុក — FPIC សម្រាប់របាយការណ៍ ESIA របស់គម្រោង និងផែនការ ESMP។
- ផ្តល់មតិរិះគន់ស្ថាបនាដោយផ្ទាល់ ឬដោយអនាមិកទៅហិរញ្ញធិការី និងអាជ្ញាធរ ESIA។ សូមមើលភាគីពាក់ព័ន្ធដើម្បីកំណត់វិធីសាស្រ្តទំនាក់ទំនងមួយចំនួនដែលមាន។
- អះអាងជាថ្មីនូវបញ្ហាសំខាន់ៗ បន្ថែមការយល់ដឹងថ្មី ឬផ្តល់នូវចំណុចផ្ទុយគ្នា។ ស្នើសុំចម្លើយ។
- រក្សាកំណត់ត្រានៃខ្លឹមសារ កាលបរិច្ឆេទ និងពេលវេលានៃការដាក់ជូនរបស់អ្នក។
- ប្រសិនបើព័ត៌មានណាមួយនេះមិនមានជាភាសាកំណើតរបស់អ្នកទេ សូមស្នើសុំហិរញ្ញធិការី ក្រុមហ៊ុនអភិវឌ្ឍ អ្នកម៉ៅការ និងរដ្ឋាភិបាលប្រទេសជាម្ចាស់ផ្ទះសម្រាប់ច្បាប់ចម្លងក្រដាស និង/ឬឌីជីថលនៃឯកសារបកប្រែ។
- ពិនិត្យគេហទំព័ររបស់ ហិរញ្ញធិការី រដ្ឋាភិបាលប្រទេសជាម្ចាស់ផ្ទះ និងអាជ្ញាធរ ESIA ឱ្យបានទៀងទាត់ (ក្នុងករណីឯករាជ្យ) ដើម្បីទទួលបានព័ត៌មានថ្មីៗអំពីដំណើរការធ្វើការសម្រេចចិត្តរបស់ពួកគេ។
- ពិនិត្យសើរើសេចក្ដីសម្រេចចុងក្រោយ។
- ប្រសិនបើបញ្ហាដែលអ្នកបានលើកឡើងនៅតែមិនទាន់បានដោះស្រាយ សូមរៀបចំបណ្តឹងឧទ្ធរណ៍ដោយសហការជាមួយសហគមន៍ អង្គការ CSOs/NGOs និងអ្នកជំនាញឱ្យបានទាន់ពេលវេលា។
- បន្ទាប់ពីបានចេញផ្សាយសេចក្ដីសម្រេច សូមពិនិត្យសើរើភាពអនុលោមរបស់ហិរញ្ញធិការី ក្រុមហ៊ុនអភិវឌ្ឍ រដ្ឋាភិបាលប្រទេសជាម្ចាស់ផ្ទះ និងអាជ្ញាធរ ESIA តាមគោលនយោបាយ នីតិវិធី និងគោលការណ៍ណែនាំរបស់រដ្ឋាភិបាល ឧស្សាហកម្មជាក់លាក់ និងស្ថាប័នផ្ទៃក្នុងសម្រាប់ធ្វើការស៊ើបអង្កេត និងការសម្រេចចិត្តលើការវិនិយោគ។
- ពិនិត្យសើរើអនុលោមភាពរបស់ហិរញ្ញធិការីតាម "មតិស្តីពីការអនុវត្តឥណទានបៃតង" របស់ CBIRC និងគោលការណ៍ណែនាំសម្រាប់ការបង្កើតហិរញ្ញវត្ថុបៃតង"របស់ ធនាគាប្រជាជនចិន (PBOC) និងស្ថាប័នផ្សេងទៀត។ ដាក់ជូនក្តីកង្វល់/ពាក្យបណ្ដឹង អំពីការមិនអនុលោមរបស់ហិរញ្ញធិការីតាមគោលការណ៍ណែនាំទាំងនេះ ទៅឲ្យ CBIRC និង PBOC។
- ដាក់ជូនសំណួរ/ក្តីកង្វល់/ពាក្យបណ្ដឹង អំពីភាពមិនអនុលោមតាមគោលនយោបាយ នីតិវិធី ឬគោលការណ៍ការណែនាំផ្សេងទៀតទៅឲ្យតួអង្គសមស្រប។
- International Institute for Sustainable Development (IISD), “Step 6: Review and Licensing,” in The 7 Steps to an EIA, View the Website.
- United Nations Environment Programme (UNEP), “Topic 9: Review of EIA Quality,” in Environmental Impact Assessment Training Resource Manual, 2002, View the PDF.
- United Nations Environment Programme (UNEP), “Topic 10: Decision-making,” Environmental Impact Assessment Training Resource Manual, 2002, View the PDF.
- Environmental Law Alliance Worldwide (ELAW), “EIA Procedure,” View the Website.
- Environmental Law Alliance Worldwide (ELAW), “EIA Access to Information,” View the Website.
- Environmental Law Alliance Worldwide (ELAW), “Public Participation,” View the Website.
1 China International Contractors Association (CHINCA) and Dagong Global Credit Rating, “Guidelines of Sustainable Infrastructure for Chinese International Contractors (SIG),” 2017.
2 People's Bank of China (PBOC) et al., “Guidelines for Establishing the Green Financial System,” August 2016.
3 China Banking Regulatory Commission (CBRC) and China Insurance Regulatory Commission (CIRC) (now China Banking and Insurance Regulatory Commission (CBIRC)), “General Office of the China Banking Regulatory Commission Opinions on Green Credit Implementation,” 2013.
4 Export-Import Bank of China (China Exim Bank), “White Paper on Green Finance and Social Responsibility,” 2019.
5 Green Finance Committee (GFC) of China Society for Finance and Banking et al., “Environmental Risk Management Initiative for China’s Overseas Investment,” 2017; CBRC and CIRC, “Opinions on Green Credit;" Green Finance Initiative and GFC, “Green Investment Principles (GIP) for the Belt and Road,” 2018; Bank of China Hong Kong (BOCHK), “Sustainability Policy,” 2021.
6 China Exim Bank, “White Paper.”
7 China Exim Bank, “Guidelines for Environmental and Social Impact Assessment for Project Loans of the China Export and Import Bank,” 2007.
8 Green Finance Initiative and GFC, “Green Investment Principles.”
9 China Exim Bank, “White Paper;” CBIRC, “Key Performance Indicators of Green Credit Implementation,” 2014.
10 GFC et al., “Environmental Risk Management;” PBOC, “Green Financial System;” Green Finance Initiative and GFC, “Green Investment Principles.”
11 GFC et al., “Environmental Risk Management.”
12 China Exim Bank, “Environmental and Social Impact Assessment.”
13 MEE, “Measures for Public Participation in Environmental Impact Assessments,” 2018.
14 MEE, “Regulations on the Approval Procedures for Environmental Impact Assessment Reports (forms) of Construction Projects,” November 2020.
15 Ibid.
16 Ibid.
17 MEE, “Measures for Public Participation.”
18 Standing Committee of the National People's Congress, “Amendment to the Environmental Impact Assessment Law of the People's Republic of China,” 2016; Standing Committee of the National People's Congress, “Environmental Impact Assessment Law of the People's Republic of China,” 2002.
19 State Council, “Decision of the State Council on Amending the Regulations on Environmental Protection Management of Construction Projects,” 2017.
20 Standing Committee, “Environmental Impact Assessment.”
21 Ibid; Standing Committee, “Amendment to the Environmental.”
22 Standing Committee, “Environmental Impact Assessment;” Standing Committee of the National People's Congress, “Environmental Protection Law of the People's Republic of China,” 1989.
23 Standing Committee, “Environmental Impact Assessment.”
24 State Council, “Amending the Regulations,” 2017.
25 Ibid.
26 Ministry of Environmental Protection (MEP) (now MEE), "Notice on Further Strengthening the Disclosure of Environmental Protection Information," October 2012; State Environmental Protection Administration of China (SEPA) (now MEE), "Measures on Open Environmental Information," February 2007.
27 Standing Committee, “Environmental Impact Assessment.”
28 Standing Committee, “Amendment to the Environmental.”
29 International Best Practice is based on Asian Development Bank (ADB), "Safeguard Policy Statement," 2009; Asian Infrastructure Investment Bank (AIIB), "Environmental and Social Framework," 2021; World Bank, "Environmental and Social Framework," 2018; Mekong Partnership for the Environment, "Guidelines on Public Participation in Environmental Impact Assessment in the Mekong Region," First Edition, 2017.