Skip to main content
បញ្ជីរតួតេិនិតយ
03

ការរៀបចំ និងការអនុវត្តការវាយតម្លៃផលប៉ះពាល់បរិស្ថាន និងសង្គម (ESIA)

ការពិពណ៌នា

ហិរញ្ញធិការី គួរតែតម្រូវឱ្យ ក្រុមហ៊ុនអភិវឌ្ឍ និង អ្នកម៉ៅការ ប្រើប្រាស់វិធីសាស្រ្ត និងឧបករណ៍សមស្រប ដើម្បីធ្វើការវាយតម្លៃផលប៉ះពាល់បរិស្ថាន និងសង្គម (ESIA)1 ដែលមានភាពត្រឹមត្រូវ មិនលម្អៀង និងហ្មត់ចត់សម្រាប់គម្រោងនីមួយៗដែលបានស្នើឡើង។ កម្រិតនៃការវាយតម្លៃគួរតែត្រូវបានថ្លឹងថ្លែងលើផលប៉ះពាល់ និងហានិភ័យដែលមានសក្តានុពល ជាមួយនឹងគម្រោងដែលមានហានិភ័យខ្ពស់ ដែលទាមទារឱ្យរបាយការណ៍ ESIAs កាន់តែប្រាកដប្រជា និងទូលំទូលាយ។ ទីប្រឹក្សា ESIA ដែលជា អ្នកជំនាញ ដែលជួលដោយក្រុមហ៊ុនអភិវឌ្ឍក្នុងអំឡុងពេលកំណត់វិសាលភាពគម្រោង គួរតែកំណត់ និងវាយតម្លៃផលប៉ះពាល់ និងហានិភ័យបរិស្ថាន និងសង្គម ចូលរួមជាមួយភាគីពាក់ព័ន្ធប្រកបដោយបរិយាប័ន្ន គោរពសិទ្ធិយេនឌ័រ និង គោរពវប្បធម៌ និងបង្ហាញលទ្ធផលរកឃើញ អនុសាសន៍ និងការសន្និដ្ឋានរបស់ខ្លួននៅក្នុងរបាយការណ៍ ESIA។ បន្ទាប់ពីកំណែពង្រាង និងកំណែចុងក្រោយនៃរបាយការណ៍ ESIA ត្រូវបានបង្កើតឡើងដោយទីប្រឹក្សា ESIA ក្រុមហ៊ុនអភិវឌ្ឍ និងអ្នកម៉ៅការគួរតែចែករំលែករបាយការណ៍នេះជាមួយហិរញ្ញធិការី និង រដ្ឋាភិបាលប្រទេសជាម្ចាស់ផ្ទះក៏ដូចជាភាគីពាក់ព័ន្ធសំខាន់ៗ រួមទាំង ប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់អង្គការសង្គមស៊ីវិល (CSOs)/អង្គការក្រៅរដ្ឋាភិបាល (NGOs) ប្រព័ន្ធផ្សព្វផ្សាយ និងអ្នកស្រាវជ្រាវ/អ្នកជំនាញ សម្រាប់ធ្វើការពិចារណា ពិនិត្យវាយតម្លៃ និងអនុម័ត។

ESIAs អនុញ្ញាតឱ្យទីប្រឹក្សា ESIA ក្នុងចំណោម ភាគីដែលពាក់ព័ន្ធផ្សេងទៀត នៅក្នុងគម្រោង BRI វិភាគប្រភេទនៃផលប៉ះពាល់ផ្ទាល់ ផលប៉ះពាល់ប្រយោល ផលប៉ះពាល់បង្គរ និងផលប៉ះពាល់រួម លើ និងហានិភ័យចំពោះប្រជាជនក្នុងតំបន់ សេដ្ឋកិច្ច និងបរិស្ថានដែលអាចកើតឡើងពេញមួយវដ្តជីវិតរបស់គម្រោង។ ខណៈពេលដែលកំពុងរៀបចំ និងអនុវត្ត ESIAs ទីប្រឹក្សា ESIA គួរតែបន្តស្នើសុំមតិកែលម្អពីភាគីពាក់ព័ន្ធសំខាន់ៗ និងខិតខំប្រឹងប្រែងយ៉ាងយកចិត្តទុកដាក់ ដើម្បីពិភាក្សាអំពីគម្រោងជាមួយក្រុម និងបុគ្គលដែលងាយរងគ្រោះ និងក្រីក្រទន់ខ្សោយ។ ការវាយតម្លៃទាំងនេះផ្តល់ឱ្យទីប្រឹក្សា ESIA នូវឱកាសមិនត្រឹមតែធ្វើបច្ចុប្បន្នភាព និងធ្វើសុពលភាពទិន្នន័យគោល និងការសន្មតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប្រមូលទិន្នន័យថ្មីអំពីផលប៉ះពាល់ និងហានិភ័យដែលអាចកើតមានផងដែរ។ សិទ្ធិចូលមើលព័ត៌មានពាក់ព័ន្ធទាំងអស់អនុញ្ញាតឱ្យទីប្រឹក្សា ESIA និងភាគីពាក់ព័ន្ធផ្សេងទៀតពិចារណា ជម្រើសគម្រោងផ្សេងទៀត និងវិធានការជាក់លាក់ ដើម្បីជៀសវាង កាត់បន្ថយ និងប៉ះប៉ូវ ឬទូទាត់សងសម្រាប់ផលប៉ះពាល់អវិជ្ជមាន និងហានិភ័យក្នុងការរៀបចំសម្រាប់ផែនការគ្រប់គ្រងបរិស្ថាន និងសង្គម (ESMP) ដែលត្រូវគ្នា។ ទន្ទឹមនឹងនេះ ទីប្រឹក្សា ESIA អាចជំរុញការអភិវឌ្ឍប្រកបដោយនិរន្តរភាព — ជាពិសេសតាមរយៈការបង្កើនការប្រើប្រាស់ដីធ្លី និង ការគ្រប់គ្រងធនធានធម្មជាតិ (NRM) ដោយសហការ ជាមួយសហគមន៍មូលដ្ឋាន និង ការផ្តល់សិទ្ធិអំណាច ដល់ស្ត្រីក្នុងចំណោមក្រុមងាយរងគ្រោះ និងក្រីក្រទន់ខ្សោយផ្សេងទៀតដោយមាន ឱកាសស្មើភាព។ ជាមួយនឹងឯកសារ ESIA ពេញលេញសម្រាប់គម្រោងពួកគេដែលបានស្នើឡើង ក្រុមហ៊ុនអភិវឌ្ឍ និងអ្នកម៉ៅការអាចធ្វើការសម្រេចចិត្តដ៏ប្រសើរបំផុត និងត្រឹមត្រូវអំពីប្រភេទគម្រោង ការរៀបចំប្លង់ ទីតាំង វិសាលភាព និងទំហំ។

តើវានឹងដំណើរការយ៉ាងដូចម្តេច?

សម្រាប់គម្រោងក្រៅប្រទេស៖

រដ្ឋាភិបាលចិនគួរតែ៖2

  • ផ្តល់សេវាប្រឹក្សាទាក់ទងនឹងការវាយតម្លៃហានិភ័យបរិស្ថានសម្រាប់គម្រោងក្រៅប្រទេស។
  • បង្កើត និងរក្សាវេទិកាចែករំលែកព័ត៌មានបរិស្ថាន ដើម្បីពង្រឹងសេវាកម្មប្រឹក្សា និងកិច្ចសហប្រតិបត្តិការលើការវាយតម្លៃហានិភ័យបរិស្ថាន។
  • ផ្តល់ការណែនាំដល់ក្រុមហ៊ុនអភិវឌ្ឍ និងអ្នកម៉ៅការអំពីការអនុវត្តការវាយតម្លៃផលប៉ះពាល់បរិស្ថាន (EIAs) ដោយយោងតាមលក្ខខណ្ឌតម្រូវរបស់ប្រទេសជាម្ចាស់ផ្ទះ

 

ហិរញ្ញធិការីគួរតែ៖

  • ផ្តល់អាទិភាពដល់ការបណ្តុះបណ្តាលលើនីតិវិធី ESIA សម្រាប់ក្រុមហ៊ុនអភិវឌ្ឍ និងអ្នកម៉ៅការ។3
  • ធានាឱ្យបាននូវការស៊ើបអង្កេតពេញលេញ ហ្មត់ចត់ និងលម្អិតក្នុងការផ្ដល់ "ឥណទាន"។4
    • ប្រើប្រាស់ផ្នែកផ្សេងៗរបស់គម្រោង ក៏ដូចជាច្បាប់ និងបទប្បញ្ញត្តិរបស់ប្រទេសជាម្ចាស់ផ្ទះ ដើម្បីកំណត់ទំនួលខុសត្រូវក្នុងការស៊ើបអង្កេតផ្នែកបរិស្ថាន និងសង្គមផ្ទាល់ខ្លួន ដែលអាចគ្របដណ្តប់៖
      • លក្ខខណ្ឌការងារ និងពលកម្ម។
      • ការគ្រប់គ្រងជាតិផ្ទុះ និងសារធាតុគីមី។
      • ការបង្ការ​ និងការគ្រប់គ្រងការបំពុល
      • សុខភាព សុវត្ថិភាព សន្តិសុខរបស់ សហគមន៍
      • ការធ្វើលទ្ធកម្មដីធ្លី និង ការតាំងទីលំនៅថ្មីទាំងបង្ខំ
      • ការអភិរក្ស ជីវចម្រុះ និងការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយនិរន្តរភាព។
      • ជនជាតិដើមភាគតិច
      • បេតិកភណ្ឌវប្បធម៌
      • ខ្សែសង្វាក់ផ្គត់ផ្គង់។
      • ប្រព័ន្ធវាយតម្លៃ និងគ្រប់គ្រងហានិភ័យបរិស្ថាន និងសង្គមរបស់ក្រុមហ៊ុនអភិវឌ្ឍ និងអ្នកម៉ៅការ
    • ពង្រឹងការស៊ើបអង្កេត និងការវាយតម្លៃហានិភ័យលើបរិយាកាសសេដ្ឋកិច្ច ច្បាប់ នយោបាយ និងសង្គម។
      • អនុវត្តការវាយតម្លៃផលប៉ះពាល់សង្គម (SIAs) ដែលរួមមានផលប៉ះពាល់សេដ្ឋកិច្ចសង្គម — ជាពិសេសលើកម្លាំងពលកម្ម លក្ខខណ្ឌការងារ សន្តិសុខសង្គម សុខភាព ការធ្វើលទ្ធកម្មដីធ្លី និងការការពារជនចំណាកស្រុក — និងផលប៉ះពាល់លើធនធានធម្មជាតិ និងបរិស្ថានសង្គម។6
      • អនុវត្តការស៊ើបអង្កេតផ្នែកបរិស្ថានសម្រាប់ការផ្តល់ប្រាក់កម្ចី និងសកម្មភាពផ្សេងៗទៀត។7
    • ក្នុងករណីចាំបាច់ សូមពិចារណាស្វែងរកការគាំទ្រពីភាគីទីបីឯករាជ្យ និងអាជ្ញាធរមានសមត្ថកិច្ច។
      • គាំទ្រសម្រាប់ការស៊ើបអង្កេតឯករាជ្យនៅនឹងកន្លែង និងសវនកម្មលើផលប៉ះពាល់បរិស្ថានរបស់គម្រោង។8

 

នៅក្នុងដំណាក់កាលរៀបចំផែនការមុនអនុវត្តគម្រោង ក្រុមហ៊ុនអភិវឌ្ឍ (និង​អ្នកម៉ៅការ) គួរតែ៖

  • ពិនិត្យវាយតម្លៃ និងគោរពយ៉ាងម៉ឺងម៉ាត់នូវច្បាប់ និងបទប្បញ្ញត្តិរបស់ប្រទេសជាម្ចាស់ផ្ទះអំពី ESIAs។9
  • ជួលភាគីទីបីឯករាជ្យ ដើម្បីវាយតម្លៃការស៊ើបអង្កេតរបស់ពួកគេ។ ជួយក្រុមហ៊ុនអភិវឌ្ឍ អ្នកម៉ៅការ អ្នកម៉ៅការបន្ត ក្នុងការលើកកម្ពស់ស៊ើបអង្កេតរបស់ពួកគេ។10
  • ជួលទីប្រឹក្សា ESIA ដែលមានសមត្ថភាពដើម្បីរៀបចំរបាយការណ៍ ESIA ដែលកំណត់ និងវាយតម្លៃហានិភ័យ និងផលប៉ះពាល់បរិស្ថាន និងសង្គមសម្រាប់គម្រោងនីមួយៗ។11

 

ដោយទទួលការគាំទ្រពីក្រុមហ៊ុនអភិវឌ្ឍ (និងអ្នកម៉ៅការ) ទីប្រឹក្សា ESIA គួរតែ៖

  • អនុវត្ត ESIAs ស្របតាមឧត្តមានុវត្តនរបស់ចិន និង/ឬអន្តរជាតិ ដើម្បីដោះស្រាយកង្វះខាតនៃច្បាប់ និងបទប្បញ្ញត្តិរបស់ប្រទេសជាម្ចាស់ផ្ទះ។12
    • ប្រើប្រាស់ទិន្នន័យគោលការណ៍សង្គម និងបរិស្ថានពីការកំណត់​វិសាលភាពគម្រោង
    • វាយតម្លៃហានិភ័យ និងផលប៉ះពាល ដែលអាចកើតមានទាក់ទងនឹងសង្គម សិទ្ធិកាន់កាប់ដីធ្លី បរិស្ថាន និងស្ថិរភាពសេដ្ឋកិច្ច។13
      • អនុវត្ត EIA ឱ្យបានហ្មត់ចត់សម្រាប់គម្រោងនីមួយៗ។14 កំណត់បរិមាណនៃការបំពុល ដែលគម្រោងនីមួយៗអាចបង្កើតឡើង។15
      • អនុវត្តការងារ SIA គ្រប់ជ្រុងជ្រោយសម្រាប់គម្រោងនីមួយៗ។16 កំណត់ផលប៉ះពាល់ផ្ទាល់ និងប្រយោលរបស់គម្រោងទាក់ទងនឹងសិទ្ធិមនុស្ស ពលកម្ម ការងារ យេនឌ័រ សុខភាព និងជម្លោះ។17
  • សម្របសម្រួលការចូលរួមជាសាធារណៈ ខណៈពេលដែលរៀបចំរបាយការណ៍ ESIA នីមួយៗ។18
    • បន្តជូនដំណឹង និងប្រឹក្សាជាមួយប្រជាពលរដ្ឋ និងអង្គការនានាក្នុងវិសាលភាព ESIA នីមួយៗ។ ពិចារណាជូនដំណឹង និងប្រឹក្សាយោបល់ជាមួយប្រជាជន និងអង្គការនានាលើសពីវិសាលភាពនៃការវាយតម្លៃ។19
    • ស្តាប់មតិ និងសំណូមពររបស់ភាគីពាក់ព័ន្ធ អំពីផលប៉ះពាល់របស់គម្រោង តាមរយៈវេទិកា និងសវនាការ។20

សម្រាប់គម្រោងក្នុងស្រុកនៅប្រទេសចិន៖

ក្រុមហ៊ុនអភិវឌ្ឍ (និងអ្នកម៉ៅការ)គួរតែ៖

  • សហការជាមួយទីប្រឹក្សា EIA ដើម្បីរៀបចំរបាយការណ៍ EIA ជាលាយលក្ខណ៍អក្សររៀបចំផែនការដែលគ្របដណ្តប់លើ៖21
    • ផលប៉ះពាល់រួម ដែលអាចកើតឡើងលើប្រព័ន្ធអេកូឡូស៊ី។
    • ផលប៉ះពាល់រយៈពេលវែង ដែលអាចកើតឡើងលើបរិស្ថាន និងសុខភាពមនុស្ស។
    • ទំនាក់ទំនងរវាងអត្ថប្រយោជន៍សេដ្ឋកិច្ចសង្គម និងអត្ថប្រយោជន៍បរិស្ថាន។
    • ទំនាក់ទំនងរវាងអត្ថប្រយោជន៍បច្ចុប្បន្ន និងអត្ថប្រយោជន៍រយៈពេលវែង។
    • វិធានការកាត់បន្ថយ។
    • សេចក្តីសន្និដ្ឋានអំពីលទ្ធភាពសិក្សាផែនការដែលបានស្នើឡើង។
  • សហការជាមួយទីប្រឹក្សា EIA ដើម្បីរៀបចំរបាយការណ៍ EIA ជាលាយលក្ខណ៍អក្សរដែលគ្របដណ្តប់លើ៖22
    • បរិស្ថានដែលមានស្រាប់។
    • ការវិភាគ ការព្យាករណ៍ និងការវាយតម្លៃនៃផលប៉ះពាល់បរិស្ថាន ដែលអាចកើតមានឡើង។
    • ព័ត៌មានបច្ចេកទេស

ហិរញ្ញធិការីគួរតែ៖

  • អនុវត្តការស៊ើបអង្កេតយកចិត្ដទុកដាក់លើបរិស្ថាន និងសង្គមសម្រាប់គម្រោងទាំងអស់។
    • ជួយក្រុមហ៊ុនអភិវឌ្ឍ (និងអ្នកម៉ៅការ) ក្នុងការជ្រើសរើសវិធីសាស្ត្រ និងឧបករណ៍ ESIA ដែលសមស្រប ដើម្បីប្រើប្រាស់សម្រាប់គម្រោងនីមួយៗ។
    • ពិចារណាអំពីប្រភេទគម្រោង និងបរិបទក្នុងតំបន់ ក៏ដូចជាសមត្ថភាពរបស់ក្រុមហ៊ុនអភិវឌ្ឍ (និងអ្នកម៉ៅការ) ដើម្បីរៀបចំ អនុវត្ត និងដំណើរការគម្រោង។
    • ពិនិត្យវាយតម្លៃព័ត៌មានដែលបានផ្តល់ដោយក្រុមហ៊ុនអភិវឌ្ឍ (និងអ្នកម៉ៅការ) ទាក់ទងនឹងហានិភ័យ និងផលប៉ះពាល់បរិស្ថាន និងសង្គមរបស់គម្រោង។
    • ស្នើសុំព័ត៌មានបន្ថែមដើម្បីបញ្ចេញការស៊ើបអង្កេត។
    • ផ្តល់ការណែនាំដល់ក្រុមហ៊ុនអភិវឌ្ឍ និងអ្នកម៉ៅការអំពីរបៀបបង្កើតវិធានការកាត់បន្ថយដែលសមស្រប។
    • កំណត់ថាតើក្រុមហ៊ុនអភិវឌ្ឍ និងអ្នកម៉ៅការត្រូវការជួលអ្នកជំនាញភាគីទីបីឯករាជ្យ ដើម្បីជួយក្នុងដំណើរការ ESIA ដែរឬទេ។

 

ក្រុមហ៊ុនអភិវឌ្ឍ (និងអ្នកម៉ៅការ) គួរតែ៖

  • ប្រឹក្សាជាមួយហិរញ្ញធិការីអំពីវិធីសាស្រ្ត និងឧបករណ៍ ESIA ដែលសមស្របក្នុងការប្រើប្រាស់រួមទាំង ប៉ុន្តែមិនកំណត់ត្រឹមចំពោះ៖
    • ESIA។
    • សវនកម្មផ្នែកបរិស្ថាន និងសង្គម
    • ការវាយតម្លៃគ្រោះថ្នាក់
    • ការវាយតម្លៃហានិភ័យ
    • ការវាយតម្លៃផលប៉ះពាល់បង្គរ
    • ការវិភាគសង្គម និងជម្លោះ
    • ផែនការគ្រប់គ្រងបរិស្ថាន និងសង្គម (ESMP)
    • ក្របខណ្ឌគ្រប់គ្រងបរិស្ថាន និងសង្គម (ESMF)
    • ESIA ក្នុងតំបន់
    • ESIA តាមវិស័យ
    • ការវាយតម្លៃជាយុទ្ធសាស្ត្របរិស្ថាន និងសង្គម (SESA)
    • ឯកសារពិសេសដូចជា ផែនការធ្វើលទ្ធកម្មដីធ្លី និងការតាំងទីលំនៅជាថ្មី (LARP) ផែនការស្ដារជីវភាពរស់នៅ (LRP)ផែនការជនជាតិដើមភាគតិច (IPP)ផែនការសកម្មភាពជីវចម្រុះ (BAP) និង ផែនការគ្រប់គ្រងបេតិកភណ្ឌវប្បធម៌ (CHMP)
  • បកស្រាយពន្យល់ពីបរិបទ លក្ខខណ្ឌ ច្បាប់ គោលនយោបាយ និងបទប្បញ្ញត្តិក្នុងតំបន់។
    • ធានាថា គម្រោងមិនធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរឬមានផលវិបាកលើ សិទ្ធិសមូហភាព សិទ្ធិទំនៀមទម្លាប់ សិទ្ធិបន្ទាប់បន្សំ្ធ សិទ្ធិស្រ្តី សិទ្ធិជនជាតិដើមភាគតិច សិទ្ធិជនជាតិភាគតិច កម្មសិទ្ធិដីធ្លី និងបញ្ហាពាក់ព័ន្ធផ្សេងទៀត។
  • បន្តសហការជាមួយទីប្រឹក្សា ESIA និងអ្នកបកប្រែផ្ទាល់មាត់ ដែលត្រូវបានជួលអំឡុងពេលកំណត់វិសាលភាពគម្រោង
    • ទីប្រឹក្សា ESIA គួរតែជាអ្នកជំនាញដែលមានសមត្ថភាព និងមានបទពិសោធន៍ ដោយគ្មានទំនាស់ផលប្រយោជន៍។
    • អ្នកបកប្រែផ្ទាល់មាត់គួរតែចេះគ្រាមភាសានិងភាសាក្នុងស្រុកបានយ៉ាងស្ទាត់ជំនាញ រួមទាំងភាសាជនជាតិភាគតិច និងភាសាជនជាតិដើម។
  • រៀបចំកិច្ចប្រជុំដើម្បីណែនាំប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ អង្គការ CSOs/NGOs និងភាគីពាក់ព័ន្ធសំខាន់ៗផ្សេងទៀត ដែលមិនមែនជាផ្នែកនៃកិច្ចប្រជុំស្តីពីការកំណត់វិសាលភាពគម្រោងទៅទីប្រឹក្សា ESIA និងផ្តល់ព័ត៌មានអំពីគម្រោង។
    • ជូនដំណឹងដល់ភាគីពាក់ព័ន្ធសំខាន់ៗអំពីកិច្ចប្រជុំយ៉ាងតិចពីរសប្តាហ៍ជាមុន ដោយផ្ញើលិខិតផ្លូវការ និយាយតាមវិទ្យុសហគមន៍ បង្ហោះសារនៅលើផ្ទាំងផ្សព្វផ្សាយសហគមន៍ និង/ឬចែកការរំលែកសារនៅភូមិ/ទីប្រជុំជន/ក្រុង/ស្រុក/សាលាខេត្ត។
  • ពិនិត្យសើរើផែនទី ប្លង់ តារាង ដ្យាក្រាម និងខិត្តបណ្ណ ក៏ដូចជាកំណែពង្រាង និងកំណែថ្មីនៃ ESIA និងឯកសារបច្ចេកទេសផ្សេងទៀតដែលរៀបចំឡើង ដោយទីប្រឹក្សា ESIA
    • ដាក់ជូនកំណែពង្រាងនិងកំណែដែលបានធ្វើបច្ចុប្បន្នភាពនៃឯកសារទាំងនេះទៅហិរញ្ញធិការី និងអាជ្ញាធរ ESIA ដើម្បីពិនិត្យសើរើ និងអនុម័ត។
    • ចែករំលែកកំណែពង្រាងនិងកំណែបច្ចុប្បន្នភាពនៃឯកសារទាំងនេះជាមួយអ្នកម៉ៅការ (និងអ្នកម៉ៅការបន្ត) សម្រាប់ជាឯកសារយោង។
  • រ៉ាប់រងលើថ្លៃទីតាំង ឯកសារបោះពុម្ព មធ្យោបាយធ្វើដំណើរសម្រាប់អ្នកចូលរួម ការគាំទ្រផ្នែកថែទាំកុមារ និងអាហារសម្រន់សម្រាប់កិច្ចប្រជុំដែលទាក់ទងនឹងគម្រោងនីមួយៗ។

 

ដោយមានការគាំទ្រពី និងការចូលរួមពីក្រុមហ៊ុនអភិវឌ្ឍ អ្នកម៉ៅការ និងមន្ត្រីរដ្ឋាភិបាលថ្នាក់ជាតិ និង/ឬថ្នាក់ក្រោមជាតិ ទីប្រឹក្សា ESIA គួរតែ៖

  • កំណត់ទំហំ ជម្រៅ និងប្រភេទនៃការវិភាគដែលសមស្របសម្រាប់គម្រោងនីមួយៗ ដោយផ្អែកលើហានិភ័យ និងផលប៉ះពាល់បរិស្ថាន និងសង្គមដែលអាចកើតមានឡើង។ ប្រើវិធីសាស្រ្ត និងឧបករណ៍ ESIA មួយ ឬដូចច្រើនខាងក្រោម៖ ESIA, សវនកម្មបរិស្ថាន និងសង្គម, ការវាយតម្លៃគ្រោះថ្នាក់, ការវាយតម្លៃហានិភ័យ, ការវាយតម្លៃផលប៉ះពាល់បង្គរ ការវិភាគសង្គម, និងជម្លោះ, ESMP, ESMF, ESIA ក្នុងតំបន់ ESIA តាមវិស័យ, SESA និងឯកសារឯកទេសដូចជា LARP, LRP, IPP, BAP និង CHMP។
    • ប្រើវិធីសាស្រ្ត និងឧបករណ៍ ESIA ដែលសមស្របសម្រាប់អនុគម្រោងតូចៗ។
    • ពិនិត្យហានិភ័យ និងផលប៉ះពាល់ផ្ទាល់ ប្រយោល បង្គរ និងរួម សម្រាប់គម្រោងដែលមានហានិភ័យកាន់តែខ្ពស់។
      • អនុវត្តតាមច្បាប់របស់ប្រទេសជាម្ចាស់ផ្ទះ និងការណែនាំពាក់ព័ន្ធសម្រាប់គម្រោងដែលមានហានិភ័យកាន់តែទាប។
  • រៀបចំផែនទី ប្លង់ ដ្យាក្រាម ខិត្តបណ្ណ និង/ឬឯកសារបច្ចេកទេសថ្មី ឬបានធ្វើបច្ចុប្បន្នភាពរួច ដែលពិពណ៌នាអំពីគម្រោងនីមួយៗ។ ប្រមូលព័ត៌មានថ្មីៗអំពីជម្រើសសក្តានុពល វិធានការកាត់បន្ថយដែលបានស្នើឡើង ដំណាក់កាលសាងសង់ និងក្របខ័ណ្ឌពេលវេលា ក្តីកង្វល់ដំបូង ដំណើរការអនុវត្ត ESIA ផែនការសម្រាប់ការកំណត់អត្តសញ្ញាណភាគីពាក់ព័ន្ធ និងការប្រឹក្សា ការរៀបរាប់ត្រួសៗពីផលប៉ះពាលបរិស្ថាន និងសង្គម (រួមទាំងផលប៉ះពាល់បង្គរ ) និងដីធ្លីដែលត្រូវការ។
    • រៀបចំឱ្យមានអ្នកជំនាញដែលសមស្របផ្សេងទៀត ដើម្បីជួយពន្យល់អំពីព័ត៌មានវិទ្យាសាស្រ្ត និងបច្ចេកទេស។
    • សហការជាមួយនឹងអ្នកបកប្រែផ្ទាល់មាត់ដើម្បីបកប្រែខ្លឹមសារជាលាយលក្ខណ៍អក្សរទៅជាភាសាក្នុងតំបន់ និងគ្រាមភាសា។
    • សម្រាប់សហគមន៍ជនជាតិដើមភាគតិចដែលមិនមានភាសាសរសេរ អ្នកបកប្រែផ្ទាល់មាត់គួរប្រាស្រ័យទាក់ទងផ្ទាល់មាត់ និងដោយរូបភាព។
    • ដាក់ជូនព័ត៌មានថ្មីៗអំពីប្លង់គម្រោងដែលបានស្នើឡើង និងស្ថានភាព ESIA ទៅក្រុមហ៊ុនអភិវឌ្ឍ និងអ្នកម៉ៅការ ក៏ដូចជា រដ្ឋាភិបាលប្រទេសជាម្ចាស់ផ្ទះក្នុងកម្រិតថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
  • រៀបចំកិច្ចប្រជុំជាបន្តបន្ទាប់ (រួមទាំងសិក្ខាសាលា វេទិកា និង/ឬការពិភាក្សាជាក្រុមតូច) និងធ្វើការស្ទង់មតិបន្ថែមទៅតាមសេចក្ដីត្រូវការ ដើម្បឱ្យ់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ អង្គការ CSOs/NGOs និងភាគីពាក់ព័ន្ធសំខាន់ៗផ្សេងទៀតចូលរួមស្របទៅតាមផែនការចូលរួមរបស់ភាគីពាក់ព័ន្ធ។ សូមមើល ការចូលរួម និងការពិគ្រោះយោបល់របស់ភាគីពាក់ព័ន្ធ សម្រាប់ព័ត៌មានបន្ថែមអំពីការពិគ្រោះយោបល់ដ៏មានអត្ថន័យ
    • ជូនដំណឹងដល់ភាគីពាក់ព័ន្ធសំខាន់ៗអំពីកិច្ចប្រជុំយ៉ាងតិចពីរសប្តាហ៍ជាមុន ដោយផ្ញើលិខិតផ្លូវការ និយាយតាមវិទ្យុសហគមន៍មូលដ្ឋាន បង្ហោះសារនៅលើផ្ទាំងផ្សព្វផ្សាយសហគមន៍ ឬចែករំលែកសារនៅភូមិ/ទីប្រជុំជន/ក្រុង/ស្រុក/សាលាខេត្ត។
    • រៀបចំការប្រជុំដាច់ដោយឡែកសម្រាប់ស្ត្រីជនជាតិដើមជនជាតិភាគតិច និងក្រុមដែលងាយរងគ្រោះផ្សេងទៀត។
    • ចែករំលែកព័ត៌មានបច្ចេកទេស និងព័ត៌មានពាក់ព័ន្ធ រួមបញ្ចូលទាំង ប៉ុន្តែមិនកំណត់ត្រឹមចំពោះការរៀបចំប្លង់គម្រោង ក្របខ័ណ្ឌពេលវេលា ផលប៉ះពាល់ដែលអាចកើតមានឡើង ផែនការចូលរួមពីភាគីពាក់ព័ន្ធ និងលក្ខខណ្ឌយោងរបស់ ESIA (ToR)សូមមើលការបញ្ចេញកំណែពង្រាង និងកំណែចុងក្រោយនៃរបាយការណ៍ ESIA និងផែនការ ESMP សម្រាប់ព័ត៌មានលម្អិតអំពីរបៀបផ្សព្វផ្សាយព័ត៌មាននេះជាសាធារណៈសម្រាប់មតិរិះគន់ស្ថាបនារបស់ភាគីពាក់ព័ន្ធ។
    • ផ្តល់ច្បាប់ចម្លងក្រដាសនៃឯកសារដែលទាក់ទងនឹងគម្រោងថ្មី ឬបានធ្វើបច្ចុប្បន្នភាពជាភាសាក្នុងតំបន់ និងគ្រាមភាសាសម្រាប់ប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ដើម្បីរក្សាទុក។
    • ប្រឹក្សាយោបល់ជាមួយប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ អង្គការ CSOs/NGOs ប្រព័ន្ធផ្សព្វផ្សាយ និងអ្នកស្រាវជ្រាវ/អ្នកជំនាញលើការរៀបចំប្លង់គម្រោង ការប្រមូលទិន្នន័យគោល ផលប៉ះពាល់ដែលអាចកើតមានឡើង (ជាពិសេសបញ្ហាសហគមន៍ ជីវភាពរស់នៅ បរិស្ថាន និងវប្បធម៌ ដែលពួកគេអាចដឹង ឬយល់ឃើញថាមានសារៈសំខាន់) និងជម្រើសគម្រោង ក្នុងចំណោមបញ្ហាផ្សេងទៀតនៅក្នុងឯកសារព្រាង។
    • កត់ត្រាមតិរិះគន់ស្ថាបនា ក្តីកង្វល់ និងសំណួររបស់ភាគីពាក់ព័ន្ធ ក៏ដូចជាព័ត៌មានអំពីគុណតម្លៃក្នុងតំបន់ទាក់ទងនឹងវប្បធម៌ និងបរិស្ថាន ដើម្បីពិចារណាផ្ទៃក្នុង ដាក់បញ្ចូលដោយផ្ទាល់ទៅក្នុងរបាយការណ៍ ESIA និងដោះស្រាយក្នុងអំឡុងពេលកិច្ចប្រជុំនាពេលអនាគតសម្រាប់គម្រោងនីមួយៗ។
    • រក្សាបញ្ជីឈ្មោះអ្នកចូលរួម ដើម្បីដាក់បញ្ចូលក្នុងផែនការចូលរួមរបស់ភាគីពាក់ព័ន្ធ។ សុំការអនុញ្ញាតពីអ្នកចូលរួមមុនពេលថតរូប។
    • តាមដានជាមួយអ្នកចូលរួមក្នុងបញ្ហាជាក់លាក់នៅពេលចាំបាច់។
  • ផ្តល់ជូនប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ អង្គការ CSOs/NGOs ប្រព័ន្ធផ្សព្វផ្សាយ និងអ្នកស្រាវជ្រាវ/អ្នកជំនាញនូវពេលវេលាគ្រប់គ្រាន់ដើម្បីពិភាក្សាអំពីគម្រោងជាមួយគ្នាទៅវិញទៅមក និងផ្តល់មតិរិះគន់ស្ថាបនាដោយផ្ទាល់ ឬដោយអនាមិកមុនពេលបញ្ចប់សេចក្តីព្រាងនៃបាយការណ៍ ESIA។
  • ធ្វើបច្ចុប្បន្នភាពខ្លឹមសារពង្រាងខាងក្រោមពីលក្ខខណ្ឌយោង ToR នៅក្នុងរបាយការណ៍ ESIA ដើម្បីឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរចំពោះ៖
    • ការរៀបចំប្លង់គម្រោង រួមទាំងការកំណត់ព្រំដែនច្បាស់លាស់នៃតំបន់ប៉ះពាល់របស់គម្រោង។
    • ការពិពណ៌នាអំពីគម្រោង។
    • ទិន្នន័យគោលអំពីបរិស្ថាន និងសង្គម។
    • ការកំណត់ និងសម្គាល់ហានិភ័យ និងផលប៉ះពាល់បរិស្ថាន និងសង្គម។
  • រៀបចំរបាយការណ៍ ESIA ដែលវាយតម្លៃហានិភ័យ និងផលប៉ះពាល់ផ្ទាល់ ប្រយោល បង្គរ និងរួមទៅលើ បរិស្ថាន និងសង្គមក្នុងដំណាក់កាលទាំងអស់នៃគម្រោងនីមួយៗដែលបានស្នើឡើង។
    • ប្រមូលទិន្នន័យបន្ថែម ដើម្បីបំពេញចន្លោះប្រហោង និងដោះស្រាយភាពមិនច្បាស់លាស់នៅក្នុងព័ត៌មានមូលដ្ឋានអំពីបរិស្ថាន និងសង្គម។
      • ប្រមូលទិន្នន័យថ្មី ហើយជំនួសទិន្នន័យចាស់ដោយទិន្នន័យថ្មីបំផុត។
      • ធ្វើសុពលកម្មទិន្នន័យដែលមានស្រាប់ជាមួយភាគីពាក់ព័ន្ធសំខាន់ៗ។
    • ប្រើប្រាស់ព័ត៌មានវិទ្យាសាស្ត្រ ក៏ដូចជាចំណេះដឹង ជំនាញ និងការអនុវត្តក្នុងតំបន់ និងអំពីជនជាតិដើមភាគតិច។
    • ស្វែងយល់ពីសារៈសំខាន់ និងវិសាលភាពនៃហានិភ័យ និងផលប៉ះពាល់បរិស្ថាន រួមទាំង៖
      • ហានិភ័យ និងផលប៉ះពាល់បរិស្ថានកំណត់ដោយគោលការណ៍ណែនាំស្តីពីបរិស្ថាន សុខភាព និងសុវត្ថិភាព (EHSGs)របស់ក្រុមធនាគារពិភពលោក។23
      • ហានិភ័យ និងផលប៉ះពាល់បរិស្ថានទាក់ទងនឹងសុវត្ថិភាពសហគមន៍ រួមទាំងសុវត្ថិភាពនៃទំនប់ និងការប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិតប្រកបដោយសុវត្ថិភាព។
      • ហានិភ័យ និងផលប៉ះពាល់បរិស្ថានទាក់ទងនឹងបម្រែបម្រួលអាកាសធាតុ
      • ហានិភ័យ និងផលប៉ះពាល់សង្គម និងបរិស្ថានឆ្លងដែន ឬសកល ដូចជាកាកសំណល់រាវ ការបំភាយឧស្ម័ន និងការបង្កើនការប្រើប្រាស់ ឬការបំពុលផ្លូវទឹក។
      • ការគំរាមកំហែងដល់ជម្រកធម្មជាតិ និងជីវចម្រុះ រួមទាំងប្រភេទសត្វជិតផុតពូជ ឬប្រភេទសត្វបម្លាស់ទីដែលខ្សត់ខ្សោយ។
      • ហានិភ័យ និងផលប៉ះពាល់បរិស្ថាន និងសង្គមដែលទាក់ទងនឹងសេវាប្រព័ន្ធអេកូឡូស៊ី និងការប្រើប្រាស់ធនធានធម្មជាតិ ធនធានសេដ្ឋកិច្ចសង្គម និងធនធានរូបសាស្រ្តនិងវប្បធម៌។
    • ស្វែងយល់សារៈសំខាន់ និងវិសាលភាពនៃហានិភ័យ និងផលប៉ះពាល់ រួមទាំង៖
      • ការគំរាមកំហែងដល់សន្តិសុខរបស់មនុស្សតាមរយៈការកើនឡើងនៃជម្លោះ បទឧក្រិដ្ឋ ឬអំពើហិង្សផ្ទាល់ខ្លួន សហគមន៍ ឬអន្តររដ្ឋ។
      • ផលប៉ះពាល់លើប្រភពផ្លូវការ និងក្រៅផ្លូវការនៃជីវភាពរបស់ស្ត្រី បន្ថែមពីលើផលប៉ះពាល់មិនស្មើគ្នាលើជនក្រីក្រ កុមារ យុវជន ជនជាតិភាគតិច ជនជាតិដើមភាគតិច ជនពិការ និងក្រុមមនុស្សក្រីក្រទន់ខ្សោយ ឬមនុស្សងាយរងគ្រោះផ្សេងទៀត។
      • ការចែកចាយធនធានអភិវឌ្ឍ និងអត្ថប្រយោជន៍នៃគម្រោង — ជាពិសេសក្នុងចំណោមបុគ្គល និងក្រុមមនុស្សក្រីក្រទន់ខ្សោយ ឬងាយរងគ្រោះ។
      • ផលប៉ះពាល់អវិជ្ជមានលើសេដ្ឋកិច្ច និងសង្គម ទាក់ទងនឹងការធ្វើលទ្ធកម្មដីធ្លី ឬការរឹតបន្តឹងលើការប្រើប្រាស់ដីធ្លី
      • ហានិភ័យ ឬផលប៉ះពាល់ដែលទាក់ទងនឹងការកាន់កាប់ និងប្រើប្រាស់ដីធ្លី ឬធនធានធម្មជាតិ ដូចជាផលប៉ះពាល់លើលំនាំនៃការប្រើប្រាស់ដីក្នុងតំបន់ និងការរៀបចំកម្មសិទ្ធិ សិទ្ធិ និងលទ្ធភាពទទួលបានដីធ្លី សន្តិសុខស្បៀងនិងគុណតម្លៃដី ឬហានិភ័យទាក់ទងនឹងជម្លោះ ឬការដណ្តើមដីធ្លី និងធនធានធម្មជាតិ។
      • ផលប៉ះពាល់លើសុខភាព សុវត្ថិភាព និងសុខុមាលភាពរបស់កម្មករ និងប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់
      • ហានិភ័យចំពោះបេតិកភណ្ឌវប្បធម៌ — ជាពិសេសសម្រាប់សហគមន៍ ដែលនៅតែប្រើប្រាស់ធនធានវប្បធម៌ ឬបានប្រើប្រាស់ធនធានទាំងនោះនៅក្នុងអំឡុងពេលរស់នៅ។
  • ពិនិត្យជម្រើសសម្រាប់គម្រោងនីមួយៗ ដែលមានផលប៉ះពាល់អវិជ្ជមានជាច្រើន ដែលចម្រុះ មិនអាចស្តារឡើងវិញបាន និង/ឬមិនធ្លាប់មានពីមុនមក។
    • កំណត់វិធីដើម្បីបង្កើនអត្ថប្រយោជន៍ និងកាត់បន្ថយផលប៉ះពាល់អវិជ្ជមាននៅក្នុងរបាយការណ៍ ESIA សម្រាប់គម្រោងនីមួយៗ។
    • ចងក្រងឯកសារអំពីសនិទានភាពសម្រាប់ការសម្រេចជ្រើសរើសទីតាំងគម្រោង ការរៀបចំប្លង់គម្រោង បច្ចេកវិទ្យា និងសមាសធាតុ។ ធ្វើការវិភាគអត្ថប្រយោជន៍ និងការចំណាយនៃជម្រើសក្នុងការរៀបចំប្លង់គម្រោងដែលកំពុងធ្វើការពិចារណា។
    • ពិចារណាលើជម្រើស "គ្មានគម្រោង"។
  • ដាក់បញ្ចូលលទ្ធផលរកឃើញ និងអនុសាសន៍ទាំងអស់ពី ESIA ទៅក្នុងប្លង់គម្រោង។23
តើអ្នកនឹងអាចធ្វើអ្វីបាន?

 

  • រកមើលគេហទំព័ររបស់ហិរញ្ញធិការី ក្រុមហ៊ុនអភិវឌ្ឍ អ្នកម៉ៅការ អ្នកម៉ៅការបន្ត និងរដ្ឋាភិបាលប្រទេសជាម្ចាស់ផ្ទះ ដើម្បីទទួលបានព័ត៌មានអំពីនីតិវិធី ឬគោលការណ៍ណែនាំផ្ទាល់ខ្លួនសម្រាប់ ESIAs ឬវិធីសាស្រ្ត និងឧបករណ៍ពាក់ព័ន្ធដើម្បីវាយតម្លៃផលប៉ះពាល់ និងហានិភ័យបរិស្ថាន និងសង្គម។
    • ប្រសិនបើព័ត៌មានណាមួយនេះមិនមានទេ សូមសាកសួរតួអង្គសមស្របឱ្យបង្ហាញជាសាធារណៈនូវព័ត៌មានលម្អិតជាក់លាក់ជាភាសាកំណើតរបស់អ្នក។ សូមមើលលើភាគីពាក់ព័ន្ធដើម្បកំណត់វិធីទំនាក់ទំនងមួយចំនួនដែលមាន។
  • ប្រសិនបើអ្នកមិនអាចទាក់ទងអ្នកម៉ៅការ និង/ឬអ្នកម៉ៅបន្តការដោយផ្ទាល់បានទេ សូមទាក់ទងទៅហិរញ្ញធិការី ក្រុមហ៊ុនអភិវឌ្ឍ និង/ឬរដ្ឋាភិបាលប្រទេសជាម្ចាស់ផ្ទះសម្រាប់សុំជំនួយ។
    • ប្រសិនបើអ្នកមិនអាចទាក់ទងដោយផ្ទាល់ទៅ ក្រុមហ៊ុនអភិវឌ្ឍ ហិរញ្ញធិការី និង/ឬរដ្ឋាភិបាលប្រទេសជាម្ចាស់ផ្ទះបាននោះទេ សូមទាក់ទងទៅអ្នកដឹកនាំសហគមន៍ ឬអង្គការ CSO/NGO សម្រាប់សុំជំនួយ។
  • ចូលរួមកិច្ចប្រជុំគម្រោងទាក់ទងនឹងការរៀបចំ និងការអនុវត្ត ESIA។
    • ពិភាក្សាជាមួយទីប្រឹក្សា ESIA អំពីតម្រូវការរបស់អ្នក ក៏ដូចជាដី/ផ្ទះ/សំណង់/ទ្រព្យសម្បត្តិ/សេវាកម្មដែលជាកម្មសិទ្ធិរបស់អ្នក គ្រួសាររបស់អ្នក ឬសហគមន៍របស់អ្នក។
    • សួរអំពីកិច្ចប្រជុំនាពេលខាងមុខ ក៏ដូចជាការប្រជុំដាច់ដោយឡែកសម្រាប់ស្ត្រី ជនជាតិដើមភាគតិច ជនជាតិភាគតិច និងក្រុមដែលងាយរងគ្រោះផ្សេងទៀត។
    • ស្នើសុំហិរញ្ញធិការី ក្រុមហ៊ុនអភិវឌ្ឍ អ្នកម៉ៅការ និងរដ្ឋាភិបាលប្រទេសជាម្ចាស់ផ្ទះ ទូទាត់ថ្លៃមធ្យោបាយធ្វើដំណើរ និងលើថ្លៃចំណាយផ្សេងទៀតដែលទាក់ទងនឹងការចូលរួម។
    • រក្សាកំណត់ត្រាវត្តមាន និងការចូលរួមរបស់អ្នក នៅលើក្រដាស ឬនៅក្នុងទូរសព្ទរបស់អ្នក។
    • ស្នើសុំអ្នកប្រឹក្សា ESIA ផ្តល់ច្បាប់ចម្លងក្រដាស និង/ឬច្បាប់ចម្លងឌីជីថលនៃកំណែពង្រាង និងកំណែថ្មីនៃផែនទី ប្លង់ តារាង ខិត្តបណ្ណ ការសិក្សាពីការកំណត់វិសាលភាព ផែនការការចូលរួមពីភាគីពាក់ព័ន្ធ របាយការណ៍ ESIA និងឯកសារបច្ចេកទេសផ្សេងទៀតជាភាសាកំណើតរបស់អ្នក។ ពិនិត្យសើរើនូវខ្លឹមសារទាំងនេះ។
    • ពិភាក្សាអំពីហានិភ័យ និងផលប៉ះពាល់ផ្ទាល់ ប្រយោល បង្គរ និងរួមរបស់សំណើគម្រោងលើ បរិស្ថាន និងសង្គម ព្រមទាំងជម្រើសដែលអាចកើតមានឡើង ជាមួយសមាជិកសហគមន៍ផ្សេងទៀត អង្គការ CSOs/NGOs និងអ្នកជំនាញសមស្របទាំងក្នុងអំឡុងពេល និងក្រោយពេលនៃកិច្ចប្រជុំ។
    • ផ្តល់មតិរិះគន់ស្ថាបនាដោយផ្ទាល់ ឬដោយអនាមិកទៅហិរញ្ញធិការី ក្រុមហ៊ុនអភិវឌ្ឍ អ្នកម៉ៅការ រដ្ឋាភិបាលប្រទេសជាម្ចាស់ផ្ទះ និងអាជ្ញាធរ ESIA។
  • ប្រសិនបើអ្នកមិនបានឮអំពីកិច្ចប្រជុំរបស់គម្រោង ESIA ទេនោះ សូមចូលទៅកាន់គេហទំព័ររបស់ ហិរញ្ញធិការី និងរដ្ឋាភិបាលប្រទេសជាម្ចាស់ផ្ទះ ដើម្បីទទួលបានព័ត៌មានអំពីពេលវេលា និងទីកន្លែងដែលកិច្ចប្រជុំនឹងប្រារព្ធឡើងនាពេលខាងមុខ ក៏ដូចជាថាតើនរណាជាទីប្រឹក្សា ESIA និងរបៀបទាក់ទងជាមួយពួកគេ។
    • ប្រសិនបើមិនមានព័ត៌មានណាមួយក្នុងចំណោមព័ត៌មាននេះទេ សូមស្នើសុំហិរញ្ញធិការី និងមន្ត្រីមកពីរដ្ឋាភិបាលប្រទេសជាម្ចាស់ផ្ទះឱ្យបញ្ចេញង្ហាញជាសាធារណៈនូវព័ត៌មានលម្អិតជាក់លាក់ជាភាសាកំណើតរបស់អ្នក។
  • ប្រសិនបើការប្រជុំ ESIA របស់គម្រោងត្រូវបានប្រារព្ធឡើងរួចហើយនោះ សូមរកមើលគេហទំព័ររបស់ ហិរញ្ញធិការី និងរដ្ឋាភិបាលប្រទេសម្ចាស់ជាផ្ទះសម្រាប់ច្បាប់ចម្លងឌីជីថលនៃកំណែពង្រាងនិងកំណែចុងក្រោយនៃផែនទី ប្លង់ តារាង ខិត្តបណ្ណ ការសិក្សាការកំណត់វិសាលភាព ផែនការការចូលរួមរបស់ភាគីពាក់ព័ន្ធ របាយការណ៍ ESIA និងឯកសារបច្ចេកទេសផ្សេងទៀត ក៏ដូចជាមតិសាធារណៈ ជាភាសាកំណើតរបស់អ្នក។
    • លៃលកពេលដើម្បីពិភាក្សាអំពីឯកសារជាមួយនឹងសមាជិកសហគមន៍ផ្សេងទៀត អង្គការ CSOs/NGOs និងអ្នកជំនាញដែលមានសមត្ថកិច្ច​។
    • ផ្តល់មតិរិះគន់ស្ថាបនាដោយផ្ទាល់ ឬដោយអនាមិកទៅហិរញ្ញធិការី ក្រុមហ៊ុនអភិវឌ្ឍ អ្នកម៉ៅការ និងរដ្ឋាភិបាលប្រទេសជាម្ចាស់ផ្ទះ។
    • ប្រសិនបើព័ត៌មានណាមួយនេះមិនមានជាភាសាកំណើតរបស់អ្នកទេ សូមសួរទៅហិរញ្ញធិការី ក្រុមហ៊ុនអភិវឌ្ឍ អ្នកម៉ៅការ និងរដ្ឋាភិបាលប្រទេសជាម្ចាស់ផ្ទះសម្រាប់ច្បាប់ចម្លងក្រដាស និង/ឬច្បាប់ចម្លងឌីជីថលនៃឯកសារដែលបានបកប្រែ។
  • ខណៈពេលដែល ESIA កំពុងត្រូវបានអនុវត្ត ឬបន្ទាប់ពីរបាយការណ៍ព្រាងត្រូវបានរៀបចំ សូមពិនិត្យវាយតម្លៃភាពអនុលោមរបស់ហិរញ្ញវត្ថុធិការី ក្រុមហ៊ុនអភិវឌ្ឍ អ្នកម៉ៅការ អ្នកម៉ៅការបន្ត និង់រដ្ឋាភិបាលប្រទេសជាម្ចាស់ផ្ទះតាមគោលនយោបាយ នីតិវិធី និងគោលការណ៍ណែនាំរបស់រដ្ឋាភិបាល ឧស្សាហកម្មជាក់លាក់ និងផ្ទៃក្នុងសម្រាប់ ESIAs ក្នុងចំណោមវិធីសាស្រ្ត និងឧបករណ៍ផ្សេងទៀតដើម្បីវាយតម្លៃផលប៉ះពាល់ និងហានិភ័យបរិស្ថាន និងសង្គម។
    • ពិនិត្យសើរើភាពអនុលោមរបស់ហិរញ្ញធិការីតាម "សូចនាករនៃ​លទ្ធផល​អនុវត្ត​ការងារសំខាន់ៗ (KPIs) នៃការអនុវត្តឥណទានបៃតង" និង "គោលការណ៍ណែនាំ​ស្តីពីការគ្រប់គ្រងឧស្សាហកម្មធនាគារក្នុងការបម្រើការអភិវឌ្ឍ និងការពង្រឹង​ការគ្រប់គ្រងហានិភ័យនៅក្រៅប្រទេសរបស់សហគ្រាស" របស់គណៈកម្មការនិយតកម្មធនាគារ និងធានារ៉ាប់រងនៃប្រទេសចិន (CBIRC) ក៏ដូចជា "គោលការណ៍ណែនាំអំពីទំនួលខុសត្រូវសង្គមរបស់សាជីវកម្ម" របស់សមាគមធនាគារចិន (CBA)។ ដាក់ជូនក្ដីកង្វល់ ឬពាក្យបណ្ដឹងអំពីការមិនអនុលោមតាម KPIs ឬគោលការណ៍ណែនាំផ្សេងទៀតរបស់ហិរញ្ញធិការីទៅ CBIRC ឬ CBA។
    • ពិនិតសើរើ "ការណែនាំអំពីទំនួលខុសត្រូវសង្គមសម្រាប់អ្នកម៉ៅការអន្តរជាតិចិន" របស់ សមាគមអ្នកម៉ៅការអន្តរជាតិនៃប្រទេសចិន (CHINCA)ដាក់ជូនកង្វល់/ពាក្យបណ្តឹងទៅ CHINCA អំពីក្រុមហ៊ុនអភិវឌ្ឍ និងអ្នកម៉ៅការដែលមិនអនុវត្ត EIAs ការស៊ើបអង្កេត និងដំណើរការផ្សេងទៀតឱ្យបានត្រឹមត្រូវ ដើម្បីការពារហានិភ័យក្នុងដំណាក់កាលរៀបចំផែនការមុនអនុវត្តគម្រោង។
    • រាយការណ៍អំពីស្ថានការណ៍ ឬព្រឹត្តិការណ៍សំខាន់ៗដែលពាក់ព័ន្ធ ដូចជាការខកខានមិនធ្វើតាមការអនុវត្តអន្តរជាតិនៅពេលធ្វើការវាយតម្លៃផលប៉ះពាល់បរិស្ថាន (EIAs) និងការស៊ើបអង្កេត ទៅកាន់ក្រសួងពាណិជ្ជកម្ម (MOFCOM) និងក្រសួងអេកូឡូស៊ី និងបរិស្ថាន (MEE) ចិនឱ្យបានទាន់ពេលវេលា។
    • ដាក់ជូនសំណួរ/ក្តីកង្វល់/ពាក្យបណ្ដឹង អំពីភាពមិនអនុលោមតាមគោលនយោបាយ នីតិវិធី ឬគោលការណ៍ការណែនាំផ្សេងទៀតទៅតួអង្គដែលសមស្រប។
What Would It Accomplish or Prevent?
ធនធាន
  • Asian Development Bank (ADB), “Outline of an Environmental Impact Assessment,” in Safeguard Policy Statement, p. 41-43, 2009, View the PDF.
  • Asian Development Bank (ADB), “Outline of an Indigenous Peoples Plan (That Includes a Social Impact Assessment (SIA)),” in Safeguard Policy Statement, p. 63-65, 2009, View the PDF.  
  • Asian Development Bank (ADB), “Outline of a Resettlement Plan (That Includes a Social Impact Assessment (SIA)), in Safeguard Policy Statement, p. 51-54, 2009, View the PDF
  • Asian Infrastructure Investment Bank (AIIB), “Elements and Process of an Environmental and Social Impact Assessment (ESIA),” in Environmental and Social Framework, p. 22, 43, 71-72, 2021, View the PDF
  • International Union for Conservation of Nature (IUCN), "Environmental and Social Impact Assessment (ESIA)," Guidance Note – ESMS Manual, Environmental & Social Management System (ESMS), March 15, 2020, View the PDF.
  • International Union for Conservation of Nature (IUCN), "Social Impact Assessment (SIA)," Guidance Note – ESMS Manual, Environmental & Social Management System (ESMS), May 2016, View the PDF.
  • World Bank, “Outline of an Environmental and Social Impact Assessment (ESIA) Report,” in Environmental and Social Framework, p. 25-26, 2017, View the PDF
  • United Nations Development Programme’s (UNDP), “Social and Environmental Assessment and Management: Annex 3: Indicative Outline of an Environmental and Social Impact Assessment (ESIA) Report,” in Guidance Note: UNDP Social and Environmental Standards, p. 46-47, November 2020, View the PDF
  • Asian Development Bank (ADB), “Environmental Assessment Guidelines,” View the PDF.
  • International Association for Impact Assessment (IAIA), “Social Impact Assessment: Guidance for assessing and managing the social impacts of projects,” View the PDF
  • International Institute for Sustainable Development (IISD), “Step 3: Impact Assessment and Mitigation,” in The 7 Steps to an EIA, View the Website
  • Inter-American Development Bank (IDB), “Social Impact Assessment: Integrating Social Issues in Development Projects,” May 2018, View the Website.
  • The Regional Environmental Center for Central and Eastern Europe, “Impact Analysis” and “Reporting,” in EIA Training Resource Manual for South Eastern Europe, View the PDF
  • United Nations Development Programme (UNDP), “Guidance Note: Social and Environmental Assessment and Management,” in UNDP Social and Environmental Standards, July 2022, View the PDF
  • United Nations Environment Programme (UNEP), “Topic 6: Impact Analysis,” in Environmental Impact Assessment Training Resource Manual, Second Edition, 2002, View the PDF.
  • United Nations Environment Programme (UNEP), “Topic 8: EIA Reporting,” in Environmental Impact Assessment Training Resource Manual, Second Edition, 2002, View the PDF.
  • United Nations Environment Programme (UNEP), “Topic 13: SIA,” in Environmental Impact Assessment Training Resource Manual, Second Edition, 2002, View the PDF
  • Christina Hill, Chris Madden, and Nina Collins, A Guide to Gender Impact Assessment for the Extractive Industries (Melbourne: Oxfam, 2017), View the PDF
  • Victoria Government of Australia Commission For Gender Equality, “Gender impact assessments,” View the Website.
  • World Bank, “Responsible Agricultural Investment (RAI),” in Knowledge Into Action Note Series, View the PDF
  • World Bank, “ESS1: Assessment and Management of Environmental and Social Risks and Impact,” Guidance Note for Borrowers, Environmental & Social Framework for IPF Operations, 2016, View the PDF.
  • Environmental Law Alliance Worldwide (ELAW), “Who Prepares EIA, Who Pays for EIA, EIA Contractor Qualifications, Conflict of Interest, Public Meetings, Public Input at Meeting, Criteria to Hold Public Meeting, Days for Public to Review Draft EIA, Public Comments on Draft EIA,” in EIA Complete Factors, View the Website.

1 This checklist uses the term ESIA to recommend the preparation and implementation of an in-depth evaluation of environmental and social impacts and risks for each proposed project. However, depending on the Financiers, Developers, Contractors, and the Host Country Government, an environmental impact assessment (EIA), initial environmental examination (IEE), or another ESIA-related method or tool could be employed to evaluate a project’s impacts and risks. In some cases, Indigenous peoples’ plans (IPPs) and land acquisition and resettlement plans (LARPs) may include an assessment of social impacts. It is also possible for projects to involve social impact assessments (SIAs) that are separate from EIAs, IPPs, LARPs, and other project documentation.

2 Ministry of Environmental Protection (MEP) (now Ministry of Ecology and Environment (MEE)) et al., “Guidance on Promoting Green Belt and Road,” 2017; MEP, “The Belt and Road Ecological and Environmental Cooperation Plan,” 2017.

3 China Banking Association (CBA), “Corporate Social Responsibility Guidelines,” 2009.

4 China Banking Regulatory Commission (CBRC) (now China Banking and Insurance Regulatory Commission (CBIRC)), “Key Performance Indicators of Green Credit Implementation,” June 2014.

5 CBRC and China Insurance Regulatory Commission (CIRC) (now CBIRC), “Guidelines on Regulating the Banking Industry in Serving Enterprises’ Overseas Development and Strengthening Risk Control,” 2017.

6 The Export-Import Bank of China (China Exim Bank), “Guidelines for Environmental and Social Impact Assessment for Project Loans of the China Export and Import Bank,” 2007.

7 Bank of China (Hong Kong) (BOCHK), “Sustainability Policy,” 2021.

8 CBA, “Corporate Social Responsibility.” 

9 Ministry of Commerce (MOFCOM) and MEE, “Guidelines for Ecological Environmental Protection in Foreign Investment Cooperation and Construction Projects,” 2022; MOFCOM and MEP, “Guidelines for Environmental Protection in Foreign Investment and Cooperation,” 2013.

10 Responsible Cobalt Initiative (RCI) and Responsible Minerals Initiative (RMI), “Cobalt Refiner Supply Chain Due Diligence Standard (version 2.0),” 2021.

11 China-ASEAN Investment Cooperation Fund (CAF), “Social Responsibility and Environmental Protection Guidelines for Investments in the ASEAN Region,” 2014; China Datang Corporation (CDT), “Regulation on Environmental Protection,” 2017.

12 The following guidelines and internal policies specify the importance of using Chinese and/or international best practices for ESIAs: MOFCOM and MEE, “New Guidelines for Green Development in Overseas Investment and Cooperation,” 2021; MOFCOM and MEE, “Ecological Environmental Protection;” National Development and Reform Commission (NDRC) et al., “Code of Conduct for the Operation of Overseas Investments by Private Enterprises,” 2017; Green Finance Committee (GFC) of China Society for Finance and Banking et al., “Environmental Risk Management Initiative for China’s Overseas Investment,” 2017; China Exim Bank, “Environmental and Social Impact Assessment;” China Chamber of Commerce of Metals, Minerals and Chemicals Importers and Exporters (CCCMC), “Guidance for Sustainable Natural Rubber,” 2017; CCCMC, “Guidelines for Social Responsibility in Outbound Mining Investments,” 2017. The following guidelines encourage Developers and Contractors to undertake ESIAs: China International Contractors Association (CHINCA), “Draft Revisions to Guide on Social Responsibility for Chinese International Contractors,” 2021; CHINCA, “Guide on Social Responsibility for Chinese International Contractors,” 2012; CHINCA and Dagong Global Credit Rating, “Guidelines of Sustainable Infrastructure for Chinese International Contractors (SIG),” 2017; Ministry of Finance (MOF) et al., “Guiding Principles on Financing the Development of BRI,” 2017; Green Finance Initiative and GFC, “Green Investment Principles (GIP) for the Belt and Road,” 2018; RCI and RMI, “Cobalt Refiner Supply.”

13 CCCMC, “Outbound Mining Investments.” The following internal company policies emphasize the need to identify and assess social and environmental impacts: China Three Gorges Corporation (CTG), “Sustainable Development Policy,” 2017; Sinohydro, “Environmental Protection Policy Statement,” 2017.

14 CCCMC, “Outbound Mining Investments.”

15 Standing Committee of the National People's Congress, “Environmental Protection Law of the People's Republic of China,” 1989.

16 RCI and RMI, “Cobalt Refiner Supply.”

17 CCCMC, “Outbound Mining Investments.”

18 MEE, “Measures for Public Participation in Environmental Impact Assessments,” 2018.

19 Ibid; MOFCOM and MEE, “New Guidelines.”

20 MOFCOM and MEE, “Ecological Environmental Protection.”

21 State Council, “Regulation on Environmental Impact Assessment of Planning,” 2009.

22 Standing Committee of the National People's Congress, “Environmental Impact Assessment Law of the People's Republic of China,” 2002; Standing Committee of the National People's Congress, “Amendment to the Environmental Impact Assessment Law of the People's Republic of China,” 2016.

23 International Best Practice is based on Asian Development Bank (ADB), "Safeguard Policy Statement," 2009; Asian Infrastructure Investment Bank (AIIB), "Environmental and Social Framework," 2021; World Bank, "Environmental and Social Framework," 2018; Mekong Partnership for the Environment, "Guidelines on Public Participation in Environmental Impact Assessment in the Mekong Region," First Edition, 2017.