ការផ្តល់សំណងសមរម្យ ការតាំងទីលំនៅថ្មី និងការគាំទ្រការស្តារជីវភាព
នីតិវិធីរបស់ប្រទេសជាម្ចាស់ផ្ទះគ្រប់គ្រងទៅលើរបៀបដែលហិរញ្ញធិការី ក្រុមហ៊ុនអភិវឌ្ឍ និង អ្នកម៉ៅការ ដែលពាក់ព័ន្ធនឹងការផ្តល់ សំណងការផ្លាស់ទីលំនៅ របស់ប្រជាសហគមន៍មូលដ្ឋាន និងការស្ដារ ជីវភាពរស់នៅរបស់ពួកគេ។ នៅក្នុងបណ្ដាលប្រទេសជាម្ចាស់ផ្ទះនៃ BRI ជាច្រើន ទីភ្នាក់ងាររបស់រដ្ឋាភិបាលដែលពាក់ព័ន្ធ ដឹកនាំដំណើរការទាំងនេះ ដែលអាចពាក់ព័ន្ធនឹងការជូនដំណឹង និងការប្រឹក្សាយោបល់ជូនប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់អង្គការសង្គមស៊ីវិល (CSOs) អង្គការក្រៅរដ្ឋាភិបាល (NGOs)អ្នកជំនាញ និងភាគីពាក់ព័ន្ធសំខាន់ៗផ្សេងទៀតប្រកបដោយបរិយាប័ន្នការគោរពសិទ្ធិយេនឌ័រ និងគោរពវប្បធម៌ការរៀបចំផែនការធ្វើលទ្ធកម្មដីធ្លី និងការតាំងទីលំនៅថ្មី (LARP) ផែនការតាំងទីលំនៅថ្មី (RP) ឬផែនការស្តារជីវភាពរស់នៅ (LRP) ការចេញឯកសារដែលពន្យល់ពីការផ្តល់ជូនសំណង ការតាំងទីលំនៅថ្មី និង ការស្ដារជីវភាពរស់នៅ និងការផ្តល់អត្ថប្រយោជន៍នៃគម្រោងដោយផ្ទាល់ជូនប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់។ ទោះជាយ៉ាងណាក៏ដោយ ចំនួនហិរញ្ញប្បទានដែលផ្តល់ដោយហិរញ្ញធិការី និងលក្ខខណ្ឌភ្ជាប់ជាមួយការផ្តល់ហិរញ្ញប្បទាននេះគឺមានសារៈសំខាន់ចំពោះភាពជោគជ័យនៃគម្រោង BRI។ ហិរញ្ញធិការីត្រូវតែធានាថា មូលនិធិដែលមានគ្រប់គ្រាន់ត្រូវបានបែងចែកដើម្បីផ្តល់សំណងជូនប្រជាសហគមន៍មូលដ្ឋានជួយការផ្លាស់ប្តូរទីលំនៅ និងសម្របសម្រួលលទ្ធភាពទទួលបានឱកាសល្អក្នុងការទទួលបានការងារ ឬបង្កើតមុខរបរ។ ក្នុងអំឡុងពេលដំណាក់កាលរៀបចំផែនការមុនអនុវត្តគម្រោង ក្រុមហ៊ុនអភិវឌ្ឍ និងអ្នកម៉ៅការនៅតែទទួលខុសត្រូវចំពោះការចែករំលែកព័ត៌មានជាមួយប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ ឆ្លើយតបទៅនឹងសំណួរ/ក្ដីកង្វល់/បណ្តឹងពាក់ព័ន្ធតាមរយៈយន្តការបណ្ដឹងសាទុក្ខកម្រិតគម្រោង និងគាំទ្រការផ្ដល់សំណង ការតាំងទីលំនៅថ្មី និងការស្តារជីវភាពរស់នៅ។ ក្រុមហ៊ុនអភិវឌ្ឍ និងអ្នកម៉ៅការគួរតែពិគ្រោះយោបល់ឱ្យបានញឹកញាប់ជាមួយនឹងភាគីពាក់ព័ន្ធសំខាន់ៗ ដូចដែលបានអនុញ្ញាតដោយច្បាប់ និងបទប្បញ្ញត្តិនៃប្រទេសជាម្ចាស់ផ្ទះ និងគួរតែផ្តល់អត្ថប្រយោជន៍បន្ថែមដល់ការអភិវឌ្ឍប្រកបដោយនិរន្តរភាពនៅក្នុងសហគមន៍មូលដ្ឋានរួមបញ្ចូលទាំង ប៉ុន្តែមិនកំណត់ត្រឹមចំពោះ ការរៀបចំកម្មវិធីអភិវឌ្ឍន៏ជំនាញសម្រាប់ស្ត្រី និងយុវជនដើម្បីលើកកម្ពស់លទ្ធភាពទទួលបានសេវាឥណទានសម្រាប់ជនក្រីក្រក្នុងទីក្រុង និងការដំឡើងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត និងសេវាអនាម័យថ្មីនៅតាមតំបន់ជនបទ។
កិច្ចសហប្រតិបត្តិការជាមួយ — និងការគាំទ្រសម្រាប់ — ទីភ្នាក់ងាររបស់ រដ្ឋាភិបាលប្រទេសជាម្ចាស់ផ្ទះ ដែលពាក់ព័ន្ធអនុញ្ញាតឱ្យហិរញ្ញធិការី ក្រុមហ៊ុនអភិវឌ្ឍ និងអ្នកម៉ៅការធានាឱ្យបាននូវសមភាពនៃសំណង ការតាំងទីលំនៅថ្មី និងការស្ដារជីវភាពរស់នៅ។ ក្រុមហ៊ុនអភិវឌ្ឍ និងអ្នកម៉ៅការអាចជួយឱ្យគម្រោងអនុវត្តតាមច្បាប់របស់ប្រទេសជាម្ចាស់ផ្ទះ និងការពារសិទ្ធិរបស់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ជាពិសេសនៅពេលប្រឈមមុខនឹងការបាត់បង់ទីលំនៅ ការខាតបង់ផ្នែកសេដ្ឋកិច្ច និងផលប៉ះពាល់អវិជ្ជមានផ្សេងទៀតទៅលើបរិស្ថាន សង្គម និងសេដ្ឋកិច្ច។
ហិរញ្ញធិការីគួរតែតម្រូវឱ្យក្រុមហ៊ុនអភិវឌ្ឍ និងអ្នកម៉ៅការ ដាក់បញ្ជូនផែនការ LARP/RP/LRP គ្រប់ជ្រុងជ្រោយដែលបានវាស់លើផលប៉ះពាល់ និងហានិភ័យនៃគម្រោងនីមួយៗដែលអាចកើតមាន។ ក្រុមហ៊ុនអភិវឌ្ឍគួរតែផ្តល់ច្បាប់ចម្លងនៃផែនការ LARP/RP/LRP ជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ក្នុងចំណោមភាគីពាក់ព័ន្ធសំខាន់ៗផ្សេងទៀត ដើម្បីពិចារណា ពិនិត្យ និងអនុម័តដោយមិនគិតពីផែនការទាំងនោះត្រូវបានភ្ជាប់ជាមួយរបាយការណ៍វាយតម្លៃផលប៉ះពាល់បរិស្ថាន និងសង្គម (ESIA) ឬឯកសារដាច់ដោយឡែកនោះឡើយ។ ដើម្បីកាត់បន្ថយ និងទូទាត់សងរាល់ហានិភ័យ ផលប៉ះពាល់អវិជ្ជមានទាំងសង្គម និងបរិស្ថាន ហិរញ្ញធិការី និងក្រុមហ៊ុនអភិវឌ្ឍ ព្រមទាំងអ្នកម៉ៅការ និងអ្នកម៉ៅការបន្តគួរតែធ្វើការរួមគ្នា ដើម្បីរួមបញ្ចូលបទប្បញ្ញត្តិ និងការសន្យាជាក់លាក់ដែលមានចែងក្នុងផែនការ LARP/RP/LRP ទៅក្នុងកិច្ចព្រមព្រៀងរបស់គម្រោង ផែនការគ្រប់គ្រងបរិស្ថាន និងសង្គម (ESMP) ការបង្កើតគម្រោង ថវិកា និងកាលវិភាគអនុវត្តទាំងមូល។
សម្រាប់គតម្រាងតម្រៅម្របតេស៖
រដ្ឋាភិបាលចិន គួរតែ៖
- បណ្តុះបណ្តាលប្រជាជនក្នុងតំបន់ដោយផ្តល់អំណាចដល់ពួកគេដើម្បីជួយប្រទេសរបស់ពួកគេបន្តអភិវឌ្ឍប្រកបដោយនិរន្តរភាព។1
- លើកកម្ពស់ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចសហប្រតិបត្តិការបច្ចេកទេស។2
- ជួយហិរញ្ញធិការី ក្រុមហ៊ុនអភិវឌ្ឍ និងអ្នកម៉ៅការពង្រឹងកិច្ចសហប្រតិបត្តិការលើការគាំទ្រសុខុមាលភាពរបស់ប្រជាជនក្នុងតំបន់នៅក្នុងប្រទេសជាម្ចាស់ផ្ទះ។3
ហិរញ្ញធិការីគួរតែ៖
- គោរពសិទ្ធិរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានក្នុងការទទួលបានដីធ្លី និងធនធាន និងដោះស្រាយបញ្ហាតាំងទីលំនៅថ្មីឱ្យបានត្រឹមត្រូវ។4
- បែងចែកធនធានទៅលើការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងបរិស្ថានប្រកបដោយនិរន្តរភាពនៅក្នុងបណ្តាប្រទេសជាម្ចាស់ផ្ទះ។5
- ផ្តល់ការអប់រំផ្នែកហិរញ្ញវត្ថុ និងសម្របសម្រួលការផ្តល់សេវាហិរញ្ញវត្ថុដល់សហគមន៍។
- ជួយជនក្រីក្រ មនុស្សចាស់ និងក្រុមដែល ងាយរងគ្រោះផ្សេងទៀត6។
- គាំទ្រដល់ការអភិវឌ្ឍសង្គមរបស់សហគមន៍មូលដ្ឋានតាមរយៈការបរិច្ចាគសប្បុរសធម៌ សកម្មភាពស្ម័គ្រចិត្ត និងការចូលរួមក្នុងសកម្មភាពសុខុមាលភាពសង្គម។7
- លើកទឹកចិត្តកម្មករឱ្យចូលរួមក្នុងសកម្មភាពស្ម័គ្រចិត្តក្នុងសហគមន៍។8
ក្រុមហ៊ុនអភិវឌ្ឍ និងអ្នកម៉ៅការគួរតែ៖
- យល់ស្របជាមួយភាគីពាក់ព័ន្ធលើសំណងសមរម្យ ការតាំងទីលំនៅថ្មី និង/ឬជម្រើសផ្លាស់ប្តូរទីលំនៅ ដែលការផ្លាស់ទីលំនៅដោយបង្ខំមិនអាចជៀសវាងបាន។9
- ទូទាត់សំណងសម្រាប់ការបាត់បង់ទ្រព្យសម្បត្តិដោយចំណាយលើការបាត់បង់ផ្ទះសម្បែង។10
- បញ្ចេញជាសាធារណៈនូវសេចក្តីសម្រេច និងសកម្មភាពនានា រួមទាំងសកម្មភាពដែលទាក់ទងនឹងការទូទាត់សំណង ការតាំងទីលំនៅថ្មី និងការស្ដារជីវភាពរស់នៅ។11
- ជួយរដ្ឋាភិបាលមូលដ្ឋានដោះស្រាយបញ្ហាតាំងទីលំនៅថ្មី។12
- ធានាថាសកម្មភាពតាំងទីលំនៅថ្មីនេះត្រូវបានអនុវត្តដោយមានការបញ្ចេញព័ត៌មានសមស្រប ការពិគ្រោះយោបល់ និងការចូលរួមត្រឹមត្រូវពីប្រជាពលរដ្ឋរងផលប៉ះពាល់។13
- ការពារ និងអភិរក្សធនធានវប្បធម៌ពីផលប៉ះពាល់អវិជ្ជមាន។14
- សម្រាប់ជនជាតិដើមភាគតិចយើងត្រូវគោរពសិទ្ធិក្នុងការទទួលបានការយល់ព្រមជាមុនដោយសេរី និងជូនដំណឹង (FPIC) និងជៀសវាងផលប៉ះពាល់អវិជ្ជមានលើសិទ្ធិក្នុងការទទួលបានដីធ្លី ដែនដី និងធនធានធម្មជាតិរបស់ពួកគេ។15
- វាយតម្លៃផលប៉ះពាល់នៃគម្រោងនីមួយៗសម្រាប់តម្រូវការ បរិយាកាសរស់នៅ និងរបៀបរស់នៅរបស់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់។16
- លើកកម្ដស់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចរយៈពេលវែងនៅក្នុងតំបន់គម្រោង និងសហគមន៍ជុំវិញ។17
- គាំទ្រយ៉ាងសកម្មនូវសុខុមាលភាពសាធារណៈក្នុងតំបន់មានដូចជា ការអប់រំ សុខភាព និងការអភិវឌ្ឍសហគមន៍។18
- ផ្តល់សេវាសង្គមជូនដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់។19
- គាំទ្រដល់ក្រុមមនុស្សដែលមានចំណូលទាប ស្ត្រីជនមានពិការភាព និងក្រុមងាយរងគ្រោះផ្សេងទៀត។20ជួយមនុស្សទាំងនេះធ្វើសមាហរ័ណកម្មសហគមន៍21
- ថែទាំ និងគាំទ្រដល់ជីវភាពរស់នៅរបស់ប្រជាជនក្នុងមូលដ្ឋាន។22
- អនុវត្តផែនការសកម្មភាពសង្គមកិច្ច ឬផែនការអភិវឌ្ឍសហគមន៍ ដែលរួមបញ្ចូលឱកាសការងារ និងការគាំទ្រសម្រាប់សេដ្ឋកិច្ចក្នុងតំបន់។23
- កែលម្អ ឬស្តារជីវភាពរស់នៅ និងកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដែលបាត់បង់ផ្ទះសម្បែង។24
- ដោយមានការគាំទ្រពីហិរញ្ញធិការីលើការផ្តល់ការបណ្តុះបណ្តាលដល់ប្រជាជនដែលរងផលប៉ះពាល់នៅក្នុងបណ្ដាប្រទេសជាម្ចាស់ផ្ទះ។25
- ផ្តល់ឱកាសក្នុងការអភិវឌ្ឍវិជ្ជាជីវៈ និងជំនាញដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ជាពិសេសគឺស្ត្រី និងយុវជន។26
- ផ្តល់ឱកាសការងារ និងអាជីវកម្មស្មើៗគ្នាដល់សហគមន៍មូលដ្ឋាន។27
- ផ្តល់សិទ្ធិអំណាចដល់សហគមន៍មូលដ្ឋាន និងជនជាតិដើមភាគតិច ដើម្បីចូលរួមក្នុងគម្រោង ឬអនុគម្រោងជាដៃគូអាជីវកម្ម បើអាច។28
- ចូលរួម និងគាំទ្រការកសាងគម្រោងសហគមន៍មូលដ្ឋាន។29
- លើកទឹកចិត្តកម្មករឱ្យស្ម័គ្រចិត្តបម្រើសេវាសង្គមកិច្ច។30
សម្រាប់គតម្រាងក្នុងម្រសុក្តៅម្របតេសចិន៖
រដ្ឋាភិបាលក្នុងតំបន់គួរតែ៖
- ពិចារណាពីគោលបំណងដើមនៃដីធ្លីដើម្បីកំណត់ការទូទាត់សំណងសមស្របមុនពេលធ្វើលទ្ធកម្មដីធ្លី។31
- រាយការណ៍ព័ត៌មានអំពីស្តង់ដារសំណង វិធីសាស្រ្តនៃការតាំងទីលំនៅថ្មី និងសន្តិសុខសង្គម។32
រដ្ឋាភិបាលចិនគួរតែ៖33
- គ្រប់គ្រងប្រព័ន្ធទូទាត់សំណងសម្រាប់ដីដែលមានផលិតភាព ដែលនឹងប្រើប្រាស់សម្រាប់គម្រោងសាងសង់។
- ណែនាំក្រុមហ៊ុន ធានារ៉ាប់រង ធ្វើការទូទាត់សំណងយ៉ាងឆាប់រហ័សជូនជនរងគ្រោះពីឧបទ្ទវហេតុដែលទាក់ទងនឹង ការបំពុល ឬឧបទ្ទវហេតុក្នុងអំឡុងពេលអនុវត្តគម្រោង និងដំណាក់កាលប្រតិបត្តិការគម្រោង។34
ប្រសិនបើការធ្វើលទ្ធកម្មដីធ្លី ការរឹតត្បិតលើការប្រើប្រាស់ដីឬផលប៉ះពាល់អវិជ្ជមានផ្សេងទៀតមិនអាចជៀសបាន នោះអ្នកជំនាញ ទីភ្នាក់ងាររដ្ឋាភិបាលពាក់ព័ន្ធ និង/ឬ ក្រុមហ៊ុនអភិវឌ្ឍ (និងអ្នកម៉ៅការ) ដែលទទួលបានការចាត់តាំងគួរតែ៖
- កសាងសមត្ថភាពរបស់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ និងជាពិសេសក្រុមដែលងាយរងគ្រោះ ដើម្បីពិភាក្សាអំពីសំណង ការតាំងទីលំនៅថ្មី និងការស្តារជីវភាព មុនពេលការសម្រេចចិត្តសំខាន់ៗត្រូវបានធ្វើឡើង។
ក្រុមហ៊ុនអភិវឌ្ឍ (និង អ្នកម៉ៅការ) និង/ឬ រដ្ឋាភិបាលនៃប្រទេសជាម្ចាស់ផ្ទះ គួរតែ៖
- រួមបញ្ចូលការចំណាយទាក់ទងនឹងសកម្មភាពកសាងសមត្ថភាពសម្រាប់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ សំណង ការតាំងទីលំនៅថ្មី និងការស្តារជីវភាពនៅក្នុងថវិកាគម្រោងទាំងមូល។
- ទុកមូលនិធិដោយឡែកសម្រាប់ភាពជាយថាហេតុនៅក្នុងថវិកាគម្រោង។
- ស្នើសុំហិរញ្ញប្បទានពីហិរញ្ញធិការីជំនួស ដើម្បីរ៉ាប់រងការចំណាយដែលទាក់ទងនឹងសំណង ការតាំងទីលំនៅថ្មី និងការស្ដារជីវភាពរស់នៅ ប្រសិនបើហិរញ្ញធិការីដំបូងអាចយល់ព្រមលើការចំណាយមួយចំណែកតូច ឬមិនយល់ព្រមលើការចំណាយទាំងនេះតែម្ដង។
ហិរញ្ញធិការីគួរតែ៖
- ផ្តល់ជំនួយបច្ចេកទេសដល់ក្រុមហ៊ុនអភិវឌ្ឍ អ្នកម៉ៅការ និង/ឬរដ្ឋាភិបាលប្រទេសជាម្ចាស់ផ្ទះ ដើម្បីពង្រឹងសមត្ថភាពរបស់ពួកគេក្នុងការរៀបចំផែនការ ការអនុវត្ត និងការត្រួតពិនិត្យលើដំណើរការសំណង ការតាំងទីលំនៅថ្មី និងដំណើរការស្តារជីវភាពរស់នៅតាមវិធីដូចខាងក្រោម៖
- ជួល អ្នកស្រាវជ្រាវ/អ្នកជំនាញ ដើម្បីផ្តល់ការបណ្តុះបណ្តាលដល់ក្រុមហ៊ុនអភិវឌ្ឍ អ្នកម៉ៅការ និង/ឬរដ្ឋាភិបាលប្រទេសជាម្ចាស់ផ្ទះ។
- ផ្តល់ការណែនាំអំពីបទប្បញ្ញត្តិ ឬគោលនយោបាយថ្មីដែលបានស្នើឡើងដោយ ក្រុមហ៊ុនអភិវឌ្ឍ អ្នកម៉ៅការ និង/ឬរដ្ឋាភិបាលប្រទេសម្ចាស់ជាផ្ទះ។
- ធានារ៉ាប់រងលើចំណាយមួយចំនួន ប្រសិនបើមិនបានទាំងអស់នៃការចំណាយដែលទាក់ទងនឹងសំណង ការតាំងទីលំនៅថ្មី និងការស្ដារជីវភាពរស់នៅ ជាផ្នែកមួយនៃថវិកាគម្រោងទាំងមូល។
ហិរញ្ញធិការី ក្រុមហ៊ុនអភិវឌ្ឍ និងអ្នកម៉ៅការគួរតែ៖
- ប្តេជ្ញាថានឹងមិនគាំទ្រ អភិវឌ្ឍ សាងសង់ ឬដំណើរការគម្រោងណាមួយដែលផ្លាស់ទីលំនៅជនជាតិដើមភាគតិច លុះត្រាតែផែនការ LARP/RP/LRP៖
- បង្ហាញថាគម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍ផ្ទាល់ដល់សហគមន៍ទាំងអស់នេះ។
- ទទួលស្គាល់យ៉ាងពេញលេញនូវសិទ្ធិប្រពៃណី និង/ឬសិទ្ធិសមូហភាពរបស់ពួកគេ។
- ពាក់ព័ន្ធនឹងការតាំងទីលំនៅថ្មីនៅលើដី ជាជម្រើសដែលមានសម្រាប់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់។
- កំណត់លក្ខខណ្ឌតម្រូវផ្ទៃក្នុងដើម្បីធានាថាគម្រោងមិនធ្វើឲ្យបាត់បង់ផ្ទះសម្បែង ឬសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់រហូតដល់បានបំពេញលក្ខខណ្ឌទាំងអស់ដែលមានដូចខាងក្រោម៖
- ផែនការ ESMP និង LARP/RP/LRP ត្រូវបានបង្ហើយដោយក្រុមហ៊ុនអភិវឌ្ឍ និង/ឬអ្នកម៉ៅការ ហើយនឹងត្រូវបានអនុម័តដោយហិរញ្ញធិការី។
- សំណងដោយចំណាយទាំងស្រុងលើការបាត់បង់ផ្ទះសម្បែង នឹងត្រូវបានទូទាត់សងទៅឱ្យប្រជាពលរដ្ឋ គ្រួសារ និង/ឬសហគមន៍នីមួយៗដែលបាត់បង់ផ្ទះសម្បែង។
- សិទ្ធិផ្សេងទៀតនឹងត្រូវបានផ្តល់ជូនប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ដោយយោងតាមផែនការ LARP/RP/LRP។
- កម្មវិធីបង្កើតប្រាក់ចំណូល និងស្តារជីវភាពរស់នៅដែលផ្តល់ហិរញ្ញប្បទានយ៉ាងពេញលេញត្រូវបានអនុវត្តដើម្បីជួយប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយយោងតាមផែនការ LARP/RP/LRP។
ក្រុមហ៊ុនអភិវឌ្ឍ (និងអ្នកម៉ៅការ) គួរតែ៖
- សូមចូលរួមជាមួយនឹងរដ្ឋាភិបាលប្រទេសជាម្ចាស់ផ្ទះ អាជ្ញាធរថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អ្នកម៉ៅការ អ្នកម៉ៅការបន្ត និងអង្គភាពទទួលខុសត្រូវផ្សេងទៀតឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីរៀបចំការគណនា និងការផ្តល់សំណងដល់ប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ ការតាំងទីលំនៅថ្មីរបស់អ្នកដែលប្រឈមមុខនឹងការបាត់បង់ផ្ទះសម្បែង និងការស្តារជីវភាពរស់នៅសម្រាប់អ្នកដែលប្រឈមមុខនឹងការខាតបង់សេដ្ឋកិច្ច។ ការចូលរួមនេះអាចនឹងកើតឡើងសម្រាប់គម្រោងដែលកំពុងបន្តដែលទាមទារការធ្វើលទ្ធកម្មដី ឬការរឹតត្បិតលើការប្រើប្រាស់ដី់។
- បង្កើតមធ្យោបាយដើម្បីគាំទ្រ និងសហការជាមួយអង្គភាពទាំងអស់ ដែលទទួលខុសត្រូវ ដើម្បីធានាថាដំណើរការទាំងនេះ អនុលោមទាំងស្រុងតាមច្បាប់ និងបទប្បញ្ញត្តិរបស់ប្រទេសជាម្ចាស់ផ្ទះ ក៏ដូចជាលក្ខខណ្ឌតម្រូវផ្ទៃក្នុងរបស់ហិរញ្ញធិការី ក្រុមហ៊ុនអភិវឌ្ឍ និងអ្នកម៉ៅការ។
- កំណត់រកគម្លាតរវាងច្បាប់ បទប្បញ្ញត្តិ និងនីតិវិធីនៃប្រទេសជាម្ចាស់ផ្ទះលើផ្នែកម្ខាងនៃលក្ខខណ្ឌតម្រូវលើផ្នែកម្ខាងទៀតរបស់ហិរញ្ញធិការី ក្រុមហ៊ុនអភិវឌ្ឍ និងអ្នកម៉ៅការ។
- ប្រសិនបើសមត្ថភាពរបស់អង្គភាពទទួលខុសត្រូវមានកម្រិត ត្រូវបំពេញចន្លោះប្រហោង និងគាំទ្រយ៉ាងសកម្មដល់ការរៀបចំផែនការ ការអនុវត្ត និងការតាមដានលើសំណង ការតាំងទីលំនៅថ្មី និងដំណើរការស្តារជីវភាព ក្នុងលក្ខណៈដែលអាចទទួលយកបានដោយរដ្ឋាភិបាលប្រទេសជាម្ចាស់ផ្ទះ និងហិរញ្ញធិការី។
- ប្រសិនបើនីតិវិធី ស្តង់ដារ ឬសមត្ថភាពរបស់ ទីភ្នាក់ងាររដ្ឋាភិបាលនៃប្រទេសជាម្ចាស់ផ្ទះមិនបំពេញតាមលក្ខខណ្ឌតម្រូវបរិស្ថាន និងសង្គម ត្រូវរៀបចំសកម្មភាពឬសំវិធានធនបន្ថែមដើម្បីដោះស្រាយការខ្វះខាត។
- បញ្ជាក់ការរៀបចំស្ថាប័ន និងការទទួលខុសត្រូវផ្នែកហិរញ្ញវត្ថុសម្រាប់ ហិរញ្ញធិការី ក្រុមហ៊ុនអភិវឌ្ឍ អ្នកម៉ៅការ អ្នកម៉ៅការបន្ត និងអ្នកមានវិជ្ជាជីវៈផ្នែកតាំងទីលំនៅថ្មី និងអ្នកជំនាញដែលពាក់ព័ន្ធ ដើម្បីបំពេញចន្លោះប្រហោង និងគាំទ្រយ៉ាងសកម្មដល់់ការរៀបចំផែនការ ការអនុវត្ត និងការតាមដានលើសំណង ការតាំងទីលំនៅថ្មី និងដំណើរការស្តារជីវភាព ក្នុងលក្ខណៈដែលអាចទទួលយកបានចំពោះរដ្ឋាភិបាលប្រទេសជាម្ចាស់ផ្ទះ។
- រួមបញ្ចូលសកម្មភាពសម្រាប់ក្រុមហ៊ុនអភិវឌ្ឍ អ្នកម៉ៅការ អ្នកម៉ៅការបន្ត និងអ្នកជំនាញសមស្របទៅក្នុងកាលវិភាគអនុវត្តគម្រោង ESMP និងផែនការ LARP/RP/LRP។
- ប្រសិនបើច្បាប់ និងបទប្បញ្ញត្តិនៃប្រទេសម្ចាស់ផ្ទះអនុញ្ញាតឱ្យក្រុមហ៊ុនអភិវឌ្ឍ និងអ្នកម៉ៅការដើរតួនាទីចម្បងក្នុងដំណើរការតទូទាត់សំណង ការតាំងទីលំនៅថ្មី និងដំណើរការស្តារជីវភាពរស់នៅ៖
- បង្កើតស្តង់ដារ និងនីតិវិធីផ្ទៃក្នុងបន្ថែមសម្រាប់ការបង្ហាញព័ត៌មានដែលពាក់ព័ន្ធ ការប្រឹក្សាជាមួយភាគីពាក់ព័ន្ធ ការគណនា និងការផ្តល់សំណង ការតាំងទីលំនៅថ្មីឱ្យទៅប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ការស្តារជីវភាពរស់នៅ ការតាមដានវឌ្ឍនភាព និងការដោះស្រាយបណ្តឹងសាទុក្ខ។
- ជួល និងបណ្តុះបណ្តាលបុគ្គលិកឱ្យបានគ្រប់គ្រាន់ ដើម្បីតាមដាន គាំទ្រ ឬទទួលខុសត្រូវលើការទូទាត់សំណង ការតាំងទីលំនៅថ្មី និងដំណើរការស្ដារជីវភាពរស់នៅ ដូចដែលអនុញ្ញាតដោយច្បាប់ និងបទប្បញ្ញត្តិនៃប្រទេសម្ចាស់ផ្ទះ។
- ជួលអ្នកជំនាញដែលមានសមត្ថភាព និងបទពិសោធន៍— មិនថាជាលក្ខណៈបុគ្គល ឬជាផ្នែកនៃក្រុមប្រឹក្សា — ដើម្បីតាមដាន គាំទ្រ ឬទទួលខុសត្រូវលើការទូទាត់សំណង ការតាំងទីលំនៅថ្មី និងដំណើរការស្តារជីវភាព។
- ស្នើសុំការអនុម័តនៃអ្នកជំនាញទាំងនេះពីហិរញ្ញធិការី។
- ធានាថាអ្នកជំនាញទាំងនេះមានភាពឯករាជ្យពីហិរញ្ញធិការី ក្រុមហ៊ុនអភិវឌ្ឍ អ្នកម៉ៅការ និង អ្នកគាំទ្រគម្រោងផ្សេងទៀត ជាពិសេសសម្រាប់គម្រោងដែលមានហានិភ័យកាន់តែខ្ពស់។
- ប្រសិនបើច្បាប់ និងបទប្បញ្ញត្តិរបស់ប្រទេសជាម្ចាស់ផ្ទះតម្រូវឱ្យទីភ្នាក់ងារជាតិ ឬថ្នាក់ក្រោមជាតិពីរដ្ឋាភិបាលប្រទេសជាម្ចាស់ផ្ទះ ដឹកនាំការធ្វើលទ្ធកម្មដីធ្លី ជួលអ្នកជំនាញដែលមានសមត្ថភាព និងបទពិសោធន៍ ដើម្បីតាមដានវឌ្ឍនភាពជាប្រចាំ និងផ្ទៀងផ្ទាត់អនុលោមភាពតាមលក្ខខណ្ឌតម្រូវផ្ទៃក្នុង។
អ្នកជំនាញ ទីភ្នាក់ងាររដ្ឋាភិបាលដែលពាក់ព័ន្ធ និង/ឬក្រុមហ៊ុនអភិវឌ្ឍ (និងអ្នកម៉ៅការ) ដែលត្រូវបានចាត់តាំងគួរតែ៖
- ព្រមានប្រជាជនក្នុងតំបន់ថា អ្នកដែលផ្លាស់ទីចូលទៅនៅក្នុងតំបន់គម្រោងក្រោយកាលបរិច្ឆេទដែលបានកំណត់នឹងប្រហែលជាមិនមានសិទ្ធិទទួលបានសំណងសម្រាប់ទ្រព្យសម្បត្តិរបស់ពួកគេឡើយ ដរាបណាកាលបរិច្ឆេទទទួលបានសំណងនេះត្រូវបានបង្កើតឡើងយ៉ាងច្បាស់ និងផ្សព្វផ្សាយជាសាធារណៈជាមុន។
- លើកទឹកចិត្តប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ឱ្យចូលរួមយ៉ាងសកម្មក្នុងការរៀបចំផែនការទាក់ទងនឹងការទូទាត់សំណង ការផ្លាស់ប្តូរទីលំនៅ និងការស្ដារជីវភាពរស់នៅរបស់ពួកគេ។
- ពិគ្រោះជាមួយប្រជាពលរដ្ឋដែលរងផលប៉ះពាល់អំពីសិទ្ធិរបស់ពួកគេ ការទទួលបានសិទ្ធិរបស់ពួកគេ ប្រភេទនៃការគាំទ្រដែលមាន និងជម្រើសសក្តានុពលសម្រាប់ទូទាត់សំណង ជំនួយការតាំងទីលំនៅថ្មី និងការស្ដារជីវភាពរស់នៅ។
- ធានាថាប្រជាពលរដ្ឋដែលរងផលប៉ះពាលមានលទ្ធភាពប្រើប្រាស់យន្តការបណ្តឹងសាទុក្ខកម្រិតគម្រោង ដើម្បីដាក់ស្នើក្ដីកង្វល់/ពាក្យបណ្តឹង ឬបណ្តឹងឧទ្ធរណ៍ផ្សេងទៀតឱ្យបានទាន់ពេលវេលា។
- យកចិត្តទុកដាក់ជាពិសេសទៅលើតម្រូវការរបស់ក្រុមដែលងាយរងគ្រោះ ជាពិសេសអ្នកដែលស្ថិតក្រោមបន្ទាត់ភាពក្រីក្រ ជនគ្មានដីធ្លី មនុស្សចាស់ ស្ត្រី យុវជន ជនមានពិការភាព ជនជាតិដើមភាគតិច ជនជាតិភាគតិច និងជនដែលគ្មានបណ្ណកម្មសិទ្ធិស្របច្បាប់លើដីធ្លីផងដែរ។
- បង្កើតវិធានការទូទាត់សំណង។
- អនុវត្តស្តង់ដារសម្រាប់សំណង ការតាំងទីលំនៅថ្មី និងការស្ដារជីវភាពរស់នៅឱ្យជាប់លាប់នៅទូទាំងសហគមន៍របស់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់។
- នៅពេលមានការបាត់បង់ផ្ទះសម្បែងដែលមិនអាចជៀសវាងបាន សូមផ្តល់ជម្រើសខាងក្រោមដើម្បីទូទាត់សំណងដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ចំពោះការបាត់បង់សិទ្ធិកាន់កាប់ដីធ្លី និងទ្រព្យសម្បត្តិដែលពួកគេមាន ដែលពួកគេមានសិទ្ធិស្របច្បាប់ជាផ្លូវការក្នុងការកាន់កាប់ និង/ឬប្រើប្រាស់ដីធ្លី ឬពួកគេមានការទាមទារដែលអាចទទួលស្គាល់ដើម្បីកាន់កាប់ និង / ឬប្រើវិញក្រោមច្បាប់របស់ប្រទេសជាម្ចាស់ផ្ទ៖
- ដីសងវិញយ៉ាងហោចណាស់ត្រូវមានគុណភាព និងតម្លៃស្មើគ្នា ព្រមទាំងសុវត្ថិភាពនៃការកាន់កាប់ និងនៅក្នុងទីតាំងល្អប្រសើរជាងមុន។ ជម្រើសផ្សេងគឺ សំណងជារូបិយវត្ថុក្នុងតម្លៃសងពេញលេញសម្រាប់ដីធ្លី។
- ការសងលំនៅឋាន ភោគៈ និងទ្រព្យសម្បត្តិដែលបាត់បង់ផ្សេងទៀត យ៉ាងហោចណាស់ត្រូវមានគុណភាព និងតម្លៃស្មើគ្នានឹងតម្លៃដើម។ ជម្រើសផ្សេងគឺ សំណងរូបិយវត្ថុក្នុងតម្លៃសងពេញលេញសម្រាប់ទ្រព្យសម្បត្តិផ្ទាល់ខ្លួន គ្រួសារ និង/ឬសហគមន៍ដែលមិនអាចស្តារឡើងវិញបាន និងសំណងសម្រាប់ទ្រព្យសម្បត្តិដែលអាចខូចខាត។
- អត្ថប្រយោជន៍បន្ថែមតាមរយៈការផ្តល់សេវាបន្ថែម ឬប្រាក់ចំណូល។
- ផ្តល់ជម្រើសដូចខាងក្រោមដើម្បីទូទាត់សំណងដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ដែលខ្វះសិទ្ធិស្របច្បាប់ និងការទាមទារដែលអាចទទួលស្គាល់បានចំពោះដីដែលពួកគេកាន់កាប់ និង/ឬប្រើប្រាស់ ប៉ុន្តែត្រូវបានបាត់បង់ផ្ទះសម្បែងដោយសារសកម្មភាពរបស់គម្រោង៖
- ការសងលំនៅឋានសមរម្យ ជាមួយនឹងសុវត្ថិភាពនៃការកាន់កាប់។ ជម្រើសផ្សេងគឺ សំណងជារូបិយវត្ថុដើម្បីទិញលំនៅឋានដែលមានតម្លៃសមមូល។
- សំណងជារូបិយវត្ថុសម្រាប់ការបាត់បងផ្ទះសម្បែង ការកែលម្អដី និងទ្រព្យសម្បត្តិមិនមែនដីធ្លីផ្សេងទៀតដោយផ្ដល់តម្លៃសំណងពេញលេញ។
- ជំនួយលើការផ្លាស់ទីលំនៅ ដើម្បីស្ដារកម្រិតជីវភាព និងជីវភាពរស់នៅរបស់ពួកគេ នៅកន្លែងតាំងទីលំនៅថ្មីដែលសមរម្យ។
- នៅពេលមានការផ្លាស់ទីលំនៅដោយកត្តាសេដ្ឋកិច្ចដែលមិនអាចជៀសវាងបាន សូមផ្តល់ជម្រើសខាងក្រោមដើម្បីទូទាត់សំណងជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ចំពោះការបាត់បង់សិទ្ធិកាន់កាប់ដីធ្លី និងទ្រព្យសម្បត្តិដែលពួកគេមាន ដែលពួកគេមានសិទ្ធិស្របច្បាប់ជាផ្លូវការក្នុងការកាន់កាប់ និង/ឬប្រើប្រាស់ដីធ្លី ឬពួកគេមានការទាមទារដែលអាចទទួលស្គាល់ដើម្បីកាន់កាប់ និង / ឬប្រើវិញក្រោមច្បាប់របស់ប្រទេសជាម្ចាស់ផ្ទ៖
- ការសងទ្រព្យសម្បត្តិដែលមានគុណភាព និងតម្លៃដូចគ្នាដើម្បីចាប់ផ្តើមធ្វើសកម្មភាពឡើងវិញ ព្រមទាំងទូទាត់សំណងរូបិយវត្ថុដើម្បីរ៉ាប់រងការចំណាយដែលទាក់ទងនឹងការផ្លាស់ប្តូរ។ ជម្រើសផ្សេងគឺ សំណងជារូបិយវត្ថុសម្រាប់អ្នកលក់ ម្ចាស់ហាងតូចៗ ភោជនីយដ្ឋាន សេវាកម្មក្នុងស្រុក កន្លែងផលិត និងអាជីវកម្មផ្សេងទៀតដើម្បីរ៉ាប់រងចំណាយដូចខាងក្រោម៖
- ការចំណាយលើការស្វែងរកទីតាំងថ្មីដែលអាចសម្រេចបាន។
- ការខាតបង់ចំណូលសុទ្ធអំឡុងពេលផ្លាស់ប្តូរ។
- ការចំណាយលើការផ្ទេរសារពើភ័ណ្ឌទ្រព្យសម្បត្តិរបស់ពួកគេ និងការដំឡើងឧបករណ៍ឡើងវិញ។
- ការចំណាយផ្សេងទៀតដែលទាក់ទងនឹងការចាប់ផ្តើមសកម្មភាពពាណិជ្ជកម្មឡើងវិញនៅក្នុងតំបន់ថ្មីមួយទៀត។
- ផ្តល់ជំនួយដល់កម្មករ ដើម្បីរ៉ាប់រងការបាត់បង់ប្រាក់ឈ្នួលបណ្តោះអាសន្ន និងជួយពួកគេទទួលបានឱកាសការងារថ្មីៗ ដែលត្រូវជំនាញរបស់ពួកគេ។
- ការសងទ្រព្យសម្បត្តិដែលមានគុណភាព និងតម្លៃដូចគ្នាដើម្បីចាប់ផ្តើមធ្វើសកម្មភាពឡើងវិញ ព្រមទាំងទូទាត់សំណងរូបិយវត្ថុដើម្បីរ៉ាប់រងការចំណាយដែលទាក់ទងនឹងការផ្លាស់ប្តូរ។ ជម្រើសផ្សេងគឺ សំណងជារូបិយវត្ថុសម្រាប់អ្នកលក់ ម្ចាស់ហាងតូចៗ ភោជនីយដ្ឋាន សេវាកម្មក្នុងស្រុក កន្លែងផលិត និងអាជីវកម្មផ្សេងទៀតដើម្បីរ៉ាប់រងចំណាយដូចខាងក្រោម៖
- ផ្តល់ជម្រើសដូចខាងក្រោមដើម្បីទូទាត់សំណងជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ដែលខ្វះសិទ្ធិស្របច្បាប់ ឬការទាមទារដីដែលពួកគេកាន់កាប់ និង/ឬប្រើប្រាស់ ប៉ុន្តែត្រូវបានផ្លាស់ប្តូរទីលំនៅដោយកត្តាសេដ្ឋកិច្ចព្រោះតែសកម្មភាពរបស់គម្រោង៖
- សំណងជារូបិយវត្ថុសម្រាប់ការបាត់បង់ដំណាំ ការបាចទឹកបញ្ចូល ហេដ្ឋារចនាសម្ព័ន្ធ ការកែលម្អដី និងទ្រព្យសម្បត្តិមិនមែនដីធ្លីផ្សេងទៀតដោយផ្ដល់តម្លៃសំណងពេញលេញ។
- ផ្តល់ជំនួយដើម្បីកសាងជីវភាពរបស់ពួកគេឡើងវិញនៅក្នុងតំបន់ថ្មីមួយ។
- កំណត់សំណង និងអត្ថប្រយោជន៍ផ្សេងទៀតសម្រាប់សហគមន៍ជនជាតិដើមភាគតិចដែលរងផលប៉ះពាល់ ដោយផ្អែកលើស្ថាប័ន និងទំនៀមទម្លាប់របស់ពួកគេ។
- រៀបចំផែនការ LARP/RP/LRP ឱ្យសមស្របទៅតាមហានិភ័យ និងផលប៉ះពាល់របស់គម្រោងនីមួយៗ ដើម្បីបំពេញបន្ថែមឯកសារដែលរៀបចំដោយ ទីភ្នាក់ងាររដ្ឋាភិបាលនៃប្រទេសជាម្ចាស់ផ្ទះដែលពាក់ព័ន្ធ។
- ពិភាក្សាអំពីវិសាលភាពនៃការបាត់បង់ផ្ទះសម្បែងនិង/ឬការខាតបងផ្នែកសេដ្ឋកិច្ច។
- ទទួលស្គាល់ផលប៉ះពាល់ផ្សេងៗគ្នា ជាពិសេសចំពោះស្ត្រី និងក្រុមងាយរងគ្រោះផ្សេងទៀត។
- បង្កើតលក្ខណៈវិនិច្ឆ័យសម្រាប់បុគ្គល គ្រួសារ សហគមន៍ និងក្រុមសង្គមផ្សេងទៀត ដើម្បីមានសិទ្ធិទទួលបានសំណង ការតាំងទីលំនៅថ្មី និងការស្ដារជីវភាពរស់នៅ។
- 0កំណត់សិទ្ធិសម្រាប់ប្រជាពលរដ្ឋដែលផ្លាស់ទីលំនៅចំនួនបីប្រភេទផ្សេងគ្នា។
- រួមបញ្ចូលការផ្តល់ជំនួយបន្ថែមសម្រាប់ក្រុមដែលងាយរងគ្រោះ។
- ពិពណ៌នាអំពីនីតិវិធី ស្ដង់ដារ ក្របខ័ណ្ឌពេលវេលា និងការចំណាយប៉ាន់ស្មានសម្រាប់ការផ្តល់សំណង ក៏ដូចជាការអនុវត្តលើការតាំងទីលំនៅថ្មី និង/ឬ ការស្ដារជីវភាពរស់នៅ។
- រួមបញ្ចូលកំណត់ត្រានៃការពិគ្រោះយោបល់ និងបណ្ដឹងសាទុក្ខដែលត្រូវបានដោះស្រាយតាមរយៈយន្តការដោះស្រាយបណ្តឹងសាទុក្ខកម្រិតគម្រោង។
- កំណត់ការរៀបចំស្ថាប័ន និងការទទួលខុសត្រូវផ្នែកហិរញ្ញវត្ថុសម្រាប់ ហិរញ្ញធិការី ក្រុមហ៊ុនអភិវឌ្ឍ អ្នកម៉ៅការ អ្នកម៉ៅការបន្ត និងអ្នកជំនាញវាយតម្លៃដីធ្លី ដើម្បីបំពេញចន្លោះប្រហោង និងគាំទ្រយ៉ាងសកម្មដល់ការរៀបចំផែនការ ការអនុវត្ត និងការតាមដានលើសំណង ការតាំងទីលំនៅថ្មី និងដំណើរការស្តារជីវភាព ក្នុងលក្ខណៈដែលអាចទទួលយកបានចំពោះរដ្ឋាភិបាលប្រទេសជាម្ចាស់ផ្ទះ។
- ពិភាក្សាអំពីវិសាលភាពនៃការបាត់បង់ផ្ទះសម្បែងនិង/ឬការខាតបងផ្នែកសេដ្ឋកិច្ច។
រដ្ឋាភិបាលនៃប្រទេសជាម្ចាស់ផ្ទះ និងក្រុមហ៊ុនអភិវឌ្ឍ (និងអ្នកម៉ៅការ) គួរតែ៖
- បង្ហាញកំណែពង្រាងនៃផែនការ LARP/RP/LRP សម្រាប់គម្រោងនីមួយៗជាភាសាចិន អង់គ្លេស និងភាសាក្នុងស្រុក និងគ្រាមភាសានៅលើគេហទំព័រ និងគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ពួកគេ នៅតាមភូមិ/ទីប្រជុំជន/ក្រុង/ស្រុក/សាលាខេត្ត និងទូទាំងតំបន់ដែលទទួលឥទ្ធិពលរបស់គម្រោង។
- បង្ហាញកំណែចុងក្រោយនៃផែនការ LARP/RP/LRP ដូចគ្នានេះ។
- លើកទឹកចិត្តប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ឱ្យចូលរួមយ៉ាងសកម្មក្នុងការបង្ហាញលើបញ្ហាសំណង ការផ្លាស់ប្តូរទីលំនៅ និងការស្ដារជីវភាពរស់នៅរបស់ពួកគេ។
- គោរពចំណូលចិត្តយេនឌ័រផ្សេងៗគ្នាសម្រាប់សំណងដូចជា ដីសង ការទទួលបានធនធានធម្មជាតិ (ឧ. ធនធានសមុទ្រ និងជលផល ឈើ និងអនុផលព្រៃឈើ ធនធានទឹកសាប រុក្ខជាតិឱសថ កន្លែងបរបាញ់ និងកន្លែងប្រមូលផល និងវាលស្មៅ និងដំណាំ) សាច់ប្រាក់ និងជម្រើសផ្សេងទៀត។
ក្រុមហ៊ុនអភិវឌ្ឍ (និងអ្នកម៉ៅការ) គួរតែ៖
- ដាក់ស្នើផែនការ LARP/RP/LRP ទៅកាន់ហិរញ្ញធិការីដើម្បីពិនិត្យ និងអនុម័ត។ វាអាចជាឯកសារដាច់ដោយឡែក ជាឧបសម្ព័ន្ធនៃរបាយការណ៍ ESIA ឬសមាសធាតុដែលអាចទទួលស្គាល់បាននៃរបាយការណ៍។
- បង្ហាញពីរបៀបដែលសកម្មភាពនៅក្នុងផែនការ LARP/RP/LRP សមនឹងការអនុវត្តគម្រោងរួម និងផែនការប្រតិបត្តិការ។
- រួមបញ្ចូលការចំណាយសម្រាប់ការតាមដានការផ្តល់សំណង ការតាំងទីលំនៅថ្មី និងការស្តារជីវភាពនៅក្នុង ESMP កាលវិភាគអនុវត្តគម្រោង និងថវិកាគម្រោង។
ហិរញ្ញធិការីគួរតែ៖
- ពិនិត្យសើរើផែនការ LARP/RP/LRP ដែលបង្ហើយចុងក្រោយ។
- ប្រៀបធៀបផែនការដែលបានស្នើឡើងរបស់ក្រុមហ៊ុនអភិវឌ្ឍ (និង អ្នកម៉ៅការ) ដើម្បីរៀបចំច្បាប់ និងបទប្បញ្ញត្តិរបស់ប្រទេសជាម្ចាស់ផ្ទះ ក៏ដូចជាលក្ខខណ្ឌតម្រូវផ្ទៃក្នុង។
- បដិសេធ ស្នើសុំការផ្លាស់ប្តូរ ឬអនុម័តផែនការ LARP/RP/LRP។
ក្រុមហ៊ុនអភិវឌ្ឍ (និងអ្នកម៉ៅការ) គួរតែ៖
- សម្រាប់ប្រជាពលរដ្ឋដែលមិនបានទទួលលិខិតជាផ្នែកនៃការធ្វើលទ្ធកម្មដីធ្លី និង/ឬការដាក់កម្រិតលើការប្រើប្រាស់ដីធ្លី សូមផ្ញើលិខិតផ្លូវការមួយដើម្បីជូនដំណឹងដល់គ្រួសារនីមួយៗអំពីសិទ្ធិទទួលបានសំណង ការតាំងទីលំនៅថ្មី ការស្តារជីវភាពរស់នៅ និងអត្ថប្រយោជន៍ផ្សេងៗទៀត។
- បង្ហាញព័ត៌មានអំពីលក្ខណៈវិនិច្ឆ័យសិទ្ធិទទួលបាននៅក្នុងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក នៅលើគេហទំព័រ និងគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ពួកគេ នៅភូមិ/ទីប្រជុំជន/ក្រុង/ស្រុក/សាលាខេត្ត និងទូទាំងតំបន់ដែលទទួលឥទ្ធិពលនៃគម្រោង។
- សហការជាមួយ គាំទ្រ និង/ឬតាមដានបុគ្គលិក អាជ្ញាធរ រដ្ឋាភិបាលនៃប្រទេសជាម្ចាស់ផ្ទះ និងភាគីពាក់ព័ន្ធផ្សេងទៀតដែលទទួលខុសត្រូវក្នុងការអនុវត្តផែនការ LARP/RP/LRP។
រដ្ឋាភិបាលប្រទេសជាម្ចាស់ផ្ទះ និង/ឬក្រុមហ៊ុនអភិវឌ្ឍ (និង អ្នកម៉ៅការ) គួរតែ៖
- ផ្តល់ជម្រើសជាច្រើនសម្រាប់សំណង ជំនួយលើការតាំងទីលំនៅថ្មី និងការស្ដារជីវភាពរស់នៅ ដែលប្រជាពលរដ្ឋដែលរងផលប៉ះពាល់អាចជ្រើសរើសបាន។
- ធានាថាប្រជាពលរដ្ឋដែលរងផលប៉ះពាល់យល់ពីជម្រើសទាំងអស់របស់ពួកគេ។
- គោរពចំណូលចិត្តរបស់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ទាក់ទងនឹងសំណង ការតាំងទីលំនៅថ្មី និងការស្ដារជីវភាពរស់នៅ។
- ធានាថាទាំងបុរស និងស្ត្រីទទួលបានសំណងគ្រប់គ្រាន់លើការបាត់បង់ដីធ្លី និងទ្រព្យសម្បត្តិផ្សេងទៀត រួមទាំងការតាំងទីលំនៅថ្មី និងជំនួយស្តារជីវភាពរស់នៅ។
- សម្របសម្រួលការចូលរួមរបស់ប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ក្នុងការអនុវត្តការទូទាត់សង ការតាំងទីលំនៅថ្មី និងដំណើរការស្តារជីវភាពរស់នៅ។
- ឯកសារ — ក្នុងទម្រង់ជាលាយលក្ខណ៍អក្សរ និង/ឬឌីជីថល និងជាភាសាក្នុងតំបន់ — ប្រតិបត្តិការទាំងអស់ដែលសម្របសម្រួលលើសំណងជារូបិយវត្ថុដល់ប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ ការផ្ទេរសិទ្ធិលើដីសង សន្តិសុខនៃការកាន់កាប់ និងការធ្វើលទ្ធកម្មដីក្នុងអំំឡុងពេលបង់ប្រាក់រៀបចំផែនការមុនអនុវត្តគម្រោង។
- ចេញលើការទូទាត់សំណងក្នុងនាមជាសហព័ទ្ធ ឬមេគ្រួសារតែមួយ (ដោយមិនគិតពីភេទ)។
- ប្រសិនបើមានបញ្ហាណាមួយទាក់ទងនឹងការផ្តល់សំណង ការតាំងទីលំនៅថ្មី និងការគាំទ្រការស្តារជីវភាពដល់សហគមន៍ដែលមានសិទ្ធិជាក់លាក់ ឬគ្រួសាររបស់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ សូមបង្ហាញថាការខិតខំប្រឹងប្រែងសមហេតុផលត្រូវបានធ្វើឡើងដើម្បីដោះស្រាយបញ្ហាទាំងនោះ រួមបញ្ចូលទាំង ប៉ុន្តែមិនកំណត់ត្រឹមចំពោះ៖
- ការបរាជ័យរបស់ក្រុមហ៊ុនអភិវឌ្ឍ អ្នកម៉ៅការ និង/ឬរដ្ឋាភិបាលប្រទេសជាម្ចាស់ផ្ទះ ដែលមិនអាចទាក់ទងម្ចាស់កម្មសិទ្ធិដីធ្លីដែលអវត្តមាន ឬអ្នកប្រើប្រាស់ដីធ្លីតាមរដូវកាល ទោះបីជាមានការព្យាយាមម្តងហើយម្តងទៀតតាមរយៈវិធីជាច្រើនផ្សេងទៀតក៏ដោយ។
- ការបដិសេធរបស់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់នៃសំណងដែលត្រូវបានផ្តល់ជូនពួកគេស្របតាមផែនការ ESMP និងផែនការ LARP/RP ដែលបានអនុម័ត។
- ភាគីពាក់ព័ន្ធផ្សេងៗ ដូចជាសហគមន៍ និងក្រុមហ៊ុនក្នុងស្រុក ដែលមានការប្រកួតប្រជែងទាមទារកម្មសិទ្ធិលើដី ឬទ្រព្យសម្បត្តិដែលស្ថិតក្រោមនីតិវិធីច្បាប់យ៉ាងទូលំទូលាយ។
- ប្រឹក្សាយោបល់ជាមួយហិរញ្ញធិការី ថាតើក្នុងកាលៈទេសៈពិសេស ក្រុមហ៊ុនអភិវឌ្ឍ អ្នកម៉ៅការ និង/ឬរដ្ឋាភិបាលប្រទេសជាម្ចាស់ផ្ទះគួរតែដាក់មូលនិធិសំណង — ដូចដែលបានតម្រូវដោយផែនការ ESMP និងផែនការ LARP/RP/LRP — និងមូលនិធិបម្រុងសម្រាប់យថាហេតុទៅក្នុងគណនីដែលទទួលបានការប្រាក់ដែរឬអត់។
- ប្រើប្រាស់មូលនិធិទាំងនេះដើម្បីចេញការទូទាត់សំណងជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដែលមានសិទ្ធិទទួលបានភ្លាមនៅពេលដែលបានដោះស្រាយបញ្ហា។
- ផ្តល់ឱ្យអ្នកដែលត្រូវបានបាត់បង់ផ្ទះសម្បែង និងសេដ្ឋកិច្ចនូវជំនួយសមស្របឱ្យបានទាន់ពេលវេលា និងដូចដែលបានពិភាក្សាក្នុងអំឡុងពេលពិគ្រោះយោបល់មុន និងអំឡុងពេល និងបន្ទាប់ពីការតាំងទីលំនៅថ្មី។ ឧទាហរណ៍រួមមាន៖
- សំណងជារូបិយវត្ថុសម្រាប់ការបាត់បង់ដី និង/ឬទ្រព្យសម្បត្តិមិនមែនជាដី។
- សុវត្ថិភាពនៃការកាន់កាប់ដីថ្មី។
- តាមលទ្ធភាពដែលអាចធ្វើទៅបាន ផ្តល់ការគាំទ្រដល់ស្ត្រីក្នុងការទទួលបានសុវត្ថិភាពនៃការកាន់កាប់។
- លំនៅឋានដែលប្រសើរជាងមុននៅកន្លែងតាំងលំនៅថ្មី។
- គម្រោងផ្តួចផ្តើមដើម្បីជួយសម្រួលដល់សមាហរណកម្មសេដ្ឋកិច្ច និងសង្គមរបស់ប្រជាជនដែលទៅតាំងលំនៅថ្មីក្នុងសហគមន៍ថ្មី។
- ការពង្រីកដោយផ្ទាល់នៃអត្ថប្រយោជន៍ពីគម្រោងទៅដល់សហគមន៍ជាម្ចាស់ផ្ទះ ដែលរួមមានអ្នកដែលត្រូវបានបាត់បង់ផ្ទះសម្បែង។
- អត្ថប្រយោជន៍ទីតាំងដែលស្រដៀងគ្នា រួមទាំងលទ្ធភាពទទួលបានការងារចម្រុះ និងឱកាសផលិតកម្មផ្សេងៗ។
- ងាយស្រួលចូលទៅកាន់ស្ថាប័នផ្តល់ឥណទាន និងសេវាកម្មហិរញ្ញវត្ថុផ្សេងទៀត។
- ការអភិវឌ្ឍដី។
- ការបណ្តុះបណ្តាលជំនាញ និងប្រភេទផ្សេងទៀតនៃជំនួយនៃការផ្លាស់ប្តូរ។
- ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល មានដូចជាទឹក អនាម័យ និងបរិក្ខារអនាម័យ និងផ្លូវភ្ជាប់ទៅផ្លូវធំ ដើម្បីដោះស្រាយតម្រូវការកើនឡើងនៅក្នុងសហគមន៍ម្ចាស់ផ្ទះ។
- សេវាសង្គមកិច្ច មានដូចជាសាលារៀន និងសេវាថែទាំសុខភាព ដើម្បីកាត់បន្ថយជម្លោះ/ការប្រកួតប្រជែងនៅក្នុងសហគមន៍ម្ចាស់ផ្ទះ។
- ជំនួយ និងការការពារពិសេសដល់ជនជាតិដើមភាគតិច ជនជាតិភាគតិច គ្រួសារដែលដឹកនាំដោយស្ត្រី និងក្រុមងាយរងគ្រោះផ្សេងទៀត។
- កែសម្រួលសេវាកម្មតាមតម្រូវការជាក់លាក់នៃក្រុមដែលងាយរងគ្រោះ។
- ស្តារឡើងវិញនូវប្រព័ន្ធចិញ្ចឹមជីវិតរបស់ជនជាតិដើមភាគតិចដែលត្រូវបានផ្លាស់ទីលំនៅចេញពីដីរបស់ពួកគេ។
- ផ្តល់ជូនអ្នកដែលត្រូវបានផ្លាស់ទីលំនៅផ្នែកសេដ្ឋកិច្ចជាមួយនឹងប្រភេទជំនួយដូចខាងក្រោមឱ្យបានទាន់ពេលវេលា– និងដូចដែលបានពិភាក្សាក្នុងអំឡុងពេលពិគ្រោះយោបល់មុន អំឡុងពេល និងក្រោយពេលអនុវត្តគម្រោង៖
- សំណងជារូបិយវត្ថុសម្រាប់ការបាត់បង់ដី និង/ឬទ្រព្យសម្បត្តិមិនមែនជាដី។
- ដីដែលមានផលិតភាពជំនួសយ៉ាងហោចណាស់ត្រូវតែផ្តល់អត្ថប្រយោជន៍៍ទីតាំងសមមូលគ្នាសម្រាប់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដែលពឹងផ្អែកលើដីសម្រាប់ការចិញ្ចឹមជីវិតរបស់ពួកគេ។
- លទ្ធភាពទទួលបានធនធានធម្មជាតិដូចគ្នា ទោះបីមានកម្រិត ឬលទ្ធភាពទទួលបានធនធានដែលមានសក្ដានុពលនៃការរកប្រាក់ចំណូលសមមូលសម្រាប់ប្រជាជនដែលរងផលប៉ះពាល់ដែលជីវភាពរស់នៅពឹងផ្អែកលើធនធានទាំងនោះ។
- ការពង្រីកដោយផ្ទាល់នៃអត្ថប្រយោជន៍ពីគម្រោងទៅដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់។
- ឱកាសការងារដើម្បីធ្វើការលើគម្រោងនេះ។
- ងាយស្រួលចូលទៅកាន់ស្ថាប័នផ្តល់ឥណទាន និងសេវាកម្មហិរញ្ញវត្ថុផ្សេងទៀត។
- កម្មវិធីបណ្ដុះបណ្ដាលជំនាញ និងកម្មវិធីពង្រឹងសមត្ថភាព ដើម្បីបង្កើនលទ្ធភាពទទួលបានប្រភពចំណូលផ្សេងទៀតនៃការចិញ្ចឹមជីវិត។
- បរិក្ខារពិសេស និងធនធានផ្សេងទៀតដើម្បីយកទៅកែលម្អផលិតកម្ម។
- ការអនុញ្ញាត អាជ្ញាបណ្ណ និងជំនួយក្នុងការចាប់ផ្តើមអាជីវកម្ម សម្រាប់សហគ្រិន និងម្ចាស់អាជីវកម្មខ្នាតតូច។
- ការទូទាត់សម្រាប់ដំណំា ធនធាន ប្រាក់ចំណេញ ឬប្រាក់ឈ្នួលដែលបាត់បង់ក្នុងចំណោមប្រភេទផ្សេងទៀតនៃជំនួយនៃការផ្លាស់ប្តូរ។
- ជំនួយពិសេសដល់ស្ត្រី ជនជាតិភាគតិច និងក្រុមងាយរងគ្រោះផ្សេងទៀត ដែលអាចប្រឈមមុខនឹងឧបសគ្គយ៉ាងធ្ងន់ធ្ងរក្នុងការធានាបាននូវប្រភពផ្សេងទៀតនៃការចិញ្ចឹមជីវិត។
- ធានាថាលក្ខណៈវិនិច្ឆ័យខាងក្រោមទាំងអស់ត្រូវបានបំពេញ មុនពេលការបាត់បង់ផ្ទះសម្បែង និង/ឬការខាតបង់ផ្នែកសេដ្ឋកិច្ចដែលអាចកើតឡើងដែលបណ្តាលមកពីគម្រោង៖
- ជនជាតិដើមភាគតិចបានផ្តល់ FPIC របស់ពួកគេ។
- សំណងដោយចំណាយទាំងស្រុងលើការបាត់បង់ផ្ទះសម្បែង ត្រូវបានទូទាត់ជូនពលរដ្ឋគ្រប់រូប ឬគ្រួសារដែលនឹងបាត់បង់ផ្ទះសម្បែង។
- សិទ្ធិបន្ថែមនៅក្នុងផែនការ RP ត្រូវបានចងក្រងជាឯកសារ និងផ្តល់ជូនប្រជាពលរដ្ឋដែលបាត់បង់ផ្ទះសម្បែង។
- LRP ត្រូវបានបង្កើតឡើងជាផ្លូវការ។
- សហការជាមួយប្រជាពលរដ្ឋដែលរងផលប៉ះពាល់ក្នុងការតាមដានលទ្ធផលនៃការទូទាត់សង ការតាំងទីលំនៅថ្មី និងដំណើរការស្តារជីវភាពរស់នៅ។
- ប្រៀបធៀបកម្រិតជីវភាពរបស់ប្រជាពលរដ្ឋដែលផ្លាស់ទីលំនៅទៅនឹងលក្ខខណ្ឌមូលដ្ឋាន។
- គម្រោងនេះនឹងត្រូវបានចាត់ទុកថាបានបញ្ចប់នៅពេលដែលប្រជាពលរដ្ឋរងផលប៉ះពាល់បានទទួលជំនួយទាំងអស់ដែលពួកគេមានលក្ខណៈគ្រប់គ្រាន់ និងមានពេលវេលាគ្រប់គ្រាន់ ធនធាន និង/ឬឱកាសដើម្បីកែលម្អ ឬយ៉ាងហោចណាស់ស្ដារ សមត្ថភាពរកប្រាក់ចំណូល កម្រិតផលិតកម្ម និងកម្រិតជីវភាពរស់នៅ របស់ពួកគេឲ្យដូចមុនពេលបាត់បង់ផ្ទះសម្បែង។
- ធានាថាប្រជាពលរដ្ឋដែលរងផលប៉ះពាល់ត្រូវបានផ្តល់សិទ្ធិទទួលបានដីធ្លី និងធនធានស្របច្បាប់ និងសមរម្យនៅតំបន់ជនបទ និងប្រភពចំណូលសមរម្យ ក៏ដូចជាសិទ្ធិទទួលបានលំនៅដ្ឋានស្របច្បាប់ និងតម្លៃសមរម្យនៅក្នុងតំបន់ទីក្រុង។
- នៅក្នុងអំឡុងពេលដំណាក់កាលរៀបចំផែនការមុនអនុវត្តគម្រោង សូមរកមើលគេហទំព័ររបស់ហិរញ្ញធិការី ក្រុមហ៊ុនអភិវឌ្ឍ អ្នកម៉ៅការ និងរដ្ឋាភិបាលនៃប្រទេសជាម្ចាស់ផ្ទះ សម្រាប់ព័ត៌មានអំពីស្តង់ដារ នីតិវិធី និងក្របខណ្ឌពេលវេលាសម្រាប់ការផ្ដល់សំណង ការតាំងទីលំនៅថ្មី និងជំនួយស្តារជីវភាពរស់នៅ។
- ប្រសិនបើព័ត៌មានណាមួយនេះមិនអាចត្រូវបានរកឃើញនៅលើអនឡាញទេ សូមប្រើភាគីពាក់ព័ន្ធ ឬកម្មវិធីស្វែងរកដូចជា Google ដើម្បីស្វែងរកព័ត៌មានទំនាក់ទំនងសមរម្យសម្រាប់ហិរញ្ញធិការី ក្រុមហ៊ុនអភិវឌ្ឍ ឬអ្នកម៉ៅការដែលអ្នកចង់ទាក់ទង។ សូមមើលការចែករំលែកព័ត៌មានប្រកបដោយតម្លាភាពនិងស៊ីជម្រៅ សម្រាប់ព័ត៌មានបន្ថែមអំពីរបៀបស្នើសុំព័ត៌មានជាភាសាកំណើតរបស់អ្នក។
- យកបញ្ជីសារពើភណ្ឌលម្អិតនៃដើមឈើ/បឹងបួ/អូរ/ដី/ផ្ទះ/សំណង់/ទ្រព្យសកម្ម/សេវាកម្មដែលអ្នក គ្រួសាររបស់អ្នក ឬសហគមន៍របស់អ្នកជាម្ចាស់កម្មសិទ្ធិ កាន់កាប់ ឬប្រើប្រាស់ ប្រសិនបើអ្នកមិនទាន់មាន។ រក្សាច្បាប់ចម្លងនៃសារពើភ័ណ្ឌនេះនៅលើក្រដាស និង/ឬវាយវានៅលើទូរសព្ទរបស់អ្នក។
- កំណត់សិទ្ធិរបស់អ្នកសម្រាប់ទទួលបានសំណង ការតាំងទីលំនៅថ្មី ការស្ដារជីវភាពរស់នៅ និងអត្ថប្រយោជន៍ផ្សេងៗទៀត។
- រក្សាច្បាប់ចម្លងក្រដាស និង/ឬ ឌីជីថលនៃបណ្ណកម្មសិទ្ធិដីធ្លី ឬឯកសារផ្សេងទៀតដែលបង្ហាញពីកម្មសិទ្ធិផ្ទាល់ខ្លួន គ្រួសារ ឬសហគមន៍នៃកម្មសិទ្ធិលើដី និងទ្រព្យសម្បត្តិមិនមែនដី។
- ប្រសិនបើអ្នកមិនដែលទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លី ឬច្រឡំដៃធ្វើឱ្យបាត់វា ប៉ុន្តែអ្នកជាម្ចាស់កម្មសិទ្ធិត្រឹមត្រូវនៃដី និងទ្រព្យសម្បត្តិដែលពាក់ព័ន្ធដែលអ្នកកាន់កាប់ ឬប្រើប្រាស់នោះ ក្នុងករណីនេះសូមអនុវត្តតាមនីតិវិធីរបស់រដ្ឋាភិបាលប្រទេសជាម្ចាស់ផ្ទះ ដើម្បីទទួលបានប័ណ្ណកម្មសិទ្ធិ ឬឯកសារចាំបាច់ផ្សេងទៀត។
- ចែករំលែកព័ត៌មានអំពីដើមឈើ/បឹងបួរ/អូរ/ដី/ផ្ទះ/សំណង់/ទ្រព្យសកម្ម/សេវាកម្ម ដែលអ្នកមាន កាន់កាប់ ឬប្រើប្រាស់ជាមួយអ្នកជំនាញ ទីភ្នាក់ងាររដ្ឋាភិបាលពាក់ព័ន្ធ និង/ឬក្រុមហ៊ុនអភិវឌ្ឍ (និងអ្នកម៉ៅការ)ដែលត្រូវបានជ្រើសតាំង។
- លើកឡើងអំពីសារៈសំខាន់នៃដីធ្លី និងទ្រព្យសម្បត្តិដែលរងផលប៉ះពាល់ ព្រមទាំងផលប៉ះពាល់អវិជ្ជមានដែលអាចកើតមាននៃគម្រោងលើជីវិតប្រចាំថ្ងៃរបស់អ្នក ដើម្បីតស៊ូមតិសម្រាប់ការគាំទ្រសមស្របពេញមួយវដ្តជីវិតរបស់គម្រោង។
- ពន្យល់ពីចំណូលចិត្តរបស់អ្នកសម្រាប់សំណង ការតាំងទីលំនៅថ្មី និងការស្ដារជីវភាពរស់នៅ។ ប្រភេទនៃសំណង និងជំនួយក្នុងការស្នើសុំអាចរួមបញ្ចូល ប៉ុន្តែមិនកំណត់ត្រឹមចំពោះ (ការរួមបញ្ចូលគ្នា) សាច់ប្រាក់ ដីថ្មី លំនៅឋានថ្មី ការទទួលបានធនធានធម្មជាតិដែលមានតម្លៃសមមូល ការបង្កើនលទ្ធភាពទទួលបានមធ្យោបាយឥណទាន ឱកាសការងារ សេវាថែទាំសុខភាពកាន់តែប្រសើរឡើង ទឹកស្អាត អនាម័យ និងបរិក្ខារអនាម័យថ្មី ឱកាសការងារ ឬមុខរបរ ការបណ្តុះបណ្តាលជំនាញ ឧបករណ៍ឯកទេស និងធនធានផ្សេងទៀតដើម្បីកែលម្អផលិតកម្ម បណ្ណ អនុញ្ញាត អាជ្ញាប័ណ្ណ និងជំនួយបើកអាជីវកម្មថ្មីជាដើម។
- ប្រសិនបើអ្នកកំពុងពិចារណាទទួលយកសំណងជារូបិយវត្ថុ បង្កើតថវិកាដែលរៀបរាប់ពីការចំណាយទាំងអស់ដែលគួរតែត្រូវបានរ៉ាប់រងដោយអ្នកគាំទ្រគម្រោង។
- ប្រសិនបើអ្នកកំពុងប្រឈមមុខនឹងការបាត់បង់ផ្ទះសម្បែងនេះអាចរាប់បញ្ចូលទាំងការចំណាយលើការធ្វើលទ្ធកម្មដីថ្មី ឬប្រភេទនៃទ្រព្យសម្បត្តិផ្សេងទៀត ដែលមានគុណភាពប្រៀបធៀបគ្នាបាន ជាមួយនឹងសុវត្ថិភាពនៃការកាន់កាប់ តម្លៃនៃការជំនួសលំនៅឋាន ទ្រព្យសម្បត្តិ និងទ្រព្យសម្បត្តិដែលបាត់បង់ផ្សេងទៀត និងការចំណាយ ផ្សេងទៀត ដែលទាក់ទងនឹងការផ្លាស់ទីលំនៅ។
- ប្រសិនបើអ្នកកំពុងប្រឈមមុខនឹងការខាត់បង់ផ្នែកសេដ្ឋកិច្ច នេះអាចរួមបញ្ចូលការចំណាយលើការទិញ/ជួលដី ឬទ្រព្យសម្បត្តិនៅក្នុងទីតាំងជំនួស ការផ្ទេរសារពើភ័ណ្ឌ និងការដំឡើងឧបករណ៍ឡើងវិញ ការខាតបង់ចំណូលសុទ្ធក្នុងអំឡុងពេលផ្លាស់ប្តូរ និងការចំណាយផ្សេងទៀតដែលចាំបាច់ដើម្បីស្ដារជីវភាពរស់នៅរបស់អ្នក។
- សួរអ្នកជំនាញ ទីភ្នាក់ងាររដ្ឋាភិបាលដែលពាក់ព័ន្ធ និង/ឬក្រុមហ៊ុនអភិវឌ្ឍ (និងអ្នកម៉ៅការ) ដែលត្រូវបានចាត់តាំងនោះ អំពីជំហានបន្ទាប់សម្រាប់ការទទួលបានសំណង ការផ្លាស់ទីលំនៅ និងការស្ដារជីវភាពរស់នៅរបស់អ្នក និងមនុស្សដែលអ្នកអាចទាក់ទងនៅពេលអនាគត។
- រក្សាកំណត់ត្រានៃសំណង និងជំនួយផ្សេងទៀតដែលសន្យាដោយទីភ្នាក់ងាររដ្ឋាភិបាលពាក់ព័ន្ធ និង/ឬក្រុមហ៊ុនអភិវឌ្ឍ (និងអ្នកម៉ៅការ)។ ស្នើសុំឯកសារដែលមានព័ត៌មានជាផ្លូវការអំពីអត្ថប្រយោជន៍ដែលបានស្នើឡើងនៃគម្រោង ដើម្បីទុកជាភស្តុតាងនៅពេលក្រោយ។
- ប្រសិនបើអ្នកមិនទទួលបានការពិគ្រោះយោបល់អំដីធ្លី/ផ្ទះសម្បែង/សំណង់/ទ្រព្យសកម្ម/សេវាកម្មដែលអ្នក គ្រួសាររបស់អ្នក ឬសហគមន៍របស់អ្នកជាម្ចាស់កម្មសិទ្ធិ កាន់កាប់ ឬប្រើប្រាស់ សូម ទាក់ទងទៅទីភ្នាក់ងាររដ្ឋាភិបាលដែលពាក់ព័ន្ធ និង/ឬក្រុមហ៊ុនអភិវឌ្ឍ (និងអ្នកម៉ៅការ) សម្រាប់ព័ត៌មានអំពីពេលដែលការប្រឹក្សាយោបល់ ការស្ទង់មតិ ការធ្វើជំរឿន និងសកម្មភាពពាក់ព័ន្ធ — ដែលអាចជាផ្នែកមួយនៃការធ្វើលទ្ធកម្មដីធ្លី ឬការរៀបចំ និងការអនុវត្តការវាយតម្លៃផលប៉ះពាល់បរិស្ថាន និងសង្គម (ESIA) — នឹងប្រព្រឹត្តទៅ។
- រកមើលគេហទំព័ររបស់ហិរញ្ញធិការីនិងរដ្ឋាភិបាលនៃប្រទេសជាម្ចាស់ផ្ទះសម្រាប់ច្បាប់ចម្លងឌីជីថល នៃកំណែពង្រាងនិងកំណែចុងក្រោយនៃផែនការ LARP/RP/LRP ជាភាសាកំណើតរបស់អ្នក។
- ទុកពេលដើម្បីពិភាក្សាអំពីផែនការ LARP/RP/LRP ជាមួយសមាជិកសហគមន៍ផ្សេងទៀត អង្គការ CSOs/NGOs និងអ្នកជំនាញសមស្រប។
- យល់ព្រមជារួមគ្នាលើការស្នើសុំការផ្លាស់ប្តូរ ឬបដិសេធផែនការ LARP/RP/LRP ជាសហគមន៍មួយ។
- ផ្តល់មតិរិះគន់ស្ថាបនាដោយផ្ទាល់ ឬដោយអនាមិកទៅហិរញ្ញធិការី ក្រុមហ៊ុនអភិវឌ្ឍ អ្នកម៉ៅការ និងរដ្ឋាភិបាលប្រទេសជាម្ចាស់ផ្ទះ។ ម៉្យាងទៀត បញ្ជូនក្ដីកង្វល់/ពាក្យបណ្តឹងទៅកាន់យន្តការដោះស្រាយបណ្តឹងសារទុក្ខកម្រិតគម្រោង។
- ប្រសិនបើព័ត៌មានណាមួយនេះមិនមានជាភាសាកំណើតរបស់អ្នក សូមស្នើសុំហិរញ្ញធិការី ក្រុមហ៊ុនអភិវឌ្ឍ អ្នកម៉ៅការ និងរដ្ឋាភិបាលនៃប្រទេសជាម្ចាស់ផ្ទះសម្រាប់ច្បាប់ចម្លងក្រដាស និង/ឬច្បាប់ចម្លងឌីជីថលនៃឯកសារបកប្រែទាំងនេះ។
- សូមប្រៀបធៀបការផ្តល់ជូនទាំងនេះជាមួយនឹងថវិកាដែលអ្នកបានរៀបចំ និងកំណត់ត្រារបស់អ្នកអំពីការសន្យារបស់ពួកគេ នៅពេលដែលផែនការ LARP/RP/LRP បានសម្រេចជាចុងក្រោយ និងត្រូវបានចេញផ្សាយ និង/ឬអ្នកជំនាញ ទីភ្នាក់ងាររដ្ឋាភិបាលពាក់ព័ន្ធ និង/ឬក្រុមហ៊ុនអភិវឌ្ឍ (និងអ្នកម៉ៅការ) ដែលត្រូវបានចាត់តាំងបានជូនដំណឹងដល់អ្នកអំពីទម្រង់នៃការគាំទ្រ និង ជម្រើសសម្រាប់សំណង ជំនួយការតាំងទីលំនៅថ្មី និងការស្ដារជីវភាពរស់នៅ។
- ពិភាក្សាអំពីសិទ្ធិ និងសិទ្ធិទទួលបានរបស់អ្នកជាមួយសមាជិកសហគមន៍ផ្សេងទៀត អង្គការ CSOs/NGOs និងអ្នកជំនាញដែលសមស្រប។
- ប្រសិនបើមានចំណុចខុសគ្នាច្រើនរវាងអ្វីដែលអ្នកត្រូវបានផ្តល់ជូន និងអ្វីដែលអ្នកជឿថាអ្នកមានសិទ្ធិទទួលបាន សូមផ្តល់មតិរិះគន់ស្ថាបនា ទៅឱ្យហិរញ្ញធិការី ក្រុមហ៊ុនអភិវឌ្ឍ អ្នកម៉ៅការ និងរដ្ឋាភិបាលប្រទេសជាម្ចាស់ផ្ទះ ឬដាក់បញ្ជូនក្តីកង្វល់/ពាក្យបណ្តឹងទៅកាន់ យន្តការដោះស្រាយបណ្តឹងសាទុក្ខកម្រិតគម្រោង។
- ស្នើសុំឱ្យរដ្ឋាភិបាលប្រទេសជាម្ចាស់ផ្ទះ និង/ឬក្រុមហ៊ុនអភិវឌ្ឍ (និងអ្នកម៉ៅការ) ផ្តល់សំណង ជួយអ្នកក្នុងការផ្លាស់ប្តូរទីលំនៅ និង/ឬបញ្ជាក់ផែនការសម្រាប់ការស្តារជីវភាព មុនពេលប្រគល់ដី និងទ្រព្យសម្បត្តិផ្សេងទៀតរបស់អ្នកសម្រាប់គម្រោង។
- រាយការណ៍ករណីណាមួយដែលសំណង និងប្រភេទជំនួយផ្សេងទៀតមិនមាន មានការពន្យារពេល ឬមិនពេញលេញ ទាក់ទងនឹងផែនការ LARP/RP/LRP ក្នុងដំណាក់កាលរៀបចំផែនការមុនអនុវត្តគម្រោងដោយផ្ទាល់ ឬដោយអនាមិកចំពោះហិរញ្ញធិការី ក្រុមហ៊ុនអភិវឌ្ឍ អ្នកម៉ៅការ និង រដ្ឋាភិបាលប្រទេសជាម្ចាស់ផ្ទះ។ ទាក់ទងអ្នកដឹកនាំសហគមន៍ អង្គការជំនួយផ្នែកច្បាប់ ឬប្រភេទនៃអង្គការ CSO/NGO សម្រាប់សុំជំនួយ។
- ប្រើប្រាស់យន្តការសាទុក្ខកម្រិតគម្រោង ដើម្បីផ្តល់មតិរិះគន់ស្ថាបនាលើការផ្តល់សំណង ការតាំងទីលំនៅថ្មី និងការគាំទ្រការស្ដារជីវភាពរស់នៅពេញមួយវដ្តជីវិតរបស់គម្រោង។
- ស្នើសុំជំនួយបន្ថែម ប្រសិនបើផលប៉ះពាល់អវិជ្ជមានធំជាងការរំពឹងទុក និង/ឬប្រសិនបើបទប្បញ្ញត្តិទាក់ទងនឹងការអនុវត្តផែនការ LARP/RP/LRP បរាជ័យក្នុងការបំពេញតម្រូវការរបស់អ្នក។
- ពិនិត្យសើរើអនុលោមភាពរបស់ហិរញ្ញធិការី ក្រុមហ៊ុនអភិវឌ្ឍ អ្នកម៉ៅការ និងអ្នកម៉ៅការបន្ត តាមគោលនយោបាយ នីតិវិធី និងគោលការណ៍ណែនាំខាងផ្ទៃក្នុង ខាងឧស្សាហកម្មជាក់លាក់ និងខាងរដ្ឋាភិបាលសម្រាប់សំណង ការតាំងទីលំនៅថ្មី និងការស្ដារជីវភាពរស់នៅ។
- ដាក់ជូនសំណួរ/ក្តីកង្វល់/ពាក្យបណ្ដឹង អំពីភាពមិនអនុលោមតាមគោលនយោបាយ នីតិវិធី ឬគោលការណ៍ការណែនាំផ្សេងទៀតទៅតួអង្គដែលសមស្រប។
- Asian Development Bank (ADB), “Gender Checklist: Resettlement,” February 2003, View the PDF.
- Asian Development Bank (ADB), "Outline of a Resettlement Plan," Safeguard Policy Statement, June 2009, View the PDF.
- International Union for Conservation of Nature (IUCN), "Resettlement Action Plan (RAP)," Guidance Note – Standard on Involuntary Resettlement and Access Restrictions, Environmental & Social Management System (ESMS), November 2018, View the PDF.
- United Nations Development Programme (UNDP), “Livelihood Action Plan Template,” 2016, View the PDF.
- United Nations Development Programme (UNDP), “Resettlement Action Plan Template,” 2016, View the PDF.
- World Bank, "Outline of Resettlement Plan," Environmental and Social Framework, 2017, View the PDF.
- European Bank for Reconstruction and Development (EBRD), "Resettlement Guidance and Good Practice," Performance Requirement 5: Land Acquisition, Involuntary Resettlement and Economic Displacement, View the PDF.
- International Finance Corporation (IFC), "Investing in People: Sustaining Communities through Improved Business Practice: A Community Development Resource Guide for Companies," View the PDF.
- International Union for Conservation of Nature (IUCN), "Standard on Involuntary Resettlement and Access Restrictions," Environmental & Social Management System (ESMS), Version 2.0, May 2016, View the PDF.
- United Nations Development Programme (UNDP), “Standard 5: Displacement and Resettlement,” in Guidance Note, UNDP Social and Environmental Standards (SES), July 2022, View the PDF.
- United Nations Office of the High Commissioner for Human Rights (OHCHR) and United Nations Human Settlement Programme (UN Habitat), "The Right to Adequate Housing," Fact Sheet No. 21, Rev. 1, View the PDF.
1 State Council, “China’s International Development Cooperation in the New Era,” January 2021.
2 Ibid.
3 Ministry of Finance (MOF) et al., “Guiding Principles on Financing the Development of BRI,” May 2017; National Development and Reform Commission (NDRC) and National Energy Administration (NEA), “Vision and Actions on Energy Cooperation in Jointly Building Silk Road Economic Belt and 21st-Century Maritime Silk Road,” 2017.
4 People's Bank of China (PBOC) et al., “Guidelines for Establishing the Green Financial System,” August 2016.
5 Export-Import Bank of China (China Exim Bank), “Guidelines for Environmental and Social Impact Assessment for Project Loans of the China Export and Import Bank,” 2007.
6 China Banking Association (CBA), “Corporate Social Responsibility Guidelines,” January 2009.
7 China Development Bank (CDB), “CDB Culture Manual,” 2016; Bank of China (Hong Kong) (BOCHK), “Sustainability Policy,” 2021.
8 CBA, “Corporate Social Responsibility.”
9 BOCHK, “Sustainability Policy.”
10 China Chamber of Commerce Metals, Minerals and Chemicals Importers and Exporters (CCCMC) et al., “Guidance for Sustainable Natural Rubber,” 2017.
11 China-ASEAN Investment Cooperation Fund (CAF), “Social Responsibility and Environmental Protection Guidelines for Investments in the ASEAN Region,” 2014.
12 China International Contractors Association (CHINCA), “Guide on Social Responsibility for Chinese International Contractors,” September 2012.
13 China Three Gorges Corporation (CTG), “Sustainable Development Policy,”
14 CAF, “Investments in the ASEAN Region.”
15 CCCMC, “Guidelines for Social Responsibility in Outbound Mining Investments,” 2017; CHINCA and Dagong Global Credit Rating, “Guidelines of Sustainable Infrastructure for Chinese International Contractors (SIG),” June 2017; Ministry of Commerce (MOFCOM) and Ministry of Environmental Protection (MEP) (now Ministry of Ecology and Environment (MEE)), “Guidelines for Environmental Protection in Foreign Investment and Cooperation,” February 2013; CHINCA, “Draft Revisions to Guide on Social Responsibility for Chinese International Contractors,” July 2021; Responsible Minerals Initiative (RMI) and Responsible Cobalt Initiative (RCI), “Cobalt Refiner Supply Chain Due Diligence Standard (version 2.0),” 2021; CTG, “Sustainable Development Policy;” State Forestry and Grassland Administration (SFGA), "Guidelines for Sustainable Silviculture for Chinese Companies Overseas," 2007. The following policies refer to the protection of local/ethnic customs, religions, traditions, and habits: CHINCA,” Guide on Social Responsibility;” Sinohydro, “Statement of Ethical Principles,” 2014; Sinohydro, “Environmental Protection Policy Statement,” 2017; SFGA and MOFCOM, “Guide on Sustainable Overseas Forest Management and Utilization by Chinese Enterprises,” 2009.
16 CCCMC et al., “Sustainable Natural Rubber;” CCCMC, “Outbound Mining Investments;” CTG, “Sustainable Development Policy.”
17 CHINCA and Dagong, “Guidelines of Sustainable Infrastructure.”
18 CCCMC et al., “Sustainable Natural Rubber;” CAF, “Investments in the ASEAN Region;” MEP, “Guidelines for Environmental Protection;” CTG, “Sustainable Development Policy;” Sinohydro, “Environmental Protection.”
19 NDRC et al., “Code of Conduct for the Operation of Overseas Investments by Private Enterprises,” December 2017; MOFCOM, “Provisions on Standardizing Competition in Foreign Investment and Cooperation,” March 2013; SFGA and MOFCOM, “Sustainable Overseas Forest Management;” State-owned Assets Supervision and Administration Commission of the State Council (SASAC), “Guidelines to the State-owned Enterprises Directly Under the Central Government on Fulfilling Corporate Social Responsibilities,” December 2007.
20 SFGA, "Silviculture for Chinese Companies;" SFGA and MOFCOM, “Sustainable Overseas Forest Management.”
21 CHINCA, “Draft Revisions.”
22 Sinohydro, “Statement of Ethical Principles.”
23 State Council, “Nine Principles on Encouraging and Standardizing Outward Investment,” October 2006; SASAC, “Fulfilling Corporate Social Responsibilities.”
24 CTG, “Sustainable Development Policy;” RMI and RCI, “Cobalt Refiner Supply.”
25 CAF, “Investments in the ASEAN Region;” CHINCA, “Guide on Social Responsibility.”
26 NDRC and NEA, “Vision and Actions;” SFGA, "Silviculture for Chinese Companies;" SFGA and MOFCOM, “Sustainable Overseas Forest Management.”
27 MOF et al., "Guiding Principles;" RMI and RCI, “Cobalt Refiner Supply.”
28 Sinohydro, “Sustainable Development Policy,” 2014; SFGA, "Silviculture for Chinese Companies;" SFGA and MOFCOM, “Sustainable Overseas Forest Management.”
29 CCCMC, “Sustainable Natural Rubber.”
30 CHINCA, “Guide on Social Responsibility.”
31 SASAC, “Fulfilling Corporate Social Responsibilities.”
32 Standing Committee of the National People's Congress, “Land Administration Law of the People's Republic of China,” August 2004.
33 Standing Committee of the National People's Congress, “Decision of the Standing Committee of the National People's Congress to Amend the Land Administration Law of the People's Republic of China and the Urban Real Estate Administration Law of the People's Republic of China,” August 2019; State Council, “Regulations on Open Government Information of the People's Republic of China,” January 2007.
34 Standing Committee, “Land Administration Law.”
35 International Best Practice is based on Asian Development Bank (ADB), "Safeguard Policy Statement," 2009; Asian Infrastructure Investment Bank (AIIB), "Environmental and Social Framework," 2021; World Bank, "Environmental and Social Framework," 2018.