វិសាលភាពគម្រោង
ហិរញ្ញធិការីគួរតែតម្រូវឱ្យក្រុមហ៊ុនអភវិឌ្ឍ (និង អ្នកម៉ៅការ) ធ្វើការវាយតម្លៃកំណត់វិសាលភាពបឋមសម្រាប់ការវាយតម្លៃផលប៉ះពាល់បរិស្ថាន និងសង្គម (ESIA)របស់គម្រោងនីមួយៗ។ ក្រុមហ៊ុនអភិវឌ្ឍ និង (អ្នកម៉ៅការ) គួរតែជួលទីប្រឹក្សា ESIAដើម្បីធ្វើការវាយតម្លៃកំណត់វិសាលភាពនៃគម្រោងនីមួយៗបង្កើតផែនការចូលរួមរបស់ភាគីពាក់ព័ន្ធ ជួយក្រុមហ៊ុននានាក្នុងការចូលរួម និងជូនដំណឹងដល់ភាគីពាក់ព័ន្ធ និងបង្កើតលក្ខខណ្ឌយោង (ToR)សម្រាប់របាយការណ៍ ESIA ចុងក្រោយ។ ដើម្បីធានាឱ្យបាននូវសត្យានុម័តនៃដំណើរការរបស់ ESIA ទីប្រឹក្សា ESIA ទាំងនេះគួរតែជាអ្នកជំនាញមានសមត្ថភាព មានបទពិសោធន៍ និងឯករាជ្យ។ ពេលកំណែពង្រាង និងកំណែចុងក្រោយនៃការសិក្សាពីការកំណត់វិសាលភាព ToR លក្ខខណ្ឌយោង ToR និងផែនការចូលរួមរបស់ភាគីពាក់ព័ន្ធ បានរៀបចំឡើងដោយទីប្រឹក្សា ESIA ហើយក្រុមហ៊ុនអភិវឌ្ឍ (និងអ្នកម៉ៅការ) គួរតែចែកចាយឯកសារទាំងនេះជាមួយនឹងហិរញ្ញធិការី និងរដ្ឋាភិបាលនៃប្រទេសជាម្ចាស់ផ្ទះ ព្រមទាំងភាគីពាក់ព័ន្ធសំខាន់ៗ រួមមានប្រជាពលរដ្ឋដែលរងផលប៉ះពាល់ អង្គការសង្គមស៊ីវិល (CSOs)/អង្គការក្រៅរដ្ឋាភិបាល (NGOs) ប្រព័ន្ធផ្សព្វផ្សាយ និងអ្នកស្រាវជ្រាវ/អ្នកជំនាញ ដើម្បីធ្វើការពិចារណា ការពិនិត្យសើរើ និងការអនុម័ត។
ការសិក្សាពីការកំណត់វិសាលភាពអនុញ្ញាតឱ្យទីប្រឹក្សារបស់ ESIA ប្រមូល និងវិភាគទិន្នន័យគោលអំពីសង្គម និងបរិស្ថាន មូលដ្ឋានក្នុងការរៀបចំការស៊ើបអង្កេតស៊ីជម្រៅ ដែលនឹងត្រូវធ្វើឡើងនាពេលបន្ទាប់មកទៀតក្នុងដំណាក់កាលរៀបចំផែនការមុនអនុវត្តគម្រោង។ បន្ថែមពីលើការគូសបញ្ជាក់អំពីផលប៉ះពាល់ផ្នែកសង្គម និងបរិស្ថានសំខាន់ៗហើយនោះ ការសិក្សាពីការកំណត់វិសាលភាពគួរតែរំលេចពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនអភិវឌ្ឍ អ្នកម៉ៅការ និងទីប្រឹក្សា ESIA ក្នុងការជំរុញការចូលរួមពីប្រជាពលរដ្ឋដែលរងផលប៉ះពាល់ អង្គការ CSOs/NGOs និងប្រព័ន្ធផ្សព្វផ្សាយ និងអ្នកស្រាវជ្រាវ/អ្នកជំនាញ ព្រមទាំងគម្រោងរបស់ពួកគេក្នុងការកំណត់អត្តសញ្ញាណ និងពិគ្រោះជាមួយភាគីពាក់ព័ន្ធបន្ថែមសម្រាប់របាយការណ៍ ESIA។ ការចូលរួមដោយផ្ទាល់ជាមួយភាគីពាក់ព័ន្ធសំខាន់ៗប្រកបដោយបរិយាប័ន្នគោរពសិទ្ធិយេនឌ័រនិងគោរពវប្បធម៌ អាចធ្វើឡើងបន្ទាប់ពីជំនួបប្រជុំត្រួតពិនិត្យជាសាធារណៈក្នុងអំឡុងពេលចាត់ចំណាត់ថ្នាក់ និងត្រួតពិនិត្យគម្រោង។ ទោះជាយ៉ាងនេះក៏ដោយ ប្រសិនបើកិច្ចប្រជុំត្រួតពិនិត្យមិនបើកចំហចំពោះសាធារណៈជនទេនោះ ក្រុមហ៊ុនអភិវឌ្ឍ អ្នកម៉ៅការ និងទីប្រឹក្សារបស់ ESIA គួរតែរួមគ្នារៀបចំកិច្ចប្រជុំពាក់ព័ន្ធនឹងគម្រោងដំបូងមិនត្រឹមតែជូនដំណឹង និងពិគ្រោះជាមួយនឹងភាគីពាក់ព័ន្ធប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើត ការយោគយល់គ្នាទៅវិញទៅមកចំពោះសំណើគម្រោងនីមួយៗ ក្នុងចំណោមប្រជាជននៅមូលដ្ឋាន។
សម្រាប់គម្រោងក្រៅប្រទេស៖
ក្នុងឆ្នាំ 2017 ក្រសួងអេកូឡូស៊ី និងបរិស្ថាន (MEE)៖
- ដាក់ចេញនូវផែនការដើម្បីណែនាំពីស្តងដារសម្រាប់ហិរញ្ញធិការី ក្រុមហ៊ុនអភិវឌ្ឍ និងអ្នកម៉ៅការ ដើម្បីទទួលធ្វើ “ការកំណត់វិសាលភាពគម្រោងបៃតង” ស្របតាមគំនិតផ្តួចផ្តើមខ្សែក្រវាត់មួយផ្លូវមួយ (BRI)។1
ក្រុមហ៊ុនអភិវឌ្ឍ (និងអ្នកម៉ៅការ) គួរតែ៖
- ធ្វើការវាយតម្លៃកំណត់វិសាលភាព និងដាក់ជូនព័ត៌មានអំពីការវាយតម្លៃនេះនៅក្នុងផែនការសម្រាប់ ESIA ផ្ទាល់ទៅកាន់អាជ្ញាធរ ESIA នៅក្នុងប្រទេសម្ចាស់ជាផ្ទះនីមួយៗ។2
- ធ្វើការតាមដាន និងវាយតម្លៃបរិស្ថាន ដើម្បីយល់ពីលក្ខខណ្ឌមូលដ្ឋាននៃតំបន់ និងបរិវេណគម្រោង។
- កំណត់តំបន់ងាយខូចខាត និងតំបន់ងាយរងគ្រោះចំពោះបរិស្ថាន។3
- កត់ត្រាលទ្ធផលពីការតាមដាន និងការវាយតម្លៃមុនពេលសាងសង់។4
- ជួលទីប្រឹក្សា ESIA ដែលគួរតែជាភាគីទីបីឯករាជ្យដែលមានសមត្ថភាព និងគួរឱ្យទុកចិត្ត។5
- ប៉ះប៉ូវ ឬបង់ថ្លៃចំណាយនៃការវាយតម្លៃកំណត់វិសាលភាពឯករាជ្យ។
អ្នកប្រឹក្សា ESIA គួរតែ៖6
- ធ្វើការវាយតម្លៃកំណត់វិសាលភាពឯករាជ្យ។
- វាយតម្លៃបរិស្ថាននៃតំបន់ និងផ្នែកជុំវិញរបស់់គម្រោងតាមរយៈការស្ទង់មតិ ការតាមដាន និងការវាយតម្លៃមុនពេលសាងសង់។ រក្សាទុកលទ្ធផលសម្រាប់ឯកសារយោងនាពេលខាងមុខ។7
- អនុវត្តការស៊ើបអង្កេតឱ្យបានត្រឹមត្រូវលើការបំពុលដែលមានស្រាប់ និងស្នាមដានបរិស្ថាននៅទីតាំងគម្រោងដែលបានស្នើឡើង។8
- ដាក់ជូនឯកសារកំណត់វិសាលភាព ESIA ទៅកាន់ក្រុមហ៊ុនអភិវឌ្ឍ (និងអ្នកម៉ៅការ)។
ក្រុមហ៊ុនអភិវឌ្ឍ (និងអ្នកម៉ៅការ) គួរតែ៖9
- ដាក់ជូនឯកសារអំពីការកំណត់វិសាលភាពទៅកាន់អាជ្ញាធរ ESIA។
ហិរញ្ញធិការីគួរតែ៖10
- បង្កើត និងកែលម្អគោលនយោបាយគ្រប់គ្រងហានិភ័យបរិស្ថាន និងសង្គម (ESRM)។ សូមមើលឧត្តមានុវត្តន៍ជាអន្តរជាតិ។
- Refer to international best practices.
- អនុវត្តទំនួលខុសត្រូវក្នុងការស៊ើបអង្កេតសម្រាប់ប្រភេទសមស្របនៃក្រុមហ៊ុនអភិវឌ្ឍ អ្នកម៉ៅការ និងគម្រោងនីមួយៗ។ សូមមើលការចាត់ចំណាត់ថ្នាក់គម្រោង និងការត្រួតពិនិត្យគម្រោងសម្រាប់ព័ត៌មានអំពីប្រភេទ និងលក្ខខណ្ឌតម្រូវពាក់ព័ន្ធដែលបានណែនាំដោយ គណៈកម្មការនិយតកម្មធនាគារ និងធានារ៉ាប់រងចិន (CBIRC)។
- ជំរុញក្រុមហ៊ុនអភិវឌ្ឍ និងអ្នកម៉ៅការឱ្យពង្រឹង ESRM។ ធានាថាក្រុមហ៊ុនអភិវឌ្ឍ និងអ្នកម៉ៅការគោរពតាមច្បាប់ និងបទប្បញ្ញត្តិរបស់ប្រទេសជាម្ចាស់ផ្ទះស្ដីពីការការពារបរិស្ថាន។
- ពិចារណាជួលភាគីទីបីឯករាជ្យដែលមានជំនាញវិជ្ជាជីវៈ ដើម្បីវាយតម្លៃហានិភ័យបរិស្ថាន និងសង្គម។
សម្រាប់គម្រោងក្នុងស្រុកនៅប្រទេសចិន៖
ក្រុមហ៊ុនអភិវឌ្ឍ (និងអ្នកម៉ៅការ) គួរតែ៖
- បញ្ចេញព័ត៌មានខាងក្រោមនៅលើគេហទំព័រផ្ទាល់ខ្លួនរបស់ពួកគេក្នុងរយៈពេលប្រាំពីរថ្ងៃនៃថ្ងៃធ្វើការបន្ទាប់ពីកំណត់ទីប្រឹក្សាផ្នែកការវាយតម្លៃផលប៉ះពាល់បរិស្ថាន (EIA)។ ផ្ញើព័ត៌មាននេះទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ ក៏ដូចជាក្រសួង/នាយកដ្ឋាន/ការិយាល័យជាក់លាក់របស់រដ្ឋាភិបាលប្រទេសជាម្ចាស់ផ្ទះនៅក្នុងតំបន់គម្រោង ដើម្បីបង្ហោះនៅលើគេហទំព័ររបស់ពួកគេ៖11
- ឈ្មោះ ទីតាំងដែលបានស្នើឡើង វិសាលភាពសំណង់ និងព័ត៌មានអំពីគម្រោងមូលដ្ឋានផ្សេងទៀត។
- ការពន្យល់អំពីលក្ខខណ្ឌវិស្វកម្ម និងការការពារបរិស្ថានបច្ចុប្បន្នសម្រាប់គម្រោងជួសជុល ពង្រីក និងផ្លាស់ប្តូរទីតាំង។
- ឈ្មោះ និងព័ត៌មានទំនាក់ទំនងរបស់ក្រុមហ៊ុនអភិវឌ្ឍ (និង )។
- ឈ្មោះរបស់ទីប្រឹក្សា EIA។
- តំណភ្ជាប់ទៅកាន់ “ពាក្យផ្តល់មតិសាធារណៈ” ដែលរៀបចំឡើងដោយ MEE ក៏ដូចជាព័ត៌មានអំពីរបៀបដែលភាគីពាក់ព័ន្ធសំខាន់ៗអាអាចប្រើប្រាស់ និងដាក់បញ្ជូនទម្រង់បែបបទមតិរិះគន់ស្ថាបនា ESIA។
ក្រុមហ៊ុនអភិវឌ្ឍ (និងអ្នកម៉ៅការ) គួរតែ៖
- ប្រឹក្សាយោបល់ជាមួយហិរញ្ញធិការីដើម្បីកំណត់ដំណើរការសម្រាប់កំណត់វិសាលភាពគម្រោង ការកំណត់អត្តសញ្ញាណ និងការប្រឹក្សាយោបល់ភាគីពាក់ព័ន្ធ និងការវាយតម្លៃ និងការដោះស្រាយបញ្ហាបរិស្ថាន និងសង្គមដែលអាចកើតមាន។
- ជួលអ្នកជំនាញដែលមានសមត្ថភាព និងបទពិសោធន៍ ដែលមិនបានរៀបចំប្លង់វិស្វកម្មសម្រាប់គម្រោងនីមួយៗ ដែលបានស្នើឡើង — លុះត្រាតែក្រុមហ៊ុនអភិវឌ្ឍ និងអ្នកម៉ៅការអាចបង្ហាញថា មិនមានទំនាស់ផលប្រយោជន៍ — ដើម្បីបម្រើការជាទីប្រឹក្សា ESIA។ ធានាថាទីប្រឹក្សា ESIA គឺជាអ្នកឯកទេសឯករាជ្យសម្រាប់គម្រោងដែលមានហានិភ័យកាន់តែខ្ពស់។
- ជួលអ្នកបកប្រែផ្ទាល់មាត់ដែលចេះភាសា និងគ្រាមភាសាក្នុងតំបន់យ៉ាងស្ទាត់ជំនាញ រួមទាំងភាសាជនជាតិភាគតិច និងភាសាជនជាតិដើម ដើម្បីជួយក្នុងការបកប្រែផ្ទាល់មាត់ និង/ឬទំនាក់ទំនងជាលាយលក្ខណ៍អក្សរ។
- រៀបចំកិច្ចប្រជុំដើម្បីណែនាំប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ អង្គការ CSOs/NGOs និងភាគីពាក់ព័ន្ធសំខាន់ៗផ្សេងទៀតនៅក្នុង និងជុំវិញទីតាំងគម្រោងនីមួយៗទៅកាន់អ្នកប្រឹក្សា ESIA និងផ្តល់ព័ត៌មានអំពីគម្រោង។
- ជូនដំណឹងដល់ភាគីពាក់ព័ន្ធសំខាន់ៗអំពីកិច្ចប្រជុំយ៉ាងហោចណាស់ពីរសប្តាហ៍ជាមុន តាមរយៈការផ្ញើលិខិតផ្លូវការ ការនិយាយតាមវិទ្យុសហគមន៍មូលដ្ឋាន ការបង្ហោះសារនៅលើផ្ទាំងផ្សព្វផ្សាយសហគមន៍ និង/ឬការចែករំលែកសារនៅភូមិ/ទីប្រជុំជន/ក្រុង/ស្រុក/ សាលាខេត្ត។
- ពិនិត្យមើលផែនទី ប្លង់ តារាង ដ្យាក្រាម និងខិត្តបណ្ណ ក៏ដូចជាសេចក្តីព្រាង និងកំណែថ្មីនៃ ការសិក្សាពីការកំណត់វិសាលភាព លក្ខខណ្ឌយោង ToR ផែនការចូលរួមពីភាគីពាក់ព័ន្ធ និងឯកសារបច្ចេកទេសផ្សេងទៀតដែលរៀបចំឡើងដោយទីប្រឹក្សា ESIA។
- ដាក់ជូនកំណែពង្រាង និងកំណែចុងក្រោយនៃឯកសារទាំងនេះទៅកាន់ហិរញ្ញធិការី និងអាជ្ញាធរ ESIA។
- ចែករំលែកកំណែពង្រាង និងកំណែចុងក្រោយនៃឯកសារទាំងនេះជាមួយអ្នកម៉ៅការ (និងអ្នកម៉ៅការបន្ត) សម្រាប់ជាឯកសារយោងរបស់ពួកគេ។
- រ៉ាប់រងលើថ្លៃទីតាំង ឯកសារបោះពុម្ព មធ្យោបាយធ្វើដំណើរសម្រាប់អ្នកចូលរួម ការគាំទ្រសេវាថែទាំកុមារ និងអាហារសម្រន់សម្រាប់កិច្ចប្រជុំដែលទាក់ទងនឹងគម្រោងនីមួយៗ។
ដោយមានការគាំទ្រពី និងការចូលរួមពីក្រុមហ៊ុនអភិវឌ្ឍ អ្នកម៉ៅការ និងមន្ត្រីរដ្ឋាភិបាលថ្នាក់ជាតិ និង/ឬ ថ្នាក់ក្រោមជាតិ ទីប្រឹក្សា ESIA គួរតែ៖
- អនុវត្តការពិនិត្យសើរើទិន្នន័យ ដើម្បីបង្កើតការយល់ដឹងអំពីស្ថានភាពសង្គម វប្បធម៌ សេដ្ឋកិច្ច និងបរិស្ថានសម្រាប់ប្រជាជនក្នុងតំបន់។
- កំណត់វិសាលភាពនៃការសិក្សា រួមមាន៖
- ទីតាំងគម្រោងបឋម និងសហគមន៍ដែលអាចទទួលរងផលប៉ះពាល់ផ្ទាល់ និងប្រយោលនៃគម្រោងនីមួយៗ។
- ទីតាំងគម្រោងបឋម ក៏ដូចជាច្រករបៀងបញ្ជូនថាមពល បំពង់បង្ហូរប្រេង ប្រឡាយ ផ្លូវរូងក្រោមដី ផ្លូវចូល កន្លែងជីករណ្តៅ និងកន្លែងចោលសំរាម ជំរុំសាងសង់ និងកន្លែងពាក់ព័ន្ធផ្សេងទៀត ដែលគ្រប់គ្រងដោយក្រុមហ៊ុនអភិវឌ្ឍ និងអ្នកម៉ៅការ។
- សម្ភារបរិក្ខារពាក់ព័ន្ធជាមួយទំនិញ ឬសេវាកម្មដែលចាំបាច់សម្រាប់ប្រតិបត្តិការជោគជ័យនៃគម្រោង។
- តំបន់ និងសហគមន៍ដែលអាចនឹងទទួលរងទទួលរងផលប៉ះពាល់បង្គរពីការអភិវឌ្ឍនាពេលខាងមុខ ដែលទាក់ទងនឹងគម្រោង ប្រភពផ្សេងទៀតនៃផលប៉ះពាល់ស្រដៀងគ្នា និងគម្រោង ឬលក្ខខណ្ឌដែលមានស្រាប់។
- តំបន់ និងសហគមន៍អាចទទួលរងផលប៉ះពាល់ពីការអភិវឌ្ឍ ដែលមិនបានគ្រោងទុក ប៉ុន្តែអាចព្យាករណ៍បាន ដែលបណ្តាលមកពីគម្រោងដែលអាចកើតឡើងនៅពេលក្រោយ ឬនៅខាងក្រៅទីតាំងគម្រោងដំបូង។
- ប្រមូលទិន្នន័យមូលដ្ឋានប្រជាសាស្រ្ត និងបរិស្ថានដែលបានធ្វើមាត្រដ្ឋានទៅតាមគម្រោងនីមួយៗ — រួមទាំងទីតាំង ការរៀបចំ ប្រតិបត្តិការ និងវិធានការកាត់បន្ថយរបស់គម្រោង។ ធានាថា ប្រភពមានភាពត្រឹមត្រូវ អាចជឿទុកចិត្តបាន និងថ្មីបំផុត។ កំណត់ចំណុចខ្វះចន្លោះ និងភាពមិនប្រាកដប្រជាដែលមានស្រាប់នៅក្នុងព័ត៌មានមូលដ្ឋាន ដើម្បីដោះស្រាយនៅក្នុងរបាយការណ៍ ESIA។
- ធ្វើជំរឿនគ្រួសារ ឬការស្ទង់មតិសេដ្ឋកិច្ចសង្គម ដើម្បីកំណត់អត្តសញ្ញាណប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ (រួមទាំងអ្នកដែលមានសិទ្ធិទទួលបានសំណង និង/ឬជំនួយការតាំងលំនៅថ្មី និងក្រុមងាយរងគ្រោះ) ដីធ្លី/ផ្ទះសម្បែង/សំណង់/ទ្រព្យសម្បត្តិ/សេវាកម្មផ្ទាល់ខ្លួន គ្រួសារ សហគមន៍ សាធារណៈ និងឯកជន និងលក្ខខណ្ឌមូលដ្ឋានសម្រាប់ការប្រៀបធៀបទៅនឹងលទ្ធផលតាមដានគម្រោងនាពេលខាងមុខ។
- កំណត់ទំហំនៃផលប៉ះពាល់ដែលអាចកើតមានឡើង។
- អនុវត្តការវាយតម្លៃបឋមនៃដីធ្លី/សំណង់/ទ្រព្យសម្បត្តិ/សេវាកម្មដែលទទួលរងផលប៉ះពាល់។
- ពិពណ៌នាអំពីលក្ខណៈនៃជនជាតិដើមភាគតិចដែលទទួលរងផលប៉ះពាល់ និង/ឬជនជាតិភាគតិចនៅក្នុងតំបន់គម្រោង រួមទាំងព័ត៌មានអំពីដីធ្លី/ដែនដី/ធនធានធម្មជាតិ ដែលពួកគេកាន់កាប់ជាលក្ខណៈប្រពៃណី និងប្រើប្រាស់ ឬកាន់កាប់តាមទំនៀមទម្លាប់។
- កំណត់ផលប៉ះពាល់បរិស្ថាន និងសង្គមរបស់គម្រោងនីមួយៗ តំបន់សំខាន់ៗសម្រាប់ការប្រមូលទិន្នន័យក្នុងអំឡុងពេល ESIA លក្ខណៈវិនិច្ឆយដែល ESIA គួរតែគ្របដណ្តប់ជម្រើសគម្រោង វិធានការកាត់បន្ថយ និងផែនការសម្រាប់ការចូលរួមពីភាគីពាក់ព័ន្ធ។ ដាក់បញ្ចូលព័ត៌មាននេះនៅក្នុងសេចក្ដីព្រាងនៃការសិក្សាពីការកំណត់វិសាលភាព សេចក្ដីព្រាងលក្ខខណ្ឌយោង ToR សម្រាប់ ESIA និងសេចក្ដីព្រាងនៃផែនការចូលរួមរបស់ភាគីពាក់ព័ន្ធសម្រាប់គម្រោងនីមួយៗ។
- ពិចារណាពីផលប៉ះពាល់បង្គរនៃគម្រោង គួបផ្សំនឹងការបន្តអភិវឌ្ឍ ឬសំណើអភិវឌ្ឍនៅក្នុងតំបន់ប៉ះពាល់របស់គម្រោង។
- រៀបចំផែនទី ប្លង់ តារាង ដ្យាក្រាម ខិត្តបណ្ណ និង/ឬឯកសារបច្ចេកទេស ដែលពិពណ៌នាអំពីគម្រោងនីមួយៗ — រួមទាំងប្រវត្តិ បរិបទ សារៈសំខាន់ សក្តានុពលសេដ្ឋកិច្ច និងអត្ថប្រយោជន៍សង្គម ព្រំដែន និងដែនកំណត់។ ប្រមូលព័ត៌មានថ្មីៗអំពីជម្រើសសក្តានុពល សំណើវិធានការកាត់បន្ថយ ដំណាក់កាលសាងសង់ និងក្របខ័ណ្ឌពេលវេលា ក្ដីកង្វល់ដំបូង ដំណើរការអនុវត្ត ESIA ផែនការសម្រាប់ការកំណត់អត្តសញ្ញាណភាគីពាក់ព័ន្ធ និងការប្រឹក្សាយោបល់ ការរៀបរាប់ត្រួសៗពីផលប៉ះពាលបរិស្ថាន និងសង្គមដែលមានសក្តានុពល (រួមទាំងផលប៉ះពាល់បង្គរ ) និងដីធ្លីដែលត្រូវការ។
- រៀបចំឱ្យមានអ្នកជំនាញដែលសមស្របផ្សេងទៀត ដើម្បីជួយក្នុងការពន្យល់អំពីព័ត៌មានវិទ្យាសាស្រ្ត និងបច្ចេកទេស។
- ជួលអ្នកបកប្រែផ្ទាល់មាត់ ដើម្បីបកប្រែខ្លឹមសារដែលបានសរសេរទៅជាភាសាក្នុងតំបន់ និងគ្រាមភាសា និង/ឬទំនាក់ទំនងផ្ទាល់មាត់ និងដោយរូបភាព។
- រៀបចំកិច្ចប្រជុំណែនាំនៅជិតទីតាំងគម្រោងដែលបានស្នើឡើង ដើម្បីពិភាក្សាអំពីឯកសារទាំងនេះ។
- ផ្តល់ច្បាប់ចម្លងបោះពុម្ពជាក្រដាសនៃឯកសារទាំងនេះជាភាសាក្នុងតំបន់ និងគ្រាមភាសាសម្រាប់ប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ដើម្បីរក្សាទុក។
- ដាក់ជូនឯកសារទាំងនេះទៅកាន់ក្រុមហ៊ុនអភិវឌ្ឍ និងអ្នកម៉ៅការ ក៏ដូចជា រដ្ឋាភិបាលប្រទេសជាម្ចាស់ផ្ទះក្នុងកម្រិតថ្នាក់ជាតិ និងថ្នាក់ក្រោមជាត។
- ត្រូវធានាថាប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ អង្គការ CSOs/NGOs ប្រព័ន្ធផ្សព្វផ្សាយ និងអ្នកស្រាវជ្រាវ/អ្នកជំនាញ បានដឹងយ៉ាងច្បាស់អំពីសំណើគម្រោង ដំណើរការ ESIA ផែនការសម្រាប់កិច្ចប្រជុំនាពេលខាងអនាគត និងមធ្យោបាយដែលមានសក្តានុពលក្នុងការផ្តល់មតិរិះគន់ស្ថាបនា។
- រក្សាកំណត់ត្រានៃបញ្ហាកិច្ចប្រជុំ ដើម្បីដាក់បញ្ចូលទៅក្នុងការសិក្សាពីការកំណត់វិសាលភាព ក៏ដូចជាបញ្ជីឈ្មោះអ្នកចូលរួម ដើម្បីបញ្ចូលក្នុងផែនការចូលរួមរបស់ភាគីពាក់ព័ន្ធ។
- កំណត់កាលបរិច្ឆេទ ពេលវេលា និងទីកន្លែងដែលមានសក្តានុពលសម្រាប់កិច្ចប្រជុំនាពេលខាងមុខ (រួមទាំងសិក្ខាសាលា វេទិការ និង/ឬ ការពិភាក្សាជាក្រុមផ្តោតតូច) ដើម្បីពិភាក្សាអំពីសេចក្ដីព្រាងនៃការសិក្សាពីវិសាលភាពរបស់គម្រោងនីមួយៗ សេចក្តីព្រាងលក្ខខណ្ឌយោង ToR និងសេចក្តីព្រាងនៃផែនការចូលរួមរបស់ភាគីពាក់ព័ន្ធ។
- ជូនដំណឹងដល់ភាគីពាក់ព័ន្ធសំខាន់ៗអំពីកិច្ចប្រជុំយ៉ាងហោចណាស់ពីរសប្តាហ៍ជាមុន។
- រៀបចំការប្រជុំដាច់ដោយឡែកសម្រាប់ស្ត្រីជនជាតិដើមជនជាតិភាគតិច និងក្រុមដែលងាយរងគ្រោះផ្សេងទៀត។
- ដាក់ជូនព័ត៌មានថ្មីៗអំពីការរចនានៃគម្រោងដែលបានស្នើឡើង រួមទាំងច្បាប់ចម្លងនៃសេចក្តីព្រាងនៃការសិក្សាពីការកំណត់វិសាលភាព សេចក្តីព្រាងលក្ខខណ្ឌយោង ToR និងសេចក្តីព្រាងនៃផែនការចូលរួមរបស់ភាគីពាក់ព័ន្ធទៅកាន់ក្រុមហ៊ុនអភិវឌ្ឍ និងអ្នកម៉ៅការ ក៏ដូចជា រដ្ឋាភិបាលប្រទេសជាម្ចាស់ផ្ទះក្នុងកម្រិតថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
- ផ្តល់ច្បាប់ចម្លងបោះពុម្ពជាក្រដាសនៃឯកសារទាំងនេះជាភាសាក្នុងតំបន់ និងគ្រាមភាសាសម្រាប់ប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ដើម្បីរក្សាទុក។
- ប្រឹក្សាយោបល់ជាមួយប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ អង្គការ CSOs/NGOs ប្រព័ន្ធផ្សព្វផ្សាយ និងអ្នកស្រាវជ្រាវ/អ្នកជំនាញលើការរៀបចំប្លង់គម្រោង ការប្រមូលទិន្នន័យគោល ផលប៉ះពាល់ដែលអាចកើតមានឡើង (ជាពិសេសបញ្ហាសហគមន៍ ជីវភាពរស់នៅ បរិស្ថាន និងវប្បធម៌ ដែលពួកគេអាចដឹង ឬយល់ឃើញថាមានសារៈសំខាន់) និងជម្រើសគម្រោង ក្នុងចំណោមបញ្ហាផ្សេងទៀតនៅក្នុងឯកសារព្រាង។ កត់ត្រាមតិរិះគន់ស្ថាបនា ក្តីកង្វល់ និងសំណួររបស់ពួកគេ ក៏ដូចជាព័ត៌មានលម្អិតអំពីគុណតម្លៃវប្បធម៌ និងបរិស្ថានក្នុងតំបន់ ដែលត្រូវយកមកពិចារណាផ្ទៃក្នុង បញ្ចូលដោយផ្ទាល់ទៅក្នុងឯកសារពាក់ព័ន្ធ និងដោះស្រាយក្នុងអំឡុងពេលកិច្ចប្រជុំនាពេលខាងមុខ។
- រក្សាបញ្ជីឈ្មោះអ្នកចូលរួម ដើម្បីដាក់បញ្ចូលក្នុងផែនការចូលរួមរបស់ភាគីពាក់ព័ន្ធ។
- ផ្តល់ពេលវេលាគ្រប់គ្រាន់ដល់ភាគីពាក់ព័ន្ធសំខាន់ៗ (យ៉ាងហោចណាស់ពីរសប្តាហ៍) ដើម្បីពិភាក្សាអំពីគម្រោងនេះជាមួយគ្នា និងផ្តល់មតិរិះគន់ស្ថាបនាដោយផ្ទាល់ ឬដោយអនាមិក មុនពេលបញ្ចប់ការសិក្សាពីការកំណត់វិសាលភាព លក្ខខណ្ឌយោង ToR និងផែនការចូលរួមរបស់ភាគីពាក់ព័ន្ធសម្រាប់គម្រោងនីមួយៗ។
- ដាក់បញ្ចូលលទ្ធផលរកឃើញ និងអនុសាសន៍ពីការប្រឹក្សាយោបល់របស់ភាគីពាក់ព័ន្ធទៅក្នុងការសិក្សាពីការកំណត់វិសាលភាពចុងក្រោយ លក្ខខណ្ឌយោង ToR ចុងក្រោយ និងផែនការចូលរួមរបស់ភាគីពាក់ព័ន្ធចុងក្រោយ។
- ធានាថា ឯកសារពេញលេញតាមដែលអាចធ្វើទៅបាន។ អនុគម្រោងដែលមានហានិភ័យ និងផលប៉ះពាល់តិចតួចបំផុត ឬគ្មានហានិភ័យ និងផលប៉ះពាល់លើបរិស្ថាន ឬសង្គម ប្រហែលជាមិនត្រូវការ ESIA ទេ បន្ទាប់ពីការសិក្សាពីការកំណត់វិសាលភាពដំបូង។
- ដាក់ជូនការសិក្សាពីវិសាលភាពចុងក្រោយ លក្ខខណ្ឌយោង ToR ចុងក្រោយ និងផែនការចូលរួមរបស់ភាគីពាក់ព័ន្ធចុងក្រោយទៅកាន់ក្រុមហ៊ុនអភិវឌ្ឍ និងអ្នកម៉ៅការ ក៏ដូចជា រដ្ឋាភិបាលប្រទេសជាម្ចាស់ផ្ទះក្នុងកម្រិតថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
ហិរញ្ញធិការី ក្រុមហ៊ុនអភិវឌ្ឍ រដ្ឋាភិបាលប្រទេសជាម្ចាស់ផ្ទះ និងអាជ្ញាធរ ESIA គួរតែ៖
- បញ្ចេញឯកសារខាងក្រោមជាភាសាក្នុងតំបន់ និងគ្រាមភាសានៅលើគេហទំព័ររបស់ពួកគេ នៅភូមិ/ទីប្រជុំជន/ក្រុង/ស្រុក/សាលាខេត្ត និងនៅការិយាល័យរបស់អាជ្ញាធរ ESIA៖
- ផែនទី ប្លង់ តារាង ដ្យាក្រាម ខិត្តបណ្ណ និង/ឬឯកសារបច្ចេកទេស។
- កំណែពង្រាងនៃការសិក្សាពីវិសាលភាព លក្ខខណ្ឌ ToR និងផែនការចូលរួមរបស់ភាគីពាក់ព័ន្ធ។
- កំណែចុងក្រោយនៃការសិក្សាពីការកំណត់វិសាលភាព លក្ខខណ្ឌយោង ToR និងផែនការចូលរួមរបស់ភាគីពាក់ព័ន្ធ។
- ផ្តល់មធ្យោបាយសម្រាប់ភាគីពាក់ព័ន្ធក្នុងការផ្តល់មតិរិះគន់ — ទាំងដោយផ្ទាល់ និងដោយអនាមិក។
- បញ្ចេញសេចក្ដីសម្រេចចុងក្រោយរបស់ហិរញ្ញធិការី និងអាជ្ញាធរ ESIA ជាភាសាចិន អង់គ្លេស និងភាសាក្នុងតំបន់ និងគ្រាមភាសានៅលើគេហទំព័ររបស់ពួកគេ។
ហិរញ្ញធិការី និងអាជ្ញាធរ ESIA គួរតែ៖
- ទាមទារការកំណត់វិសាលភាពភ្លាម នៅពេលដែលគម្រោងកំពុងត្រូវបានពិចារណាសម្រាប់ហិរញ្ញប្បទាន។
- ពិនិត្យសើរើកំណែពង្រាង និងកំណែចុងក្រោយនៃការសិក្សាពីការកំណត់វិសាលភាព លក្ខខណ្ឌយោង ToR ផែនការចូលរួមពីភាគីពាក់ព័ន្ធ និងឯកសារផ្សេងទៀតដែលបានដាក់បញ្ជូនដោយក្រុមហ៊ុនអភិវឌ្ឍ ដែលជាផ្នែកនៃទំនួលខុសត្រូវក្នុងការស៊ើបអង្កេតរបស់ពួកគេ។
- ស្នើសុំព័ត៌មានបន្ថែម និងពាក់ព័ន្ធនឹងឯកសារដែលមានចន្លោះប្រហោង។
- ផ្តល់គោលការណ៍ណែនាំដល់ក្រុមហ៊ុនអភិវឌ្ឍ និងអ្នកម៉ៅការអំពីរបៀបបង្កើតវិធានការកាត់បន្ថយដែលសមស្របដែលស្របតាមឧត្តមានុវត្តន៍អន្តរជាតិ ដូចជាការការពារបរិស្ថាន និងសង្គមរបស់ធនាគារអភិវឌ្ឍពហុភាគី (MDBs)
- សម្រេចថាតើត្រូវអនុម័តគម្រោងនីមួយៗដែលបានស្នើឡើងឬអត់។
- ចូលរួមកិច្ចប្រជុំពីការកំណត់វិសាលភាព (រួមទាំងសិក្ខាសាលា វេទិកា និង/ឬការពិភាក្សាជាក្រុមផ្តោតតូច)។
- ពិភាក្សាជាមួយអ្នកប្រឹក្សា ESIA អំពីតម្រូវការរបស់អ្នក ក៏ដូចជាដីធ្លី/ផ្ទះសម្បែង/សំណង់/ទ្រព្យសម្បត្តិ/សេវាកម្ម ដែលជាកម្មសិទ្ធិរបស់អ្នក គ្រួសាររបស់អ្នក ឬសហគមន៍របស់អ្នក។
- សួរអំពីកិច្ចប្រជុំនាពេលខាងមុខ ក៏ដូចជាការប្រជុំដាច់ដោយឡែកសម្រាប់ស្ត្រី ជនជាតិដើមភាគតិច ជនជាតិភាគតិច និងក្រុមដែលងាយរងគ្រោះផ្សេងទៀត។
- ស្នើសុំហិរញ្ញធិការី ក្រុមហ៊ុនអភិវឌ្ឍ អ្នកម៉ៅការ និងរដ្ឋាភិបាលប្រទេសជាម្ចាស់ផ្ទះ ទូទាត់ថ្លៃមធ្យោបាយធ្វើដំណើរ និងលើថ្លៃចំណាយផ្សេងទៀតដែលទាក់ទងនឹងការចូលរួម។
- រក្សាកំណត់ត្រាវត្តមាន និងការចូលរួមរបស់អ្នក នៅលើក្រដាស ឬនៅក្នុងទូរសព្ទរបស់អ្នក។
- ស្នើសុំទីប្រឹក្សា ESIA ផ្តល់ច្បាប់ចម្លងក្រដាស និង/ឬច្បាប់ចម្លងឌីជីថលនៃកំណែពង្រាងនិងកំណែចុងក្រោយនៃផែនទី ប្លង់ តារាង ខិត្តបណ្ណ ការសិក្សាពីវិសាលភាព លក្ខខណ្ឌយោងToR ផែនការចូលរួមពីភាគីពាក់ព័ន្ធ និងឯកសារបច្ចេកទេសផ្សេងទៀតជាភាសាកំណើតរបស់អ្នក។ ពិនិត្យសើរើនូវខ្លឹមសារទាំងនេះ។
- ពិភាក្សាអំពីគម្រោងដែលបានស្នើឡើងជាមួយសមាជិកសហគមន៍ផ្សេងទៀត និងអង្គការ CSOs/NGOs ទាំងក្នុងអំឡុងពេល និងក្រោយកិច្ចប្រជុំ។
- ផ្តល់មតិរិះគន់ស្ថាបនាដោយផ្ទាល់ ឬដោយអនាមិកទៅហិរញ្ញធិការី ក្រុមហ៊ុនអភិវឌ្ឍ អ្នកម៉ៅការ រដ្ឋាភិបាលប្រទេសជាម្ចាស់ផ្ទះ និងអាជ្ញាធរ ESIA។ សូមមើលលើភាគីពាក់ព័ន្ធដើម្បីកំណត់វិធីទំនាក់ទំនងមួយចំនួនដែលមាន។
- ប្រសិនបើអ្នកមិនបានឮអំពីកិច្ចប្រជុំពីវិសាលភាពទេនោះ សូមចូលទៅកាន់គេហទំព័ររបស់ ហិរញ្ញធិការី និងរដ្ឋាភិបាលប្រទេសជាម្ចាស់ផ្ទះ ដើម្បីទទួលបានព័ត៌មានអំពីពេលវេលា និងទីកន្លែងដែលកិច្ចប្រជុំពីវិសាលភាពនឹងប្រារព្ធឡើងនាពេលខាងមុខ ក៏ដូចជាថាតើនរណាជាទីប្រឹក្សា ESIA និងរបៀបទាក់ទងជាមួយពួកគេ។
- ប្រសិនបើមិនមានព័ត៌មានណាមួយក្នុងចំណោមព័ត៌មាននេះទេ សូមស្នើហិរញ្ញធិការី និងមន្ត្រីមកពីរដ្ឋាភិបាលប្រទេសជាម្ចាស់ផ្ទះឱ្យបញ្ចេញជាសាធារណៈនូវព័ត៌មានលម្អិតជាក់លាក់ជាភាសាកំណើតរបស់អ្នក។
- ប្រសិនបើអ្នកមិនអាចទាក់ទងដោយផ្ទាល់ទៅហិរញ្ញធិការី និង/ឬរដ្ឋាភិបាលប្រទេសជាម្ចាស់ផ្ទះបាននោះទេ សូមទាក់ទងទៅអ្នកដឹកនាំសហគមន៍ ឬអង្គការ CSO/NGO សម្រាប់សុំជំនួយ។
- ប្រសិនបើការប្រជុំពីវិសាលភាពរបស់គម្រោងត្រូវបានប្រារព្ធឡើងរួចហើយនោះ សូមរកមើលគេហទំព័ររបស់ ហិរញ្ញធិការី និងរដ្ឋាភិបាលប្រទេសម្ចាស់ជាផ្ទះសម្រាប់ច្បាប់ចម្លងឌីជីថលនៃកំណែពង្រាងនិងកំណែចុងក្រោយនៃផែនទី ប្លង់ តារាង ខិត្តបណ្ណ ការសិក្សាពីការកំណត់វិសាលភាព លក្ខខណ្ឌយោង ToR ផែនការចូលរួមរបស់ភាគីពាក់ព័ន្ធ និងឯកសារបច្ចេកទេសផ្សេងទៀត។
- លៃលកពេលដើម្បីពិភាក្សាអំពីឯកសារជាមួយសមាជិកសហគមន៍ និងអង្គការ CSOs/NGOs ផ្សេងទៀត។
- ផ្តល់មតិរិះគន់ស្ថាបនាដោយផ្ទាល់ ឬដោយអនាមិកទៅហិរញ្ញធិការី ក្រុមហ៊ុនអភិវឌ្ឍ អ្នកម៉ៅការ និងរដ្ឋាភិបាលប្រទេសជាម្ចាស់ផ្ទះ។
- ប្រសិនបើព័ត៌មានណាមួយនេះមិនមានជាភាសាកំណើតរបស់អ្នកទេ សូមសួរទៅហិរញ្ញធិការី ក្រុមហ៊ុនអភិវឌ្ឍ អ្នកម៉ៅការ និងរដ្ឋាភិបាលប្រទេសជាម្ចាស់ផ្ទះសម្រាប់ច្បាប់ចម្លងក្រដាស និង/ឬច្បាប់ចម្លងឌីជីថលនៃឯកសារដែលបានបកប្រែ។
- United Nations Development Programme (UNDP), “Generic Terms of Reference for ESIA/ESMP,” in Social and Environmental Standards Toolkit, October 2016, View the PDF.
- United Nations Environment Programme (UNEP), “Framework Terms of Reference for environmental assessment of development assistance projects” and “Sample Terms of Reference (ToR) for environmental assessment,” in Environmental Impact Assessment Training Resource Manual, Second Edition, 2002, View the PDF.
- International Institute for Sustainable Development (IISD), “Step 2: Scoping,” in The 7 Steps to an EIA, View the Website.
- International Union for Conservation of Nature (IUCN), "ESMS considerations for project design and social baseline study," Guidance Note, Environmental & Social Management System (ESMS), October 2018, View the PDF.
- The Regional Environmental Center for Central and Eastern Europe, “Scoping,” in EIA Training Resource Manual for South Eastern Europe, View the PDF.
- United Nations Environment Programme (UNEP), “Topic 3: Public Involvement” and “Topic 5: Scoping,” in Environmental Impact Assessment Training Resource Manual, Second Edition, 2002, View the PDF.
- Environmental Institute of Australia and New Zealand Inc., "EIANZ Code of Ethics and Professional Conduct," December 2021, View the Website.
- Environmental Law Alliance Worldwide (ELAW), “Terms of Reference, Public Scoping, Public Review of TOR, Public Participation Opportunities,” in EIA Complete Factors, View the Website.
- International Association for Impact Assessment (IAIA), "Vision, Mission, Values, Professional Code of Conduct, and Ethical Responsibilities," View the PDF.
1 Ministry of Environmental Protection (MEP) (now Ministry of Ecology and Environment (MEE)), “The Belt and Road Ecological and Environmental Cooperation Plan,” May 2017.
2 Responsible Cobalt Initiative (RCI) and Responsible Minerals Initiative (RMI), “Cobalt Refiner Supply Chain Due Diligence Standard (version 2.0),” 2021; China Chamber of Commerce Metals, Minerals and Chemicals Importers & Exporters (CCCMC), “Chinese Due Diligence Guidelines for Responsible Mineral Supply Chains,” 2015.
3 MEP et al., “Guidance on Promoting Green Belt and Road,” 2017; MEP, “Ecological and Environmental Cooperation,” 2017.
4 Ministry of Commerce (MOFCOM) and MEE, “Guidelines for Environmental Protection in Foreign Investment and Cooperation,” 2013.
5 RCI and RMI, “Cobalt Refiner Supply.”
6 Ibid.
7 MOFCOM and MEE, “Guidelines for Ecological Environmental Protection in Foreign Investment Cooperation and Construction Projects,” January 2022.
8 MOFCOM and MEE, “Investment Cooperation and Construction Projects.”
9 RCI and RMI, “Cobalt Refiner Supply.”
10 China Banking Regulatory Commission (CBRC) (now China Banking and Insurance Regulatory Commission (CBIRC)), “Key Performance Indicators of Green Credit Implementation,” 2014.
11 MEE, “Measures for Public Participation in Environmental Impact Assessments,” 2018.
12 International Best Practice is based on Asian Development Bank (ADB), "Safeguard Policy Statement," 2009; Asian Infrastructure Investment Bank (AIIB), "Environmental and Social Framework," 2021; World Bank, "Environmental and Social Framework," 2018; Mekong Partnership for the Environment, "Guidelines on Public Participation in Environmental Impact Assessment in the Mekong Region," First Edition, 2017.