Skip to main content
បញ្ជីរតួតេិនិតយ
08

ការរៀបចំ និងការអនុវត្តផែនការសកម្មភាពបរិស្ថាន និងសង្គម (ESAP)

ຄຳອະທິບາຍ

ហិរញ្ញធិការីគួរតែទាមទារ ក្រុមហ៊ុនអភិវឌ្ឍ និង អ្នកម៉ៅការ ឆ្លើយតបទៅនឹងឧបទ្ទវហេតុ ឧប្បត្តិហេតុ ផលប៉ះពាល់អវិជ្ជមានដែលមិនបានរំពឹងទុក ឬសំណើសុំផ្លាស់ប្តូរគម្រោងក្នុងអំឡុងពេលអនុវត្តគម្រោង និងដំណាក់កាលប្រតិបត្តិការ។ ក្រុមហ៊ុនអភិវឌ្ឍ និងអ្នកម៉ៅការ គួរតែជូនដំណឹង ភាគីពាក់ព័ន្ធសំខាន់ៗ រួមទាំងប្រជាពលរដ្ឋដែលរងផលប៉ះពាល់អង្គការសង្គមស៊ីវិល (CSOs)/អង្គការក្រៅរដ្ឋាភិបាល (NGOs), ប្រព័ន្ធផ្សព្វផ្សាយអ្នកស្រាវជ្រាវ/អ្នកជំនាញ ហិរញ្ញធិការី និង រដ្ឋាភិបាលនៃប្រទេសជាម្ចាស់ផ្ទះ អំពីផលប៉ះពាល់ និងហានិភ័យដែលទាក់ទងនឹងកាលៈទេសៈដែលបានលើកឡើងពីមុនមក ក៏ដូចជាពេលវេលាកំណត់សម្រាប់រៀបចំ និងអនុវត្ត ផែនការសកម្មភាពបរិស្ថាន និងសង្គម (ESAP)។2 អាស្រ័យលើកាលៈទេសៈនៃគម្រោង BRI នីមួយៗ ក្រុមហ៊ុនអភិវឌ្ឍ និង អ្នកម៉ៅការ ក៏ប្រហែលជាត្រូវផ្ញើរបាយការណ៍ទៅរដ្ឋាភិបាលចិនភ្លាមផងដែរ។ ដើម្បីកំណត់សកម្មភាពកែតម្រូវ និងបង្ការឱ្យបានសមស្រប ក្រុមហ៊ុនអភិវឌ្ឍ និងអ្នកម៉ៅការ គួរតែចូលរួមជាមួយនឹងអ្នកជំនាញ ដើម្បីវាយតម្លៃស្ថានការណ៍ប្រឹក្សាយោបល់ជាមួយនឹងប្រជាពលរដ្ឋដែលរងផលប៉ះពាល់អង្គការ CSOs/NGOs និងភាគីពាក់ព័ន្ធសំខាន់ៗផ្សេងទៀតប្រកបដោយបរិយាប័ន្នគោរពសិទ្ធិយេនឌ័រនិង សមស្របតាមវប្បធម៌ និងអភិវឌ្ឍគម្រោង ESAP ឲ្យគ្រប់ជ្រុងជ្រោយទាន់ពេលវេលា។ ក្រុមហ៊ុនអភិវឌ្ឍ គួរធ្វើការជាមួយអ្នកម៉ៅការ និង អ្នកម៉ៅការបន្តក្នុងចំណោមភាគីពាក់ព័ន្ធដែលទទួលខុសត្រូវផ្សេងទៀត ដើម្បីអនុវត្តផែនការទាំងនេះ និងតាមដានការអនុវត្តរបស់ពួកគេ។  

ESAPs អនុញ្ញាតឱ្យអ្នកជំនាញពិនិត្យមើលផលប៉ះពាល់ផ្សេងៗ និងហានិភ័យចំពោះមនុស្ស សេដ្ឋកិច្ច និងបរិស្ថានដែលបានកើតឡើង ហើយអាចនឹងកើតមានឡើងវិញ ប្រសិនបើមិនបានដោះស្រាយឲ្យបានត្រឹមត្រូវនូវបញ្ហាឧបទ្ទវហេតុ ឧប្បត្តិហេតុ ផលប៉ះពាល់អវិជ្ជមានដែលមិនបានរំពឹងទុក ឬសំណើសុំផ្លាស់ប្តូរគម្រោង។ អ្នកជំនាញទាំងនេះគួរតែប្រមូលលទ្ធផលនៃការសង្កេត និងអនុសាសន៍ំពីសំណាក់ភាគីពាក់ព័ន្ធសំខាន់ៗ ខណៈពេលដែលយកចិត្តទុកដាក់ជាពិសេសចំពោះទស្សនៈរបស់ក្រុមមនុស្សងាយរងគ្រោះ និងក្រីក្រទន់ខ្សោយ។ ផែនការទាំងនេះអាចកំណត់នូវវិធានការជាក់លាក់ ដើម្បីបញ្ចៀស កាត់បន្ថយ និងប៉ះប៉ូវ ឬសងប៉ះប៉ូវផលប៉ះពាល់ និងហានិភ័យអវិជ្ជមាន រួមជាមួយនឹងបទប្បញ្ញត្តិចាំបាច់ដើម្បីធានាប្រសិទ្ធភាពនៃផែនការទាំងនោះ។ មុនពេលអនុវត្ត គេគួរតែដាក់បញ្ជូន ESAPs ទៅហិរញ្ញធិការី និងរដ្ឋាភិបាលប្រទេសជាម្ចាសផ្ទះ​ និងចែករំលែកដោយផ្ទាល់ជាមួយនឹង អ្នកម៉ៅការ (និង អ្នកម៉ៅការបន្ត) ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ និងអង្គការ CSOs/NGOs ក្នុងចំណោមភាគីពាក់ព័ន្ធសំខាន់ៗផ្សេងទៀតដើម្បីធ្វើការវាយតម្លៃពេញលេញ។ តាមរយៈ ESAPs ក្រុមហ៊ុនអភិវឌ្ឍ និងអ្នកម៉ៅការ មិនត្រឹមតែអាចកែកុនបញ្ហាណាមួយ និងបង្ការមិនឲ្យកើតឡើងវិញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក៏អាចបន្តទទួលបានការជឿទុកចិត្តពីសាធារណៈជន និងជំរុញឲ្យមានការអភិវឌ្ឍប្រកបដោយចីរភាពផងដែរ។ 

តើវានឹងដំណើរការយ៉ាងដូចម្តេច?

 

សម្រាប់គតម្រាងតម្រៅម្របតេស៖

ហិរញ្ញធិការីគួរតែ៖

  • បង្កើតយន្តការប្រកាសអាសន្ន និងផែនការជាយថាភាពក្នុងដំណាក់កាលធ្វើផែនការមុនអនុវត្តគម្រោង។2
  • បង្ការការពារហានិភ័យចំពោះកិត្យានុភាព និងឆ្លើយតបទៅនឹងឧប្បត្តិហេតុនានាតាមរយៈការកាត់បន្ថយការខាតបង់ជាសាធារណៈ និងផលប៉ះពាល់អវិជ្ជមានក្នុងដំណាក់កាលអនុវត្តគម្រោង និងប្រតិបត្តិការគម្រោង។3
  • ធ្វើការជាមួយនឹងក្រុមហ៊ុនអភិវឌ្ឍ និងអ្នកម៉ៅការ ដើម្បីដោះស្រាយបញ្ហា និងបទល្មើសនានាដែលបានបង្ហាញឲ្យដឹងតាមរយៈអធិការកិច្ច។4
  • ផ្អាក ឬដកហិរញ្ញប្បទាន ប្រសិនបើមានហានិភ័យ ឬគ្រោះថ្នាក់ធំ។5

 

ហិរញ្ញធិការី ក្រុមហ៊ុនអភិវឌ្ឍ និងអ្នកម៉ៅការគួរតែ៖  

  • រៀបចំយន្តការដោះស្រាយជម្លោះ ដើម្បីដោះស្រាយវិវាទជាមួយនឹង សហគមន៍ ដៃគូផ្គត់ផ្គង់ និងភាគីពាក់ព័ន្ធ។6

 

ក្រុមហ៊ុនអភិវឌ្ឍ (និងអ្នកម៉ៅការ) គួរតែ៖ 

  • បង្កើតផែនការអាសន្ន និងយន្តការឆ្លើយតបទៅអាសន្ន។7
  • បង្កើតប្រព័ន្ធដើម្បីរាយការណ៍ឧប្បតិហេតុបរិស្ថានទៅកាន់រដ្ឋាភិបាលជាប្រទេសម្ចាស់ផ្ទះ ក្រសួងអេកូឡូស៊ី និងបរិស្ថាន (MEE)នៃប្រទេសចិន ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ និងទីស្នាក់ការកណ្ដាលរបស់ពួកគេនៅក្នុងប្រទេសចិន។8
    • រាយការណ៍ពីករណីអាសន្នផ្នែកបរិស្ថានទៅកាន់ហិរញ្ញធិការី​ ស្ថានទូត និងស្ថានកុងស៊ុល និងនាយកដ្ឋានគ្រប់គ្រងបរិស្ថាននៃប្រទេសចិននៅក្នុងរដ្ឋាភិបាលប្រទេសជាម្ចាស់ផ្ទះឱ្យបានទាន់ពេលវេលា។9
  • បង្កើតនាយកដ្ឋាន អនុលោមភាព ដែលមានមន្រ្តី និងបុគ្គលិកជំនាញ។10
    • លើកទឹកចិត្តឱ្យក្រុមហ៊ុនបុត្រសម្ព័ន្ធ និងសាខាក្រុមហ៊ុនបង្កើតនាយកដ្ឋានអនុលោមភាព និងបុគ្គលិកអនុលោមភាពរបស់ខ្លួន។ 
    • បង្កើត និងអនុវត្តប្រព័ន្ធមួយ ដើម្បីកែលម្អអនុលោមភាពទៅតាមស្តង់ដាអន្តរជាតិ។ 
    • រាយការណ៍ព័ត៌មានអំពីអនុលោមភាពតាមច្បាប់ និងបទប្បញ្ញត្តិក្នុងស្រុក។ 
  • ដាក់ជូនរបាយការណ៍អំពីបញ្ហាចម្បងដែលគម្រោងកំពុងប្រឈមមុខ ក៏ដូចជាអនុលោមភាពតាមច្បាប់ និងបទប្បញ្ញត្តិក្នុងស្រុក។11
  • រាយការណ៍អំពីឧប្បត្តិហេតុ ស្ថានការណ៍គ្រោះថ្នាក់ ហានិភ័យ និងបញ្ហានានាដែលទាក់ទងនឹងគម្រោងឱ្យបានទាន់ពេលវេលា។12 
    • រាយការណ៍អំពីឧប្បត្តិហេតុខាងក្រោមទៅកាន់ក្រសួងពាណិជ្ជកម្ម (MOFCOM)នៃប្រទេសចិន៖13
      • បញ្ហាធំៗទាក់ទងនឹងគុណភាពនៃគម្រោង។  
      • ការវាយប្រហារពីភេរវករហិង្សា។  
      • បទឧក្រិដ្ឋសន្តិសុខសាធារណៈ។  
      • បណ្ដាញប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិរាយការណ៍អំពីការស៊ើបអង្កេតប្រឆាំងអំពើពុករលួយ ដែលធ្វើឡើងដោយស្ថាប័នក្រៅប្រទេស។  
      • ករណីអាសន្នផ្នែកបរិស្ថាន ទោសបញ្ញត្តិអំពីការការពារបរិស្ថាន ក្នុងស្រុក និងការបំផ្លាញប្រព័ន្ធអេកូឡូស៊ីយ៉ាងធ្ងន់ធ្ងរ។  
      • ព្រឹត្តិការណ៍សុខភាពសំខាន់ៗ។  
      • គ្រោះមហន្តរាយធម្មជាតិ។  
      • សង្គ្រាម។ 
  • ផ្តល់ព័ត៌មានអំពីគ្រោះថ្នាក់ដែលទាក់ទងនឹងគម្រោង និងវិធានការកាត់បន្ថយដែលសមស្របសម្រាប់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់14
  • ប្រើប្រាស់ការវាយតម្លៃ គ្រោះថ្នាក់ចំពោះបរិស្ថាននិងសង្គម ដើម្បីបង្កើតផែនការឆ្លើយតបជាបន្ទាន់ ឬផែនការកែលម្អ ដែលអាចជាផែនការ ESAPs។15
    • ដោះស្រាយឧបទ្ទវហេតុ ឬករណីអាសន្នផ្នែកបរិស្ថានឱ្យបានទាន់ពេលវេលា។16
    • ដោះស្រាយគ្រោះថ្នាក់ចំពោះ សុខភាព និងសុវត្ថិភាព (H&S)17
    • កាត់បន្ថយការខូចខាតដល់ក្រុមហ៊ុន និងសហគមន៍មូលដ្ឋាន។18
  • ឆ្លើយតបទៅនឹងករណីអាសន្ន ស្របតាមការណែនាំរបស់ស្ថានទូត និងស្ថានកុងស៊ុលនៃប្រទេសចិន ក៏ដូចជារដ្ឋាភិបាលប្រទេសជាម្ចាស់ផ្ទះ19
    • ផ្តល់ការគាំទ្រហិរញ្ញវត្ថុ សម្ភារ និងបុគ្គលិក ក្នុងករណីមានគ្រោះមហន្តរាយធម្មជាតិ និងករណីអាសន្ន។20
    • សម្របសម្រួល និងដោះស្រាយបញ្ហាសំខាន់ៗក្នុងសុវត្ថិភាពសំណង់វិស្វកម្ម សុខភាពការងារ និងការគ្រប់គ្រងបរិស្ថាន។21
    • ស្តារបរិស្ថាន ប្រសិនបើមានការខូចខាតកើតឡើងក្នុងអំឡុងពេលសាងសង់។22
  • ប្រើប្រាស់មធ្យោបាយជាច្រើនក្នុងការគ្រប់គ្រងជម្លោះ រួមទាំងវិធីសម្រុះសម្រួល សម្រាប់ដោះស្រាយវិវាទដែលទាក់ទងនឹងបរិស្ថាន។23
  • អនុវត្តវិធានការកែតម្រូវសម្រាប់ការកែលម្អនាពេលអនាគត។24
    • អនុវត្តវិធានការបុរេសកម្មសម្រាប់ការកែលម្អនៅក្នុងវិស័យសុខភាព និងសុវត្ថិភាព (H&S)។25
  • អនុវត្តវិធានការបង្ការករណីអាសន្ន ក៏ដូចជាការខូចខាតផ្នែកសង្គម និងបរិស្ថាន។26
    • យកចិត្តទុកដាក់លើការគ្រប់គ្រងគុណភាព និងសុវត្ថិភាពនៃគម្រោង ដើម្បីបង្ការឧបទ្ទវហេតុដែលពាក់ព័ន្ធ។27

 

ក្រុមហ៊ុនធានារ៉ាប់រងគួរតែ៖28

  • ពន្លឿនការវាយតម្លៃលើការខូចខាត ដោះស្រាយការទាមទារ និងទូទាត់សំណងភ្លាមៗជូនជនរងគ្រោះនៃការបំពុល។ 

 

រដ្ឋាភិបាលចិន គួរតែ៖ 

  • បង្កើត និងកែលម្អប្រព័ន្ធសម្រាប់ការត្រួតពិនិត្យសើរើ ការគ្រប់គ្រង និងការសម្រេចចិត្តលើហានិភ័យនៃអនុលោមភាពនៅក្រៅប្រទេស។29
    • បង្កើតបញ្ជីខ្មៅនៃ ការវិនិយោគ នៅក្រៅប្រទេស។  
    • រួមគ្នាទប់ស្កាត់ និងដាក់ទោសទ័ណ្ឌចំពោះករណីមិនអនុលោមតាមច្បាប់។ 
  • ដាក់ស្នើផែនការឆ្លើយតប និងវិធានការបង្ការ ដើម្បីដោះស្រាយហានិភ័យចម្បងនៃនយោបាយ សេដ្ឋកិច្ច និងសង្គមនៅក្នុង ប្រទេសជាម្ចាស់ផ្ទះ និងការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ ក្រុមហ៊ុនចិន នៅក្រៅប្រទេស។30
  • ពង្រឹងកិច្ចសហប្រតិបត្តិការស្ដីពីករណីអាសន្នផ្នែកបរិស្ថាន និងការព្រមានជាមុន និងពង្រឹងសមត្ថភាពបង្ការហានិភ័យនៃបរិស្ថានសម្រាប់គម្រោង BRI។31

 

ក្រសួងពាណិជ្ជកម្មនៃប្រទេសចិន (MOFCOM) និងនាយកដ្ឋានពាណិជ្ជកម្មក្នុងស្រុកនៅក្នុងប្រទេសចិន គួរតែ៖ 

  • បង្កើតយន្ដការ វាយតម្លៃហានិភ័យនៃសុវត្ថិភាព សម្រាប់គម្រោងនានា។32
    • បោះពុម្ពផ្សាយលទ្ធផល។ 
    • ដឹកនាំក្រុមហ៊ុនអភិវឌ្ឍ និងអ្នកម៉ៅការឆ្ពោះទៅរកការបង្ការហានិភ័យនៃសុវត្ថិភាព។  
  • បង្កើត និងកែលម្អយន្តការផ្ទាល់ខ្លួនសម្រាប់ចេញការព្រមានជាមុន ការបង្ការហានិភ័យ និងការឆ្លើយតបចំពោះករណីអាសន្ន។33

 

នាយកដ្ឋានការពារបរិស្ថាននៃប្រទេសចិនគួរតែ៖ 

  • បញ្ចេញព័ត៌មានអំពីករណីអាសន្នចម្បងផ្នែកបរិស្ថាន។34
  • បញ្ចេញដោយបុរេសកម្មនូវផែនការឆ្លើយតបចំពោះករណីអាសន្ន និងការព្យាករណ៍ និងបញ្ជីឈ្មោះក្រុមហ៊ុនអភិវឌ្ឍ និងអ្នកម៉ៅការ ដែលបានបង្ហូរសារធាតុបំពុលលើសពីស្តង់ដារបរិស្ថាន ឬបានទទួលខុសត្រូវចំពោះគ្រោះថ្នាក់ចម្បងនៃការបំពុលបរិស្ថានក្នុងទ្រង់ទ្រាយធំ។35
  • កត់ត្រាទុក និងជូនដំណឹងដល់សាធារណជនអំពីសកម្មភាពខុសច្បាប់របស់ក្រុមហ៊ុនអភិវឌ្ឍ និងអ្នកម៉ៅការ ក៏ដូចជាទោសបញ្ញត្តិនៅក្នុង "ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានឥណទានសហគ្រាសជាតិ" ប្រសិនបើក្រុមហ៊ុនទាំងនេះមិនអនុវត្តតាមបទប្បញ្ញត្តិសម្រាប់កត់ត្រា និងរាយការណ៍ព័ត៌មានគម្រោង។36

 

រដ្ឋាភិបាលនៃប្រទេសចិន ក៏ដូចជា ស្ថានទូត និង ស្ថានកុងស៊ុលនៃប្រទេសចិន នៅក្នុងប្រទេសជាម្ចាស់ផ្ទះគួរតែ៖  37

  • រក្សាទុកកំណត់ត្រានៃព្រឹត្តិការណ៍ខាងក្រោម៖ 
    • ឧបទ្ទវហេតុកើតឡើងដោយសារតែមិនអនុលោមតាមស្តង់ដារបច្ចេកទេស និងសុខាភិបាល។  
    • ក្រុមហ៊ុនអភិវឌ្ឍ និង អ្នកម៉ៅការ បំផ្លាញបរិស្ថានក្នុងតំបន់ ឬគំរាមកំហែងដល់សុវត្ថិភាពសាធារណៈក្នុងតំបន់។  
    • ក្រុមហ៊ុនអភិវឌ្ឍ និង អ្នកម៉ៅការ មិនចាត់វិធានការដែលមានប្រសិទ្ធភាពក្នុងការទប់ទល់នឹងហានិភ័យនៃសន្តិសុខនៅក្នុងតំបន់។  
    • ជម្លោះជាមួយនឹងប្រជាជនក្នុងតំបន់កើតចេញពីការរំលោភបំពានដោយគម្រោង ក្រុមហ៊ុនអភិវឌ្ឍ ឬអ្នកម៉ៅការ ទៅលើទំនៀមទំលាប់ ប្រពៃណី សាសនា និងរបៀបរស់នៅរបស់ប្រជាជនក្នុងតំបន់។  
    • វិវាទការងារកើតចេញពីការមិនអនុលោមតាមច្បាប់ស្ដីពីការងារក្នុងស្រុក។  
    • ក្រុមហ៊ុនអភិវឌ្ឍ និង អ្នកម៉ៅការបំពានច្បាប់ និងបទប្បញ្ញត្តិក្នុងស្រុក។

 

សមាគមន៍អ្នកម៉ៅការអន្តរជាតិនៃប្រទេសចិន (CHINCA) គួរតែ៖38

  • ស្តីបន្ទោសក្រុមហ៊ុនអភិវឌ្ឍ និងអ្នកម៉ៅការដោយសារព្រឹត្តិការណ៍ដូចខាងក្រោម៖ 
    • ជម្លោះជាមួយនឹងប្រជាជនក្នុងតំបន់ដែលកើតចេញពីការរំលោភបំពានដោយគម្រោង និងក្រុមហ៊ុនអភិវឌ្ឍអ្នកម៉ៅការទៅលើទំនៀមទម្លាប់ ជំនឿសាសនា និងទម្លាប់នៃការរស់នៅរបស់ប្រជាជនក្នុងតំបន់។ 
    • ការគំរាមគំហែងដល់សុវត្ថិភាពសាធារណៈក្នុងតំបន់។  
    • ការបំពានកិច្ចសន្យាការងារ ឬច្បាប់ការងារ។ 
  • ប្រើប្រាស់បទប្បញ្ញត្តិស្ដីពីឧស្សាហកម្ម ដើម្បីកំណត់បទល្មើសច្បាប់ និងបទប្បញ្ញត្តិផ្សេងទៀត ការសម្គាល់ពីកង្វះខាតនៃសុចរិតភាព និងសកម្មភាពប្រកបអាជីវកម្មមិនល្អរបស់ក្រុមហ៊ុនអភិវឌ្ឍអ្នកម៉ៅការ។ 

 

សម្រាប់គតម្រាងក្នុងម្រសុក្តៅម្របតេសចិន៖

រដ្ឋាភិបាលនៃប្រទេសចិនគួរតែ៖ 

  • បញ្ចេញព័ត៌មានអំពីផែនការករណីអាសន្ន ព័ត៌មានព្រមានជាមុនដែលពាក់ព័ន្ធ និងវិធានការប្រឆាំងនឹងព្រឹត្តិការណ៍សាធារណៈទាន់ហន់។39
  • អនុវត្តគណនេយ្យភាពចំពោះការខូចខាតបរិស្ថាន។40

 

បណ្ដារដ្ឋាភិបាលថ្នាក់ក្រោមជាតិនៅក្នុងប្រទេសចិនគួរតែ៖41

  • រៀបចំការវាយតម្លៃផលប៉ះពាល់បរិស្ថាន (EIAs) ភ្លាមបន្ទាប់ពីមានអាសន្ន ហើយបញ្ចេញលទ្ធផលជាសាធារណៈឱ្យបានទាន់ពេលវេលា។

 

ក្រុហ៊ុនអភិវឌ្ឍ និងអ្នកម៉ៅការគួរតែ៖42

  • ដាក់ជូនឯកសារ EIA ថ្មីចុងក្រោយមួយច្បាប់សម្រាប់សុំការអនុម័ត ប្រសិនបើការផ្លាស់ប្ដូរសំខាន់ៗកើតមានឡើងចំពោះវិសាលភាព ផលប៉ះពាល់បរិស្ថាន ឬវិធានការកាត់បន្ថយផលប៉ះពាល់របស់គម្រោងនីមួយៗ នៅពេលដែលការអនុវត្តគម្រោងចាប់ផ្ដើម។ 
  • កាត់បន្ថយការបំពុលបរិស្ថាន និងការរំខានអេកូឡូស៊ី និងទទួលខុសត្រូវចំពោះការខូចខាតណាមួយ។43

នៅក្នុងដំណាក់កាលធ្វើផែនការមុនអនុវត្តគម្រោង ហិរញ្ញធិការីគួរតែ៖ 

  • បង្កើតនិតិវិធីផ្ទៃក្នុងសម្រាប់តាមដាន — និង ក្នុងករណីកម្រ ចាត់ — វិធានការកែតម្រូវ និងបង្ការ ដើម្បីដោះស្រាយឧបទ្ទវហេតុ ផលប៉ះពាល់អវិជ្ជមានដែលមិនបានរំពឹងទុក ឬសំណើផ្លាស់ប្តូរគម្រោង នៅក្នុងដំណាក់កាលអនុវត្ត និងប្រតិបត្តិការគម្រោង។​ 
  • រួមបញ្ចូលលក្ខខណ្ឌតម្រូវខាងក្រោមសម្រាប់ ក្រុមហ៊ុនអភិវឌ្ឍ (និងអ្នកម៉ៅការ) នៅក្នុង ផែនការគ្រប់គ្រងបរិស្ថាន និងសង្គម (ESMP) និងកិច្ចព្រមព្រៀងនៃគម្រោង៖ 
    • ទទួលធ្វើការវាយតម្លៃផលប៉ះពាល់បរិស្ថាន និងសង្គម (ESIA) បន្ទាប់ពីឧបទ្ទវហេតុ ឧប្បត្តិហេតុ ឬផលប៉ះពាល់អវិជ្ជមានដែលមិនបានរំពឹងទុកកើតមានឡើង ឬបន្ទាប់ពីមានការស្នើសុំការផ្លាស់ប្ដូរសំខាន់ៗចំពោះគម្រោងពី ក្រុមហ៊ុនអភិវឌ្ឍ (និង អ្នកម៉ៅការ)។ 
    • ជូនដំណឹង និងពិគ្រោះជាមួយប្រជាពលរដ្ឋដែលរងផលប៉ះពាល់ និងសំណាក់ភាគីពាក់ព័ន្ធសំខាន់ៗផ្សេងទៀតតាមរយៈការចូលរួមជាប្រចាំ។ 
    • ដាក់ស្នើវិធានការកែតម្រូវ និងបង្ការ ពេលវេលាកំណត់សម្រាប់ការអនុវត្ត និងលក្ខខណ្ឌតម្រូវរាយការណ៍នៅក្នុងផែនការ ESAP។ 
    • ដាក់ជូន ESAP សម្រាប់សុំការវាយតម្លៃ និងការអនុម័តពីហិរញ្ញធិការី។  
    • អនុវត្តវិធានការកែតម្រូវ និងបង្ការអនុលោមតាមផែនការ ESAP។ 

 

នៅក្នុងដំណាក់កាលអនុវត្ត និងប្រតិបត្តិការគម្រោង ក្រុមហ៊ុនអភិវឌ្ឍ (និង អ្នកម៉ៅការ) គួរតែ៖ 

  • ឆ្លើយតបចំពោះឧបទ្ទវហេតុ ឧប្បត្តិហេតុ និងការផ្លាស់ប្ដូរផ្សេងទៀតនៃលក្ខណៈធម្មជាតិ វិសាលភាព ការរចនា ការអនុវត្ត ឬការប្រតិបត្តិនៃគម្រោងស្របតាមផែនការឆ្លើយតបចំពោះករណីអាសន្ន។ 
    • ជូនដំណឹងហិរញ្ញធិការី រដ្ឋាភិបាលប្រទេសជាម្ចាស់ផ្ទះ ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ អង្គការ CSOs/NGOs និងសំណាក់ភាគីពាក់ព័ន្ធសំខាន់ៗផ្សេងទៀតអំពីឧបទ្ទវហេតុ ឧប្បត្តិហេតុ ផលប៉ះពាល់អវិជ្ជមានដែលមិនបានរំពឹងទុក ឬការផ្លាស់ប្ដូរសំខាន់ចំពោះគម្រោង ក៏ដូចជាពេលវេលាកំណត់សម្រាប់រៀបចំ និងអនុវត្តផែនការ ESAP។  
    • ជួលអ្នកស្រាវជ្រាវ/អ្នកជំនាញឯករាជ្យឱ្យអនុវត្តការងារ ESIA។ 
    • ជួលអ្នកជំនាញផ្នែកតាំងទីលំនៅជាថ្មី ឱ្យជួយដោះស្រាយបញ្ហាជុំវិញ ការធ្វើលទ្ធកម្មដីធ្លី ការតាំងទីលំនៅជាថ្មី និង ការស្ដារជីវភាពរស់នៅ។ 
  • មិនត្រូវបន្តការអនុវត្តគម្រោងរហូតដល់ផែនការ ESAP ត្រូវបានរៀបចំ បញ្ចេញ និងអនុម័ត។ 

 

 

ដោយមានការគាំទ្រពីក្រុមហ៊ុនអភិវឌ្ឍ (និងអ្នកម៉ៅការ) អ្នកស្រាវជ្រាវ/អ្នកជំនាញគួរតែ៖ 

  • រៀបចំ និងទទួលខុសធ្វើការវាយតម្លៃគ្រប់ជ្រុងជ្រោយ ដើម្បីពិនិត្យហានិភ័យថ្មី ឬកើនឡើងចំពោះបរិស្ថាន​ និងសង្គម និងផលប៉ះពាល់ផ្សេងៗសម្រាប់ឧបទ្ទវហេតុ ឧប្បត្តិហេតុ ផលប៉ះពាល់អវិជ្ជមានដែលមិនបានរំពឹងទុក ឬការផ្លាស់ប្ដូរសំខាន់ចំពោះគម្រោង។​ 
    • កំណត់វិធានការកែតម្រូវ និងបង្ការដែលចាំបាច់។ 
      • ជៀសវាង ឬកាត់បន្ថយសក្តានុពលសម្រាប់ការប៉ះពាល់របស់សហគមន៍ទៅលើជំងឺកើតចេញពីទឹក ជំងឺផ្អែកលើទឹក ជំងឺទាក់ទងនឹងទឹក និងជំងឺដែលឆ្លងតាមវ៉ិចទ័រ ជំងឺឆ្លង និងជំងឺមិនឆ្លង និងវត្ថុធាតុ និងសារធាតុគ្រោះថ្នាក់មកពីសកម្មភាពរបស់គម្រោង។ 
      • ដាក់ស្នើវិធានការក្នុងការកាត់បន្ថយផលប៉ះពាល់អវិជ្ជមាននៃករណីអាសន្នដែលអាចកើតចេញពីគ្រោះថ្នាក់ធម្មជាតិ ឬគ្រោះថ្នាក់បង្កឡើងដោយមនុស្ស ដូចជាបន្ទុះ អគ្គិភ័យ ការលេចធ្លាយ ឬការកំពប់។ 
    • ជូនដំណឹងដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ អង្គការ CSOs/NGOs និងសំណាក់ភាគីពាក់ព័ន្ធសំខាន់ៗផ្សេងទៀតអំពីលទ្ធភាពរកឃើញរបស់ពួកគេ។ 
    • ប្រឹក្សាជាមួយសំណាក់ភាគីពាក់ព័ន្ធទាំងនេះអំពីហានិភ័យ និងផលប៉ះពាល់បរិស្ថាន និងសង្គម ព្រមទាំងវិធានការកែតម្រូវ និងបង្ការដែលសមស្រប។  
      • រៀបចំគំនិតផ្តួចផ្តើម/សកម្មភាព/វិធានការសមស្រប ដើម្បីកាត់បន្ថយ ឬទូទាត់សំណងសម្រាប់តម្រូវការ និងការរំពឹងទុករបស់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់។  
      • បើអាច ត្រូវបែងចែកជាថ្មីនូវមូលនិធិអភិវឌ្ឍសហគមន៍ ដើម្បីរ៉ាប់រងដោះស្រាយបញ្ហាកង្វល់ខ្លាំងបំផុតចំពោះសហគមន៍ក្នុងតំបន់។  
  • រៀបចំផែនការ ESAPs ដោយប្រើប្រាស់ព័ត៌មានខាងក្រោម៖ 
    • ទិន្នន័យគោល ពីការតាមដានគម្រោង។ 
    • លទ្ធផលពីសកម្មភាព ESIAs ថ្មីៗ។ 
    • ចំណេះដឹង ការអនុវត្ត និងបទពិសោធន៍ដែលបានរៀនសូត្រតាមរយៈ ការប្រឹក្សារបស់ភាគីពាក់ព័ន្ធ។ 
    • វិធានការកែតម្រូវ និងបង្ការដែលបានស្នើឡើង រួមមានវិធានការពង្រឹងនីតិវិធីដែលមានស្រាប់ និងសមត្ថភាពរបស់ក្រុមហ៊ុនអភិវឌ្ឍ និងអ្នកម៉ៅការក្នុងការគ្រប់គ្រងបរិស្ថាន និងសង្គម។ 
    • លទ្ធផល និងសកម្មភាពដែលចង់បានដើម្បីចាត់វិធានការកែតម្រូវ និងបង្ការ។ 
    • វិធានការតាមដាន និងរាយការណ៍ រួមទាំងសូចនាករនៃលទ្ធផលអនុវត្តការងារ ដើម្បីតាមដានប្រសិទ្ធភាពនៃវិធានការកែតម្រូវ និងបង្ការ។ 
    • ពេលវេលាកំណត់សម្រាប់ការអនុវត្ត ការតាមដាន និងរាយការណ៍អំពីវិធានការកែតម្រូវ និងបង្ការ។ 
    • ការចំណាយប៉ាន់ស្មាន បុគ្គលិក និងធនធានផ្សេងទៀតដែលចាំបាច់ ដើម្បីអនុវត្ត តាមដាន និងរាយការណ៍អំពីវិធានការកែតម្រូវ និងបង្ការដែលត្រូវបានដាក់បញ្ចូលទៅក្នុងផែនការ ថវិកាគម្រោង។ 
    • ការរៀបចំស្ថាប័ន ឬអង្គភាព និងការទទួលខុសត្រូវសម្រាប់បុគ្គលិករបស់អ្នកអភិវឌ្ឍ អ្នកម៉ៅការ និងអ្នកម៉ៅការបន្ត ទីភ្នាក់ងារពាក់ព័ន្ធ និងក្រសួងនានាក្នុងជួររដ្ឋាភិបាលប្រទេសជាម្ចាស់ផ្ទះ ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ អង្គការ CSOs/NGOs អ្នកស្រាវជ្រាវ/អ្នកជំនាញ និងភាគីពាក់ព័ន្ធដែលជាភាគីទីបីឯករាជ្យក្នុងការអនុវត្ត តាមដាន និងរាយការណ៍អំពីវិធានការកែតម្រូវ និងបង្ការ។ 
    • ការប្តេជ្ញាចិត្តក្នុងការទទួលចាត់វិធានការកែតម្រូវ និងបង្ការ ស្របតាមលក្ខខណ្ឌតម្រូវបរិស្ថាន និងសង្គម។ 
  • ធ្វើបច្ចុប្បន្នភាពរបាយការណ៍ ESIA និង ESMPs ដើម្បីឆ្លុះបញ្ចាំងពីការផ្លាស់ប្ដូរចំពោះគម្រោង។​ 
  • ចែករំលែកផែនការ ESAPs ជាស្ថាពរជាមួយនឹងក្រុមហ៊ុនអភិវឌ្ឍ (និង អ្នកម៉ៅការ)។ 

 

ក្រុមហ៊ុនអភិវឌ្ឍ និងអ្នកម៉ៅការគួរតែ៖ 

  • ដាក់បញ្ជូនកំណែចុងក្រោយនៃផែនការ ESAP ជាភាសាចិន ភាសាអង់គ្លេស និងគ្រាមភាសា និងភាសានានាក្នុងតំបន់ រួមទាំងភាសាជនជាតិភាគតិច និងជនជាតិដើម ទៅកាន់ហិរញ្ញធិការី និងរដ្ឋាភិបាលប្រទេសជាម្ចាស់ផ្ទះ ដើម្បីសុំការពិនិត្យ និងបញ្ចេញជាសាធារណៈ។ 
  • ចែករំលែកកំណែចុងក្រោយនៃផែនការ ESAP ជាភាសាចិន ភាសាអង់គ្លេស និងគ្រាមភាសា និងភាសានានាក្នុងតំបន់ដោយផ្ទាល់ជាមួយនឹងអ្នកម៉ៅការ (និង អ្នកម៉ៅការបន្ត) ក៏ដូចជាប្រជាពលរដ្ឋដែលរងផលប៉ះពាល់ អង្គការ CSOs/NGOs និងសំណាក់ភាគីពាក់ព័ន្ធសំខាន់ៗផ្សេងទៀត។  
  • បង្ហាញកំណែចុងក្រោយនៃផែនការ ESAP នៅលើគេហទំព័រ និងគណនីបណ្ដាញទំនាក់ទំនងសង្គមរបស់ពួកគេ ក៏ដូចជានៅភូមិ/ទីប្រជុំជន/ក្រុង/ស្រុក/សាលាខេត្តឱ្យបានទាន់ពេលវេលា។ 

 

ហិរញ្ញធិការីគួរតែ៖  

  • អនុវត្តការស៊ើបអង្កេតផ្នែកបរិស្ថាន និងសង្គមលើករណីឧបទ្ទវហេតុ ឧប្បត្តិហេតុ ផលប៉ះពាល់អវិជ្ជមានដែលមិនបានរំពឹងទុក និង/ឬការផ្លាស់ប្តូរគម្រោង ដែលស្នើឡើងដោយក្រុមហ៊ុនអភិវឌ្ឍ និងអ្នកម៉ៅការ។  
    • ធ្វើការវាយតម្លៃបន្ថែមទៀត ដើម្បីពិនិត្យ ការចាត់ចំណាត់ថ្នាក់បរិស្ថាន និងសង្គម សម្រាប់គម្រោងនីមួយៗ។  
  • ប្រឹក្សាជាមួយក្រុមហ៊ុនអភិវឌ្ឍ (និង អ្នកម៉ៅការ) អំពីវិធានការកែតម្រូវ និងបង្ការដែលត្រូវការ ដើម្បីដោះស្រាយបញ្ហាមិនអនុលោមតាមលក្ខខណ្ឌតម្រូវបរិស្ថាន និងសង្គមនៅក្នុងកិច្ចព្រមព្រៀងគម្រោងក្នុងក្របខណ្ឌពេលវេលាសមស្រប។ 
  • ការអនុម័តស្នើសុំការផ្លាស់ប្ដូរ ឬបដិសេធផែនការ ESAPs។ 
    • ប្រសិនបើផែនការ ESAPs មានចន្លោះប្រហោង ឬចំណុចមិនប្រាកដប្រជានៃព័ត៌មាន តម្រូវឱ្យក្រុមហ៊ុនអភិវឌ្ឍ (និងអ្នកម៉ៅការ) ធ្វើការវាយតម្លៃបន្ថែម ពង្រីក ការចូលរួមរបស់ភាគីពាក់ព័ន្ធនិង/ឬបង្កើតវិធានការកែតម្រូវ និងបង្ការកាន់តែរឹងមាំបន្ថែមទៀត។  
    • កំណត់ថាតើលក្ខខណ្ឌតម្រូវតាមដាន ឬរាយការណ៍បន្ថែមដែលផ្អែកលើហានិភ័យ និងផលប៉ះពាល់របស់គម្រោង ក៏ដូចជាវិសាលភាពនៃវិធានការកែតម្រូវ និងបង្ការ គឺជាការចាំបាច់ឬអត់។ 
  • ប្រើនីតិវិធីផ្ទៃក្នុងដើម្បីកំណត់វិធានការផ្ទាល់ខ្លួន ដើម្បីតាមដាន និងវាយតម្លៃការអនុវត្តផែនការ ESAP។ 

 

ហិរញ្ញធិការី ក្រុមហ៊ុនអភិវឌ្ឍ អ្នកម៉ៅការ រដ្ឋាភិបាលប្រទេសជាម្ចាស់ផ្ទះ និងអាជ្ញាធរ ESIA គួរតែ៖ 

  • បោះពុម្ពផ្សាយការបង្ហើយផែនការ ESAP ជាស្ថាពរ​នៅក្នុងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។  
  • បង្ហោះព័ត៌មានថ្មីៗអំពីផែនការ ESAP នៅលើគេហទំព័រ និងគណនីបណ្ដាញទំនាក់ទំនងសង្គមរបស់ពួកគេជាភាសាចិន ភាសាអង់គ្លេស និងគ្រាមភាសា និងភាសានានាក្នុងតំបន់។ 
  • បន្ថែមផែនការ ESAP ទៅក្នុងមូលដ្ឋានទិន្នន័យដែលមានជាសាធារណៈអំពី ESIA, ESMP និងឯកសារពាក់ព័ន្ធផ្សេងទៀតរបស់គម្រោងនេះនៅលើគេហទំព័ររបស់ពួកគេ។ រក្សាទុកកំណត់ត្រា​ឯកសារទាំងនេះនៅភូមិ/ទីប្រជុំជន/ក្រុង/ស្រុក/សាលាខេត្ត និងការិយាល័យរបស់អាជ្ញាធរ ESIA។ 
    • បញ្ចេញឯកសារខាងក្រោមជាភាសាក្នុងតំបន់ និងគ្រាមភាសាដោយឥតគិតថ្លៃនៅលើគេហទំព័ររបស់ពួកគេ នៅភូមិ/ទីប្រជុំជន/ក្រុង/ស្រុក/សាលាខេត្ត និងនៅការិយាល័យរបស់អាជ្ញាធរ ESIA ភ្លាមដែលអាចធ្វើទៅបាន ដូចជា៖ 
      • ផែនទី ប្លង់ តារាង ដ្យាក្រាម ខិត្តបណ្ណ និង/ឬឯកសារបច្ចេកទេស ដែលបានធ្វើបច្ចុប្បន្នភាព។ 
      • កំណែចុងក្រោយនៃឯកសារ ESIA និង ESMP បើមាន។ 
    • រក្សាទុកច្បាប់ចម្លងឌីជីថលនៃឯកសារទាំងនេះនៅលើគេហទំព័ររបស់ពួកគេ ក៏ដូចជាច្បាប់ចម្លងក្រដាសនៅភូមិ/ទីប្រជុំជន/ក្រុង/ស្រុក/សាលាខេត្ត និងការិយាល័យរបស់អាជ្ញាធរ ESIA ពេញមួយដំណាក់កាលនៃការអនុវត្ត និងប្រតិបត្តិការគម្រោង។ 

 

ក្រុមហ៊ុនអភិវឌ្ឍ និងអ្នកម៉ៅការគួរតែ៖ 

  • អនុវត្តវិធានការកែតម្រូវ និងបង្ការអនុលោមតាមតាមកិច្ចព្រមព្រៀង និងក្របខណ្ឌពេលវេលាដូចដែលបានកំណត់នៅក្នុងផែនការ ESAP។ 
    • គាំទ្រប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ទីភ្នាក់ងារពាក់ព័ន្ធនៃរដ្ឋាភិបាលប្រទេសជាម្ចាស់ផ្ទះ និងសំណាក់ភាគីពាក់ព័ន្ធផ្សេងទៀតក្នុងការឆ្លើយតបចំពោះករណីអាសន្នយ៉ាងមានប្រសិទ្ធភាព។ 
  • សហការជាមួយទីភ្នាក់ងារ និងក្រសួងពាក់ព័ន្ធនានានៅក្នុងជួររដ្ឋាភិបាលប្រទេសជាម្ចាស់ផ្ទះ ក៏ដូចជាជាមួយប្រជាពលរដ្ឋដែលរងផលប៉ះពាល់ អង្គការ CSOs/NGOs អ្នកស្រាវជ្រាវ/អ្នកជំនាញ និងភាគីពាក់ព័ន្ធដែលជាភាគីទីបីឯករាជ្យដើម្បី៖ 
    • ចងក្រងជាឯកសារតាមកាលកំណត់អំពីវិធានការដែលបានអ​នុវត្តកន្លងមក។ ប្រើប្រាស់សូចនាករនៃលទ្ធផលអនុវត្តការងារ ដើម្បីតាមដានប្រសិទ្ធភាពនៃវិធានការទាំងនេះ តាមរយៈការតាមដាន និងរាយការណ៍គម្រោង។ 
    • បញ្ចេញព័ត៌មានអំពីវិធានការ និងលទ្ធផលនៅលើគេហទំព័ររបស់ពួកគេឱ្យបានទាន់ពេលវេលា។ 

 

ហិរញ្ញធិការីគួរតែ៖  

  • អនុវត្តឧបាស្រ័យតាមកិច្ចសន្យាក្រោមកិច្ចព្រមព្រៀងគម្រោង ដើម្បីបង្កើតឡើងវិញនូវអនុលោមភាពគម្រោងឡើងវិញ ប្រសិនបើក្រុមហ៊ុនអភិវឌ្ឍ (និង អ្នកម៉ៅការ) មិនអាចគ្រប់គ្រងឧបទ្ទវហេតុ ឧប្បត្តិហេតុ ផលប៉ះពាល់អវិជ្ជមានដែលមិនបានរំពឹងទុក និងការផ្លាស់ប្តូរសំខាន់ៗផ្សេងទៀតស្របតាមកិច្ចព្រមព្រៀងគម្រោងបាន ឬបរាជ័យអនុវត្តវិធានការកែតម្រូវ និងបង្ការដែលកំណត់ទុកជាមុនស្របតាមផែនការ ESAP។ 
    • ប្រឹក្សា និង សហការ ជាមួយ ក្រុមហ៊ុនអភិវឌ្ឍ (និង អ្នកម៉ៅការ) អំពី​ការធានាអនុលោមភាពគម្រោងជាមួយនឹងលក្ខខណ្ឌតម្រូវបរិស្ថាន និងសង្គម។ 
    • ចូលរួម និងប្រឹក្សាជាមួយប្រជាពលរដ្ឋដែលរងផលប៉ះពាល់ អង្គការ CSOs/NGOs និងសំណាក់ភាគីពាក់ព័ន្ធសំខាន់ៗផ្សេងទៀតអំពីវិធីដែលគួរតែកែតម្រូវស្ថានការណ៍។ 
    • អនុវត្តមធ្យោបាយផ្លូវច្បាប់ រួមទាំងការផ្អាក ការលុបចោល ឬការពន្លឿនឥណប្រតិទានសម្រាប់ហិរញ្ញប្បទានគម្រោង។ 44
តើអ្នកនឹងអាចធ្វើអ្វីបាន?
  • ក្នុងដំណាក់កាលរៀបចំផែនការមុនអនុវត្តគម្រោង ចូររកមើលគេហទំព័ររបស់ហិរញ្ញធិការី ក្រុមហ៊ុនអភិវឌ្ឍ និងអ្នកម៉ៅការសម្រាប់ព័ត៌មានអំពីគោលនយោបាយ នីតិវិធី និង/ឬយន្តការសម្រាប់ចេញការព្រមានជាមុន ការបង្ការហានិភ័យនៃបរិស្ថាន និងសង្គម និងការឆ្លើយតបចំពោះករណីអាសន្ន។ 
  • ដរាបណាមានការកើតឡើងនូវឧបទ្ទវហេតុ ឧប្បត្តិហេតុ ឬផលប៉ះពាល់អវិជ្ជមានដែលមិនបានរំពឹងទុក ឬមានការស្នើឡើងនូវការផ្លាស់ប្តូរគម្រោងសំខាន់ ចូររកមើលគេហទំព័ររបស់ហិរញ្ញធិការី ក្រុមហ៊ុនអភិវឌ្ឍ និងអ្នកម៉ៅការសម្រាប់ព័ត៌មានអំពីការវាយតម្លៃថ្មី ការប្រឹក្សាបន្ថែមរបស់ភាគីពាក់ព័ន្ធ ការរៀបចំផែនការ ESAP វិធានការកែតម្រូវ និងបង្ការដែលមានសក្តានុពល ក្របខណ្ឌពេលវេលាកំណត់សម្រាប់ការអនុវត្ត និងការតាមដាននាពេលអនាគត។  
  • ប្រសិនបើនៅលើបណ្ដាញអនឡាញរកមិនឃើញព័ត៌មានណាមួយដែលទាក់ទងនឹងគម្រោងដែលបានលើកឡើងពីមុន និងព័ត៌មានជាក់លាក់អំពីហិរញ្ញធិការី- ក្រុមហ៊ុនអភិវឌ្ឍ- ឬអ្នកម៉ៅការ- សូមស្នើឱ្យតួអង្គសមស្របបញ្ចេញជាសាធារណៈនូវព័ត៌មានលម្អិតជាក់លាក់ជាភាសាកំណើតរបស់អ្នក។ សូមមើលភាគីពាក់ព័ន្ធដើម្បីកំណត់របៀបទំនាក់ទំនងដែលមាន។​ 
    • ប្រសិនបើអ្នកមិនអាចទាក់ទងក្រុមហ៊ុនអភិវឌ្ឍ និងអ្នកម៉ៅការដោយផ្ទាល់បានទេ សូមទាក់ទងទៅកាន់ហិរញ្ញធិការីសម្រាប់សុំជំនួយ។ 
    • ប្រសិនបើអ្នកមិនអាចទាក់ទងហិរញ្ញធិការីដោយផ្ទាល់បានទេ សូមទាក់ទងប្រធានសហគមន៍ ឬអង្គការ CSO/NGO សម្រាប់សុំជំនួយ។ 
  • ក្នុងដំណាក់កាលអនុវត្ត និងប្រតិបត្តិការគម្រោង សូមវាយតម្លៃអនុលោមភាពរបស់ហិរញ្ញធិការី ក្រុមហ៊ុនអភិវឌ្ឍ អ្នកម៉ៅការ និងអ្នកម៉ៅការបន្តជាមួយនឹងគោលនយោបាយ នីតិវិធី និងគោលការណ៍ណែនាំផ្ទៃក្នុងស្ដីអំពីឧស្សាហកម្មជាក់លាក់របស់រដ្ឋាភិបាលសម្រាប់ការឆ្លើយតបទៅនឹងឧបទ្ទវហេតុ ឧប្បត្តិហេតុ និងផលប៉ះពាល់អវិជ្ជមានដែលមិនបានរំពឹងទុក ក៏ដូចជាការស្នើសុំការផ្លាស់ប្តូរសំខាន់ៗចំពោះគម្រោង។ 
    • វាយតម្លៃអនុលោមភាពតាមច្បាប់របស់ហិរញ្ញធិការីដោយប្រើប្រាស់ "សូចនាករនៃលទ្ធផលអនុវត្តការងារសំខាន់ៗ (KPIs) នៃការអនុវត្តឥណទានបៃតង" និង "មតិយោបល់អំពីការអនុវត្តឥណទានបៃតង" របស់គណៈកម្មការនិយតកម្មធនាគារ និងធានារ៉ាប់រងនៃប្រទេសចិន (CBIRC) ដាក់ជូន ក្ដីកង្វល់បណ្ដឹង អំពីការមិនអនុលោមតាម KPIs របស់ហិរញ្ញធិការីទៅកាន់ CBIRC។ 
    • វាយតម្លៃ "វិធានការរដ្ឋបាលសម្រាប់ឯកសារឥណទានរបស់សហគ្រាសសមាជិកនៃសមាគមអ្នកម៉ៅការអន្តរជាតិនៃប្រទេសចិន" "វិធានការដាក់ 
      ទោសទ័ណ្ឌចំពោះការបំពានដោយសហគ្រាសវិស្វកម្មដែលមានកិច្ចសន្យាបរទេស (ការជំនុំជម្រះក្ដី)" "គោលការណ៍ណែនាំនៃហេដ្ឋារចនាសម្ពន្ធប្រកបដោយនិរន្តរភាពសម្រាប់អ្នកម៉ៅការអន្តរជាតិនៃប្រទេសចិន" និង "សៀវភៅណែនាំអំពីការចូលរួមសហគមន៍សម្រាប់អ្នកម៉ៅការអន្តរជាតិនៃប្រទេសចិន"។ ដាក់ជូនក្ដីកង្វល់/បណ្ដឹងទៅកាន់ CHINCA អំពី ក្រុមហ៊ុនអភិវឌ្ឍ និងអ្នកម៉ៅការ ដែលមិនបានដោះស្រាយឱ្យបានត្រឹមត្រូវនូវជម្លោះជាមួយប្រជាជនក្នុងតំបន់ ការគំរាមកំហែងដល់សុវត្ថិភាពសាធារណៈ និងការបំពានកិច្ចសន្យាការងារ ឬច្បាប់ការងារ ក្នុងចំណោមប្រភេទផ្សេងទៀតនៃ ឧបទ្ទវហេតុ ឧប្បត្តិហេតុ និងផលប៉ះពាល់អវិជ្ជមានដែលមិនបានរំពឹងទុក និងទប់ស្កាត់ការកើតឡើងវិញ។ 
    • ចំពោះក្រុមហ៊ុនអភិវឌ្ឍ និងអ្នកម៉ៅការ ដែលជា សហគ្រាសដែលគ្រប់គ្រងដោយរដ្ឋ (CSOEs)វាយតម្លៃអនុលោមភាពរបស់ពួកគេតាមអាណត្តិរបស់ គណៈកម្មការត្រួតពិនិត្យ និងគ្រប់គ្រងសម្បត្តិរដ្ឋនៃក្រុមប្រឹក្សារដ្ឋ (SASAC)សម្រាប់ពួកគេផ្តល់ការគាំទ្រហិរញ្ញវត្ថុ សម្ភារ និងបុគ្គលិកក្នុងករណីមានគ្រោះមហន្តរាយធម្មជាតិ និងករណីអាសន្ន។45
    • រាយការអំពីស្ថានការណ៍ ឬព្រឹត្តិការណ៍សំខាន់ៗដែលពាក់ព័ន្ធ ដូចជាការបរាជ័យគ្រប់គ្រងយ៉ាងមានប្រសិទ្ធភាពនូវករណីអាសន្ន និង/ឬការខូចខាតបរិស្ថាន ទៅកាន់ក្រសួងពាណិជ្ជកម្មនៃប្រទេសចិន (MOFCOM) និងក្រសួងអេកូឡូស៊ី និងបរិស្ថាន (MEE)ឱ្យបានទាន់ពេលវេលា។
    • ពិនិត្យមើលថាតើក្រុមហ៊ុនអភិវឌ្ឍ និងអ្នកម៉ៅការគឺជាសមាជិកនៃក្រសួង MEE របស់ប្រទេសចិន — ឬបញ្ជីសាធារណៈនៃឈ្មោះក្រុមហ៊ុន ដែលបានបង្ហូរសារធាតុបំពុលលើសពីស្តង់ដាបរិស្ថាន ឬបានទទួលខុសត្រូវចំពោះគ្រោះថ្នាក់ចម្បងនៃការបំពុលបរិស្ថានក្នុងទ្រង់ទ្រាយធំ។  
    • ពិនិត្យមើលថាតើក្រុមហ៊ុនអភិវឌ្ឍ និងអ្នកម៉ៅការមានសកម្មភាពខុសច្បាប់ និង/ឬទោសបញ្ញត្តិ ដែលបានកត់ត្រានៅក្នុង "ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានឥណទានសហគ្រាសជាតិនៃប្រទេសចិនដែឬទេ"។ 
    • ដាក់ជូន សំណួរ/ក្ដីកង្វល់/បណ្ដឹងអំពីភាពមិនអនុលោមតាមគោលនយោបាយ នីតិវិធី ឬគោលការណ៍ការណែនាំផ្សេងទៀតសម្រាប់ក្រុមហ៊ុនតួអង្គសមស្រប។ 
What Would It Accomplish or Prevent?
ធនធាន
  • Black Sea Trade and Development Bank (BSTDB), “Environmental and Social Action Plan,” View the PDF.
  • United States Agency for International Development (USAID), “Corrective Action Plan (CAP),” Version 2, March 2018, View the Website.

1 This checklist uses the term ESAP to recommend the implementation of appropriate corrective and preventive actions during the project implementation and project operations phases. These documents may also be called corrective action plans. However, Financiers, Developers, Contractors, and/or the Host Country Government may require or prefer that any accident, incident, unanticipated adverse impact, or other change be addressed in updated versions of the environmental and social impact assessment (ESIA), environmental and social management plan (ESMP), or other related documentation approved during the pre-project planning phase.

2 Ministry of Commerce (MOFCOM), “Administrative Measures on Outbound Investment,” September 2014.

3 China Banking Regulatory Commission (CBRC) and China Insurance Regulatory Commission (CIRC) (now China Banking and Insurance Regulatory Commission (CBIRC)), “Notification of the China Banking Regulatory Commission in the Issuance of the Guidance on Commercial Banks’ Management of Reputational Risk,” August 2009.

4 CBRC and CIRC, “General Office of the China Banking Regulatory Commission Opinions on Green Credit Implementation,” 2013.

5 Export-Import Bank of China (China Exim Bank), “White Paper on Green Finance and Social Responsibility,” 2019.

6 Green Finance Initiative & Green Finance Committee (GFC), “Green Investment Principles (GIP) for the Belt and Road,” 2018.

7 China Chamber of Commerce Metals, Minerals and Chemicals Importers & Exporters (CCCMC), “Guidelines for Social Responsibility in Outbound Mining Investments,” 2017.

8 MOFCOM and Ministry of Environmental Protection (MEP) (now Ministry of Ecology and Environment (MEE)), “Guidelines for Environmental Protection in Foreign Investment and Cooperation,” February 2013.

9 MOFCOM and MEE, “Guidelines for Ecological Environmental Protection in Foreign Investment Cooperation and Construction Projects,” January 2022.

10 Power Construction Corporation of China (PowerChina), “Announcement on Further Strengthening Compliance Operation,” September 2017.

11 MOFCOM et al., “Interim Measures for the Reporting of Outbound Investments Subject to Record-filing or Approval,” January 2018.

12 China International Water and Electric Corporation (CWE), “Integrity Compliance Declaration,” 2019; Sinohydro, “Statement of Ethical Principles,” 2014.

13 MOFCOM, “Notice on Strengthening the Reporting of Foreign Contracted Projects,” June 2021.

14 CCCMC, “Outbound Mining Investments.”

15 The following policy covers improvement plans that correspond to environmental and social impact assessments (ESIAs) during project implementation and operations: China International Contractors Association (CHINCA), “Guide on Social Responsibility for Chinese International Contractors,” September 2012. The following policy refers to the use of environmental and social impact assessments (ESIAs) for emergencies: SynTao and CHINCA, “Community Engagement Handbook for Chinese International Contractors-北京商道纵横信息科技有限责任公司,” 2021. The following policy focuses on environmental emergencies: MOFCOM and MEE, “Foreign Investment Cooperation.” The following policy covers emergencies in general: State Council, “Regulations on the Administration of Foreign Contracted Projects,” July 2017.

16 China Datang Corporation (CDT), “Regulation on Environmental Protection,” 2017.

17 Sinohydro, “Occupational Health, Safety and Environmental Policy Statement,” 2013.

18 SynTao and CHINCA, “Community Engagement Handbook.”

19 MOFCOM, “Administrative Measures on Outbound Investment.”

20 State-owned Assets Supervision and Administration Commission of the State Council (SASAC), “Guidelines to the State-owned Enterprises Directly Under the Central Government on Fulfilling Corporate Social Responsibilities,” December 2007.

21 CDT, “Regulation on Project Safety, Health and Environment,” 2009.

22 Ibid.

23 GFC et al., “Environmental Risk Management Initiative for China’s Overseas Investment,” September 2017.

24 CCCMC, “Outbound Mining Investments.”

25 Sinohydro, “Occupational Health.”

26 The following policy focuses on preventing emergencies: CHINCA and Dagong Global Credit Rating, “Guidelines of Sustainable Infrastructure for Chinese International Contractors (SIG),” June 2017. The following policies focus on preventing damage: Sinohydro, “Statement of Ethical Principles;” CHINCA, “Penalty Measures for Violations by Foreign Contracted Engineering Enterprises (Trial),” April 2018.

27 CHINCA, “Penalty Measures for Violations.”

28 People's Bank of China (PBOC) et al., “Guidelines for Establishing the Green Financial System,” August 2016.

29 General Office of the State Council et al., “Guidelines on Further Guiding and Regulating Overseas Investments,” August 2017.

30 Ibid.

31 MEP et al., “Guidance on Promoting Green Belt and Road,” April 2017.

32 State Council, “Foreign Contracted Projects.”

33 Ibid.

34 MEP, “Notice on Further Strengthening the Disclosure of Environmental Protection Information,” October 2012.

35 State Environmental Protection Administration of China (SEPA) (now MEE), “Measures on Open Environmental Information,” February 2007.

36 MOFCOM et al., “Interim Measures.”

37 MOFCOM et al., “Provisional Measures for Recording Bad Credit in the Fields of Outbound Investment and Cooperation and Foreign Trade,” July 2013.

38 CHINCA, “Administrative Measures for the Credit File of Member Enterprises of the China International Contractors Association,” 2018.

39 State Council, “Regulations on Open Government Information of the People's Republic of China,” January 2007.

40 Standing Committee of the National People’s Congress, “Revision of Environmental Protection Law of the People's Republic of China,” April 2014.

41 Ibid.

42 Standing Committee of the National People's Congress, “Environmental Impact Assessment Law of the People's Republic of China,” October 2002; MEE, “Regulations on the Approval Procedures for Environmental Impact Assessment Reports (forms) of Construction Projects,” November 2020.

43 Standing Committee, “Revision of Environmental Protection Law.”

44 International Best Practice is based on Asian Development Bank (ADB), "Safeguard Policy Statement," 2009; Asian Infrastructure Investment Bank (AIIB), "Environmental and Social Framework," 2021; World Bank, "Environmental and Social Framework," 2018; Mekong Partnership for the Environment, "Guidelines on Public Participation in Environmental Impact Assessment in the Mekong Region," First Edition, 2017.

45 SASAC, “Fulfilling Corporate Social Responsibilities.”