ការចាត់ចំណាត់ថ្នាក់គម្រោង និងការត្រួតពិនិត្យគម្រោង
ហិរញ្ញធិការីគួរតែចាត់ថ្នាក់ និងពិនិត្យសំណើគម្រោង BRI តាមលក្ខណៈដែលអាចព្យាករណ៍បាន កាលានុវត្ត មានតម្លាភាព និងបរិយាប័ន្ន។ រដ្ឋាភិបាលប្រទេសជាម្ចាស់ផ្ទះគួរតែធ្វើការចាត់ថ្នាក់ និងដំណើរការពិនិត្យស្របគ្នាសម្រាប់គម្រោងដែលបានស្នើឡើង។ បន្ទាប់ពី ការពិនិត្យសើរើទិន្នន័យ ដំបូងសម្រាប់គម្រោងនីមួយៗហើយ ហិរញ្ញធិការី ក្រុមហ៊ុនអភិវឌ្ឍ (និង អ្នកម៉ៅការ) និងមន្ត្រីរដ្ឋាភិបាលជាតិ និងថ្នាក់ក្រោមជាតិ មិនត្រឹមតែគួរចុះពិនិត្យទីតាំងគម្រោងប៉ុណ្ណោះទេ ប៉ុន្តែក៏គួររៀបចំកិច្ចប្រជុំពិនិត្យបើកចំហ ដែលគោរពសិទ្ធិយេនឌ័រ, គោរពវប្បធម៌ និងត្រៀមជាស្រេចក្នុងការជួបជាមួយ ភាគីពាក់ព័ន្ធសំខាន់ៗ រួមមាន ប្រជាពលរដ្ឋដែលរងគ្រោះ, អង្គការសង្គមស៊ីវិល (CSOs)/អង្គការក្រៅរដ្ឋាភិបាល (NGOs), ប្រព័ន្ធផ្សព្វផ្សាយនិង អ្នកស្រាវជ្រាវ/អ្នកជំនាញ។
ការចាត់ថ្នាក់បរិស្ថាន និងសង្គមនិងការពិនិត្យគ្រប់ជ្រុងជ្រោយ និងប្រកបដោយបរិយាប័ន្នអាចជាជំហានដំបូងក្នុងការបញ្ជាក់គុណតម្លៃនៃ តម្រូវការ និងហានិភ័យទាក់ទងនឹងសំណើគម្រោងនីមួយៗ។ នីតិវិធីទាំងនេះក៏អនុញ្ញាតឲ្យហិរញ្ញធិការី និងរដ្ឋាភិបាលប្រទេសជាម្ចាស់ផ្ទះកំណត់វិធានការសមស្របសម្រាប់ការវាយតម្លៃ និងការគ្រប់គ្រងបរិស្ថាន និងសង្គម (ESAM)ផងដែរ។ ហិរញ្ញធិការី និងរដ្ឋាភិបាលប្រទេសជាម្ចាស់ផ្ទះ គួរតែបង្កើត និងបញ្ចេញជាសាធារណៈនូវនីតិវិធី ឬគោលការណ៍ណែនាំរបស់ពួកគេសម្រាប់ចាត់ថ្នាក់ និងពិនិត្យគម្រោងហេដ្ឋារចនាសម្ព័ន្ធ។ ទោះបីជាវិធីសាស្រ្តរបស់ពួកគេអាចខុសគ្នាក៏ដោយ ប៉ុន្តែការវិភាគបឋមរបស់ពួកគេត្រូវតែគិតគូរពីប្រភេទនៃគម្រោង ទីតាំង ទំហំ ភាពប្រែប្រួល និងផលប៉ះពាល់ និងហានិភ័យដែលអាចកើតមាននៃគម្រោងនីមួយៗ។ លទ្ធផលវាយតម្លៃគួរតែត្រូវបានបោះពុម្ពផ្សាយលើប្រព័ន្ធជាភាសាក្នុងស្រុក និងគ្រាមភាសា ហើយដាក់បញ្ចូលទៅក្នុងឯកសារគម្រោង។
តាមរយៈការចាត់ថ្នាក់ និងការពិនិត្យគម្រោងធានាថា ហិរញ្ញធិការី ក្រុមហ៊ុនអភិវឌ្ឍ និងរដ្ឋាភិបាលប្រទេសជាម្ចាស់ផ្ទះដឹងអំពីផលប៉ះពាល់ និងហានិភ័យលើសង្គម និងបរិស្ថានដែលអាចកើតមានឡើង ហើយអាចលះបង់ធនធានរបស់ស្ថាប័នដែលមានគ្រប់គ្រាន់ដើម្បីបង្កើត និងអនុវត្តផែនការ ESAM។ ទោះបីជាកិច្ចប្រជុំពិនិត្យជាសាធារណៈមិនមែនជាកាតព្វកិច្ចក៏ដោយ ប៉ុន្តែការ ខិតខំប្រឹងប្រែងដើម្បីដាក់បញ្ចូលភាគីពាក់ព័ន្ធសំខាន់ៗតាំងពីដើមដំបូងមក មិនត្រឹមតែបង្កើនសមត្ថភាព និងភាពជឿជាក់ក្នុងតំបន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំរុញការយល់ដឹងជារួមអំពីផលប៉ះពាល់ និងហានិភ័យពាក់ព័ន្ធនឹងគម្រោងនីមួយៗទៀតផង។
សម្រាប់គម្រោងក្រៅប្រទេស៖
ក្នុងឆ្នាំ 2017 ក្រសួងអេកូឡូស៊ី និងបរិស្ថាន (MEE)នៃប្រទេសចិន៖
- ដាក់ចេញនូវផែនការដើម្បីណែនាំស្តងដារសម្រាប់ហិរញ្ញធិការី ក្រុមហ៊ុនអភិវឌ្ឍ និងអ្នកម៉ៅការ ដើម្បីទទួលខុសត្រូវចំពោះ “ បៃតង” ស្របតាម (BRI)។1
ហិរញ្ញធិការីគួរតែ៖2
- បង្កើតនីតិវិធីបែងចែកហិរញ្ញប្បទានដោយផ្អែកលើប្រភេទហានិភ័យខាងក្រោមពីគណៈកម្មការនិយតកម្មធនាគារ និងធានារ៉ាប់រងនៃប្រទេសចិន (CBIRC)៖
- សកម្មភាពរបស់ក្រុមហ៊ុនអភិវឌ្ឍ និងអ្នកម៉ៅការប្រភេទ A អាចផ្លាស់ប្តូរបរិស្ថានយ៉ាងខ្លាំង ឬមានផលប៉ះពាល់អវិជ្ជមានដល់បរិស្ថាន និងសង្គមដែលមិនអាចស្ដារឡើងវិញបាន។
- គម្រោងប្រភេទ A រួមមានគម្រោងហេដ្ឋារចនាសម្ព័ន្ធទ្រង់ទ្រាយធំដែលអាចនឹងប៉ះពាល់ដល់ដីធ្លីរបស់ជនជាតិភាគតិច និង/ឬតំបន់បរិស្ថាន/អេកូឡូស៊ី់ដែលងាយរងគ្រោះ ព្រមទាំងស្ថានីយ៍វារីអគ្គីសនីខ្នាតធំផងដែរ។
- សកម្មភាពរបស់ក្រុមហ៊ុនអភិវឌ្ឍ និងអ្នកម៉ៅការប្រភេទ B ដែលអាចមានផលប៉ះពាល់អវិជ្ជមានដល់បរិស្ថាន និងសង្គម ប៉ុន្តែជាផលប៉ះដែលអាចស្ដារមកវិញបាន។ ក្រុមហ៊ុនគួរតែចាត់វិធានការកាត់បន្ថយផលប៉ះពាល់ ដើម្បីស្ដារនូវផលប៉ះពាល់ទាំងនោះ។
- សកម្មភាពរបស់ក្រុមហ៊ុនអភិវឌ្ឍ និងអ្នកម៉ៅការប្រភេទ C អាចមានផលប៉ះពាល់ដល់បរិស្ថាន និងសង្គមតិចតួចបំផុត។
- សកម្មភាពរបស់ក្រុមហ៊ុនអភិវឌ្ឍ និងអ្នកម៉ៅការប្រភេទ A អាចផ្លាស់ប្តូរបរិស្ថានយ៉ាងខ្លាំង ឬមានផលប៉ះពាល់អវិជ្ជមានដល់បរិស្ថាន និងសង្គមដែលមិនអាចស្ដារឡើងវិញបាន។
- បង្កើតក្រុមគ្រប់គ្រងហានិភ័យបរិស្ថាន និងសង្គម (ESRM) ដើម្បីធ្វើការវាយតម្លៃបឋមលើហានិភ័យបរិស្ថាន និងសង្គមសម្រាបឱ្យក្រុមហ៊ុនអភិវឌ្ឍ និងអ្នកម៉ៅការនីមួយៗដែលកំពុងស្វែងរកការអនុវត្តគម្រោងដែលបានស្នើឡើង។
- ចាត់ថ្នាក់ក្រុមហ៊ុនអភិវឌ្ឍ និងអ្នកម៉ៅការដោយផ្អែកលើវឌ្ឍនភាពនីមួយៗរបស់ពួកគេលើការគ្រប់គ្រងហានិភ័យបរិស្ថាន និងសង្គម។
- ប្រើប្រាស់លទ្ធផលនៃការវាយតម្លៃបឋមទាំងនេះ ដើម្បីកំណត់វិធានការគ្រប់គ្រងហានិភ័យសមស្រប ក៏ដូចជាការផ្តល់ចំណាត់ថ្នាក់ឥណទាន លទ្ធភាពទទួលបានមូលនិធិ ការគ្រប់គ្រងមូលនិធិ និងការដកប្រាក់មូលនិធិ។
- អនុម័តវិធានការគ្រប់គ្រងហានិភ័យសមស្រប មុននឹងអនុញ្ញាតឱ្យគម្រោងដែលបានស្នើឡើងបន្តផ្តល់ប្រាក់កម្ចី ការកំណត់តម្លៃ និងការបែងចែកថវិកា។
- ក្នុងអំឡុងដំណាក់កាលផ្តល់ប្រាក់កម្ចី សូមចាត់ក្រុម ESRM ឲ្យទទួលបន្ទុកវាយតម្លៃជាលាយលក្ខណ៍អក្សរសម្រាប់គម្រោងដែលបានស្នើនីមួយៗ។
- ការវាយតម្លៃកម្រិតគម្រោងសម្រាប់ក្រុមហ៊ុនអភិវឌ្ឍ និងអ្នកម៉ៅការប្រភេទ A ឬ B គួរតែរ៉ាប់រងទៅលើ៖
- ហានិភ័យបរិស្ថាន និងសង្គមដែលអាចកើតឡើងសម្រាប់ក្រុមហ៊ុនអភិវឌ្ឍ និងអ្នកម៉ៅការ។
- វិធានការណ៍ដែលបានស្នើឡើងដោយក្រុមហ៊ុនអភិវឌ្ឍ និងអ្នកម៉ៅការសម្រាប់ការគ្រប់គ្រងហានិភ័យនៃបរិស្ថាន និងសង្គម។
- ការវាយតម្លៃគ្រប់ជ្រុងជ្រោយលើស្ថានភាពហានិភ័យនៃបរិស្ថាន និងសង្គមរបស់ក្រុមហ៊ុនអភិវឌ្ឍ និងអ្នកម៉ៅការ។
- ការវាយតម្លៃកម្រិតគម្រោងសម្រាប់ក្រុមហ៊ុនអភិវឌ្ឍ និងអ្នកម៉ៅការប្រភេទ A ឬ B គួរតែរ៉ាប់រងទៅលើ៖
- ចែករំលែកការវាយតម្លៃហានិភ័យនៃបរិស្ថាន និងសង្គមជាលាយលក្ខណ៍អក្សរជាមួយនាយកដ្ឋានផ្តល់ឥណទាននៃប្រទេសចិន និងនាយកដ្ឋានពាក់ព័ន្ធផ្សេងទៀតដើម្បីពិនិត្យសើរើ។
- ចាត់តាំងឲ្យនាយកដ្ឋានផ្តល់ឥណទាននៃប្រទេសចិនទទួលបន្ទុកតាមដាននីតិវិធីបែងចែកមូលនិធិដែលបានកំណត់ជាមុន។
- ផ្អាកការបែងចែកមូលនិធិសម្រាប់ក្រុមហ៊ុនអភិវឌ្ឍ និងអ្នកម៉ៅការប្រភេទ A ឬ B
- ទាមទារការអនុម័តបែងចែកហិរញ្ញប្បទានពីទីស្នាក់ការកណ្តាលរបស់ហិរញ្ញធិការីសម្រាប់គម្រោងរយៈពេលមធ្យម និងរយៈពេលវែងដែលបានស្នើដោយក្រុមហ៊ុនអភិវឌ្ឍ និងអ្នកម៉ៅការប្រភេទ A ដែលទទួលបានការវាយតម្លៃជាវិជ្ជមាន។
- ទាមទារការអនុម័តបែងចែកហិរញ្ញប្បទានពីការិយាល័យសាខារបស់ហិរញ្ញធិការី ឬកម្រិតខ្ពស់ជាងនេះសម្រាប់គម្រោងរយៈពេលមធ្យម និងរយៈពេលវែងដែលស្នើឡើងដោយក្រុមហ៊ុនអភិវឌ្ឍ និងអ្នកម៉ៅការប្រភេទ A ដែលទទួលបានការវាយតម្លៃជាវិជ្ជមាន។
- ប្រើនីតិវិធីបែងចែកហិរញ្ញប្បទានធម្មតាសម្រាប់គម្រោងដែលស្នើឡើងដោយក្រុមហ៊ុនអភិវឌ្ឍ និងអ្នកម៉ៅការប្រភេទ C។
- ពិនិត្យមើលវិធានការដែលបានស្នើឡើងរបស់ក្រុមហ៊ុនអភិវឌ្ឍ និងអ្នកម៉ៅការ ដើម្បីគ្រប់គ្រងហានិភ័យនៃបរិស្ថាន និងសង្គម។
- ជំរុញ ឱក្រុក្រុមហ៊ុនអភិវឌ្ឍនិងអ្នកម៉ៅការប្រភេទ A ឬ B ពង្រឹង ESRM ក្នុងកិច្ចសន្យាផ្តល់ហិរញ្ញប្បទាន។
- បង្កើតកិច្ចសន្យាបំពេញបន្ថែមដែលផ្តោតលើការពង្រឹង ESRM សម្រាប់ក្រុមហ៊ុនអភិវឌ្ឍ និងអ្នកម៉ៅការប្រភេទ A។
- ប្រើការស៊ើបអង្កេតកម្រិតខ្ពស់សម្រាប់ការពិនិត្យ ដើម្បីធានាបាននូវអនុលោមភាពតាមស្តង់ដារបរិស្ថាន និងសង្គមក្នុងកម្រិតខ្ពស់។3
សម្រាប់គម្រោងក្នុងស្រុកនៅប្រទេសចិន៖
ក្រុមហ៊ុនអភិវឌ្ឍគួរតែ៖4
- ដាក់ជូនពាក្យចុះឈ្មោះដែលពិពណ៌នាអំពីគម្រោងនីមួយៗ ក៏ដូចជាផលប៉ះពាល់បរិស្ថានដែលបានរំពឹងទុក និងវិសាលភាពនៃសារៈសំខាន់របស់វា។
MEE គូរតែ៖5
- ពិនិត្យសើរើ និងអនុម័តពាក្យចុះឈ្មោះសម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធក្នុងស្រុកនៅក្នុងប្រទេសចិន។
- កំណត់កម្រិត ESAM ដែលត្រូវការសម្រាប់គម្រោងនីមួយៗ។
- បង្កើតនីតិវិធី ឬគោលការណ៍ណែនាំជាក់លាក់បន្ថែមទៀត ដើម្បីចាត់ថ្នាក់ ឬពិនិត្យគម្រោង BRI ដែលបានស្នើឡើង។
ហិរញ្ញធិការី និងរដ្ឋាភិបាលប្រទេសជាម្ចាស់ផ្ទះគួរតែ៖
- បង្កើតនីតិវិធី ឬគោលការណ៍ណែនាំដើម្បីចាត់ថ្នាក់ និង/ឬពិនិត្យគម្រោងដែលបានស្នើឡើងមុនពេលធ្វើការពិនិត្យសើរើទិន្នន័យ។
- ជ្រើសរើស "វិធីសាស្ត្រស្តង់ដារ" នៃការប្រើប្រាស់ប្រភេទដែលមានស្រាប់ ដើម្បីចាត់ថ្នាក់គម្រោងដែលបានស្នើឡើង ឬ "វិធីសាស្រ្តផ្ទាល់ខ្លួន" នៃការប្រើប្រាស់គោលការណែនាំដើម្បីពិនិត្យគម្រោងទាំងនេះដោយឡែកពីគ្នា។
- ហិរញ្ញធិការីមុខជានឹងប្រើវិធីសាស្រ្តស្តង់ដារដើម្បីចាត់ថ្នាក់គម្រោងដែលបានស្នើឡើងទៅតាមប្រភេទ ទីតាំង ទំហំ ភាពប្រែប្រួល និងផលប៉ះពាល់ និងហានិភ័យដែលអាចកើតមាន។
- ធនាគារពិភពលោកចាត់ថ្នាក់គម្រោងតាមហានិភ័យ ជាពិសេសតាមប្រភេទពិនិត្យសើរើ ប្រភេទ ទីតាំង ភាពប្រែប្រួល និងទំហំនៃគម្រោងនីមួយៗលក្ខណៈ និងទំហំនៃហានិភ័យ និងផលប៉ះពាល់បរិស្ថាន និងសង្គមដែលអាចកើតមាន និងសមត្ថភាព និងការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនអភិវឌ្ឍ និងអ្នកម៉ៅការក្នុងការគ្រប់គ្រងហានិភ័យ និងផលប៉ះពាល់ទាំងនេះ។ ធនាគារពិភពលោកក៏ត្រួតពិនិត្យគម្រោងរកផលប៉ះពាល់ដែលអាចកើតមានលើជនជាតិដើមភាគតិចផងដែរ។
- ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ចាត់ថ្នាក់គម្រោងតាមផលប៉ះពាល់បរិស្ថាន ជាពិសេសតាមការពិនិត្យសើរើប្រភេទ ទីតាំង ទំហំ និងភាពប្រែប្រួលនៃគម្រោងនីមួយៗ ព្រមទាំងទំហំនៃផលប៉ះពាល់ផ្ទាល់ ប្រយោល បង្គរ និងបង្កឡើងជាសក្ដានុពល។ ធនាគារអភិវឌ្ឍន៍អាស៊ីក៏ពិនិត្យគម្រោងរកមើលផលប៉ះពាល់ដែលអាចកើតមានលើជនជាតិដើមភាគតិច និង/ឬតម្រូវការសក្តានុពលសម្រាប់ការតាំងទីលំនៅថ្មីទាំងបង្ខំ។
- ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ចាត់ថ្នាក់គម្រោងតាមផលប៉ះពាល់បរិស្ថាន និងសង្គម ជាពិសេសដោយពិនិត្យសើរើប្រភេទ លក្ខណៈ ទីតាំង ភាពប្រែប្រួល និងទំហំនៃគម្រោងនីមួយៗ ព្រមទាំងផលប៉ះពាល់ដោយផ្ទាល់ ប្រយោល បង្គរ និងបង្កឡើងដែលអាចកើតមាន។ គោលនយោបាយ AIIB ទាមទារឱ្យមានការពិនិត្យផលប៉ះពាល់លើយេនឌ័រ និងផលប៉ះពាល់លើក្រុមដែលងាយរងគ្រោះ។ AIIB ក៏ពិនិត្យគម្រោងនីមួយៗដើម្បីកំណត់ពីសារៈសំខាន់នៃ ESAM លទ្ធកម្មដីធ្លី និងការតាំងទីលំនៅទាំងបង្ខំ្ត និង/ឬជនជាតិដើមភាគតិច។
- រដ្ឋាភិបាលប្រទេសជាម្ចាស់ផ្ទះអាចប្រើវិធីសាស្រ្តស្តង់ដារ ឬចាត់ឱ្យនាយកដ្ឋាន ឬក្រសួងជាក់លាក់ទទួលបន្ទុកលើការអនុវត្តវិធីសាស្រ្តផ្ទាល់ខ្លួន។
- កំណត់លក្ខខណ្ឌតម្រូវ ESAM សម្រាប់គម្រោងដែលបានស្នើឡើង។
- កំណត់លក្ខខណ្ឌតម្រូវនៃការវាយតម្លៃផលប៉ះពាល់នៃបរិស្ថាន និងសង្គម (ESIA) សម្រាប់ប្រភេទគម្រោងផ្សេងៗ៖ ESIA ពេញលេញ ESIA មានកម្រិត ការពិនិត្យបរិស្ថានដំបូង (IEE) ឬការពិនិត្យបរិស្ថាន និងសង្គមដំបូង ការពិនិត្យសើរើបរិស្ថាន និងសង្គម ឬគ្មាន ESIA។
- ទាមទារផែនការគ្រប់គ្រងបរិស្ថាន និងសង្គម (ESMP) សម្រាប់គម្រោងទាំងអស់ ដោយមិនគិតពីប្រភេទ។
- ទាមទារផែនការតាំងទីលំនៅថ្មី (RP) សម្រាប់គម្រោងដែលមានផលប៉ះពាល់ជាសក្តានុពលលើសិទ្ធិទទួលបាន និងសិទ្ធិដីធ្លីរបស់ប្រជាពលរដ្ឋក្នុងតំបន់។
- ទាមទារផែនការសម្រាប់ជនជាតិដើមភាគតិចសម្រាប់គម្រោងដែលមានផលប៉ះពាល់ជាសក្តានុពលលើសិទ្ធិសេដ្ឋកិច្ច សង្គម វប្បធម៌ និងធនធានធម្មជាតិនៃសហគមន៍ជនជាតិដើមភាគតិច។
- បញ្ចេញព័ត៌មានអំពីនីតិវិធី ឬគោលការណ៍ណែនាំសម្រាប់ការចាត់ថ្នាក់ និងការពិនិត្យគម្រោង ក៏ដូចជាលក្ខខណ្ឌតម្រូវ ESAM ពាក់ព័ន្ធជាគ្រាមភាសា និងភាសាក្នុងតំបន់នៅលើគេហទំព័ររបស់ពួកគេផ្ទាល់។
- ប្រើនីតិវិធី ឬគោលការណ៍ណែនាំដែលមានជាសាធារណៈ ដើម្បីពិនិត្យ ឬចាត់ថ្នាក់គម្រោងនីមួយៗនៅដើមដំណាក់កាលរៀបចំមុនអនុវត្តគម្រោង។
- បញ្ចេញភ្លាមៗនូវសេចក្ដីសម្រេចចាត់ថ្នាក់ដំបូងជាគ្រាមភាសា និងភាសាក្នុងស្រុកនៃប្រទេសម្ចាស់ជាផ្ទះសម្រាប់គម្រោងនីមួយៗនៅលើគេហទំព័ររបស់ពួកគេ ក៏ដូចជានៅក្នុងឯកសារគម្រោងផងដែរ។
- ធានាថាក្រុមហ៊ុនអភិវឌ្ឍ និងអ្នកម៉ៅការដឹងពីរបៀបដែលក្រុមហ៊ុនផ្ទាល់ខ្លួនរបស់ពួកគេ និងគម្រោងដែលបានស្នើត្រូវបានចាត់ថ្នាក់បែបណា។
- អនុវត្តតាមនីតិវិធី ឬគោលការណ៍ណែនាំផ្ទៃក្នុងសម្រាប់ការរៀបចំ ការអនុវត្ត និងការបញ្ចេញ ESIA ពេញលេញ ផែនការ ESMP និង ESIA មានកំណត់ និង ESMP ការពិនិត្យបរិស្ថាន និងសង្គមដំបូង និង ESMP ឬការពិនិត្យសើរើបរិស្ថាន និងសង្គម និង ESMP។
- ធានាថាហិរញ្ញធិការី រដ្ឋាភិបាលប្រទេសជាម្ចាស់ផ្ទះ ក្រុមហ៊ុនអភិវឌ្ឍ និងអ្នកម៉ៅការដឹងពីលក្ខខណ្ឌតម្រូវទាំងនេះ។
ហិរញ្ញធិការី ក្រុមហ៊ុនអភិវឌ្ឍ និងរដ្ឋាភិបាលប្រទេសជាម្ចាស់ផ្ទះគួរតែ៖
- ធ្វើការចុះពិនិត្យដល់ទីតាំងលើកដំបូង។
- រៀបចំកិច្ចប្រជុំពិនិត្យគម្រោងជាមួយសហគមន៍មូលដ្ឋាន អង្គការ CSOs/NGOs អ្នកស្រាវជ្រាវ/អ្នកជំនាញ និងមន្ត្រីរដ្ឋាភិបាលថ្នាក់ក្រោមជាតិ។
- ផ្សព្វផ្សាយព័ត៌មានលម្អិតពិស្ដារអំពីនិតិវិធី ESIA វិសាលភាពគម្រោង ក្របខណ្ឌពេលវេលានៃគម្រោង បញ្ហា និងក្ដីកង្វល់ដែលរំពឹងទុក ដំណើរការកំណត់អត្តសញ្ញាណភាគីពាក់ព័ន្ធ ផលប៉ះពាល់ និងហានិភ័យដែលអាចកើតឡើង និងនិតិវិធីចូលរួមរបស់ភាគីពាក់ព័ន្ធ។
- រ៉ាប់រងចំណាយលើការប្រជុំទាំងឡាយ រួមមានជាអាទ៌ មធ្យោយបាយធ្វើដំណើរសម្រាប់សមាជិកសហគមន៍ និងអង្គការ CSOs/NGOs។
- ផ្តល់ពេលវេលាគ្រប់គ្រាន់សម្រាប់អ្នកចូលរួមកិច្ចប្រជុំ ដើម្បីពិភាក្សាអំពីគម្រោង និងផ្តល់មតិរិះគន់ស្ថាបនាដោយផ្ទាល់ ឬដោយអនាមិក។
- រក្សាបញ្ជីឈ្មោះអ្នកចូលរួម ដើម្បីដាក់បញ្ចូលក្នុងផែនការចូលរួមរបស់ភាគីពាក់ព័ន្ធ។ សុំការអនុញ្ញាតពីអ្នកចូលរួមមុនពេលថតរូប។
- បញ្ហាឯកសារត្រូវបានពិភាក្សាក្នុងកិច្ចប្រជុំពិនិត្យ។ បញ្ហាទាំងនេះគួរតែត្រូវបានលើកឡើងនៅក្នុងការវាយតម្លៃបឋមអំពីផលប៉ះពាល់ និងហានិភ័យនៃបរិស្ថាន និងសង្គម។6
- សូមរកមើលគេហទំព័ររបស់ហិរញ្ញធិការី និងរដ្ឋាភិបាលប្រទេសជាម្ចាស់ផ្ទះសម្រាប់ព័ត៌មានអំពីនីតិវិធីផ្ទាល់ខ្លួនរបស់ពួកគេ ឬគោលការណ៍ណែនាំសម្រាប់ការចាត់ថ្នាក់គម្រោង និងការពិនិត្យ លក្ខខណ្ឌតម្រូវពាក់ព័ន្ធរបស់ ESAM និងការសម្រេចចិត្តលើការចាត់ថ្នាក់ និងត្រួតពិនិត្យសម្រាប់គម្រោងដែលបានស្នើឡើងដោយអ្នកម៉ៅការ និងក្រុមហ៊ុនអភិវឌ្ឍ។
- ប្រសិនបើមិនមានព័ត៌មានណាមួយក្នុងចំណោមព័ត៌មាននេះទេ សូមស្នើហិរញ្ញធិការី និងមន្ត្រីមកពីរដ្ឋាភិបាលប្រទេសជាម្ចាស់ផ្ទះឱ្យបញ្ចេញជាសាធារណៈនូវព័ត៌មានលម្អិតជាក់លាក់ជាភាសាកំណើតរបស់អ្នក។ សូមមើលលើភាគីពាក់ព័ន្ធដើម្បីកំណត់វិធីទំនាក់ទំនងមួយចំនួនដែលមាន។
- ប្រសិនបើអ្នកមិនអាចទាក់ទងដោយផ្ទាល់ទៅហិរញ្ញធិការី និង/ឬរដ្ឋាភិបាលប្រទេសជាម្ចាស់ផ្ទះបាននោះទេ សូមទាក់ទងទៅអ្នកដឹកនាំសហគមន៍ ឬអង្គការ CSO/NGO សម្រាប់សុំជំនួយ។
- ចូលរួមកិច្ចប្រជុំពិនិត្យគម្រោង។
- ស្នើសុំហិរញ្ញធិការី ក្រុមហ៊ុនអភិវឌ្ឍ អ្នកម៉ៅការ និងរដ្ឋាភិបាលប្រទេសជាម្ចាស់ផ្ទះ ទូទាត់ថ្លៃមធ្យោបាយធ្វើដំណើរ និងលើថ្លៃចំណាយផ្សេងទៀតដែលទាក់ទងនឹងការចូលរួម។
- រក្សាកំណត់ត្រាវត្តមាន និងការចូលរួមរបស់អ្នក នៅលើក្រដាស ឬនៅក្នុងទូរសព្ទរបស់អ្នក។
- ពិភាក្សាអំពីគម្រោងដែលបានស្នើឡើងជាមួយសមាជិកសហគមន៍ផ្សេងទៀត និងអង្គការ CSOs/NGOs ទាំងក្នុងអំឡុងពេល និងក្រោយកិច្ចប្រជុំ។
- ផ្តល់មតិរិះគន់ស្ថាបនាដោយផ្ទាល់ ឬដោយអនាមិកទៅហិរញ្ញធិការី ក្រុមហ៊ុនអភិវឌ្ឍ និងរដ្ឋាភិបាលប្រទេសជាម្ចាស់ផ្ទះ។
- ប្រសិនបើអ្នកមិនទាន់បានឮអំពីកិច្ចប្រជុំពិនិត្យគម្រោងទេ សូមសួរទៅកាន់ហិរញ្ញធិការី ក្រុមហ៊ុនអភិវឌ្ឍ និងរដ្ឋាភិបាលប្រទេសជាម្ចាស់ផ្ទះសម្រាប់ព័ត៌មានលម្អិតអំពីពេលវេលា និងទីកន្លែងដែលកិច្ចប្រជុំនេះត្រូវបានប្រារព្ធឡើង។
- ប្រសិនបើកិច្ចប្រជុំពិនិត្យគម្រោងត្រូវបានប្រារព្ធឡើងរួចហើយ សូមស្នើសុំច្បាប់ចម្លងនៃរបាយការណ៍របស់ហិរញ្ញធិការី ក្រុមហ៊ុនអភិវឌ្ឍ និងរដ្ឋាភិបាលប្រទេសម្ចាស់ផ្ទះលើចំណុចបញ្ហា និងអ្នកចូលរួមក្នុងកិច្ចប្រជុំនោះ។
- ទុកពេលដើម្បីពិភាក្សាអំពីគម្រោងដែលបានស្នើឡើងជាមួយសមាជិកសហគមន៍ និងអង្គការ CSOs/NGOs ផ្សេងទៀត។
- ផ្តល់មតិរិះគន់ស្ថាបនាដោយផ្ទាល់ ឬដោយអនាមិកទៅហិរញ្ញធិការី ក្រុមហ៊ុនអភិវឌ្ឍ និងរដ្ឋាភិបាលប្រទេសជាម្ចាស់ផ្ទះ។ សូមមើលលើភាគីពាក់ព័ន្ធដើម្បីកំណត់វិធីទំនាក់ទំនងមួយចំនួនដែលមាន។
- ប្រសិនបើអ្នកមិនអាចប្រើវិធីទំនាក់ទំនងដែលផ្តល់ដោយហិរញ្ញធិការី ក្រុមហ៊ុនអភិវឌ្ឍ និងរដ្ឋាភិបាលប្រទេសជាម្ចាស់ផ្ទះបាននោះ សូមទាក់ទងទៅអ្នកដឹកនាំសហគមន៍ អង្គការ CSO/NGO សម្រាប់សុំជំនួយ។
- នៅពេលដែលការចាត់ថ្នាក់ និងការត្រួតពិនិត្យគម្រោងត្រូវបានបញ្ចប់ សូមពិនិត្យសើរើអនុលោមភាពរបស់រដ្ឋាភិបាលប្រទេសជាម្ចាស់ផ្ទះ និងហិរញ្ញធិការីលើនីតិវិធី ឬគោលការណ៍ណែនាំក្នុងការចាត់ថ្នាក់ និងពិនិត្យគម្រោងផ្ទាល់ខ្លួនរបស់ពួកគេ។
- ដាក់ជូនសំណួរ/ក្ដីកង្វល់/ពាក្យបណ្ដឹង អំពីការមិនអនុលោមតាមគោលនយោបាយ នីតិវិធី ឬគោលការណ៍ការណែនាំទៅកាន់ហិរញ្ញធិការី និងរដ្ឋាភិបាលប្រទេសជាម្ចាស់ផ្ទះ។
- ពិនិត្យសើរើអនុលោមភាពរបស់ហិរញ្ញធិការីតាម "សូចនាករនៃលទ្ធផលអនុវត្តការងារសំខាន់ៗ (KPIs) នៃការអនុវត្តឥណទានបៃតង" របស់ CBIRC។7 ដាក់ជូនក្តីកង្វល់ ឬបណ្ដឹង អំពីការមិនអនុលោមតាម KPIs របស់ហិរញ្ញធិការីទៅកាន់ CBIRC។
- Asian Development Bank (ADB), “Environmental Categorization and Screening for Involuntary Resettlement and Indigenous Peoples,” Safeguard Policy Statement, p. 19, June 2009, View the PDF.
- Asian Infrastructure Investment Bank (AIIB), “Environmental and Social Screening, Categorization, and Due Diligence,” Environmental and Social Framework, p. 15-18, 2021, View the PDF.
- International Union for Conservation of Nature (IUCN), "Template - ESMS Screening & Clearance Report," Environmental & Social Management System (ESMS), November 2020, View the PDF.
- World Bank, “World Bank Environmental and Social Policy for Investment Project Financing,” Environmental and Social Framework, p. 6, 10, 2017, View the PDF.
- United Nations Development Programme (UNDP), “Guidance Note: Social and Environmental Screening Procedure,” UNDP Social and Environmental Standards (SES), July 2022, View the PDF.
- United Nations Development Programme (UNDP), “Social and Environmental Screening Template,” Version 2, 2022, View the PDF.
- International Institute for Sustainable Development (IISD), “Step 1: Screening,” The 7 Steps to an EIA, View the Website.
- The Regional Environmental Center for Central and Eastern Europe, “Screening,” EIA Training Resource Manual for South Eastern Europe, View the PDF.
- United Nations Environment Programme (UNEP), “Topic 3: Public Involvement” and “Topic 4: Screening,” Environmental Impact Assessment Training Resource Manual, Second Edition, 2002, View the PDF.
- Environmental Law Alliance Worldwide (ELAW), “Who Conducts Screening, Criteria for Screening Detail, Criteria for Screening,” in EIA Complete Factors, View the Website.
1 Ministry of Environmental Protection (MEP) (now Ministry of Ecology and Environment (MEE)), “The Belt and Road Ecological and Environmental Cooperation Plan,” May 2017.
2 China Banking Regulatory Commission (CBRC) (now China Banking and Insurance Regulatory Commission (CBIRC)), “Key Performance Indicators of Green Credit Implementation,” 2014.
3 State Development & Investment Corporation (SDIC), “Green Finance Framework,” April 2019.
4 State Council, “Decision of the State Council on Amending the Regulations on Environmental Protection Management of Construction Projects,” 2017.
5 Ibid.
6 International Best Practice is based on Asian Development Bank (ADB), "Safeguard Policy Statement," 2009; Asian Infrastructure Investment Bank (AIIB), "Environmental and Social Framework," 2021; World Bank, "Environmental and Social Framework," 2018; Mekong Partnership for the Environment, "Guidelines on Public Participation in Environmental Impact Assessment in the Mekong Region," First Edition, 2017.