Skip to main content
បញ្ជីរតួតេិនិតយ
04

ការធ្វើលទ្ធកម្មដីធ្លី

ការពិពណ៌នា

ច្បាប់ និងបទប្បញ្ញត្តិរបស់ប្រទេសជាម្ចាស់ផ្ទះកំណត់ពីវិសាលភាពដែល ហិរញ្ញធិការី ក្រុមហ៊ុនអភិវឌ្ឍ និង អ្នកម៉ៅការ អាច ចូលរួម ក្នុងការធ្វើលទ្ធកម្មដីធ្លី ឬការដាក់ ការរឹតបន្តឹងលើការប្រើប្រាស់ដីធ្លី សម្រាប់ គម្រោង។ នៅក្នុងប្រទេសជាម្ចាស់ផ្ទះ BRI មួយចំនួន រដ្ឋាភិបាល​ប្រទេសជា​ម្ចាស់ផ្ទះ ដឹកនាំក្នុងដំណើរការនេះ រួមទាំង ជូនដំណឹង និង ប្រឹក្សាយ៉ាងទៀតទាត់ជាមួយ សហគមន៍មូលដ្ឋានប្រកប​ដោយ​បរិយាប័ន្ន គោរពសិទ្ធិយេនឌ័រ និង គោរពវប្បធម៌ ការវាយតម្លៃដីធ្លីនិងទ្រព្យសម្បត្តិ រៀបចំ ផែនការលទ្ធកម្មដីធ្លី (LAP) ការចេញឯកសារផ្លូវការ និងការចូលរួមក្នុងការចរចាជាមួយ ភាគីពាក់ព័ន្ធ សំខាន់ៗ រួមទាំង ប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ អង្គការ CSOs/NGOs ប្រព័ន្ធផ្សព្វផ្សាយ និង អ្នកស្រាវជ្រាវ/អ្នកជំនាញ។ ជាផ្នែកនៃការរៀបចំផែនការមុនអនុវត្តគម្រោង ក្រុមហ៊ុនអភិវឌ្ឍ និង​អ្នកម៉ៅការគួរតែបន្តដោះស្រាយការដាក់ស្នើ​ទាក់ទងនឹង​ការធ្វើ​លទ្ធ​កម្មដីធ្លីទៅកាន់ យន្តការដោះស្រាយបណ្តឹងសាទុក្ខកម្រិតគម្រោង និងទាក់ទងជាមួយរដ្ឋាភិបាលជាប្រទេសម្ចាស់ផ្ទះ។ ប្រសិនបើច្បាប់ និងបទប្បញ្ញត្តិរបស់ប្រទេសម្ចាស់ផ្ទះអនុញ្ញាតឱ្យ ក្រុមហ៊ុន​អភិវឌ្ឍ និងឱ្យអ្នកម៉ៅការចូលរួមដោយផ្ទាល់ក្នុងការ​ធ្វើលទ្ធកម្មដីធ្លី ក្រុមហ៊ុនទាំងនេះ​គួរតែសម្របសម្រួល ការប្រឹក្សា ដ៏មានន័យជាមួយប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ ជួល​អ្នកជំនាញឯករាជ្យ​ដែលមានសមត្ថភាព និងមានបទពិសោធន៍​ដើម្បី​ធ្វើការវាយតម្លៃដីធ្លី និងទ្រព្យសកម្ម និងកាត់បន្ថយហានិភ័យ​នៃការ​រំលោភ​បំពាន ឬការបំភិត​បំភ័យនៅក្នុងការចរចារកដំណោះស្រាយ។  

 

ការចូលរួមជាមួយទីភ្នាក់ងាររដ្ឋាភិបាលនៃប្រទេសជាម្ចាស់ផ្ទះ ដែលពាក់ព័ន្ធឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន អនុញ្ញាតឱ្យ ហិរញ្ញធិការី ក្រុមហ៊ុនអភិវឌ្ឍ និងអ្នកម៉ៅការ កំណត់វិធីដ៏ល្អប្រសើរ​ក្នុងការតាមដាន គាំទ្រ និង/ឬសហការ ជាមួយភាគីពាក់ព័ន្ធនៃ​ប្រទេសជាម្ចាស់ផ្ទះពេញមួយដំណើរការធ្វើលទ្ធកម្មដីធ្លី។ ក្រុមហ៊ុនអភិវឌ្ឍ និងអ្នកម៉ៅការ អាចរៀបចំ​សកម្មភាព​ឬសំវិធានធន​បន្ថែមដោយសម្លឹងឆ្ពោះទៅរកការពង្រឹងគម្រោង អនុលោមភាព តាមច្បាប់របស់ប្រទេសជាម្ចាស់ផ្ទះ និងបង្កើនការការពារសិទ្ធិរបស់ ប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ក្នុងការទទួលបានដីធ្លី និងទ្រព្យសម្បត្តិផ្សេងទៀត។  

ហិរញ្ញធិការីគួរតែតម្រូវឱ្យក្រុមហ៊ុនអភិវឌ្ឍ និងអ្នកម៉ៅការ ដាក់​បញ្ជូន​ផែនការ LAP ប្រកបដោយសត្យានុម័ត និងលម្អិត ដែលបាន​ធ្វើមាត្រដ្ឋានតាមផលប៉ះពាល់ និងហានិភ័យដែលអាចកើតមាន។ ខណៈពេលដែលផែនការទាំងនេះអាចយកទម្រង់ជាឯកសារឯករាជ្យ ឬឯកសារភ្ជាប់ជាមួយរបាយការណ៍ ការវាយតម្លៃផល​ប៉ះពាល់​បរិស្ថាន និងសង្គម (ESIA) ក្រុមហ៊ុនអភិវឌ្ឍគួរតែចែក​រំលែក​ផែនការនេះជាមួយប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ ក្នុង​ចំណោមភាគីពាក់ព័ន្ធសំខាន់ៗផ្សេងទៀតសម្រាប់ការពិចារណា ពិនិត្យសើរើ និងអនុម័ត។ ការរៀបចំណាមួយដើម្បីជៀសវាង ឬកាត់បន្ថយផលប៉ះពាល់លើដីធ្លី និងទ្រព្យសកម្ម គួរតែត្រូវបានរួមបញ្ចូលនៅក្នុង ផែនការគ្រប់​គ្រង​បរិស្ថាន និងសង្គម (ESMP) ការរៀបចំគម្រោងទាំងមូល ថវិកា និង កាលវិភាគអនុវត្ត ក៏ដូចជា កិច្ចព្រមព្រៀង ជាមួយអ្នកម៉ៅការ និង អ្នកម៉ៅការបន្ត

តើវានឹងដំណើរការយ៉ាងដូចម្តេច?

 

សម្រាប់គតម្រាងតម្រៅម្របតេស៖

ហិរញ្ញធិការីគួរតែ៖  

  • គោរពសិទ្ធិអំពីដីធ្លីនិងធនធានរបស់ប្រជាជន។1
  • រួមបញ្ចូលការធ្វើលទ្ធកម្មដីធ្លីនៅក្នុង ការវាយតម្លៃ​ផលប៉ះ​ពាល់សង្គម (SIAs)។  
  • វាយតម្លៃផលប៉ះពាល់សេដ្ឋកិច្ចសង្គម បន្ថែមពីលើផលប៉ះពាល់​លើ​ធនធានធម្មជាតិ និងបរិស្ថានសង្គម។2

 

ក្រុមហ៊ុនអភិវឌ្ឍ និងអ្នកម៉ៅការគួរតែ៖ 

  • បញ្ចេញព័ត៌មានភ្លាមអំពីសេចក្តីសម្រេច និងសកម្មភាពដែលមាន​ផល​ប៉ះពាល់សេដ្ឋកិច្ច សង្គម និងបរិស្ថាន រួមទាំងការធ្វើលទ្ធកម្មដីធ្លី និងការរឹតបន្តឹងលើការប្រើប្រាស់ដីធ្លី។3
    • បង្ហាញពីវិសាលភាពសក្តានុពលនៃផលប៉ះពាល់នីមួយៗ។ 
  • ជៀសវាង ឬនៅក្នុងករណីជៀសមិនរួច ត្រូវ​កាត់បន្ថយ​ការផ្លាស់ទីលំនៅ និង ការបណ្តេញចេញដោយបង្ខំ ហើយស្វែងរក ជម្រើសផ្សេងនៃគម្រោង។4
  • ការពារដីដែលមានអត្ថន័យវប្បធម៌ អេកូឡូស៊ី សេដ្ឋកិច្ច ឬសាសនា​ចំពោះ​សហគមន៍មូលដ្ឋាន។5
    • កាត់បន្ថយផលប៉ះពាល់អវិជ្ជមានលើផ្នែកនៃតម្លៃវប្បធម៌ពិសេស និង តម្លៃសហគមន៍។6
    • ការពារ បេតិកភណ្ឌវប្បធម៌ ពីផលប៉ះពាល់អវិជ្ជមាន។7
  • ទប់ស្កាត់សកម្មភាពពីការរំលោភបំពានដោយផ្ទាល់ ឬដោយ​ប្រយោលលើ ការគំរាមកំហែង ឬធ្វើឱ្យប៉ះពាល់ដល់ កម្មសិទ្ធិ របសប្រជាជន ឬសិទ្ធិប្រើប្រាស់ធនធានធម្មជាតិ។8
    • គោរព — និង​បដិសេធ​ពី​ការ​ធ្វើ​គម្រោង​ក្នុង — ឧទ្យានជាតិ តំបន់​បេតិកភណ្ឌ​ពិភពលោក តំបន់​ដី​លិចទឹក Ramsar ជម្រក​នៃ​ប្រភេទ​សត្វ​រង​ការ​គំរាមកំហែង និង តំបន់ការពារ​ចុះ​បញ្ជី​ជា​អន្តរជាតិ។9
    • ជៀសវាងផលប៉ះពាល់អវិជ្ជមានលើសិទ្ធិរបស់ ជនជាតិដើមភាគតិចក្នុងការទទួលបានដីធ្លី ដែនដី និងធនធានធម្មជាតិ។10
  • ជៀសវាង ឬក្នុងករណីដែលជៀសមិនរួច ត្រូវកាត់បន្ថយ​ផលប៉ះពាល់​អវិជ្ជមានដល់សង្គម និងសេដ្ឋកិច្ចពីការធ្វើលទ្ធកម្មដីធ្លី ឬការ​រឹត​បន្តឹងលើការប្រើប្រាស់ដីធ្លី។11

 

សម្រាប់គតម្រាងក្នុងម្រសុក្តៅម្របតេសចិន៖

រដ្ឋាភិបាលចិន គួរតែ៖12

  • លើកទឹកចិត្តដល់ ការអភិវឌ្ឍ ដីដែល​មិន​ប្រើប្រាស់​សម្រាប់​កសិកម្ម ឬសំណង់ ខណៈពេលដែលការពារបរិស្ថាន និងការពារ​ការ​បាត់បង់ទឹក សំណឹកដី និងរហោឋានកម្ម។
  • គ្រប់គ្រងប្រព័ន្ធទូទាត់ សំណង សម្រាប់ដីដែលមានផលិតភាព ដែលនឹងប្រើប្រាស់សម្រាប់គម្រោងសាងសង់។ 
  • ដកហូតសិទ្ធិរបស់ក្រុមហ៊ុនអភិវឌ្ឍ និងអ្នកម៉ៅការក្នុងការ​ប្រើប្រាស់ដី ប្រសិនបើការសាងសង់មិនបានចាប់ផ្តើមពីរឆ្នាំបន្ទាប់ពីបានធ្វើលទ្ធកម្មដីធ្លី។  
    • ប្រសិនបើដីនេះពីមុនជាកម្មសិទ្ធិរបស់សមូហករកសិករ ត្រូវតែ​ប្រគល់ឱ្យ​អង្គការទាំងនេះវិញ។ 

 

រដ្ឋាភិបាលចិនអាច៖13

  • ដកហូតដីពីកសិករ ដើម្បីបំពេញផលប្រយោជន៍សាធារណៈ រួមមាន ប៉ុន្តែមិនកំណត់ត្រឹមចំពោះការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ការផ្តល់​សេវាសាធារណៈ និងការកាត់បន្ថយភាពក្រីក្រ។ 

 

រដ្ឋាភិបាលក្នុងតំបន់គួរតែ៖ 

  • គ្រប់គ្រងដីសរុបសម្រាប់គោលបំណងសាងសង់។14
    • ពិចារណាពីគោលបំណងដើមនៃដីដើម្បីកំណត់សំណងសមស្របមុនពេលធ្វើលទ្ធកម្មដីធ្លី។ 
  • ស៊ើបអង្កេតដីដែលបានស្នើសុំធ្វើលទ្ធកម្ម។15
    • អនុវត្តការវាយតម្លៃហានិភ័យនៃស្ថិរភាពសង្គម។ 
    • រាយការណ៍ព័ត៌មានអំពីវិសាលភាពនៃការធ្វើលទ្ធកម្មដីធ្លី ស្ថានភាព​បច្ចុប្បន្ននៃដីនេះ គោលបំណងនៃការធ្វើលទ្ធកម្មដីធ្លី ស្តង់ដារសំណង វិធីសាស្រ្តនៃការតាំងទីលំនៅថ្មី និងសន្តិសុខសង្គម។ 
  • បញ្ចេញព័ត៌មានអំពីការលទ្ធកម្មដីធ្លី ឬការធ្វើអស្សាមិករណ៍ដីធ្លី ការរុះរើផ្ទះ និងការតាំងទីលំនៅថ្មី។16

 

នាយកដ្ឋានរដ្ឋបាលដីធ្លីគួរតែ៖17

  • សហការជាមួយនាយកដ្ឋានស្ថិតិ ដើម្បីអនុវត្តការស្ទង់មតិដីធ្លី។  
    • ប្រើលទ្ធផលស្ទង់មតិទាំងនេះដើម្បីចាត់ថ្នាក់ដីនីមួយៗ។  
    • ប្រមូលទិន្នន័យ និងសម្ភារៈចាំបាច់ពីម្ចាស់ដី និងអ្នកប្រើប្រាស់។ 
  • បញ្ចេញទិន្នន័យជាទៀងទាត់អំពីដី។ 

 

ក្រុមប្រឹក្សារដ្ឋគួរតែ៖ 

  • អនុម័តលើការប្រើប្រាស់ដីដែលមានផលិតភាពសម្រាប់សាងសង់។18
  • សហការជាមួយនាយកដ្ឋានកសិកម្ម/ជនបទ ដើម្បីធានាថា បរិមាណ និងគុណភាពនៃដីមានផលិតភាពមិនថយចុះទេ។19

 

ក្រុមហ៊ុនអភិវឌ្ឍ អ្នកម៉ៅការ និងប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់គួរតែ៖43 

  • គោរពតាមច្បាប់ និងបទប្បញ្ញត្តិនៃការគ្រប់គ្រងដីធ្លី។  
    • រក្សាសិទ្ធិក្នុងការរាយការណ៍ ឬកាត់ទោសការរំលោភលើច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ។ 

 

ក្រុមហ៊ុនអភិវឌ្ឍ និងអ្នកម៉ៅការគួរតែ៖ 

  • ប្រសិនបើគម្រោងទាមទារការធ្វើលទ្ធកម្មដីដែលមានផលិតភាព ទាមទារយកផ្ទៃដីដែលមានតម្លៃសមមូល និងមានគុណភាពអាចប្រៀបផ្ទឹមបាន ដើម្បីផ្តល់ជាសំណងដល់ ប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់21
    • បង់ថ្លៃសេវាប្រសិនបើក្រុមហ៊ុនទាំងនេះមិនអាចប្តូរដីដែល​មានផលិតភាព។  
  • បញ្ចប់កិច្ចសន្យាដោយយោងតាមច្បាប់ ដោយកំណត់សិទ្ធិ និង​កាតព្វកិច្ច​របស់ភាគីទាំងអស់។22
  • បង់ថ្លៃសេវាប្រសិនបើការអនុវត្តគម្រោងបរាជ័យចាប់ផ្តើមដំណើរការមួយឆ្នាំបន្ទាប់ពីធ្វើលទ្ធកម្មដីធ្លី។23

នៅក្នុងដំណាក់កាលធ្វើផែនការមុនពេលអនុវត្តគម្រោង ហិរញ្ញធិការីគួរតែ៖ 

  • ពិនិត្យគម្រោងនីមួយៗដើម្បីកំណត់ថាតើវាអាចពាក់ព័ន្ធនឹងការធ្វើលទ្ធកម្មដីធ្លី និង/ឬការដាក់កម្រិតលើការប្រើប្រាស់ដីដែរឬទេ។ សម្រាប់ព័ត៌មានបន្ថែមអំពីដំណើរការនេះ សូមមើល ការចាត់ចំណាត់ថ្នាក់ និងការត្រួតពិនិត្យគម្រោង។ 
  • ស្នើសុំរ៉ាប់រងការចំណាយទាក់ទងនឹងការធ្វើលទ្ធកម្មដី​ដែល​ជា​ផ្នែក​មួយនៃថវិកាគម្រោងទាំងមូល។ 
  • តម្រូវឱ្យក្រុមហ៊ុនអភិវឌ្ឍ (និងអ្នកម៉ៅការ ) ដាក់ស្នើផែនការ LAP សម្រាប់សុំការអនុម័តពីហិរញ្ញធិការី ទោះបីជាការធ្វើលទ្ធកម្មដីធ្លីនឹងត្រូវធ្វើឡើងដោយរដ្ឋាភិបាលនៃប្រទេសជាម្ចាស់ផ្ទះ ឬអង្គភាពផ្សេងទៀតក៏ដោយ។ 
    • ធ្វើឱ្យក្រុមហ៊ុនអភិវឌ្ឍ (និងអ្នកម៉ៅការ ) ទទួលខុស​ត្រូវ​ចំពោះ​ការ​បំពេញលក្ខខណ្ឌតម្រូវផ្ទៃក្នុង ក៏ដូចជាការ បង្កើត និងថែទាំយន្តការដោះស្រាយ​បណ្តឹងសាទុក្ខ ដែលដោះស្រាយ ចម្ងល់/ក្តីកង្វល់/ពាក្យបណ្តឹង។ 

 

ហិរញ្ញធិការី ក្រុមហ៊ុនអភិវឌ្ឍ និងអ្នកម៉ៅការគួរតែ៖ 

  • ទទួល​ស្គាល់​ថា​ គម្រោង​អាច​ប៉ះ​ពាល់ និង​ធ្វើឱ្យបាត់បង់ផ្ទះសម្បែងរបស់​ប្រជាជនដែល​ស្ថិត​ក្នុង​ស្ថានភាព​ដូច​ខាង​ក្រោម៖ 
    • មានសិទ្ធិស្របច្បាប់ជាផ្លូវការក្នុងការទទួលដី និង/ឬទ្រព្យសម្បត្តិដែលបាត់បង់ទាំងស្រុង ឬដោយផ្នែក​ចំពោះគម្រោង  
    • បាត់បង់ដីដែលពួកគេកាន់កាប់ទាំងស្រុង ឬដោយផ្នែក និងមិនមានសិទ្ធិជាផ្លូវការលើដីនេះ ប៉ុន្តែការទាមទារដីទាំងនោះត្រូវបានទទួលស្គាល់/អាចទទួលស្គាល់ក្រោមច្បាប់ និងបទប្បញ្ញត្តិនៃប្រទេសជាម្ចាស់ផ្ទះ ឬ  
    • បាត់បង់ដីដែលពួកគេកាន់កាប់ទាំងស្រុង ឬដោយផ្នែក ប៉ុន្តែខ្វះសិទ្ធិស្របច្បាប់ជាផ្លូវការ និងការទាមទារដែលទទួលស្គាល់/អាចទទួលស្គាល់ចំពោះដីទាំងនោះក្នុងប្រទេសជាម្ចាស់ផ្ទះ។ 
  • ប្តេជ្ញាចំពោះការការពារក្រុម ងាយរងគ្រោះ រួមមាន ប៉ុន្តែមិនកំណត់ត្រឹមចំពោះជនក្រីក្រ ជនដែលគ្មានប័ណ្ណ​កម្មសិទ្ធិស្របច្បាប់លើដីធ្លី ជនគ្មានដី ចាស់ជរា ស្ត្រី យុវជន ជនពិការ ជនជាតិដើមភាគតិច និង ជនជាតិភាគតិច។ 
    • ទទួលស្គាល់ប្រភេទនៃសិទ្ធិលើដីធ្លី និងធនធានធម្មជាតិដូចខាងក្រោម៖ 
      • សិទ្ធិប្រពៃណី នៃជនជាតិដើមភាគតិច និងសហគមន៍​មូលដ្ឋានផ្សេងទៀត ដែលកាន់កាប់ ឬប្រើប្រាស់ដីធ្លី ទឹកដី ដែនដូនតា និងធនធានធម្មជាតិ ស្របតាមច្បាប់ទំនៀមទម្លាប់ តម្លៃ ទំនៀមទម្លាប់ និងប្រពៃណីរបស់ពួកគេ។ 
      • សិទ្ធិសមូហភាព នៃជនជាតិដើមភាគតិចដែលកាន់កាប់ ឬប្រើប្រាស់ដីធ្លី ទឹកដី និងធនធានធម្មជាតិជាប្រពៃណី។ 
      • សិទ្ធិបន្ទាប់បន្សំ របស់ស្ត្រី យុវជន និងបុគ្គលផ្សេងទៀត​ដែលប្រើប្រាស់ដីធ្លី និង/ឬធនធានធម្មជាតិ ដោយគ្មាន​កម្មសិទ្ធិច្បាស់លាស់។  
    • ទប់ស្កាត់ការធ្វើអន្តរាគមន៍ដោយមិនចាំបាច់ ឬការទន្ទ្រានយកដី ទឹកដី និងដែនដូនតារបស់ជនជាតិដើមភាគតិច។  
      • គោរពវប្បធម៌ ពិធី សាសនា និងតម្លៃសហគមន៍ផ្សេងទៀត ដែលជនជាតិ​ដើមភាគតិចចាត់ទុកថាជាដី ក្នុងចំណោម​ធនធានធម្មជាតិដទៃទៀត។ 
      • រួមបញ្ចូលការអនុវត្តរបស់ជនជាតិដើមសម្រាប់ ការគ្រប់គ្រង​ធនធានធម្មជាតិ (NRM) ទៅក្នុងការរៀបចំគម្រោង ដើម្បី​កាត់បន្ថយផលប៉ះពាល់ និងហានិភ័យអវិជ្ជមានដល់បរិស្ថាន និង​សង្គម។  
    • ផ្តល់ការគាំទ្រគ្រប់គ្រាន់ក្នុងការតាំងទីលំនៅថ្មី និងការស្ដារ ជីវភាព ដល់ជនក្រីក្រ ក៏ដូចជាជនគ្មានប័ណ្ណកម្មសិទ្ធិ​ស្របច្បាប់ ឬការទាមទារដែលទទួលស្គាល់/អាចទទួលស្គាល់បានចំពោះដីធ្លី។ 
    • ផ្តល់ជំនួយបន្ថែមដល់ស្ត្រី ជាពិសេសនៅពេលដែលច្បាប់ និង​បទប្បញ្ញត្តិរបស់ប្រទេសជាម្ចាស់ផ្ទះមិនទទួលស្គាល់សិទ្ធិរបស់ពួកគេក្នុងការកាន់កាប់ លក់ ឬជួលដី និងអចលនទ្រព្យ។ 
    • គាំទ្រដល់ស្ថាប័នសង្គម និងវប្បធម៌របស់ប្រជាពលរដ្ឋដែល​ទទួល​រងផលប៉ះពាល់។ 
      • កសាងសមត្ថភាពរបស់ក្រុមងាយរងគ្រោះ ដើម្បីយល់ពី​សិទ្ធិរបស់​ពួកគេ មុនពេលការសម្រេចចិត្តលើការធ្វើលទ្ធកម្មដី សំណង ការតាំងទីលំនៅថ្មី និងការស្ដារនូវជីវភាពរស់នៅ។ 
  • កំណត់លក្ខខណ្ឌតម្រូវផ្ទៃក្នុង ដើម្បីធានាថាដី​ត្រូវបាន​ទទួល​បានក្នុងលក្ខណៈតម្លាភាព សង្គតភាព និង សមធម៌។ ខណៈពេលដែលការសម្របសម្រួលភាពខុសគ្នានៃនីតិវិធី​របស់​ប្រទេសជាម្ចាស់ផ្ទះ និងតួនាទីរបស់រដ្ឋាភិបាលប្រទេសជាម្ចាស់ផ្ទះ ក្នុង​ដំណើរការលទ្ធកម្មដីធ្លី សូមពិចារណារួមទាំងលក្ខខណ្ឌតម្រូវខាងក្រោមនៅក្នុងកិច្ចព្រមព្រៀង និងឯកសារផ្សេងទៀត មុនពេលបន្តផ្តល់ហិរញ្ញប្បទាន ការអភិវឌ្ឍ ឬការសាងសង់​គម្រោងហេដ្ឋារចនាសម្ព័ន្ធនីមួយៗ៖ 
    • ព័ត៌មានអំពីស្តង់ដារ នីតិវិធី និងការកំណត់ពេលវេលា​សម្រាប់ការធ្វើ 
    • លទ្ធកម្មដី បន្ថែមពីលើ កាលបរិច្ឆេទឈប់ទទួលយកដែលបានកំណត់ និងលក្ខណៈ​វិនិច្ឆ័យសិទ្ធិទទួលបានសម្រាប់ប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ គួរតែត្រូវបានបញ្ចេញជាភាសាចិន អង់គ្លេស និងគ្រាមភាសា និងភាសាក្នុងស្រុកនៅក្នុងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក នៅលើគេហទំព័រ និងគណនីបណ្តាញទំនាក់ទំនងសង្គមរបស់ពួកគេ និងនៅភូមិ/ក្រុង/ទីក្រុង/ស្រុក/សាលាខេត្ត។ 
      • គ្រួសារនីមួយៗគួរតែទទួលបានការពិគ្រោះយោបល់អំពីដី និងទ្រព្យ​សម្បត្តិដែលសមាជិករបស់ខ្លួនមានសិទ្ធិផ្លូវការ ឬក្រៅផ្លូវការ។  
    • អវត្ដមាននៃលក្ខខណ្ឌទីផ្សារ សូមពិគ្រោះជាមួយ ប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់លើប្រតិបត្តិការដីធ្លីថ្មីៗ តម្លៃនៃប្រភេទដី និងលំនៅឋានផ្សេងៗ ប័ណ្ណកម្មសិទ្ធិ ការ​ប្រើប្រាស់ដី គំរូដំណាំ ផលិតកម្មដំណាំ ភាពអាចរកបាននៃដីនៅក្នុង តំបន់ប៉ះពាល់នៃគម្រោង លំនៅដ្ឋាន និងសម្ភារសំណង់។ 
    • បញ្ជីសារពើភណ្ឌនៃដី និងទ្រព្យសម្បត្តិរបស់​គ្រួសារ​នីមួយៗគួរតែរៀបចំឡើង។ 
    • ដី និងទ្រព្យសម្បត្តិគួរតែត្រូវបានវាយតម្លៃតាមអត្រាទីផ្សារ និងប្រកបដោយសង្គតភាពនៅទូទាំងសហគមន៍។  
    • គួរតែមានយន្តការដោះស្រាយបណ្ដឹងសាទុក្ខកម្រិតគម្រោង​ដើម្បីប្រមូលសំណួរ/ក្ដីកង្វល់/ពាក្យបណ្តឹងទាក់ទងនឹងការធ្វើលទ្ធកម្មដី។  
    • ផែនការ LAP គួរតែត្រូវបានរៀបចំ អនុម័ត និងអនុវត្ត។ 
    • របាយការណ៍តាមដានប្រចាំខែស្តីពីវឌ្ឍនភាពនៃការធ្វើលទ្ធកម្មដីធ្លីគួរតែត្រូវបានដាក់ជូនក្រុមហ៊ុនអភិវឌ្ឍ អ្នកម៉ៅការ និង ហិរញ្ញធិការីដើម្បីពិនិត្យសើរើឱ្យបានទាន់ពេលវេលា។  
    • ការបំភិតបំភ័យ ការបំពានអំណាច និងឧប្បត្តិហេតុផ្សេងទៀត​គួរតែត្រូវបានរាយការណ៍ភ្លាមទៅកាន់ក្រុមហ៊ុនអភិវឌ្ឍ អ្នកម៉ៅការ និងហិរញ្ញធិការី ហើយកែតម្រូវ។ 
    • ប្រាក់ចំណូល ស្ថានភាពជីវភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដែ​លទទួលរងផលប៉ះពាល់គួរតែរក្សាឱ្យនៅដដែល ឬមានភាព​ប្រសើរឡើងនៅក្នុងវត្តមានរបស់គម្រោង។ 

 

ក្រុមហ៊ុនអភិវឌ្ឍ (និងអ្នកម៉ៅការ) គួរតែ៖  

  • ក្នុងករណីអាច សូមចូលរួមជាមួយអាជ្ញាធរ រដ្ឋាភិបាល​នៃប្រទេសជាម្ចាស់ផ្ទះ នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អ្នកម៉ៅការ អ្នកម៉ៅការបន្ត និងអង្គភាពទទួលខុសត្រូវផ្សេង​ទៀតឱ្យបាន​ឆាប់តាម​ដែលអាចធ្វើទៅបាន ដើម្បីរៀបចំដំណើរការធ្វើលទ្ធកម្មដីធ្លី។ 
    • បង្កើតមធ្យោបាយដើម្បីគាំទ្រ និងសហការជាមួយអង្គភាពទាំងអស់ ​ដែលទទួលខុសត្រូវ ដើម្បីធានាថាដំណើរការធ្វើលទ្ធកម្មដីធ្លីនេះ អនុលោមទាំងស្រុងតាមច្បាប់ និងបទប្បញ្ញត្តិរបស់ប្រទេសជាម្ចាស់ផ្ទះ ក៏ដូចជាលក្ខខណ្ឌតម្រូវផ្ទៃក្នុងរបស់ហិរញ្ញធិការី ក្រុមហ៊ុនអភិវឌ្ឍ និងអ្នកម៉ៅការ។ 
    • កំណត់ទាំងគម្លាតរវាងច្បាប់ បទប្បញ្ញត្តិ និងនីតិវិធីនៃប្រទេស​ជាម្ចាស់ផ្ទះ និងលក្ខខណ្ឌម្រូវរបស់ហិរញ្ញធិការី ក្រុមហ៊ុនអភិវឌ្ឍ និងអ្នកម៉ៅការ។ 
      • ប្រសិនបើសមត្ថភាពរបស់អង្គភាពទទួលខុសត្រូវមានកម្រិត ត្រូវ​បំពេញ​ចន្លោះប្រហោង និងគាំទ្រយ៉ាងសកម្មដល់ការរៀបចំផែនការ ការអនុវត្ត និងការតាមដានការធ្វើលទ្ធកម្មដីធ្លីក្នុងលក្ខណៈដែល​អាចទទួលយក​បាន​ដោយរដ្ឋាភិបាលនៃប្រទេសជាម្ចាស់ផ្ទះ និងហិរញ្ញធិការី។ 
    • ប្រសិនបើនីតិវិធី ស្តង់ដារ ឬសមត្ថភាពរបស់ ទីភ្នាក់ងាររដ្ឋា​ភិបាលនៃប្រទេសជាម្ចាស់ផ្ទះមិនបំពេញតាមលក្ខខណ្ឌទាមទារផ្នែកបរិស្ថាន និងសង្គម ត្រូវរៀបចំសកម្មភាពឬសំវិធានធនបន្ថែម​ដើម្បីដោះស្រាយការខ្វះខាត។ 
      • បញ្ជាក់ការរៀបចំស្ថាប័ន និងការទទួលខុសត្រូវផ្នែកហិរញ្ញវត្ថុសម្រាប់ ហិរញ្ញធិការី ក្រុមហ៊ុនអភិវឌ្ឍ អ្នកម៉ៅការ អ្នកម៉ៅការបន្ត និងអ្នកជំនាញវាយតម្លៃដីធ្លី ដើម្បីបំពេញចន្លោះ​ប្រហោង និងគាំទ្រយ៉ាងសកម្មដល់ការរៀបចំផែនការ ការអនុវត្ត និងការតាមដានដំណើរការធ្វើលទ្ធកម្មដីធ្លី​តាមរបៀប​ដែលអាចទទួលយកបានដោយរដ្ឋាភិបាលនៃប្រទេសជាម្ចាស់ផ្ទះ។ 
      • រួមបញ្ចូលសកម្មភាពសម្រាប់ក្រុមហ៊ុនអភិវឌ្ឍ អ្នកម៉ៅការ អ្នកម៉ៅការបន្ត និងអ្នកជំនាញសមស្របទៅក្នុងកាលវិភាគអនុវត្ត​គម្រោង ESMP និងផែនការ LAP។ 
      • លើកទឹកចិត្តឱ្យអាជ្ញាធរមូលដ្ឋានពង្រឹងច្បាប់ និងបទប្បញ្ញត្តិរបស់ប្រទេសជាម្ចាស់ផ្ទះ ដើម្បីទទួលស្គាល់ស្របច្បាប់នូវសិទ្ធិប្រពៃណី សិទ្ធិសមូហភាព និងសិទ្ធិបន្ទាប់ បន្សំ។ 
  • ប្រសិនបើច្បាប់ និងបទប្បញ្ញត្តិរបស់ប្រទេសជាម្ចាស់ផ្ទះអនុញ្ញាតឱ្យ ក្រុមហ៊ុនអភិវឌ្ឍ និងអ្នកម៉ៅការដើរតួនាទីចម្បង​ក្នុងការធ្វើលទ្ធកម្មដីធ្លី៖ 
    • បង្កើតស្តង់ដារ និងនីតិវិធីផ្ទៃក្នុងបន្ថែមសម្រាប់បញ្ចេញព័ត៌មាន​ដែល​ពាក់ព័ន្ធ ប្រឹក្សាជាមួយភាគីពាក់ព័ន្ធ វាយតម្លៃដីធ្លី និងទ្រព្យសម្បត្តិ តាមដានវឌ្ឍនភាព និងដោះស្រាយបណ្តឹងសាទុក្ខ។ 
    • ជួល និងបណ្តុះបណ្តាលបុគ្គលិកឱ្យបានគ្រប់គ្រាន់ ដើម្បីតាមដាន គាំទ្រ ឬអនុវត្តការធ្វើលទ្ធកម្មដីធ្លី ដូចដែលអនុញ្ញាតដោយច្បាប់ និងបទប្បញ្ញត្តិ​នៃប្រទេសម្ចាស់ជាផ្ទះ។ 
    • ជួលអ្នកជំនាញ ដែលមានសមត្ថភាព និងបទពិសោធន៍ — ទាំងបុគ្គល ឬជាផ្នែកនៃក្រុមប្រឹក្សា — ដើម្បីតាមដាន គាំទ្រ ឬអនុវត្តការធ្វើលទ្ធកម្មដីធ្លី។  
      • ស្នើសុំការអនុម័តពីអ្នកជំនាញទាំងនេះ ពីហិរញ្ញធិការី។ 
      • ត្រូវប្រាកដថា អ្នកជំនាញទាំងនេះគឺ ឯករាជ្យពីហិរញ្ញធិការី ក្រុមហ៊ុនអភិវឌ្ឍ អ្នកម៉ៅការ និង អ្នកគាំទ្រគម្រោង ផ្សេងទៀត ជាពិសេសសម្រាប់គម្រោងដែលមានហានិភ័យខ្ពស់។ 
      • ប្រសិនបើច្បាប់ និងបទប្បញ្ញត្តិរបស់ប្រទេសជាម្ចាស់ផ្ទះតម្រូវឱ្យ​ទីភ្នាក់ងារជាតិ ឬថ្នាក់ក្រោមជាតិពីរដ្ឋាភិបាលប្រទេសជាម្ចាស់ផ្ទះ ដឹកនាំការធ្វើលទ្ធកម្មដីធ្លី ជួលអ្នកជំនាញដែលមានសមត្ថភាព និងបទពិសោធន៍ ដើម្បីតាមដានវឌ្ឍនភាពជាប្រចាំ និងផ្ទៀងផ្ទាត់ការអនុលោមតាមលក្ខខណ្ឌតម្រូវផ្ទៃក្នុង។ 

 

ប្រសិនបើការធ្វើលទ្ធកម្មដីធ្លី ឬការរឹតបន្តឹងលើការប្រើប្រាស់ដី​មិនអាចជៀសបាន អ្នកជំនាញ ទីភ្នាក់ងាររដ្ឋាភិបាលពាក់ព័ន្ធ និង/ឬ ក្រុមហ៊ុនអភិវឌ្ឍ (និងអ្នកម៉ៅការ) ដែលត្រូវបានជ្រើសតាំង គួរតែ៖ 

  • កំណត់ការធ្វើលទ្ធកម្មដីធ្លីដោយបង្ខំ ឬការរឹតបន្តឹង​លើការ​ប្រើ​ប្រាស់ដី​ចំពោះលក្ខខណ្ឌតម្រូវនៃគម្រោងសម្រាប់គោលបំណងដែលបានកំណត់យ៉ាងច្បាស់ក្នុងក្របខ័ណ្ឌពេលវេលាជាក់លាក់មួយ។  
    • រុករក និងពិចារណាជម្រើសផ្សេងៗ ដើម្បីជៀសវាង ឬកាត់​បន្ថយ​ការធ្វើលទ្ធកម្មដីធ្លី ឬការរឹតត្បិតលើការប្រើប្រាស់ដីធ្លី ហើយជាលទ្ធផល ការបាត់បង់ធនធានរូបសាស្រ្ត និង/ឬ ការបាត់បង់ធនធានសេដ្ឋកិច្ច របស់សហគមន៍មូលដ្ឋាន។ 
    • ជៀសវាងការផ្លាស់ទីលំនៅរបស់ជនជាតិដើមភាគតិច ដែលអាច​ប៉ះពាល់ដល់អត្តសញ្ញាណ វប្បធម៌ និងជីវភាពរស់នៅ​តាមទំនៀមទម្លាប់របស់ពួកគេ។  
  • បញ្ចេញព័ត៌មានអំពីស្តង់ដារ នីតិវិធី និងការកំណត់​ពេលវេលា​សម្រាប់ការធ្វើលទ្ធកម្មដីធ្លី ក៏ដូចជាកាលបរិច្ឆេទឈប់ទទួលយកដែលបានកំណត់ និង​លក្ខណៈវិនិច្ឆ័យសិទ្ធិទទួលបានសម្រាប់ប្រជាពលរដ្ឋដែលទទួល​រងផលប៉ះពាល់ ជាភាសា និងគ្រាមភាសាក្នុងតំបន់​នៅក្នុង​បណ្តាញ​ផ្សព្វផ្សាយក្នុងស្រុក នៅលើគេហទំព័រ និងគណនីបណ្តាញ​ទំនាក់​ទំនងសង្គមរបស់ពួកគេ នៅភូមិ/ក្រុង/ទីក្រុង/សាលាស្រុក/ខេត្ត និងទូទាំងតំបន់ប៉ះពាល់នៃគម្រោង។  
    • ផ្ញើលិខិតផ្លូវការទៅកាន់គ្រួសារនីមួយៗដែលកាន់កាប់ ឬប្រើប្រាស់​ដីនៅក្នុងតំបន់ប៉ះពាល់នៃគម្រោងដើម្បីជូនដំណឹងដល់ពួកគេ​អំពីដំណើរការធ្វើលទ្ធកម្ម​ដីធ្លី។  
    • នៅពេលមានព័ត៌មាន សូមនិយាយតាមវិទ្យុសហគមន៍មូលដ្ឋាន ឬបង្ហោះ​​សារនៅលើផ្ទាំងផ្សាយពាណិជ្ជកម្មសហគមន៍។ 
    • ផ្សព្វផ្សាយសារដាស់តឿនជាសាធារណៈថា​អ្នកដែលតាំងលំនៅនៅក្នុង​តំបន់ប៉ះពាល់នៃគម្រោង​អាចនឹង​ត្រូវជម្លៀសចេញ បន្ទាប់ផុតកាលបរិច្ឆេទឈប់ទទួលយកដែលបានកំណត់។ 
  • ធ្វើការស្ទង់ដីធ្លី និងជំរឿនដើម្បីកំណត់អត្តសញ្ញាណប្រជាជនដែល អាចត្រូវបានផ្លាស់ទីលំនៅដោយគម្រោង ឬរងផលប៉ះពាល់ ដោយការរឹតបន្តឹងលើការប្រើប្រាស់ដីធ្លីឱ្យបានឆាប់តាម ដែលអាចធ្វើទៅបាន។ ការស្ទង់ដីធ្លី និងជំរឿននេះអាចជាផ្នែកមួយនៃការរៀបចំ និងការ​អនុវត្តការវាយតម្លៃផលប៉ះពាល់បរិស្ថាន និងសង្គម (ESIA)។ 
    • ប្រមូលទិន្នន័យអំពីដីធ្លី ទ្រព្យសកម្ម និងស្ថានភាពជីវភាពរស់នៅ​របស់ប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់។ បែងចែកទិន្នន័យទៅតាមសហគមន៍ គ្រួសារ យេនឌ័រ និងអាយុ។ បែងចែកទិន្នន័យ — និងប្រមូលទិន្នន័យបន្ថែមតាមតម្រូវការ— លើស្ត្រី ជនជាតិដើមភាគតិច និងក្រុមដែលងាយរងគ្រោះផ្សេងទៀត។ 
      • វាយតម្លៃហានិភ័យនិងផលប៉ះពាល់សេដ្ឋកិច្ច និងសង្គម ដែលកើត​ចេញ​ពីការធ្វើលទ្ធកម្មដីធ្លី ឬការរឹតបន្តឹងលើការទទួលបាន​ធនធានធម្មជាតិ។ 
      • វាយតម្លៃហានិភ័យ ឬផលប៉ះពាល់ដែលទាក់ទងនឹងការកាន់កាប់ដីធ្លី និងធនធានធម្មជាតិ ឬការប្រើប្រាស់រួមមាន ប៉ុន្តែមិនកំណត់ត្រឹមចំពោះគំរូនៃការប្រើប្រាស់ដី គោលបំណងនៃការប្រើប្រាស់​នាពេលអនាគត​ សិទ្ធិទទួលបាន និងលទ្ធភាពទទួលបានដី សន្តិសុខស្បៀង និងតម្លៃដី។ 
      • វាយតម្លៃហានិភ័យដែលត្រូវគ្នាទាក់ទងនឹងជម្លោះ ឬការដណ្តើមដីធ្លី និងធនធានធម្មជាតិ។  
  • ចូលរួមនៅក្នុង ការពិគ្រោះយោបល់ដ៏មានន័យ ជាមួយ ប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ រួមទាំងអ្នកដែលមាន និងគ្មានប័ណ្ណកម្មសិទ្ធិដីធ្លី អង្គការ CSOs/NGOs និងភាគីពាក់ព័ន្ធ​សំខាន់ៗផ្សេងទៀត។  
    • ធានាថា ភាគីពាក់ព័ន្ធទាំងនេះដឹងពីវិសាលភាព និងលក្ខណៈនៃ​គម្រោង​នីមួយៗដែលបានស្នើឡើង ផលប៉ះពាល់អវិជ្ជមានដែល​អាចកើត​ឡើងចំពោះស្ដង់ដាររស់នៅ ជីវភាពរស់នៅរបស់ពួកគេ បរិស្ថានជុំវិញ និង ធនធានវប្បធម៌ និងធនធានធម្មជាតិដែលពួកគេប្រើប្រាស់ ឬបានប្រើប្រាស់ លក្ខណៈវិនិច្ឆ័យនៃការទទួលបានសិទ្ធិ និងកាលបរិច្ឆេទឈប់ទទួលយកដែលបានកំណត់ សិទ្ធិនិងកម្មសិទ្ធិរបស់ពួកគេ ឱកាសចូលរួមបន្ថែម និងជម្រើសសក្តានុពលសម្រាប់សំណង ការតាំងលំនៅថ្មី ការស្ដារជីវភាពរស់នៅ និងប្រភេទជំនួយដែលពាក់ព័ន្ធ។ 
    • ស្នើសុំការផ្តល់មតិរបស់ពួកគេអំពីជម្រើសនៃគម្រោង ដើម្បីបញ្ចៀស ឬកាត់បន្ថយការបាត់បង់ធានាសេដ្ឋកិច្ច និង/ឬ ការបាត់បង់ធានារូបសាស្រ្ត។ 
    • សួរអំពីចំណូលចិត្តរបស់ពួកគេក្នុងការធ្វើលទ្ធកម្មដី ការទូទាត់សំណង ការតាំងទីលំនៅថ្មី និងការស្តារជីវភាពរស់នៅ។  
      • ពិគ្រោះជាមួយទាំងគ្រួសារ ឬមេគ្រួសារ (ដោយមិនគិតពីភេទ) លើទម្រង់សំណងដែលពួកគេពេញចិត្ត។ 
      • ចងក្រងឯកសារថាតើ ជនបាត់បង់ផ្ទះសម្បែង នឹងចូលចិត្ត​ជម្រើស​សំណង​ដែលមិនមែនជាដី។ 
    • ដោះស្រាយការទាមទាររបស់អ្នកប្រើប្រាស់ធនធានតាមរដូវកាល និងបុគ្គលផ្សេងទៀត គ្រួសារ សហគមន៍ ឬក្រុមសង្គមដែល — ដោយមានហេតុផលត្រឹមត្រូវ — ប្រហែលជាមិនមានវត្តមាន នៅក្នុងតំបន់ប៉ះពាល់នៃគម្រោងក្នុងអំឡុងពេលធ្វើជំរឿន។ 
  • បង្កើតសារពើភ័ណ្ឌនៃដី និងទ្រព្យសម្បត្តិដែលអាចរងផលប៉ះពាល់។  
    • ចងក្រងឯកសារពេញលេញនៃសិទ្ធិដែលកាន់កាប់ ឬអះអាងដោយប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ រួមទាំង ប៉ុន្តែមិនកំណត់ត្រឹមចំពោះសិទ្ធិផ្លូវច្បាប់ សិទ្ធិសមូហភាព សិទ្ធិប្រពៃណី និងសិទ្ធិបន្ទាប់បន្សំ។ 
  • វាយតម្លៃដី លំនៅដ្ឋាន សំណង់ពាណិជ្ជកម្ម និងប្រភពមុខរបរ​ចិញ្ចឹមជីវិត ក្នុងចំណោមទ្រព្យសកម្មផ្សេងទៀត។  
    • ប្រមូលព័ត៌មានអំពីតម្លៃទីផ្សារសមរម្យនៃដី ថ្លៃប្រតិបត្តិការ និងការប្រាក់បង្គរ។  
    • អវត្ដមាននៃលក្ខខណ្ឌទីផ្សារ សូមពិគ្រោះជាមួយភាគីពាក់ព័ន្ធសំខាន់ៗ​លើប្រតិបត្តិការដីធ្លីថ្មីៗ តម្លៃនៃប្រភេទដី និងលំនៅឋានផ្សេងៗ ប័ណ្ណកម្មសិទ្ធិ ការប្រើប្រាស់ដី គំរូដំណាំ ផលិតកម្មដំណាំ លទ្ធភាពទទួលបានដីនៅក្នុងតំបន់ប៉ះពាល់នៃគម្រោង លំនៅដ្ឋាន និង សម្ភារ​សំណង់។ 
  • រៀបចំផែនការ LAP សមស្របទៅតាមហានិភ័យ និងផលប៉ះពាល់​របស់គម្រោងនីមួយៗ ដើម្បីបំពេញបន្ថែមឯកសារដែលរៀបចំដោយ ទីភ្នាក់ងាររដ្ឋាភិបាលនៃប្រទេសជាម្ចាស់ផ្ទះដែលពាក់ព័ន្ធ។  
    • ពិភាក្សាអំពីផលប៉ះពាល់ និងហានិភ័យដែលអាចកើតមាន​របស់​គម្រោង រួមទាំងវិសាលភាពនៃការទទួលបានដី ប្រជាជន​ដែល​នឹងបាត់បង់ផ្ទះសម្បែង និងប្រភេទនៃទ្រព្យសម្បត្តិផ្ទាល់ខ្លួន គ្រួសារ និង/ឬទ្រព្យសម្បត្តិរួម ដែលនឹងត្រូវបានប៉ះពាល់ដោយ ឬទទួលបាន​សម្រាប់គម្រោង។  
      • ទទួលស្គាល់ផលប៉ះពាល់ផ្សេងៗគ្នា ជាពិសេសចំពោះស្ត្រី និងក្រុម​ងាយ​រងគ្រោះផ្សេងទៀត។  
      • រួមបញ្ចូលផែនទីនៃតំបន់ប៉ះពាល់នៃគម្រោង។  
    • ពន្យល់ពីភាពចាំបាច់នៃការធ្វើលទ្ធកម្មដី និង/ឬការរឹតបន្តឹង​លើការប្រើប្រាស់ដី។  
      • លើកឡើងនូវសកម្មភាពដែលបានធ្វើឡើង ដើម្បីជៀសវាង​ផលប៉ះពាល់អវិជ្ជមានទាំងស្រុង។  
    • បង្កើតលក្ខណៈវិនិច្ឆ័យសម្រាប់បុគ្គល គ្រួសារ សហគមន៍ និងក្រុមសង្គមផ្សេងទៀត ដើម្បីមានសិទ្ធិទទួលបានសំណង ការតាំងលំនៅថ្មី និងការស្ដារជីវភាពរស់នៅ។ 
    • ពិពណ៌នាអំពីនីតិវិធី និងស្តង់ដារសម្រាប់ការអនុវត្តការធ្វើលទ្ធកម្មដីធ្លី ការតាំងទីលំនៅថ្មី និង/ឬ ផែនការស្តារជីវភាពរស់នៅ រួមទាំងការផ្តល់សំណង។  
      • ប្រើប្រាស់ទិន្នន័យពីជំរឿន និងការពិគ្រោះយោបល់ផ្សេងទៀតដើម្បី​កំណត់តម្លៃសមរម្យសម្រាប់ដី និងទ្រព្យសកម្មផ្សេងទៀត។  
      • រួមបញ្ចូលការពិពណ៌នាអំពីសិទ្ធិរបស់មនុស្សដែលនឹងបាត់បង់ផ្ទះសម្បែងក្រោមច្បាប់ និងបទប្បញ្ញត្តិរបស់ប្រទេសជាម្ចាស់ផ្ទះ។  
    • រួមបញ្ចូលកំណត់ត្រានៃការពិគ្រោះយោបល់ និងបណ្ដឹងសាទុក្ខដែលត្រូវ​បានដោះស្រាយតាមរយៈយន្តការដោះស្រាយបណ្តឹងសាទុក្ខកម្រិតគម្រោង។  
    • កំណត់ការរៀបចំស្ថាប័ន និងការទទួលខុសត្រូវផ្នែកហិរញ្ញវត្ថុសម្រាប់ ហិរញ្ញធិការី ក្រុមហ៊ុនអភិវឌ្ឍ អ្នកម៉ៅការ អ្នកម៉ៅការបន្ត និងអ្នកជំនាញវាយតម្លៃដីធ្លី ដើម្បីបំពេញ​ចន្លោះប្រហោង និងគាំទ្រយ៉ាងសកម្មដល់ការរៀបចំផែនការ ការអនុវត្ត និងការតាមដាន​ដំណើរការធ្វើលទ្ធកម្មដីធ្លីតាមរបៀបដែលអាចទទួលយកបានដោយ រដ្ឋាភិបាលប្រទេសជាម្ចាស់ផ្ទះ។ 
    • កំណត់ថាតើបរិមាណគ្រប់គ្រាន់នៃដីសាធារណៈ និង/ឬដីឯកជន​ដែលមានគុណភាពស្មើគ្នា ឬប្រសើរជាង — ទាក់ទងនឹងទីតាំង សក្ដានុពលផលិតភាព និងលទ្ធភាពនៃធនធានធម្មជាតិ — មានលទ្ធភាពដើម្បីតាំងទីលំនៅថ្មីសម្រាប់ប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ និង/ឬស្ដារជីវភាពរបស់ពួកគេដែរឬទេ។  
  • សម្រាប់គម្រោងនីមួយៗដែលប៉ះពាល់ដល់ជនជាតិដើមភាគតិច សូមបំពេញបន្ថែមផែនការ LAP ជាមួយនឹង ផែនការជនជាតិដើមភាគតិច (IPP)។ 
    • ដោះស្រាយតម្រូវការ ចំណូលចិត្ត និងសិទ្ធិរបស់ជនជាតិដើមភាគតិច។ 
    • រួមបញ្ចូលផែនការសកម្មភាពដើម្បីទទួលស្គាល់ដោយស្របច្បាប់នូវទឹកដី និងដែនដីដែលជនជាតិដើមភាគតិចមានកម្មសិទ្ធិ ឬប្រើប្រាស់ ឬកា​ន់កាប់តាមទម្លាប់។ 

 

រដ្ឋាភិបាលនៃប្រទេសជាម្ចាស់ផ្ទះ និងក្រុមហ៊ុនអភិវឌ្ឍ (និងអ្នកម៉ៅការ) គួរតែ៖ 

  • បញ្ចេញកំណែពង្រាងនៃផែនការ LAP ហើយបើអាច ផែនការ IPP សម្រាប់គម្រោងនីមួយៗជាភាសាចិន អង់គ្លេស និងភាសាក្នុងស្រុក និងគ្រាមភាសានៅលើគេហទំព័រ និងគណនីបណ្តាញទំនាក់ទំនងសង្គមរបស់ពួកគេ នៅភូមិ/ក្រុង/ទីក្រុង/ស្រុក/ សាលាខេត្ត និងទូទាំងតំបន់ប៉ះពាល់នៃគម្រោង។  
    • បង្ហាញកំណែចុងក្រោយនៃផែនការ LAP និងគម្រោង IPP ដូចគ្នា។  

 

ក្រុមហ៊ុនអភិវឌ្ឍ (និងអ្នកម៉ៅការ) គួរតែ៖ 

  • ដាក់ស្នើផែនការ LAP ហើយគម្រោង IPP ទៅកាន់ហិរញ្ញធិការី ពិនិត្យសើរើ និងអនុម័ត នៅពេលណាដែលអាចអនុវត្តបាន។ វាអាចជាឯកសារដាច់ដោយឡែក ឧបសម្ព័ន្ធនៃរបាយការណ៍ ESIA ឬសមាសធាតុដែលអាចទទួលស្គាល់បាននៃរបាយការណ៍។  
    • បង្ហាញពីរបៀបដែលសកម្មភាពនៅក្នុងផែនការ LAP សមស្របនឹងការអនុវត្តគម្រោងរួម និងផែនការប្រតិបត្តិការ។  
    • រួមបញ្ចូលការចំណាយសម្រាប់ការតាមដានការធ្វើលទ្ធកម្មដីនៅក្នុង ផែនការ ESMP កាលវិភាគអនុវត្តគម្រោង និងថវិកាគម្រោង។  

 

ហិរញ្ញធិការីគួរតែ៖ 

  • ពិនិត្យសើរើផែនការ LAP ដែលបង្ហើយចុងក្រោយ។  
    • ប្រៀបធៀបផែនការដែលបានស្នើឡើងរបស់ក្រុមហ៊ុនអភិវឌ្ឍ (និង អ្នកម៉ៅការ) ដើម្បីរៀបចំច្បាប់ និងបទប្បញ្ញត្តិរបស់ប្រទេសជាម្ចាស់ផ្ទះ ក៏ដូចជាលក្ខខណ្ឌតម្រូវផ្ទៃក្នុង។ 
    • បដិសេធ ស្នើសុំការផ្លាស់ប្តូរ ឬអនុម័តផែនការ LAP។  

 

ក្រុមហ៊ុនអភិវឌ្ឍ (និងអ្នកម៉ៅការ) គួរតែ៖ 

  • ផ្ញើលិខិតផ្លូវការដើម្បីជូនដំណឹងដល់គ្រួសារនីមួយៗអំពីតម្លៃប៉ាន់ស្មាននៃដី និងទ្រព្យសកម្មរបស់ពួកគេ ក៏ដូចជាសិទ្ធិទទួលបានសំណង ការតាំងលំនៅថ្មី ការស្ដារជីវភាពរស់នៅ និងអត្ថប្រយោជន៍​ផ្សេងៗទៀត។ 
    • បញ្ចេញព័ត៌មានអំពីតម្លៃនៃប្រភេទដី និងទ្រព្យសកម្មផ្សេងៗ ក៏ដូចជាលក្ខណៈវិនិច្ឆ័យសិទ្ធិទទួលបាននៅក្នុងបណ្តាញផ្សព្វផ្សាយក្នុងស្រុក នៅលើគេហទំព័រ និងគណនីបណ្តាញទំនាក់ទំនងសង្គមរបស់ពួកគេ នៅភូមិ/ក្រុង/ទីក្រុង/ស្រុក/សាលាខេត្ត និងទូទាំង តំបន់ប៉ះពាល់នៃគម្រោង។ 
  • សហការជាមួយ គាំទ្រ និង/ឬតាមដានបុគ្គលិក អាជ្ញាធរ រដ្ឋាភិបាលនៃប្រទេសជាម្ចាស់ផ្ទះ និងភាគីពាក់ព័ន្ធផ្សេងទៀតដែលទទួលខុសត្រូវក្នុងការអនុវត្តផែនការ LAP។ 

 

រដ្ឋាភិបាលនៃប្រទេសជាម្ចាស់ផ្ទះ និង/ឬក្រុមហ៊ុនអភិវឌ្ឍ (និង អ្នកម៉ៅការ) គួរតែ៖ 

  • ធ្វើលទ្ធកម្ម និង/ឬទិញដីសម្រាប់ការតាំងលំនៅថ្មី និង/ឬប្រើប្រាស់​សម្រាប់ប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់។ 
  • ចាប់ផ្តើមធ្វើលទ្ធកម្មដី ឬការដាក់កំហិតលើការប្រើប្រាស់ដី លុះត្រាតែបានបំពេញលក្ខខណ្ឌដូចខាងក្រោម៖ 
    • ជនជាតិ​ដើម​ភាគតិច​បាន​ផ្តល់ ការ​យល់ព្រម​ជាមុនរបស់ពួកគេដោយ​សេរី ​និង​ទទួលបាន​ព័ត៌មានគ្រប់គ្រាន់ (FPIC)។ 
    • សំណងក្នុង តម្លៃផ្លាស់ប្តូរទីលំនៅពេញ ត្រូវបានទូទាត់ទៅឱ្យពលរដ្ឋគ្រប់រូប ឬគ្រួសារដែលនឹងបាត់បង់ផ្ទះសម្បែង។ 
    • សិទ្ធិបន្ថែមនៅក្នុង ផែនការតាំងលំនៅថ្មី ត្រូវបានចងក្រង​ជាឯកសារ និងផ្តល់ជូនជនបាត់បង់ផ្ទះសម្បែង។ 
    • ផែនការស្តារជីវភាពរស់នៅត្រូវបានបង្កើតឡើងជាផ្លូវការ។  
  • ធ្វើលទ្ធកម្មដី និងទ្រព្យសម្បត្តិផ្សេងទៀត និង/ឬដាក់កំហិតលើ​ការប្រើប្រាស់ដី ឬការចូលទៅកាន់តំបន់ការពារស្របច្បាប់ តាមរយៈការចរចារកដំណោះស្រាយប្រកបដោយបរិយាប័ន្ន គោរពសិទ្ធិយេនឌ័រ និងគោរពវប្បធម៌។  
    • អនុវត្តសកម្មភាពស្របតាមកាលវិភាគអនុវត្តដែលបានអនុម័ត។ 
    • ជំរុញការចូលរួមពីអ្នកជំនាញឯករាជ្យ ដើម្បីដឹកនាំ — ឬយ៉ាងហោចណាស់ រៀបចំឯកសារ — ដំណើរការចរចា និងដោះស្រាយ។ 
    • ទទួល​ស្គាល់​ដោយ​បើក​ចំហ និង​ដោះស្រាយ​ភាព​មិន​ស៊ីសង្វាក់​គ្នា​នៃ​ព័ត៌មាន និង​អំណាច​ចរចា មុន​ពេល​ចូល​រួម​ក្នុង​ការ​ចរចា និង​ឈាន​ដល់​ការ​ដោះស្រាយ​ជាមួយប្រជាពលរដ្ឋដែលទទួល​រង​ផលប៉ះពាល់។  
    • ជួបជាលក្ខណៈបុគ្គល និងជាសមូហភាពជាមួយគ្រួសារ។  
    • ផ្តល់ជូនតម្លៃសមរម្យ និងគ្រប់គ្រាន់សម្រាប់ទិញដី និងទ្រព្យសកម្មផ្សេងទៀត ដោយផ្អែកលើអត្រាទីផ្សារ។ 
    • ធ្វើលទ្ធកម្មដីឡូរ៍/ដីទាំងមូល ប្រសិនបើការធ្វើលទ្ធកម្មដោយផ្នែក​នឹងធ្វើឱ្យដីដែលនៅសល់ដែលជាកម្មសិទ្ធិរបស់ ប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ គ្មានលទ្ធភាពផ្នែកសេដ្ឋកិច្ច ឬធ្វើឱ្យដីដែលនៅសេសសល់មិនមានសុវត្ថិភាព ឬមិនអាចចូលបានសម្រាប់ការប្រើប្រាស់ ឬកាន់កាប់របស់មនុស្ស។ 
    • ចេញឯកសារជាលាយលក្ខណ៍អក្សរ និង/ឬឯកសារឌីជីថល ដែលទទួលស្គាល់កម្មសិទ្ធិ ការកាន់កាប់ និង/ឬការប្រើប្រាស់ដី និងទ្រព្យសកម្មក្នុងនាមសហព័ទ្ធ ឬមេគ្រួសារ (ដោយមិនគិតពីភេទ) ជាភាសាកំណើតរបស់ពួកគេ។ 
    • ជៀសវាងការធ្វើអាស្សាមិករណ៍ តាមលទ្ធភាពដែលអាចធ្វើបាន និងរារាំង អាជ្ញាធររបស់រដ្ឋាភិបាលនៃប្រទេសជាម្ចាស់ផ្ទះ មិនឱ្យបណ្តេញប្រជាជនមូលដ្ឋាន បើទោះបីជាពួកគេកំពុងកាន់កាប់ដី ឬប្រើប្រាស់ធនធាននៅក្នុងតំបន់ប៉ះពាល់នៃគម្រោង​បន្ទាប់ផុតកាលបរិច្ឆេទឈប់ទទួលយកដែលបានកំណត់ក៏ដោយ។ 

 

ក្នុងអំឡុងពេលនៃការអនុវត្តគម្រោង និងដំណាក់កាលប្រតិបត្តិការគម្រោង រដ្ឋាភិបាលនៃប្រទេសជាម្ចាស់ផ្ទះ និងក្រុមហ៊ុនអភិវឌ្ឍ (និងអ្នកម៉ៅការ) គួរតែ៖ 

  • សម្រាប់គម្រោងដែលមានការរឹតបន្តឹងបណ្តោះអាសន្នលើការប្រើប្រាស់ដីធ្លី អនុញ្ញាតឱ្យជនជាតិដើមភាគតិចត្រឡប់ទៅដី ដែនដី និងដែនដូនតារបស់ពួកគេវិញ ហើយប្រើប្រាស់ធនធានធម្មជាតិ នៅពេល​ដែលហេតុផលសម្រាប់ការតាំងទីលំនៅថ្មីរបស់ពួកគេលែងមានអត្ថិភាព។  
    • ស្ដារដីនេះ និងធនធានធម្មជាតិជាផ្នែកនៃសកម្មភាពគម្រោង។ 
តើអ្នកនឹងអាចធ្វើអ្វីបាន?
  • ក្នុងដំណាក់កាលរៀបចំផែនការមុនអនុវត្តគម្រោង សូម រកមើលគេហទំព័ររបស់ហិរញ្ញធិការី ក្រុមហ៊ុនអភិវឌ្ឍ អ្នកម៉ៅការ និងរដ្ឋាភិបាលនៃប្រទេសជាម្ចាស់ផ្ទះ សម្រាប់ព័ត៌មានអំពីស្តង់ដារ នីតិវិធី និងពេលវេលាកំណត់​សម្រាប់ការធ្វើលទ្ធកម្មដីធ្លី ក៏ដូចជាបន្ទាប់ផុតកាលបរិច្ឆេទឈប់ទទួលយកដែលបានកំណត់ និងលក្ខណៈវិនិច្ឆ័យនៃការទទួលបានសិទ្ធិសម្រាប់គម្រោងនៅក្នុងតំបន់របស់អ្នក។ 
    • ពិគ្រោះមើលច្បាប់ និងបទប្បញ្ញត្តិក្នុងតំបន់ដើម្បីកំណត់​ប្រភេទសិទ្ធិដីធ្លីផ្សេងទៀតដែលត្រូវបានទទួលស្គាល់/អាចទទួលស្គាល់ដោយស្របច្បាប់ នៅក្នុងប្រទេសរបស់អ្នក។  
    • ពិនិត្យមើលថាតើសិទ្ធិបន្ទាប់បន្សំ សិទ្ធិប្រពៃណី ឬសិទ្ធិសមូហភាព​ត្រូវបានទទួលស្គាល់ ដោយហិរញ្ញធិការី ក្រុមហ៊ុនអភិវឌ្ឍ និងអ្នកម៉ៅការដែរឬទេ។ 
    • ប្រសិនបើព័ត៌មានណាមួយនេះមិនអាចត្រូវបានរកឃើញនៅលើអនឡាញទេ សូមប្រើភាគីពាក់ព័ន្ធ ឬកម្មវិធីស្វែងរកដូចជា Google ដើម្បីស្វែងរកព័ត៌មានទំនាក់ទំនងសមរម្យសម្រាប់ហិរញ្ញធិការី ក្រុមហ៊ុនអភិវឌ្ឍ ឬអ្នកម៉ៅការដែលអ្នកចង់ទាក់ទង។ សូមមើលការចែករំលែកព័ត៌មានប្រកបដោយតម្លាភាពនិងស៊ីជម្រៅ សម្រាប់ព័ត៌មានបន្ថែមអំពីរបៀបស្នើសុំព័ត៌មានជាភាសាកំណើតរបស់អ្នក។ 
  • យកបញ្ជីសារពើភណ្ឌលម្អិតនៃដើមឈើ/បឹងបួ​/អូរ/ដី/ផ្ទះ/សំណង់/ទ្រព្យសកម្ម/សេវាកម្មដែលអ្នក គ្រួសាររបស់អ្នក ឬសហគមន៍​របស់អ្នកជាម្ចាស់កម្មសិទ្ធិ កាន់កាប់ ឬប្រើប្រាស់។ រក្សាច្បាប់ចម្លងនៃសារពើភ័ណ្ឌនេះនៅលើក្រដាស និង/ឬវាយវា​នៅលើទូរសព្ទរបស់អ្នក។  
  • កំណត់សិទ្ធិរបស់អ្នកសម្រាប់ទទួលបានសំណង ការតាំងលំនៅថ្មី ការស្ដារជីវភាពរស់នៅ និងអត្ថប្រយោជន៍ផ្សេងៗទៀត។ 
    • រក្សាច្បាប់ចម្លងជារូបវន្ត និង/ឬឌីជីថលនៃប័ណ្ណកម្មសិទ្ធិ ដែលបង្ហាញពីកម្មសិទ្ធិផ្ទាល់ខ្លួន គ្រួសារ ឬសហគមន៍របស់អ្នកលើដី និងទ្រព្យសកម្មដែលពាក់ព័ន្ធ។ 
    • ប្រសិនបើអ្នកមិនដែលទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លី ឬបាត់បង់វា ប៉ុន្តែអ្នកជាម្ចាស់កម្មសិទ្ធិដីធ្លី និងទ្រព្យកម្មពាក់ព័ន្ធដែលអ្នកកាន់កាប់ ឬប្រើប្រាស់ សូមអនុវត្តតាមនីតិវិធីរបស់រដ្ឋាភិបាលនៃប្រទេសជាម្ចាស់ផ្ទះ ដើម្បីទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លី។  
  • ស្រាវជ្រាវអត្រាទីផ្សារសម្រាប់តម្លៃដីក្នុងរយៈពេលប្រាំទៅ 15 ឆ្នាំចុង​ក្រោយនៅក្នុងតំបន់របស់អ្នក។ 
    • អវត្ដមាននៃលក្ខខណ្ឌទីផ្សារ ប្រមូលភស្តុតាងអំពី — ហើយត្រៀមពិភាក្សា — ប្រតិបត្តិការដីធ្លីថ្មីៗនៅក្នុងតំបន់របស់អ្នក តម្លៃនៃប្រភេទដី និងលំនៅឋានផ្សេងៗ អត្រាប្រេវ៉ាឡង់នៃប័ណ្ណកម្មសិទ្ធិ ការប្រើប្រាស់ដី គំរូដំណាំ ផលិតកម្មដំណាំ ភាពអាចរកបាន ដីនៅក្នុងតំបន់ប៉ះពាល់​នៃគម្រោង លំនៅដ្ឋាន និងសម្ភារសំណង់។ 
  • ចែករំលែកព័ត៌មានអំពីដើមឈើ/បឹងបួរ/អូរ/ដី/ផ្ទះ/សំណង់/ទ្រព្យសកម្ម​/សេវាកម្ម ដែលអ្នកមាន កាន់កាប់ ឬប្រើប្រាស់ជាមួយអ្នកជំនាញ ទីភ្នាក់ងាររដ្ឋាភិបាលពាក់ព័ន្ធ និង/ឬក្រុមហ៊ុនអភិវឌ្ឍ (និងអ្នកម៉ៅការ)ដែលត្រូវបានជ្រើសតាំង។ 
    • បង្ហាញពីចំណូលចិត្តដំបូងរបស់អ្នកសម្រាប់ការទទួលបានដី សំណង ការតាំងលំនៅថ្មី និងការស្ដារជីវភាពរស់នៅ។ ទម្រង់នៃការទូទាត់សំណងអាចរួមបញ្ចូល ប៉ុន្តែនឹងមិនកំណត់ត្រឹមចំពោះ (ការរួមបញ្ចូលគ្នានៃ) ដីថ្មី សាច់ប្រាក់ ឱកាសសម្រាប់ការងារ ឬមុខរបរផ្ទាល់ខ្លួន និងការបណ្តុះបណ្តាលជំនាញ។ សូមមើល ការផ្តល់សំណងសមរម្យ ការតាំងទីលំនៅថ្មី និងការគាំទ្រការស្តារជីវភាព សម្រាប់ការយល់ដឹងបន្ថែមអំ​ពីបញ្ហាទាំងនេះ។ 
    • តាមចំណេះដឹងបស់អ្នក សូមផ្តល់ការយល់ដឹងឱ្យបានស៊ីជម្រៅអំពី ប្រតិបត្តិការដីធ្លីថ្មីៗនៅក្នុងតំបន់របស់អ្នក និងតម្លៃនៃប្រភេទដី និងលំនៅដ្ឋានផ្សេងៗគ្នា អត្រាប្រេវ៉ាឡង់នៃប័ណ្ណកម្មសិទ្ធិ ការប្រើប្រាស់ដី គំរូដំណាំ ផលិតកម្មដំណាំ ភាពអាចរកបាននៃដីនៅក្នុងតំបន់ប៉ះពាល់នៃគម្រោង លំនៅដ្ឋាន និងសម្ភារសំណង់។ 
    • ស្នើសុំអ្នកជំនាញ ទីភ្នាក់ងាររដ្ឋាភិបាលពាក់ព័ន្ធ និង/ឬក្រុមហ៊ុនអភិវឌ្ឍ (និងអ្នកម៉ៅការ)ដែលត្រូវបានជ្រើសតាំងអំពីជំហានបន្ទាប់សម្រាប់ធ្វើលទ្ធកម្មដីធ្លី និងអ្នក​ដែលអ្នកអាចទាក់ទងបាន។ 
  • ប្រសិនបើអ្នកមិនទទួលបានការពិគ្រោះយោបល់អំដី/ផ្ទះ/សំណង់/ទ្រព្យសកម្ម/សេវាកម្មដែលអ្នក គ្រួសាររបស់អ្នក ឬសហគមន៍របស់អ្នកជាម្ចាស់កម្មសិទ្ធិ កាន់កាប់ ឬប្រើប្រាស់ សូម ទាក់ទងទៅទីភ្នាក់ងាររដ្ឋាភិបាលដែលពាក់ព័ន្ធ និង/ឬក្រុមហ៊ុនអភិវឌ្ឍ (និងអ្នកម៉ៅការ) សម្រាប់ព័ត៌មានអំពី នៅពេលដែល ការពិគ្រោះយោបល់ ការស្ទង់មតិ ជំរឿន និងសកម្មភាពពាក់ព័ន្ធ នឹងប្រព្រឹត្តធ្វើឡើង។ 
  • រកមើលគេហទំព័ររបស់ហិរញ្ញធិការី​និងរដ្ឋាភិបាលនៃប្រទេសជាម្ចាស់ផ្ទះសម្រាប់ច្បាប់ចម្លងឌីជីថល នៃកំណែពង្រាងនិងកំណែចុងក្រោយនៃផែនការ LAP និងគម្រោង IPP ជាភាសាកំណើតរបស់អ្នក។ 
    • ទុកពេលដើម្បីពិភាក្សាអំពីផែនការ LAP និងគម្រោង IPP ជាមួយសមាជិកសហគមន៍ផ្សេងទៀត អង្គការ CSOs/NGOs និងអ្នកជំនាញសមស្រប។ 
    • យល់ព្រមរួមគ្នា ស្នើសុំការផ្លាស់ប្តូរ ឬបដិសេធ LAP (និង IPP) ជាសហគមន៍។ 
    • ផ្តល់មតិរិះគន់ស្ថាបនាដោយផ្ទាល់ ឬដោយអនាមិកទៅហិរញ្ញធិការី ក្រុមហ៊ុនអភិវឌ្ឍ អ្នកម៉ៅការ និងរដ្ឋាភិបាលប្រទេសជាម្ចាស់ផ្ទះ។ ម៉្យាងទៀត បញ្ជូនក្ដីកង្វល់/ពាក្យបណ្តឹងទៅកាន់យន្តការដោះស្រាយ​បណ្តឹង​សារទុក្ខ​កម្រិតគម្រោង។ 
    • ប្រសិនបើព័ត៌មានណាមួយនេះមិនមានជាភាសាកំណើតរបស់អ្នក សូមស្នើសុំហិរញ្ញធិការី ក្រុមហ៊ុនអភិវឌ្ឍ អ្នកម៉ៅការ និងរដ្ឋាភិបាលនៃប្រទេសជាម្ចាស់ផ្ទះសម្រាប់ច្បាប់ចម្លងក្រដាស និង/ឬច្បាប់ចម្លងឌីជីថលនៃឯកសារបកប្រែទាំងនេះ។ 
  • នៅពេលដែលផែនការ LAP និងគម្រោង IPP ដែលបង្ហើយចុង​ក្រោយ​ត្រូវបានចេញផ្សាយ និង/ឬអ្នកជំនាញ ទីភ្នាក់ងាររដ្ឋាភិបាលពាក់ព័ន្ធ និង/ឬក្រុមហ៊ុនអភិវឌ្ឍ (និងអ្នកម៉ៅការ) បានជូន​ដំណឹង​ដល់អ្នកអំពីតម្លៃនៃដី និងទ្រព្យសម្បត្តិរបស់អ្នក និងសិទ្ធិទទួលបាន​អត្ថប្រយោជន៍​គម្រោងរបស់អ្នក សូមប្រៀបធៀបការ​គណនា​ផ្លូវការជាមួយការប៉ាន់ស្មានផ្ទាល់ខ្លួនរបស់អ្នក។ 
    • ប្រសិនបើមានចំណុចខុសគ្នាច្រើន សូមផ្តល់មតិរិះគន់ស្ថាបនា ទៅឱ្យហិរញ្ញធិការី ក្រុមហ៊ុនអភិវឌ្ឍ អ្នកម៉ៅការ និងរដ្ឋាភិបាលនៃប្រទេសជាម្ចាស់ផ្ទះ ឬបញ្ជូនក្តីកង្វល់/ពាក្យបណ្តឹងទៅកាន់ យន្តការដោះស្រាយបណ្តឹងសារទុក្ខកម្រិតគម្រោង។ 
  • ប្រសិនបើគម្រោងមួយនឹងផ្តល់ដីនៅសល់របស់អ្នកដែលមិនត្រូវបានប៉ះពាល់ដោយផ្ទាល់នូវលទ្ធភាពសេដ្ឋកិច្ច មិនមានសុវត្ថិភាព ឬមិនអាចចូលបានសម្រាប់ការប្រើប្រាស់ឬការកាន់កាប់របស់មនុស្ស សូមស្នើសុំក្រុមហ៊ុនអភិវឌ្ឍធ្វើលទ្ធកម្ម និងទូទាត់សំណងជូន​អ្នកសម្រាប់ដីទាំងអស់របស់អ្នក។  
  • រាយការណ៍ការចរចាណាមួយដែលពាក់ព័ន្ធនឹងការបំភិតបំភ័យ ឬការរំលោភអំណាចដោយរដ្ឋាភិបាលនៃប្រទេសជាម្ចាស់ផ្ទះ ក្រុមហ៊ុនអភិវឌ្ឍ និង/ឬអ្នកម៉ៅការ ទៅឱ្យអ្នកហិរញ្ញធិការី ក្រុមហ៊ុនអភិវឌ្ឍ អ្នកម៉ៅការ និងរដ្ឋាភិបាលនៃប្រទេសជាម្ចាស់ផ្ទះ​ដោយផ្ទាល់ ឬអនាមិក។ ទាក់ទងអ្នកដឹកនាំសហគមន៍ អង្គការជំនួយផ្នែកច្បាប់ ឬប្រភេទនៃ​អង្គការ CSO/NGO សម្រាប់សុំជំនួយ។ 
  • ពិនិត្យសើរើអនុលោមភាពរបស់ហិរញ្ញធិការី ក្រុមហ៊ុនអភិវឌ្ឍ អ្នកម៉ៅការ និងអ្នកម៉ៅការបន្តក្នុងការអនុវត្តតាមគោលនយោបាយ នីតិវិធី និងគោលការណ៍ណែនាំរបស់រដ្ឋាភិបាល ឧស្សាហកម្មជាក់លាក់ និងផ្ទៃក្នុងសម្រាប់ធ្វើលទ្ធកម្មដីធ្លី និងដែនកំណត់លើការប្រើប្រាស់ដី។ 
    • ដាក់ជូនសំណួរ/ក្តីកង្វល់/ពាក្យបណ្ដឹង អំពីភាពមិនអនុលោមតាមគោលនយោបាយ នីតិវិធី ឬគោលការណ៍ការណែនាំផ្សេងទៀតទៅតួអង្គដែលសមស្រប។ 
What Would It Accomplish or Prevent?
ធនធាន
  • United Nations Development Programme (UNDP), “Process Framework Template,” UNDP Social and Environmental Standards (SES), 2016, View the PDF.
  • World Bank, "Outline of Process Framework, Environmental and Social Framework, 2017, View the PDF.
  • Bridges Across Borders Southeast Asia, Centre on Housing Rights and Evictions (COHRE), and International Accountability Project (IAP), "A Cambodian Guide to Defending Land and Housing Rights: Rights, Laws and Strategies for Cambodian Communities Facing Forced Displacement," First Edition, October 2009, View the Website.
  • Food and Agriculture Organization (FAO) of the United Nations (UN), "Respecting Free, Prior and Informed Consent: Practical Guidance for Governments, Companies, NGOs, Indigenous Peoples and Local Communities in Relation to Land Acquisition," Governance of Tenure, Technical Guide 3, View the PDF.
  • Inclusive Development International (IDI), "Avoiding Forced Displacement: A Community Guide to Negotiation and Advocacy," January 2017, View the Website.
  • International Finance Corporation (IFC), "Performance Standard 5: Land Acquisition and Involuntary Resettlement," 2012, View the Website.
  • International Land Coalition (ILC), "ILC Toolkit 7: Inclusive Decision-Making Toolkit," View the PDF.
  • International Land Coalition (ILC), "ILC Toolkit 4: Equal Land Rights for Women Toolkit," View the PDF.
  • International Land Coalition (ILC), "ILC Toolkit 5: Indigenous Peoples' and Local Communities' Land Rights Toolkit," View the PDF.
  • United States Agency for International Development (USAID), "Community and Household Land Rights Documentation and Administration Toolkit," December 2017, View the PDF.  
  • World Bank, “ESS5: Land Acquisition, Restrictions on Land Use and Involuntary Resettlement,” Guidance Note for Borrowers, Environmental & Social Framework for IPF Operations, 2016, View the PDF.
  • World Bank, "Land & Conflict: Protecting and Strengthening the Land Tenure of Vulnerable Groups," Thematic Guidance Note 03, View the PDF.
  • Food and Agriculture Organization (FAO) of the United Nations (UN), "Gender and Land Rights Database," View the Database.

1 Export-Import Bank of China (China Exim Bank), “Guidelines for Environmental and Social Impact Assessment for Project Loans of the China Export and Import Bank,” 2007.

2 Ibid.

3 China Chamber of Commerce of Metals, Minerals and Chemicals Importers and Exporters (CCCMC) et al., “Guidance for Sustainable Natural Rubber,” 2017.

4 Ibid; China-ASEAN Investment Cooperation Fund (CAF), “Social Responsibility and Environmental Protection Guidelines for Investments in the ASEAN Region,” 2014.

5 State Forestry and Grassland Administration (SFGA), "Guidelines for Sustainable Silviculture for Chinese Companies Overseas," 2007; SFGA and Ministry of Commerce (MOFCOM), “Guide on Sustainable Overseas Forest Management and Utilization by Chinese Enterprises,” 2009.

6 CCCMC et al., “Sustainable Natural Rubber.”

7 CAF, “Investments in the ASEAN Region.”

8 SFGA, "Silviculture for Chinese Companies;" SFGA and MOFCOM, “Sustainable Overseas Forest Management.”

9 China Three Gorges Corporation (CTG), “Sustainable Development Policy,” 2017.

10 CCCMC et al., “Sustainable Natural Rubber.”

11 CAF, “Investments in the ASEAN Region.”

12 Standing Committee of the National People's Congress, “Land Administration Law of the People's Republic of China,” August 2004.

13 Standing Committee of the National People's Congress, “Decision of the Standing Committee of the National People's Congress to Amend the Land Administration Law of the People's Republic of China and the Urban Real Estate Administration Law of the People's Republic of China,” August 2019.

14 Standing Committee, “Land Administration Law.”

15 Standing Committee, “Amend the Land Administration.”

16 State Council, “Regulations on Open Government Information of the People's Republic of China,” January 2007.

17 Standing Committee, “Land Administration Law.”

18 Ibid.

19 Standing Committee, “Amend the Land Administration.”

20 Standing Committee, “Land Administration Law.”

21 Ibid.

22 Standing Committee, “Amend the Land Administration.”

23 Standing Committee, “Land Administration Law.”

24 International Best Practice is based on Asian Development Bank (ADB), "Safeguard Policy Statement," 2009; Asian Infrastructure Investment Bank (AIIB), "Environmental and Social Framework," 2021; World Bank, "Environmental and Social Framework," 2018.