ភាគីពាក់ព័ន្ធ
ក្រសួង និយតករ និងស្ថាប័នផ្សេងទៀតនៃរដ្ឋាភិបាលចិន ត្រួតពិនិត្យផ្នែកនានានៃគម្រោង BRI ។ គណៈកម្មការកំណែទម្រង់និងអភិវឌ្ឍន៍ជាតិ (NDRC) និង ក្រសួងពាណិជ្ជកម្ម (MOFCOM) គឺជាស្នូលក្នុងការសម្របសម្រួលការអនុវត្ត BRI ។ ការិយាល័យជាតិទាំង MOFCOM និង NDRC ត្រូវតែអនុម័តគម្រោងដែលដាក់ស្នើដោយ សហគ្រាសគ្រប់គ្រងដោយរដ្ឋមជ្ឈិម (CSOE)។ សហគ្រាសគ្រប់គ្រងដោយរដ្ឋតាមមូលដ្ឋាន (SOE) គ្រាន់តែត្រូវការការយល់ព្រមពីការិយាល័យថ្នាក់ខេត្តដែលពាក់ព័ន្ធនៃ គណៈកម្មការកំណែទម្រង់និងអភិវឌ្ឍន៍ (DRC) ក៏ដូចជានាយកដ្ឋានពាណិជ្ជកម្មក្នុងមូលដ្ឋានផងដែរ។ ក្រុមហ៊ុនដែលមិនគ្រប់គ្រងដោយរដ្ឋ ត្រូវតែចុះឈ្មោះ ការវិនិយោគ នៅក្រៅប្រទេសជាមួយនាយកដ្ឋានពាណិជ្ជកម្មដែលពាក់ព័ន្ធ។
តួនាទីនិងទំនួលខុសត្រូវដែលអាចមានរបស់រដ្ឋាភិបាលចិន៖
- ពិនិត្យ ចាត់ប្រភេទ និងអនុម័ត ហិរញ្ញធិការី, អ្នកអភិវឌ្ឍ, អ្នកម៉ៅការ និង អ្នកម៉ៅការបន្ត ដូចជាគម្រោង BRI ដែលបានដាក់ស្នើរបស់ពួកគេ។
- ចុះឈ្មោះនិងពិនិត្យតាមដានសកម្មភាពនៅក្រៅប្រទេសរបស់ហិរញ្ញធិការី អ្នកអភិវឌ្ឍ អ្នកម៉ៅការ និងអ្នកម៉ៅការបន្តរបស់ចិន។
- បង្កើតបទប្បញ្ញត្តិនិងគោលការណ៍ណែនាំ ដើម្បីលើកកម្ពស់ការអភិវឌ្ឍដែលមានគុណភាពខ្ពស់ ដោយអ្នកអភិវឌ្ឍ អ្នកម៉ៅការ និងអ្នកម៉ៅការបន្តពេញមួយវដ្តជីវិតនៃគម្រោងនីមួយៗ។
- បង្កើតនិងរក្សាមូលដ្ឋានទិន្នន័យនៃគម្រោង BRI ដែលបានស្នើឡើង និងកំពុងដំណើរការ។
- បង្កើតនិងរក្សា យន្តការបណ្ដឹងតវ៉ា សម្រាប់ផ្នែកជាក់លាក់មួយចំនួននៃគម្រោង BRI ដូចជា កិច្ចការពារបរិស្ថានជាដើម។