ភាគីពាក់ព័ន្ធ
អង្គការស្តង់ដារអន្តរជាតិ ជាទូទៅមិនពាក់ព័ន្ធដោយផ្ទាល់នៅក្នុងគម្រោង BRI ទេ លើកលែងតែក្នុងករណីដ៏កម្រដែលមាន អ្នកម៉ៅការបន្ត, អ្នកម៉ៅការ, អ្នកអភិវឌ្ឍ ឬ ហិរញ្ញធិការី ណាមួយ បានចុះហត្ថលេខាជាផ្លូវការលើស្តង់ដារអន្តរជាតិ ដូចជា “គោលការណ៍អេក្វាទ័រ” ជាដើម។ ជារឿយៗមានភាគីពាក់ព័ន្ធចម្រុះជាធម្មតា អង្គការទាំងនេះផ្ដល់ឧត្ដមានុវត្ត សៀវភៅក្បួន និងធនធានផ្សេងទៀត ដែលទាក់ទងនឹង ការចូលរួមរបស់ភាគីពាក់ព័ន្ធ និង ការវាយតម្លៃនិងការគ្រប់គ្រងបរិស្ថាននិងសង្គម (ESAM)។
តួនាទីនិងទំនួលខុសត្រូវដែលអាចមានរបស់អង្គការស្តង់ដារអន្តរជាតិ៖
- បញ្ចេញរបាយការណ៍ដែលរៀបចំដោយសមាជិក ដូចជា ហិរញ្ញធិការី អ្នកអភិវឌ្ឍ អ្នកម៉ៅការ និងអ្នកម៉ៅការបន្ត។
- បង្កើតឧត្តមានុវត្តអន្តរជាតិនិងធនធានផ្សេងទៀតសម្រាប់ហិរញ្ញធិការ អ្នកអភិវឌ្ឍ អ្នកម៉ៅការ រដ្ឋាភិបាលចិន, រដ្ឋាភិបាលប្រទេសម្ចាស់ផ្ទះ និងភាគីពាក់ព័ន្ធផ្សេងទៀត។