ភាគីពាក់ព័ន្ធ
អាជ្ញាធរនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិនៃក្រសួង និងនាយកដ្ឋាននៅក្នុងរដ្ឋាភិបាលប្រទេសម្ចាស់ផ្ទះ ត្រួតពិនិត្យគម្រោង BRI ហើយជួនកាលធ្វើជា អ្នកអភិវឌ្ឍ សម្រាប់ការវិនិយោគទាំងនេះ។
តួនាទីនិងទំនួលខុសត្រូវដែលអាចមានរបស់រដ្ឋាភិបាលប្រទេសម្ចាស់ផ្ទះ៖
- ពិនិត្យនិងចាត់ប្រភេទគម្រោងតាមរយៈហានិភ័យនិងផលប៉ះពាល់បរិស្ថាននិងសង្គម។
- ធ្វើការជាមួយអ្នកអភិវឌ្ឍចិនតាមរយៈ ការបណ្ដាក់ទុនរួមគ្នា (JV) ឬ សម្ព័ន្ធ។
- ត្រួតពិនិត្យការរចនា ការធ្វើផែនការ ការអនុវត្ត និងការប្រតិបត្តិនៃគម្រោង BRI នានា។
- ជូនដំណឹង, ពិគ្រោះ និង សហការ ជាទៀងទាត់ជាមួយ អ្នកដែលអាចរងផលប៉ះពាល់, អង្គការសង្គមស៊ីវិល (CSO)/អង្គការមិនមែនរដ្ឋាភិបាល (NGO) និងភាគីពាក់ព័ន្ធផ្សេងៗ។
- ពិគ្រោះជាមួយ ជនជាតិដើមភាគតិច និងទទួលបាន ការយល់ព្រមដោយមានការយល់ដឹងជាមុននិងដោយសេរី (FPIC)។
- នៅក្នុងប្រទេសម្ចាស់ផ្ទះ BRI ដែលមានស្ថាប័នឯករាជ្យមួយបម្រើការជា អាជ្ញាធរ ESIA ចូរផ្ដល់ឱ្យស្ថាប័ននោះទទួលខុសត្រូវក្នុងការបង្កបង្កើតក្រុម អ្នកជំនាញ បច្ចេកទេស ក៏ដូចជាជ្រើសរើសអ្នកជំនាញជាក់លាក់ដើម្បីត្រួតពិនិត្យ ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាននិងសង្គម (ESIA), ផែនការគ្រប់គ្រងបរិស្ថាននិងសង្គម (ESMP) ព្រមទាំងរបាយការណ៍ពិនិត្យតាមដានបរិស្ថាននិងសង្គមតាមកាលកំណត់ សម្រាប់គម្រោងនីមួយៗ។
- នៅក្នុងប្រទេសម្ចាស់ផ្ទះផ្សេងទៀត ចូរបម្រើការជា អាជ្ញាធរ ESIA។ ទាក់ទាញតំណាងនៃទីភ្នាក់ងាររដ្ឋាភិបាលដែលពាក់ព័ន្ធដើម្បីធ្វើការត្រួតពិនិត្យ ESIA, ESMP និងរបាយការណ៍តាមដានតាមកាលកំណត់ឱ្យបានគ្រប់ជ្រុងជ្រោយ។
- បញ្ចេញព័ត៌មានទាក់ទងនឹងគម្រោង ដូចជា ESIA និង ESMP នៅលើគេហទំព័ររបស់ទីភ្នាក់ងាររដ្ឋាភិបាល និងនៅក្នុងវេទិកាសាធារណៈនានា។
- ចែករំលែកឯកសារទាក់ទងនឹងគម្រោងជាភាសាក្នុងមូលដ្ឋានជាមួយ អ្នកដែលរងផលប៉ះពាល់។
- គ្រប់គ្រងដំណើរការសម្រាប់ការទទួលបានដីធ្លីនិងការផ្ដល់ សំណងគ្រប់គ្រាន់ ការតាំងទីលំនៅថ្មី និងជំនួយក្នុង ការស្ដារជីវភាពឡើងវិញ ដល់អ្នកដែលរងផលប៉ះពាល់។
- បង្កើតនិងរក្សា យន្តការបណ្ដឹងតវ៉ា សម្រាប់ផ្នែកជាក់លាក់មួយចំនួននៃគម្រោងហេដ្ឋារចនាសម្ព័ន្ធ ដូចជា ការវាយតម្លៃនិងការគ្រប់គ្រងបរិស្ថាននិងសង្គម (ESAM), ការទិញយកដីនិងបញ្ហាការងារ។
- លើកទឹកចិត្តនិងគាំទ្រការជ្រើសរើសនិងការជួលកម្មករក្នុងមូលដ្ឋានឱ្យធ្វើការ។