Skip to main content
ភាគីពាក់ព័ន្ធ

អ្នកអភិវឌ្ឍ អ្នកម៉ៅការ និងអ្នកម៉ៅការបន្តរបស់ចិន ជាបណ្ដាក្រុមហ៊ុនដែលរចនា សាងសង់ និងធ្វើប្រតិបត្តិការគម្រោង BRI ។ ការរួមបញ្ចូលគ្នារវាង សហគ្រាសគ្រប់គ្រងដោយរដ្ឋ (SOE) និង សហគ្រាសគ្រប់គ្រងដោយឯកជន (POE) ដើរតួជាអ្នកអភិវឌ្ឍ និងអ្នកម៉ៅការ (ហើយក្នុងករណីខ្លះ ជាអ្នកម៉ៅការបន្ត) សម្រាប់ហេដ្ឋារចនាសម្ព័ន្ធដែលស្ថិតក្រោមដំបូលនៃ BRI ។ សហគ្រាសគ្រប់គ្រងដោយរដ្ឋមជ្ឈិម (CSOE) គឺជាក្រុមហ៊ុនធំៗដែលមាន ផលប័ត្រ ធំទូលាយនៅក្នុងគម្រោងនានាទាំងក្នុង និងក្រៅប្រទេសចិន។ ខណៈដែល CSOE ត្រូវបានត្រួតពិនិត្យដោយ គណៈកម្មការត្រួតពិនិត្យនិងគ្រប់គ្រងទ្រព្យសម្បត្តិគ្រប់គ្រងដោយរដ្ឋ (SASAC) នៃ រដ្ឋាភិបាលចិន និង នាយកដ្ឋានអង្គការមជ្ឈិមនៃបក្សកុម្មុយនិស្តចិន (CCP)មន្ទីរនានានៃ SASAC នៅតាមខេត្តនិងក្រុង មានការត្រួតពិនិត្យដោយផ្ទាល់លើប្រតិបត្តិការរបស់SOE ថ្នាក់ក្រោមជាតិចំនួន 100, 000 ។  

 

ទាំង SOE និង POE អាចជាសាជីវកម្មដ៏ធំសម្បើមដែលមានបុត្រសម្ពន្ធ ឬសាខាតាមខេត្ត ប៉ុន្តែពួកគេក៏អាចជាក្រុមហ៊ុនតូចៗដែលមានសមត្ថភាពមានកម្រិតផងដែរ។ ទំហំរបស់ ក្រុមហ៊ុនចិន នឹងមានឥទ្ធិពលលើសមត្ថភាពរបស់ពួកគេក្នុងការរក្សាគេហទំព័រ និងគណនីប្រព័ន្ធផ្សព្វផ្សាយសង្គម  ផលិត និងបញ្ចេញរបាយការណ៍ ឬសេចក្ដីថ្លែងការណ៍អំពី និរន្តរភាព និង ទំនួលខុសត្រូវខាងសង្គមនៃសាជីវកម្ម (CSR) ក្នុងចំណោមព័ត៌មានផ្សេងទៀតដែលទាក់ទងនឹងគម្រោង អនុវត្ត ការសិក្សាលម្អិតយ៉ាងត្រឹមត្រូវ និងទាក់ទាញ សហគមន៍ មូលដ្ឋាននៅក្នុងប្រទេសម្ចាស់ផ្ទះ BRI ។ តួនាទីនិងទំនួលខុសត្រូវរបស់ក្រុមហ៊ុនទាំងនេះ ដែលគួរតែត្រូវបានចែងយ៉ាងច្បាស់នៅក្នុងគម្រោង កិច្ចព្រមព្រៀងផ្ដល់ហិរញ្ញប្បទាន និងកិច្ចសន្យា នឹងមានភាពខុសគ្នាចំពោះកិច្ចសន្យាដូចជា សាងសង់-ប្រតិបត្តិ-ផ្ទេរ (BOT), សាងសង់-កាន់កាប់-ប្រតិបត្តិ (BOO), សាងសង់-កាន់កាប់-ប្រតិបត្តិ-ផ្ទេរ (BOOT), រចនា-សាងសង់-ហិរញ្ញប្បទាន-ប្រតិបត្តិ (DBFO), រចនា-សាងសង់-ហិរញ្ញប្បទាន-ប្រតិបត្តិ-ថែទាំ (DBFOM) និង វិស្វកម្ម-លទ្ធកម្ម-សំណង់ (EPC) ក៏ដូចជា ការវិនិយោគភាគហ៊ុន និងការម៉ៅការបន្ត។ 

 

តួនាទី និងទំនួលខុសត្រូវចម្បងរបស់អ្នកអភិវឌ្ឍចិន៖ 

  • ធានាឱ្យមាន ការធានារ៉ាប់រង ពី ក្រុមហ៊ុនធានារ៉ាប់រង និងការផ្ដល់មូលនិធិពីហិរញ្ញធិការី សម្រាប់គម្រោងនីមួយៗ។  
    • ចំពោះគម្រោង BOT មួយចំនួន អ្នកអភិវឌ្ឍនិងអ្នកម៉ៅការធំៗ អាចប្រើមូលនិធិផ្ទាល់ខ្លួនរបស់ពួកគេ ជំនួសឱ្យការដាក់ពាក្យសុំ ប្រាក់កម្ចី។ 
  • គ្រប់គ្រងថវិការបស់គម្រោងនីមួយៗ។ 
  • ធ្វើការជាមួយក្រុមហ៊ុនផ្សេងទៀតតាមរយៈ ការបណ្ដាក់ទុនរួមគ្នា (JV)សម្ព័ន្ធ។  
  • ជួយដល់អ្នកម៉ៅការ និងអ្នកម៉ៅការបន្តសម្រាប់ការអនុវត្តនិងការប្រតិបត្តិគម្រោង ជាពិសេសសម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗនិងស្មុគស្មាញខ្លាំង។ 
  • ត្រួតពិនិត្យការរចនា ការធ្វើផែនការ ការអនុវត្ត និងការប្រតិបត្តិនៃគម្រោង BRI នានា។  
  • ជួល អ្នកប្រឹក្សា ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាននិងសង្គម (ESIA) ឱ្យធ្វើការសង្កេតមើលជាបឋមអំពីគម្រោងដែលបានដាក់ស្នើ និងកំណត់អត្តសញ្ញាណ អ្នកដែលអាចរងផលប៉ះពាល់ ហើយរៀបចំ និងអនុវត្ត ESIA ព្រមទាំងរៀបចំ ផែនការគ្រប់គ្រងបរិស្ថាននិងសង្គម (ESMP)។  
    • បញ្ចេញ ESIA និង ESMP នៅលើគេហទំព័ររបស់ពួកគេ។  
    • ចែករំលែកឯកសារជាភាសាក្នុងស្រុកជាមួយ អ្នកដែលរងផលប៉ះពាល់។  
  • គាំទ្រ និងអាចចូលរួមក្នុងដំណើរការរបស់ រដ្ឋាភិបាលប្រទេសម្ចាស់ផ្ទះសម្រាប់ការទទួលបានដីធ្លី និងការផ្ដល់ សំណងគ្រប់គ្រាន់ ការតាំងទីលំនៅថ្មី និង ជំនួយក្នុងការស្ដារជីវភាពឡើងវិញ ដល់សហគមន៍មូលដ្ឋាន។
  • ជួល អ្នកជំនាញ/អ្នកស្រាវជ្រាវ ដើម្បីធ្វើរបាយការណ៍ពិនិត្យតាមដានបរិស្ថាននិងសង្គមជាទៀតទាត់ ឬយ៉ាងហោចណាស់តាមការកំណត់សុពលភាព ដោយធ្វើតែឯង ឬរួមគ្នា។ 

 

តួនាទីនិងទំនួលខុសត្រូវដែលអាចមានរបស់អ្នកអភិវឌ្ឍ អ្នកម៉ៅការ និងអ្នកម៉ៅការបន្តរបស់ចិន៖  

  • ថែទាំគេហទំព័រពហុភាសា និងគណនីប្រព័ន្ធផ្សព្វផ្សាយសង្គម។  
  • ផលិតនិងបញ្ចេញសេចក្ដីថ្លែងការណ៍ ឬរបាយការណ៍ប្រចាំឆ្នាំស្ដីពី CSR និងនិរន្តរភាព។ 
  • ជូនដំណឹង, ពិគ្រោះនិង សហការ ជាទៀងទាត់ជាមួយអ្នកដែលអាចរងផលប៉ះពាល់ អង្គការសង្គមស៊ីវិល(CSO)/អង្គការមិនមែនរដ្ឋាភិបាល (NGO)និងភាគីពាក់ព័ន្ធនានា។  
  • ពិគ្រោះជាមួយ ជនជាតិដើមភាគតិច និងទទួលបាន ការយល់ព្រមដោយមានការយល់ដឹងជាមុននិងដោយសេរី (FPIC)។  
  • វាយតម្លៃនិងត្រួតពិនិត្យប្រភេទហានិភ័យផ្សេងៗ ដូចជាហានិភ័យខាងពាណិជ្ជកម្ម បរិស្ថាន សង្គម នយោបាយ និងកេរ្តិ៍ឈ្មោះ មុនពេលចាប់ផ្ដើមគម្រោងនីមួយៗ និងពេញមួយវដ្តជីវិតរបស់គម្រោង។  
  • គោរពតាមលក្ខខណ្ឌតម្រូវដែលបានកំណត់នៅក្នុង កិច្ចព្រមព្រៀងកិច្ចសន្យា និងឯកសារផ្សេងទៀតអំពីការផ្ដល់ហិរញ្ញប្បទានដល់គម្រោង។ 
  • បង្កើតនិងរក្សា យន្តការបណ្ដឹងតវ៉ា សម្រាប់សហគមន៍មូលដ្ឋានដើម្បីលើកឡើងនូវ សំណួរ/ក្ដីកង្វល់/បណ្ដឹង សម្រាប់គម្រោងនីមួយៗ។   
  • ជ្រើសរើសនិងជួល កម្មករ ក្នុងស្រុក និងការពារសិទ្ធិរបស់ពួកគេ។
អ្នកអភិវឌ្ឍ អ្នកម៉ៅការ និងអ្នកម៉ៅការបន្តរបស់ចិន