Skip to main content
អំពីប្រអប់ឧបករណ៍នេះ

គម្រោងផ្ដួចផ្ដើមខ្សែក្រវ៉ាត់មួយផ្លូវមួយ (BRI) រួមមាន គម្រោង ហេដ្ឋារចនាសម្ព័ន្ធ​នៅជុំវិញពិភពលោកនៅក្នុងទ្រង់ទ្រាយធំ ដែលវាអាចបង្កើតបានទាំងអត្ថប្រយោជន៍ ឬផលវិបាកច្រើន​គួរឲ្យកត់សម្គាល់​សម្រាប់មនុស្សរាប់សិបលាននាក់ អាស្រ័យលើថាតើគម្រោងទាំងនេះត្រូវបានរចនា ផ្តល់ហិរញ្ញប្បទាន អនុវត្ត និងប្រតិបត្តិការបានល្អក្នុងកម្រិតណា។  ប្រទេសជាម្ចាស់ផ្ទះ នៃគម្រោងជាច្រើនមានប្រជាជន ដែលងាយរងគ្រោះ  ដែលសំឡេងមតិ និងក្ដី​កង្វល់របស់ពួកគេ​អាចត្រូវបាន​មើលរំលង ហើយអ្នកដែលអាចជួប​បញ្ហាជាច្រើនជាមួយនឹងគម្រោង BRI មួយ ឬច្រើនគម្រោង។ ជាងនេះទៅទៀត ហិរញ្ញធិការីចិន ក្រុមហ៊ុនអភិវឌ្ឍនិង អ្នកម៉ៅការ អាចមិនដឹងពីបរិយាកាស ភាសា ឬវប្បធម៌ក្នុងតំបន់។

នៅឆ្នាំ 2019 វិទ្យាស្ថានគោលនយោបាយសង្គមអាស៊ី (ASPI) បានបោះពុម្ពផ្សាយរបាយការណ៍មួយដែលមានចំណងជើងថា ស្វែងយល់ពីគម្រោងខ្សែក្រវ៉ាត់មួយផ្លូវមួយ ដែលបានកំណត់បញ្ហា និងអនុសាសន៍កម្រិតខ្ពស់ក្នុងគោលបំណងជួយឱ្យគម្រោង BRI បង្កើតលទ្ធផលដែលផ្ដល់នូវប្រយោជន៍ និងនិរន្តរភាព។ ASPI បានរកឃើញថាគម្រោង BRI ជាច្រើនមិនបានដោះស្រាយឱ្យបានត្រឹមត្រូវអំពីសិទ្ធិដីធ្លី សុខភាព និងសុវត្ថិភាពសហគមន៍ (H&S) សមភាពយេនឌ័រស្តង់ដាការងារ និងបញ្ហាសំខាន់ៗផ្សេងទៀតទេ។ ការស្រាវជ្រាវក៏បានបង្ហាញផងដែរថា ព័ត៌មានច្បាស់លាស់ និងអាចទទួលបានអំពីគម្រោង BRI — និងផលប៉ះពាល់របស់ព័ត៌មានទាំងនោះ — មិនត្រូវបានផ្តល់ជូនដល់សហគមន៍ដែលរងផលប៉ះពាល់នោះទេ ហើយថាយន្តការផ្លូវការមិនត្រូវបានបង្កើតឡើង ដើម្បីអនុញ្ញាតឱ្យប្រជាជនក្នុងតំបន់ស្វែងរកដំណោះស្រាយចំពោះបញ្ហាដែលបណ្តាលមកពីគម្រោងទាំងនេះ។ របាយការណ៍របស់ ASPI បានផ្ដល់អនុសាសន៍សំខាន់ៗចំនួនពីរ៖ ទីមួយ ដែលអ្នករៀបចំគម្រោង BRI គួរតែធ្វើ ការវាយតម្លៃផលប៉ះពាល់សង្គម (SIAs)ឱ្យបានហ្មត់ចត់ និងទីពីរ សមាជិកសហគមន៍ និងភាគីពាក់ព័ន្ធនៃប្រទេសជាម្ចាស់ផ្ទះគួរតែត្រូវបានជូនដំណឹង ប្រឹក្សាយោបល់ និងចូលរួមពេញ មួយវដ្តជីវិតនៃគម្រោងហេដ្ឋារចនាសម្ព័ន្ធនីមួយៗ។ កញ្ចប់ឧបករណ៍នេះត្រូវបានរចនាឡើង ដើម្បីជួយប្រជាជនក្នុងតំបន់ទាំងនៅក្នុង និងជុំវិញតំបននៃ់គម្រោង BRI និងអ្នកម៉ៅការ ក្រុមហ៊ុនអភិវឌ្ឍន៍ និងហរញ្ញធិការីនៃប្រទេសចិនឱ្យដោះស្រាយបញ្ហាប្រឈមទាំងនេះបានប្រសើរជាងមុន និងអនុវត្តតាមអនុសាសន៍ទាំងនោះ។

ASPI បានធ្វើការស្រាវជ្រាវនៅទូទាំងអាស៊ីអាគ្នេយ៍ និងអាស៊ីខាងត្បូង ដោយការផ្តោតជាពិសេសលើប្រទេសកម្ពុជា ឡាវ និងឥណ្ឌូនេស៊ី។ ប្រទេសទាំងបីនេះរៀបចំគម្រោង BRI ខ្នាតធំជាច្រើនប្រភេទ ប្រទេសទាំងបីនេះ​ស្ថិត​ក្នុង​ចំណោម​រដ្ឋ​ដំបូង​គេ​ដែល​បាន​ចូល​រួម​គម្រោងផ្តួច​ផ្តើម​ក្នុង​ឆ្នាំ 2013 ហើយ​ប្រទេសទាំងនេះ​ស្ថិត​ក្នុង​ដំណាក់​កាល​ផ្សេង​គ្នា​នៃ​​ ការអភិវឌ្ឍវិស័យសេដ្ឋកិច្ច។ ទោះបីជាកញ្ចប់ឧបករណ៍មានព័ត៌មានជាក់លាក់របស់ប្រទេសមួយចំនួន ហើយនឹងមានជាភាសាជាតិនៃប្រទេសទាំងបីនេះក៏ដោយ ក៏វាមានន័យជាប្រយោជន៍ចំពោះសហគមន៍ដែលទទួលរងផលប៉ះពាល់ដោយគម្រោង BRI នៅកន្លែងផ្សេងទៀតក្នុងតំបន់អាស៊ី និងជុំវិញពិភពលោក។ កំណែភាសាចិន (សាមញ្ញ) មានគោលបំណងជួយមន្ត្រីចិន ហិរញ្ញធិការី ក្រុមហ៊ុនអភិវឌ្ឍ និងអ្នកម៉ៅការដែលពាក់ព័ន្ធនឹងគម្រោង BRI ជាពិសេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

ក្នុងការអនុវត្តការស្រាវជ្រាវនេះ ASPI បានបង្កើតក្រុមប្រឹក្សាដែលមាន​អ្នកជំនាញចិន និងអ្នកជំនាញអន្តរជាតិផ្សេងទៀត ដែលមានបទពិសោធន៍ក្នុងការតាមដានការវិនិយោគ នៅក្រៅប្រទេស ការបង្កើតគោលនយោបាយបរិស្ថាន និងសង្គម ការបង្កើតយុទ្ធសាស្រ្ត ដើម្បីសម្រួលដល់ ការចូលរួមរបស់ភាគីពាក់ព័ន្ធនិងការតស៊ូមតិសម្រាប់ ការអភីវឌ្ឍប្រកបដោយចីរភាព និងប្រកបដោយបរិយាប័ន្ន ព្រមទាំងសិទ្ធិ និងតម្រូវការរបស់សហគមន៍មូលដ្ឋាន។ ASPI ក៏បានសហការជាមួយដៃគូអភិវឌ្ឍរបស់ អង្គការ​មិនមែនរដ្ឋាភិបាល (NGO) នៅក្នុងបណ្តាប្រទេសមួយចំនួននៅអាស៊ីអាគ្នេយ៍ និងអាស៊ីខាងត្បូង ដែលបានជួយចុះធ្វើការដល់មូលដ្ឋាន និងរៀបចំបទសម្ភាសន៍ជាមួយភាគីពាក់ព័ន្ធ និងកិច្ចប្រជុំតុមូល។

គោលដៅរបស់ ASPI គឺសម្រាប់កញ្ចប់ឧបករណ៍នេះសម្រាប់ប្រើប្រាស់ដោយភាគីពាក់ព័ន្ធក្នុងមូលដ្ឋាននៅក្នុងតំបន់ ដែលគម្រោង BRI ត្រូវបានគ្រោងទុក កំពុងរៀបចំធ្វើ ឬទើបបញ្ចប់ថ្មីៗ ដើម្បីយល់កាន់តែច្បាស់អំពីដំណើរការ នីតិវិធី និងមនុស្សដែលពាក់ព័ន្ធ។ ការយល់ដឹងកាន់តែប្រសើរឡើងដោយភាគីពាក់ព័ន្ធទាំងអស់ អាចបង្ការការពារបញ្ហា និងកាត់បន្ថយការប៉ះទង្គិចគ្នា។ ប​ន្ថែមពីនេះ កញ្ចប់ឧបករណ៍អាចត្រូវបានប្រើដើម្បីស្វែងយល់អំពីការអនុវត្ត និងស្តង់ដាល្អបំផុតរបស់ប្រទេសចិន និងអន្តរជាតិ ក៏ដូចជាដើម្បីកំណត់ពីតួនាទី និងការទទួលខុសត្រូវរបស់ទីភ្នាក់ងារផ្សេងៗ ដែលពាក់ព័ន្ធនឹងគម្រោង BRI ជាក់លាក់ណាមួយ។ កញ្ចប់ឧបករណ៍រៀបរាប់ពីជំហាន ដែលអាចអនុវត្តបាន ដែលភាគីពាក់ព័ន្ធក្នុងតំបន់ និងក្រុមអាចអនុវត្តដើម្បីសួរសំណួរ ចែករំលែកគំនិត ចូលរួមនៅក្នុង ការតស៊ូមតិ ជាសាធារណៈ បន្តដោះស្រាយបណ្តឹងសាទុក្ខ និងការពារផលប្រយោជន៍សហគមន៍។

សម្រាប់អ្នកប្រើប្រាស់កញ្ចប់ឧបករណ៍ជនជាតិចិន យើងពន្យល់ពីសមាសធាតុនៃ ការវាយតម្លៃផលប៉ះពាល់សង្គម និងបរិស្ថាន (ESIA) និងការចូលរួមពីភាគីពាក់ព័ន្ធ គូសបញ្ជាក់ស្តង់ដា និងការអនុវត្តអន្តរជាតិពាក់ព័ន្ធ និងចិន។ ផ្តល់នូវជំហានដែលអាចអនុវត្តបានជាក់លាក់ដែលក្រុមហ៊ុនចិន ហិរញ្ញធិការី និងតួអង្គផ្សេងទៀតអាចអនុវត្តបាន និងពណ៌នាពីរបៀបដែលវិធានការទាំងនេះនឹងជួយបំបាត់ហានិភ័យនៃគម្រោងហេដ្ឋារចនាសម្ព័ន្ធ ជៀសវាងបញ្ហានានា និងនាំទៅរកលទ្ធផលកាន់តែល្អប្រសើរ។

សម្រាប់ព័ត៌មានបន្ថែម ឬសំណួរជាក់លាក់អំពីប្រអប់ឧបករណ៍ សូមទាក់ទងមកយើងខ្ញុំតាមរយៈ [email protected]

អំពីអ្នកនិពន្ធ

Daniel R. Russel ជាអនុប្រធានទទួលប​ន្ទុកផ្នែកសន្តិសុខ និងការទូតអន្តរជាតិនៅ ASPI។ កាលពីមុន លោកបានបម្រើការជាអ្នកការទូតនៅក្នុងលំនៅឋាន និងជាសមាជិកជាន់ខ្ពស់ជាមួយ ASPI សម្រាប់រយៈពេលមួយឆ្នាំ។ សមាជិកអាជីពនៃសេវាកម្មបរទេសជាន់ខ្ពស់នៅ ក្រសួងការបរទេសសហរដ្ឋអាមេរិក ថ្មីៗនេះ លោកបានបម្រើការជាជំនួយការរដ្ឋលេខាធិការទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក។ លោកបានបម្រើការនៅក្នុងសេតវិមានជាជំនួយការពិសេសរបស់ប្រធានាធិបតី និងជានាយកជាន់ខ្ពស់នៃក្រុមប្រឹក្សាសន្តិសុខជាតិសម្រាប់កិច្ចការអាស៊ី ជាកន្លែងដែលគាត់បានជួយបង្កើតយុទ្ធសាស្រ្តរបស់ប្រធានាធិបតី Obama ដើម្បីធ្វើឱ្យតំបន់អាស៊ីប៉ាស៊ីហ្វិកមានតុល្យភាពឡើងវិញ រួមទាំងកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រឹងសម្ព័ន្ធភាព បង្កើនការចូលរួមរបស់សហរដ្ឋអាមេរិកជាមួយអង្គការពហុភាគី និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយមហាអំណាចដែលកំពុងរីកចម្រើននៅក្នុងតំបន់។ ក្នុង​ចំណោម​តួនាទី​ជា​ច្រើន​របស់​លោក​នៅ​ក្រសួង​ការ​បរទេស លោក​ធ្លាប់បម្រើការ​ជា​ប្រធាន​ការិយាល័យ​កិច្ចការ​ជប៉ុន និង អគ្គកុងស៊ុលអាមេរិកប្រចាំនៅទីក្រុង Osaka-Kobe។

Blake H. Berger គឺជានាយករងនៅ ASPI។ មុនពេលចូលរួមជាមួយ ASPI លោកគឺជាសហការីស្រាវជ្រាវនៅមជ្ឈមណ្ឌលអាស៊ី និងសកលភាវូបនីយកម្មនៅសាលាគោលនយោបាយសាធារណៈ Lee Kuan Yew ដែលជាសាកលវិទ្យាល័យជាតិនៃប្រទេសសិង្ហបុរី។ ចំណាប់អារម្មណ៍ស្រាវជ្រាវរបស់ Blake រួមមានសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) គម្រោងផ្តួចផ្តើមខ្សែក្រវ៉ាត់មួយផ្លូវមួយ សមាហរណកម្មក្នុងតំបន់ ទំនាក់ទំនងអន្តរជាតិ សេដ្ឋកិច្ចនយោបាយ គោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិកចំពោះអាស៊ីបូព៌ា និងអាស៊ីអាគ្នេយ៍ និងគោលនយោបាយពាណិជ្ជកម្មអន្តរជាតិ។ Blake មានសញ្ញាបត្រអនុបណ្ឌិតផ្នែកនយោបាយប្រៀបធៀប ដោយផ្តោតលើអាស៊ីអាគ្នេយ៍ពីសាលាសេវាកម្មអន្តរជាតិនៃសាកលវិទ្យាល័យអាមេរិកនិងបរិញ្ញាបត្រផ្នែកសង្គមវិទ្យាពីសាកលវិទ្យាល័យ Massachusetts Boston។

Jacinta Y. Chen គឺជាជំនួយការកម្មវិធីនៅ ASPI។ ក្នុងតួនាទីនេះ លោកស្រីធ្វើការជាមួយអនុប្រធាន ASPI លោក Daniel Russel និងនាយករង លោក Blake Berger លើគម្រោងទាក់ទងនឹង BRI។ ថ្មីៗនេះលោកស្រីបានស្រាវជ្រាវពីឧត្តមានុវត្តន៍សម្រាប់ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនិរន្តរភាព និងបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍកញ្ចប់ឧបករណ៍ឌីជីថលដំបូងគេរបស់ ASPI។ មុនពេលបំពេញតួនាទីនេះ លោកស្រីបានបម្រើការជាកម្មសិក្សាការីស្រាវជ្រាវនៅ ASPI និងជាអ្នកស្រាវជ្រាវសិស្សសម្រាប់ការិយាល័យនៃអភិបាលក្រុង Los Angeles។ Jacinta ទទួលបានបរិញ្ញាបត្រផ្នែកប្រវត្តិសាស្ត្រ និងនយោបាយពីមហាវិទ្យាល័យ Pomona ហើយនឹងចូលរៀននៅសាកលវិទ្យាល័យ Cambridge ក្នុងនាមជានិស្សិតអាហារូបករណ៍ Downing-Pomona នៅសរទរដូវឆ្នាំ 2022។

គម្រោងនេះអាចធ្វើទៅបានដោយមានការគាំទ្រពីអង្គការមូលនិធិ Ford Foundation។