ភាគីពាក់ព័ន្ធ
ស្ថានទូត ស្ថានកុងស៊ុល និងស្ថានបេសកកម្មអចិន្ត្រៃយ៍របស់ចិន ជួយផ្សព្វផ្សាយ សម្របសម្រួល និងពិនិត្យតាមដានគម្រោង BRI និង ការវិនិយោគនៅបរទេសរបស់ចិន ជាពិសេសតាមរយៈតំណាងរបស់ ក្រសួងពាណិជ្ជកម្ម (MOFCOM) នៅក្នុងការិយាល័យទីប្រឹក្សាសេដ្ឋកិច្ចនិងពាណិជ្ជកម្មនៅទូទាំងប្រទេសម្ចាស់ផ្ទះ BRI ។
តួនាទីនិងទំនួលខុសត្រូវដែលអាចមានរបស់ស្ថានទូត ស្ថានកុងស៊ុល និងស្ថានបេសកកម្មអចិន្ត្រៃយ៍របស់ចិន៖
- ពិនិត្យតាមដានសកម្មភាពនៅក្រៅប្រទេសរបស់ ហិរញ្ញធិការី, អ្នកអភិវឌ្ឍ, អ្នកម៉ៅការ និង អ្នកម៉ៅការបន្តរបស់ចិន។
- ផ្ដល់ព័ត៌មានអំពីបរិបទខាងវប្បធម៌និងក្នុងមូលដ្ឋានរបស់ប្រទេសម្ចាស់ផ្ទះដល់ហិរញ្ញធិការី អ្នកអភិវឌ្ឍ អ្នកម៉ៅការ និងអ្នកម៉ៅការបន្ត។
- ជួយហិរញ្ញធិការី អ្នកអភិវឌ្ឍ អ្នកម៉ៅការ និងអ្នកម៉ៅការបន្ត ធ្វើការផ្សព្វផ្សាយទៅកាន់ សហគមន៍មូលដ្ឋាន។
- បង្កើតបណ្ដាញទំនាក់ទំនងផ្លូវការដើម្បីទាក់ទងជាមួយ អ្នកដែលរងផលប៉ះពាល់, អង្គការសង្គមស៊ីវិល (CSO)/អង្គការមិនមែនរដ្ឋាភិបាល (NGO)និងភាគីពាក់ព័ន្ធផ្សេងទៀត។
- បង្កើតនិងរក្សា យន្តការបណ្ដឹងតវ៉ា ដើម្បីលើកនូវ សំណួរ/ក្ដីកង្វល់/បណ្ដឹង អំពីការមិនអនុលោមតាមច្បាប់និងបទប្បញ្ញត្តិរបស់ចិនជូនដល់ MOFCOM និង ក្រសួងការបរទេស (MFA)។
ព័ត៌មានអំពីស្ថានទូត ស្ថានកុងស៊ុល និងស្ថានបេសកកម្មអចិន្ត្រៃយ៍របស់ចិនជាក់លាក់ជុំវិញពិភពលោក អាចរកមើលបាននៅលើគេហទំព័រ MFA៖