Skip to main content
សទ្ទានុក្រម
និយមន័យ

ឧបករណ៍ដែលរៀបរាប់លម្អិតអំពីវិធានការកាត់បន្ថយផលប៉ះពាល់ និងការគ្រប់គ្រងដែលត្រូវអនុវត្តក្នុងអំឡុងពេលអនុវត្ត និងប្រតិបត្តិការនៃគម្រោងដើម្បីកាត់បន្ថយ សម្រាល និង/ឬកាត់កងផលប៉ះពាល់អវិជ្ជមានដល់បរិស្ថាននិងសង្គម និងបង្កើនផលប៉ះពាល់ជាវិជ្ជមាន; លក្ខខណ្ឌតម្រូវនៃការត្រួតពិនិត្យ និងការរាយការណ៍អំពីបរិស្ថាន និងសង្គម; ការរៀបចំស្ថាប័ន ឬអង្គការពាក់ព័ន្ធ; បទប្បញ្ញត្តិសម្រាប់ការលាតត្រដាងព័ត៌មាន និង ការពិគ្រោះយោបល់ ក្នុងអំឡុងដំណាក់កាលធ្វើផែនការ និងការអនុវត្តគម្រោងជាមុន រួមទាំងវិធានការសម្រាប់ ទាក់ទាញការចូលរួមរបស់ភាគីពាក់ព័ន្ធ; វិធានការអភិវឌ្ឍសមត្ថភាព និងការបណ្តុះបណ្តាល រួមទាំងការចូលរួមពីអ្នកជំនាញបរិស្ថាន និងសង្គមណាមួយដែលតម្រូវសម្រាប់គោលបំណងនោះ; កាលវិភាគនៃការអនុវត្ត និងការប៉ាន់ប្រមាណតម្លៃ ដែលត្រូវបានដាក់បញ្ចូលទៅក្នុងកាលវិភាគរួមរបស់គម្រោង និង ថវិកា; និងសូចនាករការអនុវត្ត គោលដៅ ឬលក្ខណៈវិនិច្ឆ័យទទួលយក។ សម្រាប់ព័ត៌មានបន្ថែមអំពីការទាក់ទាញការចូលរួមរបស់ មនុស្សដែលរងផលប៉ះពាល់, អង្គការសង្គមស៊ីវិល (CSO)/អង្គការមិនមែនរដ្ឋាភិបាល (NGOs) និងអ្នកពាក់ព័ន្ធផ្សេងទៀតនៅក្នុងផែនការនេះ សូមមើល ការរៀបចំ និងការអនុវត្តផែនការគ្រប់គ្រងបរិស្ថាន និងសង្គម (ESMP)

ប្រភព

Adapted from Asian Infrastructure Investment Bank (AIIB), "Environmental and Social Framework," 2021, View the PDF.