ភាគីពាក់ព័ន្ធ
ក្រុមហ៊ុនធានារ៉ាប់រងចិនផ្ដល់ការធានារ៉ាប់រង ដល់ អ្នកអភិវឌ្ឍ, អ្នកម៉ៅការ និង អ្នកម៉ៅការបន្ត មុនពេលយកបានមូលនិធិសម្រាប់គម្រោង BRI ជាពិសេសសម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធធំៗ ស្មុគស្មាញ មានតម្លៃខ្ពស់ និង/ឬមានហានិភ័យ។ ហិរញ្ញធិការី អាចសម្រេចចិត្តមិន ផ្ដល់ហិរញ្ញប្បទាន ដល់គម្រោងមួយចំនួន ប្រសិនបើក្រុមហ៊ុនធានារ៉ាប់រងមិនយល់ព្រមធានារ៉ាប់រងពួកគេ។
តួនាទីនិងទំនួលខុសត្រូវដែលអាចមានរបស់ក្រុមហ៊ុនធានារ៉ាប់រងចិន៖
- អនុវត្ត ការសិក្សាលម្អិតដំបូង។
- គិតពីប្រភេទផ្សេងៗនៃហានិភ័យ ដូចជាហានិភ័យខាងពាណិជ្ជកម្ម បរិស្ថាន សង្គម នយោបាយ និងកេរ្តិ៍ឈ្មោះ នៃគម្រោង BRI ។
- ធានារ៉ាប់រងគ្រោះថ្នាក់នានាដែលកើតឡើងក្នុងអំឡុងពេលអនុវត្តគម្រោង និងដំណាក់កាលប្រតិបត្តិ ក្នុងចំណោម ទំនួលខុសត្រូវផ្សេងៗទៀត។
- ធានារ៉ាប់រងការចំណាយដែលបណ្ដាលមកពីការពន្យារពេលគម្រោង ការបោះបង់ចោល ឬការបរាជ័យរបស់អ្នកអភិវឌ្ឍ អ្នកម៉ៅការ និងអ្នកម៉ៅការបន្តក្នុងការបង់សង ប្រាក់កម្ចី។