Skip to main content
សទ្ទានុក្រម
定义

គោលគំនិតនៃការគ្រប់គ្រងជាយុទ្ធសាស្ត្រ ដែលក្រុមហ៊ុននានារួមបញ្ចូលកង្វល់សង្គម និងបរិស្ថាននៅក្នុងប្រតិបត្តិការអាជីវកម្មរបស់ពួកគេ និងអន្តរកម្មជាមួយអ្នកពាក់ព័ន្ធរបស់ពួកគេ។ ក្រុមហ៊ុននឹងព្យាយាមធ្វើឱ្យមានតុល្យភាពនៃកត្តាចាំបាច់ផ្នែកសេដ្ឋកិច្ច បរិស្ថាន និងសង្គម ខណៈពេលដែលដោះស្រាយការរំពឹងទុករបស់ ម្ចាស់ភាគហ៊ុន  និងអ្នកពាក់ព័ន្ធរបស់ពួកគេ។ CSR លើសពីការធ្វើសប្បុរសធម៌ ទោះបីយ៉ាងនេះក្តីក៏សកម្មភាពទាំងពីរប្រភេទអាចរួមចំណែកដល់ការកាត់បន្ថយភាពក្រីក្រ លើកកម្ពស់់កេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុន និងពង្រឹងម៉ាកយីហោរបស់ខ្លួន។

គោលដៅរបស់ក្រុមហ៊ុនចិន ដែលចូលរួមក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធនៅក្រៅប្រទេសដើម្បីការពារសិទ្ធិ និងផលប្រយោជន៍របស់អ្នកពាក់ព័ន្ធ លើកកម្ពស់កម្រិតជីវភាពរបស់ សហគមន៍ និង និរន្តរភាព ជំរុញការងារក្នុងស្រុក កាត់បន្ថយផលប៉ះពាល់អវិជ្ជមានសង្គមនៃគម្រោងរបស់ពួកគេ ពង្រឹងការអភិរក្ស បេតិកភណ្ឌវប្បធម៌ និងទេសភាពធម្មជាតិ ពង្រឹងការគ្រប់គ្រងគុណភាព និងផ្តល់ការទទួលខុសត្រូវរបស់ពួកគេចំពោះភាគីពាក់ព័ន្ធ ដើម្បីជាប្រយោជន៍នៃការរួមរស់ជាមួយគ្នាប្រកបដោយសុខដុមរមនា និងសហអភិវឌ្ឍន៍

原文

Adapted from United Nations Industrial Development Organization (UNIDO), "What is CSR," accessed in 2022, View the Website; China International Contractors Association (CHINCA), "Sustainable Infrastructure Guidelines for Overseas Chinese Enterprises," 2016, View the PDF.