Skip to main content
ភាគីពាក់ព័ន្ធ

សមាគមឧស្សាហកម្មចិនផ្សព្វផ្សាយ គាំទ្រ និងពិនិត្យតាមដាន ហិរញ្ញធិការី, អ្នកអភិវឌ្ឍ, អ្នកម៉ៅការ និង អ្នកម៉ៅការបន្ត ដែលចូលរួមក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធនានា និង ការវិនិយោគ ផ្សេងទៀតនៅបរទេសរបស់ចិននៅក្រោមស្លាក BRI ។ សមាគមទាំងនេះមានសមាជិកពីរាប់រយទៅរាប់ពាន់នាក់នៅក្នុងវិស័យជាក់លាក់មួយ ឬវិស័យជាច្រើន។ ប្រតិបត្តិការរបស់សមាជិករបស់ពួកគេមានភាពស្មុគ្រស្មាញ និងវិសាលភាពទូលំទូលាយ។ ខណៈពេលដែល សមាគមអ្នកម៉ៅការអន្តរជាតិចិន (CHINCA) និងសមាគមឧស្សាហកម្មសំខាន់ៗផ្សេងទៀត មានមូលដ្ឋាននៅក្នុងប្រទេសចិន សភាពាណិជ្ជកម្មចិន នៅក្នុងប្រទេសម្ចាស់ផ្ទះ BRI ផ្ដល់ការគាំទ្រដល់ហិរញ្ញធិការី អ្នកអភិវឌ្ឍ អ្នកម៉ៅការ អ្នកម៉ៅការបន្តលើផ្នែកប្រតិបត្តិការនៅក្នុងប្រទេសទាំងនោះ។  

 

តួនាទីនិងទំនួលខុសត្រូវដែលអាចមានរបស់បណ្ដាសមាគមឧស្សាហកម្មចិន៖ 

  • អនុម័តសមាជិកភាពសម្រាប់ហិរញ្ញធិការី អ្នកអភិវឌ្ឍ អ្នកម៉ៅការ និងអ្នកម៉ៅការបន្តរបស់ចិន។  
    • ចាត់ប្រភេទនិងវាយតម្លៃសមាជិក។ 
  • ចុះឈ្មោះនិងពិនិត្យតាមដានសកម្មភាពនៅក្រៅប្រទេសរបស់ហិរញ្ញធិការី អ្នកអភិវឌ្ឍ អ្នកម៉ៅការ និងអ្នកម៉ៅការបន្តរបស់ចិន។  
  • បង្កើតគោលការណ៍ណែនាំ សៀវភៅក្បួន និងធនធានផ្សេងទៀត ដើម្បីលើកកម្ពស់ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ដោយសមាជិកពេញមួយវដ្តជីវិតរបស់គម្រោង។ 
    • រៀបចំវគ្គបណ្ដុះបណ្ដាលនិងសិក្ខាសាលាដើម្បីបង្កើនការចែករំលែកចំណេះដឹង។  
    • បង្កើតនិងរក្សា យន្តការបណ្ដឹងតវ៉ា សម្រាប់ផ្នែកជាក់លាក់មួយចំនួននៃគម្រោង BRI ដូចជា ការចូលរួមពីភាគីពាក់ព័ន្ធ និង ការវាយតម្លៃនិងការគ្រប់គ្រងបរិស្ថាននិងសង្គម (ESAM)។