Skip to main content
ភាគីពាក់ព័ន្ធ

អ្នកស្រាវជ្រាវ/អ្នកជំនាញ អាចផ្ដល់នូវជំនាញដ៏មានតម្លៃ ដើម្បីបង្កើនគុណភាពនៃគម្រោង BRI ។ អ្នកស្រាវជ្រាវ/អ្នកជំនាញដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងមានបទពិសោធន៍ ដែលជារឿយៗផ្នែកលើទីប្រឹក្សា ការស្រាវជ្រាវឬស្ថាប័នសិក្សា និងក្រុមហ៊ុនប្រឹក្សាយោបល់ អាចត្រូវបានអញ្ជើញជាផ្លូវការឱ្យចូលរួមក្នុងគម្រោង BRI ។ ប្រសិនបើអ្នកស្រាវជ្រាវ/អ្នកជំនាញមានភាពឯករាជ្យពី អ្នកគាំទ្រគម្រោងដែលអាចមានដូចជា ហិរញ្ញធិការី, អ្នកអភិវឌ្ឍ, អ្នកម៉ៅការ, អ្នកម៉ៅការបន្ត រដ្ឋាភិបាលចិន និង រដ្ឋាភិបាលប្រទេសម្ចាស់ផ្ទះ នោះការចូលរួមយ៉ាងសកម្មរបស់ពួកគេក្នុងការវាយតម្លៃ ការគ្រប់គ្រង និងការតាមដានបរិស្ថាននិងសង្គម អាចធានាបានយ៉ាងមានសក្ដានុពលថា ដំណើរការទាំងនេះមានលក្ខណៈត្រឹមត្រូវ សត្យានុម័តិ និងពេញលេញ។ 

តួនាទីនិងទំនួលខុសត្រូវដែលអាចមានរបស់អ្នកស្រាវជ្រាវ/អ្នកជំនាញ៖ 

  • ធ្វើការស្រាវជ្រាវដល់ទីតាំងនៅក្នុង តំបន់រឥទ្ធិពលរបស់គម្រោង។  
    • សរសេរអំពីទស្សនៈនិងបទពិសោធន៍របស់ អ្នកដែលរងផលប៉ះពាល់ និងភាគីពាក់ព័ន្ធផ្សេងទៀតក្រោយពេលសម្ភាសន៍ ទាំងសម្រាប់ឬមិនសម្រាប់ផ្សព្វផ្សាយ។  
  • តាមដានការអភិវឌ្ឍគោលនយោបាយទាក់ទងនឹង BRI នៅក្នុងប្រទេសចិន ប្រទេសម្ចាស់ផ្ទះ និងប្រទេសផ្សេងទៀតជុំវិញពិភពលោក។ 
  • ចេញផ្សាយរបាយការណ៍ អត្ថបទ និងសៀវភៅអំពីស្ថានភាពនៃគម្រោង សកម្មភាព និន្នាការ ច្បាប់ បទប្បញ្ញត្តិ និងគោលការណ៍ណែនាំ ដែលទាក់ទងនឹង BRI ។  
  • បង្កើតអនុសាសន៍អំពីគោលនយោបាយសម្រាប់ហិរញ្ញធិការី អ្នកអភិវឌ្ឍ អ្នកម៉ៅការ អ្នកម៉ៅការបន្ត រដ្ឋាភិបាលចិន រដ្ឋាភិបាលប្រទេសម្ចាស់ផ្ទះ និងភាគីពាក់ព័ន្ធផ្សេងទៀត។  
  • ធ្វើជា អ្នកប្រឹក្សា ESIA ដោយធ្វើតែឯង ឬរួមគ្នានៅក្នុងគណៈកម្មាធិការឯករាជ្យ  ដើម្បី ជូនដំណឹង និងពិគ្រោះជាមួយអ្នកដែលរងផលប៉ះពាល់ និងភាគីពាក់ព័ន្ធផ្សេងទៀត។ 
    • រៀបចំការប្រជុំជាទៀងទាត់ឱ្យបានឆាប់ដូចគ្នានឹង ការពិនិត្យគម្រោង អនុវត្ត ការសង្កេតមើលគម្រោង និងរៀបចំ លក្ខខណ្ឌយោង (ToR)រៀបចំនិងអនុវត្ត ការវាយតម្លៃផលប៉ះពាល់បរិស្ថាននិងសង្គម (ESIA) រៀបចំ ផែនការគ្រប់គ្រងបរិស្ថាននិងសង្គម (ESMP)ហើយបង្ហាញ ESIA និង ESMP ជាសាធារណៈ។  
    • ម៉្យាងទៀត ផ្ទៀងផ្ទាត់លទ្ធផលនៃរបាយការណ៍ ESIA ព្រមទាំងវិធានការដែលបានដាក់ស្នើនៅក្នុង ESMP។ 
  • តាមដាននិងរាយការណ៍តែឯងឬរួមគ្នាអំពីហេតុប៉ះពាល់បរិស្ថាននិងសង្គមរបស់គម្រោងនីមួយៗ ក្នុងអំឡុងដំណាក់កាលអនុវត្តគម្រោង និងដំណាក់កាលប្រតិបត្តិគម្រោង។  
    • ម៉្យាងទៀត បញ្ជាក់សុពលភាពលទ្ធផលនៃរបាយការណ៍តាមដានតាមកាលកំណត់ដែលធ្វើដោយអ្នកអភិវឌ្ឍ អ្នកម៉ៅការ និងអ្នកម៉ៅការបន្ត។
អ្នកស្រាវជ្រាវ/អ្នកជំនាញ