Skip to main content
ភាគីពាក់ព័ន្ធ

ហិរញ្ញធិការីចិនផ្ដល់ ប្រាក់កម្ចី, ប្រាក់ជំនួយភាគហ៊ុន ដើម្បីផ្ដល់មូលនិធិដល់ការរៀបចំផែនការ ការអនុវត្ត និងប្រតិបត្តិការនៃគម្រោង BRI ។ ទោះបីជាគម្រោងមួយចំនួនអាចមានហិរញ្ញធិការីតែមួយចូលរួមក៏ដោយ ក៏គម្រោងធំៗជាងនេះជាទូទៅមានធនាគារមួយក្រុមចូលរួម ដែលអាចបន្សាយហានិភ័យដែលទាក់ទងនឹង ការវិនិយោគ តាមរយៈ ការផ្ដល់កម្ចីរួម។ ដោយមានទីស្នាក់ការនៅទីក្រុងប៉េកាំង ធនាគារគោលនយោបាយ ចិន គឺជាស្ថាប័នហិរញ្ញវត្ថុដែលគ្រប់គ្រងដោយរដ្ឋដ៏ធំ ដែលគាំទ្រនិងផ្សព្វផ្សាយគោលបំណងនៃគោលនយោបាយរបស់ រដ្ឋាភិបាលចិនបណ្ដាធនាគារពាណិជ្ជកម្ម មានទំហំនិងវិសាលភាពខុសៗគ្នា។ ធនាគារធំៗចំនួនប្រាំ ដែលរួមមាន ធនាគារឧស្សាហកម្មនិងពាណិជ្ជកម្មចិន (ICBC), ធនាគារចិន (BoC), ធនាគារកសិកម្មចិន (ABC), ធនាគារសំណង់ចិន (CCB) និង ធនាគារគមនាគមន៍ (BoCom)មានសកម្មភាពខ្លាំងនៅបរទេស។ ធនាគារធំៗដូចធនាគារទាំងប្រាំនេះ តែងតែមានទីស្នាក់ការនៅទីក្រុងប៉េកាំង ព្រមទាំងមានសាខានៅតាមខេត្តនានាក្នុងប្រទេសចិន នៅហុងកុង និងប្រទេសម្ចាស់ផ្ទះ BRI ។ ដោយមានរដ្ឋាភិបាលចិនជាខ្នងបង្អែក មូលនិធិវិនិយោគនានារបស់ចិន ដូចជា មូលនិធិផ្លូវសូត្រ ផ្ដល់ហិរញ្ញប្បទាន ផ្នែកមួយចំនួននៃគម្រោង BRI ។  

 

តួនាទី និងទំនួលខុសត្រូវដែលអាចមានរបស់ហិរញ្ញធិការីចិន៖  

  • ទទួលពាក្យសុំ ហិរញ្ញប្បទាន ដល់គម្រោងពី អ្នកអភិវឌ្ឍ និង អ្នកម៉ៅការ។ 
  • ពិនិត្យនិងចាត់ប្រភេទគម្រោងតាមរយៈហានិភ័យនិងផលប៉ះពាល់បរិស្ថាននិងសង្គម។  
  • អនុវត្ត ការសិក្សាលម្អិត ដើម្បីកំណត់ វាយតម្លៃ និងគ្រប់គ្រងហានិភ័យខាងពាណិជ្ជកម្ម បរិស្ថាន សង្គម នយោបាយ និងកេរ្តិ៍ឈ្មោះ។ 
  • ធ្វើការផ្ដល់មូលនិធិដល់គម្រោង។ 
  • កំណត់លក្ខខណ្ឌតម្រូវនៅក្នុង កិច្ចព្រមព្រៀង ផ្ដល់ហិរញ្ញប្បទានដល់គម្រោងសម្រាប់អ្នកអភិវឌ្ឍ អ្នកម៉ៅការ និង អ្នកម៉ៅការបន្ត ដើម្បីធ្វើការសិក្សាលម្អិតឱ្យបានត្រឹមត្រូវ ជូនដំណឹង និងទាក់ទាញ អ្នកដែលរងផលប៉ះពាល់ និងភាគីពាក់ព័ន្ធផ្សេងៗ បង្កើត យន្តការបណ្ដឹងតវ៉ា វាយតម្លៃ គ្រប់គ្រង និងពិនិត្យតាមដានហេតុប៉ះពាល់បរិស្ថាននិងសង្គម ហើយនិងជួល និងការពារ កម្មករក្នុងមូលដ្ឋាន។ 
  • ចែករំលែកព័ត៌មានបច្ចុប្បន្នភាពអំពីស្ថានភាពគម្រោងនៅលើគេហទំព័ររបស់ពួកគេ និងក្នុងវេទិកាសាធារណៈផ្សេងៗ។  
  • បញ្ចេញឯកសារទាក់ទងនឹងគម្រោងដូចជា ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាននិងសង្គម (ESIA), ផែនការគ្រប់គ្រងបរិស្ថាននិងសង្គម (ESMP) នៅលើគេហទំព័ររបស់ពួកគេ និងក្នុងវេទិកាសាធារណៈផ្សេងៗ។ 

 

ខណៈពេលដែលកញ្ចប់ឧបករណ៍នេះរំលេចអំពីហិរញ្ញធិការីចិនធំៗចំនួន 11, គម្រោង BRI ក៏អាចទទួលការផ្ដល់មូលនិធិពីហិរញ្ញធិការីចិនផ្សេងទៀត ក៏ដូចជាហិរញ្ញធិការីក្នុងស្រុក តំបន់ ឬអន្តរជាតិ ដែលធ្វើប្រតិបត្តិការ ឬមានវត្តមាននៅក្នុងប្រទេសម្ចាស់ផ្ទះ។ផ្សេងទៀត 

ហិរញ្ញធិការីចិន
ហិរញ្ញធិការីចិន