Skip to main content
ភាគីពាក់ព័ន្ធ

ដោយមិនមានការចូលរួមដោយផ្ទាល់នៅក្នុងគម្រោង BRI ទីភ្នាក់ងារជំនួយនិងស្ថាប័នពហុភាគីនិងប្រទេសទីបី អាចជំរុញកិច្ចខិតខំប្រឹងប្រែងរបស់ អង្គការសង្គមស៊ីវិល (CSO)/អង្គការមិនមែនរដ្ឋាភិបាល (NGO) និងផ្ដល់ជំនួយដល់ សហគមន៍មូលដ្ឋាន។ ទីភ្នាក់ងារនិងស្ថាប័នពហុភាគី រួមមាន ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) និង ស្ថាប័នហិរញ្ញវត្ថុអភិវឌ្ឍន៍ (DFI)អន្តរជាតិផ្សេងទៀត ក៏ដូចជាទីភ្នាក់ងារ កម្មវិធី និងការិយាល័យនានានៅក្នុង អង្គការសហប្រជាជាតិ (UN)។ ក្រៅពី រដ្ឋាភិបាលចិន និងរដ្ឋាភិបាលប្រទេសម្ចាស់ផ្ទះ រដ្ឋាភិបាលនៃភាគីទីបី ធ្វើប្រតិបត្តិការកម្មវិធី ជំនួយអភិវឌ្ឍន៍ក្រៅប្រទេស (ODA) នៅក្នុងប្រទេសម្ចាស់ផ្ទះ BRI ជាច្រើន។ 

 

តួនាទីនិងទំនួលខុសត្រូវដែលអាចមានរបស់ទីភ្នាក់ងារជំនួយនិងស្ថាប័នពហុភាគីនិងប្រទេសទីបី៖ 

  • តាមដានការអភិវឌ្ឍគោលនយោបាយទាក់ទងនឹង BRI នៅក្នុងប្រទេសចិន ប្រទេសម្ចាស់ផ្ទះ និងប្រទេសផ្សេងទៀតជុំវិញពិភពលោក។ 
  • ចេញផ្សាយរបាយការណ៍និងអត្ថបទអំពីស្ថានភាពនៃគម្រោង សកម្មភាព ច្បាប់ បទប្បញ្ញត្តិ និងគោលការណ៍ណែនាំ ដែលទាក់ទងនឹង BRI ។  
  • បង្កើតឧត្តមានុវត្តអន្តរជាតិនិងធនធានផ្សេងទៀតសម្រាប់ ហិរញ្ញធិការី, អ្នកអភិវឌ្ឍ, អ្នកម៉ៅការ, អ្នកម៉ៅការបន្ត, រដ្ឋាភិបាលចិន,រដ្ឋាភិបាលប្រទេសម្ចាស់ផ្ទះ និងភាគីពាក់ព័ន្ធផ្សេងទៀត។  
  • ផ្ដល់សេវាកម្ម យុទ្ធសាស្ត្រ ឬធនធាន ដើម្បីជួយដោយផ្ទាល់ដល់សហគមន៍​មូលដ្ឋាន ដូចជា ជនជាតិដើមភាគតិច , ជនជាតិភាគតិច ស្ត្រី មនុស្សចាស់ យុវជន ជនពិការ និងក្រុម ងាយរងគ្រោះ ផ្សេងទៀត។ 
  • តស៊ូមតិដើម្បីសេចក្ដីត្រូវការនិងផលប្រយោជន៍របស់សហគមន៍មូលដ្ឋាន ជាពិសេសក្រុមងាយរងគ្រោះ។ 
  • រក្សាការពារសិទ្ធិខាងវប្បធម៌ សេដ្ឋកិច្ច នយោបាយ និងសង្គមរបស់សហគមន៍មូលដ្ឋាន។ 
  • សម្របសម្រួលសកម្មភាព កសាងសមត្ថភាព សម្រាប់ សហគមន៍មូលដ្ឋាន។ 
ទីភ្នាក់ងារនិងស្ថាប័នពហុភាគីនិងប្រទេសទីបី
ទីភ្នាក់ងារនិងស្ថាប័នពហុភាគីនិងប្រទេសទីបី