អង្គការសង្គមស៊ីវិល (CSO)/អង្គការមិនមែនរដ្ឋាភិបាល (NGO) ក្នុងស្រុក ក្នុងតំបន់ ឬអន្តរជាតិ ដែលមានមូលដ្ឋាននៅប្រទេសម្ចាស់ផ្ទះ BRI ក៏ដូចជា CSO/NGO អន្តរជាតិ ដែលមានលទ្ធភាពសាកល អាចជួយសម្រួលដល់ ការចូលរួមរបស់ភាគីពាក់ព័ន្ធ ហើយគាំទ្រ ការវាយតម្លៃនិងការគ្រប់គ្រងបរិស្ថាននិងសង្គម (ESAM) សម្រាប់គម្រោង BRI ។ CSO/NGO មានច្រើនប្រភេទដោយមិនកំណត់ត្រឹមតែដូចជា ក្រុមសកម្មជន សមាគមនិងទីភ្នាក់ងារជំនួយ អង្គការសប្បុរសធម៌និងមូលនិធិ អង្គការពាណិជ្ជកម្មនិងជំនួញ អង្គការអភិវឌ្ឍន៍សហគមន៍ អង្គការវប្បធម៌ អង្គការអប់រំ អង្គការ ការពារបរិស្ថាន អង្គការ សុខភាពនិងសុវត្ថិភាព អង្គការ សិទ្ធិមនុស្ស អង្គការ ជនជាតិដើមភាគតិច អង្គការនិងសហជីពការងារ អង្គការ ជនជាតិភាគតិច ក្រុមសាសនា ក្រុមនយោបាយ អង្គការ តស៊ូមតិ សាធារណៈ អង្គការស្ត្រី និងអង្គការយុវជន ជាដើម។
តួនាទីនិងទំនួលខុសត្រូវដែលអាចមានរបស់ CSO/NGO៖
- ធ្វើការស្រាវជ្រាវដល់ទីតាំងនៅក្នុង តំបន់រឥទ្ធិពលរបស់គម្រោង។
- តាមដានការអភិវឌ្ឍគោលនយោបាយទាក់ទងនឹង BRI នៅក្នុងប្រទេសចិន ប្រទេសម្ចាស់ផ្ទះ និងប្រទេសផ្សេងទៀតជុំវិញពិភពលោក។
- ចេញផ្សាយរបាយការណ៍និងអត្ថបទអំពីស្ថានភាពនៃគម្រោង សកម្មភាព ច្បាប់ បទប្បញ្ញត្តិ និងគោលការណ៍ណែនាំ ដែលទាក់ទងនឹង BRI ។
- បង្កើតអនុសាសន៍អំពីគោលនយោបាយសម្រាប់ ហិរញ្ញធិការី, អ្នកអភិវឌ្ឍ, អ្នកម៉ៅការ, អ្នកម៉ៅការបន្ត, រដ្ឋាភិបាលចិន,រដ្ឋាភិបាលប្រទេសម្ចាស់ផ្ទះ និងភាគីពាក់ព័ន្ធផ្សេងទៀត។
- ជូនដំណឹងដល់សហគមន៍មូលដ្ឋានអំពីគម្រោងដែលដាក់ស្នើតាមរយៈការចូលរួមដោយផ្ទាល់ អ៊ីមែល ទូរស័ព្ទ ទូរសារ ឬប្រព័ន្ធផ្សព្វផ្សាយសង្គម។
- ផ្ដល់សេវាកម្ម យុទ្ធសាស្ត្រ ឬធនធាន ដើម្បីជួយដោយផ្ទាល់ដល់សហគមន៍មូលដ្ឋាន ដូចជា ជនជាតិដើមភាគតិច ជនជាតិភាគតិច ស្ត្រី មនុស្សចាស់ យុវជន ជនពិការ និងក្រុម ងាយរងគ្រោះ ផ្សេងទៀត។
- តស៊ូមតិដើម្បីសេចក្ដីត្រូវការនិងផលប្រយោជន៍របស់សហគមន៍មូលដ្ឋាន ជាពិសេសក្រុមងាយរងគ្រោះ។
- រក្សាការពារសិទ្ធិខាងវប្បធម៌ សេដ្ឋកិច្ច នយោបាយ និងសង្គមរបស់សហគមន៍មូលដ្ឋាន។
- សម្របសម្រួលសកម្មភាព កសាងសមត្ថភាព សម្រាប់ អ្នកដែលរងផលប៉ះពាល់។
- ចូលរួមក្នុងកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលសហគមន៍ និង/ឬក្រុមប្រឹក្សាពិនិត្យតាមដានរួមគ្នា។
- គាំទ្រសកម្មភាពពិនិត្យតាមដាន និងចែករំលែកទិន្នន័យស្តីពីផលប៉ះពាល់បរិស្ថាននិងសង្គមរបស់គម្រោងនីមួយៗ។
- ម៉្យាងទៀត បញ្ជាក់សុពលភាពលទ្ធផលនៃរបាយការណ៍តាមដានតាមកាលកំណត់ ដែលធ្វើដោយ អ្នកស្រាវជ្រាវ/អ្នកជំនាញឬអ្នកម៉ៅការបន្ត អ្នកម៉ៅការ និងអ្នកអភិវឌ្ឍ។