ភាគីពាក់ព័ន្ធ
ប្រព័ន្ធផ្សព្វផ្សាយ ដែលរួមមានប្រព័ន្ធផ្សព្វផ្សាយគ្រប់ប្រភេទ និង អ្នកសារព័ត៌មានអធិប្បាយអំពីគម្រោងហេដ្ឋារចនាសម្ព័ន្ធ និង ការវិនិយោគ នៅបរទេសរបស់ចិននៅក្នុងប្រទេសម្ចាស់ផ្ទះ BRI ។ បន្ថែមពីលើការបោះពុម្ពផ្សាយជាឌីជីថលនិងលើក្រដាស ប្រព័ន្ធផ្សព្វផ្សាយសំខាន់ៗទាំងអស់អាចមានទាំងគណនីប្រព័ន្ធផ្សព្វផ្សាយសង្គម។ ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ និងអ្នកសារព័ត៌មាន អាចធ្វើការជាលក្ខណៈអន្តរជាតិ ឬរាយការណ៍អំពីព័ត៌មានសម្រាប់ភូមិជាក់លាក់មួយ។
តួនាទីនិងទំនួលខុសត្រូវដែលអាចមានរបស់ប្រព័ន្ធផ្សព្វផ្សាយ៖
- ធ្វើការស្រាវជ្រាវស៊ើបអង្កេតនៅក្នុង តំបន់រងឥទ្ធិពលរបស់គម្រោង។
- សរសេរអំពីទស្សនៈនិងបទពិសោធន៍របស់ អ្នកដែលរងផលប៉ះពាល់ និងភាគីពាក់ព័ន្ធផ្សេងទៀតក្រោយពេលសម្ភាសន៍ ទាំងសម្រាប់ឬមិនសម្រាប់ផ្សព្វផ្សាយ។
- តាមដានការអភិវឌ្ឍគោលនយោបាយទាក់ទងនឹង BRI នៅក្នុងប្រទេសចិន ប្រទេសម្ចាស់ផ្ទះ និងប្រទេសផ្សេងទៀតជុំវិញពិភពលោក។
- ប្រមូលព័ត៌មានគន្លឹះតាមរយៈអ៊ីមែល ទូរស័ព្ទ ទូរសារ ឬគណនីប្រព័ន្ធផ្សព្វផ្សាយសង្គម។
- ផ្សព្វផ្សាយព័ត៌មានទាក់ទងនឹងគម្រោងមកពី អ្នកម៉ៅការបន្ត, អ្នកម៉ៅការ, អ្នកអភិវឌ្ឍ, ហិរញ្ញធិការី និង រដ្ឋាភិបាលប្រទេសម្ចាស់ផ្ទះ។
- ចេញផ្សាយអត្ថបទអំពីស្ថានភាពនៃសកម្មភាព ច្បាប់ បទប្បញ្ញត្តិ និងគោលការណ៍ណែនាំដែលទាក់ទងនឹង BRI ។